កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​ព្រះវិហារ

    រោងចក្រ​ផលិត​ស្ករស​ដ៏​ធំ​របស់​ចិន មាន​ទីតាំង​នៅ​ខេត្ត​ព្រះវិហារ ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មេសា។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ជឿជាក់​ថា រោងចក្រ​នេះ​នឹង​បង្កើត​ការងារ​កាន់​តែ​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។ ទោះ​បី​បែប​នេះ​ក្តី អង្គការ​សង្គម​ស៊ីវិល​ក្នុង​ខេត្ត​ព្រះវិហារ អះអាង​ថា អាជ្ញាធរ​ត្រូវ​តែ​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​មូលដ្ឋាន ជាមួយ​ក្រុមហ៊ុន​ចិន ជា​មុន​សិន ទើប​ជា​ការ​អភិវឌ្ឍ​ពិត​ប្រាកដ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មេសា ថា រោងចក្រ​ផលិត​ស្ករស​របស់​ក្រុមហ៊ុន រ៉ូយ ហ្វេង (Rui Feng Cambodia International Co., Ltd) គឺ​ជា​រោងចក្រ​ដែល​មាន​ខ្សែ​សង្វាក់​ផលិតកម្ម​ធំ​ជាង​គេ​នៅ​អាស៊ី។

    អានបន្ត
  • ព្រះរាជអាជ្ញា សៀង សុខ៖ កញ្ញា​ ស្រីមុំ ទទួលស្គាល់នូវសារសម្លេងឆ្លើយឆ្លងជាមួយលោក កឹម សុខា ជាការពិត

    (ភ្នំពេញ)៖ លោក សៀង សុខ ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចក្រោយបញ្ចប់ការសាកសួរ កញ្ញា ស្រីមុំ នៅសាលាដំបូងរាជធានីភ្នំពេញថា៖ នៅក្នុងអំឡុងពេលសាកសួរ កញ្ញា ស្រីមុំ បានទទួលស្គាល់ថា សារសម្លេងឆ្លើយឆ្លង ដែលបែកធ្លាយលើបណ្តាញសង្គមនោះគឺពិតជាសារសន្ទនារវាងកញ្ញា និងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ បើទោះបីមានការសារភាពពីសំណាក់ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ យ៉ាងណាក្តី ប៉ុន្តែលោក សៀង សុខ មិនទាន់មានចំណាត់ការទៅលើកញ្ញាស្រីមុំ យ៉ាងណានោះទេ ដោយបានអនុញ្ញាតឲ្យកញ្ញា ស្រីមុំ ត្រឡប់ទៅផ្ទះវិញ ហើយព្រះរាជអាជ្ញានឹងពិនិត្យនីតិវិធីបន្តទៀត។

    អានបន្ត
  • ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ស្នើ​ដក​ហូត​ផ្លូវ​ស្នាព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ​ដាក់​ជា​សម្បត្តិ​រដ្ឋ

    មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​ភាគ​ច្រើន​រស់នៅ​ខេត្ត​ព្រះសីហនុ សាទរ​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ដែល​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ បើក​របង​ថ្ម​ដែល​ក្រុមហ៊ុន សុខា អូតែល ហ៊ុមព័ទ្ធ​បិទ​ផ្លូវ​កៅស៊ូ​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ ឲ្យ​ពលរដ្ឋ​ចេញ​ចូល​ឆ្លង​កាត់​ដូច​ដើម​វិញ។ ស្រប​គ្នា​នេះ មន្ត្រី​សង្គម​ស៊ីវិល ក៏​ស្នើ​ដល់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​ដក​ហូត​ផ្លូវ​កៅស៊ូ​ប្រប​មាត់​សមុទ្រ​មួយ​នេះ មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​ដាក់​ជូន​សាធារណជន​ទូទៅ​ប្រើប្រាស់​ជា​ធម្មតា​វិញ ដោយ​មិន​ត្រូវ​ឈូស​ផ្លូវ​ថ្មី​រំលោភ​យក​ដី​ចំណី​ឆ្នេរ​សមុទ្រ ដាក់​ជូន​ពលរដ្ឋ​ប្រើប្រាស់ ហើយ​ប្រគល់​ផ្លូវ​កៅស៊ូ​ចាស់​ជូន​ក្រុមហ៊ុន សុខា នោះ​ទេ។

    អានបន្ត
  • ក្រសួង​វប្បធម៌​មិន​មែន ហាម​បញ្ចាំង​តែ​ខែ្សវីដេអូ​ស្តីពី​លោក​ឈុត​វុទ្ធី ប៉ុណ្ណោះ​ទេ!

    ក្រសួង​វប្បធម៌ នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី ១៨ ខែ​មេសា​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ក្រសួង​មិន​អោយ បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​នេះ ដោយសារ​តែ​ពុំ​ទាន់​មាន​ការ​ស្នើ​សុំការ​ពិនិត្យ​ខ្លឹមសារ និង​ការ​អនុញ្ញាតិ​ថត​ពី​ក្រសួង-ស្ថាប័ន​មាន​សមត្ថកិច្ច​នូវ​ឡើយ​ទេ។ ខ្សែវីដេអូ I am Chut Wutty ឬ​ក៏​ខ្សែវីដេអូ​ផ្សេង​ទៀត នឹង​អាច​ចាក់​បញ្ចាំង​បាន ប្រសិន​បើ​មេត្តាហោស៍ ​គោរព​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ គឺ​មេត្តាហោស៍​ត្រូវ ដាក់​ជូន​ក្រសួង​វប្បធម៌​ពិនិត្យ​សិន មុន​នឹង​ដាក់​បញ្ចាំង ហើយ​ខ្សែវីដេអូ​នោះ​ទៀត​សោត​ត្រូវ​មាន​ប្រភព​ច្បាស់​លាស់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ស៊ិន ចាន់សាយ៉ា ប្រធាន​នាយក​ដ្ឋាន​សិល្បៈ​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌។

    អានបន្ត
  • ក្រសួងវប្បធម៌ហាម​មិន​ឲ្យ​ចាក់បញ្ចាំង​ខ្សែភាពយន្ត​សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី

    ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានហាមមិនឲ្យមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ឬហៅថាមជ្ឈមណ្ឌលមេត្តាហោស៍(Meta House) បញ្ចាំងវីដេអូឯកសារមួយស្តីពីជីវិតរបស់អតីតសកម្មជនការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ដែលត្រូវបាញ់សម្លាប់កាលពីឆ្នាំ២០១២។ តាមគម្រោង វីដេអូឯកសារនេះនឹងត្រូវដាក់បញ្ចាំងឲ្យសាធារណជនទស្សនានៅថ្ងៃទី២០ ខែមេសាចាប់ពីម៉ោង៧ដល់ម៉ោង៨យប់។

    អានបន្ត
  • រដ្ឋមន្ត្រីព័ត៌មាន៖ រដ្ឋមន្រ្តីយុត្តិធម៌ឲ្យ​អ្នករកឃើញលោកលាក់លុយនៅក្រៅប្រទេសយកលុយទាំងអស់នោះ​

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រាប់រូបលោកថាលោកមិនមានលុយលាក់នៅក្រៅប្រទេសដូចការចុះផ្សាយនោះទេ ដោយថាបើលោកមានលុយនៅក្រៅប្រទេសមែននោះ អ្នកណាដែលរកឃើញអាចយកលុយទាំងអស់នោះបាន។ នៅលើប្រព័ន្ធសង្គមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ បានសរសេរថារដ្ឋមន្រ្តីយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា បានប្រាប់លោកក្នុងពេលទទួលទានអាហារពេលល្ងាចជាមួយរូបលោកថា៖ “បើអ្នកណារកឃើញថាបើលោកមានលុយនៅក្នុងoffshore companiesនៃប្រទេសប៉ាណាម៉ាមែននោះ អ្នកណាដែលរកឃើញអាចយកលុយទាំងអស់នោះបាន បើមិនចង់យកលោកនឹងផ្ទេរលុយទាំងអស់នោះ ទៅមន្ទីរពេទ្យគន្ធបុប្ផា”។

    អានបន្ត
  • សហគមន៍​ព្នង​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​នៅ​តែ​ជម្នះ​មិន​ចេញ​ពី​ភូមិ

    សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ក្បាលរមាស ក្នុង​ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ជា​សហគមន៍​មួយ​ទៀត​ក្រៅ​ពី​សហគមន៍​ជនជាតិ​ឡាវ ឃុំ​ស្រែគរ ដែល​កំពុង​ជម្នះ​នឹង​ការ​បណ្ដេញ​ចេញ​ពី​ភូមិ ដោយសារ​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដែល​នឹង​ក្លាយ​ជា​ទំនប់​វារីអគ្គិសនី​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា។ ទោះ​បី​ជា​ប្រជាជន​មួយ​ភាគ​ធំ​នៃ​ភូមិ​ក្បាលរមាស បាន​ចាក​ចេញ​ទៅ​តាំង​ទី​លំនៅ​នៅ​តំបន់​ថ្មី​ក្ដី ក៏​ពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​សេសសល់​ចំនួន ៥៣​គ្រួសារ​ទៀត នៅ​តែ​ប្រកាន់​ជំហរ​ស៊ូ​ស្លាប់​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​របស់​ខ្លួន ដែល​ការពារ​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។

    អានបន្ត
  • សមត្ថកិច្ចខេត្ដព្រះវិហាររងការចោទថារារាំងពលរដ្ឋមិនឲ្យធ្វើពិធីរំលឹកពីការបាត់បង់ដីធ្លី

    អាជ្ញាធរខេត្ដព្រះវិហាររងការចោទថារារាំងពលរដ្ឋមិនឲ្យធ្វើពិធីសែនព្រេនរំលឹកពីការបាត់បង់ដីធ្លីនិងវប្បធម៌ប្រពៃណីដូនតារបស់ពួកគេដោយអាជ្ញាធរអះអាងថាបារម្ភខ្លាចពលរដ្ឋរៀបគម្រោងតវ៉ាប្រឆាំងរដ្ឋាភិបាល។ ការហាមឃាត់នេះស្របពេលនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន មានគម្រោងទៅសម្ភាធរោងចក្រផលិតស្ករអំពៅរបស់ក្រុមហ៊ុនចិននៅថ្ងៃទី១៩ខែមេសាស្អែកនេះ។

    អានបន្ត
  • សកម្មជនព្រៃឈើខ្មែរ លោក អ៊ូច ឡេង ទទួលពានរង្វាន់វីរជនបរិស្ថានពិភពលោក

    ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា(CHRTF) លោក អ៊ូច ឡេងនិងជាសកម្មជនព្រៃឈើម្នាក់ដែលបានចំណាយពេលជាង២០ឆ្នាំក្នុងការការពារព្រៃឈើ នៅថ្ងៃចន្ទនេះ បានទទួលពានរង្វាន់វីរជនបរិស្ថាន(Goldman Environmental Award Prize)ក្នុងរដ្ឋសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិកអាមេរិក។ បុគ្គល៦នាក់មកពីទូទាំងពិភពលោកត្រូវបានផ្តល់នូវពានរង្វាន់មួយនេះ ក្នុងនោះមានលោក អ៊ូច ឡេង ផងដែរ។ ពានរង្វាន់នេះត្រូវផ្តល់ទៅបុគ្គលដែលមានការប្តេជ្ញាខ្លាំងក្នុងការពារបរិស្ថាននិងប្រឆាំងនឹងការបំផ្លាញបរិស្ថាន។

    អានបន្ត
  • លោក ជូ​ង ជូ​ងី នឹងដាក់​ពាក្យ​ស្នើ​តុលាការ​ដោះលែង​លោក អ៊ុំ សំអាន នៅ​ចុង​សប្តាហ៍​នេះ

    មេធាវី​ការពារ​ក្តី​របស់លោក អ៊ុំ សំអាន នឹងដាក់​ពាក្យ​ទៅ​តុលាការ​នៅ​ចុង​សប្តាហ៍​នេះ សុំ​ឲ្យ​ដោះលែង​លោក អ៊ុំ សំអាន​។ លោក អ៊ុំ សំអាន ដែល បាន​បញ្ជូនទៅ​ពន្ធនាគារ​ព្រៃ​សរ នៅ​ថ្ងៃទី​១២​ខែមេសា ជាប់ចោទ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​តាម​មាត្រា​៤៩៥​និង​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​។​ ​លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​របស់លោក អ៊ុំ សំអាន នឹងដាក់​ពាក្យ​ទៅ​តុលាការ ស្នើសុំ​ឲ្យ​ដោះលែង​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប នៅ​ចុង​សប្តាហ៍​នេះ ។ លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​របស់លោក អ៊ុំ សំអាន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​១៨​ខែមេសា​នេះ​ថា​៖«​ខ្ញុំ​នឹងដាក់​ពាក្យស្នើសុំ​ដោះលែង​គាត់​ទៅ​តុលាការ នៅ​ចុង​សប្តាហ៍​នេះ​»​។

    អានបន្ត
  • សហរដ្ឋអាមេរិក៖កម្ពុជានៅតែបន្តកើតមានបញ្ហារំលោភសិទ្ធិមនុស្សគួរឲ្យព្រួយបារម្ភ

    សហរដ្ឋអាមេរិកបានចេញរបាយការណ៍មួយលើកឡើងថាប្រទេសកម្ពុជានៅតែមានបញ្ហារំលោភបំពានផ្នែកសិទ្ធិមនុស្សដែលជាការព្រួយបារម្ភ ដូចជាការរំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការប្រើប្រាស់អំពើហិង្សានិងការគំរាមកំហែងផ្នែកនយោបាយ។ ក្នុងរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជាប្រចាំឆ្នាំ ២០១៥ ជាភាសាអង់គ្លេសចំនួន៣៤ទំព័រ ដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៣ ខែមេសា បានឲ្យដឹងថាបញ្ហាសិទ្ធិមនុស្សដែលកើតមានដូចជាការរំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិសេរីភាពក្នុងការប្រមូលផ្ដុំ និងការចូលរួមបង្កើតជាសមាគម ការប្រើអំពើហិង្សានិងគំរាមកំហែងខាងផ្នែកនយោបាយទៅលើគណបក្សប្រឆាំងជាដើម។

    អានបន្ត
  • តំណាងរាស្រ្ត​បក្សកាន់អំណាច​ទាំងអស់គាំទ្រ​ឲ្យ​តុលាការ​បន្តនីតិវិធីលើ​លោក អ៊ុំ សំអាន​

    តំណាងរាស្រ្ត​​មកពី​គណបក្ស​ប្រជាជនកម្ពុជាដែល​មានវត្តមាន​នៅក្នុងកិច្ចប្រជុំពេញអង្គ ​នៅរសៀលថ្ងៃ​អង្គារនេះ​ បាន​សម្រេច​បោះឆ្នោតគាំទ្រ​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​តំណាងរាស្រ្តបក្ស​ប្រឆាំង​លោក អ៊ុំ សំអាន ​ដែលត្រូវបានតុលាការ​បញ្ជូន​ទៅពន្ធនាគារ​នៅរសៀលថ្ងៃត្រង់នេះ។​ រដ្ឋសភា​បាន​បើ​ក​​កិច្ចប្រជុំសភាពេញអង្គមួយជាបន្ទាន់​ នៅម៉ោង​ជិត៤រសៀលនេះ​ ដើម្បី​​ពិភាក្សាករណី​តំណាងរាស្រ្ត​ លោក អ៊ុំ សំអាន។ តំណាងរាស្រ្ត​បក្ស​សង្រ្គោះជាតិ​មិ​នបានចូលរួម​កិច្ចប្រជុំនេះទេ​។​

    អានបន្ត
  • លោក ហ៊ុន សែន ព្រមាន​ជាថ្មី​ចាប់ខ្លួន​អ្នក​និយាយ​រឿង​ផែនទីក្លែង​ក្លាយ​ ក្រោយចាប់ខ្លួនតំណាងរាស្រ្ត​

    លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ព្រមាន​សាជាថ្មី​​ចាប់ខ្លួន​មនុស្ស​ដែល​ហ៊ាន​ចេញ​មុខ​និយាយ​ថា​រដ្ឋាភិ​បាល​​ប្រើប្រាស់ផែនទីក្លែងក្លាយ។​ ការព្រមាន​របស់នាយករដ្ឋមន្រ្តី ចំពេល​ដែល​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ មណ្ឌល​ខេត្ត​សៀមរាប លោក អ៊ុំ សំអាន ដែល​សកម្ម​នឹង​បញ្ហា​ព្រំដែន​និង​រិះគន់​រឿងប្រើប្រាស់ផែនទីក្លែង​ក្លាយ ត្រូវ​បាន​ចាប់ខ្លួន​កាលពីអធ្រាត្រ​ថ្ងៃ​អាទិត្យ​សប្តាហ៍មុន មិនដល់មួយថ្ងៃផង ពេលលោកត្រឡប់​ចូល​ប្រទេស​វិញ។​

    អានបន្ត
  • តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ថា​រដ្ឋសភា​ធ្វើការងារមិនច្បាស់លាស់​ ករណី​អភ័យឯកសិទ្ធិ​តំណាងរាស្រ្ត​

    តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​បាន​ថ្លែង​ថា​រដ្ឋសភា​ធ្វើការងារ”មិនច្បាស់លាស់”​ ករណី​អភ័យឯកសិទ្ធិ​​​តំណាងរាស្រ្ត ដោយ​ចាត់ទុក​ថារដ្ឋសភា​នឹង​ខូចឈ្មោះ ប្រសិន​បើ​ចាត់ទុក​ករណីចាប់ខ្លួន​លោក អ៊ុំ សំអាន ស្រប​ទៅតាមច្បាប់​រដ្ឋធម្មនុញ្ញ។​ ក្នុងសន្និសីទសារព័ត៌មាន​នៅព្រឹកថ្ងៃ​អង្គារនេះ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ លោក សុន ឆ័យ មាន​ប្រសា​សន៍ថា​គណបក្សនឹង​មិន​ចូល​រួមកិច្ចប្រជុំគណៈ​កម្មាធិការ​អចិន្រ្តៃយ៍​និង​កិច្ចប្រជុំ​សភាពេញអង្គ​ពិភាក្សា​​លើ​បញ្ហា​លោក អ៊ុំ សំអាន ដែល​គ្រោង​ធ្វើ​នៅថ្ងៃ​នេះ​នោះទេ​ ដោយ​លោកថា​ប្រសិន​បើ​ចូល​រួម​ប្រជុំ គឺ​បង្ហាញ​ថា​គណបក្ស​ចូលរួម​ធ្វើ​សកម្មភាព​មិនស្រប​ច្បាប់។​​​

    អានបន្ត
  • សង្គម​ស៊ីវិល​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន

    ក្រុមអង្គការ​សង្គម​ស៊ីវិល​ជាង​១០​ស្ថាប័ន​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន ដោយ​សង្គមស៊ីវិល​ចាត់​ទុក​ថា​ការ​ចាប់​ខ្លួន​នេះ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ​និង​បង្ហាញ​ពី​ការ​រួម​តូច​នៃ​លំហ​ប្រជាធិបតេយ្យ ព្រម​ទាំង​ការ​មិន​ទទួល​យក​នូវ​នយោបាយ​បែប​ពហុបក្ស​នៅ​កម្ពុជា​។ លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។

    អានបន្ត
  • ក្រសួង​មហាផ្ទៃ​អះអាង​ថា​ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន គឺ​ផ្អែក​តាម​បទល្មើស​ជាក់ស្ដែង

    ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​អះអាង​ថា មិន​មាន​គម្រោង​ណា​មួយ​ក្នុង​ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន នោះ​ទេ នៅ​ពេល​ដែល លោក អ៊ុំ សំអាន មាន​វត្តមាន​នៅ​សហរដ្ឋ​អាមេរិក ជាង ៦​ខែ​មក​នេះ។ ផ្ទុយ​ទៅ​វិញ ក្រសួង​មហាផ្ទៃ បែរ​ជា​ចាប់​ខ្លួន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ បន្ទាប់​ពី​លោក​មក​ដល់​កម្ពុជា និង​ផ្ដើម​រិះគន់​រឿង​ព្រំដែន​កម្ពុជា-វៀតណាម ជា​ថ្មី​ម្តង​ទៀត។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​១១ មេសា ថា ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន ធ្វើ​ឡើង​ផ្អែក​តាម​បទល្មើស​ជាក់ស្តែង ស្រប​តាម​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៖ «ទៅ​រក​ផែនទី​ឯណា​មក? ហើយ​និយាយ​ថា​ផែនទី​ក្លែងក្លាយ។ ចុះ​ពី​យន្តហោះ​ម្សិលមិញ​ភ្លាម លោក អ៊ុំ សំអាន បាន​សម្ភាស​ជាមួយ​នឹង​កាសែត និង​វិទ្យុ ថា​យ៉ាង​ម៉េច​ខ្លះ? ការ​ចាប់​ខ្លួន​នេះ គឺ​ដោយសារ​ការ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង។ វា​ដូច​ជា​ដល់​ពេល​ហើយ»។

    អានបន្ត
  • មេ​សហជីព មិន​ស្នើ​ឲ្យ​ព្រឹទ្ធសភា​កែប្រែ​ច្បាប់​សហជីព តែ​សុំ​ឲ្យ​ពន្យារការអនុវត្ត​រយៈពេល២ឆ្នាំ

    ឲ្យ​តែ​រាជរដ្ឋាភិបាល​ឬ​រដ្ឋសភា បើក​កិច្ចពិភាក្សា​ពី​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព តំណាង​កម្មករ តែង​សុំ​អន្តរាគមន៍​ជានិច្ច​។ ប៉ុន្តែ ពួកគេ​បែរជា​ព្រងើយកន្តើយ​ចំពោះ​ស្ថាប័នព្រឹទ្ធសភា ខណៈពេលដែល​ស្ថាប័ន​កំពូល​មួយ​នេះ​កំពុង​ប្រជុំ​ពី​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦ នេះ​។ នៅ​ថ្ងៃទី​១១ ខែមេសា​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បើក​កិច្ចប្រជុំ លើ​របៀបវារៈ​មួយចំនួន ដោយ​ក្នុងនោះ ក៏មាន​ការពិនិត្យ​និង​ការសម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៨​ព្រឹទ្ធសភា ដើម្បី​សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើក​ទី​៨ នីតិកាល​ទី​៣ ផងដែរ​។ បើទោះបីជា​ស្ថាប័ន​នេះ បើក​កិច្ចពិភាក្សា​ជុំវិញ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព ដែល​រដ្ឋសភា​បាន​បញ្ជូនទៅ​ក៏ដោយ តែ​មេ​សហជីព មិនបាន​សុំ​ចំណាត់ការ​ណាមួយ​នោះទេ​។​

    អានបន្ត
  • គណបក្សប្រឆាំងអំពាវនាវ​ឲ្យ​ដោះលែងតំណាងរាស្រ្ត​ អ៊ុំ សំអាន​

    គណបក្ស​សង្គ្រោះជាតិ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះលែង​តំណាងរាស្រ្ត​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន ដោយ​បាន​ថ្កោល​ទោសនិង​ចាត់ទុក​ការចាប់ខ្លួននេះ​​​​បំពាន​“យ៉ាងធ្ងន់ធ្ងរ”លើ​អភ័យ​ឯកសិទ្ធិអ្នក​តំណា​ង​រាស្ត្រ​។ នៅ​ក្នុងសេចក្តីថ្លែងការណ៍មួយ​ចេញ​ផ្សាយនៅ​ព្រឹកថ្ងៃចន្ទនេះ គណបក្ស​ប្រឆាំង​បាន​ថ្កោល​ទោស​“យ៉ាងដាច់​​អហង្កា” ចំពោះ​ការចាប់​ខ្លួន​លោក អ៊ុំ សំអាន កាលពី​យប់​រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​​២០១៦។ ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល គណបក្សប្រ​ឆាំងមួយនេះ​បាន​លើក​យក​មាត្រា៨០នៃរដ្ឋធម្ម​នុញ្ញ​​ដែល​ចែងថាតំណាងរាស្ត្រមាន​អភ័យ​ឯកសិទ្ធិ តំណាងរាស្រ្តមិនអាចត្រូវចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយសារការសម្តែងមតិឬបញ្ចេញមតិនោះឡើយ។

    អានបន្ត
  • សមត្ថកិច្ច​កំពុង​សាកសួរ​លោក​អ៊ុំ សំអាន ​ខណៈ​ដែល​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​ដោះលែង​ជា​បន្ទាន់​

    នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្​មឆ្លងដែន​នៃ​ក្រសួង​មហាផ្ទៃ​ កំពុង​សាកសួរ​ លោកអ៊ំ សំអាន ​អ្នក​តំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ​ដែល​ទើប​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ម្សិល​មិញ​។ ​លោក​អ៊ុំ សំអាន ​ត្រូវ​បាន​អាជ្ញាធរ​ខេត្តសៀមរាប​ បញ្ជូន​បន្ទាន់​មក​កាន់​ទីក្រុង​ភ្នំពេញ ​បន្ទាប់ពី​បាន​ចាប់ខ្លួន​ទាំង​កណ្តាល​យប់​នៅ​ក្នុង​ខេត្ត​សៀមរាប​។ ​ចំណែក​គណបក្សសង្រ្គោះជាតិ ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស ​និង​ស្នើ​ឲ្យដោះលែង​អ្នក​តំណាងរាស្រ្ត​របស់​ខ្លួន​ជា​បន្ទាន់​។ លោកអ៊ុំ សំអាន ​ត្រូវ​បាន​កងកម្លាំង​ប៉ូលីស​ខេត្ត​សៀមរាប​ចាប់ខ្លួន​នៅ​ម៉ោង​ប្រមាណ​១២ ​និង ​៣៨នាទី​រំលង​អធ្រាត​ឈាន​ចូល​ព្រឹក​ថ្ងៃ​ចន្ទនេះ ​នៅ​ម្តុំផ្សារចាស់​ក្នុង​ស​ង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប ​ខេត្ត​​សៀមរាប។ ​បន្ទាប់ពី​ចាប់ខ្លួន​វាយខ្នោះ​អ្នក​តំណាងរាស្ត្រ​ដែល​កំពុង​មាន​អភ័យឯកសិទ្ធិ​ពេញលេញ​រូបនេះ​ ប៉ូលីស​ខេត្ត​សៀមរាប ​ក៏​បាន​បញ្ជូន​បន្ទាន់​លោកអ៊ុំ សំអាន ​មក​កាន់​ទីក្រុង​ភ្នំពេញ​ទាំង​យប់​តែម្តង​ ដើម្បី​អនុវត្ត​សាកសួរ​ទៅតាម​នីតិវិធី​ច្បាប់​នៅ​ក្រសួង​មហាផ្ទៃ​។ ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ពី​បទចោទ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​លោកអ៊ុំ សំអាន​ទាំង​កណ្តាលយប់​នេះ​នៅ​ឡើយ​ទេ ​ក៏ប៉ុន្តែ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​ដែល​ស្និទ​នឹងរ​ដ្ឋាភិបាល ​បាន​ចុះផ្សាយ​ថា ​ការ​ចាប់ខ្លួន​នេះ ​គឺពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​ផែនទី​ក្លែង​ក្លាយ​។

    អានបន្ត
  • សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​ថា​នឹង​ចុះ​បោះ​បង្គោល​យក​ដី​ព្រៃ​សហគមន៍​ដែល​គេ​កាប់​រាន

    តំណាង​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី អះអាង​ថា នឹង​ចុះ​បោះ​បង្គោល​យក​ដី​ព្រៃ​សហគមន៍ ដើម្បី​បញ្ឈប់​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​ក្រោម​រូបភាព​សម្បទាន​សង្គមកិច្ច​មិន​ស្រប​ច្បាប់។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បារម្ភ​ខ្លាច​កើត​មាន​អំពើ​ហិង្សា​ពាក់ព័ន្ធ​ការ​ដណ្ដើម​ដី​គ្នា​នេះ។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស អំពាវនាវ​ជា​ថ្មី​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ប្រញាប់​ចាត់​វិធានការ​បញ្ចប់​ជម្លោះ​ទាមទារ​ដី​រវាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច និង​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ដែល​ចូល​មក​កាប់​រាន​ព្រៃ​ឈើ​យក​ដី ប៉ះពាល់​តំបន់​ព្រៃ​ឈើ​សហគមន៍​អភិរក្ស។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo