កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • បណ្ដាញសហគមន៍ព្រៃឡង់ស្នើរដ្ឋាភិបាលដាក់ពួកគេចូលរួមការពារតំបន់ព្រៃឡង់ជាមួយអាជ្ញាធរ

    តំណាងបណ្ដាញសហគមន៍ព្រៃឡង់មកពី៤ខេត្តបាន​ស្នើឲ្យរដ្ឋាភិបាលដាក់ពួកគេឲ្យចូលរួមការពារតំបន់ព្រៃឡង់ជាមួយអាជ្ញាធរនិងសា្ថប័នពាក់ព័ន្ធ​ដើម្បីជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ​នៅតំបន់នោះ។ ការស្នើចូលរួមការពារព្រៃឡង់ បន្ទាប់ពីក្រុមបណ្តាញសហគមន៍មិនមានជំនឿទៅលើអាជ្ញាធរក្នុងការទប់ស្កាត់បទល្មើសនាពេលកន្លងមក ហើ​យ​ថា​ជនល្មើសកំពុងបន្តកាប់ព្រៃឈើយ៉ាងអនា​ធិបតេយ្យ ដោយមិនទាន់មានអាជ្ញាធរចុះ​បង្រ្កាប​និងទប់ស្កាត់នោះទេ។

    អានបន្ត
  • អ្នកមានជម្លោះដីធ្លីខកចិត្តចំពោះ ACU ដោយថាមិនចាត់ការលើបណ្តឹងរបស់ពួកគេដូចបណ្តឹងរបស់ក្រុមនិស្សិត

    អ្នកមានជម្លោះដីធ្លីនៅសហគមន៍បឹងកក់៧គ្រួសារសំដែងការខកចិត្តដោយថាអង្គភាព​ប្រឆាំងអំពើពុករលួយ​មិនចាត់ការ​លើ​បណ្តឹង​របស់ពួកគេដែលបានប្តឹងអភិបាលរាជធានីភ្នំពេញទាក់ទងរឿងពលរដ្ឋចោទថាបានប្រព្រឹត្តអំពើ​ពុករលួយក្នុង​ការ​ដោះស្រាយជម្លោះដីធ្លី។ ខណៈដែលអង្គភាពប្រឆាំងអំពើពុករលួយមិនទាន់ចាត់ការបណ្តឹងនោះនៅព្រឹកថ្ងៃសុក្រនេះប្រជាពលរដ្ឋបឹងកក់​បាននាំគ្នា​ដាក់ញត្តិទៅកាន់គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាបន្ថែមទៀត។

    អានបន្ត
  • អ្នកមានជម្លោះដីធ្លីខកចិត្តចំពោះ ACU ដោយថាមិនចាត់ការលើបណ្តឹងរបស់ពួកគេដូចបណ្តឹងរបស់ក្រុមនិស្សិត

    អ្នកមានជម្លោះដីធ្លីនៅសហគមន៍បឹងកក់៧គ្រួសារសំដែងការខកចិត្តដោយថាអង្គភាព​ប្រឆាំងអំពើពុករលួយ​មិនចាត់ការ​លើ​បណ្តឹង​របស់ពួកគេដែលបានប្តឹងអភិបាលរាជធានីភ្នំពេញទាក់ទងរឿងពលរដ្ឋចោទថាបានប្រព្រឹត្តអំពើ​ពុករលួយក្នុង​ការ​ដោះស្រាយជម្លោះដីធ្លី។ ខណៈដែលអង្គភាពប្រឆាំងអំពើពុករលួយមិនទាន់ចាត់ការបណ្តឹងនោះនៅព្រឹកថ្ងៃសុក្រនេះប្រជាពលរដ្ឋបឹងកក់​បាននាំគ្នា​ដាក់ញត្តិទៅកាន់គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាបន្ថែមទៀត។

    អានបន្ត
  • ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​​ប្រតិកម្ម​នឹង​ការ​​ធ្វើ​ឲ្យ​បាត់​ផ្លូវ​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ

    មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ប្រតិកម្ម​ចំពោះ​ក្រុម​ការងារ​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​នេះ ដែល​ធ្វើ​ឲ្យ​បាត់បង់​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ស្នាព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ទៅ​ឲ្យ​ក្រុមហ៊ុន​សណ្ឋាគារ​សុខា (Sokha Hotel) គ្រប់គ្រង​ផ្ដាច់មុខ។ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ​រក្សា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រប​មាត់​សមុទ្រ​ឲ្យ​បាន​គង់វង្ស ហើយ​បើក​ផ្លូវ​នេះ​ជូន​ប្រជាពលរដ្ឋ អាច​ប្រើប្រាស់​ឡើង​វិញ​ឲ្យ​បាន​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ។

    អានបន្ត
  • គណបក្សអំណាចខ្មែរទាមទារឲ្យលោក​ ឱម យ៉ិនទៀង​ បកស្រាយរឿងចែកស្រោមសំបុត្រទៅកងទ័ព

    គណបក្សអំណាចខ្មែរបានដាក់លិខិតមួយច្បាប់​ទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ដោយទាមទារឲ្យលោកបកស្រាយបំភ្លឺពីការចែកស្រោមសំបុត្រទៅកងទ័ពនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦។ ក្នុងលិខិតចុះថ្ងៃទី៨ខែមេសា លោក សួន សេរីរដ្ឋា ប្រធានគណបក្សបានសរសេរថាលោកបានដឹងតាមប្រព័ន្ធ​សង្គមហ្វេសប៊ុកនូវព័ត៌មាននិងរូបភាព ដែលលោក ឱម យ៉ិនទៀង បានដឹកនាំមន្រ្តីអង្គភាព ចុះទៅសួរ​សុខទុក្ខកងទ័ពនៅខេត្តព្រះវិហារនិងបានចែក​ស្រោមសំបុត្រជូនគ្រួសារនាយទាហាននិងពលទាហានកង​ពលធំអន្តរាគមន៍លេខ៣ ប្រចាំខេត្តព្រះវិហារ។ លោកស្នើឲ្យប្រធានអង្គភាពនេះបកស្រាយថាតើក្នុងស្រោមសំបុត្រនោះជាអ្វី។

    អានបន្ត
  • ប្រធាន​ACUថាកំពុង​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​​ការលាក់លុយក្រៅប្រទេស​របស់​រដ្ឋមន្រ្តីក្រសួង​យុត្តិធម៌

    ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុករលួយ(ACU) លោក ឱម យ៉ិនទៀង នារសៀល​នេះ​លើកឡើងថាលោកបាន​ដឹងពីឯកសារ​​​ដែល​បង្ហាញ​​ថា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ​បាន​ទិញភាគហ៊ុន​នៅក្រៅ​ប្រទេស ដែល​ត្រូវ​បានចាត់ទុក​ថា​ជា​មធ្យោបាយ​មួយ​នៃ​ការលាក់លុយក្រៅប្រទេស​ហើយ​ថា​អង្គភាព​​កំពុង​ផ្ទៀងផ្ទាត់​លើ​ករណីនេះ។ លោក ឱម យ៉ិនទៀង លើកឡើង​បែប​នេះ​ក្នុង​សន្និសីទសារព័ត៌មាន​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​របស់​អគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា។ ជា​ការ​ឆ្លើយ​តប​នឹង​សំណួរ​អ្នក​សារព័ត៌មាន លោកមានប្រសាសន៍ថាអង្គភាព​​បានទទួល​ព័ត៌មាន​ពី​ការ​បង្ហាញ​របស់​ឯក​សារ​បរទេសមួយ​ដែល​ថា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ជាប់​ពាក់​ព័ន្ធ​នឹង​ការ​លាក់​លុយ​ក្រៅ​ប្រទេស​ ហើយលោក​ថា​អង្គភាព​​កំពុង​​​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​នេះតែមិនទាន់សម្រេចថាបើកការស៊ើប​អង្កេតនៅឡើយ។

    អានបន្ត
  • សង្គម​ស៊ីវិល​រិះគន់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថា​អនុវត្ត​ការងារ​មាន​ស្តង់ដារ​ពីរ

    ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចង់​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ អនុវត្ត​ការ​បើក​កញ្ចប់​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​អ្នក​នយោបាយ ដោយ​តម្លាភាព យុត្តិធម៌ និង​ស្មើភាព​គ្នា។ អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​បើក​យុទ្ធនាការ​ស្វែង​រក​អំពើ​ពុករលួយ​ក្នុង​ចំណោម​អ្នក​នយោបាយ​នៅ​ពេល​នេះ ហាក់​មិន​ទាន់​មាន​ស្តង់ដារ​មួយ​រួម​នៅ​ឡើយ។

    អានបន្ត
  • រដ្ឋាភិបាលអះអាងថាការតាក់តែងក្រមបរិស្ថានដើម្បីការពារព្រៃឈើ

    មន្រ្តីក្រសួងបរិស្ថានអះអាងថាការតាក់តែងក្រមបរិស្ថានគឺដើម្បីជួយទប់ស្កាត់ការ​កាប់បំផ្លាញព្រៃឈើដែលកន្លងទៅនេះមានក្រសួងច្រើនពេកជាអ្នកទទួលទទួលខុសត្រូវ។ ការលើកឡើងបែបនេះនៅក្នុងសិក្ខា​សាលាមួយស្ដីពី​សេចក្ដី​ព្រាងក្រមបរិស្ថានលើកដំបូងកាលថ្ងៃ​ទី០៦ខែមេសាដែលរៀបចំឡើងដោយក្រសួងបរិស្ថាននិងក្រុមមេធាវីវិស្ណុម។​

    អានបន្ត
  • ILO ពិនិត្យ​ច្បាប់​សហជីព​ឡើងវិញ ដើម្បី​ស្វែងរក​ភាពមិន​សមស្រប​នឹង​អនុសញ្ញា​អន្តរជាតិ​

    អង្គការ​ការងារ​អន្តរជាតិ ហៅ​កាត់​ថា ILO នឹង​ពិនិត្យ​ខ្លឹមសារ​នៃ​ច្បាប់​ស្តីពី​សហជីព ដែល​រដ្ឋសភា ទើបតែ​អនុម័ត កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦ ។ ភាគី​សហជីព សង្ឃឹមថា វិធានការ​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ នឹងធ្វើ​ឲ្យ​ច្បាប់​ស្តីពី​សហជីព មាន​ភាព​វិជ្ជមាន​។​ ​ដោយ​ផ្អែកលើ​វិធាន​និង​នីតិវិធី​របស់ខ្លួន ក្រុមប្រឹក្សា​ត្រួតពិនិត្យ​នៃ​អង្គការ​ការងារ​អន្តរជាតិ នឹង​ពិនិត្យ​លើ​ច្បាប់​សហជីព ដែល​រដ្ឋសភា​ទើបតែ​អនុម័ត​នាពេល​ថ្មីៗ​នេះ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ ILO ស្តីពី​ច្បាប់​ស្តីពី​សហជីព ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦ ។

    អានបន្ត
  • មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ចុះ​សិក្សា​ពី​ស្ថានភាព​រស់​នៅ​របស់​អតីត​អ្នក​បុរីកីឡា

    មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ចុះ​សិក្សា​ពី​ស្ថានភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ភ្នំបាត ជា​អតីត​ពលរដ្ឋ​បុរីកីឡា ដែល​បាន​ត្អូញត្អែរ​ជា​រៀងរាល់​ថ្ងៃ​ថា ពួកគេ​ពិបាក​ក្នុង​ការ​រស់នៅ។ ការ​ចុះ​សិក្សា​របស់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​នាំ​គ្នា​មក​ដាក់​ញត្តិ​ពីរ​ថ្ងៃ​ជាប់​គ្នា ឲ្យ​សាលា​រាជធានី រដ្ឋសភា និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី អន្តរាគមន៍​ដោះស្រាយ​ការ​រស់​នៅ​របស់​ពួកគេ​នៅ​តំបន់​ភ្នំបាត បន្ទាប់​ពី​អាជ្ញាធរ និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច បណ្ដេញ​ពួកគេ​ចេញ​ពី​សហគមន៍​បុរីកីឡា។ ប្រជាពលរដ្ឋ​តំបន់​ភ្នំបាត ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល ជា​អតីត​ពលរដ្ឋ​បុរីកីឡា កំពុង​រង់ចាំ​លទ្ធផល​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ នៅ​សប្ដាហ៍​ក្រោយ បន្ទាប់​ពី​ចុះ​សិក្សា​ស្ថានភាព​រស់​នៅ​របស់​ពួកគេ។

    អានបន្ត
  • ក្រសួងប្រៃសណីយ៍ថាច្បាប់​ទូរគម​នាគមន៍មិន​ធ្វើឲ្យប៉ះពាល់​ដល់សិទ្ធិបញ្ចេញមតិទេ​

    ក្រសួងប្រៃសណីយ៍អះអាងថា​ច្បាប់ស្តីពីទូរគម​នាគមន៍មិនបានធ្វើឲ្យប៉ះពាល់​ដល់សិទ្ធិនិង​សេរីភាពបញ្ចេញមតិ​របស់​បុគ្គល​​តាមប្រព័ន្ធបច្ចេកវិទ្យា​​នោះទេ។ នេះជាការឆ្លើយតបរបស់រដ្ឋាភិបាលទៅកាន់អង្គការ​លីកាដូដែលបានចេញរបាយការណ៍សង្ខេបមួយ​កាលពីចុងខែមីនាថា​ច្បាប់ស្តីពីទូរគមនាគមន៍មាន​មាត្រា​មួយចំនួនចែងមករំលោភលើច្បាប់​រដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិ។

    អានបន្ត
  • សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​ថា​ព្រៃ​រាប់​ពាន់​ហិកតារ​ត្រូវ​បាន​គេ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ

    ដី​ព្រៃ​រាប់​ពាន់​ហិកតារ​នៅ​តំបន់​វាល់​យោង ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​គេ​កាប់​រាន​ដើម្បី​យក​ដី​ជា​សម្បត្តិ​ឯកជន។ សហគមន៍​ព្នង រស់នៅ​តំបន់​នោះ​អះអាង​ថា ការ​កាប់​រាន​ព្រៃ​នេះ បង្ក​ផល​ប៉ះពាល់​តំបន់​ព្រៃ​អភិរក្ស​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច និង​ជីវភាព​រស់នៅ​របស់​ពួក​គេ។ ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ប៊ូស្រា នៅ​ថ្ងៃ​ទី​៥ ខែ​មេសា អំពាវនាវ​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល ដក​ហូត​ដី​ពី​អ្នក​មាន​អំណាច និង​ពលរដ្ឋ​ដែល​បាន​កាប់​រាន​ព្រៃ​ដោយ​ខុស​ច្បាប់​នៅ​តំបន់​វាល់​យោង ប្រគល់​ឲ្យ​សហគមន៍​អភិរក្ស​ឡើង​វិញ ដើម្បី​រក្សា​ព្រៃ​ឈើ​ទុក​ជា​សម្បត្តិ​ធនធាន​ធម្មជាតិ និង​ជា​ផ្នែក​រក្សា​បរិស្ថាន​ធម្មជាតិ​ទៅ​ថ្ងៃ​អនាគត។

    អានបន្ត
  • ក្រម​បរិស្ថាន​ដំបូង​គេ​របស់​កម្ពុជា នឹង​បញ្ចប់​ភាព​ប្រទាំង​ប្រទើស

    ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​ទី​៦ មេសា​នេះ បាន​បើក​ការ​ពិភាក្សា​ស្តីពី​ក្រម​បរិស្ថាន​ដំបូង​សម្រាប់​ប្រទេស​កម្ពុជា​ដែល​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល​ពាក់​ព័ន្ធ​ជា​ច្រើន។ សង្គម​ស៊ីវិល​បាន​អបអរ​សាទរ​ផង និង​ព្រួយ​បារម្ភ​ផង។ យ៉ាង​ណា​ក៏​ដោយ ក្រម​ថ្មី​នេះ គឺ​ជា​ការ​បើក​ផ្លូវ​ឱ្យ​ផ្នែក​គតិ​យុត្តិ​សម្រាប់​កិច្ចការពារ​បរិស្ថាន​នៅ​កម្ពុជា។ ក្រម​បរិស្ថាន​លើក​ទី​១​របស់​កម្ពុជា នឹង​បែង​ចែក​តួនាទី​ភារៈកិច្ច​របស់​ក្រសួង​មន្ទីរ​ដែល​ជាន់​គ្នា​ឱ្យ​ដាច់​ស្រឡះ។ ប៉ុន្តែ​សង្គម​ស៊ីវិល​សំដែង​ការ​ព្រួយ​បារម្ភ ព្រោះ​ថា​ក្រម​ ដែល​មាន​វិសាល ភាព​ធំធេង និង​លើក​ទី​១ អាច​ត្រូវ​ការ​ពេល​វេលា​ច្រើន​ជាង​នេះ ដើម្បី​បង្កើត​បាន​ជា​ក្រម​ដែល​ការពារ​ផល​ប្រយោជន៍ និង​គាំពារ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ចំពោះ​កិច្ច​ការងារ​បរិស្ថាន។

    អានបន្ត
  • តុលាការដោះលែងអតីតអ្នកបើករថយន្ត២នាក់របស់ក្រុមហ៊ុនកាពីតូលឲ្យនៅក្រៅឃុំ

    ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ បានឲ្យដឹងថា តុលាការបានសម្រេចដោះលែងអតីតអ្នកបើកបររថយន្តពីរនាក់របស់ក្រុមហ៊ុនកាពីតូល ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយពីអ្នកទាំងពីរត្រូវបានឃុំខ្លួនអស់ជាងរយៈពេលជិត៣ខែ ពាក់ព័ន្ធនឹងករណីហិង្សាក្បែរក្រុមហ៊ុន។ កាលពីថ្ងៃទី៦ ខែកុម្ភៈ វិវាទការងារនៅក្រុមហ៊ុនកាពីតូលបានផ្ទុះហិង្សាបង្កឲ្យអ្នកតវ៉ា១៤នាក់ជាអតីតបុគ្គលិកក្រុមហ៊ុននេះរងរបួសធ្ងន់។ ក្រោយហិង្សានោះ សមត្ថកិច្ចបានចាប់ខ្លួនអ្នកតវ៉ាពីរនាក់មានឈ្មោះ ណន វណ្ណា ជាអតីតអ្នកបើករថយន្តកាពីតូលដែលត្រូវបានបញ្ឈប់ពីការងារ និងម្នាក់ទៀតឈ្មោះ រស់ ស៊ីផៃ ជាសមាជិកសហភាពការងារកម្ពុជាដែលបានចូលរួមតវ៉ាប្រឆាំងនឹងក្រុមហ៊ុនកាពីតូល។

    អានបន្ត
  • តំណាងរាស្ត្របក្សប្រឆាំងដែលរងរបួសថាលោក ឈាង វុន អាចជាអ្នករៀបចំឲ្យមានហិង្សា

    តំណាងរាស្ត្រគណបក្សប្រឆាំងដែលរងរបួសមួយរូបអំពាវនាវឲ្យរដ្ឋសភានិងស្ថាប័នពាក់ព័ន្ធបើកកា​ស៊ើបអ​ង្កេតលើការអត្ថាធិប្បាយរបស់តំណាងរាស្ត្របក្សកាន់អំណាចមួយរូប ដោយសង្ស័យថាមន្ត្រីនោះអាចជា​អ្ន​ក​​​រៀ​​បចំផែនការឲ្យគេប្រើហិង្សាលើតំណាងរាស្ត្រនៅជាប់របងរដ្ឋសភា កាល​ពីចុងឆ្នាំ២០១៥។ កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភានិងលោក ញ៉យ ចំរើន ត្រូវបានបាតុករ ដែលគេស្គាល់ថា គាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ នៅពេ​លពួក​គេជិះរថយន្តចេញពីប្រជុំសភា។ ប៉ុន្តែក្រោ​​យមកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានអត្ថា​​ធិប្បាយក្នុ​ងកិច្ចពិ​ភាក្សា​តុមូល នៅវិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះថាតំណាងរាស្ត្រទាំងនោះ មានចេតនាចង់ឲ្យគេវ៉ៃក្នុងហេ​តុផ​ល​​កេ​ងចំ​ណេញនយោបាយ។

    អានបន្ត
  • សមាជិក​សភា​អាស៊ាន​ស្នើ​អោយ​ព្រឹទ្ធសភា​កម្ពុជា​បដិសេធ​ច្បាប់​សហជីព

    ក្រុម​សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សាកាតា (Jakarta) រិះគន់​ច្បាប់​ស្ដីពី​សហជីព ដែល​រដ្ឋសភា​ទើប​អនុម័ត​ថ្មីៗ​ថា បាន​ទាញ​អោយ​ស្ថានភាព​គោរព​សិទ្ធិ​កម្មករ​ដើរ​ថយ​ក្រោយ និង​បាន​រំលោភ​លើ​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ការងារ និង​សិទ្ធិ​មនុស្ស។ ការ​រិះគន់​នេះ​គឺ​នៅ​ពេល​ដែល​ច្បាប់​នេះ​បាន​បញ្ជូន​បន្ត​ពី​រដ្ឋសភា​ទៅ​ដល់​ព្រឹទ្ធ​សភា ដើម្បី​ពិភាក្សា និង​អនុម័ត។ ក្រុម​សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស ស្នើ​អោយ​ព្រឹទ្ធសភា​បដិសេធ​ច្បាប់​នេះ ហើយ​បញ្ជូន​ត្រឡប់​ទៅ​ឲ្យ​ស្ថាប័ន​ជំនាញ​ ​ពិនិត្យ​ឡើង​វិញ ដោយសារ​តែ​ពួកគេ​យល់​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​ពុំ​បាន​ឆ្លង​ការ​ពិគ្រោះ​យោបល់​គ្រប់គ្រាន់ និង​បំពេញ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​ច្បាប់​អន្តរជាតិ។

    អានបន្ត
  • សហជីពលើកពេលតវ៉ាប្រឆាំងក្រុមហ៊ុនកាពីតូល ខណៈមានភាគីទី៣ចេញមុខសម្របសម្រួល

    គម្រោងតវ៉ានៅព្រឹកថ្ងៃពុធនេះប្រឆាំងក្រុមហ៊ុនកាពីតូលដោយសារតែក្រុមហ៊ុនបញ្ឈប់អ្ន​កបើ​ក​ប​​​រ៤​៥​នា​ក់នោះត្រូវបាន​លើក​ពេលវិញដោយស្ងៀមស្ងាត់ ខណៈមានភាគីទី៣បានចេញ​មុខស​ម្រប​ស​ម្រួល។ កាលពីសប្តាហ៍មុនអតីតអ្នកបើកបរឲ្យក្រុមហ៊ុនកាពីតូលបានជូនដំណឹងទៅសាលារាជធានីភ្នំពេញ ក្រ​​​សួងការងារ និងក្រសួងមហាផ្ទៃ ប្រាប់ពីគម្រោងធ្វើបាតុកម្មជាថ្មីទៀតនៅមុ​ខ​ស្នាក់ការក្រុមហ៊ុនជិត​ផ្សា​​រអូឬ​ស្សី ចាប់ពី​ថ្ងៃទី៦​ខែមេសានេះទៅដែលសហជីពថាបាតុកម្មនោះជំរុញល​ក្ខខ​ណ្ឌ​​ការងារនិងទាមទា​រឲ្យភា​គី​ក្រុ​​​មហ៊ុនយកពួកគេចូលធ្វើវិញ។

    អានបន្ត
  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កំពង់ធំ​ស្នើ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ជម្លោះ​ឲ្យ​បាន​មុន​ចូល​ឆ្នាំ

    ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស ពិសេស​ឲ្យ​បាន​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ។ ការ​ស្នើសុំ​នេះ ក្រោយ​ពេល​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ដាំ​ដំណាំ​របស់​ពួក​គាត់​ធ្លាប់​អាស្រ័យ​ផល​កាល​ពី​ចុង​ខែ​មីនា។ អភិបាល​ខេត្ត​បញ្ជាក់​ថា បាន​បញ្ជា​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម ចុះ​ពិនិត្យ​មើល​បញ្ហា​ទាំង​នេះ​រួច​ហើយ។ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ២៦​គ្រួសារ​នៅ​ឃុំ​ក្រយា បារម្ភ​ខ្លាច​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ នឹង​ឈូស​ឆាយ​ដី​របស់​ពួក​គាត់​ជា​ថ្មី​ទៀត ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ពន្យារ​ពេល​ដោះស្រាយ។ ពលរដ្ឋ​ទាំង​នោះ​ថែម​ទាំង​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត​កាល​ពី​ថ្ងៃ​ទី​៤ មេសា បន្ទាប់​ពី​ដី​ដែល​ពួក​គេ​ធ្លាប់​កាន់​កាប់ ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ឈូស​ឆាយ​កាល​ពី​ថ្ងៃ​ទី​២៩ មីនា ដោយ​អះអាង​ថា ជា​ដី​បម្រុង​ទុក​របស់​រដ្ឋ។

    អានបន្ត
  • សហជីព​បដិសេធ​មិន​ទទួល​យក​សំណង​ពី​សណ្ឋាគារ​វិចតូរីយ៉ា​អង្គរ​ជា​ថ្នូរ​បញ្ឈប់​កម្មករ​៦០​នាក់

    ម្ចាស់​សណ្ឋាគារ​វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា (Victoria Angkor Resort & Spa) នៅ​ក្នុង​ខេត្ត​សៀមរាប បាន​សម្រេច​ចិត្ត​ចុង​ក្រោយ​ថា នឹង​សុខ​ចិត្ត​ទូទាត់​ប្រាក់​សំណង​ជូន​កម្មករ​ចំនួន ៦០​នាក់​ដែល​គេ​បាន​បញ្ឈប់​ពី​ការងារ ដោយសារ​តែ​ការ​នាំ​គ្នា​បង្កើត​សហជីព​នៅ​ក្នុង​កន្លែង​ការងារ​នោះ។ ការ​សម្រេច​ចិត្ត​ទូទាត់​ប្រាក់​សំណង​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​សណ្ឋាគារ​វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា និង​សហជីព​កម្មករ បាន​ត​តាំង​គ្នា​តាម​ផ្លូវ​ច្បាប់​នៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​អស់​រយៈពេល​ជាង ៣​ខែ​មក​ហើយ។

    អានបន្ត
  • នាយករដ្ឋមន្រ្តីប្រកាស​លុប​ចោល​គម្រោង​ធ្វើ​ផ្លូវអាកាសល្បឿនលឿនទៅព្រលានយន្តហោះ​

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារនេះ ​ប្រកាស​លុប​ចោល​ផ្លូវ​អាកាស​ល្បឿនលឿនដែល​មាន​តម្លៃ​​ប្រមាណ​៣៦០លានដុល្លារ​ ដោយ​លោក​បញ្ជា​ឲ្យ​យក​​ផ្លូវ​ដែក​ដែលមានស្រាប់​ មកធ្វើ​ជាផ្លូវ​ធំ​ជំនួសវិញ​។​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​ថា​​ដើម្បីកុំឲ្យ​មាន​ប្រជា​ពលរដ្ឋ​តវ៉ាត​ទៅទៀត លោក​សម្រេច​មិន​ឲ្យ​មានការធ្វើ​ផ្លូវល្បឿនលឿនដើម្បីធ្វើដំណើ​រ​ទៅ​ព្រលានយន្តហោះ។ លោក​មានប្រសាសន៍ថា​៖ “ហើយ​ខ្ញុំសូមប្រកាសថ្ងៃនេះ សូម​បងប្អូន​តាម​ផ្លូវរថភ្លើងពីភ្នំពេញទៅ​ពោធិ៍ចិនតុង​ ឈប់​ធ្វើបាតុកម្ម ឈប់ទាមទារ​ធ្វើវេទិកាសាធារណៈ ខ្ញុំមិនអនុញ្ញាតឲ្យធ្វើអាផ្លូវHigh Way អ៊ិចប្រេសហ្នឹងទេ នាំពិបាក”។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo