កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • CCHR រក​ឃើញ​ថា​រដ្ឋាភិបាល​បង្កើន​អំណាច​បំបិទ​សំឡេង​រិះគន់​លើ​អ៊ីនធឺណិត

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) រក​ឃើញ​ថា រដ្ឋាភិបាល និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​គោល​បំណង​បង្កើន​អំណាច ដើម្បី​បំបិទ​សំឡេង​រិះគន់​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ ការ​រក​ឃើញ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នេះ ត្រូវ​បាន​ចេញ​ផ្សាយ​ក្នុង​កំណត់​ត្រា​សង្ខេប​ស្ដីពី «ទិដ្ឋភាព​ទូទៅ​នៃ​ស្ថានភាព​សិទ្ធិ​បច្ចេកវិទ្យា​ក្នុង​ប្រទេស​កម្ពុជា» នៅ​ថ្ងៃ​ទី​៣ មីនា។

    អានបន្ត
  • មន្រ្តី​ជាន់​ខ្ពស់​​ជំរុញ​​ឲ្យ​​ដោះ​ស្រាយ​​ជម្លោះ​ដី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​”បដិវត្តន៍ដីធ្លី​”​

    មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលដែល​ទទួល​បន្ទុក​ការ​ដោះស្រាយទំនាស់ដីធ្លី​​បាន​ជំរុញ​ឲ្យស្ថាប័​នពាក់ព័ន្ធ​ពន្លឿ​ន​​កា​រដោះស្រាយបញ្ហាដីធ្លីឲ្យមាន”តម្លាភាព” ដែលលោកថាដើម្បីទប់​ស្កាត់ការធ្លាក់​ចុះប្រជាប្រិយ​ភាព​​​រប​ស់រ​ដ្ឋាភិបាលនិង​លទ្ធភាពនៃ​”បដិវត្តន៍ដីធ្លី”នៅកម្ពុជា។​ ក្នុងពិធីបើកសន្និ​បាតបូកសរុបការងារឆ្នាំ២០១៥និងទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងរៀបចំ​ដែនដីន​គ​ររូបនីយកម្មនិងសំណង់ ដែលធ្វើឡើង​នៅ​ថ្ងៃចន្ទនេះ ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី លោក ប៊ិន ឈិន បានទទួលស្គាល់ថាជម្លោះដីធ្លីគឺជាដើមចបមួយ​ដែលធ្វើឲ្យគណ​បក្សប្រជា​ជន​កម្ពុជា​បា​នធ្លា​ក់​ចុះ​ប្រជាប្រិយ​ភាពនៅពេលបោះឆ្នោតកាលពី២០១៣។ លោក​ជំរុញ​ឲ្យមន្រ្តីពាក់ព័ន្ធ​របស់​ស្ថា​ប័​ននេះត្រូវ​យកចិត្តទុកដាក់បន្ថែមទៀតក្នុងការពន្លឿនយន្តការដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋ ប្រកប​ដោ​យតម្លាភាពដែលលោកថាដើម្បីទប់​ស្កាត់ការធ្លាក់ចុះប្រជា​ប្រិយភាពនេះ​។

    អានបន្ត
  • លោក​ហុង សុខហួរ ​ស្នើ​ដាក់​ប្រាក់​តម្កល់​២០​លាន​រៀល​នៅ​តុលាការ​កំពូល ​ដើម្បី​សុំ​​នៅ​​ក្រៅ​ឃុំ​​

    បន្ទាប់ពីបើក​សវនាការ​អស់​រយៈពេល​ជាង​១ម៉ោង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​ចៅក្រុម​តុលាការ​កំពូល​ បាន​ប្រកាស​ថា ​សំណុំ​រឿង​សុំ​នៅ​ក្រៅឃុំ​របស់​អតីត​សមាជិក​ព្រឹទ្ធសភា​គ​ណបក្ស​សម រង្ស៊ី​ លោក​ហុង សុខហួរ ​នឹង​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី០៤ ​ខែមីនា ​ខាង​មុខ​នេះ​។ ​ចំពោះ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​លើក​នេះ ​លោក​ហុង សុខហួរ​ ដែល​មាន​វត្តមាន​នៅក្នុង​បន្ទប់​សវនាការ​ព្រមទាំង​មេធាវី​ការពារក្តី​ បាន​ស្នើ​ទៅ​តុលាការ​ដាក់​ប្រាក់​តម្កល់​ចំនួន​២០​លានរៀល​ ដើម្បី​សុំ​នៅក្រៅ​ឃុំ​​។​ ក៏ប៉ុន្តែ​ចៅក្រម​តុលាការ​កំពូល ​មិន​ទាន់​ឆ្លើយ​តប​ភ្លាមៗ​នោះ​ឡើយ​។​ លោក​ហុង សុខហួរ​ ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានីភ្នំពេញ ​និង ​សាលាឧទ្ធរណ៍ ​បាន​ទាត់​ចោល​សំណើ​សុំ​នៅ​ក្រៅឃុំ​របស់​លោក​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក​។ កាល​នៅ​សាលាឧទ្ធរណ៍​ លោក​ហុង សុខហួរ ​ក៏​បាន​ត្រៀម​ទឹកប្រាក់​ចំនួន​១០​លាន​រៀល ​ដើម្បី​ស្នើសុំ​ដាក់​តម្កល់​បា​ន​នៅក្រៅ​ឃុំ​ផ​ងដែរ​។ ​ក៏​ប៉ុន្តែ​សាលាឧទ្ធរណ៍​បាន​បដិសេធ​។ ​

    អានបន្ត
  • យុវជនរងការចោទប្រកាន់ថាញុះញង់​ឲ្យ​មាន​បដិវត្តន៍ពណ៌អំពាវនាវ​ឲ្យ​តុលាការសម្រាលទោស

    យុវជនម្នាក់ដែលរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបដិវត្តន៍​ពណ៌​ប្រឆាំងរដ្ឋាភិបាល នៅថ្ងៃ​សុក្រនេះ​ បានអំពាវនាវ​ដល់តុលាការ​រាជធានីភ្នំពេញ ឲ្យ​បន្ថូរបន្ថយទោស ដោយ​អះអាង​ថា​ខ្លួន​មិន​មាន​បំណង​ធ្វើ​បដិវត្តន៍អ្វីនោះទេ។​ យុវជន គង់ រ៉ៃ​យ៉ា ត្រូវចាប់ខ្លួនកាលពីថ្ងៃទី​២១ខែសីហា ឆ្នាំ​២០១៥ ពាក់ព័ន្ធការចោទ​ថា​ញុះញង់​ឲ្យ​មាន​បដិវត្តន៍ពណ៌តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​។ នៅ​ក្នុងសាលសវនការ ចៅក្រមជំនុំជម្រះ​ លោក​ ហេង សុខណា បានសាកសួរជនជាប់ចោទ គង់ រ៉ៃយ៉ា ទាក់​ទងនឹងសារដែល​គាត់បានបង្ហោះនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៧ និងទី១៤ ខែសីហា ឆ្នាំ២០១៥ ដែល​មានខ្លឹមសារដើមមួយចំនួនថា៖ “តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គម ខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ”។ ចៅក្រមសួរថាតើជនជាប់ចោទបានយល់ពីអត្ថ​ន័យពាក្យ“បដិវត្តន៍ពណ៌”ដែរឬយ៉ាងណា? និងសួរទៀតថាតើជនជាប់ចោទបានដឹងថាពាក្យពេចន៍មួយចំនួនទៀត ដែលគាត់បានសរសេរថា “ស្តេចទីងម៉ោង ស្តេចអាចម៌គោនិងបន្តោសគណបក្សយួនចូលដៃសម្លាប់ខ្មែរជាដើម” ជាការប្រមាថដល់ព្រះម​ហាក្សត្រ និងគណបក្សយោបាយដែរឬយ៉ាងណា។

    អានបន្ត
  • រោងចក្រ Goal Apparels ក្នុងខណ្ឌពោធិ៍សែនជ័យទទួលយកកម្មករធ្វើការវិញក្រោយការតវ៉ា

    កម្មកររោងចក្រកាត់ដេរ Goal Apparels Limited ក្នុងខណ្ឌពោធិ៍សែនជ័យ ឲ្យដឹងថា រោងចក្របានយល់ព្រមទទួលយកកម្មករដែលរោងចក្របានបញ្ឈប់នាពេលកន្លងមកឲ្យចូលធ្វើការវិញ បន្ទាប់ពីកម្មករបានធ្វើការតវ៉ាអស់៣ច្រើនថ្ងៃ។ នៅព្រឹកថ្ងៃសុក្រនេះ កម្មកររោងចក្រកាត់ដេរ Goal Apparels Limited ប្រមាណជាង១០០នាក់ បានបន្តការតវ៉ារបស់ពួកគេ ដោយនាំគ្នាទៅក្រសួងការងារទាមទារឲ្យស្ថាប័ននេះជួយអន្តរាគមន៍ករណីដែលពួកគេថាក្រុមហ៊ុនបញ្ឈប់កម្មករជាច្រើននាក់ដោយគ្មានមូលហេតុ។

    អានបន្ត
  • ពលរដ្ឋ​តវ៉ា​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ស្រា​បៀ​អង្គរ​បញ្ឈប់​ការសាងសង់​វា​រី​អគ្គីសនី​ដន​សា​ហុង​

    ស្រែក​តវ៉ា និង​កាន់​បដា ដោយ​សរសេរ​ខ្លឹមសារ រិះគន់​ចំពោះ​​ក្រុម​ហ៊ុន​ស្រា​​បៀ​​អង្គរ យុវ​ជន និង​​ប្រ​ជា​ពល​រដ្ឋ ប្រ​មាណ​​៨០​​នាក់ បាន​​នាំ​គ្នា​​ធ្វើ​​បា​តុ​កម្ម​​តវ៉ា នៅ​​មុខ​​ក្រុម​​ហ៊ស្រា​បៀ​អង្គរ ខាង​មុខ​ព្រលានយន្តហោះ​ភ្នំ​ពេញ ដើម្បី​ឱ្យ​លោក ហ្គោល ណាន់​គៀ ដែល​ជា​ម្ចាស់​ក្រុមហ៊ុនស្រា​បៀ​នេះ បញ្ឈប់​ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​ដន​សា​ហុង​(Don Sahong) ដែល​ពួកគេ​យល់ថា មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​។​ ​លោក ជុំ ហួត ប្រធានស្តីទី បណ្ដាញ​យុវជន​ការពារ​សង្គម និង​បរិស្ថាន ដែល​ជា​អ្នកដឹកនាំ​បាតុកម្ម​នេះ បាន​លើកឡើង​ថា ការតវ៉ា​នេះ​គឺ​ដើម្បី​ដាក់​លិខិត​ជូន លោក ហ្គោល ណាន់​គៀ ម្ចាស់​ក្រុមហ៊ុន​ស្រា​បៀ​អង្គរ ដែល​មាន​ភាគហ៊ុន​ធំ ក្នុង​គម្រោង​សាងសង់​វា​រី​អគ្គីសនី​នេះ​។ លោក​ថា មួយ​រយៈ​នេះ​ទំនប់​វា​រី​អគ្គីសនី​នេះ មាន​ការសាង​សង់​បាន​ច្រើន គឺ​​សាង​សង់​​ទាំង​​យប់​​ទាំង​​ថ្ងៃ​។ មាន​ការបិទ​ទឹកទន្លេ​មិន​ឱ្យ​ហូរ កម្មករ​បាន​ដាក់​រំសេវ​ដើម្បី​បំផ្ទុះ​ថ្ម​និង​ចាក់គ្រឹះ​ដែល​នាំ​មាន​ការជម្លៀស​ប្រជាជន​ឡាវ​ចេញពី​តំបន់​នោះ​។ ទន្ទឹម​នឹង​ការជម្លៀស​ប្រជាជន​ឡាវ ពលរដ្ឋ​ខ្មែរ​ដែល​នៅ​ព្រំដែន​ក្បែរ​តំបន់​សាងសង់​ក៏​ត្រូវ​ជម្លៀស​ខ្លួន​ដែរ​ដោយសារ​មាន​សម្លេង​រំខាន​ជាខ្លាំង​។​

    អានបន្ត
  • ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​ឃុំ​បឹងប្រាំ​៣​នាក់​ចូល​ខ្លួន​បំភ្លឺ​សាលាដំបូង​ខេត្ត​បាត់ដំបង

    ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​​ពី​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង ប្រមាណ ៨០​នាក់​​ នៅ​ព្រឹក ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ លើក​គ្នា​ទៅ​​ការពារ​តំណាង​របស់​ពួកគាត់​ចំនួន ៣​នាក់ នៅ​មុខ​សាលា​ដំបូង​ខេត្ត​បាត់ដំបង ដែល​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ។ អ្នក​ទាំង​បី​ដែល​ចូល​ខ្លួន​តុលាការ​ ទី​១ លោក ឌឹម អាន អាយុ ៥២​ឆ្នាំ ទី​២ លោក​ សេត វរ អាយុ ៤៩​ឆ្នាំ​ និង​លោកស្រី​ ឡាយ សារ៉េត អាយុ ៥៧​ឆ្នាំ​ រស់​នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល​ ខេត្ត​បាត់ដំបង។

    អានបន្ត
  • រដ្ឋាភិបាលដកហូតដីសម្បទានជិត១លានហិកតាយកទៅគ្រប់គ្រងវិញ

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលបានដកហូតដីសម្បទានសេដ្ឋកិច្ចជិតមួយលានហិកតាទៅគ្រប់គ្រងវិញ ក្នុងចំណោមដីជាង២លានហិកតាដែលរដ្ឋាភិបាលបានផ្ដល់ទៅឲ្យក្រុមហ៊ុន។ ក្នុងពិធីសម្ពោធអគារថ្មីរបស់ក្រសួងបរិស្ថានដែលមានទីតាំងនៅជិតកោះពេជ្រ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា តាមរយៈការធ្វើកំណែទម្រង់ឡើងវិញពាក់ព័ន្ធនឹងបញ្ហាដីសម្បទានសេដ្ឋកិច្ច រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានពិនិត្យមើលទៅលើដីសម្បទានសេដ្ឋកិច្ចរួចរាល់អស់ហើយ ទាំងផ្នែកកសិកម្ម និងផ្នែកបរិស្ថាន ដែលលោកថាមានផ្ទៃដីសរុបជាង​២លាន​ហិកតា។

    អានបន្ត
  • ពលរដ្ឋ​មាន​ទំនាស់​ជាមួយ​ក្រូម​ហ៊ុន​OCIC​ ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ទៅ​ធនាគារ​ពិភពលោក

    នៅព្រឹកថ្ងៃទី២៥ កុម្ភ:នេះ ប្រជាពលរដ្ឋប្រមាណ១០០នាក់ ជាតំណាងមកពីសង្កាត់ព្រែកតាសេក សង្កាត់​ព្រែក​លៀប និងសង្កាត់ជ្រោយចង្វារ បាននាំញត្តិយកទៅដាក់នៅធនាគារពិភពលោក និងសា​លារាជធានីភ្នំពេញ ដើម្បីជំរុញឲ្យស្ថាប័នទាំងពីរនេះអន្តរាគមន៍រកដំណោះស្រាយ ជួយប្រជាពលរដ្ឋ​ដែលមានទំនាស់ដី​ធ្លីជាមួយក្រុមហ៊ុនOCIC របស់លោកឧកញ៉ាពុង ឃាវសែ។ការទាមទារ​របស់​ពលរដ្ឋមកពី៣សង្កាត់ខាងលើ គឺដើម្បីឲ្យស្ថាប័នទាំងពីនេះជួយពន្លឿនការដោះស្រាយឲ្យបានឆាប់ ព្រោះការទាមទារនេះធ្វើឡើងច្រើនលើកច្រើនសាមកហើយ។ លោកកាន់ សាខនដែលអះអាងថាជាតំណាងប្រជាពលរដ្ឋមកពី៣សង្កាត់ខាងលើបាន​ឲ្យដឹងថា​ប្រជា​ពលរដ្ឋដែលមានទំនាស់ជាមួយក្រុមហ៊ុនខាងលើមានសរុបចំនួន២១៨គ្រួសារ។ហើយការទាមទារនេះចង់ឲ្យអាជ្ញាធរជួយពន្លឿនកាត់ឆ្វៀលដីពីក្រុមហ៊ុនជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាមួយក្រុមហ៊ុនOCIC ដែលទំនាស់នេះបានអូសបន្លាយរយ:ពេលជាងពីឆ្នាំមកហើយ។លោកសាខន បញ្ជាក់ថា​ដី​ទំនាស់ជាមួយក្រុមហ៊ុនគឺជាដីលំនៅដ្ឋានដែលពួកគាត់រស់នៅតាំងពីដូនតាយូរយារណាស់មកហើយ…

    អានបន្ត
  • សហគមន៍​នៅ​ខេត្ត​រតនគិរី​ប្ដឹង​ប្រធាន​គណៈកម្មការ​ការពារ​ព្រៃ​ឈើ​ចោទ​ថា​លក់​ដី​ព្រៃ

    តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ប៉ក់ធំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​តុលាការ​ខេត្ត ស៊ើប​អង្កេត​ករណី​លក់​ដី​ព្រៃ និង​បឹង​សហគមន៍។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​តំណាង​សហគមន៍ ប្ដឹង​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ព្រៃ​ការពារ​សហគមន៍ ពី​បទ​លក់​ដី​ព្រៃ​ដី​ចម្ការ និង​បឹង​ធម្មជាតិ ដែល​សហគមន៍​អាស្រ័យ​ផល។ ចំណែក​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ព្រៃ​ការពារ​សហគមន៍ បដិសេធ​ថា មិន​បាន​លក់​ដូរ​ដី​នោះ​ទេ ហើយ​ប្ដឹង​សហគមន៍​វិញ​ពី​បទ​បរិហារ​កេរ្តិ៍។ តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ប៉ក់ធំ រំពឹង​ថា ស្ថាប័ន​អយ្យការ​នឹង​ស៊ើប​អង្កេត​ឲ្យ​បាន​ឆាប់ ករណី​ប្រធាន​គណៈកម្មការ​ការពារ​ព្រៃ​ឈើ​សហគមន៍ លក់​ដូរ​ដី​ព្រៃ ដី​ចម្ការ និង​បឹង​ធម្មជាតិ ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​រស់នៅ និង​ការ​អាស្រ័យ​ផល​ធនធាន​ធម្មជាតិ​របស់​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច។

    អានបន្ត
  • អ្នក​មាន​ជម្លោះ​ដីធ្លី​តវ៉ា​ឲ្យ​សាលា​រាជធានី​ពន្លឿន​ការ​ដោះស្រាយ

    អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ មក​ពី​សហគមន៍​បឹងកក់ បុរីកីឡា និង​សហគមន៍​ជ្រោយចង្វារ ប្រមាណ​ជិត ១០០​នាក់ តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ជា​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​បន្ថែម​ទៀត ធ្វើ​យ៉ាង​ណា​ពន្លឿន​ការ​ផ្ដល់​ដី និង​ប្លង់​កម្មសិទ្ធិ​ចំពោះ​បញ្ហា​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​របស់​ពួកគាត់។ ទាក់ទិន​បញ្ហា​នេះ សង្គម​ស៊ីវិល​រិះគន់​ជា​ថ្មី​ថា អាជ្ញាធរ​គ្មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​តំបន់​មាន​ជម្លោះ​ឲ្យ​បាន​ចប់​នោះ​ទេ។ ក្រុម​អ្នក​មាន​ជម្លោះ​ដីធ្លី​ចោទ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ថា​គ្មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះ​នៅ​តំបន់​មាន​ជម្លោះ​ដីធ្លី ឲ្យ​បាន​ឆាប់​ចប់​នោះ​ទេ ហើយ​ពួកគាត់​ដាក់​ការ​សង្ស័យ​ថា មន្ត្រី​ទាំង​អស់​នោះ​មាន​ចេតនា​ប្រព្រឹត្ត​អំពើ​ពុករលួយ។

    អានបន្ត
  • អ្នកកាសែត និង​អ្នកពាក់ព័ន្ធ​ប្រមាណ​៥០នាក់​កំពុង​ពិភាក្សា​អំពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​

    អ្នកសារព័ត៌មាន និង​អ្នកពាក់ព័ន្ធ​ប្រមាណ​៥០​នាក់ មកពី​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ កំពុង​ជួបជុំគ្នា​នៅក្នុង​វេទិកា​ពិគ្រោះ​យោបល់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន នៅ​ថ្ងៃទី​២៥​កុម្ភៈ​នេះ នៅ​ភោជនីយដ្ឋាន​អ័​រ​គី​ដេ​។​ ​វេទិកា​រយៈពេល​ពេញ​មួយថ្ងៃ​នេះ មាន​គោលបំណង ជួយ​លើកកម្ពស់​ការយល់ដឹង​អំពីការ​ទទួលបាន​ព័ត៌មាន​សាធារណៈ និង​គោលការណ៍​អន្តរជាតិ​នៃ​សិទ្ធិ​ទទួលបាន​ព័ត៌មាន កំណត់​អត្ត​ញ្ញាណ និង​ប្រភេទ​នៃ​តម្រូវការ​ព័ត៌មាន​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ បង្កើន​ការយល់ដឹង​នៃ​ច្បាប់ និង​លិខិតបទដ្ឋាន​នានា​ទាក់ទង​ទៅនឹង​សិទ្ធិ​ទទួលបាន​ព័ត៌មាន និង​ប្រមូល​អនុសាសន៍​ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការធ្វើ​សេចក្តីព្រាងច្បាប់​ស្តីពី សិទ្ធិ​ទទួលបាន​ព័ត៌មាន សម្រាប់​បង្ហាញ​ទៅ​រដ្ឋាភិបាល​។

    អានបន្ត
  • អ្នកឃ្លាំមើលសិទ្ធិមនុស្សបារម្ភពីការដាក់ទោសអ្នកគ្មានកំហុសករណីហិង្សានៅក្រុមហ៊ុនកាពីតូល

    អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនិងសិទ្ធិការងារជំរុញឲ្យតុលាការបង្ហាញតម្លាភាពលើវិធាន​ការច្បា​ប់ករ​​ណី​​ជម្លោះហិង្សា នៅ​ក្រុ​មហ៊ុ​ន​កាពីតូលដឹកអ្នកដំណើរ​​ដែលសង្គមស៊ីវិលថា​ធ្វើយ៉ា​ង​​ណា​​កុំឲ្យ​ជ​​ន​រង​​គ្រោះ​​ក្លាយជាជនជាប់ចោទ។ នៅដើមខែកុម្ភៈនេះហិង្សាមួយបានផ្ទុះឡើងនៅមុខស្នាក់ការក្រុមហ៊ុនកាពីតូលក្នុងរាជធានីភ្នំពេញរវា​ង​​អតី​តបុគ្គ​លិកក្រុ​ម​ហ៊ុន​​នេះនិងមនុស្សប្រមាណជា៥០ផ្សេងទៀតដែលមានទំនាក់ទំនងនឹងសមា​គមរួម​​គ្នា​​​​ដើ​​​ម្បីអ​ភិវឌ្ឍន៍​ក​ម្ពុជាដែល​គេស្គាល់ថា សមាគមនោះគាំទ្រក្រុមហ៊ុនកាពីតូល។

    អានបន្ត
  • អង្គការអន្តរជាតិមួយថា កម្ពុជានៅតែមានការរឹតបន្តឹងលើសិទ្ធិបញ្ចេញមតិ និងការប្រមូលផ្ដុំ

    អង្គការលើកលែងទោសអន្តរជាតិ(Amnesty International) លើកឡើងថា និទណ្ឌភាព និងការរឹតបន្តឹងលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការប្រមូលផ្ដុំដោយសន្តិនៅតែបន្តកើតមាននៅក្នុងប្រទេសកម្ពុជា។ ក្នុងរបាយការណ៍ប្រចាំឆ្នាំ២០១៥/២០១៦របស់ខ្លួនចេញផ្សាយនៅថ្ងៃនេះពុធនេះ អង្គការលើកលែងទោសអន្តរជាតិលើកឡើងពីករណីមួយចំនួនដូចជា ការចាប់ខ្លួនសកម្មជនដីធ្លី និងគណបក្សប្រឆាំងក្នុងឆ្នាំ២០១៤ និង២០១៥ ព្រមទាំងការចាប់ខ្លួនសមាជិកព្រឹទ្ធសភាម្នាក់របស់គណបក្សប្រឆាំងគឺលោក ហុង សុខហួរ សម្រាប់ការបង្ហោះវីដេអូនិយាយពីសន្ធិសញ្ញារវាងកម្ពុជាជាមួយវៀតណាម។ របាយការណ៍បន្តថា សកម្មជនមួយចំនួនត្រូវបានលើកលែងទោស ឬដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នបន្ទាប់ពីមានកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សឈ្នះឆ្នោតទាំង២។

    អានបន្ត
  • កម្មករ​រោងចក្រ​សេរី​តវ៉ា​លើក​ទី​១១​នៅ​មុខ​ក្រសួង​ការងារ​ទាមទារ​ដោះ​លែង​តំណាង​សហជីព

    កម្មករ និង​អតីត​កម្មករ​នៃ​រោងចក្រ​សេរី (CERIE) មក​ពី​ខេត្ត​កំពង់ស្ពឺ ជិត ៤០​នាក់ នាំ​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ ជា​លើក​ទី​១១ ដើម្បី​សុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ ឲ្យ​ដោះ​លែង​តំណាង​សហជីព​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន។ ការ​លើក​គ្នា​មក​តវ៉ា​សាជាថ្មី​របស់​ក្រុម​កម្មករ​នេះ បន្ទាប់​ពី​ចៅក្រម​តុលាការ​ខេត្ត​កំពង់ស្ពឺ បដិសេធ​មិន​ដោះ​លែង​តំណាង​សហជីព​ពីរ​រូប គឺ​កញ្ញា យ៉ុង លាភ មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ទូច ស្រ៊ុន ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​សេរី។

    អានបន្ត
  • អង្គការ៥០អំពាវនាវឲ្យសាធារណជនពហិកាក្រុមហ៊ុនកាពីតូល

    សហជីព សហគមន៍ និងក្រុមអង្គការសង្គមស៊ីវិលសរុប៥០ស្ថាប័ន ប្រកាសគាំទ្រការធ្វើពហិកាក្រុមហ៊ុនកាពីតូល ហើយអំពាវនាវឲ្យសាធារណជនទូទៅចូលរួមការធ្វើពហិការនេះ ដោយក្រុមសង្គមស៊ីវិលអះអាងថា ដោយសារក្រុមហ៊ុននេះបានរំលោភសិទ្ធិការងារ និងបង្ក្រាបការតវ៉ារបស់បុគ្គលិក។ ក្នុងសេចក្ដីថ្លែង​ការណ៍​រួមរបស់ស្ថាប័នទាំង៥០ ក្រុមសហជីព សហគមន៍ និងអង្គការសង្គមស៊ីវិលនោះបញ្ជាក់ថា ការប្រកាសធ្វើពហិកានេះជាការឆ្លើយតបទៅនឹងការវាយប្រហារ «ដ៏ឃោរឃៅ» ទៅលើការតវ៉ារបស់ក្រុមអតីតអ្នកបើកបរឲ្យរថយន្តកាពីតូល កាលពីថ្ងៃទី៦ ខែកុម្ភៈ។

    អានបន្ត
  • អា​ឡិច អំពាវនាវ​ឱ្យ​សម្តេច​ហ៊ុន សែន ផ្តល់​ទិដ្ឋាការ​ដើម្បី​បំភ្លឺ​ការចោទប្រកាន់​

    ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​របស់​តុលាការខេត្ត​កោះ ពី​បទ​​សម​គំ​និត​​ជា​មួយ​​សកម្ម​ជន​​អង្គ​ការ​​មា​តា​​ធម្ម​ជាតិ ពាក់​ព័ន្ធ​​នឹង​​យុទ្ធ​នា​ការ​​ប្រ​ឆាំង​​ការ​​បូម​​ខ្សាច់ ​នៅ​​ខេត្ត​​កោះ​កុង បុរស​​ជន​ជាតិ​​អេ​​ស្ប៉ាញ​​ម្នាក់​​ដែល​​ល្បី​ឈ្មោះ ក្នុង​​សុំ​ណុំ​រឿង​​ការ​ពារ​​តំ​បន់​​អា​រ៉ែង ខេត្ត​​កោះ​កុង លោក ​អា​​ឡិច ហ្សង់​​ដ្រូ ហ្គន់​​សា​​ឡេស ដេ​​វិត​សិន​ (Alejandro Gonzalez - Davidson) បាន​​អះ​អាង​​ថា លោក​​មិន​​បាន​​ប្រ​ព្រឹត្ត​​ខុស​​ដូច​​ការ​ចោទ​ប្រ​កាន់​ របស់​​តុ​លា​ការ​​ខេត្ត​​កោះ​កុង​​ឡើយ​​។​ ​លោក អា​ឡិច ហ្សង់​ដ្រូ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៣​ខែ​កុម្ភៈ ឆ្នាំ​២០១៥ ហើយ​ត្រូវបាន​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​ភ្លាមៗ ដោយ​មូលហេតុ​ផុត​ទិដ្ឋាការ ក្រោយពី​លោក​បាន​ចូលរួម​យ៉ាង​សកម្ម​ប្រឆាំងនឹង​ការធ្វើ​ទំនប់​វា​រី​អគ្គិសនី នៅ​តំបន់​អា​រ៉ែ​ង និង​ការ​បូម​ខ្សាច់ នៅ​ខេត្ត​កោះកុង ។ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​រូបនេះ ត្រូវ​តុលាការ​ខេត្ត​កោះកុង ចោទប្រកាន់ថា បាន​សមគំនិត​ជាមួយ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់ ដែល​ត្រូវបាន​ចាប់ឃុំខ្លួន តាំងពី​ខែ​សីហា ឆ្នាំ​២០១៥ រួមមាន​លោក សាន់ ម៉ា​ឡា លោក ទ្រី សុ​វិគា និង​លោក ស៊ីម សំណាង ដោយ​បាន​បាន​ចោទប្រកាន់ ពី​បទ​គំរាមកំហែង​ធ្វើឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​។​

    អានបន្ត
  • អង្គការ៥០អំពាវនាវឲ្យសាធារណជនពហិកាក្រុមហ៊ុនកាពីតូល

    សហជីព សហគមន៍ និងក្រុមអង្គការសង្គមស៊ីវិលសរុប៥០ស្ថាប័ន ប្រកាសគាំទ្រការធ្វើពហិកាក្រុមហ៊ុនកាពីតូល ហើយអំពាវនាវឲ្យសាធារណជនទូទៅចូលរួមការធ្វើពហិការនេះ ដោយក្រុមសង្គមស៊ីវិលអះអាងថា ដោយសារក្រុមហ៊ុននេះបានរំលោភសិទ្ធិការងារ និងបង្ក្រាបការតវ៉ារបស់បុគ្គលិក។ ក្នុងសេចក្ដីថ្លែង​ការណ៍​រួមរបស់ស្ថាប័នទាំង៥០ ក្រុមសហជីព សហគមន៍ និងអង្គការសង្គមស៊ីវិលនោះបញ្ជាក់ថា ការប្រកាសធ្វើពហិកានេះជាការឆ្លើយតបទៅនឹងការវាយប្រហារ «ដ៏ឃោរឃៅ» ទៅលើការតវ៉ារបស់ក្រុមអតីតអ្នកបើកបរឲ្យរថយន្តកាពីតូល កាលពីថ្ងៃទី៦ ខែកុម្ភៈ។

    អានបន្ត
  • កម្មករ​រោងចក្រ​សេរី​តវ៉ា​លើក​ទី​១១​នៅ​មុខ​ក្រសួង​ការងារ​ទាមទារ​ដោះ​លែង​តំណាង​សហជីព

    កម្មករ និង​អតីត​កម្មករ​នៃ​រោងចក្រ​សេរី (CERIE) មក​ពី​ខេត្ត​កំពង់ស្ពឺ ជិត ៤០​នាក់ នាំ​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ ជា​លើក​ទី​១១ ដើម្បី​សុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ ឲ្យ​ដោះ​លែង​តំណាង​សហជីព​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន។ ការ​លើក​គ្នា​មក​តវ៉ា​សាជាថ្មី​របស់​ក្រុម​កម្មករ​នេះ បន្ទាប់​ពី​ចៅក្រម​តុលាការ​ខេត្ត​កំពង់ស្ពឺ បដិសេធ​មិន​ដោះ​លែង​តំណាង​សហជីព​ពីរ​រូប គឺ​កញ្ញា យ៉ុង លាភ មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ទូច ស្រ៊ុន ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​សេរី។

    អានបន្ត
  • ស្ត្រីខ្មែរ៣នាក់នៅប្រទេសឡាវ និងចិន ត្រូវបានជួយសង្គ្រោះ និងបញ្ជូនមកកម្ពុជាវិញ

    ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជាប្រចាំប្រទេសឡាវ និងប្រទេសចិនបានអន្តរាគមន៍ជួយស្ត្រី៣នាក់ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ។ ក្នុងសេក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃពុធនេះ ក្រសួងការបរទេសឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទីក្រុងសៀងហៃ និងខេត្តអានហួយ អន្តរាគមន៍ជួយស្រ្តីខ្មែរ២នាក់ឲ្យបានត្រឡប់មកកម្ពុជាវិញ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo