កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ពលរដ្ឋ​ស្រុក​មេមត់​ប្រតិកម្ម​នឹង​អាជ្ញាធរ​យក​ដី​រួម​ទៅ​ធ្វើ​ទីស្នាក់ការ​គណបក្ស​ប្រជាជន

    ប្រជាពលរដ្ឋ​នៅ​ឃុំ​គគីរ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ សម្ដែង​ការ​ហួស​ចិត្ត ខណៈ​អាជ្ញាធរ​មូលដ្ឋាន​សម្រេច​យក​ដី​សម្បត្តិ​រួម​ជាប់​រោង​បុណ្យ​នៅ​ក្នុង​ភូមិ ទៅ​ធ្វើ​ជា​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា។ ពលរដ្ឋ​ថា ករណី​នេះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ ត្បិត​អី​ដី​នោះ​ជា​ទ្រព្យ​សម្បត្តិ​សម្រាប់​បម្រើ​ផល​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ បែរ​ជា​យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​បក្ស​ទៅ​វិញ។

    អានបន្ត
  • ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ជីក​ប្រឡាយ​នៅ​ស្រុក​មេសាង​បន្ត​ទាមទារ​សំណង

    ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ស្រុក​មេសាង ដែល​បាត់បង់​ដីស្រែ​នៅ​តំបន់​អាង​ពោធិ៍តាមុំ ដោយសារ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្រោចស្រព​វ៉ៃកូ ឬ​ការ​ជីក​ប្រឡាយ​មេ​ទី​២​នោះ បន្ត​ទាមទារ​សំណង។ ទាក់ទិន​បញ្ហា​នេះ មន្ទីរ​ធនធាន​ទឹក​ខេត្ត​ព្រៃវែង ឆ្លើយ​ថា ការ​ទូទាត់​សំណង​សម្រាប់​ពលរដ្ឋ​ដែល​មាន​ដី​នៅ​ក្រៅ​ផ្ទៃ​អាង​ពោធិ៍តាមុំ កំពុង​ដំណើរការ ហើយ​នឹង​ដោះស្រាយ​បញ្ហា​វិវាទ​នេះ​ឲ្យ​ចប់​ឆាប់ៗ។ ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ​ដែល​រស់​នៅ​ក្នុង​ឃុំ​ចំនួន​២ គឺ​ជីផុច និង​ឃុំ​ស្វាយជ្រំ ស្រុក​មេសាង អះអាង​ថា ការ​ទន្ទឹង​រង់ចាំ​សំណង​ទាំង​អន្ទះអន្ទែង​ជាង ៣​ឆ្នាំ​មក​នេះ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព នៅ​បន្ទាប់​ពី​គម្រោង​ជីក​ប្រឡាយ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​លេប​យក​ដី​ស្រែ​របស់​ពួកគាត់​ទាំង​នៅ​ក្នុង និង​នៅ​ក្រៅ​ផ្ទៃ​អាង​ពោធិ៍តាមុំ។

    អានបន្ត
  • ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​បារម្ភ​ខ្លាច​ទាហាន​ឡាវ​ចូល​បរ​បាញ់​គោ​ក្របី​អ្នក​ស្រុក

    ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ឃុំ​ព្រែកមាស និង​ឃុំ​ស្រែសំបូរ ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង បារម្ភ​ខ្លាច​យោធា​ឡាវ ប្រដាប់​ដោយ​អាវុធ បាញ់​គោ​ក្របី​របស់​អ្នក​ស្រុក និង​បរ​បាញ់​សត្វ​ព្រៃ​ក្នុង​ដី​ខ្មែរ។ ក្តី​បារម្ភ​នេះ បន្ទាប់​ពី​ទាហាន​ឡាវ ប្រដាប់​ដោយ​អាវុធ​ជាច្រើន​ក្រុម បាន​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​នៅ​ចំណុច​អូរ​ព្រាល ព្រៃ​រ៉ូង និង​បឹង​ក្ដួច ស្ទើរ​រាល់​ថ្ងៃ ក៏ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា នៅ​មិន​ទាន់​មាន​ចំណាត់​ការ​នៅ​ឡើយ បើ​ទោះ​បី​ពលរដ្ឋ​ធ្លាប់​រាយការណ៍​ករណី​នេះ​ជូន​អាជ្ញាធរ​មូលដ្ឋាន និង​យោធា​ការពារ​ព្រំដែន​ច្រើន​លើក​ក្តី។

    អានបន្ត
  • មន្ត្រី​សហជីព​សេរី​កម្មករ​២​នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​ចាប់​ខ្លួន

    មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ២​នាក់ ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​ចាប់​ខ្លួន បន្ទាប់​ពី​កម្មករ​រោងចក្រ​សេរី (Cerie) បន្ត​តវ៉ា​នៅ​មុខ​រោងចក្រ​ទាមទារ​ដំណោះស្រាយ នៅ​ថ្ងៃ​ទី​២ កុម្ភៈ។ កម្មការិនី​ម្នាក់​ដែល​ថ្លែង​មិន​បញ្ចេញ​អត្តសញ្ញាណ ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​ពី​ព្រឹកមិញ​នេះ មាន​កម្មករ​ប្រមាណ​២០​នាក់ ដុត​សំបក​កង់​ឡាន ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដោះស្រាយ​តាម​សំណូម ដែល​ពួកគេ​ទាមទារ​ប្រមាណ​១​ខែ​ហើយ ដើម្បី​ឲ្យ​កម្មករ​បី​នាក់ ដែល​ភាគី​រោងចក្រ​បញ្ឈប់ ឲ្យ​បាន​ចូល​ធ្វើ​ការ​ឡើង​វិញ។

    អានបន្ត
  • អ្នកជំនាញ​ស្នើឱ្យ​គ​.​ជ​.​បយក​គំរូ​ផ្នែក​ការពារ​សន្តិសុខ​ពី​ការបោះឆ្នោត​ភូមា​

    ភ្នំពេញ​៖អ្នកសង្កេតការណ៍​បោះឆ្នោត​ថ្លែងថា ប្រទេស​កម្ពុជា​គួរតែ​សិក្សា​ពី​របៀប​គ្រប់គ្រង​សន្តិសុខ​ក្នុងអំឡុងពេល​បោះឆ្នោត​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​យក​ប្រជាពលរដ្ឋ​ជា​អ្នករក្សា​ស​និ្ត​សុខ​ ក្នុង និង​ក្រោយពេល​បោះឆ្នោត ជំនួស​ឲ្យ​កម្លាំង​ប៉ូលិស និង​កម្លាំងប្រដាប់អាវុធ​ផ្សេងទៀត​។ ​ ​ពួកគេ​ថាការសិក្សា​យក​គំរូ​តាម​ប្រទេស​មី​យ៉ាន់​ម៉ា​ក្នុង​កិច្ចការ​សន្តិសុខ​នេះ អាចធ្វើ​ឲ្យ​អ្នកបោះឆ្នោត​ក្នុងប្រទេស​កម្ពុជា មាន​ភាពជឿជាក់​ក្នុងការ​ប្រើប្រាស់​សិទ្ធិសេរីភាព ​ក្នុងការ​បោះឆ្នោត និង​ជៀស​ផុតពី​ការគំរាមកំហែង​។​

    អានបន្ត
  • ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​ព្រះវិហារ​ស្នើ​ពន្លឿន​ដំណោះស្រាយ

    សហគមន៍​ប្រជាពលរដ្ឋ​នៅ​ឃុំ​ម្លូព្រៃ២ នៃ​ស្រុក​ឆែប ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ត្រូវ​ពន្លឿន​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​ពួក​គេ ជាមួយ​នឹង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ចិន ឈ្មោះ រួយ ហ្វេង (Ruoy Feng) ឲ្យ​បាន​ឆាប់​រហ័ស។ ការ​ជំរុញ​ឲ្យ​អាជ្ញាធរ​ប្រញាប់ប្រញាល់​ដោះស្រាយ​រឿង​ដីធ្លី​នេះ គឺ​នៅ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ចិន ឈ្មោះ រួយ ហ្វេង បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ និង​វាល​ស្មៅ​ចិញ្ចឹម​សត្វ​របស់​អ្នក​ភូមិ​ជា​បន្តបន្ទាប់។

    អានបន្ត
  • កម្មករ​រោងចក្រ​នៅ​ស្រុក​ខ្សាច់កណ្ដាល​សុំ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ឲ្យ​ជួយ​ដោះស្រាយ

    កម្មករ​រោងចក្រ ស្ដារ​ឡៃថ៍ អឹភែរិល (Starlight Apparel Manufacturing) នៅ​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា និង​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ បន្ទាប់​ពី​ពួក​គេ​តវ៉ា​នៅ​មុខ​រោងចក្រ​ជាច្រើន​ថ្ងៃ​មិន​បាន​លទ្ធផល ហើយ​ឈាន​ដល់​ផ្ទុះ​ហិង្សា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១ កុម្ភៈ។ សំឡេង​កម្មករ​ស្រែក​តវ៉ា៖ «ថៅកែ​រោងចក្រ​ទី​៤ ស្ដារ​ឡៃថ៍ ឃុបឃិត​គ្នា​បង្ក​បញ្ហា និង​ជួល​មនុស្ស​បាត​សង្គម​មក​ធ្វើ​ទុក្ខបុកម្នេញ​បង​ប្អូន​កម្មករ យើង​ទទួល​មិន​បាន​ទេ»។

    អានបន្ត
  • សង្គម​ស៊ីវិល​បារម្ភ​អំពី​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​គណៈកម្មាធិការ​ជាតិ

    មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ពី​វិធានការ​របស់​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថា មិន​ឯករាជ្យ និង​មិន​ស្មើភាព​បន្ទាប់​ពី​កម្លាំង​ប្រដាប់​អាវុធ​មិន​ទាន់​ចាប់​ជនល្មើស​ផ្ដន្ទាទោស ខណៈ​គំនរ​ឈើ​រាប់ពាន់​ម៉ែត្រ​គូប​សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ និង​គំនរ​ឈើ​ជា​ច្រើន​ត្រូវ​បាន​គេ​ដុត​បំផ្លាញ​កាល​ពី​ចុង​ខែ​មករា។ បញ្ហា​នេះ​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​យន្តការ​បង្ក្រាប​បទល្មើស​របស់​រដ្ឋាភិបាល អាច​ធ្វើ​គ្រាន់​តែ​បង្អើល ទោះ​បី​ជន​ប្រព្រឹត្ត​ដែល​មាន​ងារ​ជា​ឧកញ៉ា មន្ត្រី​យោធា និង​ឈ្មួញ​ជនជាតិ​វៀតណាម ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​នៅ​ឡើយ​ទេ។

    អានបន្ត
  • មន្ត្រីសហជីព២នាក់នៅកំពង់ស្ពឺត្រូវជនមិនស្គាល់អត្តសញ្ញាណចាប់ខ្លួនទៅបាត់ ពេលធ្វើកូដកម្ម​

    ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាលោក ជា មុនី អះអាងថា ប្រធាន និងបុគ្គលិករបស់សហជីពចំនួន២នាក់នៅក្នុងរោងចក្រមួយក្នុងខេត្តកំពង់ស្ពឺត្រូវបានជនមិនស្គាល់អត្តសញ្ញាណចាប់បញ្ចូលក្នុងរថយន្តជិះចេញទៅបាត់ដោយមិនមានដំណឹង។ សេចក្តីថ្លែងការណ៍ចេញដោយសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ ឲ្យដឹងថា អ្នកដែលត្រូវគេចាប់ខ្លួនទាំងពីរនាក់នោះរួមមាន កញ្ញា យ៉ុង លាភ បុគ្គលិកសហជីព និងលោក ទូច ស្រ៊ុន ប្រធានសហជីពសេរីកម្មករនៃរោងចក្រកាត់ដេរសម្លៀកបំពាក់សេរី(ខេមបូឌា) ហ្គាមិនខូអិលធីឌី ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សេចក្ដីថ្លែងការណ៍បន្តថា អ្នកទាំងពីរត្រូវបានក្រុមជនមិនស្គាល់អត្តសញ្ញាណចាប់បញ្ចូលក្នុងរថយន្តរួចជិះចេញទៅបាត់ដោយគ្មានដំណឹង ខណៈពួកគេកំពុងធ្វើកូដកម្មនៅមុខរោងចក្រ។

    អានបន្ត
  • តុលាការ​ខេត្ត​កំពង់ស្ពឺ​កោះ​ហៅ​មេ​ដឹក​នាំ​សម្ព័ន្ធ​សហជីព​៧​នាក់​ឲ្យ​ចូល​បំភ្លឺ​ពី​បទ​ញុះញង់

    តុលាការ​ខេត្ត​កំពង់ស្ពឺ ចេញ​ដីកា​កោះ​ហៅ​មេ​ដឹក​នាំ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ចំនួន ៧​នាក់ ឲ្យ​ចូល​ខ្លួន​បំភ្លឺ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា មិន​គោរព​សេចក្ដី​សម្រេច​របស់​តុលាការ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ ការ​ចេញ​ដីកា​កោះ​ហៅ​នេះ បន្ទាប់​ពី​តុលាការ​ខេត្ត បាន​ដាក់​ថ្នាក់​ដឹក​នាំ​សហជីព​នេះ​ចំនួន ៥​នាក់ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល។ មេ​ដឹក​នាំ​សម្ព័ន្ធ​សហជីព បាន​ចាត់​ទុក​ការ​បង្គាប់​ឲ្យ​ចូល​ខ្លួន​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ គឺ​ជា​ការ​រៀបចំ​ទុក​ជា​មុន ដោយ​មាន​ការ​ឃុបឃិត​គ្នា​រវាង​មន្ត្រី​តុលាការ អាជ្ញាធរ និង​ថៅកែ​ក្រុមហ៊ុន ដើម្បី​លុប​មិន​ឲ្យ​មាន​សំឡេង​អ្នក​ការពារ​សិទ្ធិ​កម្មករ។

    អានបន្ត
  • គ្រួសារ​អ្នក​កាសែត​ដែល​ត្រូវ​គេ​ព្រួត​វាយ​សម្លាប់​នៅ​ខេត្ត​កំពង់ឆ្នាំង​បន្ត​ទាមទារ​យុត្តិធម៌

    ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៦ គឺ​ជា​ខួប​ពីរ​ឆ្នាំ​នៃ​ការ​ស្លាប់​អ្នក​កាសែត​មាគ៌ា​កម្ពុជា ម្នាក់ ដោយ​ជន​ដៃ​ដល់​ប្រមាណ ១០​នាក់ បាន​វាយ​សម្លាប់​នៅ​ភូមិ​ក្បាលកន្លង់ ខេត្ត​កំពង់ឆ្នាំង។ មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ ថា លោក សួន ចាន់ ដែល​បាន​ស្លាប់​ដោយ​ដំបង​របស់​ក្រុម​ជន​ល្មើស​ព្រួត​គ្នា​វាយ​នោះ មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ។ ភរិយា​របស់​ជន​រងគ្រោះ គឺ​លោកស្រី ទៀង ថាវ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្បាលកន្លង់ ឃុំ​ពាមឆ្កោក ស្រុក​ជលគីរី ជាមួយ​កូន​កំព្រា ៦​នាក់ ឲ្យ​ដឹង​ថា ក្រោយ​ពី​ប្ដី​ស្លាប់​ទៅ គ្រួសារ​គាត់​វេទនា​គ្មាន​អ្វី​ប្រៀប​ផ្ទឹម និង​បារម្ភ​ពី​សុវត្ថិភាព ខណៈ​សមត្ថកិច្ច​មិន​ទាន់​ចាប់​ជន​ល្មើស​អស់​មក​ផ្ដន្ទាទោស។ លោកស្រី​ពុំ​មាន​លទ្ធភាព​ធ្វើ​បុណ្យ​រំឭក​ខួប​ឲ្យ​ប្ដី​នោះ​ទេ ព្រោះ​គាត់​គ្មាន​អ្វី​ក្រៅ​ពី​សម្បក​កាយ និង​ផ្ទះ​ទុក​គ្រាន់​ជ្រក។

    អានបន្ត
  • ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ស្រុក​សំពៅលូន​​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តំណាង​ពួក​គេ

    ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាង​១០០នាក់ ឡើង​តវ៉ា​នៅ​តុលាការ​ខេត្ត​បាត់ដំបង ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ម្នាក់ ជា​តំណាង​របស់​ពួកគេ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣១ មករា។ នៅ​រសៀល​ថ្ងៃ​ទី​១ កុម្ភៈ មន្ត្រី​តុលាការ​អនុញ្ញាត​ឲ្យ​តំណាង​របស់​ពួកគេ​៣​នាក់ ជួប​ពិភាក្សា​គ្នា បន្ទាប់​ពី​ពលរដ្ឋ​ឡើង​តវ៉ា​នៅ​មុខ​តុលាការ។

    អានបន្ត
  • គ្រួសារ​ស្ត្រី​ខ្មែរ​ពីរ​នាក់​ដែល​ជាប់​គុក​នៅ​ម៉ាឡេស៊ី​ស្នើសុំ​រដ្ឋាភិបាល​ជួយ​នាំ​កូន​ស្រី​មក​ស្រុក​វិញ

    គ្រួសារ​ក្រីក្រ​របស់​ស្ត្រី​ខ្មែរ​ពីរ​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយសារ​ចាញ់​បោក​ក្រុមហ៊ុន​នាំ​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​នោះ ស្នើសុំ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​នាំ​ស្ត្រី​ទាំង​ពីរ​នាក់​នោះ​មក​ស្រុក​ខ្មែរ​វិញ។ នគរបាល​ជាតិ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន សន្យា​ថា នឹង​ពិនិត្យ​ដោះស្រាយ​សំណុំ​រឿង​នេះ​ឲ្យ​បាន​ឆាប់។ ម្ដាយ​ស្ត្រី​រងគ្រោះ៖ «វា​ចាញ់​បោក​ក្រុមហ៊ុន ១៦៨ ដោយ​គេ​បាន​សន្យា​ថា នាំ​ធ្វើ​ការ​ជា​អ្នក​លក់​ផ្លែ​ឈើ​នៅ​ម៉ាឡេស៊ី ហើយ​បាន​ប្រាក់​ខែ​ខ្ពស់។ សំណួរ៖ កាល​ណោះ​ក្រុមហ៊ុន​បាន​យក​លុយ​ជា​ថ្នូរ​បាន​ទៅ​ធ្វើ​ការ​នៅ​ទីនោះ​ទេ? អត់​មាន​យក​លុយ​ទេ គេ​ធ្វើ​ប៉ាសស្ព័រ​ឲ្យ បាយ​ទឹក​លើ​គេ ខោ​អាវ​លើ​គេ ហើយ​គេ​ថា​ឲ្យ​តែ​កូន​បាន​ទៅ គេ​ឲ្យ​លុយ​ពុក​ម្តាយ ២៥០​ដុល្លារ​ទៀត​ផង ប៉ុន្តែ​អត់​ឃើញ​ទេ។ ខ្ញុំ​ចាំ​មើល​កូន​ទាក់ទង​មក​រហូត លុះ​ពីរ​ខែ​ក្រោយ​មក ទើប​កូន​ទាក់ទង​មក​ថា កំពុង​ជាប់​គុក»។

    អានបន្ត
  • ពលរដ្ឋ​រិះគន់​មន្ត្រី​បរិស្ថាន​ខេត្ត​ប៉ៃលិន​​ថា​មិន​ចាត់​វិធានការ​អ្នក​ទន្ទ្រាន​ព្រៃ​ភ្នំ​យក​ដី

    ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន មួយ​ចំនួន​រិះគន់​ប្រធាន​មន្ទីរ​បរិស្ថាន​​​ និង​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​នេះ​ថា មិន​ចាត់​វិធានការ​​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន្ត​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ទន្ទ្រាន​ព្រៃភ្នំ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​នោះ​ទេ។ ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គាត់​​​ប្ដឹង​​អាជ្ញាធរ​ឲ្យ​ចាប់​គ្រឿង​ចក្រ​ដែល​ឈូស​ឆាយ​ដី​ភ្នំ ដើម្បី​​ផ្ដន្ទាទោស​តាម​ច្បាប់ តែ​ពុំ​ទទួល​បាន​លទ្ធផល។ ​​​​​​​​​​​​​​​​ប្រជាពលរដ្ឋ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​វិធានការ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្ត​ប៉ៃលិន ថា​មិន​អើពើ​ថែរក្សា​សម្បត្តិ​ធនធាន​របស់​រដ្ឋ​ឲ្យ​បាន​គងវង់ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​ទៅ​ថ្ងៃ​អនាគត​​នោះ​ទេ។

    អានបន្ត
  • ពលរដ្ឋខ្មែរអាមេរិកកាំងប្រកាសធ្វើបាតុកម្ម ពេលលោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ច​

    ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងប្រកាសធ្វើបាតុកម្ម នៅពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅសហ​រដ្ឋអាមេរិក ដែលគ្រោងធ្វើឡើង​នៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។​ តាមគម្រោងប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងជួបជាមួយមេដឹកនាំប្រទេសជាសមា​ជិកអាស៊ាននៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ។​

    អានបន្ត
  • សហជីពស្នើកុំឲ្យប្រើប្រព័ន្ធតុលាការអយុត្តិធម៌ចាត់ការលើមន្រ្តីសហជីពនិងកម្មករ​​

    សហភាពការងារកម្ពុជាដែលដឹកនាំដោយ​លោក អាត់ ធន់ បានស្នើឲ្យទៅ​ស្ថាប័នពាក់​ព័ន្ធ​ជួយដោះស្រាយ​បញ្ហាប្រឈមដែលបានដាក់សម្ពាធមកលើសហជីពនិងសមាជិករបស់ខ្លួនក្នុងឆ្នាំ២០១៥ តាមរយៈ​ការ​រៀបចំ​ឲ្យប្រព័ន្ធតុលាការឲ្យ​មានភាពឯករាជ្យនិងសុំឲ្យរដ្ឋាភិបាល​ណែនាំកែប្រែ​មន្ត្រីមួ​យ​ចំនួនរ​ប​ស់​ខ្លួន​។ សហភាពការងារកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយកាល​ពីថ្ងៃព្រហស្ប​តិ៍ដោយរៀ​បរាប់​អំពើហិង្សា​និង​​ការរំលោភបំពាន​ផ្សេងៗមកលើកម្មករនិយោជិតក្នុងឆ្នាំ២០១៥។ ក្នុងសេចក្តីថ្លែងការណ៍នោះ សហ​ជីព​បានរិះគន់ប្រព័ន្ធ​តុលាការដែលសហជីព​ថាបានរងឥទ្ធិពល​ទឹកប្រាក់​និងអំណាចន​យោបាយហើយ​ធ្វើ​ការ​​កាត់ក្តីដល់កម្មករនិយោជិតនិងប្រជាពលរដ្ឋក្រីក្រដោយអយុត្តិធម៌។​

    អានបន្ត
  • សហភាព​ការងារ​កម្ពុជា​បង្ហាញ​អំពី​បញ្ហា​ប្រឈម​របស់​ខ្លួន

    សហភាព​ការងារ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា បង្ហាញ​ពី​បញ្ហា​ប្រឈម​របស់​សហជីព និង​កម្មករ​ទាក់ទង​អំពើ​ហិង្សា បញ្ហា​ផ្លូវ​ច្បាប់ និង​គ្រោះថ្នាក់​ការងារ។ ទន្ទឹម​នឹង​ការ​ព្រួយ​បារម្ភ​នេះ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ស្នើ​ទៅ​រដ្ឋាភិបាល រដ្ឋសភា និង​អ្នក​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល បន្ត​យក​ចិត្ត​ទុក​ដាក់ និង​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ទាំង​នោះ​ឲ្យ​បាន​ប្រសើរ​ឡើង។ ​អ្នកនាំពាក្យ​រដ្ឋ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន សុំ​មិន​អត្ថាធិប្បាយ​ទេ ដោយ​លោក​ថា មិន​ទាន់​បាន​ឃើញ​សេចក្ដី​ថ្លែងការណ៍​នេះ​នៅ​ឡើយ។

    អានបន្ត
  • "ការ​ដំឡើង​ប្រាក់​ខែ​ឱ្យ​មន្ត្រី​តុលាការ​មិន​អាច​លុប​បំបាត់​អំពើ​ពុករលួយ"

    មន្ត្រី​នាំ​ក្រសួង​យុត្តិធម៌​និយាយ​ថា ក្រសួង​យុត្តិធម៌ ចង់​ឱ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​ឱ្យ​ចៅក្រម ក្រឡាបញ្ជី និង​ព្រះរាជអាជ្ញា និង​មន្ត្រី​បម្រើ​ការងារ​ផ្នែក​យុត្តិធម៌​ដទៃ​ផ្សេង​ទៀត​ដើម្បី​អាច​កាត់​បន្ថយ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ មិន​មែន​មក​ពី​ប្រាក់ខែ​តិច​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​មក​ពី​ភាព​លោភលន់​របស់​មន្ត្រី​មួយ​ចំនួន និង​ស្ថាប័ន​តុលាការ​ស្ថិត​នៅ​ក្រោម​សម្ពាធ​របស់​គណបក្ស​កាន់​អំណាច។ ​ប្រធាន​អង្គការ​វេទិកា​អនាគត​លោក អ៊ូ វីរៈ លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់ខែ​ឱ្យ​ចៅក្រម ព្រះរាជអាជ្ញា និង​ក្រឡាបញ្ជី​ជាដើម មិន​មែន​ជា​យន្តការ​ត្រឹមត្រូវ​ដែល​អាច​លុបបំបាត់​ការ​ប្រព្រឹត្ត​អំពើ​ពុល​រលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា នោះ​ឡើយ ប៉ុន្តែ​អាច​ការ​លើក​ទឹក​ចិត្ត​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ដែល​ចង់​ក្លាយ​ជា​ចៅក្រម មេធាវី ក្រឡាបញ្ជី និង​ព្រះរាជអាជ្ញា​ជាដើម។

    អានបន្ត
  • ឯកឧត្តម សម រង្ស៊ី បង្ហោះ CV តាម​ហ្វេ​ស​ប៊ុ​ក

    មាន​ឪពុក​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី និង​ម្តាយ​ជា​ស្ត្រី​ខ្មែរ​ទី​១ ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​។ ឯកឧត្តម សម រង្ស៊ី បាន​បង្ហោះ​ឯកសារ​ប្រវត្តិរូប (CV) ខ្លួន នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Sam Rainsy) កាលពី​ថ្ងៃទី​២៨ ខែមករា ប៉ុន្តែ​គេ​មិនដឹងថា ហេតុអ្វី​បានជា ប្រធាន​គណបក្សប្រឆាំង​សម្រេច​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ដូច្នេះ​ឡើយ​។​ ​គ្មានអ្វី​ប្លែក​នោះទេ​ដែល​ពលរដ្ឋ​ត្រូវ​ដឹង​ពី​ប្រវត្តិរូប​របស់​ឥស្សរជន​នយោបាយ​កំពូល​នៅ​កម្ពុជា ប៉ុន្តែ​ត្រង់​មូលហេតុ​មេដឹកនាំ​បក្សប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នឹកឃើញ​បង្ហោះ​ជា​សាធារណៈ​បែបនេះ មិនមាន​អ្នកណា​ដឹង​ច្បាស់​នោះឡើយ​។​

    អានបន្ត
  • ជនជាប់ចោទម្នាក់ ជាប់គុកជាង៣ឆ្នាំ ពុំទាន់ទទួលបានការ ជំនុំជម្រះដោយយុត្តិធម៌ - See more at: http://www.dap-news.com/2011-06-14-02-39-55/107928-2016-01-29-05-24-27.html#sthash.hM4xA1X7.dpuf

    ភ្នំពេញ៖ ជនជាប់ចោទម្នាក់ក្នុងចំណោម៦នាក់ បាននិយាយនាពេលសវនាការនៅសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ថា រូបលោកជាប់ពន្ធនាគារជាង៣ឆ្នាំមកហើយ នៅពុំទាន់ទទួលបានការជំនុំជម្រះដោយយុត្តិធម៌ នៅឡើយទេ ។ ជនជាប់ចោទរូបនេះឈ្មោះ សឿម ដែននី ភេទប្រុស អាយុ៤០ឆ្នាំ ជាប្រធានផ្នែក គ្រឿងចក្រក្រុមហ៊ុន International Green Energy ជាប់ចោទពីបទក្លែងបន្លំឯកសារសាធារណៈ និង ប្រើប្រាស់ឯកសារសាធារណៈក្លែង ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធកាប់ រាន ដី ព្រៃ ឈូស ឆាយ ដី ព្រៃ និង ហ៊ុមព័ទ្ធ ដី ព្រៃ ដែល ជា ទ្រព្យ សម្បត្តិ សាធារណៈ របស់ រដ្ឋ នៅ ក្នុង ខេត្ត បន្ទាយមានជ័យ កាល ពី អំឡុង ឆ្នាំ ២០១០ និង ២០១២ ។ - See more at: http://www.dap-news.com/2011-06-14-02-39-55/107928-2016-01-29-05-24-27.html#sthash.hM4xA1X7.dpuf

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo