កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សង្គម​ស៊ីវិល​ចំនួន​៥០​អំពាវនាវ​ឲ្យ​សាធារណៈជន​ឈប់​ប្រើប្រាស់​សេវាកម្ម​ក្រុមហ៊ុន​កា​ពី​តូ​ល

    សហជីព សហគមន៍ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​សរុប​ចំនួន​៥០​ស្ថាប័ន បាន​ប្រកាស​គាំទ្រ​ការធ្វើ​ពហិកា​ក្រុមហ៊ុន​កា​ពី​តូ​ល ហើយ​អំពាវនាវ​ឲ្យ​សាធារណជន​ទូទៅ​ចូលរួម​ការធ្វើ​ពហិការ​នេះ ដោយ​ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ​បាន​អះអាង​ថា ដោយសារ​តែ​ក្រុមហ៊ុន​នេះ​បាន​រំលោភ​សិទ្ធិ​ការងារ និង​បង្ក្រាប​ការតវ៉ា​របស់​បុគ្គលិក​ដោយ​ការប្រើ​ហឹង្សា​។​ ​ទាក់ទង​ទៅ​និង​រឿង​នេះ​ដែរ អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ឲ្យ​វិទ្យុ​វា​យោ​ដឹង​នៅ​ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ​២០១៦​ថា បាន​ជា​អង្គការ​សង្គម​ស៊ីវិល​សរុប​ចំនួន​៥០​ស្ថាប័ន​បាន​ប្រកាស​ធ្វើពហិកា​ឈប់​ប្រើប្រាស់ សេវាកម្ម​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល ក៏​ដោយសារ​តែ​មាន​ការ​ពាក់ព័ន្ធ ទៅនឹង​ការប្រើ​ហិង្សា​លើ​សហជីព និង​តំណាង​របស់​ក្រុមការងារ​រហូត​មាន​ការបង្ក​ជា​របួសស្នាម​ថែមទៀត​ផង​។​អ្នកស្រី​ចក់ សុភាព ក៏​បាន​បន្ថែមទៀតថា អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​ធ្វើ​ការចូលរួម​គាំទ្រ​លើ​យុទ្ធនាការ​ដែល​បាន​កើតឡើង​ពី​ពលរដ្ឋ និង​សហជីព​ខ្លួនឯង​ផ្ទាល់​ក្នុងការ​ធ្វើ​ពហិកា​នេះ​។​

    អានបន្ត
  • សហគមន៍​ព្រៃឈើ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​បារម្ភ​រឿង​អាជ្ញាធរ​រំលោភ​យក​ដី​ព្រៃ

    បច្ចុប្បន្ន​ដី​រាប់​ពាន់​ហិកតារ​របស់​សហគមន៍​ព្រៃឈើ​អណ្ដូងបេង ដុងបរ ក្នុង​ស្រុក​បន្ទាយអំពិល និង​ព្រៃ​សហគមន៍​រំដួល​វាសនា នៅ​សង្កាត់​បន្សាយរក្ស ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ត្រូវ​បាន​សហគមន៍​ព្រៃឈើ​ឲ្យ​ដឹង​ថា បាន​បាត់​បង់​អស់​ដោយសារ​តែ​ទាហាន​ចូល​ទៅ​កាន់កាប់​ធ្វើ​មូលដ្ឋាន​យោធា និង​ប្រជាពលរដ្ឋ​ខ្លះ​ចូល​ទៅ​រុករាន​សង់​ទីលំនៅ​ខុស​ច្បាប់។ ចំណែក​ឯ​សហគមន៍​ព្រៃឈើ​មួយ​ទៀត​ឈ្មោះ​ភ្នំដងរែក សម្រែក​ព្រៃស្រស់ នៅ​ភូមិ​ឈើស្លាប់ ជាប់​ព្រំប្រទល់​គ្នា និង​ព្រៃ​សហគមន៍​រំដួលវាសនា ក៏​កំពុង​ទទួល​រង​ការ​រំលោភ​យក​ដីធ្លី​ដូច​គ្នា​នេះ​ដែរ។

    អានបន្ត
  • ក្រុម​អតីត​អ្នក​បើក​រថយន្ត​ក្រុង​កាពីតូល​និង​សហជីព​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​២នាក់

    ក្រុម​អតីត​អ្នក​បើក​រថយន្ត​ក្រុង​ឲ្យ​ក្រុមហ៊ុន​កាពីតូល និង​សហជីព​កម្មករ​ផ្នែក​កាត់ដេរ និង​កម្មករ វិស័យ​សំណង់​ប្រមាណ​១០០​នាក់ តវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានីភ្នំពេញ នៅ​រសៀល​ថ្ងៃ​២៣ កុម្ភៈ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​២​នាក់។ ការ​ទាមទារ​ដល់​មុខ​សាលាក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ ធ្វើ​ឡើង​បន្ត​ពី​ពួកគេ​បាន​នាំ​គ្នា​ទៅ​មុខ​ពន្ធនាគារ​ព្រៃស ក្រោយ​ទទួល​ដំណឹង​ថា តុលាការ​នាំ​ខ្លួន​អ្នក​ជាប់​ឃុំ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ទៅ​សាកសួរ​បន្ត​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។

    អានបន្ត
  • ពលរដ្ឋ​៥៤៦​គ្រួសារ​នៅ​​​ក្រចេះ​ប្ដឹង​ឧកញ៉ា​ពីរ​រូប​ពី​បទ​កាប់​រាន​ដី​ព្រៃ​សាធារណៈ

    ពលរដ្ឋ​រស់​នៅ​ឃុំ​ឫស្សីកែវ ស្រុក​ព្រែកប្រសព្វ ខែត្រ​ក្រចេះ ៥៤៥​គ្រួសារ បាន​ផ្ដិត​មេដៃ​ប្ដឹង​ឧកញ៉ា ២​រូប និង​អ្នក​មាន​អំណាច​មួយ​ចំនួន​ពី​បទ​កាប់​រាន​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ទៅ​សាលា​ដំបូង​ខែត្រ​ក្រចេះ។ ពលរដ្ឋ​ទាមទារ​ឲ្យ​ឧកញ៉ា​ទាំង​នោះ និង​អ្នក​ពាក់ព័ន្ធ​ទទួល​ខុស​ត្រូវ​ការ​បាត់បង់​តំបន់​ព្រៃស្រោង​ជាង ៣​ពាន់​ហិកតារ ហើយ​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ទី​ដី​វាល និង​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ឯកជន។ តំណាង​ពលរដ្ឋ​រស់​នៅ​ឃុំ​ឫស្សីកែវ ស្រុក​ព្រែកប្រសព្វ ខែត្រ​ក្រចេះ ៦​រូប ត្រៀម​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខែត្រ​ក្រចេះ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។ លើស​ពី​នេះ ពួកគាត់​អះអាង​ថា អ្នក​ភូមិ​មាន​ភស្តុតាង​ជាក់លាក់​ទាក់ទិន​ការ​កាប់​ឆ្ការ​ដី​ព្រៃ​ជា​តំបន់​ព្រៃស្រោង​ឋិត​នៅ​ឃុំ​ឫស្សីកែវ ដោយ​ចោទ​ប្រកាន់​ឧកញ៉ា​ចំនួន​ពីរ​រូប ឈ្មោះ ប៊ុត ប៊ុនអេង ហៅ អេង និង​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

    អានបន្ត
  • ជនជាតិកួយ៧គ្រួសារនៅព្រះវិហារផ្លាស់វេនចាំដីទប់ស្កាត់ការឈូសឆាយពីក្រុមហ៊ុនស្ករអំពៅ

    ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយប្រមាណជា៧គ្រួសារនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ផ្លាស់វេនគ្នាចាំដីសហគមន៍ទប់ស្កាត់ក្រុមហ៊ុនស្ករអំពៅធំមួយដែលកំពុងឈូសឆាយដីដាំអំពៅដោយពួកគេអះអាងថាការឈូសឆាយនេះនឹងធ្វើឲ្យបាត់បង់អនាគតកូនចៅជំនាន់ក្រោយរបស់ពួកគេ។ ជនជាតិកួយម្នាក់ដែលកំពុងចាំដីក្នុងតំបន់គោកក្រៀល ឃុំប្រមេរ លោកស្រី ហ៊ាម សាត មានប្រសាសន៍ថាក្រុមហ៊ុនស្ករអំពៅឈ្មោះឡានហ្វេង កំពុងឈូសឆាយដីរបស់ពួកគាត់ដើម្បីដាំអំពៅដោយអ្នកស្រីថាមានអាជ្ញាធរជាអ្នកកាងឲ្យក្រុមហ៊ុននិងគំរាមពួកគាត់ថានឹងប្តឹងទៅតុលាការប្រសិនជាពួកគាត់នៅបន្តទប់ស្កាត់។

    អានបន្ត
  • មន្ត្រី​គ.ជ.ប​ប្រកាស​មន្ត្រី​ចូល​កាន់​តំណែង​និង​ផ្ទេរ​ទៅ​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ជា​ផ្លូវ​ការ

    មន្ត្រី​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ (គ.ជ.ប) ចាប់​ពី​ថ្នាក់​អគ្គលេខាធិការ ដល់​ប្រធាន និង​អនុប្រធាន​លេខាធិការដ្ឋាន​រាជធានី-ខេត្ត ត្រូវ​បាន​ប្រកាស​ចូល​កាន់​តំណែង និង​ផ្ទេរ​បញ្ចូល​ជា​មន្ត្រី​រាជការ ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ។ ពិធី​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ទីស្ដីការ​គ.ជ.ប ក្រោម​អធិបតីភាព​ប្រធាន​គ.ជ.ប លោក ស៊ិក ប៊ុនហុក។ ការ​ប្រកាស​ចូល​កាន់​តំណែង​នៅ​ពេល​នេះ មាន​អគ្គលេខាធិការ​គ.ជ.ប មួយ​រូប លោក ទេព នីថា និង​អគ្គលេខាធិការ​រង​ចំនួន​៤​រូប ទៀត ដែល​ទើប​ជ្រើសរើស​បាន​កាល​ពី​ចុង​ខែ​មករា។

    អានបន្ត
  • ប្រជាប្រិយភាព​ Facebook របស់​អ្នក​នយោបាយ​មិន​គ្រប់គ្រាន់​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ទេ

    ភ្នំពេញ—បណ្តាញ​សង្គម​ហ្វេសប៊ុក​ (Facebook) បាន​ក្លាយ​ជា​សមរភូមិ​នយោបាយ​ថ្មី​មួយ​ទៀត​ក្នុង​ការ​ទាក់ទាញ​ប្រជាប្រិយភាព​រវាង​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ និង​លោក ​សម​ រង្ស៊ី។​ ៥០%​នៃ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​គឺជា​អ្នក​ដែល​គ្រប់​អាយុ​បោះឆ្នោត​ថ្មី​ ដែល​គេ​មើល​ឃើញ​ថា ជា​អ្នក​កំណត់​ជោគវាសនា​ល្បែង​នយោបាយ​នៅ​កម្ពុជា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ និង​២០១៨​ខាង​មុខ។ ក៏ប៉ុន្តែ​ អ្នក​ឃ្លាំ​មើល​នយោបាយ​ យល់​ថា ​តួលេខ​អ្នក​ប្រើប្រាស់​ទំព័រ​ហ្វេសប៊ុក​ទំនង​មិន​អាច​ឆ្លុះ​បញ្ចាំង​ពី​លទ្ធផល​បោះឆ្នោត​បាន​ទាំង​ស្រុង​នោះ​ទេ។ ពោល​គឺ​វា​អាស្រ័យ​លើ​ថា ​តើ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​នោះ​នឹង​ចុះ​ឈ្មោះ​បោះឆ្នោត​ដែរ​ឬទេ?​ ហើយ​ថា ​តើពួក​គេ​នឹង​ទៅ​បោះ​ឆ្នោត​ដែរ​ឬ​យ៉ាង​ណា?

    អានបន្ត
  • ពលរដ្ឋ​អតីត​តំបន់​បឹងកក់​តវ៉ា​គប់​ពងទា​ដាក់​ធនាគារ​ពិភពលោក

    ភ្នំពេញ— អតីត​អ្នកភូមិ​បឹងកក់​ជាង​៦០​នាក់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​១៦៩​គ្រួសារ ​ដែល​បាន​ទទួល​សំណង​ចំនួន​៨.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ និង​លុយ​ខ្មែរ​២​លាន​រៀល​ បាន​ធ្វើ​បាតុកម្ម​ជាថ្មី​ម្តងទៀត​ កាលពី​ថ្ងៃ​ច័ន្ទ ​នៅ​មុខ​ការិយាល័យ​របស់​ធនាគារ​ពិភពលោក។​ ពួកគាត់​បាន​និយាយ​ថា ពួកគាត់​ចង់ឲ្យ​ធនាគារ​ពិភព​លោក​ចាកចេញ​ពី​ប្រទេស​កម្ពុជា ​ដោយ​ចោទ​ថា ​ស្ថាប័ន​ហិរញ្ញវត្ថុ​នេះ​ឃុបឃិត​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​រំលោភ​សិទ្ធិ​កាន់កាប់​ដីធ្លី​ និង​ផ្ទះ​សម្បែង​របស់​ពួក​គាត់ ដោយ​ការ​ដាក់​សម្ពាធ ​និង​បង្ខំ​ឲ្យ​ពួក​គាត់​ទទួល​សំណង​មិន​យុត្តិធម៌។

    អានបន្ត
  • សកម្មជន​​បរិស្ថាន​រ​ង​ការធ្វើ​ទុក​​បុក​ម្នេញ​ ក្រោយ​អា​ឡិច​​បណ្តេញ​ចេញ​​ពី​​កម្ពុជា​​

    ក្រុម​អង្គការ​សមាគម​ចំនួន​២២​ស្ថាប័ន​ដែល​ធ្វើការ​ពាក់ព័ន្ធ​និង​សិទ្ធិមនុស្ស បានចេញ​សេចក្តីថ្លែងការណ៍​រួម ថ្កោលទោស​ចំពោះ​ចំណាត់ការ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបង្ក្រាប​ទៅលើ​អង្គការ​មាតា​ធម្មជាតិ និង​សង្គម​ស៊ីវិល​ទូទៅ​នៅ​កម្ពុជា​។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​បន្ទាប់​ពី​សកម្មជន​ការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន​៣​​នាក់​​បន្ថែម​ទៀត​ គឺ​មកដល់​ពេលនេះ​មាន​ចំនួន​៦​នាក់​ហើយ ដែល​រង​ការចោទប្រកាន់ និង​ចាប់ខ្លួន ក្រោយពី​ពួកគេ​ចូលរួម​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់​ក្នុងស្រុក​បុ​ទុម​សាគរ ខេត្ត​កោះកុង​។​ ​សេចក្តីថ្លែងការណ៍​រួម​ចុះ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ បានឲ្យដឹងថា សកម្មជន​បរិស្ថាន​ទាំង​៦​នាក់ រង​ការចោទប្រកាន់ និង​​ចាប់​ខ្លួន​​ពី​បទ​សមគំនិត ក្រោម​មាត្រា​២៩​នៃ​ក្រម​ព្រហ្មទណ្ឌ និង​ក្រោម​មាត្រា​៤២៤ ពី​បទល្មើស​គំរាមកំហែង​ថា នឹង​ធ្វើឲ្យ​ខូចខា​តដែល​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយ​ដែល​អាច​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រហូតដល់​២​ឆ្នាំ​។ សកម្មជន​៣​នាក់ ដែល​រង​ការចោទប្រកាន់​ពី​សាលាដំបូង​ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នោះ​រួមមាន ព្រះតេជព្រះគុណ​សុខ ចាន់​ត្រា ព្រះតេជព្រះគុណ​ព្រហ្ម ធម្មជាតិ និង​លោក​អា​ឡិច​ហ្សង់​ដ្រូ ហ្គុន​ហ្សា​ឡេ​ហ្ស ដា​វីដ​សុន ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បណ្ដេញ​ចេញពី​កម្ពុជា​អស់​រយៈពេល​ជិត​១​ឆ្នាំ​ហើយ​។ ដោយឡែក សកម្មជន​បរិស្ថាន​៣​នាក់​ទៀត ដែល​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគា​ខេត្ត​កោះកុង ចាប់តាំងពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥ នោះ​គឺ​លោក​ទ្រី សុ​វិគា លោក​ស៊ុន ម៉ា​ឡា និង​លោក​ស៊ឹម សំណាង​។

    អានបន្ត
  • HRW ជំរុញ​អាមេរិក​យក​បញ្ហា​សិទ្ធិ​មនុស្ស​ធ្វើ​ជា​របៀបវារៈ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន

    ខណៈ​មេ​ដឹក​នាំ​អាស៊ាន​ទាំង ១០​ប្រទេស កំពុង​ត្រៀម​ខ្លួន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន ដែល​មក​ដល់​នៅ​ថ្ងៃ​ទី​១៥-១៦ កុម្ភៈ នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដាក់​សម្ពាធ​លើ​មេ​ដឹក​នាំ​អាស៊ាន ឲ្យ​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​របស់​ខ្លួន។ ទោះ​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​យល់​ថា បញ្ហា​សិទ្ធិ​មនុស្ស​នឹង​មិន​អាច​ក្លាយ​ជា​របៀបវារៈ​សំខាន់​ក្នុង​កិច្ច​ប្រជុំ​ពិសេស​នោះ តាម​សំណើ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ឡើយ។

    អានបន្ត
  • អង្គការ​២២​ស្ថាប័ន​ថ្កោលទោស​រដ្ឋាភិបាល​ចំពោះ​ការ​បង្ក្រាប​សកម្មជន​ការពារ​បរិស្ថាន

    ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២២​ស្ថាប័ន នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ថ្កោលទោស​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល ដែល​ចោទ​ប្រកាន់​សកម្មជន​ការពារ​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ​ជា​បន្តបន្ទាប់ ដាក់​ពន្ធនាគារ​នៅ​ខេត្ត​កោះកុង ក្រោយ​ពី​ពួក​គេ​ចូលរួម​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់​ក្នុង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។ អង្គការ​សមាគម​ចំនួន ២២​ស្ថាប័ន ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​សិទ្ធិ​មនុស្ស ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌​ដល់​សកម្មជន​ការពារ​បរិស្ថាន​ទាំង ៦​នាក់​នៃ​អង្គការ​មាតា​ធម្មជាតិ ដែល​រង​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន ដោយ​ចាត់​ទុក​ចំណាត់​ការ​របស់​រដ្ឋាភិបាល ថា​ជា​ចេតនា​បង្ក្រាប​សកម្មជន​ការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ទាំង​ស្រុង។

    អានបន្ត
  • លោក អាឡិច នៅ​តែ​បន្ត​ស្វែង​រក​មធ្យោបាយ​ចូល​មក​កម្ពុជា​ខណៈ​សកម្មជន​ពីរ​រូប​ទៀត​ត្រូវ​បានចោទ​ប្រកាន់

    តុលាការ​ខេត្ត​កោះកុង​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់​ទៅ​លើ​ស្ថាបនិក​អង្គការ​ចលនា​មាតាធម្មតាជាតិ​ដែល​មាន​លោក អាឡិច ជា​ប្រធាន។ លោកអាឡិច ត្រូវ​បាន​ចោទ​ប្រកាន់​ថា សមគំនិត​ជាមួយ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់ រួម​មាន​លោកសាន់ ម៉ាឡា លោកទ្រី សុវិគា និងលោកស៊ីម សំណាង ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ២០១៥ និង​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ។ បន្ទាប់​មក​ព្រះសង្ឃ​ពីរ​អង្គ​ដែល​ជា​សមាជិក​អង្គការ​មួយ​នេះ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ។ ប្រឈម​នឹង​បញ្ហា​នេះលោក អាឡិច និងស្ថាប​និក​អង្គ​ការ​ចលនា​មាតា​ធម្មជាតិ​ដទៃ​ទៀត​នឹង​តតាំង​ផ្នែក​ច្បាប់​ជា​មួយ​តុលា​ការ។ សម្រាប់ អាឡិច គាត់​នៅ​តែ​រក្សា​ជំហរ​រក​គ្រប់​មធ្យោ​បាយ​ដើម្បី​បាន​ចូល​មក​កម្ពុជា​តាម​រយៈ​មេធាវី។ អាឡិច​លើក​ឡើង​ថា លោក​នឹង​ទាមទារ​សិទ្ធិ​ដើម្បី​ការពារ​ខ្លួន​នៅ​ក្នុង​តុលា​ការ​តទល់​នឹង​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ទាំងនេះ​ដោយ​លោក​យល់​ថា ទាំងនេះ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​សង​សឹក​មក​លើ​រូប​លោក​ និង​សកម្មជន​ដទៃ​ទៀត​ដោយ​សារលោក​ធ្លាប់​ធ្វើយុទ្ធនាការ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ធម្មជាតិ​នៅ​កម្ពុជា។ កន្លង​មក​លោកខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ធ្លាប់​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា អាឡិចមិន​អាច​ចូល​កម្ពុជា​វិញ​បាន​ទេ​ដោយ​សារ​លោក​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ខ្មៅ។

    អានបន្ត
  • សហគមន៍មួយអះអាងថាធ្វើស្រែជិត៣០ឆ្នាំទើបប្រឈមនឹងការបណ្តេញចេញ​

    សហគមន៍មួយនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជំរុញអា​ជ្ញា​ធរ​ខេត្តឲ្យពន្លឿនធ្វើប័​ណ្ណកម្មសិទ្ធិ​ជូន​ពួក​គេ​ជិត​​​​៧០គ្រួសារដោយ​​អះអាងថាពួកគេថាបានមករស់នៅ​តំបន់​​នោះ​ជិត​៣០​ឆ្នាំ​មកហើយ។ ប្រធានសហគមន៍អូរត្រជាក់ចិត្តស្ថិតក្នុងស្រុកព្រៃនប់លោក សំ សុផាត អាយុ៤៧ឆ្នាំឲ្យVODដឹងថានៅ​​ថ្ងៃ​ទី​១៥ខែកុម្ភៈនេះ ពួកគាត់បានដាក់ញត្តិម្តងទៀតទៅ​​​​ភិបាលខេត្តព្រះសីហនុជំរុញឲ្យអា​ជ្ញាធ​រព​ន្លឿ​​ន​​យ​​​ន្ត​ការចុះវាស់វែងកាត់ឃ្វៀលដីនិងធ្វើ​ប័ណ្ណ​កម្មសិទ្ធិដីធ្លីជូនពួកគាត់៦៨គ្រួសារ។

    អានបន្ត
  • មន្ត្រី​កម្ពុជា៖​លិខិត​សមាជិក​ព្រឹទ្ធសភា​អាមេរិក​គ្មាន​តម្លៃ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ឡើយ

    វ៉ាស៊ីនតោន— ក្រុមមន្ត្រី​កម្ពុជា​បាន​ប្រតិកម្ម​ទៅនឹង​លិខិត​សមាជិក​ព្រឹទ្ធសភា​៧នាក់ ​ដោយ និយាយ​ថា ពួកគេ​បាន​បញ្ជូន​ទៅវិញ​ ហើយ​ចាត់​ទុកថា​លិខិត​នោះ​មិនមាន​តម្លៃ សម្រាប់​រដ្ឋាភិបាល​ក្នុងការ​ពិចារណា​ទេ។ នៅមុន​ពេល​ប៉ុន្មាន​ថ្ងៃដែល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ត្រូវ​ចូលរួម​ក្នុង​កិច្ច ប្រជុំ​កំពូល​អាមេរិក-​អាស៊ាន​នៅឯ​កន្លែង​លំហែកាយ​ Sunnylands​ រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ចំនួន​៧នាក់​ ដែល​មក​ពី​គណបក្ស​ប្រជាធិប​តេយ្យ​ បាន​ចូលរួម​ជាមួយ​នឹង​សមាជិក​សភា​សហរដ្ឋ​អាមេរិក ​ដោយ​អំពាវនាវ​ដល់​មេដឹកនាំ​កម្ពុជា​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ឲ្យអនុញ្ញាត​ដល់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ និង​មន្ត្រី​ខ្លួន​បាន​វិលត្រឡប់​ចូល​ប្រទេស​វិញ​ ដោយ​គ្មានការ​ភ័យខ្លាច​ចំពោះ​ការ​ចាប់ខ្លួន ​ការ​ធ្វើ​ទុក្ខមុក​ម្នេញ​ ឬ​ការ​យក​មក​កាត់​ទោស។

    អានបន្ត
  • គ្រួសារទណ្ឌិត​ស្លាប់ក្នុងពន្ធនាគា​ររកអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្ស​​

    ក្រុមគ្រួសារ​ទណ្ឌិតម្នាក់ដែល​ត្រូវ​បាន​ប្រទះឃើញស្លាប់ដោយ​ចងកនៅក្នុងពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ បានដាក់លិខិតសុំអន្តរា គមន៍ពីអង្គការលីកាដូ ដោយអះអាងថាមានការវាយដំ​លើ​ជនរងគ្រោះមុន​ពេល​ស្លាប់​។​ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០១៦ ទណ្ឌិតឈ្មោះ តូច វណ្ណារ៉េត អាយុ​២៨ឆ្នាំ(រហូតមកដល់ថ្ងៃស្លាប់​) ត្រូវបាន​ប្រទះឃើញស្លាប់​ដោយចងកក្នុងបន្ទប់ទឹក​ នៅម៉ោង​៥ទៀបភ្លឺ ដោយ​សមត្ថកិច្ច​អះអាង​ថា​ជាការធ្វើអត្តឃាតបន្ទាប់ពីចុះពិនិត្យសាកសព​។

    អានបន្ត
  • សង្គម​ស៊ីវិល​២២​គាំទ្រ​ឲ្យលោក អាឡិច បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​នៅ​ចំពោះមុខ​តុលាការ​កម្ពុជា​​

    ​សង្គម​ស៊ីវិល​ចំនួន​២២​បាន​ថ្កោលទោស​រដ្ឋាភិបាល ករណី​ចោទប្រកាន់ជា​បន្តបន្ទាប់ទៅលើ​សកម្មជនរបស់​អង្គ​ការការពារ​បរិស្ថាន​មួយ និង​គាំទ្រ​ឲ្យ​ស្ថាបនិកដ៏​ល្បី​មួយ​រូប​គឺ​លោក អា​ឡិច បាន​ចូលមក​កម្ពុជា​វិញ ដែល​ពួកគេ​ថា​ ដើម្បីការពារ​ខ្លួន​លើ​បទ​ចោទ​នៅ​ចំពោះមុខ​តុលាការ​។​ ​កាលពី​ថ្ងៃ​ទី​១៧ ​ខែ​មេសា ​ឆ្នាំ​២០១៥ ​សកម្មជន​ការពារ​បរិស្ថាន​៣​រូបរបស់​អង្គការ​មាតា​ធម្មជាតិ ​មាន លោក ទ្រី សុ​វិគា លោក ស៊ុន ម៉ា​ឡា និង​លោក​ស៊ឹម សំណាង ត្រូវ​ចាប់ខ្លួនជាប់ចោទ​ពី​បទ​សមគំនិត មាត្រា​២៩​នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទល្មើស​គំរាមកំហែង​ថា នឹង​ធ្វើឲ្យ​ខូចខា​តដែល​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយដែល​អាច​នឹង​ត្រូវ​ផ្តន្ទាទោស​រហូត​២​ឆ្នា​។​

    អានបន្ត
  • គណ​បក្ស​​សង្គ្រោះ​ជាតិ​​នឹង​​ដាក់​​ពាក្យ​​ស្នើរ​​សុំ​ដំឡើង​​អង់​តែ​ន​​ទូរទស្សន៍​​ព្រះអាទិត្យ​​ក្នុង​សប្តាហ៍​នេះ

    ក្រោយពី​ទទួលបាន​សិទ្ធិ​កាន់កាប់​ដី សម្រាប់​សាងសង់​ទូរទស្សន៍​ព្រះអាទិត្យ កាលពី​ខែ​មករា ឆ្នាំ​២០១៦​មក គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អនុវត្ត ទៅតាម​ផែនការ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទៀត ក្នុងនោះ​មាន​​ដូចជា​ការស្នើ​សុំ​ច្បាប់​ដាក់​ពាក្យ​សុំ​តំឡើង​អង់​តែ​ន​ទូរទស្សន៍​ដែល​នឹង​ប្រព្រិត្តិទៅ នៅក្នុង​សប្តាហ៍​នេះ​ជាដើម​។ នេះ​បើ​តាម​ការអះអាង​ពី លោក យ៉ែម បុញ្ញ​ឫទ្ធិ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។ បើតាម លោក យ៉ែម បុញ្ញ​ឫទ្ធិ បើ​គិត​ត្រឹម​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ទទួល​វិភាគទាន ពី​ប្រជា​ពលរដ្ឋ​​ទាំង​​ក្នុង​​និង​​ក្រៅប្រទេស​បាន ប្រមាណ​ជា ៨០​ម៉ឺន ដុល្លារ​អាមេរិក​ហើយ​។ ហើយ​ចំពោះ ប្រមូល​វិភាគទាន​នេះ​រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ផ្អាក​ប្រមូល​ជា​បណ្តោះ អាសន្ន​សិន​។

    អានបន្ត
  • ក្រសួង​ដែនដី បដិសេធ​ព័ត៌មាន​ដែល​ថា​អាល្លឺម៉ង់​នឹង​ផ្តាច់​ជំនួយ​ផ្នែក​ដី​ធ្លី ដោយ ឃុត សុខឿន

    ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយ​កម្ម និង​សំណង់ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ម្សិល​មិញ ដោយ​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា“រដ្ឋាភិបាល​អាល្លឺម៉ង់​នឹង​ឈប់​ផ្តល់​ជំនួយ​ផ្នែក​កិច្ចការ​ដី​ធ្លី​ដល់​កម្ពុជា”​។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​សរសេរ​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពីការ​ពិត និង មិន​បាន​បង្ហាញ​ពី​សមិទ្ធិ​ផល​ដែល​សម្រេច​បាន ពី​កិច្ច​សហប្រតបត្តិការ​កម្ពុជា-អាល្លឺម៉ង់​។ ការ​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​តប​នឹង​ការ​ផ្សាយ​ព័ត៌មាន​កាល​ពី​ថ្ងៃ​សុក្រ​ទី​ ០៥ ខែកុម្ភៈ របស់​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​។

    អានបន្ត
  • CCHR៖ ​ការបង្ក្រាប​​ទៅលើ​​អ្នកប្រើប្រាស់​​បណ្ដាញ​សង្គម​​ហ្វ៊េ​សប៊ុក​​មាន​ការ​កើនឡើ​ង​​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បានបង្ហាញ​ថា ការបង្ក្រាប​ទៅលើ​អ្នកប្រើប្រាស់​បណ្ដាញ សង្គម​ហ្វ៊េ​សប៊ុក​មាន​ការកើនឡើ​ង ដោយសារ​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេតជា​ច្រើន​នាក់​ក្នុងប្រ​ទេស​កម្ពុជា​កំពុងស្ថិត​នៅ​ក្នុង​ការឃុំ​ខ្លួន និង​រង​ការចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ដោយសារ​ការបញ្ចេញមតិ​យោបល់​លើ​បណ្ដាញ​អ៊ី​ធឺ​ណេត​។ ​សាលា​ក​ប័ត្រ​ព័ត៌មាន​ចេញផ្សាយ​ដោយ CCHR ដែល​បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​តាំងពី​ខែ​សីហា​ឆ្នាំ​២០១៥ រហូតដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៦ បាន​គូសបញ្ជាក់ថា ការចាប់ខ្លួន​បុគ្គល​មួយចំនួន ឬ​ទទួលរង​នូវ​ការ​គំរាម​គំហែង​គឺ​ដោយសារ​តែ​ការរិះគន់​ទៅលើ​មន្ត្រី​សាធារណៈ​។ កន្លងមក សម្ដេច​ហ៊ុន សែន បាន​គំរាម​ចាត់វិធានការ​ម្ដង​ហើយ​ម្ដង​ទៀត​ទៅលើ​អ្នក​រិះគន់​រដ្ឋាភិបាល ដែល​បង្កើតបាន​នូវ​បរិយាកាស​ដ៏​អាប់អួ​ដែល​រារាំង​បុគ្គល​ក្នុង​ការសម្ដែង​គំនិត​យោបល់​របស់​ខ្លួន​ដោយ​សេរី​។​

    អានបន្ត
  • តំណាង​ជនជាតិ​ដើម​ភាគ​តិច​កួយ​ឃុំ​ប្រមេរ​បរាជ័យ​ក្នុង​ការ​ស្វែងរក​ជួប​អភិបាល​ខេត្ត​ព្រះវិហារ

    តំណាង​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ បាន​នាំ​គ្នា​ស្កាត់​រក​ជួប​អភិបាល​ខេត្ត​ព្រះវិហារ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​កុម្ភៈ ដើម្បី​សួរ​បញ្ជាក់​ថា តើ​អាជ្ញាធរ​ខេត្ត​នេះ​ពិត​ជា​អាច​ដោះស្រាយ​បញ្ហា​ព្រំ​ប្រទល់​របស់​ស្រុក​ឆែប ដែល​បាន​បោះ​បង្គោល​ចូល​មក​ក្នុង​ដែនដី​នៃ​ស្រុក​ត្បែងមានជ័យ ជម្រៅ​ប្រហែល ២​គីឡូម៉ែត្រ ទៅ​តាម​ការ​ដែល​ធ្លាប់​សន្យា​បាន​ដែរ ឬ​ក៏​អត់? កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា កន្លង​ទៅ ក្នុង​ពេល​ដែល​សហគមន៍​ទំនាស់​ដីធ្លី​ជាច្រើន​ប្រមូល​ផ្ដុំ​គ្នា ទៅ​ដេក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ព្រះវិហារ គឺ​អភិបាល​ខេត្ត ព្រម​ទាំង​មន្ត្រី​ក្រុមប្រឹក្សា​នៃ​ខេត្ត​ព្រះវិហារ ផង បាន​ផ្ដិត​មេដៃ​លើ​កិច្ចសន្យា​ថា នឹង​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ជាមួយ​នឹង​ក្រុមហ៊ុន​ចិន ឡាន ហ្វេង (Lan Feng) និង រួយ ហ្វេង (Ruoy Feng) ព្រម​ទាំង​កំណត់​ព្រំ​ប្រទល់​រវាង​ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ឲ្យ​បាន​ច្បាស់លាស់​ផង។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo