កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • អង្គការ​​អន្តរជាតិ​​និយាយ​​ភាសា​បារាំង​​នឹង​ជួយ​​កម្ពុជា​​លើ​កា​រ​បោះឆ្នោត​​

    ​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​និយាយ​ភាសា​បារាំង លោក អា​ដា​ម៉ា​អ៊ូ​អាន ប្រតិភូ អង្គការ​អន្តរជាតិ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​(IOF) បាន​មានប្រសាសន៍ថា IOF​បាន​ត្រៀម​ជា​ស្រេច ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា លើ​ផ្នែក​បច្ចេកទេស នៅក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត ដែល​តាម​គម្រោង​កម្ពុជា​នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ឆ្នាំ​២០១៧ និង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង ឆ្នាំ​២០១៨ ខាងមុខ​។ ​សម្តេច ហេង សំរិន បាន​គាំទ្រ​ការលើកឡើង​របស់​លោក អា​ដា​ម៉ា​អ៊ូ​អាន និង​បាន​កោតសរសើរ​ចំពោះ​បេសកកម្ម​ការងារ របស់​អង្គការ​អន្តរជាតិ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​(IOF)​។ ចំពោះ​គម្រោង​ដែល​អង្គការ​នេះ មាន​ផែនការ​ជួយ​ដល់​ដំណើរការ រៀបចំ​បោះឆ្នោត នៅ​កម្ពុជា សម្តេច​ហេង សំរិន បានប្រគល់​ភារៈ​នេះ​ឲ្យ លោក អា​ដា​ម៉ា​អ៊ូ​អាន ជួបពិភាក្សា​លម្អិត​ជាមួយ លោក​ប៉ែន បញ្ញា ប្រធាន​គណៈ កម្ម​ការ​នីតិកម្ម​និង​យុត្តិធម៌ នៃ​រដ្ឋសភា​។ ជាមួយគ្នានេះ សម្តេច ហេង សំរិន បាន​ថ្លែងអំណរគុណ ចំពោះ APF ដែល​តាំងពី​ដើម​រហូត​មកដល់​ពេលបច្ចុប្បន្ន​នេះ បាន​ជួយ​ប្រទេស​កម្ពុជា ក្នុង​វិស័យ​អប់រំ និង​មនុស្សធម៌ ។

    អានបន្ត
  • គ.ជ.ប​ចាប់​ផ្ដើម​ពិភាក្សា​លើ​សេចក្ដី​ព្រាង​បទបញ្ជា​និង​នីតិវិធី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ចាប់​ផ្ដើម​បើក​យុទ្ធនាការ​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ។ មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​អះអាង​ថា ថ្វី​បើ​ការងារ​នេះ កម្ពុជា​ទើប​តែ​ចាប់ផ្ដើម និង​មាន​បទពិសោធន៍​តិចតួច តែ គ.ជ.ប នឹង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ក្នុង​កិច្ចការ​របស់​ខ្លួន ដើម្បី​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​ផ្អែក​លើ​គោលការណ៍​សមធម៌។ ការ​បើក​ផ្លូវ​ឲ្យ​មាន​កិច្ច​សន្ទនា​ពេញ​មួយ​ថ្ងៃ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប អះអាង​ថា គឺ​ដើម្បី​ឲ្យ​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​បែប​ថ្មី​នេះ មាន​សុក្រឹតភាព តម្លាភាព និង​អាច​ជឿ​ទុកចិត្ត​បាន​ពី​មជ្ឈដ្ឋាន​ទូទៅ។

    អានបន្ត
  • របាយការណ៍៖ កម្ពុជា​​ប្រឈម​នឹង​ការ​ធ្លាក់​ទៅ​ក្នុង​របប​ផ្ដាច់ការ

    សន្ទស្សន៍​ប្រជាធិបតេយ្យ​នៃ​ភ្នាក់ងារ​ស៊ើប​អង្កេត​សេដ្ឋកិច្ច (The Economist Intelligence Unit) ដែល​បាន​ចេញ​ផ្សាយ​នៅ​ខែ​មករា បង្ហាញ​ថា ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ទៅ​ក្នុង​របប​ផ្ដាច់ការ។ សន្ទស្សន៍​នេះ​រក​ឃើញ​ថា ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ ធ្លាក់​ចុះ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្ដា​ឆ្នាំ​កន្លង​ទៅ។ ប្រទេស​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​ទី​១១៣ ក្នុង​ចំណោម ១៦៧​ប្រទេស នៅ​ក្នុង​សន្ទស្សន៍​ប្រជាធិបតេយ្យ​របស់​ភ្នាក់ងារ​ស៊ើប​អង្កេត​សេដ្ឋកិច្ច។ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​២០១៥ ថយ​ចុះ។

    អានបន្ត
  • ស្ថានទូត​ខ្មែរ​នៅ​ចិន​ជួយ​ស្ត្រី​ខ្មែរ​ដែល​ប្ដី​ធ្វើ​បាប​២​នាក់​ឲ្យ​មក​កម្ពុជា​វិញ

    ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ក្វាងចូវ នៅ​ប្រទេស​ចិន បាន​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​រង​គ្រោះ​ចំនួន ២​នាក់ ដែល​ត្រូវ​ប្ដី​ធ្វើ​បាប ឲ្យ​វិល​ត្រឡប់​មក​ដល់​កម្ពុជា វិញ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា។ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ស្ត្រី​ខ្មែរ​ដែល​រងគ្រោះ​ទាំង ២​នាក់ មាន​វ័យ ២៨​ឆ្នាំ​ដូចគ្នា ត្រូវ​បាន​ប្ដី​ធ្វើ​បាប។ ម្នាក់​មក​ពី​ខេត្ត​កំពង់ស្ពឺ និង​ម្នាក់​ទៀត​មក​ពី​ខេត្ត​កំពង់ធំ។

    អានបន្ត
  • ក្រសួង​ការងារ​ទទួល​យក​សំណើ​របស់​កម្មករ​រោងចក្រ​២​ផ្សេង​គ្នា​ទៅ​ដោះស្រាយ

    មន្ត្រី​ទទួល​បន្ទុក​ដោះស្រាយ​កូដកម្ម និង​បាតុកម្ម​គ្រប់​មុខសញ្ញា​របស់​ក្រសួង​ការងារ សន្យា​ថា នឹង​យក​សំណើ​របស់​ក្រុម​កម្មករ​ទៅ​ដោះស្រាយ បន្ទាប់​ពី​ពិនិត្យ​សំណុំ​រឿង​ទាំង​នេះ​​រួច។ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា កម្មករ​មក​ពី​រោងចក្រ ២​ផ្សេង​គ្នា បាន​ប្រមូលផ្ដុំ​នៅ​មុខ​ក្រសួង​ការងារ ក្នុង​ពេល​តែ​មួយ​ជាមួយ​គ្នា។ បាតុកម្ម​ដែល​មាន​ទិសដៅ​ប្រហាក់ប្រហែល​គ្នា​នេះ គឺ​ក្រុម​កម្មករ​ទាមទារ​ឲ្យ​ក្រសួង​ការងារ ធ្វើ​អន្តរាគមន៍​ទៅ​ភាគី​រោងចក្រ ឲ្យ​ព្រម​ទទួល​យក​សំណើ​របស់​កម្មករ ហើយ​ទទួល​យក​តំណាង​របស់​ពួក​គេ​ចូល​ធ្វើវិញ។

    អានបន្ត
  • អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​ដាក់​សម្ពាធ​លើ​លោក ហ៊ុន សែន

    របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៦ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញីវយ៉ក សហរដ្ឋអាមេរិក លើក​ឡើង​ថា ប្រទេស​ម្ចាស់​ជំនួយ​របស់​កម្ពុជា បរាជ័យ​ក្នុង​ការ​ដាក់​សម្ពាធ​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា នាយក​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែង​ថា ប្រទេស​ម្ចាស់​ជំនួយ​របស់​កម្ពុជា បាន​បង្ហាញ​ពី​ក្ដី​សង្ឃឹម​របស់​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត​ថា ចង់​ឃើញ​កម្ពុជា ធ្វើ​កំណែ​ទម្រង់ រួម​មាន​ការ​កែ​លម្អ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​ជាដើម តែ​បាន​មក​វិញ​ត្រឹម​ការ​បដិសេធ​ពី​លោក ហ៊ុន សែន ប៉ុណ្ណោះ។

    អានបន្ត
  • ពលរដ្ឋនៅខេត្តកំពតព្រួយបារម្ភថាក្រុមហ៊ុន​យកតំបន់សហគមន៍នេសាទព្រៃកោងកាង​

    ប្រជា​សហគមន៍នេសាទក្នុងខេត្តកំពតបានអះអាង​ថា​ក្រុមហ៊ុនមួយឈ្មោះថា​ជីងគ័រ​ បាន​កំពុង​រំលោភបំពាន​ដែន​ទឹក​សហគមន៍នេសាទ​របស់ពួកគេដែលសហគមន៍អះអាង​ថា​ត្រូវបានទទួលស្គាល់ដោយអាជ្ញាធរពាក់ព័ន្ធ រួមទាំង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទផងដែរ។​ ប្រធានសហគមន៍​ត្រពាំងរពៅ​និង​ព្រែកក្រែង លោក ទិត្យ រីន មានប្រសាសន៍ថា​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​សកម្ម​ភាព​បោះពោងនិងព្រំដី​ក្នុងតំបន់ដែនសហគមន៍​របស់ពួកគេ។ លោក​បន្តថា​ក្រុមហ៊ុន​បានលើកឡើង​​ថា​ពួកគេ​គ្រោងនឹង​យកតំបន់នោះមកធ្វើជាផែ ទីក្រុងរណប​និង​កន្លែង​វាយកូនហ្គោល។ លោកមានប្រសាសន៍ថា៖ “អានេះមករំលោភបំពានតែម្តង គេមិនបានសួរប្រជា​ពលរដ្ឋនោះទេ។ គេថា​គេមានត្រា​ពីខេត្ត​ឲ្យធ្វើ តែតំបន់សហគមន៍ហ្នឹងគឺត្រូវបានទទួលស្គាល់ដោយក្រសួងកសិកម្មកាលពីឆ្នាំ២០០៩និង​២០១២និង​ធ្វើកិច្ចព្រមព្រៀង​៣ឆ្នាំម្តង”។ លោក​បញ្ជាក់​ថា​​លោកបានស្នើ​ឲ្យក្រុមហ៊ុន​ផ្អាកសកម្មភាពបោះពោង​និង​ត្រូវផ្សព្វផ្សាយជូន​ប្រជាពលរដ្ឋជាមុនសិន។

    អានបន្ត
  • ក្រសួង​ព័ត៌មាន​បើក​ចំហ​ការ​បញ្ចេញ​មតិ​លើ​សេចក្តីព្រាង​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន តាម​អ៊ីន​ធឺ​ណិត​

    ក្រសួងព័ត៌មាន ក្រោមការសហការពីអង្គការយូណេស្កូប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ២៨មករានេះ បានរៀបចំសន្និសីទសារព័ត៌មាន នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រុងភ្នំពេញ ដើម្បីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវគេហទំព័រមួយ ដែលជាប្រយោជន៍ដល់សាធារណជន ក្នុងការចូលទៅបញ្ចេញមតិយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន។ រដ្ឋាភិបាល សង្ឃឹមថា គេហទំព័រនេះ នឹងជួយឲ្យសេចក្តីព្រាងច្បាប់នេះ ទទួលបានផលវិជ្ជមាន និងមិនមានភាពចម្រូងចម្រាស ពេលត្រូវបានអនុម័តរួច។ ចំណែកសង្គមស៊ីវិល បាន​សាទរ តែក៏ចង់ឲ្យ​មានការ​បកស្រាយឲ្យ​បាន​ច្បាស់លាស់ពីមាត្រានីមួយៗនៃច្បាប់ ដើម្បីចៀសវាងការភាន់​​ច្រលំ។ គេហទំព័រដែលក្រសួងព័ត៌មាន ក្រោមការសហការពីអង្គការយូណេស្កូប្រចាំកម្ពុជា បានរួមគ្នាបង្កើតនេះ មានអាស័យដ្ឋាន www.a2i.info.gov.kh។ គេហទំព័រនេះ នឹងជាសារៈសំខាន់មួយសម្រាប់សាធារណជន ចូលទៅបញ្ចេញមតិយោបល់ លើមាត្រា នៃជំពូកនីមួយៗ របស់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។

    អានបន្ត
  • ពលរដ្ឋ​មាន​ជម្លោះ​ដី​ខេត្ត​បាត់ដំបង​និង​បន្ទាយមានជ័យ​ឡើង​តវ៉ា​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ

    តំណាង​ពលរដ្ឋ​ជាង​១០០​នាក់ មាន​ជម្លោះ​ដី​ជាមួយ​អ្នក​មាន​លុយ នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ឡើង​តវ៉ា​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មករា។ ក្នុង​សកម្មភាព​តវ៉ា​របស់​ពួកគាត់ ដោយ​អ្នក​ខ្លះ​ស្ពាយ​បង្វេច ដេក​ចាំ​នៅ​មុខ​សាលាខេត្ត​បាត់ដំបង ក៏​មាន​មន្ត្រី​សាលាខេត្ត​ចេញ​មក​សន្យា​ដោះស្រាយ​ជូន​ពលរដ្ឋ។ ប៉ុន្តែ​តំណាង​ពលរដ្ឋ​អះអាង​ថា ពួកគេ​មិន​ព្រម​ត្រឡប់​ទៅ​វិញ​នោះ​ទេ លុះ​ត្រា​មាន​ដំណោះស្រាយ​ជាក់​លាក់។

    អានបន្ត
  • ព្រះរាអាជ្ញាស្នើឲ្យបន្ថយការចោទប្រកាន់លើអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ​

    ព្រះរាជអាជ្ញានៅតុលាការខេត្តកណ្ដាលស្នើឲ្យមានការបន្ថូរបន្ថយការចោទប្រកាន់ទៅលើលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនដោយសង្ស័យជាប់ពាក់អំពើពុករលួយ។ នៅក្នុងសវនាការជិតមួយព្រឹកថ្ងៃព្រហស្បតិ៍នេះ ព្រះរាជអាជ្ញាលោក ឯក ស៊ុនរស្មី បានស្នើឲ្យចៅក្រមជំនុំជម្រៈផ្លាស់ប្តូរបទចោទពីការបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិតតាមមាត្រា៦០១ដែលត្រូវជាប់ទោសពី ៥ ទៅ១០ឆ្នាំ មកចោទក្នុងមាត្រា ៥៩៧ និង ៥៩៨ វិញដែលត្រូវជាប់ទោសពី២ទៅ៥ឆ្នាំ។

    អានបន្ត
  • ពលរដ្ឋ​សហគមន៍​អណ្ដូង​ថ្ម​និង​អន្លង់​បាត​ខ្ទះ​ខេត្ត​ព្រះសីហនុ​ស្នើ​ជួយ​ឆ្វៀល​ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ

    ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នៅ​សហគមន៍​ចំនួន​ពីរ នា​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ជំរុញ​ដល់​អាជ្ញាធរ​ខេត្ត​នេះ ចុះ​ពិនិត្យ និង​ឈាន​ដល់​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់​បាន​សង់​លំនៅឋាន និង​បង្កបង្កើនផល​ឲ្យ​មាន​សុវត្ថិភាព។ បញ្ហា​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អះអាង​ថា បាន​បង្កើត​ក្រុម​ការងារ​ចុះ​ពិនិត្យ​ដី​ទំនាស់​ដល់​ទីតាំង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ជាក់ស្តែង ដើម្បី​ដាក់​របាយការណ៍​ជូន​ថ្នាក់​ដឹក​នាំ​ពិនិត្យ​សម្រេច​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ។

    អានបន្ត
  • គ.ជ.ប​ពិគ្រោះ​យោបល់​ពី​សេចក្ដី​ព្រាង​បទបញ្ជា​និង​នីតិវិធី​ចុះ​ឈ្មោះ​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ​ហៅ​កាត់​ថា គ.ជ.ប ចាប់​ផ្ដើម​បើក​យុទ្ធនាការ​ពិគ្រោះ​យោបល់​ហើយ លើ​សេចក្ដី​ព្រាង​បទបញ្ជា និង នីតិវិធី សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ។ ការ​បើក​ផ្លូវ​ឲ្យ​មាន​កិច្ច​សន្ទនា​ពេញ​មួយ​ថ្ងៃ នៅ​ថ្ងៃ​ទី​២៨ មករា នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប អះអាង​ថា ប្រយោជន៍​ដើម្បីឲ្យ​ការ​ប្រព្រឹត្តិ​ទៅ នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត តាម​បែប​ថ្មី​នេះ មាន​សុក្រឹតភាព និង​យុត្តិធម៌។

    អានបន្ត
  • សាលាឧទ្ធរណ៍​បើក​សវនាការ​កំបាំង​មុខ​ករណី​​ចាប់​​ខ្លួន​មនុស្ស​​នៅ​ផ្លូវ​វ៉េងស្រេង

    ចៅក្រម​សាលាឧទ្ធរណ៍​បើក​សវនាការ​កាត់ក្ដី​ដោយ​កំបាំង​មុខ​ករណី​បណ្ដឹង​របស់​បុរស​ដែល​ភាគ​ច្រើន​ជា​កម្មករ​ចំនួន ១៣​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ការ​បង្ក្រាប​កម្មករ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ លោក​ចៅក្រម ឆាយ ច័ន្ទតារាវណ្ណ បាន​សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​សំណុំ​រឿង​នេះ​ទៅ​ថ្ងៃ​ទី​៤ ខែ​មីនា។ ចៅក្រម​ក៏​បាន​ប្រកាស​អោយ​ជនជាប់ចោទ​ប្ដឹង​សាទុក្ខ​អោយ​សាលាឧទ្ធរណ៍​បើក​សវនាការ​ឡើង​វិញ ប្រសិន​បើ​ពួកគេ​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​នោះ។

    អានបន្ត
  • ខ្មែរ | ព័ត៌មាន​ថ្មីៗ | សិទ្ធិ​មនុស្ស ក្រសួង​ព័ត៌មាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​គេហទំព័រ​សិទ្ធិ​ទទួល​ព័ត៌មាន​ជា​ផ្លូវការ

    ក្រសួង​ព័ត៌មាន​ប្រកាស​ជា​សាធារណៈ នៅ​ថ្ងៃ​ទី២៨ ខែ​មករា នូវ​គេហទំព័រ​សិទ្ធិ​ទទួល​ព័ត៌មាន សម្រាប់​សាធារណជន ចូលរួម​បញ្ចេញ​មតិ​យោបល់ ដើម្បី​ឲ្យ​ច្បាប់​នេះ​ស្រប​តាម​ស្តង់​ដារ​អន្តរជាតិ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី១​ហើយ ដែល​ក្រសួង​ព័ត៌មាន បាន​សហការ​ជាមួយ អង្គការ​យូណេស្កូ (UNISCO) ប្រចាំ​កម្ពុជា បង្កើត គេហទំព័រ ដែល​មាន​ឈ្មោះ www.a2i.info.gov.kh នេះ​ឡើង។

    អានបន្ត
  • ពលរដ្ឋ​អាច​បញ្ចេញយោបល់​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​» តាមរយៈ​គេហទំព័រ A2i

    ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន​ក្រោម​កិច្ចសហការ​ជាមួយ​ស្ថានទូត​ប្រទេស​ស៊ុយអែត (Sweden) និង​អង្គការ​យូណេស្កូ (UNESCO) បានប្រកាស​បើក​ដំណើរការ​គេហទំព័រ​ថ្មី សម្រាប់​ឲ្យ​សាធារណជន អង្គការ​ជាតិ និង​អន្តរជាតិ​ទាំង​ក្នុង និង​ក្រៅ ចូលរួម​ផ្តល់​មតិយោបល់​កែលំអ​សេចក្តីព្រាង ច្បាប់ ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន ដើម្បី​ឲ្យ​ច្បាប់​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។ ​ ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ការប្រកាស​ជា​សាធារណៈ​នូវ​គេហទំព័រ​សិទ្ធិ​ទទួល​ព័ត៌មាន www.a2i.info.gov.kh សម្រាប់​សាធារណជន​ចូលរួម​បញ្ចេញ​មតិយោបល់ នៅ​ថ្ងៃទី ២៨ មករា​នេះ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ថា គេហទំព័រ​នេះ បង្កើតឡើង​ក្នុង​គោលបំណង​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ក្រៅ និង​ក្រៅប្រទេស និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ចូលរួម​ផ្តល់យោបល់​លើ​សេចក្តី​ច្បាប់​ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន​។ លោក​បន្តថា នេះ​ជាការ​បើកឱកាស​សេដ្ឋកិច្ច និង​នយោបាយ​ដល់​ប្រជាពលរដ្ឋ សម្រាប់​ឲ្យ​ពួកគេ​ផ្តល់​សំឡេង និង​មតិយោបល់​កែលំអរ​សេចក្តីព្រាងច្បាប់​ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន​។ ជាមួយគ្នា​ដែរ លោក ខៀវ កាញារីទ្ធ បាន​អំពាវនាវ​សាធារណជន​ទាំង​ក្នុង និង​ក្រៅប្រទេស ចូលរួម​ផ្តលយោបល់​លើក្តី​ព្រាង​ច្បាប់​នេះ តាមរយៈ​គេហទំព័រ​ឲ្យ​បាន​ច្រើន ដើម្បី​ក្រសួង​ពិនិត្យ​យក​យោបល់​ល្អ​កែលំអរ​ច្បាប់​ឲ្យ​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។​

    អានបន្ត
  • ឧទ្ធរណ៍​ជម្រះ​ក្ដី​អ្នក​តវ៉ា​នៅ​ផ្លូវ​វេងស្រេង

    ភ្នំពេញៈ បើ​ទោះបី​ជា​អវត្តមាន​ចុង​​ចោទ​​ និង​មេធាវី​របស់​ខ្លួន​ក៏ដោយ ក៏​សាលា​ឧទ្ធរណ៍​កាលពី​ម្សិលមិញ​បាន​បើក​សវនាការ​​ករណី​អ្នក​តវ៉ា​ ១៣ ​នាក់​​ដែល​ត្រូវ​បាន​កាត់​ទោស​​​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​​មាន​លក្ខណៈ​ហិង្សា​នៅ​ផ្លូវ​វេងស្រេង​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ខែ​មករា ឆ្នាំ​ ២០១៤ ដែល​ក្រុម​ប្រដាប់​អាវុធ​បាន​បាញ់​បាតុករ​យ៉ាង​ហោច​បួន​នាក់​ស្លាប់​ និង​របួស​ជា​ច្រើន​នាក់​។ លោក ចាយ ចាន់តារាវ៉ាន់ ចៅក្រម​នៅ​​សាលា​ឧទ្ធរណ៍​បាន​បញ្ជាក់​ថា​សវនាការ​នេះ​បាន​បន្ត​ដំណើរការ​បើ​ទោះបី​ជា​ក្រុម​ចុង​ចោទ​ដែល​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ខែ​ឧសភា​ឆ្នាំ ២០១៤ បន្ទាប់ពី​កាត់ក្ដី​ដោយ​ព្យួរ​ទោស​​ពី​បទ​ហិង្សា​ដោយ​ចេតនា​មិន​បាន​ចូលរួម​ក៏ដោយ​។

  • ក្រសួង​ព្រម​ធ្វើ​វេទិកា​សាធារណៈ​ជាមួយ​ពលរដ្ឋ​សហគមន៍​រថភ្លើង​មុន​ពេល​អភិវឌ្ឍ

    ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សន្យា​នៅ​ថ្ងៃ​ទី​២៨ មករា ថា នឹង​បើក​វេទិកា​សាធារណៈ​មួយ ជាមួយ​ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថ​ភ្លើង​នា​រាជធានី​ភ្នំពេញ មុន​ចាប់​ផ្ដើម​អភិវឌ្ឍ​ផ្លូវ​នេះ។ ការ​សន្យា​នេះ​នៅ​មិន​ទាន់​កំណត់​ពេល​ជាក់​លាក់​នៅ​ឡើយ ក្រោយ​ពី​ពលរដ្ឋ​នៅ​តាម​បណ្ដោយ​​​ផ្លូវ​រថភ្លើង មក​ពី​សហគមន៍​ចំនួន៨​ ប្រមាណ១០០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ ទាមទារ​បើកវេទិកាសាធារណៈ​ ជជែក​រឿង​ផ្ដល់​សំណង​ពី​ផល​ប៉ះពាល់​នៃ​ការ​សាងសង់​ ផ្លូវ​ល្បឿន​លឿន។

    អានបន្ត
  • កម្មករ​ជាង​១០០​នាក់​ធ្វើ​កូដកម្ម​មុខក្រសួង​ការងារ​ជាមួយ​លក្ខខណ្ឌ​១៨​ចំណុច​

    កម្មករ កម្មការិនី​ក្រុមហ៊ុន​ស្ដារ​ឡៃ​ថ៍​អឹ​ភែ​រឹល មេ​នូ​ហ្វេ​ក​ឆឺ​រីង ជាង​១០០​នាក់ បាន​បន្តរ​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​នៅមុខ​ក្រសួង​ការងារ ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ​ជួយ​អន្តរាគមន៍ និង​ស្វែងរក​ដំណោះស្រាយ បន្ទាប់ពី​ពួកគេ​បានធ្វើ​កូដកម្ម​អស់​រយៈពេល​៧​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២១​រហូតដល់​ថ្ងៃទី​២៧​ខែមករា​នេះ​។ កូដកម្ម​ដោយ​អហិង្សា សន្តិវិធី និង​ដោយ​ស្ម័គ្រចិត្ត​របស់​កម្មករ កម្មការិនី​នេះ បានធ្វើ​ឡើង​ក្នុង​គោលបំណង​សូម​ឲ្យ​ក្រុមហ៊ុន ធ្វើការ​កែសម្រួល​លក្ខខណ្ឌ​ការងារ​មួយចំនួន ឲ្យ​ស្របតាម​ច្បាប់​ការងារ និង​បទដ្ឋាន​ការងារ​ជាតិ និង​អន្តរជាតិ ដោយ​តម្រូវ​ឲ្យ​ក្រុ​ហ៊ុន ទទួលយក​ល្ខ​ខណ្ឌ​ការងារ និង​សំណើរ​ចំនួន​១៨​ចំណុច​។ ​នៅក្នុង​លក្ខខណ្ឌ​ការងារ និង​សំណើរ របស់​កម្មករ​ដែល​បានស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ​ជួយ​អន្តរាគមន៍ និង​រក​ដំណោះស្រាយ​នេះ កម្មករ​បានស្នើ​សុំ កុំ​ឲ្យ​ក្រុមហ៊ុន​ប្រើ​កម្មករ កម្មការិនី ហួស​ពី​កម្លាំង​ពលកម្ម​, ក្រុមហ៊ុន​ត្រូវ​រៀបចំ​ឲ្យ​មាន​បន្ទប់ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​និង​មាន​អនាម័យ​, មាន​ទឹកស្អាត​សម្រាប់​កម្មករ កម្មការិនី​, ក្រុមហ៊ុន មិនត្រូវ​ធ្វើការ​គៀ​បស​ង្គ​ត់​ផ្នែក​សិទ្ធិសេរីភាព​របស់​កម្ម​ករ​, ប្រធាន​ក្រុម និង​អ្នកគ្រប់គ្រង​គ្រប់ផ្នែក គ្រប់​ថ្នាក់​ព្រមទាំង​បុគ្គលិក​ត្រូវ​ប្រើប្រាស់​ពាក្យសម្ដី​ឲ្យ​បាន​សមរម្យ និង​មិន​គំរាមកំហែង​កម្មករ​, ស្នើ​ក្រុមហ៊ុន​មិនត្រូវ​កាត់​ប្រាក់ខែ​កម្មករ កម្មការិនី​ដោយ​គ្មាន​មូលហេតុ​, ព្រមទាំង​លក្ខខណ្ឌ​ការងារ​ផ្សេងៗ​ទៀត​។​

    អានបន្ត
  • នារី​ខ្មែរ​រងគ្រោះ​បី​រូប​ត្រូវ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ជួយ​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី​និង​ចិន​

    ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ក្វាង ចូ​វ​ប្រទេស​ចិន​បាន​អន្តរាគមន៍ ជួយ​ស្ត្រី​ខ្មែរ​រងគ្រោះ​ចំនួន ពីរ​នាក់ ដែល​ត្រួវប្តីធ្វើ​បាប​។ នារី​ខ្មែរ​រងគ្រោះ​ទាំង​ពីរ​នាក់​នោះ​មានឈ្មោះ​ដូច​ជា​៖១.​ហួន ស្រី​តូច អាយុ​២៨​ឆ្នាំ​រស់នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។ ២.​សេង សា អាយុ​២៨​ឆ្នាំ រស់នៅ​ឃុំ​បា​ជ័យ ខេត្ត​កំពង់ធំ​។​ស្ត្រី​ខ្មែរ​រងគ្រោះ​ទាំង​ពីរ​នាក់​នេះ​បាន​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៦​នេះ​តាម​ជើងយន្តហោះ​CZ6059​។​ ​ដោយឡែក​ពល​ការិនី​ខ្មែរ​មួយ​រូប​ទៀត​ដែល​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​មានឈ្មោះ​ថា សុខ សាន អាយុ​២៤​ឆ្នាំ រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ទៅ​ធ្វើការ​ជា​អ្នក​បោសសំអាត​នៅ​ប្រទេស​ម៉ាឡេស៊ី​តាំងពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៤​។​ពល​ការិនី​រូបនេះ​បាន​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦​តាម​ជើង​យន្តហោះ​AK534​។​

    អានបន្ត
  • មេដឹកនាំ​សហជីព​សង្ឃឹម​ថា​ច្បាប់​សហជីព​ត្រូវ​បន្ធូរបន្ថយ​ក្រោយ​ទស្សនកិច្ច​លោក​ឃែរី​

    ភ្នំពេញ— មេដឹកនាំ​សហជីព​ ក្នុង​ប្រទេស​កម្ពុជា​ រំពឹង​ថា​ ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ ថ្ងៃ​របស់​ លោក​ ចន​ ឃែរី​ (John Kerry) រដ្ឋមន្ត្រី​ការ​បរទេសសហរដ្ឋ​អាមេរិក​ នឹង​ធ្វើ​ឲ្យ​បរិយាកាស​នៃ​សិទ្ធិ​សេរី​ភាព​កម្មករ​ក្នុង​ការ​ចង​ក្រង​សហជីព​ មាន​ភាព​កាន់​តែ​ល្អ​ប្រសើ​ឡើង​ ខណៈ​ដែល​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​រដ្ឋ​សភានៅឡើយ។​ លោក​ ចន​ ឃែរី​ បាន​មក​ដល់​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ​គឺ​ជា​ថ្ងៃ​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហើយ​លោក​បាន​លើកឡើង​ពី​ការ​រំលោភសិទ្ធិមនុស្ស​ និងសិទ្ធិ​នយោបាយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo