កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ប្រទេស​កម្ពុជា ប្រារព្ធ​ខួប​ទី៦៦​នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ

    ក្រុម​អង្គការ​សិទ្ធិមនុស្ស​ គណបក្ស​ប្រឆាំង សហជីព​សេរី​កម្មករ​ និងរដ្ឋាភិបាលនៅ​ថ្ងៃ​ពុធ​នេះ ប្រារព្ធ​ខួប​ទី​៦៦​នៃទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​កន្លែង​ផ្សេង​ៗ​គ្នា ក្នុង​ប្រទេស​កម្ពុជា។ ស្រប​ពេល​ជាមួយ​គ្នា​នេះ សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ ដែល​កំពុង​ជាប់​ពន្ធនាគារ បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​អត់​អាហារ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែងពួកគេ។

  • លោក​ កឹម​ សុខា ​៖ លោក ​ចាន់​ សុ​វេត ស្លាប់​មែន​តែ​បាន​ទុក​កេរ្តិ៍ឈ្មោះ​ដើម្បី​ជាតិ​

    លោក​ កឹម​ សុខា ​អនុប្រធាន​ទី​១នៃ​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានបាន​ផ្ញើលិខិត​មួយច្បាប់ទៅ​គ្រួសារ​របស់​លោក​ ចាន់ ​សុ​វេត ដើម្បី​ចូលរួម​រំលែក​ទុក្ខនិយាយថាលោក​ ចាន់ ​សុ​វេត ​ស្លាប់​មែន តែបានទុក​កេរ្តិ៍ឈ្មោះ​ដើម្បី​ជាតិ ។​ លិខិត​មរណទុក្ខ ដែល​ចុះហត្ថលេខា​ដោយ​អនុប្រធាន​ទី​១​នៃ​រដ្ឋសភាជាតិ និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៤ បាន​រៀបរាប់​ថា​ មរណភាព​របស់​លោក ចាន់ សុ​វេត គឺជា​ការបាត់បង់​វីរ​កុលបុត្រ​ខ្មែរ​ដ៏​ឆ្នើម​ម្នាក់ ជា​បង្គោលគ្រួសារ​ប្រកបដោយ​ការទទួលខុសត្រូវ និង​ជា​សកម្មជន អ្នកការពារ និង​អ្នក​ស៊ើបអង្កេត​សិទ្ធិ​មនុស្ស​ប្រកបដោយ​ឆន្ទៈ​មោះមុត ដែល​ជា​ធនធានមនុស្ស​ដ៏​មាន​សមត្ថភាព និង​ជា​ទីពឹង​របស់​ពលរដ្ឋខ្មែរ​ងាយ​រងគ្រោះ នៃ​អំពើ​រំលោភបំពាន​សិទ្ធិមនុស្សនៅ​ប្រទេស​កម្ពុជា ​។​

  • តើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដំណើរ​ការ​បាន​អ្វី​ខ្លះ​ហើយ?

    រដ្ឋាភិបាល​បាន​ប្រគល់​ការងារ​រៀបចំ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ឲ្យ​ក្រសួង​ព័ត៌មាន ជា​អ្នក​ទទួល​ខុស​ត្រូវ។ ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នោះ មាន​ការ​ចូលរួម​ពី​អង្គការ​យូណេស្កូ (UNESCO) អង្គការ​មិន​មែន​រដ្ឋាភិបាល សមាគម​កាសែត និង​បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​ពី​ប្រទេស​ស៊ុយអែត ប្រមាណ ១​លាន​ដុល្លារ ដើម្បី​ចំណាយ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​នោះ។ តើ​មក​ដល់​ពេល​នេះ ដំណើរ​ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​នោះ​បាន​អ្វី​ខ្លះ​ហើយ?

  • ​មន្ត្រី​រដ្ឋាភិបាល​លើកឡើង​ពី​កិច្ចប្រឹងប្រែង​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​​

    ​មន្ត្រី​រាជរដ្ឋាភិបាល​អះអាងថា រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​លើកស្ទួយ និង​ការពារ​សិទ្ធិមនុស្ស ដែល​ក្នុង​នោះ​រួម​មានទាំង​ការបង្កើត​ច្បាប់ ការ​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​អន្តរជាតិ កត្តិកាសញ្ញា​អន្តរជាតិ និង​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ ជាដើម​។​ ​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា លោក ម៉ក់ សម្បត្តិ បាន​លើកឡើង​បែប​នេះ​នៅក្នុង​ឱកាស​ជួបជុំ​គ្នាមួយ​ នៅ​និវេសនដ្ឋាន​សហភាព​អឺរ៉ុប កាលពី​ល្ងាច​ថ្ងៃទី​១០ ខែ​ធ្នូ ។ លោក​ថា រាជរដ្ឋាភិបាល​កម្ពុជា​ជា​ប្រទេស​ទី​១​នៅ​អាស៊ី ដែល​បាន​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​បន្ថែម​ស្តីពី​ការប្រឆាំង​ការធ្វើ​ទារុណកម្ម ។​

  • សហភាព​អឺរ៉ុប​ចង់​ឃើញ​រដ្ឋ​សភា​កម្ពុជា ​ធ្វើ​ច្បាប់​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​ដើម្បី​ធានា​ពី​ឯករាជ្យ​របស់​តុលាការ​​

    សហភាព​អឺរ៉ុប បង្ហាញ​ជំហរ​ចង់​ឃើញ​រដ្ឋ​សភា​កម្ពុជា ធ្វើ​ច្បាប់​ធានា​ពី​ឯករាជ្យ​របស់​តុលាការ ដើម្បី​ទប់ស្កាត់​ការរំលោភ​សិទ្ធិមនុស្ស​ ។​ ​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ដែល​ប្រា​រព​ធ្វើឡើង នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ អគ្គរដ្ឋទូត​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា លោក Jean Francois Cautain បង្ហាញ​ការខកចិត្ត ថា ច្បាប់​កំណែទម្រង់​ប្រព័ន្ធតុលាការ ដែល​ដាក់​ឲ្យប្រើ​នា​ពេល​ថ្មីៗ​នេះ បានអនុម័ត​តែ​សមាជិក​រដ្ឋសភា​របស់​គណបក្ស​មួយ ដោយ​មិន​បាន​បើកទូលាយ​ឲ្យដៃ​គូ​ដែល​នៅ​ក្រៅ​សភា បាន​ពិគ្រោះ​យោបល់​ទេ ដែល​ធ្វើ​ឲ្យ​ច្បាប់​នេះ អនុវត្ត​មាន​ភាពលម្អៀង​រវាង​អ្នកក្រីក្រ និង​អ្នកមានអំណាច ។ លោក​ថា «​ឧទាហរណ៍​ថ្មីៗ​នៅក្នុង​ការអនុវត្ត​ច្បាប់​នេះ បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​នូវ​សញ្ញា​ផ្ទុយ​ពី​នេះ​ទៅវិញ គឺ​មានន័យថា នៅក្នុង​ករណី​ខ្លះ​យុត្តិធម៌​គឺ​គេ​បាន​ធ្វើ​យ៉ាង​លឿន ប្រញ៉ាប់ប្រញាល់​មែនទែន ក្នុង​ការបញ្ជូន​បាតុករ​ដោយ​សន្តិវិធី ទៅ​ពន្ធនាគារ ឃុំខ្លួន​គឺថា​លឿន ឯ​ក្នុង​ករណី​ផ្សេងទៀត យុត្តិធម៌​គឺ​ហាក់បីដូច​ជា​ងាប់​ត្រគាក គឺ​មិន​ដំណើរការ ស្ទើរតែ​មិន​ដំណើរការ ឧទាហរណ៍​ដូចជា​នៅពេល​ដែល​កម្លាំង​សន្តិសុខ​ដែល​បាន​ចូលរួម​ក្នុង​ហេតុការណ៍​ដែល​បណ្តាលឲ្យ​មាន​ប្រជាពល​រដ្ឋ​ស្លាប់​នោះ គឺ​ថា​យុត្តិធម៌​ហាក់ដូចជា​មាន​ការយឺតយ៉ាវ​»

  • អ្នកទោសគុកខ្មែរក្រហម​សម្តែង​ការខកចិត្ត​ចំពោះ​ករណី​របស់​លោក​ចេញ​ពី​សំណុំ​រឿង​០០២​ វគ្គទី​២

    ជនរង​គ្រោះ​នៅរស់​ជីវិត​ពីគុក​ខ្មែរក្រហម​ម្នាក់​គឺ​លោក​ស៊ុំ ឫទ្ធី ​សម្តែង​ការ​មិន​ សប្បាយ​ចិត្ត​នឹង​ការ​ដក​ចេញ​ទីតាំង​ឧក្រិដ្ឋកម្ម​នៅ​ខេត្ត​សៀមរាប​ចេញ​ពី​សំណុំ​ រឿង​០០២​ វគ្គទី​២ ដោយ​ថ្លែង​ទាំង​ខឹង​សម្បា​ថា​ ការ​ធ្វើដូច្នោះ​គឺជា​រឿង​បន្ថែម​ការ​ ឈឺ​ចាប់​ដល់រូប​លោក។​ ​

  • កម្ពុជា​យល់​ព្រម​ឲ្យ​អ.ស.ប ​ចុះ​ជួប​និង​ពិនិត្យ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​តំបន់​ភ្នំ​វៀតណាម

    រដ្ឋា​ភិបាល​កម្ពុជា​យល់​ព្រម​អនុញ្ញាតិ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ ចុះ​ជួប​និង​ពិនិត្យ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​តំបន់​ភ្នំ​វៀតណាម។ ប៉ុន្តែ ​នៅ​មិន​ទាន់​មាន​ការ​កំណត់​ពេលវេលា​ជាក់​លាក់​សម្រាប់​ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​នៅឡើយ។ លោក​ស ​ខេង ​ឧប​នាយក​រដ្ឋ​មន្ត្រី​និ​ង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​បាន​យល់​ព្រម​ឲ្យ​អង្គការ​សហ​ប្រជាជាតិ ​ចុះ​ពិនិត្យ​និង​សិក្សា​ស្ថាន​ភាពជន​ជាតិ​ដើម​តំបន់​ភ្នំវៀតណាម​ចំនួន ​១៣​នាក់​ ដែល​បាន​ភៀស​ខ្លួន​មក​សុំ​សិទ្ធិ​ជ្រក​កោ​ន​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគីរី នេះ​បើយោង​តាម​មន្រ្តី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​និង​មន្ត្រី​ផ្លូវ​ការ​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ។ ការ​ចុះ​ត្រួត​ពិនិត្យ​ដោយ​មាន​កិច្ច​សហការ​ពី​មន្ត្រី​កម្ពុជា។

    អានបន្ត
  • លោក ​ឈាង វុន ៖ ច្បាប់​NGO នឹង​ជំរុញ​ឲ្យចេញ​នៅ​ពេល​ឆាប់ៗ​​

    ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា ឲ្យដឹងថាសភា​នឹង​ជំរុញ​ឲ្យចេញ​ច្បាប់​ស្តីពី​ដំណើរការ​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល ឲ្យបាន​ឆាប់រហ័ស បើ​ទោះ​ជា​សង្គម​ស៊ីវិល​ជំទាស់​ដាច់ខាត​មិន​ចង់ឲ្យ​មាន​ច្បាប់​នេះ​ក៏​ដោយ​។​ ​ក្នុង​ស​ន្និសីទ​ប្រចាំខែ​របស់​រដ្ឋសភា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ឈាង វុន បានថ្លែងថាសភា​នឹង​ជំរុញ​ឲ្យចេញ​ច្បាប់​ឲ្យបាន​ឆាប់ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​នោះឡើយ​។​ លោក​ថា «មួយ​ទៀត ច្បាប់មួយ​ទៀត​ដែលយើង​ត្រូវ​គិត​គូ​រដែរ​ ហើយ​ក៏​និយាយ​យូរណាស់ហើយ គឺ​ច្បាប់​ស្តី​ពីដំណើរការ​នៃសង្គម​ស៊ីវិល ។​ មិនដែរមាន​ប្រទេសណាមួយ​អត់ទេ តែកាល​ណា​គេ​មានសង្គម​ស៊ីវិល គេត្រូវ​ធ្វើច្បាប់​ឲ្យ​សង្គម​ស៊ីវិល​ដំណើរការ​ទៅ​របៀបយ៉ាងម៉េច​ នៅ​តែ​កម្ពុជា​យើង​មួយទេ សង្គម​ស៊ីវិល​មាន​ច្រើន​ជាង​គេ​បើ​យើង​ប្រៀបធៀប​ជាមួ​យ​ប្រទេស​ជុំ​វិញ​ទាំងអស់​ កម្ពុជា​មាន​ច្រើន​ជាង​គេ​សម្បើម​ណាស់ ច្រើន​ដាច់​តែម្តង​ក៏​ប៉ុន្តែ​អត់​មានច្បាប់​​» ។

  • លោក ឈាង វុន ព្រមាន​ដេញ​ជន​បរទេស​ដែល​ការពារ​បរិស្ថាន​តំបន់​អារ៉ែង​ចេញ​ពី​កម្ពុជា

    ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បណ្ដេញ​អ្នក​ការពារ​បរិស្ថាន​តំបន់​អារ៉ែង ចេញ​ពី​ប្រទេស​កម្ពុជា។ ការ​បញ្ជាក់​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ធ្នូ ដើម្បី​ព្រមាន​ជន​បរទេស​ម្នាក់ ដែល​តែង​តែ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​ចំពោះ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ជាយ​អារ៉ែង។ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស ឃោសនាការ វប្បធម៌ និង​ព័ត៌មាន​រដ្ឋសភា ចាត់​ទុក​សកម្មភាព​របស់​ជនជាតិ​អេស្ប៉ាញ ដែល​ចេញ​មុខ​ការពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង ថា​ជា​ការ​លូកលាន់​កកូរ​កកាយ​កិច្ចការ​នយោបាយ​នៅ​កម្ពុជា។ លោក ឈាង វុន ថ្លែង​នេះ​ទំនង​ជា​សំដៅ​ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson)។ លោក​មាន​ប្រសាសន៍​ថា តំណាង​រាស្ត្រ​ភាគ​ច្រើន​នៅ​ក្នុង​សភា​បារម្ភ​យ៉ាង​ខ្លាំង ព្រោះ​តែ​ការ​បំផុស​ប្រជាពលរដ្ឋ​ឲ្យ​ងើប​តវ៉ា​ការពារ​បរិស្ថាន​នេះ ព្រោះ​វា​ជា​រំលោភ​លើ​បូរណភាព​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។ លោក​បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​បាន​ចាត់​តាំង​សមត្ថកិច្ច​មួយ​ចំនួន​រួច​ហើយ ដើម្បី​ឲ្យ​តាម​ដាន​គ្រប់​សកម្មភាព​ជន​បរទេស​ម្នាក់​នោះ ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់ នៅ​ពេល​ណា​ដែល​បុគ្គល​នោះ​ធ្វើ​ខុស។

  • ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​៖​ កម្មករ​នៅ​បន្ត​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​​

    ​មេដឹកនាំ​សហជីព​កម្មករ​នៅ​បន្ត​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ ខណៈ​កម្មករ​ជាង ១០០០​នាក់ នាំគ្នា​ប្រមូលផ្តុំ​នៅ​មុខ​រដ្ឋសភា​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ព្រឹក​នេះ ។​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ ថ្លែងថា​បច្ចុប្បន្ន​កម្មក​រ​ជួប​បញ្ហា​លំបាក​ច្រើន​ដោយសារតែ​ទទួលបាន​ប្រាក់ខែ​តិច និង​លក្ខខណ្ឌ​ការងារ​មិន​ល្អ ។ លោក​បន្តថា ការប្រមូល​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​លើក​នេះ ដើម្បី​ឲ្យ​កម្មករ​ឡើង​សម្តែង​មតិ​ពី​ទុក្ខ​កង្វល់ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដែល​ជួបប្រទះ​កន្លងមក ។ លោក​ថា «​ប្រាក់ខែ​ផងដែរ​គឺ​នៅ​វិស័យ​ផ្សេងៗ​ទៀត អត់​ទាន់​មាន​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ទេ ។ អ៊ីចឹង​យើង​ដាច់ខាត​ត្រូវតែ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ធានា​ថា​ពួកកម្មករ​វិស័យ​ផ្សេង​បាន​ធានា​តាម​ច្បាប់​ដែរ​។ ហើយ​មួយទៀត​ពាក់ព័ន្ធ​មន្ត្រីរាជការ​ក៏​យើង​ស្នើឲ្យ​រដ្ឋាភិបាល​គិតគូរ គួរតែ​ដំឡើង​យ៉ាងហោចណាស់​ក៏​២០០​ដុល្លារ ដើម្បី​ធានា​សេវាកម្ម​សាធារណៈ ហើយ​យើង​ក៏​ស្នើ​ឲ្យ​រៀបចំ​ប្រព័ន្ធ​ក្រុមប្រឹក្សា​កា​ងារ ដែល​ប្រព័ន្ធ​ពិភាក្សា​ហ្នឹង​ឲ្យបាន​ល្អ​» ។​

  • ​បទ​យកការណ៍​៖ ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ឆ្នាំ​នេះ​ព្រះសង្ឃ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការជំរុញ​ឲ្យ​បំបាត់​និ​ទណ្ឌ​ភាព​​

    នេះ​ជា​សង្ឃដីកា​បញ្ជ្រាប​ចំណេះដឹង​អំពី​សិទ្ធិ​មនុស្ស​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិនានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​របស់​ក្រុម​មិត្ត​១០​ធ្នូ ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ឆ្នាំ​២០១៤​នេះ ។​ ​មិត្ត​១០​ឆ្នូ ត្រូវបាន​ប្រកាសថា បាន​បង្កើតឡើង​ដោយ​សហគមន៍​ក្រីក្រ​ដែល​រងគ្រោះ​រឿង​ដីធ្លី បណ្តាញ​ព្រះសង្ឃ ជនជាតិដើម​ភាគតិច និង​បណ្តាញ​សហជីព​មួយ​ចំនួន​ទៀត ដែល​ចង់​បាន​សន្តិភាព និង​យុត្តិធម៌​សង្គម ពិសេស​ជំរុញ​ឲ្យ​គោរព​សិទ្ធិមនុស្ស ។​ ក្រុម​នេះ​បាន​ធ្វើ​ធម្មយា​ត្រា និង​សិទ្ធិ​យាត្រា​តាម​ដងផ្លូវ​ជាតិ​នានា​យ៉ាងតិច​ចំនួន​៦​គោលដៅ មកពី​តាម​បណ្តា​ខេត្ត​នានា​ដូចជា​ខេត្ត ខេត្ត​ព្រៃវែង តាកែវ កំពត ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង រតនគិរី និង​កំពង់ចាម ជាដើមដើម្បី​ប្រមូល​មតិយោបល់​ពី​ប្រជាពលរដ្ឋ ជំរុញ​ឲ្យ​រដ្ឋា​បាល​យកចិត្តទុកដាក់​បន្ថែមទៀត ពី​អយុត្តិធម៌​សង្គម ដែល​កើតចេញ​ពី​ការរំលោភ​យក​ដីធ្លី ។​

  • អង្គការ​អនាគត​យុវជន​អាស៊ាន​ទាមទារ​ឲ្យ​មាន​ច្បាប់​ការពារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា

    យុទ្ធនាការ ១៦​ថ្ងៃ​របស់​អង្គការ​អនាគត​យុវជន​អាស៊ាន ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា តាក់​តែង​ច្បាប់​ថ្មី និង​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន ដើម្បី​គាំទ្រ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា អ្នក​ប្រកប​របរ​ផ្លូវ​ភេទ អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ជំងឺ​អេដស៍ ជនជាតិ​ភាគ​តិច (វៀតណាម ចាម ជ្វា) ជនជាតិ​ដើម​ភាគ​តិច (ព្នង ស្ទៀង ចារ៉ាយ កួយ...) ពី​មិន​ស្រប​ច្បាប់ ទៅ​ជា​ស្រប​ច្បាប់ និង​គ្មាន​ការ​រើសអើង។ ក្នុង​ខួប​ទី​៦៦ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ថ្ងៃ​ទី​១០ ខែ​ធ្នូ អង្គការ​អនាគត​យុវជន​អាស៊ាន លើក​ឡើង​ថា សហគមន៍​ជនជាតិ​ភាគ​តិច​មិន​សូវ​មាន​ការ​គាំទ្រ​ឲ្យ​រស់នៅ​ស្រប​ច្បាប់​ឡើយ។ ការ​ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​យុទ្ធនាការ ១៦​ថ្ងៃ ដើម្បី​ប្រឆាំង​នឹង​ការ​ប្រើ​ហិង្សា​លើ​យេនឌ័រ​នៅ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​រាជធានី​ភ្នំពេញ។

  • ​ក្រុម​មិត្ត​១០​ធ្នូ ដាក់​ញត្តិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស​​

    ក្រុម​មិត្ត​១០​ធ្នូ​មាន​គ្នា​ប្រមាណ​ជា​៦០០​នាក់ ដែល​បាន​ហែ​ក្បួន​មកពី​តាម​បណ្តា​ផ្លូវជាតិ​ចំនួន​៦ បាន​មក​ជួបជុំគ្នា​នៅ​មុខ​វិមាន​រដ្ឋ​សភា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​បញ្ហា​មួយចំនួនទៀត ។​ ​ញត្តិ​របស់​ក្រុម​មិត្ត​១០​ធ្នូ ផ្ញើ​ទៅកាន់​ប្រធានរដ្ឋសភា​លោក ហេង សំរិន ក៏​បាន​ទាមទារ​រដ្ឋសភា​ឲ្យ​ជំរុញ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​បាតុកម្ម​ឲ្យបាន​ត្រឹមត្រូវ ធានា​ពី​ឯករាជភាព​របស់​តុលាការ បញ្ឈប់​ការប្រើប្រាស់​កម្លាំង និង​ហិង្សា​ប្រឆាំង​ពលរដ្ឋ​ស៊ីវិល​និង​សកម្មជន​សិទ្ធិមនុស្ស និង​បញ្ឈប់​រាល់​ការបណ្តេញចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ ។​ ​តំណាង​សកម្មជន​សិទ្ធិ​មនុស្ស​មកពី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ លោក វន ពៅ បាន​ថ្លែង​បាន​សំណូមពរ​ទៅកាន់​តំណាងរាស្ត្រ​ទាំងអស់ ឲ្យជួយ​អន្តរាគមន៍​លុបបំបាត់​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា ។ លោក​បាន​លើក​ករណី​ដែល​រូបលោក​ត្រូវបាន​ទាហាន​ឆត្រយោង​វាយដំ​រហូត​មាន​របួសធ្ងន់ និង​មិន​ទាន់​ទទួលបាន​យុត្តិធម៌ ។​

  • រថយន្ត​សិទ្ធិ​មនុស្ស​កំពុង​ធ្វើដំណើ​រ​ទៅ​មុខ​យ៉ាង​ល្អ​​

    ​រដ្ឋាភិបាល ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ជាង​២០០ នៅ​ថ្ងៃ​ពុធ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤ នេះ ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ដូចៗ​គ្នា ប៉ុន្តែ​នៅ​ទីកន្លែង​ផ្សេងៗ​គ្នា និង​ប្រធានបទ​ផ្សេងៗ​គ្នា​។​ ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​ឡុង ឌី​ម៉ង់ ឲ្យ​VOD​ដឹងថា ក្នុង​ទិវា​សិទ្ធិមនុស្ស​ដែល​សាលា​រាជធានី​ភ្នំពេញ​រៀបចំ​នៅ​ឆ្នាំ​នេះ មាន​ការកែលម្អ​ជា​ឆ្នាំមុនៗ ហើយ​មាន​ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​ជា​ច្រើន​ចូលរួម​។ លោក​បន្តថា ក្នុង​ទិវា​នេះ ឧត្តម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស និង​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប សុទ្ធតែ​បាន​ចូលរួម​ថ្លែង​សារ លើក​តម្លើង​ប្រធានបទ​របស់​សាលា​រាជធានី ដែល​ទាក់ទង​នឹង​ការអភិវឌ្ឍ​ផង និង​គិតគូរ​ពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​សហគម​ន៍​ក្រីក្រ​ផង​។

  • ​លោក​ ចាន់ សុ​វ៉េត​ ទទួលមរណភាព

    អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក ចាន់ សុ​វ៉េត ទទួល​មរណភាព​នៅរ​សៀ​ល​ថ្ងៃ​ពុធ​នេះ ដោយសារ​ខ្យល់គរ​ ។​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក នី ចរិយា បានឲ្យដឹងថាលោក ចាន់ សុ​វ៉េត បាន​ទទួល​មរណភាព​នៅ​ម៉ោង​២​រសៀល​នេះ ដោយសារ​ជំងឺខ្យល់គ​រ។​ សូមបញ្ជាក់នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក ចាន់ សុ​វ៉េត ក៏​បាន​ចូលរួម​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិនៅ​មុខ​រដ្ឋសភា និង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​ដែរ ហើយ​នៅ​ពេល​រសៀល លោក​​មាន​អា​ការៈមិន​ស្រួល​ខ្លួន ​ទើបកោសខ្យល់​ហើយក៏​ទទួលមរណភាព​ភ្លាមៗ​ នៅផ្ទះរបស់លោក​៕

  • មន្ត្រី​អង្គការ​សហប្រជាជាតិ​គ្រោង​ចុះ​ស្វែងរក​ក្រុម​ម៉ុងតាញ៉ា​នៅ​រតនគិរី​ជា​លើក​ទី​២

    ក្រសួង​មហាផ្ទៃ និង​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) យល់​ព្រម​សហការ​ស្វែងរក​ក្រុម​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី។ ការ​ប្រកាស​ផ្តល់​កិច្ច​សហការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន បាន​បរាជ័យ​ក្នុង​បេសកកម្ម​ស្វែងរក​ក្រុម​ម៉ុងតាញ៉ា កាល​ពី​សប្ដាហ៍​មុន ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​មិន​សហការ។ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន និង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា (UNOHCHR) នឹង​សហការ​ក្នុង​បេសកកម្ម​រួម​គ្នា​មួយ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ខេត្ត​រតនគិរី ជា​លើក​ទី​ពីរ ស្វែងរក​ក្រុម​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា។ គម្រោង​បេសកកម្ម​ថ្មី​នេះ គឺ​បន្ទាប់​ពី លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សន្យា​នឹង​ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា លោក ហ្សង់ ហ្វ្រង់ស័រ កូតាំង (Jean Francois Cautain) ថា អាជ្ញាធរ​កម្ពុជា ស្វាគមន៍​ក្រុម​មន្ត្រី​អង្គការ​សហប្រជាជាតិ ទៅ​ជួប​នឹង​ក្រុម​ម៉ុងតាញ៉ា ប្រសិន​បើ​មាន​ក្រុម​នេះ​មាន​វត្តមាន​នៅ​ខេត្ត​រតនគិរី មែន​នោះ។

  • សង្គម​ស៊ីវិល​ប្រមូល​ស្នាម​បាតដៃ​អ្នកគាំទ្រ​ទាមទារ​ឲ្យមាន​ការ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​១៨​នាក់​​

    ក្រុម​អង្គការ​សង្គម​ស៊ីវិល​បានផ្ដួចផ្ដើម​ប្រកាស​ប្រមូល​ស្នាម​បាតដៃ​អ្នក​ដែល​គាំទ្រ​ទាមទារ​ឲ្យមាន​ការដោះលែង​សកម្មជន និង​អតីត​ព្រះសង្ឃ​ទាំង​១៨​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ជាផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់ខ្លួន ។​ ​ការប្រមូល​ស្នាម​បាតដៃ​នេះ​ធ្វើឡើង​នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​មាន​អ្នកចូលរួម​ប្រមាណ​៥០០០​នាក់ និង​អង្គការ​សង្គម​ស៊ីវិល​ជាង​៥០ ។​

  • ទូត​អាមេរិក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សហការ​ជាមួយ​បក្សប្រឆាំង និង​សង្គម​ស៊ីវិល​ដោះស្រាយ​បញ្ហា​សង្គម​​

    ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក William E. Todd ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ស​ហ​ការ​ជាមួយ​បក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​នៅក្នុង​សង្គម ។​ ​លោក William E. Todd បាន​ធ្វើ​ការជំរុញ​បែបនេះ​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​លោក ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ ក្នុងឱកាស​អបអរ​នៃ​ការ​ប្រារព្ធ​ពិធី​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ លើក​ទី ៦៦​។​ ​លោក William សរសរ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ថា លោក​តាមដាន​យ៉ាង​ជិតស្និទ្ធ​ពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្នុង​រយៈពេល​ដែល​លោក​នៅ​កម្ពុជា ។ លោក​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មាន​ភាពប្រសើរឡើង​មួយចំនួន ប៉ុន្តែ​ក៏​មាន​ការថយចុះ​មួយចំនួន​ផង​ដែរ​។​

  • យុវជន​ប្រមាណ​២០០​នាក់​នៅ​កំពង់ចាម​ជិះ​កង់​ឃោសនា​ពី​វិធី​ការពារ​ធនធាន​ជលផល

    សមាគម​យុវជន​ខ្មែរ​ហៅ​កាត់​ថា ខេ.វ៉ាយ.អេ (KYA) នៅ​ខេត្ត​កំពង់ចាម បាន​ដឹក​នាំ​យុវជន​ប្រមាណ​ជាង ២០០​នាក់ នៅ​ថ្ងៃ​ទី​១០ ធ្នូ ដើម្បី​ជិះ​កង់​ឃោសនា​ពី​វិធានការ និង​វិធី​ការពារ​ធនធាន​ជលផល​នៅ​ស្រុក​ព្រៃឈរ។ ការ​ប្រារព្ធ​ទិវា​នេះ គឺ​ដើម្បី​ដាស់​ស្មារតី​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ស្រប​ច្បាប់ និង​ដាស់​ស្មារតី​អាជ្ញាធរ​ឱ្យ​ចាត់​វិធានការ​មាន​ប្រសិទ្ធភាព​លើ​អ្នក​ប្រព្រឹត្តិ ឬ​នេសាទ ដោយ​ប្រើប្រាស់​ឧបករណ៍​ខុស​ច្បាប់។

  • ក្រុមមន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​ខកចិត្ត​ពី​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​​

    មន្ត្រី​សង្គម​ស៊ិវិល​ជាតិ និង​អន្តរជាតិ បាន​រិះគន់​ចំៗទៅលើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ថា មិនទាន់​ឯករាជ្យដោយ​បំពេញ​ការងារក្រោម​សម្ពាធ​អ្នកនយោបាយ ដែលជា​មូលហេតុនាឲ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស​ ។​ ការរិះគន់​នេះធ្វើឡើង​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ​ឆ្នាំ​២០១៤ ដែល​ប្រារព្ធ​នា​ថ្ងៃ​ពុធ​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ​ ។​ ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៅ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា ថ្លែងថាប្រជាពលរដ្ឋដែល​តវ៉ា​ប្រឆាំង​នឹង​ការរំលោភ​យក​ដី ត្រូវ​តុលាការចាប់​ដាក់​ពន្ធនាគារ ជា​បន្តបន្ទាប់ ប៉ុន្តែ​សម្រាប់​អ្នកមានអំណាច និង​អ្នកមាន​ប្រាក់​ដែល​រង​ការ​ចោទថា រំលោភ​យក​ដី​អ្នក​ភូមិ គឺ​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​យ៉ាង​រំភើយ បើ​ទោះបី​មាន​ពាក្យបណ្តឹងពី​អ្នកភូមិ​ដែល​បាត់បង់​ដី ​និង​ផ្ទះ​សម្បែង​ក៏ដោយ​ ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo