កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សហគមន៍​ជនជាតិដើម​ភាគតិចស្រុក​កែវ​សីមា ចាប់​ខ្លួន​វៀតណាម​ឆ្លងដែនចូលកាប់បំផ្លាញ​ព្រៃឈើ បាន៤នាក់

    សហគមន៍​ជនជាតិដើម​ភាគតិច បាន​ចាប់​ជនល្មើស​វៀតណាមដែល​ឆ្លងដែនចូលកាប់បំផ្លាញ​ព្រៃឈើក្នុងដែនដីខ្មែរ បាន​ចំនួន ៤នាក់​ ស្ថិតនៅ​ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី។ យោងតាម​កំណត់ហេតុ​របស់​សហគម​ន៍​ជនជាតិដើម​ភាគតិច ស្តីពី បទល្មើស​កាប់​ព្រែ​ឈើ ជាពិសេស​ដើម​ច្បោះ​ជ័រទឹក របស់​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង នៅ​ភូមិ​អូរ​ច្រា​រ និង​ពូ​គង់ ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៤ បាន​ឲ្យ​ដឹងថា ​កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៤ វេលា​ម៉ោង​ប្រមាណ៤រសៀល តំណាង​សហគមន៍​ភូមិ​ពូ​គង់ បាន​រាយការណ៍​ថា ក្រុម​សហគមន៍​ភូមិ​ពូ​គង់ បាន​ចុះ​ល្បាត​ព្រៃ​សហគមន៍​នៅ​តំបន់​អូរ​ប៉ គឺ​បានឃើញ​បទល្មើស​កាប់​ព្រៃឈើ ជាពិសេស​ដើម​ជ័រ ដែលជា​ប្រភេទ​ដើម​ធ្នុង ស្រ​ទ្បៅ កកោះ និង​ដើម​ច​ង្ក្រាំ យ៉ាង​សាហាវ​ពី​សំណាក់​ជនជាតិ​វៀតណាម​។ ជាក់ស្តែង គឺ​ក្រុម​ល្បាត​សហគមន៍ បាន​ចាប់​ជនល្មើស​វៀតណាមបាន​ចំនួន៤នាក់​។

  • ​អ្នក​មាន​ជម្លោះ​ដីធ្លី​ជាង​២០០​នាក់​ប្រមូលផ្តុំ​នៅ​មុខ​រដ្ឋសភា ​ទាមទារ​ដោះលែង​សកម្មជន​១៧​នាក់​​

    ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មក​ពី​សហគមន៍​នានា​ជាង​២០០​នាក់ បាន​ប្រមូលផ្តុំ​នៅ​មុខ​រដ្ឋសភា​នៅ​ព្រឹក​នេះ ដើម្បីទាមទារ​ឲ្យ​អន្តរាគមន៍​ដោះលែង​សកម្មជន​ដីធ្លី ​និង​នយោបាយ​១៧​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ ។​ ប្រជា​សហគមន៍​ដីធ្លី​មក​ពី​សហគមន៍​បឹងកក់ បុរី​កីឡា ថ្មគោល ឡ​ពាង និងមកពី​ខេត្ត​ព្រះវិហារ​ប្រមាណ​ជាង​២០០​នាក់​ប្រមូលផ្តុំ​នៅ​មុខ​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​នៅ​ស្ថាប័ន​នេះ រួច​បន្ត​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​យុត្តិធម៌ និងព្រះបរមរាជវាំង​បន្ត ​។ ក្នុងពេល​ជួបជុំគ្នា​នេះក៏​មាន​ព្រះសង្ឃ​ប្រមាណ​៣០​សង្ឃ​ចូលរួម​ដែរ​ ។

  • ព្រះសង្ឃ​ប្រមាណ​៤០​អង្គ​រៀបចំ​ពិធី​បិណ្ឌ​បាត្រ​ឲ្យ​ដោះលែង​សកម្មជន​១៨​នាក់​​

    ព្រះសង្ឃ​ប្រមាណ​៤០​អង្គ រៀបចំ​ពិធី​បិណ្ឌ​បាត្រ​ចាប់​ពី​មន្ទីរ​រដ្ឋសភា​ឆ្ពោះទៅកាន់ ក្រសួង​យុត្តិធម៌ និង​ព្រះបរមរាជវាំង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​សុំ​ឲ្យ​ដោះលែង​សកម្ម​ការពារ​សិទ្ធិ​ដីធ្លី និង​សកម្មជន​នយោបាយ​ទាំង​១៨​នាក់ ។​ នៅ​ព្រឹក​នេះ​ព្រះសង្ឃ​ប្រើ​បាត្រ​ពណ៌​ខ្មៅ​ទាំងអស់ ដើម្បី​បង្ហាញ​ពី​និមិ្មតសញ្ញា​ឲ្យ​បញ្ឈប់​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា ។ មុន​ពេល​បិណ្ឌ​បាត្រ​ជា​និម្មិត​សញ្ញា​នេះ ព្រះសង្ឃ​ដែល​ជា​អ្នករៀបចំ​មាន​ថេរ​ដីកា​តាម​ឧបករណ៍​បំពង​សំឡេង​ថា គោលបំណង​នៃ​ការ​បិណ្ឌ​បាត្រ​នេះ គឺ​សុំឲ្យ​ដោះលែង​សកម្មជន​ទាំង​១៨​នាក់​ឲ្យមាន​សេរីភាព «​តាមពិត​យើងខ្ញុំ​ទាំងអស់គ្នា គ្រាន់តែ​មក​ដើម្បី​ស្វែងរក​យុត្តិធម៌​ក្នុងសង្គម យុត្តិធម៌​ជូន​ដល់​ព្រះសង្ឃ​ដែល​បាន​ត្រូវ​ចាប់​ផ្សឹក ដោយ​ភាពអាម៉ាស់ នៅក្នុង​ព្រះពុទ្ធសាសនា ដូច្នេះ​យើងខ្ញុំ​ទាំងអស់ សុំ​បិណ្ឌ​បាត្រ​លោក​អ្នក សប្បុរស​ប្រុស​ស្រី​ទាំងអស់ឲ្យ​បាន​ជ្រាប​ថា យើងខ្ញុំ​ទាំងអស់គ្នា ត្រូវការ​យុត្តិធម៌​ណាស់ ត្រូវការ​យុត្តិធម៌​ដោយ​ការ​បិណ្ឌ​បាត្រ​នេះឯង​» ។​

  • អាជីវករ​នៅ​សៀមរាប​បិទផ្លូវ​ទាមទារ​ឲ្យ​អាជ្ញាធរ​ក្រុង​ផ្ដល់​កន្លែង​លក់ដូរ​ដដែល​​

    ក្រុមអាជីវករ​ដាក់​ល្បែង​កំសាន្ដ​ក្មេង​លេង នៅ​តំបន់​អង្គរ​ឃ្យុ​ង​យូ ប្រហែល​៣០​នាក់ កាលពី​ល្ងាច​ថ្ងៃទី​១៧​ខែ​ធ្នូ​នេះ បិទ​ផ្លូវ​ជាតិ​នៅ​តំបន់​នោះ មិនឲ្យ​ធ្វើ​ចរាចរ​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ក្រុង ផ្ដល់​កន្លែង​លក់ដូរ​ឲ្យ​ពួកគេ​ដូចដើម​វិញ​។ ​ករណី​នេះ​ធ្វើឡើង ខណៈ​ដែល​អាជ្ញាធរ​ចុះ​រុះរើ​ និង​ដកហូត​សម្ភាររបស់​ពួកគេ នៅ​ថ្ងៃ​ទី​១៧ ​ខែ​ធ្នូ​ជា​កំណត់ ក្រោម​ហេតុផល​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ និង​សោ​ភ័ណ​ភាព​ក្រុង​ទេសចរណ៍​ ។​

  • សហជីព​ចាត់​ទុក​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​រោងចក្រ​ជូហួយ​ថា​ជា​រឿង​អយុត្តិធម៌

    សមាជិក​សហជីព​ស៊ីខៅឌូ (CCAWDU) ឲ្យ​ដឹង​ថា ការ​ដោះស្រាយ​បញ្ហា​ការងារ​នៅ​ក្នុង​រោងចក្រ​ស្បែក​ជើង​ជូហួយ (JUHUI) នៅ​ខេត្ត​កំពង់ចាម ដែល​កើត​ឡើង​កន្លង​មក​នោះ គឺ​ជា​រឿង​មួយ​មិន​អាច​ទទួល​យក​បាន។ លើស​ពី​នេះ វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​កម្មករ​ជាច្រើន​រយ​នាក់ ដែល​ព្រម​ទទួល​យក​ដំណោះស្រាយ​មួយ​ដែល​មិន​ស្រប​ច្បាប់។ ចំណែក​ខាង​តំណាង​រោងចក្រ​យល់​ថា ការ​លើក​ឡើង​យ៉ាង​ណា​នោះ គឺ​ជា​សិទ្ធិ​របស់​សហជីព ប៉ុន្តែ​ស្ថានភាព​ការងារ​នៅ​ក្នុង​រោងចក្រ​មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​ទៀត​ទេ។

  • សម្តេច​សង្ឃ​ទាំង​ពីរ​បិណ្ឌ​បាត​ទៅ​ស្ថាប័ន​កំពូល​ចងក្រង​នីតិវិធី​ឲ្យ​ព្រះ​សង្ឃ​នៅ​ជា​អព្យាក្រឹត

    គណៈ​សង្ឃ​ទាំង​ពីរ​គណៈ​បាន​ប្រកាស​បិណ្ឌបាត​ដល់​ស្ថាប័ន​កំពូល​ទាំង​បី ឲ្យ​ចងក្រង​នីតិវិធី​ណា​មួយ ដើម្បី​ដាក់​ឲ្យ​ព្រះ​សង្ឃ​ស្ថិត​នៅ​ជា​អព្យាក្រឹត ចៀស​វាង​ការ​ចូល​រួម​បោះ​ឆ្នោត​និង​សកម្មភាព​គាំទ្រ​ឬ​ប្រឆាំង​គណបក្ស​នយោបាយ​នានា ផ្ទុយ​ទៅ​វិញ​ជួយ​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ឲ្យ​រីក​ចម្រើន​ថែម​ទៀត។ ក្នុង​ពិធី​បើក​អនុសំវច្ចរៈ​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក ទី២៣ នៅ​សាល​សន្និសីទ​ចតុមុខ កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ សម្តេច​ព្រះ​អភិសិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី បួរ គ្រី សម្តេច​ព្រះ​មហា​សង្ឃរាជ​នៃ​គណៈ​ធម្មយុត្តិក​និកាយ​បាន​មាន​ព្រះ​បន្ទូល​បិណ្ឌបាត​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ រួម​មាន រដ្ឋសភា ព្រឹទ្ធសភា និង​រាជ​រដ្ឋាភិបាល ព្រម​ទាំង​គណបក្ស​នយោបាយ​នានា មាន​នីតិវិធី​យ៉ាង​ណា​ទុក​ឲ្យ​ព្រះសង្ឃ​នៅ​អព្យាក្រឹត កុំ​ឲ្យ​ចូល​រួម​ការ​បោះឆ្នោត​និង​សកម្មភាព​នយោបាយ​ផ្សេងៗ​ដូច​សព្វ​ថ្ងៃ​នេះ។

  • ILO និង GMAC និង​ចុះ​កិច្ចព្រមព្រៀង ក្នុងការ​លុបបំបាត់​ព​លកម្ម​កុមារ​នៅ​កម្ពុជា

    គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ និង​សមាគមន៍​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នឹង​ចុះហត្ថលេខា​កិច្ចព្រមព្រៀង ក្នុង​គោលបំណង​លុបបំបាត់​ពលកម្ម​កុមារ នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា នៅ​ថ្ងៃទី១៨ធ្នូ វេលា​ម៉ោង៣រសៀល នៅ​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី១៦ធ្នូ របស់​សមាគម​កាត់ដេ​រ​នៅ​កម្ពុជា ។

  • តុលាការ​កោះហៅ​ព្រះសង្ឃ​ចូល​បំភ្លឺ ដោយ​មិន​ទាន់​បាន​ផ្សឹក​​

    ​ព្រះសង្ឃ​មួយ​អង្គ​ដែល​ចូលរួម​យ៉ាង​សកម្ម​ជំរុញ​ឲ្យមាន​យុត្តិធម៌​សង្គម ត្រូវបាន​តុលាការ​កោះហៅ​ឲ្យចូល បំភ្លឺ​ដោយ​មិន​បាន​ផ្សឹក​ជាមុន ខណៈ​ដែល​អ្នកជំនាញ​ផ្នែក​ពុទ្ធសាសនា​ចាត់ទុកថា នេះ​ជា​ការរំលោភ​លើ​ច្បាប់​សាសនា ។​ ​ព្រះ​តេជគុណ កែវ សុ​ម៉ាលី គង់នៅ​កុដិ​លេខ​៦ វត្ត​នាគ​វ័ន រាជធានី​ភ្នំពេញ ប្រាប់ VOD ថា​ព្រះអង្គ​នឹង​ចូល​បំភ្លឺ​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ​នេះ បើ​ទោះ​ជា​ព្រះអង្គ​យល់ថា ការកោះហៅ​នេះ​វា​ខុស​ច្បាប់​ព្រះពុទ្ធ​សាសនា​ក៏​ដោយ ។ ព្រះអង្គ​មាន​សង្ឃដីកា​ថា «​សម្រាប់​អាត្មា​យល់ឃើញថា វា​ជា​រឿង​ខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ សម្រាប់​តុលាការ​ខ្មែរ​យើង​ដែល​ជា​ប្រវត្តិសាស្ត្រ​ហើយ ដែល​កោះហៅ​ព្រះសង្ឃ​ចូល​សវនាការ ដើម្បី​បកស្រាយ​បំភ្លឺ ព្រោះថា ទាក់ទង​នឹង​ស្ថាប័ន​របស់​រដ្ឋ​យើង យើង​ឃើញ​មាន​ស្ថាប័ន​សាសនា ព្រះមហាក្សត្រ និង​ស្ថាប័នរដ្ឋ ។ ស្ថាប័ន​សាសនា វា​មាន​នីតិវិធី​របស់​សាសនា យើង​ធ្វើ ហើយ​បាន​ចាត់​ចូល​វិធានការ​រដ្ឋ ហើយ​ប្រសិន​តុលាការ​ខ្មែរ កោះហៅ​ព្រះសង្ឃ​ឲ្យចូល​បំភ្លឺ​តុលាការ អ៊ីចឹង​វា​ខុសច្បាប់​ព្រះពុទ្ធសាសនា​បាត់​ហើយ» ។​

  • សហភាព​អឺរ៉ុប​ផ្តល់​ជំនួយ​ឥត​សំណង​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា​ជិត​៤៧​លាន​ដុល្លារ​​

    សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ផ្ដល់​ជំនួយឥតសំណងដល់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា សម្រាប់​កម្មវិធី​កំណែទម្រង់​ភាព​ជា​ដៃគូ​សហភាព​អឺរ៉ុប ​។​ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ ​ខែ​ធ្នូ ​ឆ្នាំ​២០១៤​នេះ​សរសេរ​ថា រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ឯកអគ្គរដ្ឋទូត​នៃ​ប្រតិភូ​សហភាព​អឺរ៉ុបប្រចាំ​កម្ពុជា ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ជំនួយឥតសំណង ជិត​៤៧​លាន​ដុល្លារ (​ចំនួន៣៧,៣លាន​អឺរ៉ូ​)​ដល់​ក្រសួង​អប់រំ​យុវជន ​និង​កីឡា សម្រាប់​កម្មវិធី​កំណែទម្រង់​ភាព​ជា​ដៃគូ​សហភាព​អឺរ៉ុប​ ។ សេចក្តីប្រកាស​ព័ត៌មាន​បន្ថែម​ថា ថវិកា​ជាង​៤០​លាន​ដុល្លារ សម្រាប់​គាំទ្រ​នូវ​វឌ្ឍនភាព​ដែល​សម្រេចបាន នៅក្នុង​វិស័យ​អប់រំ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅក្នុង​ស្ថាប័ន​នេះ ហើយ​ថវិកាជាង​៦​លាន​៦​សែន​ដុល្លារ គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ​២០១៤ ដល់​២០១៨ ​។​

  • CCIM នឹង​ប្តឹង​ទាស់​ប្រឆាំងនឹង​ព្រះរាជអាជ្ញា ដែល​មិន​ចាត់ការ​មន្ត្រី​រដ្ឋាភិបាល​ករណី​វាយ​អ្នកសារព័ត៌មាន VOD​

    មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM)​ប្រកាស​ប្តឹង​ឧទ្ធរណ៍ ប្រឆាំង​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​មិន​ចាត់ការ​មន្ត្រី​រដ្ឋាភិបាល​បី​រូប ដែល​អង្គការ​នេះ​ប្តឹង​ចោទ​ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​ព្រឹត្តិការណ៍​វាយ​អ្នកសារព័ត៌មាន VOD ឲ្យ​បាក់ឆ្អឹង​មុខ ពេល​ចុះ​បំពេញ​ការងារ​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ ។​ ​លិខិតបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៤ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​យុត្តិធ៌ម​ឲ្យ​លោក ឡាយ សា​មាន ដោយ​ប្តឹង​ចោទ​មន្ត្រី​រដ្ឋាភិបាល​៣​រូប ដូចជា​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស អតីត​អភិបាលខណ្ឌ​ដូនពេញ លោក សុខ​សម្បត្តិ និង​អភិបាលរង លោក សុខ ពេញវុ​ធ ដែល CCIM យល់ថា​ជា​អ្នក​បង្កើត​ឲ្យមាន ព្រឹត្តិការណ៍​ប្រើ​ហិង្សា​វាយ​អ្នកសារព័ត៌មាន និង​ទាមទារ​សំនង​៣០០០០​ដុល្លារ​អា​មេ​រិច​សម្រាប់​ព្យាបាល​ផ្លូវចិត្ត​របស់​ជនរងគ្រោះ ។​

  • ព្រះសង្ឃ​ប្រតិកម្ម​នឹង​គម្រោង​ស្នើ​ឲ្យ​បង្កើត​ច្បាប់​មិន​ឲ្យ​ព្រះសង្ឃ​ចូលរួម​បោះ​ឆ្នោត

    ព្រះសង្ឃ​ដែល​កន្លង​មក​មាន​សិទ្ធិ​បោះ​ឆ្នោត​ដូច​ពលរដ្ឋ​កម្ពុជា ទូទៅ​ដែរ បាន​ប្រតិកម្ម​ភ្លាមៗ​ប្រឆាំង​នឹង​គម្រោង​ការ​របស់​សម្ដេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ ដែល​នឹង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ទប់ស្កាត់​ព្រះសង្ឃ​នៅ​ទូទាំង​ប្រទេស​កម្ពុជា មិន​ឲ្យ​ចូលរួម​បោះ​ឆ្នោត។ ការ​ជំទាស់​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​សម្ដេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ បង្ហាញ​ព្រះទ័យ​ថា នឹង​ធ្វើ​សំណើ​ទៅ​រដ្ឋាភិបាល​នៅ​ពេល​ខាង​មុខ​នេះ ឲ្យ​រៀបចំ​តាក់​តែង​ច្បាប់​ហាម​មិន​ឲ្យ​ព្រះសង្ឃ​បោះ​ឆ្នោត ក្រោម​ហេតុផល​ដើម្បី​សេចក្ដី​ថ្លៃថ្នូរ​នៃ​ព្រះពុទ្ធ​សាសនា។ សម្ដេច​ព្រះ​សង្ឃរាជ ទេព វង្ស ខាង​មហានិកាយ និង​សម្ដេច​ព្រះ​សង្ឃរាជ បួរ គ្រី ខាង​ធម្មយុត្តិកនិកាយ ប្រកាស​ជំហរ​ជា​ធ្លុង​មួយ​ថា ច្បាប់​ស្ដីពី​ការ​មិន​អនុញ្ញាត​ឲ្យ​បព្វជិត​ចូលរួម​នៅ​ក្នុង​សង្គម និង​សិទ្ធិ​បោះ​ឆ្នោត គ្រោង​នឹង​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ក្នុង​ពេល​ខាង​មុខ​នេះ ប្រឆាំង​ការ​ចូលរួម​សកម្មភាព​នានា​របស់​ព្រះសង្ឃ​ទាំងអស់​នៅ​ក្នុង​សង្គម ក្នុង​ន័យ​ដើម្បី​លើក​កម្ពស់​វិស័យ​ព្រះពុទ្ធ​សាសនា។

  • មេធាវី​អន្តរជាតិ​រក​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ជំរុញ ​ICC​ ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​មនុស្ស​ជាតិ​នៅ​កម្ពុជា​​

    ​មេធាវី​ជនជាតិ​អង់គ្លេស លោក រី​ច្ឆាត រ៉​ច​ជ័​រស៍ ត្រូវ​អះអាង​មក​ថា កំពុង​បញ្ចុះបញ្ចូល​សហគមន៍​អន្តរជាតិ រក​ការគាំទ្រ​បន្ថែមទៀតដើម្បី​ជំរុញ​ឲ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​(ICC) បើក​ការស៊ើបអង្កេត​បទឧក្រិដ្ឋ​កម្ម​​ប្រឆាំងមនុស្ស​​ជាតិ​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ។​ មូលនិធី​សង្គ្រោះ​ជាតិមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បានបង្ហាញ​របាយការណ៍​សង្ខេប​ស្តី ពី​ពាក្យ​បណ្តឹ​ង​ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​(ICC) ដែល​ VOD ​ទទួលបាន​នៅ​ថ្ងៃទី​១៧​ ខែ​ធ្នូ ​ឆ្នាំ​២០១៤​នេះបង្ហាញថា គិត​ពី​ដើម​ឆ្នាំ​២០១៤​មកលោក រី​ច្ឆាត រ៉​ច​ជ័​រស៍ បាន​ប្រមូលសិក្សា​វាយតម្លៃ លើ​ភស្តុតាង​នានា​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ។​

  • លោកស្រី មូរ សុខហួរ ស្នើ​​​សុំ​តុលាការ​​ចូល​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ​ទាំង​១៧​នាក់​

    តំណា​ង​រាស្រ្ត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោកស្រី មូរ សុខ​ហួរ បាន​ដាក់​លិខិត​ទៅ​កាន់​សាលា​ដំបូងរាជធានី​ភ្នំពេញកាល​ពី​ម្សិលមិញ ដើម្បី​​សុំ​ចូល​​សួរ​សុខ​ទុក្ខ​​អ្នក​ជាប់​ឃុំ​ទាំង​១៧​នាក់​នៅ​ពន្ធនាគារ​​ព្រៃ​ស ។ នៅក្នុង​លិខិត​ចុះ​​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤ ផ្ញើ​ជូនលោក កែវ មុនី ​ចៅ​ក្រម​សាកសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោកស្រី​ មូរ សុ​ខហួរ និង​សហការី​៥​រូប​​ស្នើសុំចូល​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​ទាំង​១៧​នាក់​​ ​នៅ​ថ្ងៃ​ទី២២ ខែ​ធ្នូ វេលា​ម៉ោង​២:៣០នាទីរសៀល ។​

  • ប្រជា​សហគមន៍​បឹង​ឈូក​ក្នុង​រាជធានី​ភ្នំពេញ​ ជំរុញឲ្យ​ចៅសង្កាត់ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​​

    ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​សហគមន៍​បឹង​ឈូក ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ក្នុង​ខណ្ឌឫស្សីកែវ ជំរុញ​ឲ្យ​អាជ្ញាធរ​សង្កាត់ជួយ​ពន្លឿន​ការដោះស្រាយ​ទំនាស់​ដីធ្លី និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពួកគាត់​ឲ្យបាន​ឆាប់ ។​ ​ពលរដ្ឋ​មាន​ជម្លោះ​ម្នាក់ អ្នកស្រី ខៀវ ចិន្តា ឲ្យ​ VOD ដឹងថានៅ​ព្រឹក​ថ្ងៃ​ពុធ​នេះពួកគាត់​មាន​គ្នា​ជាង​៣០​នាក់ បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​សង្កាត់ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ឲ្យ​ពួក​គេ​ចំនួន​៤៣​គ្រួសារ ។

  • អ្នកពាក់​ព័ន្ធ​លើ​វិស័យ​ការងារ​ចាប់​ផ្តើម​ធ្វើ​ការ​រួម​គ្នា​លុប​បំបាត់​ពលកម្ម​កុមារ​ក្នុង​វិស័យ​កាត់ដេរ​

    គម្រោង​រោង​ចក្រ​កាន់​តែ​ប្រ​សើរ​នៅ​កម្ពុជា​នៃ​អង្គ​ការ​អន្តរ​ជាតិ​ខាង​ការងារ​(BFC) និង​សមា​គម​រោង​ចក្រ​កាត់​ដេរ​នៅ​​កម្ពុជា​(GMAC) នឹង​ចុះហត្ថលេខា​រួមគ្នា​នៅ​ថ្ងៃ​ទី​១៨​ខែ​ធ្នូ ឆ្នាំ​២០១៤នេះ ​ដើម្បី​លុប​បំ​បាត់​ពល​កម្ម​កុមារ​​នៅ​ក្នុង​ឧស្សា​ហ​កម្ម​កាត់​ដេរ​កម្ពុជា​ ។ ការ​ចុះហត្ថ​លេខា​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣រសៀល​ នៅ​​ក្រសួង​ការងារ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ ។

  • លោក ​ហ៊ុន សែន ប្រាប់​ប្រជាពលរដ្ឋ​ឈប់​រិះគន់​លោកពេល​តុលាការ​សម្រេច​ឲ្យ​ចាញ់ក្តី​​

    លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ឈប់​រិះគន់​លោក បើ​តុលាការ​សម្រេច​ឲ្យ​ចាញ់ក្តីដោយ​អះអាង​ថា លោក​មិន​មាន​អំណាច​បញ្ជា​ទៅ​លើ​ស្ថាប័ន​មួយ​នេះ ដែល​លោក​គិត​ថា​ឯករាជ្យ​នោះទេ ។​ លោក ហ៊ុន សែន ថ្លែង​បែប​នេះក្នុង​សន្និសីទ​ថ្នាក់​ជាតិ​មួយ​ស្តីពី​ការផ្សព្វផ្សាយ​ច្បាប់​ចំនួន​៣​ទាក់ទង​នឹង​តុលាការ ដែល​ធ្វើ​នៅ​សណ្ឋាគារ Intercontinental កាលពី​ថ្ងៃ​អង្គារម្សិលមិញ ​។​

  • តុលាការ​ខេត្ត​តាកែវ​សម្រេច​ឃុំ​ឪពុក​ម្ដាយ​ជន​សង្ស័យ​ពាក់ព័ន្ធ​ជះ​ទឹក​អាស៊ីត​ដាក់​ស្ត្រី​ម្នាក់

    មន្ត្រី​សាលា​ដំបូង​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​១៧ ធ្នូ ចេញ​ដីកា​ឃុំ​ខ្លួន​ឪពុក​ម្ដាយ​ជន​សង្ស័យ​ជះ​ទឹក​អាស៊ីត​លើ​ស្ត្រី ដែល​ជា​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ទន្លាប់ ក្រោយ​ពី​បាន​សាកសួរ​ចប់។ ក្រឡា​បញ្ជី​តុលាការ​ខេត្ត​តាកែវ លោក សែ សុខឃឿន ឲ្យ​ដឹង​ថា ឪពុក​ម្ដាយ​ជន​សង្ស័យ​ជះ​ទឹក​អាស៊ីត​ដាក់​គេ ឈ្មោះ ដេង លក្ខិណា អាយុ ២២​ឆ្នាំ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ខណៈ​ដែល​ជន​សង្ស័យ​ដែល​ជា​កូន​បង្កើត កំពុង​រត់​គេច​ខ្លួន៖ «រឿង​នេះ គឺ​លោក ជិន សុចិត្រា ព្រះរាជ​អាជ្ញា​ឃុំ​ឃាត់​ខ្លួន​ថ្ងៃ​មិញ ព្រះរាជអាជ្ញា​ព្រះរាជអាជ្ញា​រង​បាន​សម្រេច​ឃាត់​ខ្លួន​ហ្នឹង អឺ! ទុក​យ៉ាង​ម៉េច​ចាំ​និយាយ​ស្អែក​ចុះ»។ តែ​លោក​ក្រឡា​បញ្ជី​មិន​បាន​បញ្ជាក់​ប្រាប់​ឈ្មោះ​ឪពុក​ម្ដាយ​ជន​សង្ស័យ​នោះ​ទេ។

  • ​ស្ត្រី​សកម្មជន​ដីធ្លី​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ខណៈ​ធ្វើ​កូដកម្ម​អត់​អាហារ​ក្នុង​ពន្ធនាគារ​​

    ​ស្ត្រី​សកម្មជន​ដីធ្លី២​នាក់​ក្នុងចំណោម​១១​នាក់ ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព បន្ទាប់ពី​ពួកគេ​ធ្វើ​កូដកម្ម​បង្អត់អាហារ​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​ច្រើន​ថ្ងៃ ដើម្បី​ទាមទារ​ឲ្យ​ផ្តល់​យុត្តិធម៌ និង​ដោះលែង​ពួកគេ​ឲ្យមាន​សេរីភាព​វិញ ​។​ ​នៅ​ថ្ងៃ​ទី១៧ ខែធ្នូ​នេះ ប្រធាន​អង្គការ​លីកាដូ​លោកស្រី ពង់ ឈី​វ​កេក និង​ក្រុមការងារ​ដោយ​មាន​គ្រូពេទ្យ​ផង នាំគ្នា​ទៅ​សួរសុខទុក្ខ និង​ពិនិត្យ​ស្ថានភាព​សុខភាព​ស្ត្រី​ជាប់ឃុំ​ទាំងនោះ​។ បន្ទាប់ពី​បាន​ពិនិត្យ​ចប់គ្រូពេទ្យឲ្យដឹងថា ក្នុងចំណោម​ស្ត្រី​ជាប់​ឃុំ​ទាំងនោះ​មាន​ស្រី្ត​ពីរ​នាក់​កំពុង​ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​គឺកញ្ញា អ៊ី​ម ស្រី​ទូច និង​អ្នកស្រី​ ភួង សុភាព​ ។ ចំណែក​អ្នកស្រី ផាន់ ឈុន​រ៉េត ដែល​មិន​ចូលរួម​បង្អត់អាហារ ក៏​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ង​រជាងគេ​ដោយ​ចង្វាក់បេះដូង​គាត់​ចុះខ្សោយ​មក​ដល់​កម្រិត​២១​ ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo