កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សាលាឧទ្ធរណ៍​លើ​ក​ពេល​ប្រកាស​សាលដីកា ករណី​ឃុំ​ខ្លួន​អតី​តសង្ឃ​ដែល​ធ្លាប់​ធ្វើ​បាតុកម្ម​ប្រឆាំង​វៀតណាម​​

    សាលាឧទ្ធរណ៍​លើ​ក​ពេល​ប្រកាស​សាលដីកា លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​ព្រះសង្ឃ​២​អង្គ ដែល​សកម្ម​តវ៉ា​រឿង​ជម្លោះ​ដីធ្លី និង​ទាមទារ​ឲ្យ​វៀតណាម​សុំ​ទោស​ពី​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម ។ ក្រោយ​ពី​សភា​សាកសួរ​នៃ​សាលាឧទ្ធរណ៍ បើក​សវនាការ​សួរ​ជន​ត្រូវ​ចោទ នា​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ​ប្រមាណ​២០​នាទី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក សេង ស៊ី​វត្ថា ប្រកាស​ថា​សាលដីកា​នឹង​ប្រកាស​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៥ ទាក់ទិន​នឹង​បទ​ចោទ​ចូលរួម​សមាគម​ជន​ទុច្ចរិត ដែល​សាលាដំបូង​សម្រេច​ឲ្យ​ឃុំ​ខ្លួន​តាំងពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​

  • ​គ្រួសារ​យុវជន​ដែល​ស្លាប់​ដោយសារ​ផ្ទុះ​កាំជ្រួច​សុំ​សំណង​ជំងឺ​ចិត្ត​ពី​លោក ហ៊ុន សែន​​

    ឪពុក​ម្តាយ​យុវជន​ដែល​បាន​ស្លាប់​ដោយសារ​ផ្ទុះ​កាំជ្រួច​នៅ​ថ្ងៃ​ខួប​១០ ឆ្នាំ​នៃ​ការឡើង​គ្រង​រាជសម្បត្តិ​ព្រះមហាក្សត្រ​នោះ ស្វែងរក​អន្តរាគមន៍​ជា​លើក​ទី​ពីរ ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ផ្តល់​ថវិកា​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ។​ ​ការស្នើ​នេះ​ធ្វើឡើង​តាម​លិខិត​ចុះ​ថ្ងៃទី​២៩ ខែ​ធ្នូ​ ​របស់​លោក វ៉ាន់ ណា​គ្រី វ័យ​៥១​ឆ្នាំ និង​ភរិយា​ឈ្មោះ ផាន ឈុន​តេង រស់នៅ​ភូមិ​ចុង​ខ្សាច់ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្ត​កណ្តាល ត្រូវជា​ឪពុក​ម្តាយ​របស់​យុវជន​ឈ្មោះ ណា​គ្រី ដា​រូ អាយុ​២៣​ឆ្នាំ ដែល​បាន​ស្លាប់​ដោយសារ​ការផ្ទុះ​កាំ​ជ្រួច កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៤ ក្នុង​ពិធី​ប្រារព្ធ​ខួប​១០​ឆ្នាំ​នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ ។​

  • ​ជនជាតិដើម​ភាគតិច​រារាំង​សកម្មភាព​ចុះ​សិក្សា​ដើម្បី​ធ្វើ​ទំនប់​វា​រី​អគ្គីសនី​ជាយ​អា​រ៉ែ​ង​

    ជនជាតិដើម​ភាគតិច​ជង​នៅ​ខេត្ត​កោះកុង នាំ​គ្នា​ទប់ស្កាត់​កំលាំងប្រដាប់អាវុធ​របស់​រដ្ឋាភិបាល មិនឲ្យ​ចូល​តំបន់ជាយ​អា​រ៉ែង ដែល​ចុះ​សិក្សា​ដើម្បី​ធ្វើ​ទំនប់​វា​រី​អគ្គីសនី​នៅ​តំបន់​នោះ ដែល​ពួកគេ​យល់​ថា​ធ្វើឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ និង​ខូច​បរិស្ថាន​ធ្ងន់ធ្ងរ ។​ ​សមាជិក​អង្គការ​មាតា​ធម្មជាតិ លោក ស៊ីន សំណាង ឲ្យ​VOD​ដឹង​នៅ​រសៀល​ថ្ងៃ​អង្គារ​ទី​៣០​នេះ​ថា អ្នកភូមិ​ប្រមាណ​ជា​៤០​នាក់ បោះតង់​មុខ​បន្ទាយ​ទាហាន​ចាស់ ក្នុង​ឃុំ​ជំ​នាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង ខណៈ​មាន​បុគ្គលិក​ក្រុមហ៊ុន និង​ទាហាន​ប្រមាណ​១០​នាក់​កាន់​កាំភ្លើង ដើរ​សិក្សា​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​នៅ​តំបន់​ជាយ​អា​រ៉ែ​ង ។ លោក​បន្តថា ពេលនោះ​ប្រជាពលរដ្ឋ​ដេញ​ពួកគេ​ចេញពី​ភូមិ ព្រោះ​មិន​ចង់​ឲ្យ​សង់​ទំនប់​វា​រី​អគ្គីសនី​ជាយ​អា​រ៉ែ​ង​។

  • គ្រួសារ​យុវជន​ស្លាប់​ដោយសារ​ការ​បាញ់​កាំជ្រួច​សុំ​ឲ្យ​នាយករដ្ឋមន្ត្រី​ឧបត្ថម្ភ​ជីវភាព

    ឪពុកម្ដាយ​យុវជន​ដែល​ស្លាប់​ដោយសារ​ការ​បាញ់​កាំជ្រួច​ខុស​បច្ចេកទេស កាលពី​ថ្ងៃ​ទី​២៩ តុលា ក្នុង​ព្រះ​រាជពិធី​គម្រប់​ខួប ១០​ឆ្នាំ​ព្រះមហាក្សត្រ​គ្រងរាជសម្បត្តិ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សុំ​ប្រាក់​ឧបត្ថម្ភ​ដល់​ពួកគាត់​ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ។ ការ​ដាក់​លិខិត​ទៅ​នាយករដ្ឋមន្ត្រី​នេះ នៅ​ក្រោយ​ពេល​ដែល​សាច់ញាតិ​អ្នក​ស្លាប់​បាន​ដាក់​លិខិត​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ដូចជា ព្រះបរមរាជវាំង ទៅ​ស្ថាប័ន​រដ្ឋសភា ក្រសួង​ការពារ​ជាតិ ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​តែ​គ្មាន​លទ្ធផល។ អ្នកស្រី ផាន ឈុនតេង ម្ដាយ​យុវជន​ដែល​ស្លាប់​ដោយសារ​ផ្ទុះ​កាំជ្រួច ថ្លែង​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ថា គាត់​ទាមទារ​សំណង​ជំងឺ​ចិត្ត ៥​ម៉ឺន​ដុល្លារ​ពី​រាជរដ្ឋាភិបាល ចំពោះ​ការ​ធ្វេសប្រហែស​បណ្ដាល​ឲ្យ​ផ្ទុះ​កាំជ្រួច​ត្រូវ​កូន​ប្រុស​របស់​គាត់​ស្លាប់​ដោយ​សារ​តែ​ការ​ធ្វេសប្រហែស៖ «ខ្ញុំ​សូម​ផ្ដាំ​ទៅ​ការ​រៀបចំ​បុណ្យ​នានា​នៅ​ថ្ងៃ​ក្រោយ សូម​ឲ្យ​មាន​ការ​ពិនិត្យ​ពិច័យ​ឲ្យ​បាន​ម៉ត់ចត់ និង​កុំ​ឆ្លើយ​ថា​ជា​កំហុស​បច្ចេកទេស​ដូច្នេះ​ទៀត»។

  • ​ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​តវ៉ា​មុខ​សាលាខេត្ត​ឲ្យ​ពន្លឿន​ដោះស្រាយ​ទំនាស់​ដីធ្លី​​

    ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ ប្រមាណ​ជាង​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ តវ៉ា​នៅ​មុខ​សាលាខេត្ត ជំរុញ​ឲ្យ​ពន្លឿន​រក​ដំណោះស្រាយ​ទំនា​ស់​ដីធ្លី ដោយ​ពួកគេ​អះអាងថា មាន​ក្រុមហ៊ុន​ថ្មកំបោរ​មួយ​ឈ្មោះ CYL អ៊ី​ន​វេស​មិន បាន​បោះបង្គោល​លើ​ដីស្រែ​ចំការ​របស់​អ្នកភូមិ ។​

  • បក្ស​ប្រឆាំងអំពាវ​នាវ​ឲ្យ​រដ្ឋា​ភិ​បាល​បង្កើត​កញ្ចប់​ថវិកាពិសេសសម្រាប់​អ្នក​ឆ្លង​មេរោគ​អេដស៍​នៅ​បាត់ដំបង​

    ប្រ​ធា​ន​គណៈ​​កម្មការ​ទី៨នៃ​រដ្ឋ​សភា​ នៅ​ថ្ងៃ​ចន្ទនេះ​ អំពាវ​នាវ​ឲ្យ​រាជរដ្ឋា​ភិ​បាល​កម្ពុ​ជា​ប្រើ​ប្រាស់​កញ្ចប់​ថវិកា​ពិសេស​របស់​ជាតិ ​​ជួយឧ​បត្ថម្ភ​ដល់​ប្រ​ជា​ពល​រដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ការ​ឆ្លង​មេ​រោគអេ​ដស៍​នៅ​ក្នុង​ខេត្ត​បាត់​ដំបង ខណៈ​ដែល​ពួ​ក​គាត់​កំ​ពុង​តែ​ជួប​បញ្ហា​វិបត្តិ​ផ្លូវ​ចិត្ត និង​ជី​វភាព​។

  • ពលរដ្ឋ​​រតន​គិរីចោទ​​ក្រុម​ហ៊ុន​មួយ​ថា​ឈូស​ឆាយ​ដី​ប៉ះ​ពាល់​ដល់​ដី​ស​ហ​គ​មន៍ពួក​គេ​

    ប្រ​ជា​ពល​រដ្ឋ​រស់នៅក្នុង​​ភូ​មិ​សាមុត្រ​លើ​ ឃុំ​សេដា​ ស្រុក​លំ​ផាត់​ ខេត្ដ​រតន​គិរី ​អះ​អាង​ថា​ក្រុម​ហ៊ុន​រ័ត្ន​សុខនបាន​​ឈូស​ឆាយ​ប៉ះ​ពាល់​​ដី​ស​ហ​គមន៍របស់​ពួក​គេ ​ដែលត្រូវ​បាន​​ក្រ​សួង​ម​ហា​ផ្ទៃ​​ទទួល​ស្គាល់​កាល​ពី​ខែ​មិថុនា ឆ្នាំ២០១២។ ប្រ​ជា​ពល​រដ្ឋ​នៅ​ភូមិ​សាមុត្រ​លើ​ ​​លោក​ រមាណ សូត្រ​ ឲ្យ​VOD​ដឹង​ថា​ភាគីពាក់​ព័ន្ធ រួម​មាន​​តំ​ណាង​ក្រុម​ហ៊ុន​ ប្រ​ធាន​សហគ​មន៍​ភូមិ​មុត្រ​លើ​ ក្រុម​ប្រឹក្សា​ឃុំ​សេដា​ និង​តំ​ណាង​អង្គការ​លី​កា​ដូ​​ បាន​ជួប​ប្រជុំ​គ្នា​នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​សិក្សា​អំ​ពី​ការ​ប៉ះ​ពាល់​ដល់​ដី​ស​ហ​គមន៍​បម្រុង​​ទុកនៅ​ភូមិសាមុត្រ​លើ​។ លោក​បន្ត​ថា​​ក្រុម​ហ៊ុន​រ័ត្ន​​សុ​ខន​​បាន​យល់​ព្រ​ម​ផ្អាក​ការ​ឈូស​ឆាយ​ដី​រយៈ​ពេល​៥​ថ្ងៃ​ចាប់​ពី​ថ្ងៃ​នេះ​​ ដើ​ម្បីឲ្យ​​ស្ថា​ប័ន​ពាក់​ព័ន្ធចុះ​មក​កំ​ណត់​ព្រំ​ប្រ​ទល់​ឲ្យ​បាន​ច្បាស់លាស់​​រវាង​ដី​ស​ហ​គមន៍​ និងព្រំ​ប្រ​ទល់​ដី​ដែល​ក្រុម​ហ៊ុន​ត្រូ​វ​ឈូស​ឆាយ​។

  • អ្នក​ធ្វើការ​តាម​ផ្ទះ​ត្រូវ​បាន​ម្ចាស់​ផ្ទះ​រំលោភបំពាន​ជាង​ ៥០ ​ករណី

    បណ្តាញ​កម្មករ​ធ្វើការ​តាម​ផ្ទះ​កម្ពុជា​បាន​រកឃើញ​ថា ការ​រំលោភបំពាន​និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្សេងៗ​ពី​សំណាក់​ម្ចាស់ផ្ទះ ទៅលើ​កម្មករ​ធ្វើការ​តាម​ផ្ទះ​ក្នុង​ឆ្នាំ ២០១៤ នេះ បាន​កើត​មាន​ជាង ៥០ ករណី ក្នុង​នោះ ៣២ ករណី ត្រូវ​បាន​ដោះស្រាយ ដោយ​អ្នក​រងគ្រោះ​ភាគច្រើន​គឺជា​កុមារ​អាយុ​ចន្លោះ​ពី ១៤ ទៅ ១៦ ឆ្នាំ។ នៅក្នុង​មហាសន្និបាត​លើក​ទី​២ របស់​បណ្តាញ​កម្មករ​ធ្វើការ​តាម​ផ្ទះ កម្ពុជា ដែល​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​ខ្មែរ​សូរិន្ទ​កាលពី​ម្សិលមិញ លោកស្រី យឹម សុធី អនុប្រធាន​បណ្តាញ​កម្មករ​ធ្វើការ​តាម​ផ្ទះ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៤ នេះ បណ្តាញ​បាន​ធ្វើការ​ដោះស្រាយ​វិវាទ​ជូន​កម្មករ​ធ្វើការ​តាម​ផ្ទះ ដែល​រង​ការ​រំលោភបំពាន​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​រួម​ទាំង​ការ​ធ្វើ​ទារុណកម្ម​ផង​នោះ បាន​ចំនួន ៣២​ករណី ដែល​កម្មករ​ភាគច្រើន​មាន​អាយុ​ក្រោម​១៨​ឆ្នាំ។

  • ​ព្រឹទ្ធសភា​ប្រជុំ​ពិនិត្យ និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពីច​រាចរ​ណ៍​ផ្លូវគោក​នៅ​ថ្ងៃស្អែក​​

    អគ្គលេខាធិការដ្ឋាន​នៃ​ព្រឹទ្ធសភា​ឲ្យដឹងថា ព្រឹទ្ធសភា​នឹង​ធ្វើ​ការពិនិត្យ និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​នៅ​ព្រឹកស្អែក​នេះ ។ ​សេចក្ដីជូនដំណឹង​របស់​អគ្គលេខាធិការ​ដ្ឋា​ន​នៃ​ព្រឹទ្ធសភា​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ធ្នូ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​បើក​កិច្ចប្រជុំ និង​បាន​កំណត់​យក​ថ្ងៃ​អង្គារ ទី​៣០ ខែ​ធ្នូ ដើម្បី​បន្ត​សម័យប្រជុំ​លើក​ទី​៦ ព្រឹទ្ធសភា នីតិកាល​ទី​៣ ដោយ​មាន​របៀបវារៈ​តែ​មួយ​គត់​គឺ​ពិនិត្យ និង​ឲ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​។

  • ​សហគមន៍ជនជាតិដើមភាគតិច​ឃាត់​គ្រឿងចក្រក្រុមហ៊ុន​២គ្រឿង ប្រឆាំង​នឹង​ការ​ឈូសឆាយដី​

    ប្រជាសហគមន៍​ជន​ជាតិ​ដើម​ភាគតិច​គួយដែល​រស់​នៅ​ក្នុង​​ភូមិ​ប្រមេ​រ ​ឃុំ​ប្រមេ​រ ស្រុក​ត្បែង​មា​ន​ជ័យ ខេត្តព្រះវិហារ និង​កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះឡានហ្វេ​ង នៅ​ល្ងាច​ថ្ងៃចន្ទនេះបាន​ឃាត់​ទុក​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ចំនួន​២​គ្រឿង​ ដោយ​ចោទ​ថា​បាន​​ឈូស​ឆាយ​ដី​របស់​ពួកគេ។ អ្នក​ស្រី នួន​ ម៉ុន អាយុ​៦៣​ឆ្នាំ ជាសមាជិក​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច មានប្រសាសន៍ថា​ប្រជា​ពលរដ្ឋ​ជាង៨០នាក់ នៅវេលាម៉ោង​ជិត​៦ល្ងាចថ្ងៃចន្ទនេះ បានសម្រេច​នាំគ្នា​ឃាត់​គ្រឿង​ចក្រចំនួន​២គ្រឿង មិន​ឲ្យ​ឈូស​ឆាយ​ដី​ប្រជា​ពលរដ្ឋបន្ត​ទៀត ដោយ​ទាម​ទារ​ឲ្យ​មាន​ដំណោះស្រាយ​ពី​អាជ្ញា​ធរ។ អ្នក​ស្រី​បន្ត​ថា​មន្រ្តី​មន្ទីរ​កសិកម្ម​ខេត្ត រួម​មាន​ទាំងកម្លាំង​នគរបាល​៤នាក់ បាន​ចុះ​មក​ពិនិត្យ​មើល​ និ​ង​ទាម​ទារ​ឲ្យ​ប្រគល់​គ្រឿង​ចក្រ​នោះ​វិញ តែ​ប្រជា​ពលរដ្ឋ​មិន​ព្រម ដោយ​ទាម​ទារ​រក​ដំណោះ​ស្រាយ​ជា​មុន​សិន។ អ្នក​ស្រី​ថាតំណាង​មន្ទីរ​កសិកម្មដែល​ជាប្រធាន​មន្ទីរ​អះអាង​ថា​ហេតុអ្វី​បាន​ជា​ប្រជា​ពលរដ្ឋ​មិនយល់​​ព្រមក្នុង​ការ​វាស់ដី។

  • ពលរដ្ឋ​នៅ​ស្រុក​គី​រី​សាគរ បិទផ្លូវ​តវ៉ា​ជាមួយ​ក្រុ​ហ៊ុន​ចិន ឈាន​ចូលដល់​ថ្ងៃទី​បួន

    ពលរដ្ឋ​នៅ​ស្រុក​គី​រី​សាគរ ខេត្តកោះកុង​ប្រមាណ ១០០​នាក់ បាន​បិទផ្លូវ​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ ញូ​ញៀន ចូលដល់​ថ្ងៃទី​បួន ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន បើកផ្លូវ ដែល​ពួកគាត់​ធ្លាប់​ឆ្លងកាត់ ឲ្យ​បានធ្វើ​ដំណើរ​ឡើងវិញ​។​ ​ ​ ​លោក នាង បូរ៉ា​ទី​ណូ មន្ដ្រី​សម្របសម្រួល​អង្គការ​អា​ដ​ហុក ប្រចាំខេត្ត​កោះកុង បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ប្រមាណ ១០០​នាក់ ដែល​រស់ក្នុង​តំបន់​ពយ​ជប៉ុន សិ្ថ​ត​ក្នុង​ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ បាន​ធើ្វ​ការតវ៉ា​បិទផ្លូវ​ជាប់ៗ​គ្នា​អស់​រយៈពេល​បួន​ថ្ងៃ​មកហើយ ពោលគឺ ចាប់ពី​ថ្ងៃទី​២៦ រហូតមកដល់​ថ្ងៃទី​២៩ ខែធ្នូ​នេះ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចិន​ញូ​ញៀន បើកផ្លូវ​ចាស់ ដែល​ពួកគាត់​ធ្លាប់​ឆ្លងកាត់​ពីមុនមក ឲ្យ​បាន​ធើ្វ​ដំណើរ​ឆ្លងកាត់​ឡើងវិញ ប៉ុន្តែ​ក្រុមហ៊ុន​ចិន បាន​បដិសេដ រួច​អាជ្ញាធរ​ពុំមាន​លទ្ធភាព​រក​ដំណោះស្រាយ​ជូន​ឡើយ​។

  • ​ពលការ​នី​ខ្មែរ​​នៅ​កូរ៉េ​គ្រោះថ្នាក់​ការងារ​បាក់ជើង​ស្វែង​រក​ការអន្តរាគមន៍​​

    ពលការ​នី​ខ្មែរ​ម្នាក់​បំពេញ​ការងារ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដែល​បាន​បាក់ជើង​ដោយសារ​រថយន្ត​បុក​ពេល​បំពេញការងារ អំពាវនាវ​ឲ្យមាន​ការអន្តរាគមន៍​ពី​រ​ដ្ឋា​ភិបាល ដោយ​អះអាង​ថា​ក្រុមហ៊ុន​មិន​បាន​ទទួលខុសត្រូវ ។​

  • ​ព្រះសង្ឃ​និមន្ត​បិណ្ឌបាត​សកម្មជន​ដីធ្លី​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​បញ្ឈប់​ធ្វើ​កូដកម្ម​បង្អត់អាហារ​​

    ព្រះសង្ឃ​ប្រមាណ២០​អង្គ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ និមន្ត​បិណ្ឌបាត​ដល់​សកម្មជន​ជាប់​ឃុំ​ទាំង១៨​នាក់ បញ្ឈប់​ការ​ធ្វើ​កូដកម្ម​បង្អត់អាហារ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។ ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ប្រជាពលរដ្ឋ ​កូន និង​សាច់ញាតិ រួមទាំង​ព្រះសង្ឃ​ប្រមាណ ១០០​អង្គ​/​នាក់ ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស (​មណ្ឌល​កែប្រែ​ទី​២) បាតុកម្ម​តវ៉ា​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង ១៨​នាក់​។ ក្នុង​ការប្រមូលផ្តុំ​នោះ ព្រះសង្ឃ​២០​អង្គ​ដែល​ចូលរួមនិមន្ត​បិណ្ឌបាត​ ឬ​ស្នើសុំ​ឲ្យ​អ្នក​ជាប់​ឃុំ​ទាំងនោះ​ឈប់​ធ្វើ​កូដកម្ម​បង្អត់អាហារ ហើយ​ព្រះសង្ឃ​ក៏​បាន​ធ្វើ​សមាធិ និង​សូត្រធម៌​ទេសនា​ផងដែរ​។

  • ខ្មែរ | ព័ត៌មាន​ថ្មីៗ | ដីធ្លី ពលរដ្ឋ​នៅ​ឃុំ​កោះ​ស្ដេច​ខេត្ត​កោះកុង​តវ៉ា​ឲ្យ​ក្រុមហ៊ុន​ចិន​ឈូស​ដី​បើក​ផ្លូវ​ចូល​ភូមិ

    ប្រជាពលរដ្ឋ​ជិត ៣០​គ្រួសារ មាន​លំនៅឋាន​ក្នុង​ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង បាន​ដង្ហោយ​រក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ទប់ស្កាត់​សកម្មភាព​រំលោភ​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group Co., Ltd) និង​មាន​ការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ស្រុក​គីរីសាគរ។

  • ​ពលរដ្ឋ​នៅ​ឃុំ​កោះ​ស្តេច​ខេត្តកោះកុង​ដង្ហោយ​រក​កិច្ច​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​​

    ​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន Union Devotement Group នៅ​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង ស្នើ​រក​កិច្ច​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី និង​អង្គការ​សង្គម​ស៊ីវិល ដោយ​ពលរដ្ឋ​អះអាងថា ក្រុមហ៊ុន​ចិន និង​អាជ្ញាធរ​ស្រុក​ឃុបឃិត​គ្នា​ឈូសឆាយ​យក​ដី​ពួកគាត់​។​​

  • ជនជាតិ​​ព្នង​នៅ​មណ្ឌលគិរី​ស្នើ​រដ្ឋាភិបាល​អន្តរាគមន៍​បញ្ឈប់​ឈូស​ឆាយ​ដី​និង​គំរាម​សកម្មជន

    ជនជាតិ​ដើម​ភាគតិច​ព្នង​ដែល​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ប៊ិន ភឿក ក្នុង​ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​​មណ្ឌលគិរី អំពាវនាវ​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​អន្តរាគមន៍​បញ្ឈប់​ការ​គំរាមកំហែង​សកម្មជន​ការពារ​ព្រៃឈើ និង​ដីធ្លី និង​បញ្ឈប់​ការ​ឈូស​ឆាយ​រំលោភ​ដី​ពួក​គាត់។ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា (NGO Forum) បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ គិត​គូរ​ដល់​ពលរដ្ឋ​ដែល​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង ដែល​កំពុង​រង​ការ​គំរាមកំហែង​ពី​ក្រុមហ៊ុន។

  • ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​ទាំង​១៣​នាក់​ទទួល​បាន​លិខិត​ស្នាក់​នៅ​កម្ពុជា​បណ្ដោះអាសន្ន

    ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​វៀតណាម​ ១៣ នាក់​ ដែល​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​សហប្រជាជាតិ និង​នគរបាល​ក្រសួង​មហាផ្ទៃ ដឹក​ពី​ខេត្ត​រតនគិរី មក​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី ២១ ធ្នូ ទទួល​បាន​លិខិត​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​កម្ពុជា។

  • ព្រះសង្ឃ និង​ពលរដ្ឋ​តវ៉ា​មុខ​តុលាការ​ទាមទារ​ឲ្យ​ទម្លាក់​ការចោទប្រកាន់​លើ​ព្រះ​តេជ​គុណ កែវ សុ​ម៉ាលី​​

    ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ប្រមាណ​២០០​អង្គ​/​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ធ្វើ​ការតវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទាមទារ​ឲ្យ​ទម្លាក់ ការចោទប្រកាន់​លើ​ព្រះ​តេជគុណ កែវ សុ​ម៉ាលីនិង​ថា​ការកោះហៅ​ព្រះសង្ឃ​ចូល​បំភ្លឺ​ក្នុង​ភេទ​ជា​សង្ឃ​នេះ​ជា​ការរំលោភ​លើ​ស្ថាប័ន​ព្រះពុទ្ធសាសនា ។​

  • ​បេសកកម្ម​២៣​ឆ្នាំ​របស់​លោក បេអា​ត រី​ច​ឆ្នឺ ក្នុង​ការជួយ​កុមារ​កម្ពុជា​​

    មន្ទីរពេទ្យ​គន្ធបុប្ផា ឲ្យដឹងថាក្នុង​រយៈពេល​២៣​ឆ្នាំ ខ្លួន​បាន​ពិនិត្យ​ព្យាបាល​កុមារ​កម្ពុជា​១៣​លាន​ករណី ក្នុងនោះ ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ និង​ព្យាបាល​ជំងឺ​កុមារ​ឈឺ​ធ្ងន់ បាន​ចំនួន១​ ៥៦០ ០០០​នាក់ ​។​ ​លិខិត​របស់​ស្ថាបនិក និង​ជា​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា លោក បេអា​ត រី​ច​ឆ្នឺ (Beat Richner) ជនជាតិ​ស្វីស វ័យ​ជិត​៧០​ឆ្នាំ ចុះ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៤ បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ឲ្យដឹងថា ចាប់តាំងពី​ឆ្នាំ១៩៩២មក មន្ទីរពេទ្យ​គន្ធបុប្ផាបាន​ចំណាយ​ថវិកា៥៦០លាន​ដុល្លារ​អាមេរិក​ ។ លិខិ​តឲ្យដឹងទៀតថា ថវិកា​ទាំងនេះមន្ទីរពេទ្យ​ទទួលបាន​មក​ពី​រដ្ឋាភិបាល​កម្ពុជា​ជិត​២០​លាន​ដុល្លារ ស្មើនឹង ៣,៥% (១៩ ៦០០ ០០០​ដុល្លារ​) ពី​រដ្ឋាភិបាល​ស្វីស​ប្រមាណ​២៥​លាន​ដុល្លារ ស្មើនឹង ៤,៥% (២៥ ២០០ ០០០​ដុល្លារ​) ដោយឡែក​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា របស់លោក បេអា​ត រី​ច​ឆ្នឺ ផ្ទាល់​មាន​ជាង​៥១៥​លាន​ដុល្លារ ស្មើនឹង៩២% ( ៥១៥ ២០០ ០០០​ដុល្លារ​)​ ។​

  • សហភាព​អឺរ៉ុប​ប្រកាស​ផ្ដល់​ជំនួយ​៥១០​លាន​ដុល្លារ​ដល់​កម្ពុជា​ពី​ឆ្នាំ​២០១៤ ​ដល់​២០២០​

    សហភាព​អឺរ៉ុប (European Union) ប្រកាសថា ខ្លួន​បាន​បម្រុង​ទុក​ប្រាក់​ចំនួន​៤១០​អឺរ៉ូ (​ប្រហែល​៥១០​ដុល្លារ​អាមេរិក​) សម្រាប់​ផ្ដល់​ជា​ជំនួយ​ក្នុង​ការពង្រឹង​វិស័យ​៣​នៅ​កម្ពុជា ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០ ។​ ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប ចេញ​ផ្សាយ​ពី​ទីក្រុង​ប្រ៊ូ​សែ​ល (Brussels) ចុះ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឲ្យដឹងថា វិស័យ​ទាំង​៣​ដែល​ជំនួយ​នេះ​នឹង​ផ្ដោត​លើ​រួមមាន វិស័យ​កសិកម្ម​និង​ការគ្រប់គ្រង​ធនធានធម្មជាតិ វិស័យ​អប់រំ និង វិស័យ​រដ្ឋបាល​និង​អភិបាលកិច្ច​ល្អ ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo