កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • មន្ត្រី​អ.ស.ប.​ត្រឡប់​ទៅ​ខេត្ត​រតនគីរី​រក​ជនភៀសខ្លួន​ជា​ថ្មី​ទៀត

    បន្ទាប់​ពី​កិច្ច​ប្រជុំ​រយៈ​ពេល​ជាង​១​ម៉ោង​កាល​ពី​ថ្ងៃ​អង្គារ ​អាជ្ញាធរ​ខេត្ត​រតនគីរី​នៅ​មិន​ទាន់​អនុញ្ញាត​ឲ្យ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ចុះ​រុក​រក​ជន​ជាតិ​ភាគ​តិច​វៀតណាម​ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៃ​ទឹក​ដី​កម្ពុជាទេ​ បន្ទាប់​ពី​បាន​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ប្រទេស​វៀតណាម។​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ ​អាជ្ញាធរ​ខេត្ត​រតនគីរី​ ក្រោម​ការ​ដឹក​នាំ​ប្រជុំ​ដោយ​លោកថង សាវ៉ុន​ អភិបាល​ខេត្ត​ ជាមួយ​និង​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​ បាន​ជជែក​ពិភាក្សា​គ្នា​ដើម្បី​រុក​រក​ជន​ជាតិ​ភាគតិច​វៀតណាម​ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា។​

  • ពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ​ស្នើ​រដ្ឋ​សភា​ដក​យក​ដី​ជាង​២​ពាន់​ហិកតា​ពី​ក្រុមហ៊ុន​លោក លី យ៉ុង​ផាត់​ឲ្យ​ពួក​គេ​វិញ​​

    អ្នក​បាត់បង់​ដីធ្លី​ជាង​៥០០​គ្រួសារ​មក​ពី​ខេត្ត​កំពង់ស្ពឺ ជំរុញ​ម្តង​ទៀត​ឲ្យ​រដ្ឋសភា និង​ក្រុមហ៊ុន​ឯកជន ចេញមុខ​អន្តរាគមន៍​យក​ដី​ជាង​២០០០​ហិកតា ពី​ក្រុមហ៊ុន​លោក លី យ៉ុង​ផាត់ ឲ្យ​ពួកគេ​ធ្វើស្រែ​ដូចដើម​វិញ បន្ទាប់​ពី​បាត់បង់​អស់​រយៈពេល​ជិត​៤​ឆ្នាំ ។​ ​ក្រុមអ្នកតវ៉ា​ប្រមាណ​ជិត​២០០​នាក់​មកពី​ស្រុក​ថ្ពង និង​ស្រុក​ឱ​រ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​អង្គារ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ បាន​ដើរដាក់​ញត្តិ នៅ​ធនាគារ ANZ ROYAL និង​រដ្ឋសភា ដើម្បី​បាន​ដី​របស់​ខ្លួន​មក​វិញ ។​ ​ប្រាប់​អ្នកសារព័ត៌មាន​មុន​ដាក់​ញត្តិ អ្នកស្រី ហាក់ អ៊ី​ម អះអាង​ថា​ពួកគេ​៥៥៧​គ្រួសារ ត្រូវបាន​ក្រុមហ៊ុន ស្ករស​របស់លោក លី យ៉ុង​ផាត់ រំលោភ​យក​ចាប់ពី​ឆ្នាំ​២០១០​មក ។​

  • ម​​.ស.ម.ក សម្ពោធ​កម្រង​ខ្សែវីដេអូសហគមន៍ ដែល​បង្ហាញ​ពី​វិបត្តិសិទ្ធិ​ដីធ្លីនៅ​កម្ពុជា

    នៅ​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ២០១៤ មជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា ("ម.ស.ម.ក") នឹង​សម្ពោធ​នូវ​កម្រង​ខ្សែវីដេអូឯកសារ​ខ្លី អំពី​ប្រវត្តិ​សង្ខេប​នៃ​សហគមន៍​រង​ផល​ប៉ះពាល់ដោយ​សារ​ជម្លោះ​ដីធ្លី​ដែល​កើត​ឡើង​ដ៏​រាលដាល​នៅ​ក្នុងប្រទេស។​

    អានបន្ត
  • អ្នក​មាន​ជម្លោះ​ដីធ្លី​ប្រតិកម្ម​នឹង​សម្ដី​របស់​កូនប្រុស​នាយករដ្ឋមន្ត្រី​​

    អ្នក​មាន​ជម្លោះ​ដីធ្លី​មក​ពី​សហគមន៍​បឹងកក់ និង​បុរី​កីឡា ប្រតិកម្ម​នឹង​ការលើកឡើង​របស់​កូនប្រុស​ច្បង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលថាការចាប់ខ្លួន​តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី​ជា​ការគោរព​ច្បាប់​កម្ពុជា ។​ ប្រតិកម្ម​នេះ​ធ្វើឡើង​ក្នុងពេល​ដែល​អ្នកមាន​ជម្លោះ​ដីធ្លី​មកពីសហគមន៍​បឹងកក់ និង​បុរី​កីឡា មាន​គ្នា​ប្រមាណ​ជិត​៣០​នាក់​នាំគ្នា​ឡើងមក​តវ៉ា​ជា​ថ្មី​មុខ​សាលា​រាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ពន្លឿនរ​កដំ​ណោះ​ស្រាយ​ដីធ្លី​របស់​ពួកគេ ​។​

  • តុលាការ​កោះ​ហៅ​​​ស​កម្ម​ជន​គ​ណ​បក្ស​ប្រ​ឆំាងម្នាក់​ទៀត​ ករណី​ហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​​

    សាលា​ដំបូង​រាជធានីភ្នំពេញ បាន​ចេញ​ដី​កា​កោះ​ហៅ​ស​កម្ម​ជន​គ​ណ​បក្ស​ស​ង្គ្រោះ​ជាតិ​ម្នាក់​ទៀត គឺ​លោក​ សាន​ សី​ហៈ​ ​ឲ្យ​ចូល​បំ​ភ្លឺ​នៅ​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៤ខាងមុខ​​ ពី​បទ​អំ​ពើ​ចូល​រួម​នៅ​ក្នុង​ចល​នា​កុប​កម្ម​ ដែល​ប្រ​ព្រឹត្ដ​ទៅ​នៅ​ទី​លាន​ប្រ​ជា​ធិប​តេ​យ្យ​កាល​ពី​ថ្ងៃ​ទី​ ១៥​ ខែ​កក្កដា​ ឆ្នាំ​២០១៤​។ ស​កម្ម​ជន​គ​ណ​បក្ស​ស​ង្គ្រោះ​ជាតិ ​លោក​ សាន​ សី​ហៈ​ អា​យុ​ ២៦​ ឆ្នាំ​ ជាលេខាធិការគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ និងជាជំនួយការលោក ចេប គឹមអ៊ាង សមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ី។​តាម​ដី​ការកោះ​ហៅចុះ​ហត្ថលេខា​ដោយ​តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​ លោក កែវ សុជាតិ​ លោក​​ សាន​ សី​ហៈត្រូវ​ប​ង្គាប់​ឲ្យ​ចូល​ទៅ​កាន់តុលាការ​នៅ​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៤​ នៅ​ម៉ោង​៨​ព្រឹក​ និង​ម៉ោង​២​រសៀល​នៅ​សវ​នា​កា​រ​ទី​១​ ជាន់​ទី​១​ ដើម្បី​បំ​ភ្លឺ​ពី​ដំ​ណើរ​រឿង​អំពើការ​​ចូល​រួម​នៅ​ក្នុង​ចល​នា​កុ​ប​កម្ម​។

  • នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ស្នើឲ្យ​កូរ៉េ​បង្កើន​កូតាពលករ​ខ្មែរ​ទៅ​ធ្វើការ​​

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើ​ទៅរដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូងឲ្យ​បង្កើន​ចំនួន​​ពលករខ្មែរទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​បាន​ការ​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ផ្សេងៗ​ និង​ជា​ការ​បំពេញ​តម្រូវ​ការ​ទីផ្សារ​របស់​កូរ៉េ។ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​គណៈ​ប្រតិភូ​បានត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ នៅម៉ោង​ជិត​១២ថ្ងៃត្រង់​នេះ ​បន្ទាប់​ពីបាន​បំពេញ​ទស្សន​កិច្ចនៅ​ប្រទេស​កូរ៉េ​ចាប់​ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៥​ខែ​ធ្នូ ឆ្នាំ​២០១៤។​

  • ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ពិចារណា​ពី​ចំណាត់ការ​លើ​ចៅក្រម កែវ មុន្នី តាម​ព្រះរាជសារ​ព្រះមហាក្សត្រ​​

    ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម អះអាង​ថា​ខ្លួន​កំពុង​ពិចារណា​តាម​នីតិវិធី​ច្បាប់ ដើម្បី​ចាត់វិធានការ លើ​ចៅក្រម​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោក កែវ មុន្នី តាម​ព្រះរាជ​អន្តរាគមន៍​របស់​ព្រះមហាកក្សត្រ ករណី​សាកសួរ​ជនសង្ស័យ​គ្មាន​មេធាវី​ចូល​ការពារ​ក្តី ។​ ព្រះរាជសារ​ព្រះមហាក្សត្រ នរោត្តម សីហ​មុនី កាលពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៤ ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក អង្គ វង្ស​វឌ្ឍនា បាន​ស្នើ​ឲ្យ​ស៊ើបអង្កេត​ករណី​ចៅក្រម កែវ មុនី តាម​នីតិវិធី​ច្បាប់ ។​ ចៅក្រម​សាកសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុន្នី ត្រូវ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ សរសេ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ថា ចៅក្រម​រូប​នោះ​បាន​សាកសួ​រលោក អ៊ុក ពេជ្រ សំណាង ជា​សកម្មជន​របស់​ខ្លួន​រយៈ​៣០​នាទី កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដោយ​អវត្តមាន​មេធាវី ។​

  • ​សកម្មជន​ដីធ្លី ​ព្រះសង្ឃ​ និង​មន្ត្រី​សង្គម​ស៊ីវិល​រួម​គ្នា​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​១៨​នាក់

    សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី បណ្តាញ​ព្រះសង្ឃ និង មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រាប់រយ​នាក់​ប្រមូលផ្តុំ​នៅមុខ​ពន្ធនាគារ​ព្រៃ​ស​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​១៨​នាក់​ដែល​កំពុង​ជាប់ឃុំ​។​ ​ក្នុង​ពិធី​ជួបជុំគ្នា​នៅ​ព្រឹក​នេះ មាន​ព្រះសង្ឃ​សម្ដែង​ពី​ធម៌​អហិង្សា រួម​ជាមួយការ​​ថ្លែង​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សាច់ញាតិ​អ្នក​ជាប់​ឃុំ ពិសេស​កុមារ​តូចៗ​ដែល​ស្រែកយំ​ទាមទារ​ឲ្យ​ដោះលែង​ម្តាយ​របស់​ពួកគេ​វិញ​។ អ្នកចូលរួម​មាន​កាន់​រូបថត​អ្នក​ជាប់​ឃុំ កាន់​ទង់សាសនា ទង់ជាតិ និង​បដា​ផ្សេងៗ សរសេរ​អក្សរ​ក្នុងន័យ​ជំរុញ​ឲ្យមាន​ការដោះលែ​ង​អ្នក​ជាប់​ឃុំ​ទាំង​១៨​នាក់​ ។ បន្ទាប់​ពី​ថ្លែង​សារ អ្នកចូលរួម​ក៏​បាន​បង្ហោះ​ប៉ោង​ប៉ោង ដើម្បី​ទាមទារ​ឲ្យមាន​សេរីភាព និង​យុត្តិធម៌​ដល់​សង្គម​ទាំងមូល​ពិសេស អ្នក​​ដែល​កំពុង​ជាប់ឃុំ​ទាំង​១៨​នាក់ ដោយ​ការតវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព​ ។​

  • លោក ហ៊ុន ម៉ាណែត ថា​ការ​ចាប់​សកម្មជនគណបក្ស និងអ្នកមានជម្លោះដីធ្លីធ្វើទៅ​តាម​ច្បាប់​កម្ពុជា​

    កូន​ប្រុស​ច្បង​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាមេបញ្ជាការរងកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បកស្រាយ​ថា​ការ​ចាប់​លោក មាជ សុវណ្ណរ៉ា សកម្មជន​គណបក្សសង្រ្គោះជាតិ និង​ប្រជាជនដែលមានជម្លោះដីធ្លី​ផ្សេង​ទៀត​​ជាការគោរពតាមច្បាប់កម្ពុជា និងជាការការពារសណ្តាប់​ធ្នាប់សន្តិសុខ។​ លោកថ្លែងបែបនេះ​ទៅ​កាន់​និស្សិត និងពលករខ្មែរ​នៅប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ពេលថ្មីៗ ខណៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​រូបលោក និង​មន្រ្តី​ផ្សេងៗ​ទៀត​កំពុង​តែបំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង ។

  • ​សកម្មជន​ដីធ្លី​ជាប់​ឃុំ​នៅ​ព្រៃ​ស​ឈឺ​ធ្ងន់​តែ​ឆ្មាំ​យាម​មិន​ឲ្យ​ពេទ្យ​អង្គការ​ចូល​ព្យាល​បាល

    ឆ្មាំ​ពន្ធនាគារ​ព្រៃ​ស​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ មិន​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​អង្គការ​លីកាដូ និង​មេធាវី បាន​ចូល​ជួប​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ ខណៈ​សកម្មជន​ទាំងនោះ​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង​ ។​ ​ការ​មិន​អនុញ្ញាត​នេះ​ធ្វើឡើង​ស្របពេល​ដែល សហគមន៍​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ ព្រះសង្ឃ ​ក្រុម​អង្គកា​សង្គម​ស៊ីវិល បាន​ប្រមូលផ្តុំ​គ្នា​នៅខាងមុខ​ពន្ធនាគារ​ព្រៃស ទាមទារ​ឲ្យ​ដោះលែង​មនុស្ស​ទាំង​១៨​នាក់ មាន​សកម្មជន​ដីធ្លី និង​ព្រះសង្ឃ​ផង​នោះ​។​

  • ​អាជីវករ​ប្រមាណ​២០០​នាក់​នៅ​សៀមរាប ​តវ៉ា​ប្រឆាំង​ការរុះរើ​កន្លែង​លក់ដូរ​របស់​ពួកគេ​​

    ក្រុម​អាជីវករ​លក់ដូ​រនៅ​តំបន់​អង្គរ​ឃ្យុ​ង​យូ ក្រុង​សៀមរាប ខេត្ដ​សៀមរាប ប្រហែល​២០០នាក់ នៅ​ព្រឹក​ថ្ងៃ​សៅរ​នេះប្រផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង នឹង​ការរុះរើ​កន្លែង​លក់ដូរ​របស់​ពួកគេ ។​ ការតវ៉ា​នេះធ្វើឡើង​បន្ទាប់​ពី​សាលាក្រុង​សៀមរាប ចេញ​សេចក្ដីជូនដំណឹងឲ្យ​ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ រុះរើ​កន្លែង​លក់ដូរ​របស់​ពួកគាត់​ឲ្យអស់​មុន​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​ខាងមុខនេះ ក្រោម​ហេតុផល​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ សោ​ភណ្ឌ​ភាព​ទីក្រុង​ទេសចរណ៍​អង្គរ​ ។​

  • ​សកម្មជន​ដីធ្លី​ឃុំ​នៅ​ព្រៃ​ស​កំពុង​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់​ក្រោយពី​កូដកម្ម​អត់​អាហារ​​

    សកម្មជន​ដីធ្លី​នៅក្នុង​តំបន់​បឹងកក់ចំនួន​៨​នាក់ ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស កំពុង​ធ្លាក់​ខ្លួន​ឈឺ​ជាបន្តបន្ទាប់​នៅ​ថ្ងៃ​សៅរ៍​នេះ ក្រោយពី​ពួកគេ​ធ្វើកូដកម្ម​អត់​អាហារ​រយៈពេល​៣​ថ្ងៃ​មក ដើម្បី​ទាមទារ​ឲ្យផ្តល់​យុត្តិធម៌ ​និង​ដោះលែង​ពួកគេ​ឲ្យមាន​សេរីភាព​វិញ​ ។ សកម្មជន​ដីធ្លី​នៅក្នុង​តំបន់​បឹងកក់ អ្នកនាង ប៉ូ​វ សោភា បានឲ្យដឹងថារហូតមក​ដល់​រសៀល​ថ្ងៃនេះ តំណាង​សហគមន៍​បឹងកក់ដែល​កំពុង​ជាប់​ពន្ធនាគា​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់ ដោយ​មាន​អាការៈ ហ៊ឹង​ត្រចៀក ស្រវាំងភ្នែក អស់កម្លាំង​ជាដើម​ ។ អ្នកនាង​បន្តថាក្នុងចំណោម​៨​នាក់​នោះ អ្នកនាង បូ ឆវី ធ្ងន់ធ្ងរ​ជាងគេ ដោយសារ​គាត់​ធ្លាប់​វះកាត់​ប្រ​ម៉ាត់ និង​មាន​ជំងឺលើសឈាម​ ។

  • ​ក្រសួង​ការងារ​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​បរទេស ​ឬ​ក្រុមហ៊ុន​ប្រើ​ពលកម្ម​បរទេស​បំពេញបែបបទ​ថ្មី​​

    ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ប​រទេស ឬ​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​ប្រើប្រាស់ពលកម្ម​បរទេស ត្រូវ​បំ​ពេញ​បែបបទសុំ​ធ្វើ​ប័ណ្ណ​ការងារ និង​សៀវភៅ​ការងារ​ជនបរទេស ឲ្យបាន​មុន​ដំណាច់​ខែ​មីនា​នៃ​ឆ្នាំ​នី​មួយ​ ។​ សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ថ្ងៃទី ៤​ខែ​ធ្នូ ដែល ​VOD ទទួលបាន​នៅ​ថ្ងៃនេះ​តម្រូវឲ្យ​ម្ចាស់ ឬនាយក​សហគ្រាស គ្រឹះ​ស្ថានទាំង​ឡាយ​ដែល​មាន​ប្រើប្រាស់​ហត្ថពល​កម្ម​បរទេស​(​ពលកម្ម​បរទេស​) ឬ​ជន​បរទេស​ដែល​ចូលមក​ប្រកប​របរ​ណាមួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បំពេញ​បែបបទ​ស្នើសុំ​ធ្វើ​ប័ណ្ណ​ការងារ និង​សៀវភៅ​ការងារ​ជនបរទេស​ឲ្យបាន​មុន​ដំណាច់​ខែ​មីនា នៃ​ឆ្នាំ​នី​មួយៗ នៅ​ការិយាល័យ​ត្រួតពិនិត្យ​ជនបរទេស​នៃ​នាយកដ្ឋាន​មុខរបរ និង​ហត្ថ​ពលកម្ម​ ។

  • ​សង្គម​ស៊ីវិល​ជាង​១០​នឹង​ដឹកនាំ​ការប្រមូលផ្តុំ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​នៅ​ពន្ធនាគារ​ព្រៃ​ស​​

    សង្គម​ស៊ីវិល​ជាង​១០ រួម​ទាំង​សហជីព​ផង​នោះ​នៅ​ថ្ងៃស្អែក​នេះ នឹង​ដឹកនាំ​មនុស្ស​ជាង​៧០០​នាក់ ជួបជុំគ្នា​នៅ​ពន្ធនាគា​ព្រៃ​ស ដើម្បី​ចូលរួម​លុបបំបាត់​និទណ្ធភាព និង​គាំទ្រ​ឲ្យមាន​ការដោះលែង​សកម្មជន​ដីធ្លី ​រួមទាំង​ព្រះសង្ឃ​ផង​នោះ​ឲ្យមាន​សេរីភាព​ឡើងវិញ​ ។ ការប្រមូលផ្តុំ​គ្នា​នេះស្របពេល​ដែល​សកម្មជន​ដីធ្លី​៨​នាក់ កំពុង​ធ្លាក់​ខ្លួន​ឈឺ​ជា​បន្តបន្ទាប់ក្រោយពី​ធ្វើ​កូដកម្ម​បង្អត់អាហារ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ពួកគេ​មាន​សេរីភាព​ឡើងវិញ​។

  • អង្គការ​សង្គម​ស៊ីវិល សហជីព​ និង​គណបក្ស​ប្រឆាំង​​គោរព​វិញ្ញាណ​ក្ខន្ធសព​ លោក ចាន់ សុវ៉េត

    ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​ពេល​ល្ងាច​ ថ្ងៃ​ព្រហស្បតិ៍នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ មេដឹក​នាំសហជីព​ និង​ មេដឹក​នាំ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​បាន​នាំ​គ្នា​ដាក់​កម្រង​ផ្កា​ជា​បន្ត​បន្ទាប់​ ​ដើម្បី​គោរពវិញ្ញាណ​ក្ខន្ធ​សព​ លោក​ ចាន់ សុវ៉េត​ សកម្មជន​សិទ្ធិ​មនុស្ស​ដ៏លេច​ធ្លោមួយ​ដែល​បាន​តម្កល់​ទុក​នៅ​វត្ត​គល់​ទទឹង​ ស្ថិត​នៅ​ភូមិ​ កោះ ក្របី​ សង្កាត់​ព្រែក​ថ្មី​ ខ័ណ្ឌ​ ច្បារអំពៅ។ ​លោក​ ចាន់ សុវ៉េត​ អាយុ​៥១​ឆ្នាំ​ ​មន្ត្រី​សិទ្ធិ​មនុស្ស​ដ៏ល្បីល្បាញ​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​បាន​ទទួល​មរណភាព​នៅ​រសៀល​ថ្ងៃ​ពុធ​។​ បើ​តាម​ក្រុម​គ្រួសារ​បាន​សន្និដ្ឋាន​ ​ជំហាន​ដំបូង​ថា​ ដោយ​សារ​ជម្ងឺលើស​ឈាម​បណ្តាល​ឲ្យ​គាំង​បេះ​ដូង​ស្លាប់​។​

  • កម្មករ​ជាង​ពីរពាន់​នាក់ នៅតំបន់​សេដ្ឋកិច្ច​ពិសេសមេន​ហាត​ធេ​ន ​បន្តកូដកម្ម ទាមទារ​លក្ខខណ្ឌការងារ​៨​ចំណុច

    នៅ​ព្រឹក​ថ្ងៃ ទី​១២ ខែធ្នូនេះ កម្មករ​-​កម្មការិនី បម្រើ​ការងាររោងចក្រ ​អ៊ី​ស​ធឺ​ន នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ស្ថិតនៅក្រុង​បាវិត ខេត្តស្វាយរៀង ប្រមាណជា​ ២.០២៧នាក់​ បាននាំគ្នាបន្ត​តវ៉ា ទាមទារ​លក្ខខណ្ឌការងារ​ចំនួន ៨​ចំណុច។​ ​លក្ខ​ខ័​ណ្ឌ​ការងារ ៨ចំណុច​នោះ រួមមាន​៖ ១.សូម​ឲ្យ​ក្រុមហ៊ុន​កំណត់​ចំនួន​ខោអាវ​ឲ្យ​កម្មករ​ដេរ​ឲ្យ​បាន​សមរម្យ​ ២.ក្រុមហ៊ុន​ត្រូវ​ផ្តល់​ភាពងាយស្រួល​ជូន​កម្មករ​ក្នុង​ការដាក់​ច្បាប់​ពេល​មាន​ធុ​រ​:​ចាំបាច់​ ៣.សុំ​គ្រូពេទ្យ គីម ចេញពី​ក្រុមហ៊ុន​ជាបន្ទាន់​ ៤.សុំ​ក្រុមហ៊ុន​អនុញ្ញាតិ​ចូលធ្វើការ ពេលព្រឹក ម៉ោង ៧.៤០ បើសិនជា​កម្មករ​មក​លើស​ម៉ោង សូម​ឲ្យ​កាត់លុយ​ ៥.ពេល​កម្មករ​ឈឺ​ហើយ​មាន​សំបុត្រ​ពេទ្យ​បញ្ជាក់​ត្រឹមត្រូវ ក្រុមហ៊ុន​ត្រូវ​ទទួលយក​គ្រប់​ស្ថាប័ន​ពេទ្យ​រដ្ឋ ល្អ​ទាំងអស់​ ៦.សុំ​ក្រុមហ៊ុន​អនុញ្ញាតិ​ឲ្យ​កម្មករ មាន​ផ្ទៃពោះ​ទៅពិនិត្យ​ពោះ​ដោយ​មិន​កាត់​ប្រាក់​ឈ្នួល និង អត្ត​ប្រ​យោ​ជ​ន៏​ផ្សេងៗ​ ៧.ពេលធ្វើការ​ថែម​ម៉ោង​មិនត្រូវ​បង្ខំ​កម្មករ​ទេ​ ៨.សុំ​ក្រុមហ៊ុន​ចេញ​ក្រដាស់​បើក​លុយ​ឲ្យ​បាន​ធំ និង​ជា​អក្សរ​ខ្មែរ​។

  • សាលាឧទ្ធរណ៍​​សម្រេចបន្តឃុំខ្លួន​លោក មាជ សុវណ្ណារ៉ា ​និង ​ពេជ្រ សំណាង មន្ត្រី​​គណបក្ស​សង្គ្រោះ​ជាតិ

    នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៤​នេះ ចៅក្រមសាលាឧទ្ឋរណ៍ ​បានសម្រេចបន្តឃុំខ្លួនលោក​ មាជ សុវណ្ណារ៉ា​ ​​​ជា​ខ្មែរ-អាមេរិកាំង និងជាប្រធាននាយកដ្ឋាន​​ប្រព័ន្ឋផ្សព្វ​-​ផ្សាយ​​ព័ត៌មាន​នៃគណបក្សសង្គ្រោះជាតិ ​និង លោក ​ពេជ្រ សំណាង ​ជាសកម្មជនគណបក្ស​សង្គ្រោះ​ជាតិ។ ក្នុងសវនាការ​ជំនុំជម្រះ​នាព្រឹកមិញនេះ គឺមាន​លោក ឃុន លាង​ម៉េង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ។​​ហើយនៅក្នុង​បន្ទប់​សវនាការ គឺ​ឃើញ​មាន​វត្តមាន ជនជាប់ចោទ​ឈ្មោះ មា​ជ សុវណ្ណារ៉ា និង អ៊ុក ពេជ្រ​សំណាង សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ រួមទាំង​មេធាវី​ការពារ​ក្តី​។​

  • សង្គម​ស៊ីវិល​៖ ការចង់​បង្កើត​ច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល ជា​សញ្ញាណ​ភ័យ​ខ្លាច​របស់​មេដឹកនាំ​គ្មាន​តម្លាភាព​​

    អ្នកស្រាវជ្រាវ​សង្គម និង​អង្គការ​ឃ្លាំមើល​សភា​លើកឡើងថា ការ​ដែល​រដ្ឋាភិបាល​ពន្លឿន​ការបង្កើត​ច្បាប់គ្រប់គ្រងអង្គកា​រ​សង្គស៊ី​វិល ទំនង​ជា​បារម្ភ​ពី​ការបាត់បង់​ការគាំទ្រ​បន្ថែមទៀត ដោយសា​តែ​រចនាសម្ព័ន្ធ​ដឹកនាំ​រដ្ឋ​មួយ​គ្មាន​តម្លាភាព ។ ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត និង​ឃ្លាំមើល​ដំណើរការ​រដ្ឋសភា​ហៅ​កាត់​ថា ខុម​ហ្វ្រែល លោក គល់ បញ្ញា ឲ្យ VOD ដឹង​នៅ​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ​ថា រដ្ឋាភិបាល​មិន​ចាំបាច់​បង្កើត​ឲ្យមាន​ច្បាប់​ស្តីពី​ដំណើរការ​នៃ​សង្គម​ស៊ីវិល ឬ​ហៅ​ថា​ច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល​នៅពេលនេះ ដោយសារ​តែ​កម្ពុជា​មាន​ច្បាប់​ច្រើន​ទៀត សម្រាប់​ឃ្លាំ​មើល​ពី​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ហើយ ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo