កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​បិទ​ផ្លូវ​ជាតិ​លេខ​៦អា​នៅក្នុង​សង្កាត់​ព្រែកលៀប​​

    ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់ បាន​បិទ​ផ្លូវ​ជាតិ​លេខ​៦​អានៅក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​នេះ ដើម្បី​ប្រឆាំង​ការរំលោភ​យក​ដី​ជា​កម្មសិទ្ធិ​របស់​ពួកគេ​៧០០០​​ម៉ែត្រ​កា​រេ​ ។​ នៅ​ព្រឹក​នេះប្រជាពលរដ្ឋ​ដែល​អះអាង​ថា ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​ដី​៧០០០​ម៉ែត្រការ៉េ​នោះ បាន​នាំគ្នា​ប្រមូលផ្តុំ​ដោយ​មាន​លើកយក​គ្រែ​យក​បិទផ្លូវ​នៅ​ចន្លោះ​វិទ្យាល័យ​ព្រែកលៀប និង សាលា​កសិកម្ម​ព្រែកលៀប ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា​ ។

  • សមត្ថកិច្ច​បើក​ការសាកសួរ​ជនជាតិ​ម៉ុង​តា​ញ៉ា​ទាំង​១៣​នាក់​​

    ក្រុម​មន្ត្រី​របស់​អគ្គនាយ​កដ្ឋានអន្តោប្រវេសន៍នៃ​ក្រសួង​មហាផ្ទៃ បាន​បើក​ការសាកសួរ​ជនជាតិភាគតិច​វៀតណាម (​ម៉ុង​តា​ញ៉ា​) ទាំង​១៣​នាក់ ដែល​សុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេស​កម្ពុជា ។​ ព័ត៌មាន​ចុះ​ផ្សាយ​លើ​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ដកស្រង់​សម្ដី​លោក កែម សារិន ប្រធាន​នាយកដ្ឋាន​ជនភៀសខ្លួននៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​បាន​មានប្រសាសន៍​កាលពី​ល្ងាច​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៤ថា មន្ត្រី​ជំនាញ​បានចាប់ផ្តើម​សាកសួរ​ជនភៀសខ្លួន​ទាំងនោះ តាម​នីតិវិធី​ច្បាប់​ជាតិ និង​សន្ធិសញ្ញា​អន្តរជាតិ ដោយ​មាន​ការចូលរួម​សង្កេតការណ៍​ពី​ខាង​តំណាង​ឧត្ដម​ស្នងការ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​ផងដែរ ។​

  • ពលរដ្ឋ​៦​គ្រួសារ​នៅ​ព្រែកលៀប​តវ៉ា​បិទ​ផ្លូវ​ដើម្បី​រក​ដំណោះស្រាយ

    ពលរដ្ឋ​៦​គ្រួសារ នៅ​ភូមិ​ព្រែកលៀប ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៦​អា ខាង​មុខ​សាលា​កសិកម្ម​ព្រែកលៀប នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អេង កាំង។ ពលរដ្ឋ​អះអាង​ថា ពួកគាត់​រស់នៅ​ភូមិ​ព្រែកលៀប តាំង​ពី​ឆ្នាំ​១៩៧៩ ដោយ​មាន​លិខិត​ស្នាម​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្រាប់​តែ​ក្រុមហ៊ុន អេង កាំង ចោទ​ប្រកាន់​ពលរដ្ឋ ៦​គ្រួសារ​នោះ ថា​បាន​រស់​នៅ​ខុស​ច្បាប់​លើ​ដី​របស់​ក្រុមហ៊ុន ហើយ​ក៏​ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​ពលរដ្ឋ​សង​ប្រាក់​ជំងឺ​ចិត្ត​ទៅ​ក្រុមហ៊ុន ក្នុង​មួយ​គ្រួសារ​ចំនួន ១​ម៉ឺន​ដុល្លារ​ថែម​ទៀត។

  • តើ​ការចេញ​ច្បាប់​ហាម​ព្រះសង្ឃ​មិន​ឲ្យ​បោះឆ្នោត ចំណេញ​សម្រាប់​កម្ពុជា​ទេ​?​

    សម្តេចព្រះ​មហាសង្ឃរាជ​ទាំង​ពីរ​គណៈ​ស្នើ​ទៅ​ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​បង្កើត​ច្បាប់​គ្រប់គ្រង​ព្រះសង្ឃ ដើម្បី​កុំឲ្យ​ព្រះសង្ឃ​មាន​សិទ្ធិ​ចូលរួ​ម​បោះឆ្នោត ។​ ​សង្ឃ​ប្រកាស​របស់​សម្តេច​សង្ឃរាជ​ទាំង​ពីរ​គណៈ ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៤​ឲ្យដឹងថា​គណៈសង្ឃ​បិណ្ឌបាត្រ​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និង​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​នីតិវិធី​ច្បាប់​យ៉ាងណា កុំឲ្យ​ព្រះសង្ឃ​ចូលរួម​សកម្ម​ភាពគាំ​ទ្រ ឬ​ប្រឆាំង​គណបក្សនយោបាយ និង​ការចូលរួម​បោះឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ​ជា​ដើម ។ សង្ឃប្រកាស​បញ្ជាក់ថា សំណើ​នោះ​ដើម្បី​ឲ្យ​ព្រះសង្ឃ ភិក្ខុ សាមណេរ​ពុទ្ធសាសនា​ខ្មែរ​ឲ្យ​ស្ថិតនៅ​ក្នុង​អព្យាក្រឹត្យភាព បំពេញ​កាតព្វកិច្ច​ជា​ស្រែ​បុណ្យ​ដ៏​ប្រសើរ​របស់​ពុទ្ធបរិស័ទ​ទូទៅ និង​ដើម្បី​ទ្រទ្រង់​សីល សមាធិ​បញ្ញា​ឲ្យ​បរិសុទ្ធ​ផូរផង់ និង​ទ្រទ្រង់​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ឲ្យ​គង់វង្ស ។​

  • អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ការចោទប្រកាន់​លើ​សកម្មជន​បក្សប្រឆាំង​១១​នាក់​

    អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ទាមទារ​ឲ្យ​តុលាការ​កម្ពុជា​ទម្លាក់​រាល់​ការចោទប្រកាន់​លើ​មន្ត្រី និង​សកម្មជន​បក្សប្រឆាំង​ទាំង​១១​នាក់ ដោយ​អះអាង​ថា​សវនាការ​នេះ​ជា​ការ​សងសឹក​ផ្នែក​នយោបាយ ។ ​ការស្នើ​នេះ​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​មន្ត្រី និង​អ្នកគាំទ្រ​បក្សប្រឆាំង​ឲ្យចូល​សវនាការ​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការចោទប្រកាន់​ពី​បទ​ដឹកនាំ និង​ចូលរួម​ក្នុង​ចលនា​កុបកម្ម ។

  • កុមារីម្នាក់​ត្រូវគេសង្ស័យ​ថាម្តាយ​ចាក់ទឹក​អាស៊ីត​ឲ្យរបួស​ដើម្បី​សុំទាន​

    ក្រុងប៉ោយប៉ែត៖​ កុមារីម្នាក់ស្ថិតក្នុងវ័យ​អាយុខ្ទង់៨ឆ្នាំត្រូវ​ស្ត្រីវ័យចំណាស់​ម្នាក់អះអាងថា ​កុមារីនោះ​ត្រូវជាកូនស្រី​បង្កើតរបស់ខ្លួន ​មាន​សភាព​​ពិកាជើង​ម្ខាង​និងមាន​ស្លាកស្នាមរបួស​ផ្នែកជើង​ខាងស្តាំយ៉ាងធ្ងន់ធ្ងរ​កំរើកក៏មិនរួចចំណែក​បាទជើងរបស់​កុមារីនោះ​វិញរួញ​ជាប់និង​សាច់​ជើង​​មើលទៅ​គួរឲ្យសង្វេគ​ជាពន់ពេក ។

  • ​ពន្ធនាគារ​ព្រៃ​សនឹង​បញ្ជូន​ស្ត្រី​សកម្មជន​ដីធ្លី​មក​សង្គ្រោះ​បន្ទាន់ ដោយសារ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​

    ស្ត្រី​ជា​សកម្មជន​ដីធ្លី​ម្នាក់​នៅ​តំបន់​បឹង​កក់ ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ត្រូវបាន​អះអាង​មក​ថា នឹង​បញ្ជូន​ចេញ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រៅ​មន្ទីរឃុំឃាំង​នា​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​គ្រូពេទ្យ​ពិនិត្យឃើញថា ស្ត្រី​រូប​នោះ​មាន​បញ្ហា​សុខភាព​ទ្រុត​ទ្រោម​ខ្លាំង ។​ ​ស្ត្រី​នៅ​តំបន់​បឹង​កក់​យ៉ាងតិច​១១​នាក់​រួម​មាន​អ្នកស្រី ទេព វ​ន្នី​, បូ ឆវី​, គង់ ចន្ថា​, កញ្ញា សុង ស្រី​លាភ និង​អ្នកស្រី ផាន់ ឈុន​រ៉េត ជាដើម ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លូន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ពេល​ពួកគេ​តវ៉ា​ជំរុញ​ឲ្យ​អាជ្ញាធរ​រំដោះ​ទឹក​ជន់​លិច​សហគមន៍ ដោយសារ​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល ។​

  • មេធាវី​អន្តរជាតិ​សង្ឃឹម​តុលាការ​ស៊ើប​អង្កេត​បឋម​លើ​បណ្ដឹង​ប្រឆាំង​លោក ហ៊ុន សែន

    ក្រុម​មេធាវី​អន្តរជាតិ​ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សំដែង​ក្តី​សង្ឃឹម​ថា ការ​គាំទ្រ​ឲ្យ​ស៊ើប​អង្កេត​ក្រុម​អ្នក​មាន​អំណាច​រដ្ឋាភិបាល លោក ហ៊ុន សែន អាច​ជំរុញ​ឲ្យ​តុលាការ​បើក​ការ​ស៊ើប​អង្កេត​ជា​បឋម​លើ​បទ​ចោទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ ក្តី​សង្ឃឹម​នេះ​កើត​ឡើង​បន្ទាប់​ពី​ក្រុម​អង្គការ​អន្តរជាតិ​ប្រមាណ ៤០ បាន​សរសេរ​លិខិត​ផ្លូវការ​គាំទ្រ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បើក​ការ​ស៊ើប​អង្កេត​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​បង្ខំ​បណ្ដេញ​ពី​ផ្ទះសម្បែង។

  • សកម្មជន​ដីធ្លី​អ្នកស្រី ផាន់ ឈុន​រ៉េត ត្រូវ​បញ្ជូន​ចេញពី​ពន្ធនាគារ​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត​

    សកម្មជន​ដីធ្លីនៅ​តំបន់​បឹងកក់ អ្នកស្រី ផាន់ ឈុន​រ៉េត ត្រូវ​មន្ត្រី​ពន្ធនាគារ​ព្រៃ​សបញ្ជូន​មក​សង្គ្រោះ​បន្ទាន់នៅ​មន្ទីរពេទ្យ​រដ្ឋ​មួយនៅក្រៅ​មន្ទីរឃុំឃាំង នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​ស្ត្រី​រូបនោះមាន​សុខភាព​ទ្រុឌទ្រោម​ខ្លាំង ​។​ ​លោក អួ​ង សុធា រស់នៅ​តំបន់​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ឲ្យ ​VOD ​ដឹង នៅ​ថ្ងៃ​ទី​២២ ​ខែ​ធ្នូ​នេះ​ថា អ្នកស្រី ផាន់ ឈុន​រ៉េត ត្រូវជា​ម្តាយរបស់លោក បាន​មក​ដល់​មន្ទីរពេទ្យ ខ្មែរ​សូ​វៀត​ហើយ នៅ​ម៉ោង​ប្រមាណ​ជា​៣​រសៀល​នេះ ដើម្បី​ពិនិត្យ ​និង​ព្យាបាល​អាការៈ​បេះដូង​ដើ​រយឺត ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ ។​

  • កម្ពុជា​កំពុងរៀបចំ​សម្ភាស​ជនភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម

    មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​ កម្ពុជា​កំពុង​រៀប​ចំ​បែប​បទ​សម្ភាសជាមួយ​ក្រុម​ជនជាតិ​កុល​សម្ព័ន្ធ​ភ្នំវៀតណាម​ដែល​បាន​មក​ដល់​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​ប្រទះ​ឃើញ​នៅក្នុង​ព្រៃ​កាល​ពី​ថ្ងៃ​ចុង​សប្តាហ៍​មុន។​

  • ព្រះរាជអាជ្ញាសម្រេច​ចោទ​ប្រកាន់​គ្រូពេទ្យ​ពាក់ព័ន្ធ​នឹង​ការ​ចម្លង​អេដស៍​នៅ​ខេត្តបាត់ដំបង​

    ព្រះរាជ​អាជ្ញាសាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ចន្ទនេះ​បាន​ចោទ​ប្រកាន់៣ចំណុចនៃ​បទចោទទៅ​លើ​​គ្រូពេទ្យឯកជនម្នាក់​ឈ្មោះ លោក យ៉ែម ជ្រិន ដែល​កំពុង​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ចម្លងជំងឺ​អេដស៍ទៅ​មនុស្ស​រាប់​រយ​នាក់នៅ​ក្នុង​ភូមិ​រការ ឃុំ​រការ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង។​ ព្រះរា​ជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​បាត់​ដំបង លោក នួន សាន ប្រាប់​VODនៅ​ល្ងាច​ថ្ងៃ​ចន្ទនេះ លោក​បាន​បញ្ចប់​ការ​សាក​សួរ ​លោក យ៉ែម ជ្រិន នៅ​ថ្ងៃ​ចន្ទនេះ ដោយ​​សម្រេច​ចោទ​លោកគ្រូពេទ្យ លើ​ចំណុច​៣នៃបទ​ចោទ គឺ​ទី​១ ​ការ​ចម្លងជំងឺ​អេដស៍​ទៅ​អ្នក​ដទៃ ទី​២ពាក់​ព័ន្ធ​នឹង​ក្រមព្រហ្មទណ្ឌ និង​ទី​៣ ពាក់​ព័ន្ធ​នឹង​ខុស​វិជ្ជា​ជីវៈពេទ្យ។ លោក​មិន​បាន​បញ្ជាក់​លម្អិត​ទៅ​លើ​ចំណុច​ទាំងនេះ និង​បទ​ចោទ​ជាក់​លាក់​នោះទេ។​លោក​ថា​លោក​បាន​បញ្ជូន​ករណី​នេះ​ទៅ​ចៅ​ក្រម​ស៊ើ​បសួរ​រួច​មកហើយ។​​

  • ​ពលរដ្ឋ​នៅ​ព្រែកលាប​ព្រមាន​បិទផ្លូវ​៦​អា ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី​​

    ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វា នឹង​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៦​អា ប្រឆាំងនឹង​ការរំលោភ​យក​ដី​របស់​ពួកគេ​៧០០០​ពាន់​ម៉ែត្រ​កា​រេ ដែល​ពួកគាត់​អះអាងថា​បាន​រស់នៅ​តាំងពី​៣៥ឆ្នាំ​មុន ​។​ ​ពលរដ្ឋ​ម្នាក់ក្នុង​ចំណោម​ប្រជាពលរដ្ឋ​៦​គ្រួសារ ដែល​រង​នូវ​ការរំលោភ​ដីធ្លី​នោះ លោក ភិន សេរី​វុ​ធ ឲ្យ ​VOD ដឹង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា ក្រុមហ៊ុន​ឯកជន​ឈ្មោះអេង​កាំ​ង ​បាន​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជាន់​លើ​ដី​ដែល​ពួកគាត់​កំពុង​រស់នៅ​សព្វថ្ងៃ ទំហំ​សរុប​៧០០០​ពាន់​ម៉ែត្រការ៉េ​ ។ លោក​បន្តថា ដី​នោះ​ជា​ដី​របស់​ប្រជាពលរដ្ឋ​៦គ្រួសារ ដែល​រស់​នៅ​តាំងពី​ឆ្នាំ​១៩៧៩មក ហើយ​កន្លងមក​អាជ្ញាធរ​មូលដ្ឋាន​ធ្លាប់​ធ្វើ​លិខិត​ដាក់​ទៅ​ថ្នាក់លើដើម្បី​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង​៦​គ្រួសារ​ពិតជា​បានរស់នៅ​ដី​នេះ​យូរ​ហើយ​មែន ប៉ុន្តែ​ថ្នាក់លើ​មិន​ព្រម​ធ្វើ​ការដោះស្រាយ​ឲ្យ​ពួកគាត់​ទេ ​។

  • UN អំពាវនាវ​រក​កិច្ចសហប្រតិបត្តិការ​ពី​រដ្ឋាភិបាល​កម្ពុជាដើម្បី​​ជួយ​ក្រុម​ជនជាតិ​ម៉ុង​តា​ញ៉ា​​

    ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួ​ន (UNHCR) និង​ការិយាល័យ​នៃ​ឧត្តមស្នងការ​សិទ្ធិម​នុស្ស​នៃ​អង្គការសហប្រជាជាតិ (OHCHR) អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ជួយ​នាំយក​ក្រុម​ជនជាតិ​ម៉ុង​តា​ញ៉ា (Montagnards) មក​កាន់​ទីក្រុង​ភ្នំពេញ និង​ជួយ​ពួកគេ​ក្នុង​ការស្វែងរក​សិទ្ធិ​ជ្រកកោន ។​ ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​ពី​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​នេះ UNHCR និង​OHCHR បាន​បង្ហាញ​ពី​កង្វល់​របស់​ខ្លួន​ចំពោះ​សុខភាព​របស់​ជនជាតិ​ម៉ុង​តា​ញ៉ា​ទាំង​១៣​នាក់ ដែល​បាន​មក​លាក់ខ្លួន​ក្នុង​ខេត្ត​រតនគិរី អស់​រយៈពេល​ជាង​៧​សប្តាហ៍​មក​ហើយ ដោយ​មិន​ទទួលបាន​ជំនួយ និង​ការ​គាំពារ ។

  • ពលរដ្ឋ​ប្រមាណ​១​ពាន់​ចូល​រួម​វេទិកា​សម្ដែង​មតិ​និង​ផ្សព្វផ្សាយ​សេចក្ដី​ព្រាង​ច្បាប់​៣

    អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ពាក់ព័ន្ធ​ផ្នែក​យុវជន កម្មករ សហជីព និង​កសិករ រៀបចំ​វេទិកា​សាធារណៈ​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ នា​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ឲ្យ​អ្នក​ចូល​រួម​បង្ហាញ​ពី​ការ​បារម្ភ​របស់​ពួកគេ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​គ្រោង​បង្កើត។ សេចក្ដី​ព្រាង​ច្បាប់​ទាំង​នោះ​រួមមាន ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត ច្បាប់​ស្ដីពី​ដី​កសិកម្ម និង​ច្បាប់​ស្ដីពី​សហជីព។ វេទិកា​សាធារណៈ​ដែល​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ និង​មាន​អ្នក​ចូល​រួម​ភាគ​ច្រើន​ជា​យុវជន​កម្មករ​មន្ត្រី​សហជីព ព្រម​ទាំង​កសិករ និង​ព្រះសង្ឃ​សរុប​ប្រមាណ ១​ពាន់​នាក់ និង​អង្គ បាន​ពិភាក្សា​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ទាំង ៣ ជា​ពិសេស​ទៅ​លើ​ផល​ប៉ះពាល់​របស់​សេចក្ដី​ព្រាង​ច្បាប់​ទាំង​នេះ​ទៅ​លើ​យុវជន កសិករ និង​កម្មករ។

  • សហជីព​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម​ឲ្យ​បាន​ប្រសើរ

    ក្រុម​សហជីព​ចំនួន ៩ នៅ​ថ្ងៃ​ទី​២១ ធ្នូ ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា អនុវត្ត​តួនាទី​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​លើ​របប​បេឡា​ជាតិ ​សន្តិសុខ​សង្គម ​ដើម្បី​ការពារ​​ប្រជាពលរដ្ឋ​និង​កម្មករ។ ចំណែក​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​វិញ​ ក៏​បាន​អះអាង​ស្រដៀង​គ្នា​ដែរ​ថា​​ កម្ពុជា​អនុវត្ត​​បាន​តិច​តួច​​លើ​លក្ខខណ្ឌ​​របប​សន្តិសុខ​សង្គម ដូចជា​គ្រោះ​ថ្នាក់​ការងារ ​និង​ផល​ប៉ះពាល់​សុខភាព ​បើ​ធៀប​នឹង​ប្រទេស​សមាជិក​អាស៊ាន។ ក្រុម​​អង្គការ​សង្គម​ស៊ីវិល ​និង​សហជីព​ការងារ ​បាន​ពិភាក្សា​​គ្នា​ដើម្បី​ដាក់​សម្ពាធ​ដល់​រាជរដ្ឋាភិបាល​ ត្រូវ​ពង្រឹង​ការ​អនុវត្ត​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម​ ឲ្យ​បាន​ហ្មត់ចត់ និង​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ​​ដែល​ធ្វើ​ការ​នៅ​គ្រប់​វិស័យ​នៅ​ប្រទេស​កម្ពុជា។

  • ជនភៀសខ្លួន​ម៉ុងតាញ៉ា​១៣​នាក់​ត្រូវ​បាន​សង្គ្រោះ​ចេញ​ពី​ព្រៃ​ខេត្ត​រតនគិរី

    ក្រុម​ជនភៀសខ្លួន​ម៉ុងតាញ៉ា វៀតណាម ១៣​នាក់ ត្រូវ​បាន​សង្គ្រោះ​ចេញ​ពី​ព្រៃ​ខេត្ត​រតនគិរី។ ការ​សង្គ្រោះ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ថា ជន​ម៉ុងតាញ៉ា​ទាំង​នោះ​សម្រេច​ចេញ​ពី​ព្រៃ​ដោយសារ​ពួកគេ​មិនអាច​ទ្រាំ​លាក់​ខ្លួន​ត​ទៅ​ទៀត​បាន។ ​នៅ​ម៉ោង​ប្រមាណ ៥​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២០ ខែ​ធ្នូ ក្រុម​ជនជាតិដើម​ភាគតិច​ម៉ុងតាញ៉ា ចំនួន ៨​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ ប្រុស ៧​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី​១៨ ដល់ ៥០​ឆ្នាំ បាន​ចេញ​ពី​ព្រៃ​មក​ជួប​តំណាង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ពេល​ដែល​ក្រុម​នេះ​ទទួល​បាន​ព័ត៌មាន​ថា ជនជាតិដើម​ទាំង​នោះ​ឋិត​នៅ​ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo