កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • សមាជិកា​អង្គការ​នីតិ​បញ្ញតិ​អូស្ត្រាលី​និង​កម្ពុជា​ពិភាក្សា​អំពី​ការជំទាស់​នឹង​កិច្ចព្រមព្រៀង​ជនភៀស​ខ្លួន

    សមាជិកា​ព្រឹទ្ធសភា​អូស្ត្រាលី​ម្នាក់​មកពី​គណបក្ស​ជំទាស់ ​គឺ​លោកស្រី​ Sarah Hanson-Young ​បាន​ស្វះស្វែង​រកការ​បញ្ឈប់​ការ​បញ្ជូន​ជនភៀស​ខ្លួន​ចម្រុះ​ជាតិ​សាសន៍​ពីអូស្ត្រាលី​មក​កម្ពុជា។​ នេះ​បើតាម​ការ​អះអាង​របស់​លោក​ កឹម សុខា​ អនុប្រធាន​ទី១​នៃ​រដ្ឋសភា​កម្ពុជា ​និងជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ថ្លែង​ក្នុង​ទំព័រ​ Facebook ​របស់​លោក​ ក្រោយ​ពីជំនួប​មួយ​កាល​ពីថ្ងៃ​អង្គារ​ក្នុង​រាជ​ធានី​ភ្នំពេញ។​ លោក​បាន​ថ្លែង​ថា ​គោល​ជំហរ​គណបក្ស​ជំទាស់​អូស្ត្រាលី​និង​គោល​ជំហរ​គណ បក្ស​ជំទាស់​កម្ពុជា​ គឺដូចគ្នា​អំពី​រឿង​ជំទាស់​នឹង​ការ​បញ្ជូន​ជនភៀស​ខ្លួន​មក​កម្ពុជា​ ដែល​រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ចុះ​ហត្ថលេខា​កាលពី​ចុង​ខែ​កញ្ញា។​

  • តុលាការ​ចាប់​ខ្លួន​ពលរដ្ឋ​ត្រូវ​គេ​បោះ​ពស់​វែក​ចូល​ផ្ទះ

    ប្រជា​ពលរដ្ឋ​មួយ​គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ជាមួយ​ក្រុម​ហ៊ុន ឃុន​សៀ ហើយ​ដែល​ធ្លាប់​ត្រូវ​បាន​គេ​បោះ​ពស់​វែក​មួយ​ការុង​ចូល​ផ្ទះ​ឲ្យ​ចឹក​ទាំង​ពាក់​កណ្តាល​យប់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​បញ្ជូន​មក​សាលា​ដំបូង​រាជធានី​កាល​ពី​ម្សិល​មិញ​ខណៈ​ដែល​កូន​ប្រុស​ម្នាក់​បាន​រត់​គេច​ខ្លួន​ចេញ​ពី​តុលាការ​វិញ នៅ​ពេល​តុលាការ​បាន​ចាប់​ខ្លួន​កូន​ស្រី​ម្នាក់​បន្ថែម​ទៀត​នៅ​ពេល​ពួក​គេ​ទៅ​សួរ​ឪពុក។ គ្រួសារ​ដែល​មាន​សមាជិក ៤ នាក់ ដែល​សុទ្ធ​តែ​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​ហៅ ហើយ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​បុរស​ជា​ឪពុក និង​កូន​ស្រី​ម្នាក់ កូន​ប្រុស​ម្នាក់ និង​ស្ត្រី​ជា​ប្រពន្ធ​បាន​រត់​គេច​ខ្លួន​នេះ ធ្លាប់​មាន​ទំនាស់​ដីធ្លី​យ៉ាង​ក្តៅ​គគុក ជាមួយ​ក្រុម​ហ៊ុន ឃុន​សៀ នៅ សង្កាត់​បឹងកក់ ១ ខណ្ឌ​ទួលគោក។

  • ​ក្រសួង​យុត្តិធម៌​ថា​ការដោះលែង លោក មា​ជ សុវណ្ណា​រ៉ា ទុកឲ្យ​តុលាការ​ជា​អ្នកសម្រេច

    ក្រសួង​យុត្តិធម៌​បំភ្លឺ​ជា​ផ្លូវការ​ទៅ​ក្រសួង​មហាផ្ទៃ​វិញ​ថា ការដោះលែង​សកម្មជន​បក្សប្រឆាំង​លោក មា​ជ សុវណ្ណារ៉ា ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អា​សន្ត ឬ​ទម្លាក់ចោល​បទ​ចោទ គឺ​ទុកឲ្យ​តុលាការ​ជា​អ្នកសម្រេច ។​ ការអះអាង​របស់​ក្រសួង​យុត្តិធម៌​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​ផ្ញើ​លិខិត​ទៅ​ក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដោយយោង​តាម​លិខិត​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​ស្នើ​សុំ​ជួយ​អន្តរាគមន៍​ទម្លាក់​ការចោទប្រកាន់ និង​លើកលែង​លោក មា​ជ សុវណ្ណារ៉ា ។ សកម្មជន​បក្សប្រឆាំង​រូបនេះ​ត្រូវ​តុលាការ​ឃុំខ្លួន​ដោយ​ចោទ​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​លើ​ពួក​សន្តិសុខ ដែល​រារាំង​បាតុករ​ទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ។​ ​លិខិត​ក្រសួង​សួង​មហាផ្ទៃ​បានស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ជួយ​ពិនិត្យ និង​ជួយ​យោបល់​មក​ក្រសួង​មហាផ្ទៃ​ដើម្បី​មាន​មូលដ្ឋាន​ចាត់វិធានការ​បន្ត ។​

  • កម្មករ​រោងចក្រ ជីម លី នៅខណ្ឌ​ពោធិ៍​​សែន​ជ័យ ជាង១ពាន់​នាក់​ហែ​ក្បួន​ទៅ​​ក្រសួង​ការងារ​រក​អន្តរាគមន៍​​

    កម្មកររោងចក្រកាត់ដេរ ជីម លី ក្នុង​ខណ្ឌ​ពោធិ៍​​សែន​ជ័យ មាន​គ្នា​ប្រមាណ​២​​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​ហែក្បួនទៅកាន់​ក្រសួងការងារ ដើម្បីទា​ម​ទារឲ្យក្រសួងដាក់​សម្ពាធទៅភាគីរោងចក្រផ្ដល់​លក្ខខណ្ឌការងារ៨​ចំណុច​ដល់​កម្មករ​ ។ តំណាង​កម្មករម្នាក់​លោ​​​ក​​ សុំ សេង ឲ្យVODដឹង ថា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ កម្មករ​បាន​នាំ​គ្នា​ឈរ​មុខ​រោង​ចក្រ​អស់​រយៈ​ពេល​ប្រមាណ​ជា​១​ម៉ោង​ រួច​នាំ​គ្នា​ដើរ​ហែក្បួន​ពីមុខ​រោង​ចក្រ​ទៅ​ក្រសួងការងារ​​ដើម្បី​រក​អន្តរាគមន៍ ។ លោក​ថា ការ​ដើរ​ហែក្បួន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​តវ៉ា​របស់​កម្មករ​បី​​ថ្ងៃ​មក​នេះ​មិនដំណោះ​ស្រាយ​ពី​រោង​ចក្រ ។

  • ពលករ​ខ្មែរ​២០​នាក់​ដែល​ត្រូវបាន​សង្គ្រោះនៅ​ឥណ្ឌូនេស៊ី​មកដល់​កម្ពុជា​នៅ​រសៀល​នេះ​​

    ​ក្រសួងការបរទេស​ឲ្យដឹងថា ពលករ​ខ្មែរ​២០​នាក់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ទូក​នេសាទ​ថៃ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី នា​ពេលកន្លងមក និង​ត្រូវ​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា​នៅ​ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃ​ពុធ​នេះ ។​ ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​​ក្រសួងការបរទេស​ចេញ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឲ្យដឹងថា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បាន​សហការ​ជាមួយ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ IOM នៅ​ទីក្រុង​ហ្សា​កាតា ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ទាំង​២០​នាក់​មក​កម្ពុជា​វិញ​។

  • ក្រសួង​យុត្តិធម៌​មិន​ព្រម​អន្តរាគមន៍​ដោះលែង​មន្ត្រី​បក្ស​ប្រឆាំង

    ក្រសួង​យុត្តិធម៌​នៅ​ថ្ងៃ​អង្គារ​នេះ ​មិន​ហ៊ាន​សម្រេច​លើ​ករណី​លោក​ មាជ សុវណ្ណារ៉ា​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ទេ​ ដោយ​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​តុលាការ​ក្រុង​ភ្នំពេញ​ ដោយ​សារ​តែ​តុលាការ​បាន​ចេញ​ដីកា​ចាប់​ និង​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនា​គារ​ព្រៃ​ស។​ ការ​សម្រេច​នេះ​ បាន​ធ្វើ​ឡើង​ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​មួយ​នៅ​ក្រសួង​យុត្តិ​ធម៌​ដើម្បី​ឆ្លើយ​តប​នឹង​លិខិត​របស់​ក្រសួង​មហាផ្ទៃ។​

  • ២០០ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​សម្ពាធ​នយោបាយ

    យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រមាណ ២០០ នាក់/អង្គ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ក្នុង​អំឡុង​ពេល ៩​ខែ ដើម ឆ្នាំ​២០១៤ នេះ​ដើម្បី​ជា​ការ​ដាក់​សម្ពាធ​ខាង​នយោបាយ ខណៈ​ពេល​ស្ថានភាព​នយោបាយ​តានតឹង​និង​ឡើង​កម្ដៅ។ នេះ​បើ​យោង​ទៅ តាម​របាយ​ការណ៍​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។ ថ្លែង​បន្ទាប់​ពី​បញ្ចប់​សន្និសីទ​សារ​ព័ត៌មាន​ស្តី​អំពី​ការ​ចាប់​ខ្លួន​សកម្មជន​ដីធ្លី សិទ្ធិ​មនុស្ស និង​សកម្ម​ជន​នយោបាយ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​សមាគម​អាដហុក ក្រោយ​ពី​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ទីលាន​ប្រធាធិបតេយ្យ​នោះ លោក ចាន់ សុវេត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ បាន​ថ្លែង​ឲ្យ​ដឹង​ថា ចាប់​ពី​ដើម ឆ្នាំ​២០១៤ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ មាន​មនុស្ស​ចំនួន ២០០ នាក់​រួម​ទាំង​ព្រះសង្ឃ​ជាច្រើន​អង្គ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​និង​ចោទ​ប្រកាន់​នៅ​តុលាការ​ខណៈ​ពួក​គេ​បាន​ប្រើ​ប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​ពួក​គេ​ដោយ​សន្តិវិធី។

  • កម្មករ​រោងចក្រ ជីម លី គ្រោង​ហែ​ក្បួន​ទៅ​មុខ​ក្រសួង​ការងារ​នៅ​ព្រឹក​ស្អែក​

    កម្មករនៅ​រោងចក្រកាត់ដេរ ជីម លី ក្នុង​ខណ្ឌ​ពោធិ៍​​សែន​ជ័យ គ្រោងហែក្បួនទៅមុខក្រសួងការងារនៅព្រឹកស្អែក ដើម្បីទា​ម​ទារឲ្យក្រសួងជំរុញទៅភាគីរោងចក្រគោរពលក្ខខណ្ឌការងារ ។ តំណាង​កម្មករម្នាក់​លោ​​​ក​​ សុំ សេង ឲ្យVODដឹង ថា គម្រោង​ដើរ​ហែក្បួន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​តវ៉ា​របស់​កម្មករ​ពីរ​ថ្ងៃ​មក​នេះ​មិនដំណោះ​ស្រាយ​ពី​រោង​ចក្រ ។ លោក​ថា កាលពីព្រឹក​មិញ​នេះ កម្មករ​ជាង​២ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​ការតវ៉ា​នៅ​មុខ​រោង​ចក្រ​ជាថ្មី តែ​ភាគី​រោងចក្រ​នៅ​តែ​មិន​ចេញ​មុខ​មក​ដោះ​ស្រាយ ។

  • ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ព្រះ​វិហារ​ឲ្យ​កោះ​ហៅ​មន្ត្រី​មក​បំភ្លឺ

    ពលរដ្ឋ​រងគ្រោះ​ដោយ​សារ​ដីធ្លី​មក​ពី ខេត្ត​ព្រះវិហារ ប្រមាណ ១០០ នាក់ ដែល​បាន​ស្នាក់​នៅ​ក្នុង វត្ត​សាមគ្គី​រង្សី ជិត ៣​ខែ ដើម្បី​រង់​ចាំ​រក​ដំណោះ​ស្រាយ​ពី​មន្ត្រី​រដ្ឋាភិបាល​បាន​ស្វែង​រក​អន្តរាគមន៍​ជា​ថ្មី​នៅ​មុខ​រដ្ឋសភា ដើម្ប​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​របស់​ពួក​គេ។ លោក យន់ សុគន្ធ តំណាង​ប្រជា​ពលរដ្ឋ​បាន​ថ្លែង​ថា ពលរដ្ឋ​បាន​មក​រង់​ចាំ​ស្វែង​រក​ដំណោះ​ស្រាយ​ជិត ៣ ខែ​មក​ហើយ ប៉ុន្តែ​នៅ​តែ​ពុំ​មាន​ដំណោះ​ស្រាយ ដូច្នេះ​ហើយ​ទើប​នាំ​គ្នា​ឡើង​មក​មុខ​រដ្ឋសភា​ដើម្បី​ឲ្យ​កោះ​មន្ត្រី​ដែល​ពាក់​ព័ន្ធ​ទាំង​នោះ​ឡើង​មក​ឆ្លើយ​បំភ្លឺ​ពី​បញ្ហា​នោះ។ លោក​ថា៖ «ប្រសិន​បើ​គេ​មិន​ដោះ​ស្រាយ​ទេ យើង​នឹង​ស្នាក់​នៅ​ភ្នំពេញ​រហូត​ដើម្បី​តវ៉ា​ឲ្យ​មាន​ដំណោះ​ស្រាយ។ ពួក​យើង​ត្រូវ​បាន​គេ​ឈូស​ផ្ទះ​អស់​ហើយ»។

  • អ្នក​តវ៉ា​ប្រមាណ​ ១៥០​អង្គ/​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ទាម​ទារ​ដោះ​លែង​សកម្ម​ជន​ និង​ព្រះ​សង្ឃ

    នា​ព្រឹក​នេះ​ សមាជិក​សហគមន៍ និង​ព្រះ​សង្ឃ​​ចំនួន ១៥០​ អង្គ/នាក់ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ ដើម្បី​គាំទ្រ​ព្រះ​តេជ​គុណ​ លួន សុវាត និង​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​ព្រះ​សង្ឃ​ និងសកម្មជន​ដែល​ជា​​សមាជិក​សហគមន៍​ដី​ធ្លី​ជា​ច្រើន ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​កាល​ពី​សប្តាហ៍​មុន។ ព្រះ​តេជ​គុណ​ លួន សុវាត កំពុង​ដាក់​លិខិត​អញ្ជើញ​ទៅ​ស្ថាន​ទូត​ចំនួន​ ១៣ ដោយ​អំពាវ​នាវ​សុំ​ឲ្យ​ចូល​រួម​ស្តាប់​​សវនាការ​របស់​ព្រះ​អង្គ​ នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។ ព្រះ​អង្គ​នឹង​ត្រូវ​បាន​ជំនុំ​ជម្រះពី​បទ​ញុះ​ញង់។

  • ព្រះ​តេជគុណ​លួ​ន សុ​វ៉ាត ស្នើ​ប្រទេស​មហាអំណាច​ឃ្លាំ​មើល​តុលាការ​ខ្មែរ​ដែល​ចោទ​ព្រះអង្គ​ថា​ក្បត់ជាតិ​​

    ​ព្រះសង្ឃ​មួយ​អង្គ ដែល​ចូលរួម​យ៉ាង​សកម្ម ជំរុញ​ឲ្យមាន​ការគោរ​ព​សិទ្ធិមនុស្ស ទទូច​ឲ្យ​ស្ថានទូត មហាអំណាច​នានា ជួយ​តាមដាន ពី​ឯករាជ្យភាព​របស់​តុលាការ​កម្ពុជា ខណៈ​ព្រះអង្គ​មាន​ដីកាកោះ ឲ្យចូល​បំភ្លឺ​នៅ​ចុង​ខែ​នេះ ជុំវិញ​បទ​ចោទ​ថា​ក្បត់ជាតិ​។​ ការជំរុញ​នេះ ធ្វើឡើង​តាមរយៈ​ការ​និមន្ត​ហែ​ញត្តិ ដាក់​នៅ​ស្ថានទូត​អាមេរិក ទូត​អង់គ្លេស បារាំង សហភាព​អឺរុប និង​តំណាង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ស្ថានទូត​មួយចំនួនទៀត នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ ដែល​មាន​ព្រះសង្ឃ និង​ប្រជា​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ជិត​២០០​អង្គ​/​នាក់​ចូលរួម​។​ ​ព្រះ​តេជគុណ លួ​ន សុ​វ៉ាត ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកាកោះ និមន្ត​ព្រះអង្គ​ចូល​សវនាការ​នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា​ខាង​មុខ ដើម្បី​បំភ្លឺ​ពី​បទ​ក្បត់ជាតិ រារាំង​ពលរដ្ឋ​មិន​ឲ្យ​បោះឆ្នោត ឬ​អុកឡុក​ការិយាល័យ​បោះឆ្នោត និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។​

  • ​អង្គការ​សមាគម​ចំនួន​៦​ថ្កោលទោស​អាជ្ញាធរ ករណី​ចាប់ខ្លួន​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ជា​បន្តបន្ទាប់​​

    អង្គការ​សមាគម​ចំនួន​៦​ថ្កោលទោស​អាជ្ញាធរ​ថា រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​បង្កឲ្យមាន អស្ថិរភាព​នៅ​ក្នុង​សង្គម ចំពោះ​ការបង្ក្រាប និង​ចាប់ខ្លួន​តំណាង​សហគមន៍​នានា រួមទាំង​សកម្មជន​នយោបាយ និង​ព្រះសង្ឃ​ជា​បន្តបន្ទាប់​។​ សេចក្តីថ្លែងការណ៍​រួម​ដែល​ផ្សព្វផ្សាយ​នៅក្នុង​សន្និសីទ​មួយ​នា​ព្រឹក​ថ្ងៃទី​១៨ ខែ​វិច្ឆិកា​នេះ ឲ្យដឹង​ថា​ការចាប់​ឃុំខ្លួន និង​ផ្តន្ទាទោស​ជា​បន្តបន្ទាប់​នេះ ហាក់ដូចជា​ធ្វើឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​វិល​មក​រក​ភាព​តានតឹង​ក្នុង​ការកែទម្រង់​ស្ថាប័ន​នានា ផ្ទុយ​ពី​កិច្ចព្រមព្រៀង ២២ កក្កដា ២០១៤ របស់​គណបក្ស​នយោបាយ​ទាំងពីរ​ថា បញ្ចប់​ភាពជាប់គាំង​នយោបាយ​។​

  • តុលាការ​សម្រេច​ឃុំ​ខ្លួន​ឪពុក​និង​កូនស្រី​ក្នុង​សំណុំ​រឿង​ជម្លោះ​ដីធ្លី​នៅ​បឹងកក់១

    ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ពលរដ្ឋ​ពីរ​នាក់​ជា​ឪពុក និង​កូន នៅ​ក្នុង​សំណុំ​រឿង​ជម្លោះ​ដីធ្លី​ក្នុង​សង្កាត់​បឹង​កក់​១។ ពួក​គេ​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ម៉ោង ៨​យប់ ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា បន្ទាប់​ពី​ចៅក្រម​បញ្ចប់​ការ​សាកសួរ គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន។ លោក លី ស្រ៊ាខេង និង​កូនស្រី កញ្ញា លី សៀវម៉ិញ រង​នូវ​បទ​ចោទ​មួយ​ចំនួន​ដែល​ប្ដឹង​ដោយ​ក្រុមហ៊ុន ឃុន សៀ។ ក្នុង​ចំណោម​បទ​ចោទ​ដែល​ចៅក្រម​ស៊ើបសួរ លោក លឹម លីបម៉េង ព្រះរាជ​អាជ្ញា​រង ស៊ីវ វណ្ណី បាន​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​នោះ​មាន​បទ​ចោទ​ធំៗ​ចំនួន​៣ គឺ​បទ​រារាំង​ម្ចាស់​អចលនទ្រព្យ គឺ​ក្រុមហ៊ុន ឃុន សៀ មិន​អោយ​ធ្វើ​របង បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ និង​បទ​បរិហារ​កេរ្តិ៍។

  • ពលរដ្ឋ​នៅ​កោះ​រ៉ុង​ចោទ​ក្រុមហ៊ុន​ថត​កុន​បេស្ត​ខេម​ថា​ឈូស​ឆាយ​រំលោភ​ដី​ចម្ការ

    ប្រជាពលរដ្ឋ​មាន​លំនៅឋាន​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ បាន​ចោទ​ក្រុមហ៊ុន​ថត​កុន និង​រីសត បេស្ត​ខេម (Base Camp) ថា​បាន​ប្រើ​គ្រឿងចក្រ​ឈូស​បំផ្លាញ​ដំណាំ​ស្វាយចន្ទី ដែល​ធ្លាប់​ទទួល​ផល​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​សង់​ស្ទូឌីយូ (Studio) ឬ​បន្ទប់​សម្រាប់​ជួល​ឲ្យ​ភ្ញៀវ​ទេសចរ​សម្រាក។ មន្ត្រី​សិទ្ធិ​មនុស្ស​ទទួល​ស្គាល់​ថា សកម្មភាព​ក្រុមហ៊ុន​បេស្ត​ខេម ពិត​ជា​បាន​បំផ្លាញ​ដំណាំ​ស្វាយចន្ទី និង​រំលោភ​ដី​ចម្ការ​ពលរដ្ឋ​ពិត​មែន។ ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះ​រ៉ុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​របស់​ក្រុមហ៊ុន​ថត​កុន និង​រីសត​បេស្ត​ខេម ដែល​បាន​ប្រើ​គ្រឿងចក្រ​ឈូស​បំផ្លាញ​ដំណាំ​ស្វាយចន្ទី និង​បំផ្លាញ​របង​ហ៊ុមព័ទ្ធ​ដី​ចម្ការ​ពលរដ្ឋ​ក្នុង​ភូមិ​សុខសាន្ត ជាច្រើន​គ្រួសារ។

  • សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី​អញ្ជើញ​លោក កឹម សុខា ទៅ​អូស្ត្រាលី​និយាយ​រឿង​​ជន​ភៀស​ខ្លួន​​

    អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម​ សុខា លើក​ឡើង​ថា សមាជិក​​ព្រឺទ្ធសភា​អូស្ត្រាលី​អញ្ជើញ​រូប​លោក​ទៅ​ប្រទេស​អូស្ត្រាលី​ ដើម្បី​និយាយ​ពីការ​បញ្ជូន​ជន​ភៀស​ខ្លួន​មកប្រទេស​កម្ពុជា ។ ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និង​ជា​អនុប្រធាន​ទី១​នៃ​រដ្ឋសភា លោក កឹម​ សុខា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​បាន​ជួបជាមួយ​​លោកស្រី Sarah Hanson-Young សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី​នៃ​គណបក្ស​បៃតង​ ដើម្បី​ពិភាក្សា​ពីការផ្ទេរ​ជនភៀសខ្លួន​ពីអូស្ត្រាលី​មកកាន់​កម្ពុជា។

  • ក្រសួង​យុត្តិធម៌​បដិសេធ​សំណើ​លោក សម រង្ស៊ី សុំ​ដោះ​លែង​លោក មាជ សុវណ្ណារ៉ា

    ក្រសួង​យុត្តិធម៌ បាន​បដិសេធ​លិខិត​របស់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​ក្រសួង​យុត្តិធម៌ ដោះ​លែង លោក មាជ សុវណ្ណារ៉ា នៅ​ក្រៅ​ឃុំ។ ក្រសួង​បាន​លើក​ហេតុផល​ថា ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​នយោបាយ ជា​សមត្ថកិច្ច​របស់​តុលាការ ក្រសួង​យុត្តិធម៌ មិន​មាន​សិទ្ធិ​លូក​ដៃ​លើ​កិច្ចការ​របស់​តុលាការ​ទេ។ យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​ចាត់​ទុក​សកម្មភាព​ចាប់​ខ្លួន​សកម្មជន​គណបក្ស​នយោបាយ​នេះ ជា​រឿង​នយោបាយ ព្រោះ​ករណី​នេះ ធ្លាប់​បាន​កើត​មាន​នៅ​មុន​គណបក្ស​ទាំង​ពីរ​បាន​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​កាល​ពី​ខែ​កក្កដា នោះ។ លោក មាជ សុវណ្ណារ៉ា មិន​អាច​ដោះ​លែង​តាម​រយៈ​លិខិត​សុំ​អន្តរាគមន៍​របស់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ទៅ​ក្រសួង​មហាផ្ទៃ បាន​ទេ។

  • សមាជិក​ព្រឹទ្ធ​សភាគណបក្ស​សម រង្ស៊ី ទាមទារឲ្យ​មាន​ការ​ដោះ​លែង​​ព្រះ​សង្ឃ ​ប្រ​ជា​ពលរដ្ឋ និង​សកម្ម​ជន​នយោ​បាយ​

    សមា​ជិក​ព្រឹទ្ធ​សភាមក​ពី​​គណបក្ស​ សម​ រង្ស៊ី ទាមទារ​​ឲ្យមាន​ការដោះលែងព្រះសង្ឃ ស្ត្រី​សកម្មជន​ដីធ្លី និង​សកម្មជន​នយោបាយ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នាពេល​ថ្មីៗ​នេះ​ ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ ។ ការទាមទារ​នេះធ្វើ​ឡើង​តាម​រយៈ​​សេចក្តី​ថ្លែង​ការណ៍​របស់សមា​ជិក​ព្រឹទ្ធ​សភា​គណបក្ស​ សម​ រង្ស៊ី ចុះ​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។ ក្នុង​​​សេចក្តី​ថ្លែង​ការណ៍នោះ សមា​ជិក​ព្រឹទ្ធ​សភា​គណបក្ស​ សម​ រង្ស៊ី ក៏ធ្វើ​ការស្នើ​ទៅ​កាន់​ថ្នាក់​ដឹក​នាំកំពូល​គណបក្ស​ទាំង​ពីរ​ដែលមាន​អាសនៈក្នុង​រដ្ឋ​សភា​នីតិកាល​ទី៥នេះ ​ឲ្យជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​​ព្រះ​សង្ឃ ​ប្រ​ជា​ពលរដ្ឋ និង​សកម្ម​ជន​នយោ​បាយ​ទាំង​នេះ​ផង​ដែរ ។

  • កម្ពុជា​នៅតែ​រក្សា​គោលជំហរ ទទួល​ជនអន្តោប្រវេសន៍ ពី​អូស្ត្រាលី គ្មាន​ការផ្លាស់ប្តូរ​

    ទាក់ទង​នឹង​ការបញ្ជូន ជន​អន្តោ​ប្រវេ​សន្ត៍​ពី ប្រទេស​អូស្ត្រាលី មក​កម្ពុជា លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស បានបញ្ជាក់​ជាថ្មី នៅ​ព្រឹក​ថ្ងៃទី​១៧ វិច្ឆិកា​នេះ​ថា​៖ កម្ពុជា នៅតែ​រក្សា​គោលជំហរ ទទួលយក​ជនអន្តោប្រវេសន៍ ពី​ប្រទេស​អូស្ត្រាលី មក​កម្ពុជា ក្នុងនាម​មនុស្សធម៌ ដោយ​គ្មាន​ការផ្លាស់ប្តូរ​ទេ​។​ ​លោក​កុយ គួ​ង បាន​មានប្រសាសន៍ថា​៖ ជាធម្មតា​ទេ នៅពេលដែល​រាជរដ្ឋាភិបាល អនុវត្ត​អ្វីមួយ មិនអាច​បំពេញចិត្ត​មនុស្សទាំងអស់​បានទេ តែងតែមាន​ការយល់ឃើញ ខុសគ្នា​ខ្លះៗ ក៏ប៉ុន្តែ​នៅ​ទីបំផុត អ្នក​ទាំងនោះ នឹង​យល់ថា អ្វីៗ​នឹង​ប្រព្រឹត្តទៅ ដោយ​រលូន​មិនមាន​បញ្ហា​អ្វី ដូចដែល​អ្នក​ទាំងនោះ បានគិត​នោះទេ​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo