កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ពលរដ្ឋជាង១០០នាក់ដាក់ញត្តិជូនរដ្ឋសភាស្នើឲ្យជួយដោះស្រាយជម្លោះដីធ្លីនៅឃុំបឹងប្រាំ
ពលរដ្ឋប្រមាណជាង ១០០នាក់ មកពីឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង នាំគ្នាទៅដាក់ញត្តិនៅរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែតុលា។ ក្រុមអ្នកភូមិដែលមានទាំងក្មេងតូចៗ និងជនពិការផង បានលើកបដានៅខាងមុខរដ្ឋសភា ទាមទាររកអន្តរាគមន៍ដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ប្រគល់ដីអោយពលរដ្ឋក្នុងឃុំបឹងប្រាំ កាន់កាប់ទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល ដែលបានផ្ដល់ដីសង្គមកិច្ចដល់ពួកគេកាលពីមានសមាហរណកម្ម។ ក្នុងបដាទាំងនោះ បានទាមទារអោយរដ្ឋាភិបាលអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធ ទទួលស្គាល់ដីដែលចែកអោយពលរដ្ឋនៅពេលធ្វើសមាហរណកម្ម។ លើសពីនេះ ពួកគាត់ទាមទារអោយតុលាការ បញ្ឈប់ចោទប្រកាន់អ្នកភូមិ ឬចាប់អ្នកភូមិដាក់ពន្ធនាគារ ដោយសារបញ្ហាជម្លោះដីធ្លី។
-
សង្គមស៊ីវិលជំរុញរដ្ឋាភិបាល និងភាគីពាក់ព័ន្ធរកយុត្តិធម៌ជូនជនរងគ្រោះដោយសារការបញ្ចេញមតិ
អង្គការសង្គមស៊ីវិលចំនួនបីនៅថ្ងៃសុក្រនេះ ជំរុញជាថ្មីម្តងទៀត ឲ្យរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធជួយស្វែងរកយុត្តិធម៌ និងការពារជូនជនរងគ្រោះដោយសារការបញ្ចេញមតិ និងអ្នកសារព័ត៌មានជាដើម។ ការជំរុញនេះធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលស្តីពី ការឆ្ពោះទៅមុខក្នុងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព ចំពោះការរំលោភសេរីភាពបញ្ចេញមតិនៅអាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី៣១ ខែតុលា ដែលមានការចូលរួមពីអ្នកសារព័ត៌មាន និងក្រុមគ្រួសារអ្នករងគ្រោះដោយសារការបញ្ចេញមតិមួយចំនួន។
-
អ្នកមានជម្លោះដីធ្លីឡើងលើរបងសភាទាមទារឲ្យតំណាងរាស្ត្រចេញមកទទួលញត្តិ
អ្នកមានជម្លោះដីធ្លីមកពីបណ្ដាខេត្ត និងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះនាំគ្នាឡើងឈរលើរបងរដ្ឋសភា ដើម្បីទាមទារឲ្យតំណាងរាស្ត្រចេញមកទទួលញត្តិពីខ្លួន។ នៅព្រឹកថ្ងៃសុក្រនេះ ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តបាត់ដំបង ពោធិ៍សាត់ និងរាជធានីភ្នំពេញមានគ្នាប្រមាណជាង១០០នាក់ប្រមូលផ្ដុំធ្វើការតវ៉ាជាថ្មីមុខរដ្ឋសភា ដើម្បីស្វែងរកអន្តរាគមន៍ករណីជម្លោះដីធ្លីរបស់ខ្លួន។
-
ជនជាតិដើមភាគតិចព្នងដាក់ញត្តិសុំឲ្យលុបអាជ្ញាប័ណ្ណក្រុមហ៊ុនដីសម្បទាននៅមណ្ឌលគិរី
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង ៥នាក់ តំណាងឲ្យពលរដ្ឋចំនួន ២៧៣គ្រួសារមកពីខេត្តមណ្ឌលគិរី ដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៅថ្ងៃទី៣០ ខែតុលា ដើម្បីស្នើសុំលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច វីឡា ឌីវេឡុបមេន (Villa Development)។ ការទាមទារនេះ បន្ទាប់ពីពួកគេបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូង ខេត្តមណ្ឌលគិរី មុនមកភ្នំពេញ។ បន្ទាប់ពីដាក់ពាក្យបណ្ដឹង និងដាក់ញត្តិរួចហើយ តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង ៥នាក់ បានលើកដៃសំពះក្នុងសន្និសីទកាសែតមួយនៅទីស្នាក់ការកណ្ដាលអង្គការសិទ្ធិមនុស្សអាដហុក (adhoc) ដើម្បីសុំឲ្យស្ថាប័នពាក់ព័ន្ធបានដឹង និងជួយអន្តរាគមន៍បន្ថែម។
-
ក្រុមសហជីពព្រមានធ្វើបាតុកម្មបើប្រាក់ខែគោលកម្មករតិចជាងការទាមទារ
ក្រុមសហជីពដែលអះអាងថា មានជំហរគាំទ្រ និងរកផលប្រយោជន៍ឲ្យកម្មករ ព្រមានថា នឹងធ្វើបាតុកម្មប្រឆាំងប្រាក់ខែគោលទាប ប្រសិនបើសេចក្ដីសម្រេចចុងក្រោយមួយដំណាក់កាលទៀតរបស់គណៈកម្មការក្រុមប្រឹក្សាការងារ នៅតែមិនអាចឆ្លើយតបដូចការទាមទាររបស់សហជីពចង់បាន។ ប្រតិកម្មរបស់ក្រុមសហជីពនៅពេលនេះ ធ្វើឡើងភ្លាមៗក្រោយពេលបិទបញ្ចប់នៃកិច្ចប្រជុំត្រីភាគី ដែលកិច្ចប្រជុំនេះ គឺដើម្បីស្វែងរកតួលេខរួមមួយ ក្នុងការឈានទៅកំណត់ប្រាក់ខែគោលអប្បបរមា សម្រាប់វិស័យវាយនភណ្ឌកាត់ដេរឆ្នាំ២០១៥។
-
អ្នកមានជម្លោះដីធ្លីនៅកោះកុងតវ៉ាមុខតុលាការខេត្ដទាមទារឲ្យដោះលែងតំណាងរបស់ខ្លួន
ប្រជាពលរដ្ឋមានជម្លោះដីធ្លីក្នុងស្រុកគិរីសាគរ ខេត្ដកោះកុង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នាំគ្នាហែក្បួនទៅតវ៉ាមុខតុលាការខេត្ដនេះ ដើម្បីទាមទារឲ្យដោះលែងតំណាងរបស់ខ្លួនដែលត្រូវបានចាប់ខ្លួន ។ អ្នកសម្របសម្រួលសមាគមន៍អាដហុកប្រចាំខេត្ដកោះកុងលោក នាង បូរ៉ាទីណូ ឲ្យVODដឹងថា ប្រជាពលរដ្ឋទាមទារឲ្យតុលាការដោះលែងតំណាងរបស់ខ្លួនដែលត្រូវបាន ចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែតុលា។ ទោះយ៉ាងណាលោកថាខាងតុលាការមិនបានឆ្លើយតប និងដោះស្រាយឲ្យប្រជាពលរដ្ឋនោះទេ ។ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ សាលាដំបូងខេត្តកោះកុងបានឃុំខ្លួនលោក ផន ណុល ជាតំណាងអ្នកភូមិ ចោទពីបទចោកម្ម ខណៈជនត្រូវចោទរូបនោះជាតំណាងពលរដ្ឋតវ៉ាប្រឆាំងនឹងក្រុមហ៊ុន SEZ របស់លោក លី យ៉ុងផាត់ ករណីជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋ១៣៥គ្រួសារ នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ។
-
បុគ្គលិកក្រុមហ៊ុនទ្រូថាមអាស៊ីព្រមានតវ៉ារៀងរាល់ថ្ងៃនិងដាក់ញត្តិជូននាយករដ្ឋមន្ត្រី
បុគ្គលិកក្រុមហ៊ុន ទ្រូថាមអាស៊ី (Truetime Asia) ដែលតវ៉ាជាថ្មីទៀតនៅខាងមុខការិយាល័យរបស់ខ្លួននៅសង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្ទើរពេញមួយថ្ងៃទី៣០ ខែតុលា មិនទទួលបានលទ្ធផលអ្វីទេ។ ស្របពេលនេះ ពួកគេព្រមានធ្វើការតវ៉ាជារៀងរាល់ថ្ងៃ និងនាំគ្នាដង្ហែញត្តិទៅដាក់នៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងតំណាងសហភាពអឺរ៉ុប ទៀត ប្រសិនបើពួកគេតវ៉ានៅនឹងកន្លែងពុំមានការឆ្លើយតប ឬដោះស្រាយយ៉ាងណានោះ។ បុគ្គលិកផលិតផ្ទាំងរូបភាពឱ្យក្រុមហ៊ុន ទ្រូថាមអាស៊ី ប្រមាណ ១០០នាក់ ចាប់ផ្ដើមតវ៉ាជាថ្មីទៀតប្រឆាំងនឹងថ្នាក់ដឹកនាំក្រុមហ៊ុនចំនួនបីនាក់ និងទាមទារឲ្យទទួលយកតំណាងបុគ្គលិកចំនួន ៩នាក់ដែលបានបញ្ឈប់មកចូលធ្វើការវិញ។
-
សង្គមស៊ីវិលរកឃើញថាកម្ពុជាប្រឈមបញ្ហាមួយចំនួនកើតចេញពីផែនការអភវិឌ្ឍន៍ជាតិ
អង្គការសង្គមស៊ីវិលមួយលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជាមានបញ្ហាប្រឈមសំខាន់ៗ មួយចំនួន ដែលកើតចេញពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨ និងផែនការយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៤-២០១៨ ។ ការបង្ហាញញនេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីផែនការយុទ្ធសាស្ត្រអភវិឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨ និងយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៤-២០១៨ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ដែលមានសិស្សនិស្សិតចូលរួមជាច្រើនរយនាក់។
-
អ្នកមានជម្លោះដីជាមួយចម្ការកៅស៊ូមេមត់ហែក្បួនបិទផ្លូវស្នើសុំអាជ្ញាធរជួយដោះស្រាយ
ប្រជាពលរដ្ឋប្រមាណ ៣០០នាក់ តំណាងឲ្យពលរដ្ឋតវ៉ាកន្លងមក ៥២៤គ្រួសារ ដែលមានជម្លោះដីធ្លីនៅឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ ដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់។ ចំណែកអាជ្ញាធរ បានចេញលិខិតជាផ្លូវការថា នឹងពិភាក្សាគ្នាឡើងវិញជុំវិញបញ្ហានេះនៅពីរសប្ដាហ៍ខាងមុខ។ ក្បួនដង្ហែចេញពីមុខផ្សារស្ថិតក្នុងភូមិខ្នងក្រពើកើត ឃុំត្រមូង កាត់មុខក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឆ្ពោះទៅកាន់សាលាស្រុកមេមត់ រហូតឈានដល់បិទផ្លូវជាតិលេខ៧មួយសន្ទុះនៅមុខសាលាស្រុក នៅព្រឹកថ្ងៃទី៣០ តុលា ដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។
-
អាជ្ញាធរខណ្ឌជ្រោយចង្វារសន្យាដោះស្រាយជម្លោះដីក្រុងរណបដោយសន្តិវិធី
គម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វាររបស់ក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) ប្រជាពលរដ្ឋ ៣សង្កាត់ បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដើម្បីស្នើសុំឲ្យរក្សាការពារដី និងសុំបញ្ឈប់សកម្មភាពក្រុមហ៊ុនដែលពន្លិចយកដីរបស់ពួកគាត់។ នៅក្នុងកិច្ចពិភាក្សារកដំណោះស្រាយជាច្រើនម៉ោង អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត បានសុំឲ្យអាជ្ញាធរសង្កាត់ ចុះវាស់ដីប្រជាពលរដ្ឋក្នុងភូមិចាស់ទាំងអស់ក្នុងខណ្ឌនេះ ដែលជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍក្រុងរណបជ្រោយចង្វារ។ លោក ឃ្លាំង ហួត សន្យាចំពោះមុខពលរដ្ឋដែលមានដីជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍក្រុងរណបជ្រោយចង្វារ ដែលក្រុមហ៊ុន អូស៊ីអាយស៊ី បូមខ្សាច់ពន្លិច
-
សហជីពមួយក្រុមទារប្រាក់អត្ថប្រយោជន៍ស្របពេលសហជីពផ្សេងទារឡើងប្រាក់ខែគោល
ក្នុងពេលសហជីពជាច្រើនក្រុម កំពុងចរចាជាមួយតំណាងម្ចាស់រោងចក្រ និងតំណាងរដ្ឋាភិបាល ដើម្បីទាមទារឡើងប្រាក់ខែគោល ស្រាប់តែមានសហជីពមួយក្រុមបែរជាទាមទារសុំប្រាក់អត្ថប្រយោជន៍កម្មករទៅវិញ។ តើការទាមទារនេះ នឹងបង្កឱ្យមានផលប៉ះពាល់យ៉ាងណាដល់ដំណើរការទាមទារប្រាក់ខែគោល? សហជីពមួយក្រុមដែលមានសមាជិកជាក្រុមសហជីពចំនួន ១៣អង្គភាពរួមគ្នា បានផ្ញើលិខិតមួយច្បាប់ សុំឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយរៀបចំឲ្យមានការប្រជុំមួយ ដើម្បីពិភាក្សាអំពីការផ្តល់ប្រាក់អត្ថប្រយោជន៍ឲ្យកម្មករ។
-
សហគមន៍២០នៅខេត្តត្បូងឃ្មុំគ្រោងដើរហែក្បូនទាមទារប័ណ្ណកម្មសិទ្ធិដីធ្លី
ប្រជាសហគមន៍ប្រមាណ៥០០នាក់នឹងដើរហែក្បូនទៅសាលាស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកស្អែកនេះ ជំរុញឲ្យអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យអ្នកភូមិ ដើម្បីទប់ស្កាត់ការបណ្តេញចេញ។ មន្ត្រីតស៊ូមតិ និងចងក្រងសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ស៊ុម ម៉ាណែត ឲ្យVODដឹងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤នេះថា សហគមន៍ចំនួន២០មានគ្នាប្រមាណជាង៥០០នាក់ នឹងដើរហែក្បូនពីសហគមន៍ខ្នងក្រពើខាងលិច និងខាងកើត ទៅសាលាស្រុក ដើម្បីជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនចេញប័ណ្ណកម្មសិទ្ធិដីធ្លី ឲ្យអ្នកភូមិ៦៣៨គ្រួសារ ដែលកំពុងប្រឈមនឹងការបណ្តេញចេញពីសំណាក់ក្រុមហ៊ុនចម្ការកៅស៊ូមេមត់។ សហគមន៍ខ្នងក្រពើខាងកើត អ្នកស្រី ឈុត ស្រីអូន អះអាងថា កាលពីជិត២ខែមុន អាជ្ញាធរស្រុកខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានចុះមកស្រង់ស្ថិតិពលរដ្ឋនៅតំបន់នោះ ដោយសន្យាផ្តល់ព័ត៌មាន ពីការធ្វើប័ណ្ណកម្មសិទ្ធិ ក្នុងរយៈ២សប្តាហ៍។
-
ពលរដ្ឋនៅសង្កាត់ចាក់អង្រែក្រោម៧គ្រួសារតវ៉ាមុខសាលារាជធានីភ្នំពេញ
ប្រជាពលរដ្ឋ៧គ្រួសារមកពីភូមិទួលរការ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ឡើងមកតវ៉ានៅមុខសាលារាជធានីភ្នំពេញ ទាមទារឲ្យលោក ប៉ា សុជាតិវង្ស ជួយអន្តរាគមន៍ករណីចៅសង្កាត់កាត់ដីដែលពួកគេរស់នៅតាំងពីឆ្នាំ១៩៨០ ទៅជាដីរដ្ឋទៅវិញ។ ពលរដ្ឋម្នាក់ដែលអះអាងថាខ្លួនជាជនរងគ្រោះអ្នកស្រី សំ ផល្លី និយាយថាពួកគេកំពុងរងនូវភាពអយុត្តិធម៌ ខណៈចៅសង្កាត់ចាក់អង្រែក្រោមបានបន្លំឯកសារកាត់ដីទំហំ៣០០០ម៉ែត្រការ៉េ ដែលជាដីរបស់ប្រជាជនចំនួន៧គ្រួសារ ថាជាដីរដ្ឋ។
-
សង្គមស៊ីវិលគ្រោងស្នើឲ្យរដ្ឋាភិបាលបង្ហាញសេចក្ដីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មអុីនធើណែត
ក្រុមអង្គការសង្គមស៊ីវិលឲ្យដឹងថា ខ្លួនមានគម្រោងដាក់លិខិតទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីស្នើសុំឲ្យបង្ហាញជាសាធារណៈនូវសេចក្តីព្រាងច្បាប់ប្រឆាំងឧក្រិដ្ឋកម្មអុីនធើណែត (Cybercrime Law)។ ប្រធានផ្នែកទំនាក់ទំនង និងអភិវឌ្ឍន៍សមាជិកភាពនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) កញ្ញា ស៊ិន ពុទ្ធារី ប្រាប់ VOD ឲ្យដឹងថា អង្គការចំនួន៥កំពុងព្រាងលិខិតរួមមួយ ដើម្បីដាក់ទៅទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងសប្តាហ៍នេះ ដើម្បីសុំឲ្យមានការបង្ហាញជាផ្លូវការ នូវសេចក្តីព្រាងច្បាប់ប្រឆាំងឧក្រិដ្ឋកម្មអុីនធើណែត ព្រោះអ្វីដែលសង្គមស៊ីវិលបានដឹង គឺជាសេចក្ដីព្រាងច្បាប់មួយដែលមិនទាន់ផ្លូវការនៅឡើយ។ អង្គការទាំង៥រួមមាន មជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) អង្គការបណ្តាញយុវជនកម្ពុជា (CYN) អង្គការអនាគតយុវជនអាស៊ាន (CamASEAN) និង EWMI។
-
ពលរដ្ឋឃុំបឹងប្រាំគ្រោងដាក់ញត្តិតាមស្ថាប័នរដ្ឋមួយចំនួនឲ្យជួយដោះស្រាយជម្លោះដី
តំណាងប្រជាពលរដ្ឋមកពីឃុំបឹងប្រាំ ខេត្តបាត់ដំបង អះអាងពីការពន្យារពេលក្នុងការដាក់ញត្តិ ដោយលើកឡើងថា ត្រូវបំពេញឯកសារផ្លូវច្បាប់មួយចំនួនទៀត និងញត្តិដែលគ្រោងនឹងដាក់នៅតាមស្ថាប័នសំខាន់ៗរបស់រដ្ឋ នៅមិនទាន់ធ្វើរួចរាល់នៅឡើយ។ លោក ឆាន មុន្នី ដែលអះអាងថាជាតំណាងឲ្យប្រជាពលរដ្ឋជិត ២០០នាក់ ដែលធ្វើដំណើរពីខេត្តបាត់ដំបង ដើម្បីមកដាក់ញត្តិនៅរាជធានីភ្នំពេញ ឲ្យដឹងកាលពីព្រឹកថ្ងៃទី២៧ ខែតុលា ថា នៅពេលនេះ ពួកគាត់កំពុងរៀបចំធ្វើញត្តិនៅឡើយ។ លោកបន្តថា ប្រហែលក្នុងពេល ២ ឬ ៣ថ្ងៃទៀត បានចាប់ដើរដាក់ញត្តិ៖ «វាមិនទាន់ទៀងនៅឡើយ ព្រោះថាយើងមិនទាន់ធ្វើហើយ។
-
សមត្ថកិច្ចប្រមាណ៥០នាក់ព័ទ្ធវត្តចាស់ក្នុងសង្កាត់ជ្រោយចង្វា
សមត្ថកិច្ចប្រមាណ៥០នាក់ នៅព្រឹកថ្ងៃអង្គារនេះ ព័ទ្ធវត្តចាស់ នៅសង្កាត់ជ្រោយចង្វា ទីដែលប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង កំពុងស្នាក់នៅដើម្បីរកអន្តរាគមន៍ពីរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ជាតិ។ ប្រជាពលរដ្ឋមកពីឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង លោក បូប សំបូរ ប្រាប់ VOD ថាពលរដ្ឋរងគ្រោះដែលកំពុងស្នាក់នៅវត្តចាស់ មានការភ្ញាក់ផ្អើលដោយសារតែឃើញមានកងកម្លាំងចម្រុះប្រមាណ៥០ ទៅ៦០នាក់ មកឡោមព័ទ្ធបរិវេណវត្ត។ លោកថាពលរដ្ឋមិនមានគម្រោងហែញត្តិអ្វីនោះទេ ហើយក៏មិនដឹងថាការដាក់កម្លាំងមកនេះដើម្បីអ្វីដែរ។ លោកបន្តថា កាលពីថ្ងៃចន្ទម្សិលមិញ ពេលលោកស្រី មូរ សុខហួរ ចុះមកសួរសុខទុក្ខពួកគាត់ ក៏ឃើញមានសមត្ថកិច្ចចុះមកដាក់ពង្រាយនៅមុខវត្តនេះដែរ ប៉ុន្តែមានត្រឹមតែប្រមាណ១០នាក់ប៉ុណ្ណោះ មិនច្រើនដូចថ្ងៃនេះទេ។
-
មេធាវីជនជាតិអង់គ្លេសចុះសិក្សាជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ
មេធាវីជនជាតិអង់គ្លេស នៅព្រឹកថ្ងៃចន្ទនេះ សាកសួរព័ត៌មានពីប្រជាពលរដ្ឋប្រមាណ២០០គ្រួសារក្នុងខេត្តកោះកុងដែលរងគ្រោះក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ(KSI) មុននឹងឈានដល់ដំណើរការសវនាការដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០១៥។ ប្រជាពលរដ្ឋឲ្យដឹងថាកាលពីឆ្នាំ២០១២ អ្នករងគ្រោះដីធ្លី២០០គ្រួសារ បានដាក់ពាក្យបណ្តឹងនៅប្រទេសអង់គ្លេស ដើម្បីប្តឹងពីករណីក្រុមហ៊ុនស្ករអំពៅដែលមានទីផ្សារនៅអឺរ៉ុប រំលោភដីធ្លីរបស់ប្រជាពលរដ្ឋ។
-
ពលរដ្ឋសហគមន៍SOSតវ៉ានៅមុខផ្ទះនាយករដ្ឋមន្ត្រីពីរឿងកម្មសិទ្ធិដីនិងសងថ្លៃដីតាមតម្លៃទីផ្សារ
ពលរដ្ឋប្រមាណ ១០០ នាក់ តំណាងឲ្យប្រជាពលរដ្ឋជាង ៦០០ គ្រួសារ រស់នៅសហគមន៍ចំនួន៥ ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាំគ្នាមកតវ៉ានៅមុខផ្ទះនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ២៧ តុលា ដើម្បីឲ្យរដ្ឋាភិបាលផ្ដល់ប្លង់កម្មសិទ្ធិដី និងសងថ្លៃដីដែលរដ្ឋត្រូវការ តាមតម្លៃទីផ្សារ។ តំណាងពលរដ្ឋសហគមន៍អេសអូអេស (SOS) បានស្នើដល់រដ្ឋាភិបាលផ្ដល់ប្លង់កម្មសិទ្ធិដីស្របច្បាប់ ដែលនៅសេសសល់ពីគម្រោងពង្រីក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយដីដែលរងផលប៉ះពាល់រដ្ឋត្រូវទិញក្នុងតម្លៃទីផ្សារបច្ចុប្បន្ន ស្នើនឹង ២.៥០០ដុល្លារក្នុង១ម៉ែត្រការ៉េ។ ចំណែកឯពលរដ្ឋដែលត្រូវដោះដូរ ដីនិងផ្ទះ ត្រូវផ្ដល់ប្លង់កម្មសិទ្ធិដី និងសង់ផ្ទះតាមទំហំជាក់ស្ដែង។
-
សង្គមស៊ីវិលចាត់ទុកជម្លោះដីធ្លីជាបញ្ហាចម្បងនៅកម្ពុជា
បញ្ហាជម្លោះដីធ្លីនៅកម្ពុជា គឺជាបញ្ហាចម្បងមួយនៅក្នុងសង្គមកម្ពុជា ដែលកើតមានរ៉ាំរ៉ៃអស់រយៈពេលជាង ១០ឆ្នាំមកហើយ ដែលករណីខ្លះនៅមិនទាន់ដោះស្រាយបាននៅឡើយ។ បញ្ហាជម្លោះដីធ្លីនេះ ធ្វើឲ្យប្រជាពលរដ្ឋជួបបញ្ហាជាច្រើន ដូចជាការបាត់បង់ដីធ្លីសម្រាប់កសិកម្ម បាត់បង់ប្រាក់ចំណូល ប៉ះពាល់ដល់ការសិក្សារបស់កុមារ និងយុវជននៅពេលផ្លាស់ប្ដូរទីលំនៅ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លើកឡើងថា ការចុះបញ្ជីដីធ្លីគឺជាការដោះស្រាយទំនាស់នៅក្នុងប្រទេសកម្ពុជា។ រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ លោក សរ សុវណ្ណ មានប្រសាសន៍ថា យុវជនស្ម័គ្រចិត្តបានចុះវាស់វែងដីធ្លី និងចុះបញ្ជីបានជាង ២លានហិកតារនៅទូទាំងប្រទេស។
-
តុលាការខេត្តកោះកុងឃុំខ្លួនតំណាងពលរដ្ឋម្នាក់ដែលមានជម្លោះដីជាមួយក្រុមហ៊ុនលីយ៉ុងផាត់
ចៅក្រមសាលាដំបូងខេត្តកោះកុង សម្រេចឃុំខ្លួនតំណាងពលរដ្ឋម្នាក់ ក្នុងចំណោមពលរដ្ឋ ៤នាក់ទៀត ដែលតុលាការចោទប្រកាន់ពីបទលួចទ្រព្យសម្បត្តិក្រុមហ៊ុន អេស.អ៊ី.ហ្សិត (SEZ) របស់លោកឧកញ៉ា លី យ៉ុងផាត់ នៅថ្ងៃទី២៧ តុលា ទោះបីជាតំណាងអយ្យការស្នើសុំដាក់ករណីនេះក្រោមការត្រួតពិនិត្យរបស់តុលាការ។ តំណាងពលរដ្ឋរូបនោះមានឈ្មោះ ផន ណុល អាយុ ៤៨ឆ្នាំ ភេទប្រុស ជាជនពិការដៃម្ខាង រស់នៅក្នុងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានចៅក្រមលោក ខាំ សុផារី សម្រេចឃុំខ្លួន តែត្រូវបានសង្គមស៊ីវិលចាត់ទុកថា នេះជាការគំរាមកំហែងបំបាក់ស្មារតីពលរដ្ឋដែលតវ៉ាជម្លោះដីជាមួយក្រុមហ៊ុនមានអំណាច។