កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • ​ពលរដ្ឋ​៦០០​គ្រួសារ​រក​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី​ម្តងទៀត ទប់ស្កាត់​ការបណ្តេញចេញ​​

    តំណាង​អ្នកភូមិ​រស់​នៅ​ជាប់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ រក​កិច្ច​អន្តរាគមន៍​ជា​ថ្មី​ម្ដងទៀត ពី​នាយក​រដ្ឋមន្ត្រី ដើម្បី​ការពារ​ពួកគេ​៦០០​គ្រួសារ កុំឲ្យ​មាន​ការបណ្តេញ​ចេញ​ទាំងប​ង្ខំ ខណៈ​អាជ្ញាធរ​ជូន​ដំណឹង​ពី គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​នោះ ដោយ​មិន​ប្រាប់​ពី​ការផ្តល់​សំណង​ជាមុន​។​ ​តំណាង​អ្នក​ភូមិ អ្នកស្រី ច្រាយ នី​ម ប្រាប់​អ្នកសារព័ត៌មាន​មុន​ដាក់​ញត្តិ ទៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី នៅ​ក្រោម​ដើម​ពោធិ៍ នា​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៤ នេះ​ថា ច្រើន​ឆ្នាំ​មកនេះ អាជ្ញាធរ​បាន​ប្រកាស​ពី​ការពង្រីក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ប៉ុន្តែ​ស្ត្រី​រូប​នោះ​អះអាងថា អាជ្ញាធរ​មិន​ប្រាប់​ពី​ការផ្តល់​សំណង​ទេ ដូចនេះ​ហើយ​អ្នកភូមិ​បារម្ភ​ថា​ពួកគេ​៦០០​គ្រួសារ ដែល​រស់នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​នោះ អាច​នឹង​ត្រូវ​បណ្តេញចេញ​ពី​លំនៅដ្ឋាន​ទាំង​បង្ខំ ដូច​សហគមន៍​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដែរ​។

  • តុលាការ​កោះ​ហៅ​មេ​ដឹកនាំ​សហជីព​២រូប​ទៀតចូលបំភ្លឺ​​

    សាលា​ដំបូង​រាជ​ធានីភ្នំពេញ កោះ​ហៅ​មេ​ដឹក​នាំ​សហជីព​ចំនួន​២រូប គឺ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និងលោក​ស្រី​ យ៉ាង សោភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ឲ្យ​ចូល​បំភ្លឺ​នៅ​ចុង​ខែ​តុលា​នេះ ពី​បញ្ហា​ហិង្សា​នៅ​ផ្លូវវ៉េង​ស្រេង​ ដែល​កើត​ឡើង​កាល​ពី​ដើម​ខែ​មករា។​ ដី​កា​បង្គាប់​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ចំនួន​២ដែល​មាន​អត្ថន័យដូចគ្នា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៩​ខែ​តុលា​ ឲ្យ​ដឹង​ថា​តុលា​​ការ​បង្គាប់​ឲ្យ​លោក រ៉ុង ឈុន ចូល​បំភ្លឺ​​នៅ​ថ្ងៃ​ទី​៣១ខែតុលា ឆ្នាំ​២០១៤ វេលាម៉ោង ​៨ និង​៣០នាទី​ព្រឹក និង​លោក​ស្រី ​យ៉ាង សោភ័ណ្ឌ ​នៅ​ម៉ោង​២​ និង​៣០​នាទី​រសៀល។

  • តុលាការសម្រេច​ឃុំខ្លួនលោក​អ៊ុក ពេជ្រ​សំណាង ជាសកម្មជនគណបក្សសង្ក្រោះជាតិ

    រាជធានី​ភ្នំពេញ៖​ មន្ត្រីតុលាការ​សាលាដំបូងរាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យនេះ​ឲ្យដឹងថា កាល​ពី​ម្សិលមិញ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ បុរសជាសកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ ​ដែល​តែងតែ​ដឹកនាំ​ក្រុម​បាតុករ​​ចេញ​តវ៉ា។​ លោក ​ហេង កេស​រោ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រាប់អោយដឹងនៅ​ថ្ងៃ​ទី២៦ ខែតុលា​នេះ​ថា កាលពី​រសៀល​ម្សិលមិញ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ឈ្មោះ អ៊ុក ពេជ្រ​សំណាង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​ជាងកាត់សក់ និង​រត់​ម៉ូតូ​រ៉ឺ​ម៉ក នឹងជា​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​បទ​ចូលរួម​ធ្វើ​កុបកម្ម​ប្រឆាំង ​និង ​អ្នករាជការ​សាធារណៈ​មាន​ស្ថាន ទម្ងន់ទោស និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ប្រព្រឹត្ត​នៅ​ចំណុច​ទីលាន​ប្រជាធិបតេយ្យ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី ១៥ខែកក្កដា ឆ្នាំ២០១៤ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៥៦, ៤៥៧, ៥០៤ និង​មាត្រា​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

  • តំណាង​សហជីព​ទាមទារ​ឲ្យ​ក្រសួង​ការងារ​លុប​ចោល​លក្ខខណ្ឌ​ស្មុគស្មាញ​ពេល​ចុះ​បញ្ជិកា

    តំណាង​សហជីព​កម្មករ និង​សមាគម​ចំនួន ៩ ដែល​មាន​គ្នា​ជាង ២០០ នាក់ យក​ញត្តិ​ទៅ​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី ២៦ តុលា។ ពួក​គាត់​ទាមទារ​ឱ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លុប​ចោល​លក្ខខណ្ឌ​ស្មុគស្មាញ​ក្នុង​ការ​ចុះ​បញ្ជិកា​របស់​អង្គការ​វិជ្ជាជីវៈ ឬ​សហជីព។ តំណាង​សហជីព​កម្មករ និង​សមាគម​មិន​មែន​រដ្ឋាភិបាល​ទាំង ៩ ដែល​ប្រមូល​ផ្ដុំ​គ្នា​ដាក់​ញត្តិ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី ២៦ តុលា គឺ​ជា​ការ​ប្រឆាំង​នឹង​ការ​រឹតត្បិត​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​តម្រូវ​ឱ្យ​ថ្នាក់​ដឹក​នាំ​សហជីព​ថ្មី​មាន​លិខិត​ថ្កោលទោស ពេល​ចុះ​បញ្ជិកា។

  • បាតុកររោងចក្រ​​​ស្បែកជើង​ជី​ហួយ​​​ព្រមាន​ធ្វើការ​តវ៉ា​​​បន្ត​ទៀត​នៅព្រឹក​ថ្ងៃ​ទី​២៧ ​តុលា​

    ខេត្តកំពង់ចាម ​៖​ ទោះបី​ជា​បាតុករ​ចំនួន​១០​នាក់​​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​ហិង្សា​វាយ​កំទេច និង​ដុត​បំផ្លាញ​សំភារ​រោងចក្រ​យ៉ាងណា​ក្តី ក្រុម​ដដែលនេះ​ បា​ន​ព្រមាន​ថា ពួក​គេនឹងមក​ប្រមូលផ្តុំ​គ្នា​ធ្វើការ​តវ៉ា​ទាមទារ​លក្ខ​ខណ្ឌ​ការងារ​បន្ត​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ​តុលា ២០១៤ នៅ​រោងចក្រ​ស្បែកជើង​ជីហួយ ស្ថិត​នៅ​ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ។ នេះ​ជា​ការ​លើក​ឡើង​របស់លោក​ឧត្តម​សេនី​យ៍​ត្រីជឹ​ម សេង​ហុង ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​យុត្តិធម៌ដែល​បាន​ប្រាប់​​​អ្នក​យក​ព័ត៌​មាន​​​កាល​ពីព្រឹក​ថ្ងៃ​ទី​២៦ តុលា ។ លោក​ឧត្តម​សេនីយ៍​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា ទោះជា​បែប​ណា​ក្តី​កម្លាំង​សមត្ថកិច្ច មាន​នគរបាល អាវុធហត្ថ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​រាប់រយ​នាក់​នឹង​ត្រៀម​លក្ខណៈបង្ការ​ទប់ស្កាត់​គ្រប់​បែប​យ៉ាង ។

  • មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ព្រួយបារម្ភ​ពី​ស្ថានភាព​កុមារ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​កម្ពុជា

    ជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ចេញ​ផ្សាយ​កំណត់ត្រា​សង្ខេប ស្ដីពី​កុមារ នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​កម្ពុជា។ កំណត់ត្រា​សង្ខេប​នេះ សន្និដ្ឋាន​ជា​រួម​ថា បើ​ទោះ​ជា​កម្ពុជា​មាន​ក្របខ័ណ្ឌ​ច្បាប់ ចែង​ពី​អនីតិជន​ក្នុង​ប្រព័ន្ធ យុត្តិធម៌​ព្រហ្មទណ្ឌ​ក្ដី ប៉ុន្តែ​នីតិវិធី​សម្រាប់​អនុវត្ត​ទៅលើ​អនីតិជន នៅ​តែ​មាន​ការ​ព្រួយបារម្ភ​នៅឡើយ។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ផ្ដល់​ការ​យក​ចិត្តជា ពិសេស​ចំពោះ ជនសង្ស័យ​ជា អនីតិជន​និង​កុមារ បើ​ទោះ​បី​ជា ច្បាប់​និង​ក្រមព្រហ្មទណ្ឌ បាន​ចែង​អំពី មាត្រា​មួយ​ចំនួន ពិសេស អំពី​កុមារ​ហើយ​ក៏ដោយ។ នៅ​ក្នុង​កំណត់ត្រា​សង្ខេប កម្រាស់​១៤​ទំព័រ​របស់​ខ្លួន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ធ្វើការ​វាយតម្លៃ​ទៅលើ​ស្ថានភាព​បច្ចុប្បន្ន នៃ​ប្រព័ន្ធ​យុត្តិធម៌​អនីតិជន​នៅ​កម្ពុជា ដែល​ស្ថាប័ន​មួយ​នេះ អះអាង​ថា មាន​លក្ខណៈ​ផ្ទុយ​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ។

  • សង្គម​ស៊ីវិល​និង​អ្នកជំនាញ​ជំរុញ​រដ្ឋាភិបាល​ដាក់បញ្ចូល​ច្បាប់​ការពារ​ពលរដ្ឋ​អ្នកសារព័ត៌មាន​​

    ​អ្នកជំនាញ និង​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជំរុញ​ឲ្យ​រដ្ឋាភិបាល ដាក់បញ្ចូល​ច្បាប់​ការពារ​អ្នកសារព័ត៌មាន​ជា​ប្រជាពលរដ្ឋ និង​កម្មករ​កាត់ដេរ ដើម្បី​ការពារ​សិទ្ធិសេរីភាព​នៅពេល​រាយការណ៍​ព័ត៌មាន​។​ ​ការជំរុញ​នេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី ការភ្ជាប់​ទំនាក់ទំនង​រវាង​ពលរដ្ឋ​អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ​តុលា ឆ្នាំ ២០១៤ រៀបចំ​ដោយ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​។​ ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​លោក ប៉ា ងួនទៀង មានប្រសាសន៍​ក្នុង​សិក្ខាសាលា​ថា ការផ្តល់ និង​បើក​ចំហ​ព័ត៌មាន​ពី​រដ្ឋាភិបាល​មាន​សារៈសំខាន់ ដើម្បី​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ទទួលបាន​ព័ត៌មាន​ពី​ការអភិវឌ្ឍន៍​សង្គម​ជាក់ស្តែង​។

  • ឃាត់ខ្លួនកម្មករ​រោងចក្រជូហួយនៅ​ស្រុក​ជើងព្រៃចំនួន ១០នាក់

    កំពង់​ចាម​​៖ ​កម្មករ កម្មការិនី ចំនួន១០នាក់ ​ដែលបំរើការងារនៅរោង​ចក្រ ​ជូ​ហួយ ​ដែល​មាន​ទី​តាំង​ស្ថិត​នៅភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ​ស្រុក​ជើងព្រៃ​ ​ខេ​ត្ដ​កំពង់​ចាម ត្រូវបាន​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តកំពង់ចាម ចាប់ខ្លួន​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​ខេត្តកំពង់ចាម កាលពី​រសៀល​ថ្ងៃទី​២៥ ខែតុលា ដោយ​ជាប់​សង្ស័យ​ពីបទ​ញុះញង់​កម្មករ​ប្រើ​អំពើហិង្សា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​។ សូមបញ្ជាក់ថា កាលពីព្រឹកម្សិលមិញនេះ កម្មករ កម្មការិនី ប្រមាណ​ ជិត ២០០​នាក់ បានធ្វើ​បាតុកម្ម​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ ជូហួ​យ គោរព​កិច្ច​ច្បាប់​ការងារ និង​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ ដោយបាន​ធ្វើការ​តវ៉ា​ស្រែ​ម​ទាមទារ​នៅមុខ​រោងចក្រ​។ ប៉ុន្តែ​នៅពេល​តវ៉ា​នោះ ក៏មាន​ការប៉ះទង្គិច​ជាមួយ​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច រហូត​ឈានដល់​មាន​ការប្រើ​អំពើហិង្សា​ដាក់គ្នា​ទៅវិញទៅមក រហូតដល់​សមត្ថកិច្ច​ផ្ទុះអាវុធ​ ដើម្បី​បំបែក​ក្រុម​អ្នក​តវា់​។

  • ​សហជីព​និង​សមាគម​ស្នើ​ក្រសួង​ការងារ​បញ្ឈប់​ការបង្ក​ភាពស្មុគស្មាញ​អង្គការ​វិជ្ជាជីវៈ​​

    សហជីព​ និងសមាគម​ចំនួន​៨ ស្នើ​​ឲ្យ​​ក្រសួង​​ការងារ​​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជី​រៈ បញ្ឈប់​ការបង្ក​ភាពស្មុគស្មាញ ដល់​ការចុះបញ្ជី​របស់​អង្គការ​វិជ្ជាជីវៈ ដែល​នាំ​ឲ្យ​ខាតបង់​ពេលវេលា និង​ថវិកា​។​ ក្នុង​ញត្តិ​របស់​សហជីព និង​សមាគម​ទាំង​៨​ដែល​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​លើកឡើង​ថា ចាប់ពី​ចុងឆ្នាំ​២០១៣​មក​ក្រសួង​ការងារ​បាន​រឹតបន្តឹង​ការចុះបញ្ជី​ការបស់​អង្គកា​រ​វិជ្ចាជីវៈ ដែល​ត្រូវឲ្យមាន​ភ្ជាប់​លិខិត​ថ្កោលទោ​សពី​ក្រសួង​យុត្តិធម៌​។ សហជីព និង​សមាគម​ចាត់ទុកថា ការតម្រូវ​របស់​ក្រសួង​នេះ​គឺជា​ការបង្ក​ភាពស្មុគស្មាញ​និង​នាំ​ឲ្យ​ខាត​ថវិកា​។​

  • ក្រុមកម្មករ​រោងចក្រ ជូ ហ៊ួ​យ ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច រហូត​ឈានដល់​ការផ្ទុះអាវុធ ចាប់​មនុស្ស ១០ នាក់​

    កម្មករ កម្មការិនី នៃ​រោងចក្រ ជូ ហ៊ួ​យ (Ju Hui) ចំនួន ១០ នាក់ ត្រូវបាន​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តកំពង់ចាម ចាប់ខ្លួន​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​ខេត្តកំពង់ចាម កាលពី​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៤ ដោយ​ជាប់​សង្ស័យ​ពីបទ​ញុះញង់​កម្មករ​ប្រើ​អំពើហិង្សា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​។​

  • អំពើហិង្សា​លើ​ស្ដ្រីភេទ​និង​កេ្មង​ស្រី​នៅ​តែ​បន្ដ​កើតមាន​គួរឲ្យ​ព្រួយបារម្ភ​នៅ​កម្ពុជា​​

    មន្ដ្រី​រដ្ឋសភា ព្រឹទ្ធសភា​កម្ពុជា ព្រួយបារម្ភ​ពី​ការប្រើ​ហិង្សា​ប្រឆាំង​ស្ដ្រី និង​កុមារី ដែល​ជា​ឫសគល់ នៃ​វិសមភាព​យេនឌ័រ និង​ការរើសអើង ដែល​ជា​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ធ្វើឲ្យ​រារាំង​ការចូលរួម​សកម្មភា​ព​របស់​ស្ដ្រី​ក្នុងសង្គម​និង​ការអភិវឌ្ឍន៍​។​ ​រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​ជា​អធិការកិច្ច និង​ជា​ប្រធាន​សមាគម​សមាជិក​សភា​កម្ពុជា លោកស្រី ម៉ែន សំអន ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការបង្ការ​ហិង្សា ប្រឆាំង​ស្ដ្រី និង​កុមារី ថា ការប្រើ​ហឹង្សា​ប្រឆាំង​ស្ដ្រី​និង​កុមារី មិន​ត្រឹមតែ​មាន​ផលប៉ះពាល់​ដល់​រាងកាយ ផ្លូវភេទ ផ្លូវ​ចិត្ដឬ​ខាងសេដ្ឋកិច្ច​ចំពោះ​ស្ដ្រី​ប៉ុណ្ណោះ​ទេ វា​បានជះ​ឥទ្ធិពល​អាក្រក់​ដល់​គ្រួសារ សហគមន៍​ទាំងមូល និង​ជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍន៍​ផង​ដែរ​។ លោកស្រី​បញ្ជាក់​ថា បើទោះបី​មាន​ការរីកចំរើន ក្នុង​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ និង​ការផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ដ្រីក៍​ដោយ ប៉ុន្ដែ​អំពើហឹង្សា​លើ​ស្ដ្រីភេទ នៅតែ​បន្ដ​កើតមាន​នៅ​កម្ពុជា​នៅឡើយ​។

  • ក្លឹប​អ្នក​កាសែត​បារម្ភ​ពី​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា

    ក្លឹប​អ្នក​កាសែត​កម្ពុជា សម្ដែង​ការ​បារម្ភ​ពី​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​សារព័ត៌មាន​មួយ​ចំនួន ត្រូវ​បាន​ក្រុម​អ្នក​រក​ស៊ី​ឈើ​ខុស​ច្បាប់ និង​ក្រុម​បទល្មើស​នេសាទ​សម្លាប់។ លើស​ពី​នេះ អ្នក​សារព័ត៌មាន​មួយ​ចំនួន ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ ដោយ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ពី​បទ​កំហែង​យក​ប្រាក់។ ក្លឹប​អ្នក​កាសែត​កម្ពុជា ទទូច​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច បង្ហាញ​នូវ​តម្លាភាព​ក្នុង​ការ​អនុវត្ត​ច្បាប់ ជៀសវាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីព​របស់​អ្នក​សារព័ត៌មាន។ ការ​ព្រួយ​បារម្ភ​នេះ បន្ទាប់​ពី​ក្លឹប​អ្នក​កាសែត​កម្ពុជា សង្កេត​ឃើញ​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ ក្រុម​អ្នក​សារព័ត៌មាន កំពុង​ប្រឈម​មុខ​យ៉ាង​ស្រួចស្រាល់​ជាមួយ​ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់ និង​ក្រុម​បទល្មើស​នេសាទ។ សេចក្តី​ថ្លែងការណ៍​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ កាល​ពី​ថ្ងៃ​ទី​២៤ តុលា កត់​សម្គាល់​ថា កន្លង​ទៅ​នេះ​មាន​អ្នក​សារព័ត៌មាន​ជា​បន្តបន្ទាប់ ត្រូវ​បាន​ក្រុម​រក​ស៊ី​ឈើ​បាញ់​សម្លាប់ និង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ក្រោម​លេស​ពាក់ព័ន្ធ​បទ​កំហែង​យក។

  • ពលរដ្ឋ​រងគ្រោះ​បញ្ហា​ដីធ្លី​ខេត្ត​បាត់ដំបង​នឹង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោក​ហ៊ុន​សែន​នៅ​ថ្ងៃស្អែក​​

    តំណាងប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​បញ្ហា​ដីធ្លី​ចំនួន​១៩២ គ្រួសារ​នៅ​ឃុំ​បឹង​ប្រាំ ​ស្រុប​វេល​ ខេត្ត​បាត់ដំបង នឹង​ឡើង​មក​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​។​ ​លោក ឆាន់ មុន្នី ដែល​អះអាង​ជា​តំណាង​ពលរ​រដ្ឋ​ស្រុកប​វេ​ល ប្រាប់ VOD ថ្ងៃទី ២៥ ខែ​តុលា​នេះ​ថា អ្នករងគ្រោះ​ដីធ្លី​ជាង ១០០​នាក់ ក្នុងចំណោម​១៩២​គ្រួសារ នឹង​ស្វែងរក​អន្តរាគមន៍​ជា​ថ្មី​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​មិនមាន​ដំណោះស្រាយ​ជូន​ពួកគាត់​។ លោក បន្តថា ដោយ​ខ្លាច​មាន​ការ​រាំង​ស្ទាក់​ពី​អាជ្ញាធរ ពលរដ្ឋ​ទាំង​នោះ​នឹង​ធ្វើ​ដំណើរ​ដាច់ដោយឡែក​ពីគ្នា ហើយ​នឹង​ធ្វើ​ការប្រមូលផ្តុំ​នៅ​ភ្នំពេញ​។ លោក បន្ថែម ការតវ៉ា​លើក​នេះ ពួកគេ នឹង​ហែ​ញត្តិ​ទៅ វិមាន​រដ្ឋ​សភា ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី និងទីស្តីការ​គណៈរដ្ឋមន្ត្រី ដើម្បី​សុំឲ្យ​ជួយ​អន្តរាគមន៍​ទារ​ដី​ឲ្យ​ពួកគាត់​មក​វិញ។ តំណាង​រូបនេះ​បន្តថា កន្លង​មកពួកគាត់​ធ្លាប់​ទៅរក​អន្តរាគមន៍​ពី​សាលាខេត្ត​ដែរ ប៉ុន្តែ​នៅតែ​មិន​មាន​ដំណោះស្រាយ​។

  • អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ស្រែអំបិល​ខេត្តកោះកុង​បដិសេធ​ទទួល​សំណង​ពី​ភាគី​ក្រុមហ៊ុន​​

    ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ប្រមាណ​ជា​២០០​គ្រួសារ​មក​ពី​៣​សហគមន៍ នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បដិសេធ​ទទួល​សំណង​ពី​ភាគី​ក្រុមហ៊ុន​ស្ករ​អំពៅ KSI ដោយ​សំអាង​ថា តម្លៃ​ដែល​ក្រុមហ៊ុន​ផ្តល់ឲ្យមិន​សមនឹង​ទំហំ​ដី​ដែល​បាត់បង់​។​ ​តំណាង​សហគមន៍​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ជីខ​លើ លោក តេ​ញ កៅ ប្រាប់ VOD នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​មិន​អាច​ទទួលយក​សំណង​ពី​ភាគី​ក្រុមហ៊ុន​បាន​ទេ ព្រោះ​វា​តិចតួច​សម្រាប់​ពួកគាត់ មិន​អាច​បង្កបង្កើន​ជីវភាព​បាន​ឡើយ​។ លោក បន្តថា ខណៈ​ពេល​នេះ ប្រជាពលរដ្ឋ​ជិត ២០០​នាក់ តំណាងឲ្យ​២០០​គ្រួសារ​បាន​ប្រមូលផ្តុំ​នៅមុខ​សាលាឃុំជីខ​លើ ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​។ លោក បញ្ជាក់ថា ពួកគាត់​ចង់​បាន​តែ​ដីស្រែ​មកវិញ​ប៉ុណ្ណោះ នឹង​ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុន​ផ្តល់​សំណង​ចំពោះ​ដំណាំ​របស់​ពួកគាត់​ដែល​ត្រូវបាន​ក្រុមហ៊ុន​ឈូសឆាយ​កន្លងមក​។ តំណាង​រូបនេះ ព្រមាន​ថា ប្រសិនបើ​នៅ​តែ​មិន​មាន​ដំណោះស្រាយ ពួកគេ​នឹង​ហែ​ញត្តិ​មក​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​អន្តរាគមន៍​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

  • សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន តាម​ដីកា​បង្គាប់​សាលាដំបូង​រា​ធានី​ភ្នំពេញ​​

    ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សៅរ៍​នេះ​ឲ្យដឹងថា កាល​ពី​ម្សិលមិញ សមត្ថកិច្ច​បាន​ចុះ​ចាប់​ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​តែងតែ​ចេញ​តវ៉ា តាម​ដីកា​ចាស់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។​ ​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​លោក ជួន ណារិន ប្រាប់ VOD នៅ​ថ្ងៃ​ទី ២៥ ខែ តុលា​នេះ​ថា កាលពី​រសៀល​ម្សិលមិញ លោក​បាន​ចាប់​ខ្លួន​ឈ្មោះ អ៊ុក ពេជ្រ​សំណាង ដែល​តែង​ចូលរួម​តវ៉ា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ទោះជា​យ៉ាងណា លោក​មិន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការចាប់ខ្លួន​នេះ គ្រាន់តែ​ប្រាប់​ថា ធ្វើ​តាម​ដីកា​របស់​តុលាការ​។​

  • ​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​ឃាត់ខ្លួន​កម្មករ​១០​នាក់​បន្ទាប់​ពី​មាន​ហិង្សា​កើតឡើង​នៅ​រោងចក្រ ជូ ហ៊ុយ​ហ្វ​ត​វែ​​

    សមត្ថកិច្ច​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃ​សៅរ៍​នេះ ឃាត់ខ្លួន​កម្មករ និង​សមាជិក​សហជីព​ស៊ី​ខៅឌូ​ចំនួន​១០​នាក់ បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ហិង្សា​រវាង​សមត្ថកិច្ច និង​កម្មករ ខណៈ​ពួកគេ​ទាមទារ​លក្ខខណ្ឌ​ការងារ​ពី​ភាគី​រោងចក្រ ជូ ហ៊ុយ​ហ្វ​ត​វែ ។​ ​នាយរង​ការិយាល័យ​អន្តោប្រវេសន៍​ប្រចាំ​ខេត្ត​កំពង់ចាម​លោក ហៀ​ង ឡុង​ឌី ប្រាប់ VOD នៅ​ថ្ងៃ​ទី ២៥ ខែ តុលា​នេះ​ថា នៅ​ព្រឹក​មិញ​នេះ សមត្ថកិច្ច​ខេត្ត​បាន​ចុះ​ឃាត់ខ្លួន​កម្មករ និង​តំណាង​សហជីព ១០​នាក់​។ លោក បន្តថា ក្នុងនោះ​៣​នាក់​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង ៧​នាក់​ផ្សេង​ទៀត​នៅ​អធិការដ្ឋាន​គ​របាល​ស្រុក​ជើងព្រៃ​។ លោក​បញ្ជាក់ថា ការឃាត់ខ្លួន​នេះ​បន្ទាប់ពី​មាន​ការផ្ទុះ​ហិង្សា​រវាង​សមត្ថកិច្ច និង​កម្មករ​មួយ​ប្រាវ​នៅ​មុខ​រោងចក្រ ជូ ហ៊ុយ​ហ្វ​ត​វែ ខណៈ​ពួកគេ​ទាម​ឲ្យ​ថៅកែ​គោរព​លក្ខខណ្ឌ​ការងារ ហើយ​សមត្ថកិច្ច​រងរ​បួស​ប្រមាណ ៣ នាក់ និង​កម្មករ​រងរបួស​ដូចគ្នា​។

  • គណៈកម្មការ​ទី​១​រដ្ឋសភា​សុំ​អន្តរាគមន៍​ពីនាយករដ្ឋមន្ត្រី​ឲ្យ​ក្រុមហ៊ុនOCICផ្អាក​ការបូមខ្សាច់​នៅជ្រោយចង្វារ​

    គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា​សរសេរ​លិខិត​សុំ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​ក្រុម​ហ៊ុនសាជីវកម្ម​វិនិយោគទុន​កម្ពុជា​ក្រៅ​ប្រទេស​ហៅ​កាត់​ថា OCIC ផ្អាក​ការបូម​ខ្សាច់​លើ​ដី​ទំនាស់​​នៅខណ្ឌ​ជ្រោយ​ចង្វារ ។ លិខិត​ចុះ​ថ្ងៃទី​១៦ ខែ​តុលា របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ផ្ញើ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ចាត់​វិធានការឲ្យ​ក្រុម​ហ៊ុន​OCIC ដែល​កំពុង​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយ​ចង្វារ ផ្អាក​សកម្មភាព​បូមខ្សាច់​ជាបណ្ដោះអាសន្ន ហើយ​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើ​ការដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័សតាមច្បាប់​រដ្ឋធម្មនុញ្ញ លិខិត​បទដ្ឋាននានា​ និង​គោលការណ៍​របស់​រាជរដ្ឋាភិបាល ។

  • សកម្មជន​​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​១០​នាក់​ត្រូវបាន​បញ្ជួន​ទៅ​ឃុំខ្លួន​នៅ​ពន្ធធនាគារ​ព្រៃ​ស​​

    សកម្មជន​​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​១០​នាក់ ដែល​សន្តិសុខ​ផ្ទៃក្នុង​របស់​ក្រសួងមហាផ្ទៃ ចាប់ខ្លួន ករណី​ចោទ​ពី​បទ​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​នោះ ត្រូវបាន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ឃុំខ្លួន​បណ្តោះអាសន្ន ។​ ​សមត្ថកិច្ច​បាន​ចាប់ខ្លួន ក្រោម​បទ​ចោទ​ពី​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​ពួកគេ​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ទាមទារ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១​។​ ​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ចាន់ សុ​វេត ឲ្យ​VOD ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ នេះ​ថា សន្តិសុខ​ផ្ទៃក្នុង​របស់​ក្រសួងមហាផ្ទៃ បាន​ចាប់ខ្លួនសកម្មជន​១០​នាក់ យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ខណៈ​នេះ​អង្គការ​របស់​លោក​កំពុង​ស្រាវជ្រាវ​ដើម្បី​ផ្តល់​មេធាវី​ការពារ​ដល់​ជន​ទាំងនោះ ។

  • ពលរដ្ឋ​ជិត​២០០​គ្រួសារ​នៅ​កំពង់ឆ្នាំង​រង់ចាំ​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី

    ប្រជាពលរដ្ឋ​ជិត ២០០​គ្រួសារ ដែល​ភាគ​ច្រើន​មិន​មែន​ជា​អ្នក​ស្រុក​ភូមិ​រស់នៅ​លើ​ទីតាំង​ដី​គម្រោង​ដាំ​ឈើ​ម្សៅ​ក្រដាស ហ៊ុន សែន មាន​ក របស់​ក្រុមហ៊ុន អូជេអាយ (OJI) ស្ថិត​នៅ​ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ទន្ទឹង​រង់ចាំ​ការ​ដោះស្រាយ​បញ្ចប់​រឿង​ដីធ្លី​របស់​ពួក​គាត់។ បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ចំនួន ៥​គ្រួសារ ចេញ​មុខ​តវ៉ា​យ៉ាង​សកម្ម និង​បាន​ដាក់​លិខិត​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅ​ស្ថាប័ន​ជាតិ​មួយ​ចំនួន​ទៀត​ផង ប៉ុន្តែ​គ្មាន​ដំណោះស្រាយ។ តើ​អាជ្ញាធរ​មូលដ្ឋាន និង​រាជ​រដ្ឋាភិបាល មាន​ជំហរ​បែប​ណា​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ? ក្រុមហ៊ុន​របស់​ជប៉ុន ឈ្មោះ អូជេអាយ ទទួល​បាន​ដី​វិនិយោគ​ទំហំ ១​ម៉ឺន​ហិកតារ​ពី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដាំ​ដើម​អាកាស្យា ឬ​ប្រភេទ​ឈើ​ម្សៅ​ក្រដាស កាល​ពី​អំឡុង​ឆ្នាំ​១៩៩៣។

  • កម្មករ​រោង​ចក្រ​​Grand Twinsក្នុង​ខណ្ឌពោធិ៍សែនជ័យបន្ត​បាតុកម្ម​ឈាន​ដល់​បិទផ្លូវ​មួយ​ភ្លែត​​

    កម្មករ​រោង​ចក្រ​Grand Twins នៅ​ព្រឹកថ្ងៃសុក្រ​​​នេះ បន្ត​តវ៉ា​នៅ​មុខ​រោង​ចក្រ និង​ឈាន​ដល់​ការ​បិទ​ផ្លូវ​ជាតិ​លេខ​៤មួយភ្លែត ដើម្បី​ទាមទារ​​ឲ្យ​​រោងចក្រ​ផ្ដល់​ប្រាក់​អតីតភាព​ការងារ និង​លក្ខខណ្ឌ​ការ​ងារ​សមរម្យ​មួយ​ចំនួន។ កម្មករ​ដែល​ចូល​រួមតវ៉ាកញ្ញា វណ្ណេត ប្រាប់​VODឲ្យ​ដឹង​ថា កម្មករ​ជិត​៥​ពាន់​នាក់​បាន​បន្ត​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ និង​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៤​ប្រមាណ​៥​នាទី កាល​ពី​ម៉ោង​៨ព្រឹកនេះ​ ។ ទោះយ៉ាង​ណា កញ្ញា​ថា​កម្មករ​បាន​បើក​ផ្លូវ​វិញ​ហើយ បន្ទាប់​ពីមន្ត្រី​ពី​ក្រសួង​ការងារ​​មួយ​រូប​បាន​មក​ប្រាប់​ពួកគេ​ថា រដ្ឋមន្ត្រី​ក្រសួង​ការងារ​កំពុង​ធ្វើ​ដំណើរ​​ទៅ​កាន់​រោងចក្រ​ដើម្បី​ដោះស្រាយ​ឲ្យ​កម្មករ ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo