កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មកពី​ខេត្ត​ព្រះវិហារ​ ជំរុញ​រដ្ឋ​សភា​ពន្លឿន​កិច្ច​អន្តរាគមន៍​ទៅរ​ដ្ឋា​ភិបាល​​

    ពលរដ្ឋ​រងគ្រោះ​ដោយសារ​ដីធ្លី​មកពី​ខេត្ត​ព្រះវិហារ​ប្រមាណ ១០០​នាក់ នៅ​ថ្ងៃ​ចន្ទ​នេះ ស្វែងរក​អន្តរាគមន៍​ជាថ្មីទៀត នៅ​មុខ​រដ្ឋសភា​ដើម្បី​ឲ្យ​ស្ថាប័ន​នេះ ជំរុញ​ទៅ​រដ្ឋាភិបាល​ពន្លឿន​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​អាជ្ញាធរ​ខេត្ត​ដែល​អូសបន្លាយ​ជិត​៣​ឆ្នាំ​មកហើយ​។​ ​បន្ទាប់​ពី​តំណាង​ប្រជាពលរដ្ឋ​ចូល​ជួប​ជាមួយ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា​ជាង​៣​ម៉ោង លោក ផាន់ ធឿន ថ្លែងថា ប្រធាន​គណៈកម្មការ លោក អេង ឆៃអ៊ាង នឹង​ជំរុញ​ឲ្យ​សមាជិក​របស់​ខ្លួន​ចុះ​ពិនិត្យ​លើ​ដី​មាន​ជម្លោះ​ដោយផ្ទាល់​ក្នុង​ពេល​ឆាប់ៗ​នេះ​។ លោក​បន្តថា គណៈកម្មការ​នេះ នឹង​កោះហៅ​អភិបាលខេត្ត ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​អង្គការ​យូ​នី​ស្កូ ដើម្បី​ឆ្លើយបំភ្លឺ​លើ​ករណី​នេះ តាម​សំណើ​របស់​ពលរដ្ឋ​។ ទោះជា​យ៉ាងណា​លោក​បញ្ជាក់ថា ប្រសិនបើ​នៅ​តែ​មិន​មាន​ដំណោះស្រាយ​ទេ ពួកគេ​នឹង​បន្ត​ស្វែងរក​អន្តរាគមន៍​តាម​ស្ថាប័ន​នានា ជាពិសេស​ខុទ្ទការល័យ​នាយករ​ដ្ឋ​មន្ត្រី​ជា​ដើម​។ លោក​ថា «​ការជឿ​មិន​ជឿ វា​សំខាន់​លើ បើ​មាន​អ្នក​ដឹកនាំ​ល្អ​ត្រឹមត្រូវ ខ្ញុំ​នឹង​ជឿ​ប្រសិនជា​មិន​មាន​ជំនឿ​និង​ការដោះស្រាយ​ទេ ខ្ញុំ​នឹង​ហែ​ញត្តិ​តទៅទៀត រហូតដល់​បាន​សម្រេច បាន​ជោគជ័យ បាន​ខ្ញុំ​ត្រឡប់ទៅផ្ទះ​វិញ​។ ពួក​ខ្ញុំ​នេះ​មិន​ទាន់​ត្រឡ់ប​ទៅ​វិញ​ទេ គាត់​ស្នាក់នៅ​វត្ត​សាមគ្គី​រង្សី បាន​ព្រះ​គុណ​ព្រះអង្គ​ដែល​ឲ្យ​កន្លែងស្នាក់នៅ ពួក​ខ្ញុំ​នៅ​បន្ត​ទៀត ព្រោះ​ទៅ​វិញ​ក៏​គ្មាន​អី​ហូប ហើយ​ក៏​គ្មាន​កន្លែង​នៅ​អី​ដែរ ព្រោះ​អត់​មានអី​ទាំងអស់​នៅ​ភូមិ​របស់​គាត់​»​។​

  • លោក កឹម សុខា ចង់​ឲ្យ​មាន​ការ​សម្រប​សម្រួល​ដោះលែង​លោក មាជ សុវណ្ណារ៉ា ​​

    ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា លើកឡើង​ថា គណបក្ស​លោក​​ចង់​ឲ្យ​មាន​ការ​សម្រប​សម្រួល​មួយ​ ដូច​ដែល​ធ្លាប់​បានធ្វើ​កន្លង​មក ដើម្បី​ឲ្យ​លោក មាជ សុវណ្ណារ៉ា បាន​នៅ​ក្រៅ​ឃុំ ។ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ពេល​លោក​បាន​ជួបសួរ​សុខទុក្ខ​​លោក មា​ជ សុវណ្ណារ៉ា នៅ​ឯ​ពន្ធនាគារ​ព្រៃ​ស​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ លោក កឹម សុខា លើក​ឡើង​ថា «យើង​ចង់​ឲ្យ​មាន​ការ​ដោះ​ស្រាយ សម្រប​សម្រួល​ ដូច​ដែល​យើង​ធ្លាប់​ធ្វើ​ពី​មុន​មកអញ្ចឹង យើង​ធ្លាប់​ធ្វើ​ពី​មុន​មក គឺ​យើង​សម្រប​សម្រួល​រក​នីតិ​វិ​ធី​យ៉ាង​ណា ដើម្បីឲ្យ​លោក មាជ ​សុវណ្ណារ៉ា នៅ​ក្រៅ​ឃុំ» ។

  • បក្ស​ប្រឆាំង​សុំ​ឱ្យ​បញ្ចប់​នីតិ​វិធី​តុលាការ​និង​ដោះលែង​មន្ត្រី​ជាន់​ខ្ពស់

    ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​ក្រសួង​មហាផ្ទៃ​កម្ពុជា​ដើម្បី​ស្នើ​សុំ​ឱ្យដោះ​លែង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ មាជ សុវណ្ណារ៉ាដែល​កំពុង​ជាប់​ឃុំ​ឃាំង​ទាក់​ទឹន​នឹង​ការធ្វើ​បាតុកម្ម​ទាមទារ​សុំ​ឱ្យ​ដោះលែង​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែ​កក្កដា។​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​ថា​លិខិត​ដែល​សរសេរ​ដោយ​លោក សម រង្ស៊ី​ប្រធាន​គណបក្ស​ទៅ​លោក​ស ខេង​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃមិន​បាន​ស្នើ​សុំ​ឱ្យដោះ​លែង​សកម្មជន​គណបក្ស​ដទៃ​ទៀត​និង​សកម្មជន​ដីធ្លីព្រម​ទាំង​ព្រះ​សង្ឃ​ដែល​កំពុង​ជាប់​ឃុំ​ដូច​គ្នា​នេះ​ទេ។​

  • ​កម្មករ​ជាង​២ពាន់នាក់ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាតុកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​៨​ចំណុច​​

    ​កម្មករ​ប្រមាណ​ជាង​២០០០​នាក់ នៅ​រោងចក្រ​ជី​ម លី ក្នុង​ភូមិ​ត្រពាំង​ទួល សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​បាតុកម្ម​តវ៉ា​នៅ​មុខ​រោងចក្រ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​៨​ចំណុច ។​ ​ប្រធាន​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ឲ្យ​VOD​ដឹងថា ការតវ៉ា​នេះ​កើតឡើង​ដោយសារតែ​រោងចក្រ​បាន​ដក​ជាង​ម៉ាស៊ីន​ម្នាក់​ដោយ​គ្មាន​មូលហេតុ​មុន​បុណ្យ​អុំទូក ហើយ​ក្រុម​តំណាង​សហជីព​បាន​ព្យាយាម​ធ្វើ​ការដោះស្រាយ​ជាមួយនឹង​និយោជក ប៉ុន្តែ​ភាគី​ខាង​ន​យោជក​មិន​ព្រម​ទទួលយក​ជាង​ម៉ាស៊ីន​នោះ​ឲ្យចូល​ធ្វើការ​វិញ​ទេ ។

  • កម្មកររោងចក្រជីមលី កូដកម្ម ទាមទារ លក្ខខណ្ឌការងារចំនួន៨ចំណុច

    នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ មានក្រុមកម្មករ-កម្មការិនី ប្រមាណជិត ២០០០នាក់ ដែលបម្រើការងារ នៅក្នុងរោងចក្រកាត់ដេរ ជីមលី ស្ថិតនៅភូមិត្រពាំងទួល សង្កាត់ កំបូល ខណ្ឌពោធិ៍សែនជ័យ បាននាំគ្នាធ្វើកូដកម្ម ទាមទារលក្ខខណ្ឌការងារចំនួន ៨ចំណុច ពីថៅកែ។

  • សាលាឧទ្ធរណ៍​យល់ព្រម​បិទ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ដើម្បី​ព្យាបាល​ជំងឺ​របស់​លោក​វន់​ពៅ

    មេធាវី​ការពារ​ក្ដី​ជូន​លោក វន់ ពៅ និង លោក សុគន្ធ សម្បត្តិពិសិទ្ធ ស្នើសុំ​សាលាឧទ្ធរណ៍ ដក​ពាក្យ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ របស់​លោក វន់ ពៅ និង លោក សុគន្ធ សម្បត្តិពិសិទ្ធ។ ការ​ស្នើ​សុំ​ដក​ពាក្យ​បណ្ដឹង​នេះ បាន​ធ្វើ​ឡើង ក្រោយ​ពេល​ដែល​តុលាការ បាន​ដោះលែង​អ្នក​ទាំង​២​រួចហើយ កាលពី​ចុង ខែ​ឧសភា ឆ្នាំ​២០១៤។ ប្រធាន​ជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក ញូង ធុល បាន​ធ្វើ​ការ​បិទ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ របស់​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក វន់ ពៅ និង​លោក សុគន្ធ សម្បត្តិពិសិទ្ធ តាម​ការ​ស្នើ​សុំ របស់​មេធាវី​នោះ​ហើយ កាលពី​ព្រឹក ថ្ងៃ​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

  • ពុំ​ទាន់​មាន​ភាព​ច្បាស់​លាស់​ចំពោះ​យុទ្ធនាការ​ទាម​ទារ​ប្រាក់​ឈ្នួល​កម្មករ

    ការ​ធ្វើ​យុទ្ធនាការ​តវ៉ា​ប្រាក់​ឈ្នួល​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​សហជីព​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​ត​ដំឡើង​ប្រាក់​ឈ្នួល​ថ្មី​ដែល​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​សម្រេច​ផ្តល់​ជូន​កម្មករ​ចំនួន ១២៨ ដុល្លារ​ក្នុង​មួយ​ខែ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ថា តើ​អាច​នឹង​កើត​មាន​ឡើង ឬ​ត្រូវ​បាន​បំភ្លេច​ចោល ខណៈ​ពេល​ដែល​កម្មករ​ភាគ​ច្រើន​ព្រម​ទទួល​យក​នូវ​ចំនួន​នេះ។ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ដែល​បាន​ចុះ​ជួប​ជាមួយ​ថ្នាក់​ដឹក​នាំ​សហជីព និង​សមាជិក​ខ្លួន​តាម​បណ្តា​រោងចក្រ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា កម្មករ​មិន​បាន​ជំទាស់​នូវ​ចំនួន​ប្រាក់​ឈ្នួល​នេះ​ទេ ប៉ុន្តែ​ក្រុម​កម្មករ​បាន​ស្នើ​សុំ​ឲ្យ​ខាង​ក្រសួង​ការងារ​ធ្វើ​ការ​ទប់​ស្កាត់​ការ​ដំឡើង​ថ្លៃ​បន្ទប់​ជួល ទឹក​ភ្លើង​ជាដើម។ លោក​ថ្លែង​ថា៖ «តាម​ការ​សាក​សួរ ពួក​គេ​ភាគ​ច្រើន​មិន​បាន​ជំទាស់​អ្វី​ទេ​ទៅ​នឹង​ប្រាក់​ឈ្នួល ១២៨ ដុល្លារ​នេះ ទោះ​បី​ជា​ពួក​គាត់​មិន​ទទួល​បាន​តាម​ការ​ចង់​បាន​របស់​ពួក​គាត់ ប៉ុន្តែ​ពួក​គេ​ទទួល​ស្គាល់​ថា ប្រាក់​ឈ្នួល ឆ្នាំ​២០១៥ នេះ​ដំឡើង​បាន​ច្រើន​ជាង ឆ្នាំ​២០១៤»។

  • គណៈកម្មការ​ទី​​១​នៃ​រដ្ឋ​សភាកោះហៅ​​​លោក ប៉ា សុជាតិ​វង្ស ចូល​បំភ្លឺ​នៅសប្ដាហ៍​ក្រោយ​

    គណៈ​កម្មាការ​ទី១​នៃ​រដ្ឋសភា​ ឲ្យ​ដឹង​ថា ខ្លួន​កំពុង​រៀប​ចំ​លិខិត​​កោះហៅ​​អភិបាល​រាជធានី​ភ្នំ​ពេញ​លោក ប៉ា សុជាតិ​វង្ស​ តាម​រយៈ​ក្រ​សួង​មហា​ផ្ទៃ ​​ឲ្យ​លោក​ចូល​បំ​ភ្លឺនៅ​រដ្ឋសភានៅសប្ដាហ៍​ក្រោយ ទាក់​ទង​នឹង​រឿង​ទឹក​លិចផ្ទះ​អ្នក​ភូមិ​បឹង​កក់ និង​​ការ​ចាប់​ខ្លួន​សកម្ម​ជន​ដី​ធ្លី​ ។ ការ​កោះហៅ​នេះ ធ្វើឡើង​បន្ទាប់​ពី​អ្នក​មាន​ជម្លោះ​ដីធ្លី​១០​នាក់ ត្រូវបាន​តុលាការ​កាត់ទោស​ដាក់ពន្ធនាគា​រ​ម្នាក់​១​ឆ្នាំ បន្ទាប់ពី​ពួកគេ​តវ៉ា​បិទផ្លូវ​ព្រះមុនីវង្ស រក​អន្តរាគមន៍​រំដោះ​ទឹកស្អុយ​ដែល​ជន់​លិច​ផ្ទះ​នៅ​បឹង​កក់​ ។​ ប្រធាន​គណៈ​កម្មការ​ទី១នៃ​រដ្ឋ​សភា លោក អេង ឆៃ​អ៊ាង ឲ្យ​VOD​ដឹង​ ​នៅ​ព្រឹកថ្ងៃចន្ទ​​នេះថា ​គណៈ​កម្មការ​ទី១ នៃ​រដ្ឋសភា​កំ​ពុង​រៀប​ចំ​លិខិត​ដាក់​ទៅ​កាន់​​ក្រ​សួង​មហា​ផ្ទៃ តាម​រយៈ​ប្រ​ធាន​រដ្ឋ​សភាលោក ហេង សំរិន ដើម្បី​ស្នើ​ ឲ្យ​ក្រ​សួង​មហា​ផ្ទៃ​រៀប​ចំ​​ឲ្យ​លោក ប៉ា សុជាតិ​វង្ស ចូល​បំភ្លឺ​នៅ​រដ្ឋ​សភា​​នៅ​ថ្ងៃទី២៧ ខែ​វិច្ឆិកា វេលា​ម៉ោង ២រ​សៀល ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​ដី​ធ្លី និង​រឿង​ទឹក​លិច​ផ្ទះ​អ្នក​ភូមិ​បឹង​កក់​។

  • ក្រុម​អ្នក​តវ៉ា​​ចំនួនពីរក្រុម​ ទាម​ទារសុំ​ឱ្យ​រដ្ឋសភា​ជួយដោះស្រាយ​ ​បញ្ហា​​របស់​ពួក​គេ

    នៅព្រឹកថ្ងៃទី​១៧​ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ នៅ​មុខ​រដ្ឋ​សភា​​មាន​ប្រជាពលរដ្ឋ ប្រមាណជា ៤០០នាក់ ​​ដែល​ជា​អ្នក​តវ៉ាចំនួនពីរក្រុម​​ ដោយ​មួយក្រុម​​ជា​​កម្ម​ករ​-កម្ម​ការិនី​រោង​ចក្រ និង​មួយក្រុមទៀត​ ជា​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ព្រះវិហារ ដោយពួកគាត់​ សុំ​ឱ្យ​សភា​ជួយ​ពន្លឿន​​ក្នុង​​ការទាម​ទារ ដោះស្រាយ​នូវ​បញ្ហា​​របស់​ពួក​គេ។ ប្រភព​​បាន​បន្តថា មួយក្រុម​ដែល​ជាកម្មករ​-កម្ម​ការិនី​​រោង​ចក្រ ​ហ៊ុយជៀន​ មានចំនួន​ជាង ​៣០០នាក់​ ស្ថិត​ក្នុងភូមិ​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ មកផ្តុំគ្នា​នៅ​មុខ​រដ្ឋសភា សុំឱ្យ​​ជួយ​ដោះ​ស្រាយ​នូវ​ប្រាក់​គុណ​​របស់​ពួកគេ ដែលខាង​​រោង​ចក្រ​បាន​ប្តូរឈ្មោះ​ និងថៅ​កែ​ មក​ជា​រោងចក្រ​ «​ធៀន ឡឹ» វិញ។

  • ពលរដ្ឋ​ស្ទឹង​ហាវ តវ៉ា​រឿង​អ្នក​មាន​លុយ​រំលោភ​យក​ដី​របស់​ពួក​គាត់

    ពលរដ្ឋ ១៤៩ គ្រួសារ​ដែល​រស់​នៅ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហនុ បាន​ធ្វើ​ការ​តវ៉ា និង​ប្តឹង​ទៅ​អាជ្ញាធរ​ខេត្ត​បន្ទាប់​ពី​ស្រ្តី​ម្នាក់ បាន​បញ្ជា​ឲ្យ​គេ​កាប់​ឆ្ការ​ចម្ការរ​បស់​អ្នក​ភូមិ​ដោយ​ចោទ​ប្រកាន់​ថា ពួក​គេ​រស់​នៅ​លើ​ដី​របស់​គាត់។ លោក ង៉ែត ចន្ធូ អនុ​ប្រធាន​សហគមន៍​អូរ​ដំរី បាន​និយាយ​ថា ស្ត្រី​រូប​នោះ​ឈ្មោះ ហែម សុវណ្ណារី បាន​ចោទ​ប្រកាន់​ពលរដ្ឋ ១៤៩ គ្រួសារ​ថា បាន​រស់​នៅ​លើ​ដី​របស់​គាត់​ជិត ១០០ ហិកតា ហើយ​គាត់ បាន​បញ្ជា​កម្លាំង​ឲ្យ កាប់​ឆ្ការ​ចម្ការ​របស់​អ្នក​ភូមិ។ លោក​ថា៖ «ពេល​នេះ​ពួក​គេ បាន​កាប់​ឆ្ការ​ចម្ការ​អ្នក​ភូមិ​បាន ១ ហិកតា​ហើយ​ពួក​គេ​ប្រើ​រណារ​អារ​ឈើ និង​បាន​ដុត។ ពេល​នេះ​ពួក​គេ​កំពុង​តែ​ធ្វើ​សកម្មភាព។ ប្រសិន​បើ​មិន​មាន​អន្តរាគមន៍​ពី​អាជ្ញាធរ​ទេ គេ​នឹង​កាប់​ឆ្ការ​ដី​ច្រើន​ហិកតា​ទៀត»។ លោក​ប្រធាន​ភូមិ កែវ ឡេង បាន​និយាយ​ថា អ្នក​ស្រុក​មាន​ជម្លោះ​ជាមួយ​អ្នក​ស្រី ហែម សុវណ្ណារី ជា​យូរ​មក​ហើយ។ លោក​មេ​ភូមិ បាន​បន្ត​ថា អ្នក​ស្រី បាន​និយាយ​ថា គាត់​មាន​ដី​ជាង ១០០ ហិកតា ប៉ុន្តែ​អ្នក​ភូមិ​បាន​រស់​នៅ​លើ​ដី​នោះ​ចាប់​តាំង​ពី ឆ្នាំ​១៩៨៦ មក​ម៉្លេះ។

  • កម្ពុជា​នៅតែរក្សា​ជំហរ​ដដែល​ ក្នុង​ការទទួលយក​ជនអន្តោប្រវេសន៍​ពី​​អូស្ត្រាលី

    លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស បានបញ្ជាក់​ជាថ្មី នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា​នេះថា រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​រក្សា​ជំហរ​ដដែល​ នៅក្នុង​ការទទួលយក​​ជនអន្តោប្រវេសន៍ពី​ប្រទេស​អូស្ត្រាលី មក​កម្ពុជា ក្នុងនាម​មនុស្សធម៌។​ លោក កុយ គួ​ង ថ្លែង​បែបនេះ ក្រោយ​ពិធី​ចុះហត្ថលេខា​លើ​លិខិត ​ប្តូរ​សារ ​ផ្តល់​ជំនួយ ឥតសំណង រ​បស់​ជប៉ុន កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​លោក ​យូ​យូ​ជី គូ​ម៉ា​ម៉ា​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅទីស្តីការក្រសួងក្រសួងការបរទេស។

  • កម្មករ​រោង​ចក្រ​ហ៊ុយ ចៀន ទាមទារ​ឲ្យ​ប្រើប្រាស់ប្រាក់​បុរេប្រទាន​ទូទាត់​ប្រាក់​អតីតភាពរបស់​ខ្លួន​

    កម្មកររោង​ចក្រ​​ហ៊ុយ ចៀន ឬ​ចៀន ឡឹ ប្រមាណ​៤០០នាក់​ប្រមូល​ផ្ដុំ​មុខ​រដ្ឋសភា​ជាថ្មី​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋសភាស្នើ​ទៅរដ្ឋាភិបាល​ផ្ដល់​ប្រាក់​បុរេប្រទានសម្រាប់​ទូទាត់​ប្រាក់​អតីតភាព​ជូន​កម្មករ​ ។ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី ប្រាប់VODថា ​ការ​ឡើង​មក​តវ៉ា​របស់​កម្មករនៅ​ព្រឹក​នេះ គឺ​ដើម្បី​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋ​សភា ស្នើ​ឲ្យ​ជួយ​ពន្លឿនការ​ដោះស្រាយ និងស្នើសុំ​ប្រាក់​បុរេប្រទាន ដើម្បី​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ និង​ប្រាក់​បំណាច់ផ្សេងៗ ។ ក្នុង​ញត្តិ​ដែល​កម្មករត្រៀម​​ដាក់​ទៅ​កាន់​រដ្ឋសភា​រៀបរាប់​ថា អស់​រយៈពេល​ជាង​២​ខែ​ហើយដែល​កម្មករ​និយោជិត​នៃ​រោងចក្រ​ហ៊ុយ ចៀន ឬ​ចៀន ឡឹ គ្នាន​ប្រាក់​សម្រាប់​ទិញអង្ករ ម្ហូបអាហារ បង់​ថ្លៃផ្ទះ​ជួល ទឹក ឡាន និង​កូន​ទៅ​សាលារៀនជាដើម ។ ម្យ៉ាង​វិញ​ទៀត កម្មការនី​ម្នាក់​ឈ្មោះ ពាង សុខណេ បាន​ស្លាប់​បាត់​បង់ជីវិត ពេល​សម្រាល​កូន​ក្នុង​បន្ទប់​ជួល ដោយសារ​គ្មាន​ប្រាក់សម្រាប់​ទៅ​មន្ទីរ​ពេទ្យ កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០១៤ ។

  • ព្រះសង្ឃ​កម្ពុជា​ក្រោម​បារម្ភ​ក្រោយ​មាន​ការ​ចាប់​ផ្សឹក​និង​ឃុំឃាំង​ព្រះសង្ឃ

    នៅ​ក្រោម​ដើម​ពោធិ៍​មួយ​នៃ​វត្ត​ស្ទឹង​មានជ័យ ​មាន​ព្រះ​សង្ឃ​ប្រមាណ​៤​ទៅ​៥​អង្គ​បាន​អង្គុយ​ដើម្បី​ពិភាក្សា​គ្នា ​ក្រោយ​ពី​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​បី​អង្គ​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ចាប់​យក​មក​ដាក់​មន្ទីរ​ឃុំ​ឃាំង​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។​ ព្រះ​សង្ឃ​ដែល​កំពុង​ពិភាក្សា​គ្នា​នេះ​សុទ្ធសឹង​ជា​ព្រះ​សង្ឃ ​និមន្ត​មក​ពី​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​បាន​មក​គង់​នៅ​ក្នុង​វត្ត​ស្ទឹង​មានជ័យ​ វត្ត​សាមគ្គី​រង្សី ​ ក្រុង​ភ្នំពេញ។​

  • លោក កឹម សុខា នឹង​ទៅ​សួរ​សុខ​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​នៅ​រសៀល​នេះ

    អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ និង​ជា​អនុប្រធាន​រដ្ឋសភា លោក កឹម សុខា នឹង​ទៅ​សួរ​សុខ​ទុក្ខ សកម្មជន​គណបក្ស​របស់​ខ្លួន និង​សកម្មជន​ដីធ្លី​នៅ​ពន្ធនាគារ​ព្រៃស នៅ​វេលា​ម៉ោង​២រសៀល ថ្ងៃ​ទី១៧​វិច្ឆិកា។ លោក កឹម សុខា បាន​អះអាង​នៅ​ពេល​ចុះ​ជួប​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី១៥ វិច្ឆិកា ថា​លោក​នឹង​រក​វិធី​ដោះស្រាយ​ឲ្យ​អ្នក​ជាប់​ឃុំ​ទាំង​នោះ នៅ​ក្រៅ​ឃុំ​វិញ ដោយ​លោក​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​មនុស្ស​ទាំងនេះ ជា​រឿង​នយោបាយ។ បច្ចុប្បន្ន​មាន​សកម្មជន​ដីធ្លី សមាជិក​គណបក្ស​នយោបាយ និង​អតីត​ព្រះសង្ឃ​ជួយ​តវ៉ា​បញ្ហា​សង្គម សរុប​ចំនួន ១៧ នាក់ ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស៕

  • សង្គម​ស៊ីវិល​យល់ថា​តុលាការ​នៅតែ​ជា​ឧបករណ៍​បម្រើ​ឲ្យ​បក្ស​កាន់​អំណាច​​

    ​សង្គម​ស៊ីវិល​ក្នុងស្រុក​មួយ​ចំនួន បង្ហាញ​ការយល់ឃើញ​ថា រដ្ឋាភិបាល​នៅ​តែ​បន្ត​យក​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍​នយោបាយ ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន ផ្ទុយទៅនឹង​ច្បាប់រដ្ឋធម្មនុញ្ញ ។​ ​ប្រតិកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ ស្របពេល​ដែល​កម្លាំង​រដ្ឋាភិបាល ចាប់ឃុំខ្លួន​ស្ត្រី​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​និង​បុរី​កីឡា​១០​នាក់ ចាប់​ផ្សឹក​ព្រះសង្ឃ​នៅ​វត្ត​ស្ទឹងមានជ័យ​ក្នុង​រាជធានី​ភ្នំពេញ​៣​អង្គ​យកទៅ​ឃុំ​ព្រះកាយ​ភ្លាមៗ និង​ចាប់​សកម្មជន​បក្សប្រឆាំង​៤​នាក់​ឃុំខ្លួន​នៅ​ពន្ធ​នាគរ​ព្រៃ​ស ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ខ្វែងគំនិត​គ្នា​លើ​ចំណុច​ខ្លះ​នៃ​កំណែទម្រង់ គជប​។​

  • ​អង្គការសិទ្ធិមនុស្ស​ស្នើឲ្យ​ទម្លាក់​ការចោទប្រកាន់លើ វ​ន់ ពៅ ​និង​សកម្មជន​មួយចំនួនទៀត​​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អំពាវនាវ​ឲ្យ​លើកលែង​ការចោទប្រកាន់​ទៅលើ សកម្មជន​សិទ្ធិមនុស្ស​៤​នាក់​ពិសេស​លោក វ​ន់ ពៅ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត ដោយសារ​អង្គការរកឃើញថា ការផ្តន្ទាទោស​ដោយសា​លា​ដំបូង​នោះ មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ និង​បាន​រំលោភ​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ក្តី​ដោយ​យុត្តិធម៌​។​ ​ ​ការស្នើ​នេះ​ធ្វើ​ស្របពេល​ដែល​សាលាឧទ្ធរណ៍​ យក​សំណុំរឿង​នេះ​មក​សើរើ​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទ​នេះ ទៅតាម​ពាក្យបណ្តឹង​របស់​មេធាវី​ជនជាប់ចោទ ដែល​ទាមទារ​ឲ្យ​មោឃៈ​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក វ​ន់ ពៅ និងលោក សម្បត្តិ ពិសិដ្ឋ ខណៈ​ជន​ទាំងនោះ​ត្រូវបាន​ដោះលែង​ភ្លាមៗ​ ក្រោយពី​មាន​ការសម្របសម្រួល​ផ្នែក​នយោបាយ។​

  • ព្រះសង្ឃ​ការពារ​សិទ្ធិមនុស្ស​ អំពាវ​នាវ​សហគមន៍​អន្តរជាតិ​ តាម​ដាន​សវនា​ការ​កាត់ទោស​លើ​ព្រះ​អង្គ

    ព្រះ​តេជគុណ លួ​ន សុ​វ៉ាត ជា​ព្រះសង្ឃ ការពារ​សិទ្ធិមនុស្ស​ដ៏​លេចធ្លោ បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ ចូលរួម​តាមដាន​សវនាការ ដែល​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​កាត់ទោស​ព្រះ​តេជគុណ នៅ​ព្រឹក​ថ្ងៃទី២៥ ខែវិច្ឆិកា។ ព្រះ​តេជគុណ លួ​ន សុ​វ៉ាត ត្រូវបាន​ចៅក្រម ចោទប្រកាន់​ជាច្រើន​ករណី ដូចជា បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ព្រមទាំង​បទ​ក្បត់ជាតិ ជាដើម។

  • ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ចាប់​ធ្វើ​ពិធី​សាសនា​រាល់​ថ្ងៃ​អាទិត្យ ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះ​លែង​តំណាង​ពី​ពន្ធនាគារ

    ក្រុម​សកម្ម​ជន​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់ និង​សហគមន៍​មួយ​ចំនួន​ទៀត នៅ​ទូទាំង​រាជធានី​ភ្នំពេញ រួម​ទាំង​ព្រះ​សង្ឃ ប្រមាណ ៣០០ អង្គ​/​នាក់ កាល​ពី​ម្សិល​មិញ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស (ម​១ និង​ម​២) ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​តំណាង​របស់​ពួក​គេ រួម​ទាំង​អតីត​ព្រះ​សង្ឃ សរុប ១១ អង្គ/​នាក់ ផង​ដែរ។ អ្នក​ស្រី យ៉ោម បុប្ផា សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស​នៃ​សហគមន៍​បឹងកក់ ដែល​ជា​មេ​ដឹក​នាំ​ចលនា​ការ​តវ៉ា​ទាម​ទារ​សិទ្ធិ​សេរីភាព និង​យុត្តិធម៌ សម្រាប់​សហគមន៍​រង​គ្រោះ​ដោយ​សារ​វិវាទ​ដីធ្លី​នៅ​ក្នុង​តំបន់​បឹងកក់ បាន​និយាយ​ថា សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ពលរដ្ឋ ប្រកប​ដោយ​ភាព​ថ្លៃ​ថ្នូរ ត្រូវ​បាន​លុប​បំបាត់​ចោល​សារ​ជា​ថ្មី​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល ចាប់​តាំង​ពី​ក្រុម​ស្ត្រី​បឹងកក់ ៧​នាក់ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ចរាចរណ៍​ផ្លូវ​សាធារណៈ ខណៈ​ដែល​ពួក​គាត់​និង​អ្នក​ភូមិ​ជា​ច្រើន​នាក់​ទៀត បាន​នាំ​គ្នា​ប្រមូល​ផ្ដុំ​តវ៉ា​ទាម​ទារ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជួយ​អន្តរាគមន៍​រៀបចំ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ដើម្បី​រំដោះ​ភាព​លិច​លង់​ចេញ​ពី​ភូមិ​របស់​ពួក​គាត់។

  • ភាគហ៊ុន​នៃ​ក្រុមហ៊ុន​សំលៀកបំពាក់​ឈ្មោះ​ជីធីអាយ​បន្ត​ធ្លាក់​ថ្លៃ​ដោយសារ​បាតុកម្ម​របស់​កម្មករ

    ការ​តវ៉ា​របស់​កម្មករ នៅ​ក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ជា​ការ​ដាក់​សម្ពាធ​មួយ​ធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​នៅ​ក្នុង​ផ្សារ​មូលប័ត្រ​កម្ពុជា​ធ្លាក់​ថ្លៃ។ អ្នកវិភាគ​លើ​វិស័យ​មូលប័ត្រ​បាន​អះអាង​ថា អំពើ​ហិង្សា​ដែល​កើតឡើង​ពី​ការ​ទាមទារ​ប្រាក់​ឈ្នួល និង​ទាមទារ​លក្ខខណ្ឌ​ការងារ​សមរម្យ ពិតជា​ឧបសគ្គ​សម្រាប់​ក្រុមហ៊ុន​ដែល​ចង់​ចុះបញ្ជី វិនិយោគ​លក់​ភាគហ៊ុន នៅ​ក្នុង​ផ្សារ​មូលប័ត្រ។ ភាគហ៊ុន​របស់​រោងចក្រ​សំលៀកបំពាក់ ឈ្មោះ​ជី​ធី​អាយ (Grand Twin International) ដែល​បាន​បោះពុម្ពផ្សាយ​លក់​ហ៊ុន​របស់​ខ្លួន​នៅ ក្នុង​ផ្សារ​មូលប័ត្រ​កម្ពុជា​បាន​បន្ត​ធ្លាក់​ថ្លៃ​ជា​លំដាប់ ដោយ​គិត​ចាប់​តាំងពី​ក្រុមហ៊ុន​នេះ បាន​ចូល​លក់​ហ៊ុន​របស់​ខ្លួន កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៤​កន្លងមក។ ការ​ធ្លាក់​ថ្លៃ គឺជា​ការ​បង្ហាញ​ថា​វិស័យ​មូលប័ត្រ​កម្ពុជា កំពុង​រង​ផល​ប៉ះពាល់​ពី​កត្តា​ខាងក្រៅ​ដូចជា ការ​យល់ដឹង​របស់​អ្នកទិញ​ហ៊ុន និង​ការ​ផ្សព្វផ្សាយ អំពី​សកម្មភាព​អាជីវកម្ម​នៅ​ក្នុង​ផ្សា​រមូលប័ត្រ​ហាក់​នៅ​មាន​កម្រិត​ទាប។

  • បង្ខំ​រំលោភ​ប្អូនថ្លៃ បានសម្រេច​ជា​ញឹកញយ ដល់ពេល​បែក​រឿង បាន​ចូល​ទ្រុង​ដែក​

    ខេត្តកណ្តាល ៖ យុវ​ជន​​ម្នាក់ ត្រូវ​​នគរ​បាល​ ​ស្រុក​​ខ្សាច់​ក​ណ្តា​ល ធ្វើ​ការ​​ឃាត់​ខ្លួន តាម​​ពាក្យ​ប​ណ្តឹង របស់​​ឪ​ពុក​ម្តាយ​ ​ក្មេង​ស្រី​​រង​គ្រោះ កាល​ពី​​វេ​លា​ម៉ោង ៣​រសៀល ថ្ងៃ​ទី​​១៤ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៤ ចំ​ណុច​​ភូមិ​​វិ​ហារ​​សួគ៌​​ត្បូងឃុំ​​វិ​ហារ​​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បន្ទាប់ពី​ជនសង្ស័យ ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី​អាយុ ១៥​ឆ្នាំ​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo