កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • ​បក្ស​ទាំងពីរ មិនទាន់​ស្វែងរក​ចំណុចរួម​ត្រង់​ការកំណត់​សញ្ជាតិ និង​ញាតិ​លោហិត​នៃ​សមាសភាព គជប​​

    ​ក្រុម​ការងារ​បច្ចេកទេស​បក្ស​ទាំងពីរ បន្ត​ខ្វែងគំនិត​គ្នា​ត្រង់​ការកំណត់​សញ្ជាតិ និង​ដាក់​ញាតិ​លោហិត​របស់​សមាសភាព គណៈ​កម្ម​ធិ​ការរៀបចំ​ការបោះឆ្នោត ខណៈ​ចំណុច​ផ្សេងៗ ឯកភាព​គ្នា​បាន​ច្រើន ។​ ​បន្ទាប់​ពី​ជំនួប​រវាង​បក្ស​ទាំងពីរ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា នៅ​វិមាន​រដ្ឋ​សភា ប្រធាន​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា កិច្ចប្រជុំ​ថ្ងៃនេះ បក្ស​ទាំងពីរ​នៅតែ​ខ្វែងគំនិត​គ្នា​ត្រង់​ការកំណត់​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​សញ្ជាតិ​ខ្មែរ​តែ​មួយគត់ និង​បញ្ហា​មួយទៀត សមាសភាព គជប មិន​ត្រូវ​ជាប់ញាតិ​លោហិត ឬ​សែ​លោហិត​ជាមួយ​ប្រធាន​ឬ​អនុប្រធាន​គណបក្ស​នយោបាយ ។ ទោះជា​យ៉ាងណា លោក​ថា ចំពោះ​លក្ខណៈសម្បត្តិ​របស់​សមា​សភាព គជប បក្ស​ទាំងពីរ​ឯកភាព​គ្នា ដោយ​មិន​តម្រូវ​ឲ្យ​សមាសភាព គជប មាន​សញ្ញាបត្រ​ផ្នែក​ច្បាប់​ខាង​រដ្ឋបាល ឬ​សេដ្ឋកិច្ច​ឡើយ ដោយ​គ្រាន់តែ​មាន​សញ្ញាបត្រ​ចាប់ពី​ឧត្តមសិក្សា​ឡើងទៅ ។

  • អ្នក​ភូមិ​អូរ​ដំរី​ខេត្ត​ព្រះសីហនុ​ចោទ​ក្រុមហ៊ុន​មួយ​ថា​ជួល​កម្លាំង​ស៊ីឈ្នួល​ឲ្យ​បំផ្លាញ​ដំណាំ​ពួកគាត់​​

    ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ចោទ​ក្រុមហ៊ុន​មួយ​ថា ជួល​កម្លាំង​ស៊ីឈ្នួល​ឲ្យមក​កម្ទេចដំណាំ​ក្នុងភូមិរ​បស់​ពួកគេ​។​ ​តំណាង​សហគមន៍​សង្កាត់​អូរត្រេះ ហៅ​អូរ​ដំរី ខណ្ឌ​ស្ទឹងហាវ ខេត្ត​ព្រះ​សី​ហុន លោក ង៉ែត ច​ន្ធូ ឲ្យ​VOD​ដឹង​នៅ​ថ្ងៃទី​១៥ ខែ វិ​ចិ្ឆ​កា ឆ្នាំ ២០១៤នេះ​ថា អ្នកស្រី ហ៊ឹម សុ​វណ្ណា​រី ដែល​ជា​ម្ចាស់​ក្រុមហ៊ុន យ៉េ ម៉ាឡេ បាន​ជួល​កម្លាំង​ស៊ីឈ្នួល​ឲ្យមក​កាប់​និង​ដុត​បំផ្លាញ​ដំណាំ​របស់​ប្រជាពលរដ្ឋ ដោយ​ចោទ​ប្រជាពលរដ្ឋ​ថា រស់នៅ​លើ​ដី​របស់​ខ្លួន​ដោយ​ខុសច្បាប់​។ ​លោក​ង៉ែត ច​ន្ធូ អះអាងថា ប្រជាពលរដ្ឋ​បាន​ចូលទៅ​រស់នៅ​លើ​ដី​នៅ​ភូមិ​អូរ​ដំរី​នេះ​តាំងពី​ឆ្នាំ​១៩៨៦ មកម្ល៉េះ​។ លោក​​បន្តថា កន្លងមក​មាន​ក្រុមហ៊ុន​មួយចំនួន បាន​មក​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​នេះ ពេល​នោះ​ពួកគាត់​បាន​ពឹងពាក់​រក​អ្នក​ឲ្យជួយ ក្នុងនោះ​មាន​ឈ្មោះ​អ្នកស្រី ហ៊ឹម សុ​វណ្ណា​រី ម្ចាស់​ក្រុមហ៊ុន យ៉េ ម៉ាឡេ ម្នាក់​ដែរ​។ ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយមក ស្រាប់​តែ​អ្នកស្រី ហ៊ឹម សុ​វណ្ណា​រី អះអាងថា គាត់​ក៏​មាន​ដី​នៅ​នោះដែរ​។ ពេល​នោះ​ហើយ​ទំនាស់​ក៏​ចាប់ផ្ដើម​កើតមាន​ឡើង រវាង​អ្នក​ភូមិ និង​លោកស្រី ហ៊ឹម សុ​វណ្ណា​រី​។

  • ​ព្រះសង្ឃ​មួយ​អង្គ​គង់នៅ​វត្ត​នាគ​វន្ត​រង​សម្ពាធ​ពេល​ចូលប្រឡូក​សកម្មភាព​ទាមទារ​យុត្តិធម៌​សង្គម​​

    ព្រះសង្ឃ​មួយ​អង្គ​ដែល​ចូលរួម​ទាមទារ​យុត្តិធម៌​សង្គម​ញឹកញាប់ គង់នៅ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​អះអាង​មក​ថា ប្រឈម​នឹង​ការចាប់​ព្រះកាយ​ពី​កម្លាំង​អាជ្ញាធរ បើ​នៅ​តែ​បន្ត​ចេញ​ធ្វើ​សកម្មភាព​ដូច​មុន​។​ ​ព្រះ​តេជគុណ កែវ សុមាលី គង់នៅ​វត្ត​នាគ​វន្ត ដែល​ព្រះចៅអធិការ​វត្ត ចេញ​ប្រកាស​កាលពី​ថ្ងៃ​ទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៤ ទុក​ពេល​ឲ្យ​៤៨​ម៉ោង ឲ្យ​និមន្ត​ចេញពី​វត្ត មុន​ប្រគល់ឲ្យ​អាជ្ញាធរ ចាត់វិធានការ​នោះ ឲ្យ​VOD​ដឹង​នៅ​ថ្ងៃទី​១៦​ខែ​វិច្ឆិកា​នេះ​ថា ព្រះចៅអធិការ បានសម្រេច​លុបចោល​កា​រ​បណ្តេញ​ព្រះអង្គ​ចេញ​ពី​វត្ត បន្ទាប់ពី​ព្រះអង្គ ទៅសុំ​ខមាទោស នៅ​ព្រះវិហារ រាល់​ពាក្យពេចន៍​ទាំងឡាយ ដែល​ព្រះអង្គ​មាន​ដីកា​ជ្រុល​ជ្រួស ទៅ​លើ​ថ្នាក់ដឹកនាំ​សង្ឃ​ប្រចាំ​វត្ត​រូបនោះ​។

  • ពលរដ្ឋ​ជាង​៣០០នាក់​តវ៉ា​នៅ​មុខ​ពន្ធនាគារ​ព្រៃស​ទាមទារ​ឲ្យ​ដោះលែង​មនុស្ស​១៧​នាក់

    សកម្មជន​ការពារ​ដីធ្លី ប្រជាពលរដ្ឋ និង​ព្រះ​សង្ឃ ប្រមាណ៣០០នាក់ និង​អង្គ បាន​ប្រមូលផ្ដុំ​គ្នា នៅ​ខាងមុខ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា។ ការ​ជួបជុំ​នេះ គឺ​​ដើម្បី​ទាមទារ​ឲ្យ​មាន​ដោះលែង សកម្មជន​គណបក្ស​នយោបាយ ព្រះ​សង្ឃ និង​សកម្មជន​ការពារ​ដីធ្លី​ចំនួន ១៧​នាក់។ អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​ការ​វិវត្ត​នៃ​ការ​ឃុំ​ខ្លួន​នេះ យល់​ឃើញ​ថា ដោយ​សារ​ការ​ផ្ដល់​យុត្តិធម៌​មាន​ភាព​លម្អៀង មិន​អាច​ទទួល​យក​បាន និង​ជា​សេចក្ដី​សម្រេច មិន​ផ្អែក​លើ​ភស្តុតាង​ក្នុង​ការ​ដាក់​បន្ទុក​ឲ្យ​បាន​ត្រឹមត្រូវ នេះ​គឺ​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​មាន​ការ​តវ៉ា រហូត​ដល់​មុខ​ពន្ធនាគារ​ដូច្នេះ។

  • សហគមន៍​មាន​ជម្លោះ​ដីធ្លី​ប្រកាស​ធ្វើបាតុកម្ម​មុខ​ពន្ធនាគារ​ព្រៃ​សរាល់​ថ្ងៃអាទិត្យ​​

    ប្រជា​សហគមន៍​មកពី​រាជធានី​ខេត្ត ប្រកាស​មុខ​ពន្ធនាគារ​ព្រៃ​ស នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា ពួកគេ​នឹង​ប្រមូលផ្តុំ​គ្នា​តវ៉ា​មុខ​ពន្ធនាគារ​នេះ រៀង​រាល់​មួយ​សប្តាហ៍​ម្តង បើ​តុលាការ​មិន​ដោះលែង​សកម្មជន​១៧​នាក់​ឲ្យមាន​សេរីភាព​វិញ​ទេនោះ​។​ ​ការប្រកាស​នេះ ធ្វើឡើង​ក្នុង​ពិធី​រំដោះគ្រោះ​តាម​បែប​ព្រះពុទ្ធសាសនា នៅមុខ​ពន្ធនាគារ​ព្រៃ​ស នា​ថ្ងៃ​ទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នេះ នូវ​អ្វី​ដែល​ក្រុមអ្នកតវ៉ា​ជឿថា អាច​ជំរុញ​ឲ្យ​សកម្មជន​ទាំង​១៧​នាក់​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន អាច​រួចផុត​ពី​ការចោទប្រកាន់​ទាំង​អយុត្តិធម៌​។ ​ក្នុង​ពិធី​តស៊ូ​មតិ​ដោយ​សន្តិវិធី​នោះ ព្រះសង្ឃ​ដែល​បាន​និមន្ត​ចូលរួម បាន​សូត្រ​កំណាព្យ បែប​បន្ទន់ចិត្ត​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ពិចារណា ដោះលែង​អ្នកតស៊ូ​មតិ​ទាំង​នោះ​ឲ្យមាន​សេរីភាព​វិញ​។

  • សហព័ន្ធ​ខែ្មរ​កម្ពុជា​ក្រោម​ថ្កោលទោស​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់​ផ្សឹក​ព្រះសង្ឃ​​

    ​សហព័ន្ធ​ខែ្មរ​កម្ពុជា​ក្រោម ថ្កោលទោស​អាជ្ញាធរ​ក្រុងភ្នំពេញ ដែល​បាន​ចាប់​ផ្សឹក​ព្រះសង្ឃ​ខែ្មរ​កម្ពុជា​ក្រោម ៣​អង្គ ដាក់​ពន្ធនាគារ​នៅ​ព្រៃ​ស ដោយ​ចាត់ទុក​ទង្វើ​នេះ​ថា ជា​ការរំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​។​ ​លិខិត​របស់​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក​ថាច់ ង៉ុក​ថាច់ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក​ហោ ណាំហុង នៅ​ថ្ងៃ​១៤ វិច្ឆិកា បានចាត់ទុក​ការចាប់​ព្រះកាយ និង​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​៣​អង្គ​នៅ​វត្ត​ស្ទឹងមានជ័យ មាន​ព្រះ​តេជ​គុណ សឺ​ន ហាយ ព្រះ​តេជគុណ ថាច់ សាង និង​ព្រះ​តេជ​គុណ ឃិត វណ្ណៈ ជា​ការរំលោភ​លើ​បញ្ញត្តិ​ពុទ្ធសាសនា​ផង និង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​។​

  • អ្នកមាន​ជម្លោះ​ដីធ្លីធ្វើពិធីបន់ស្រន់មុខ​ពន្ធនាគារព្រៃស​ជំរុញ​ឲ្យដោះលែងសកម្មជន​១៧នាក់​

    ប្រជា​សហគមន៍​អ្នក​មាន​ជម្លោះ​ដីធ្លី​ប្រមាណ​២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ប្រមូលផ្ដុំ​គ្នា​ដោយ​សន្តិវិធី​នៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​បួងសួង​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ដោះលែង​តំណាង​ពួកគេ​ឲ្យមាន​សេរីភាព​ឡើងវិញ​។​ ​ពលរដ្ឋ​មក​ពី​សហគមន៍​ឡ​ពាង ខេត្ត​កំពង់ឆ្នាំង សហគមន៍​បឹង​ប្រាំ ​ខេត្តបាត់ដំបង ព្រមទាំង​ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត​ព្រះវិហារ រួម​ជាមួយ​ប្រជា​សហគមន៍​មួយចំនួន​ទៀត​នៅ​រាជធានី​ភ្នំពេញ មាន​សហគមន៍​បឹងកក់ បុរី​កីឡា និង​ថ្មគោល នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៦ វិច្ឆិកា នេះ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ជិត​ពន្ធនាគារ​ព្រៃ​ស ធ្វើ​ពិធី​តាមបែប​ពុទ្ធ​សាសនា មាន​ការធ្វើ​សមាធិ សូត្រមន្ត​រំដោះគ្រោះ និង​បួងសួង​ឲ្យមាន​ការដោះលែង​តំណាង​ពួក​គេ​ឲ្យ​មាន​សេរីភាព​។​

  • វិភាគ៖កំសោយរបស់តុលាការនឹងមានផលវិបាកអ្វីខ្លះដល់សង្គម?​

    ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់​ បច្ចុប្បន្ន​រងការ​រិះ​គន់​ពី​សគមន៍​មាន​ជម្លោះដីធ្លី អង្គការ​សង្គម​ស៊ីវិល ​និង​សហគមន៍​អន្តរជាតិ​មួយចំនួន​ថា ទន់ខ្សោយ​បំពេញ​ការងារមិន​ឯក​រាជ្យ​ មិន​អាច​ការពារ​ផលប្រយោជន៍​ប្រជា​ពលរដ្ឋ​ឲ្យ​ទទួល​បាន​ផល​ពីសង្គម​ដោយ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​បាន​ទេ . ប្រជាសហគមន៍​មាន​ជម្លោះដីធ្លី​ ក៏​ដូចជា​កម្មករ​រោង​ចក្រ​ បាន​ធ្វើបាតុកម្ម​ជា​បន្ត​បន្ទាប់ ទាំង​នៅរាជ​ធានីភ្នំពេញ និង នៅតាម​បណ្តា​ខេត្ត​ដើម្បី​ស្វែង​រកយុត្តិធម៌​ការ​ពារ​ផល​ប្រយោជន៍​ពួក​គេ។ ពេលសួរ​ថា ហេតុអ្វី​បាន​ជាពលរដ្ឋ​ទាំង​នោះ​មិន​ប្តឹង​ទៅតុលាការ​ ចាំបាច់​តវ៉ា​តាម​ដងផ្លូវ​ដែលពេល​ខ្លះ​រងការ​វាយ​ដំ និង​ត្រូវ​ចាប់​ខ្លួន​ទៀត​នោះ?​​ អ្នក​ទាំង​នោះឆ្លើយ​ថា ពួក​គាត់​មិន​​មាន​ជំនឿលើ​ប្រជាពលរដ្ឋ​តុលាការ​ទេ។ ពេលខ្លះ​អ្នក​តវ៉ា​ទាំង​នោះ​លើក​ឡើង​ថា យុត្តិធម៌​មិន​មាន​ទេ​សម្រាប់​ពលរដ្ឋ​ក្រីក្រ។​

  • ​ព្រះសង្ឃ​ដែល​ធ្លាប់​ទាមទារ​យុត្តិធម៌​សង្គម​ប្រកាស​ប្រឆាំងនឹង​ការបណ្តេញ​ព្រះអង្គ​ចេញពី​វត្ត​​

    ​ព្រះសង្ឃ​មួយ​អង្គ គង់នៅ​វត្ត​នាគ​វន្ត ក្នុង​រាជធានី​ភ្នំពេញ ដែល​ធ្លាប់​ចូលរួម​ជា​ញឹកញាប់ ទាមទារ​យុត្តិធម៌​សង្គម អះអាង នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ព្រះអង្គ​នឹង​មិន​និមន្ត​ចេញពី​វត្ត តាម​ប្រកាស​បណ្តេញ​ចេញ របស់​ព្រះចៅអធិកា​រទ ដើម្បី​បញ្ជាក់​ថា ព្រះអង្គ​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​វិន័យ​សង្ឃ និង​ច្បាប់​រដ្ឋ​។​ ​ការប្រកាស​ជំហ​របស់​ព្រះ​តេជគុណ កែវ សុមាលី នៅថ្ងៃនេះ ធ្វើ​ឡើង​មួយ​ថ្ងៃ ក្រោយ​ពី​ព្រះចៅអធិការ​វត្ត​នេះ ចេញ​លិខិត​ផ្លូវការ ទុកពេល​៤៨​ម៉ោង ឲ្យ​ព្រះ​តេជ​គុណ ចេញពី​វត្ត ដោយ​គ្មាន​លក្ខខណ្ឌ បើ​ពុំនោះ​ទេ​នឹង​ប្រគល់ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ផ្លូវច្បាប់ ដោយ​ចោទ​ថា ព្រះ​តេជគុណ កែវ សុមាលី ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើ​ហិង្សា បង្ក​ឲ្យ​ព្រះសង្ឃ​ដូចគ្នា រងរបួស​លើ​ព្រះ​កេស​។​

  • យូនីសេហ្វជំរុញ​រដ្ឋាភិបាល​បង្ក​ភាព​ងាយ​ស្រួល​ដល់​ជន​ពិ​ការ​ក្នុង​ការ​ចូល​រួម​សកម្ម​ភាព​សង្គម​

    អង្គការ​យូនី​សេហ្វ (UNICEF) ប្រចាំ​ប្រទេស​កម្ពុជា ជំរុញ​ឲ្យរដ្ឋាភិបាលបង្ក​ភាព​ងាយ​ស្រួល​ដល់​ជន​ពិ​ការ​ក្នុង​ការ​ចូល​រួម​សកម្ម​ភាព​សង្គមនានា ដោយអះអាង​ថា នាពេល​បច្ចុនប្បន្ន ជន​ពិ​ការ​ ជា​ពិសេស​កុ​មារ​ដែល​ពិការ​ នៅ​មាន​ការ​លំបាក​ច្រើន​ក្នុង​ការ​ចូល​រួម​ និង​ទទួល​បាន​សេវា​សង្គម ។ ការជំរុញ​​នេះ ធ្វើ​ឡើង​ក្នុង​កម្មវិធី​សំណួរ​ចម្លើយ​ជាមួយ​អ្នក​សារព័ត៌​មាន នៅ​រសៀល​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា នៅ​សណ្ឋា​គារSunway ក្នុង​ទី​ក្រុង​ភ្នំ​ពេញ ។ តំណាង​អង្គការ​យូនីសេហ្វ​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា លោកស្រី Rana Flowers លើក​ឡើង​តាម​រយៈ​អ្នក​បក​ប្រែថា សេវាកម្ម ឬ​ហេដ្ឋា​រចនា​សម្ព័ន្ធនៅ​ក្នុង​ទី​ក្រុង​ ឬ​ក៏​ទី​ជន​បទ​ក្នុង​ប្រទេស​កម្ពុជាមិន​ទាន់​បង្ក​ភាព​ងាយ​ស្រួល​គ្រប់​គ្រាន់​ដល់​កុមារ​ពិ​ការ ឬ​ជន​ពិ​ការ​នៅ​ឡើយទេ ជាក់​ស្តែង​ដូច​ជា​ជន​ពិ​ការ​ភ្នែក​ ឬ​គ​ថ្លង់​ ពិ​បាក​នឹង​ទទួល​យក​សេវា​សង្គម និង​ធ្វើ​ដំណើរ។ លោកស្រី​​ថា ជន​ពិការ​ ពិសេស​កុមារ​ពិការ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត និង​ការ​ផ្តល់​ឱ​កាស​ពី​មជ្ឈដ្ឋាន​ជុំ​វិញ​ ដើម្បី​ឲ្យ​គាត់បាន​បញ្ចេញ​សមត្ថ​ភាព​​​​ដែល​ខ្លួន​គាត់​មាន​ដូច​ទៅ​នឹង​ជន​មិន​ពិការ​ដទៃ​ទៀត​​ ។

  • ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រាន​ចោល​ការចោទប្រកាន់​ថា​ខ្លួន​ប្រើ​ដៃ​តុលាការ​គំរាម​ដៃ​គូប្រកួត​​

    បក្ស​កាន់​អំណាច ថ្កោលទោស​ដាច់​អហង្ការ ទៅ​នឹង​ការចោទប្រកាន់​ទាំងឡាយណាដែលថា ខ្លួន​កំពុង​ខ្ចីដៃ​តុលាការ ដើម្បី​វាយ​បំបាក់ស្មារតី​ដៃ​គូប្រកួត ឲ្យទទួល​យក​នូវ​លក្ខខណ្ឌ​អ្វីមួយ​ដែល​ខ្លួន​ចង់បាន​។​ ​ការច្រានចោល​របស់​បក្ស​កាន់​អំណាច​នេះ ធ្វើឡើង​បន្ទាប់​ពីបក្សប្រឆាំងចោទប្រកាន់ថា ការចាប់​ឃុំខ្លួន​សកម្ម​ជន​របស់ខ្លួន​ជា​បន្តបន្ទាប់ ថា​ជា​ការរំលោភ​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​ថ្ងៃ​២២ ​ខែកក្កដា ​ឆ្នាំ​២០១៤ កន្លងទៅ និង​ស្នើ​ឲ្យ​បក្ស​កាន់​អំណាច ពិចារណា​ដោះលែង​ជន​ដែល​ត្រូវ​ចាប់​ឃុំខ្លួន​ទាំងនោះ​វិញ ដើម្បី​ធានា​ថា​ដំណើរការ​ជជែក​ពី​កំណែទម្រង់​ច្បាប់​បោះឆ្នោត ដំណើរការ​ទៅដោយ​ស្មើភាព​។​

  • ​មេដឹកនាំ​បក្សប្រឆាំង​គ្រោង​ទៅ​ជួប​សមាជិក​បក្ស​របស់​ខ្លួននៅ​ពន្ធនាគារ​ព្រៃ​ស​​

    ​មេដឹកនាំ​គណបក្សប្រឆាំង គ្រោង​នឹង​ចូលជួប​សួរសុខទុក្ខ​មន្ត្រី​របស់​ខ្លួន ព្រមទាំង​ស្រី្ត​សកម្មជន​ដីធ្លី​បឹងកក់ រួមទាំង​ព្រះសង្ឃ​ផង ដែល​អាជ្ញាធរ​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​។​ ​ប្រធាន​ខុទ្ទកាល័យ​អនុប្រធាន​ទី​១​នៃ​រដ្ឋសភាលោក មុត ចន្ថា បានឲ្យVODដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែវិចិ្ឆកា ឆ្នាំ​២០១៤ ខាងមុខនេះ លោក កឹម សុខា នឹង​ឲ្យ​មេធាវី​របស់​លោករៀបចំ​បែបបទ ដាក់​ពាក្យ​ស្នើសុំ​ចូល​ជួប​សួរសុខទុក្ខ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​សកម្មជន​ដីធ្លី​ដទៃទៀត ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ប៉ុន្តែ​លោក​មិន​កំណត់​ថ្ងៃ​ចុះ​ជួប​នៅ​ឡើយ​ទេ ព្រោះ​មិន​ដឹង​ថា​អាជ្ញាធរ​នឹង​អនុញ្ញាតឲ្យ​ចូលជួប​នៅថ្ងៃណា​។​

  • ​គ្រូបង្រៀន​មួយចំនួន​នៅ​សៀមរាប​រអ៊ូ​រឿង​មិន​ទាន់បើក​ប្រាក់​បង្រៀន​បន្ថែម​ម៉ោង​​

    គ្រូបង្រៀន​មួយចំនួន​នៅ​ខេត្ដ​សៀមរាប ស្នើ​ឲ្យ​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ជួយ​ពន្លឿន​បើកប្រាក់​បន្ថែម​ម៉ោង ឲ្យទាន់​ពេលវេលា ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ ខណៈប្រាក់​បៀវត្សរ៍​ពួក​គាត់​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​បាន​។​ ​គ្រូបង្រៀននៅ​វិទ្យាល័យ ១០​មករា ឆ្នាំ​១៩៧៩ ខេត្ដ​សៀមរាប លោក ហ៊ួត គី​រី​វី ថ្លែងប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​សុក្រ​​ថា ប្រាក់​បន្ថែម​ម៉ោង​ពួក​គាត់​ក្នុង​ឆ្នាំ​សិក្សា​២០១៣ -២០១៤ ចំនួន​៣​ខែ ដោយ​ចាប់ពី​ខែ​ឧសភា ដល់​ខែកក្កដា ឆ្នាំ​​២០១៤​នេះ មិនទាន់​បើក​នៅឡើយ​ទេ​។​ លោក​បន្ដថា លោក និង​គ្រូ​បង្រៀន​ផ្សេងទៀត សង្ឃឹម​លើ​ប្រាក់​បន្ថែម​ម៉ោង​នេះ ខណៈ​ប្រាក់ខែ​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​បាន។ ​លោក​ថា ពួកគាត់ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួង​អប់រំ ជួយ​ពន្លឿនបើក​ប្រាក់​បន្ថែម​ម៉ោង​នេះឲ្យបាន​ទាន់​ពេល ដើម្បី​ជួយ​ដោះ​បន្ទុក​ជីវភាព​គ្រួសារ​។​

  • សមាគម​អាដហុក​ខេត្តកោះកុង​ថ្កោលទោស​ក្រុមហ៊ុន​ចិន​ឈូសឆាយ​ផ្ទះ​ប្រជាពលរដ្ឋ​​

    សមាគម​អាដហុក​ប្រចាំ​ខេត្ត​កោះកុង ថ្កោលទោស​សកម្មភាព​ក្រុមហ៊ុន​ចិន ដែល​បាន​ឈូសឆាយ​ដី​ដំណាំ ​រុះរើ និង​ដុត​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​គិរីសាគរ ខេត្ត​កោះកុង ថា​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​។​ ​យោង​សេចក្ដីប្រកាស​ព័ត៌មាន​លើ​ទំព័រ​ទំនាក់ទំនង​សង្គម​របស់​សមាគម​អាដហុក ចុះ​ផ្សាយ​ថ្ងៃ​១៤ វិច្ឆិកា ឲ្យដឹងថា ក្រុមហ៊ុន​ចិន Union Devotement Group បាន​ឈូស​ឆាយ​ចម្ការ​ដំណាំ រុះរើ និង​ដុត​កម្ទេច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​នៅ​ស្រុក​គិរីសាគរ ខេត្តកោះកុង​ជា​បន្តបន្ទាប់​។

  • ​ព្រះសង្ឃ​និង​ពលរដ្ឋ​ដាក់​ញត្តិ​តាម​ស្ថានទូត​នានា​ រក​អន្តរាគមន៍​ដោះលែង​មនុស្ស​១៧​នាក់​​

    ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ប្រមាណ​២០០​អង្គ​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដង្ហែ​ញត្តិ​ទៅ​ដាក់​តាម​ស្ថានទូត​នានា​ក្នុង​រាជធានី​ភ្នំពេញ រក​អន្តរាគមន៍ឲ្យ​មានកា​រ​ដោះលែង​សកម្មជន ដែល​អាជ្ញាធរ​ទើបតែ​បាន​ចាប់ខ្លួន និង​តាមដាន​ដំណើរការ​សវនាការ​ជំនុំជម្រះ​ក្ដី​ព្រះសង្ឃ​មួយអង្គ​នាពេលខាងមុខ​។​ ព្រះសង្ឃ​មួយ​អង្គ​ដែល​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ព្រះ​តេជគុណ ​លួ​ន សុ​វ៉ាត មាន​សង្ឃដីកា​ពេល​ហែ​ញត្តិ​ទៅ​ដល់​ស្ថានទូត​អាមេរិក​នៅ​ព្រឹក​នេះ​ថា គោលបំណង​នៃ​ការដាក់​ញត្តិ​តាម​ស្ថានទូត​នៅ​ព្រឹក​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យមាន​ការដោះលែ​ង​សកម្មជន​ដីធ្លី ព្រះសង្ឃ និង​អ្នកនយោបាយ ចំនួន​១៧​នាក់ ដែល​អាជ្ញាធរ​ទើបតែ​ចាប់ខ្លួន​នា​ពេល​ចុង​ក្រោយ​នេះ និង​អំពាវនាវ​ឲ្យ​អន្តរជាតិ​ឃ្លាំ​មើល​សវនាការ​ជំនុំជម្រះ​ក្ដី​ព្រះអង្គ​។​

  • អតីត​អ្នកកាសែត​ជប៉ុន​ម្នាក់​បោះពុម្ភ​ផ្សាយ​សៀវភៅ​គំនូរ​ដើម្បី​ជួយ​លុបបំបាត់​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា

    អតីត​អ្នកកាសែត​ជប៉ុន​ម្នាក់ កំពុង​ព្យាយាម​ជួយ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការបោះពុម្ភ​ផ្សាយ​សៀវភៅ​គំនូរ ដើម្បី​ចែកចាយ​ដល់​កុមារ នៅ​ទូទាំង​ប្រទេស ដើម្បី​កុំ​ឲ្យ​ពួក​គេ​ចាញ់បោក​ពួក​អ្នកជួញ​ដូរ។ លោក ប៉ូច រាសី នៃ​វីអូអេ បាន​សម្ភាស​អ្នកស្រី Natsuko Utsumi ដែល​ជា​អ្នក​បង្កើត​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ ឈ្មោះ Cause Vision។ បទសម្ភាសន៍​មាន​សេចក្តី​ជូន​ដូច​តទៅ៖

  • ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​វប្បធម៌​និទណ្ឌភាព

    អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​មួយ​ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ ចាប់​ជន​ដៃ​ដល់​សម្លាប់​មនុស្ស​មក​ផ្ដន្ទាទោស​ឲ្យខាងតែបាន ដើម្បី​លុបបំបាត់​វប្បធម៌​និទណ្ឌភាព​នៅ​កម្ពុជា​។​ ​យោង​តាម​កំណត់ត្រា​ចំនួន​៥​ទំព័រ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ចេញផ្សាយ​នៅ ខែវិចិ្ឆកា ឆ្នាំ ២០១៤ បាន​លើកឡើង​ថា ឃាតកម្ម​សម្លាប់​អ្នកកាសែតដូចជាលោកឃឹម សំបូរ លោកហង្ស សេរីឧត្តម ប្រធាន​សហជីពលោក​ជា វិជ្ជា សកម្មជន​សិទ្ធិមនុស្សនិងព្រៃឈើ លោកឈុត វុទ្ធី និង ឃាតកម្ម​លើ​ប្រជាពលរដ្ឋ​មួយ​ចំនួនទៀត ជិត​១០​ឆ្នាំ មកនេះ រដ្ឋាភិបាល​មិន​បាន​វែកមុខ​ជនដៃដល់​មក​ផ្ដន្ទាទោស​តាមច្បាប់​ទេ ដែល​ជា​កត្តា​ជំរុញ​ឲ្យមាន​ការបាញ់​សម្លាប់​មនុស្ស​ជា​ហូរហែ ដែល​(CCHR) ចាត់ទុកថា​ជា​ឫសគល់​វប្បធម៌​និទណ្ឌភាព​នៅ​កម្ពុជា។​

  • CCHR បង្ហាញពី និទណ្ឌភាព ក្នុងប្រទេសកម្ពុជា បន្តអូសបន្លាយ

    មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា(CCHR) បានលើកឡើងនៅក្នុងកំណត់ត្រាសង្ខេប ប្រចាំខែរបស់ខ្លួន ថា និទណ្ឌភាព(ការមិនត្រូវផ្ដន្ទាទោស ឬគ្មានផលវិបាកណាមួយ) ក្នុងប្រទេសកម្ពុជានៅតែបន្តអូសបន្លាយ ហើយថារដ្ឋាភិបាលគ្មានឆន្ទៈក្នុងការលុបបំបាត់។

  • ​កម្មករ​រោងចក្រ​នៅ​កំពង់ចាម​ហែ​ក្បួន​តវ៉ា​ឲ្យ​ដោះលែង​តំណាង​របស់​ខ្លួន​៥​នាក់​​

    កម្មករ​រោងចក្រ ជូ ហួយ ហ្វ៊ូត​វែ (Juhui Footwear) ក្នុង​ខេត្ត​កំពង់ចាម​មាន​គ្នា​ប្រមាណ​៣០០​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ធ្វើ​ការហែក្បួន​តវ៉ា​ទាមទារ​ឲ្យ​តុលាការខេត្ដ​នេះ ដោះ​តំណាង​ខ្លួន​៥​នាក់ និង​ទាមទារ​ឲ្យ​រោងចក្រ​ទទួល​កម្មករ​ដែរ​ត្រូវបាន​បញ្ឈប់​ចូលធ្វើការ​វិញ​។​ ​មន្ដ្រី​ផ្នែក​ច្បាប់​នៅ​សហជីព​ស៊ី​ខៅ​ឌូ​លោក ប៊ុត ប៊ុន​ឈាន ឲ្យ​VOD​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា កម្មករ​បាន​ហែ​ក្បួន​ទៅមុខ​សាលាដំបូង​ខេត្ដ​កំពង់ចាម ដើម្បី​ទាមទារ​តវ៉ា​ឲ្យ​ដោះលែង​តំណាង​របស់​ខ្លួន​៥​នាក់​ទៀត​ដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ទៅ​ដាក់​ពន្ធនាគារ​ខេត្ដ​កំពុងចាម​កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែតុលា ឆ្នាំ​២០១៤ ដែល​ក្រោយមក​អ្នក​ទាំង​៥​ត្រូវ​តុលាការ​បញ្ជូនទៅ​មន្ទី​ឃុំឃាំង​នៅ​ពន្ធនាគារ​វត្ដ​ធ្នង់​ជា​បណ្ដោះអាសន្ន​។

  • បទ​យកការណ៍​៖ អ្នក​មាន​ជម្លោះ​ដីធ្លី​កាន់តែ​ច្រើន​នាំគ្នា​សម្រុក​មក​ស្នាក់នៅ​ភ្នំពេញ ​រង់ចាំ​ដំណោះស្រាយ​​

    «​ថ្ងៃ​៨​បារាំង ខែ​៩(​កញ្ញា​)​ហ្នឹង​មក អុី​(​មីង​)​អត់​ដែល​ទៅ​ណា​ទេ អុីដាច់ខាត​ជាមួយ​ប្រជាជន​នៅ​រង់ចាំ​រហូត ចាំ​មើល​សម្តេច​ហ៊ុន សែន និង​លោក​ប្រធាន​សម រង្ស៊ី កឹម សុខា សភា​គាត់​ជួយ​ទាំងអស់ ហើយ​ឥឡូវ​ខ្ញុំ​នៅ​ចាំ​រហូត​អូន​អត់​ទៅ​ណា​ដាច់ខាត​។ អស់​ដី​មាន​ស្អី​ទៀត បើ​ម្តាយ​មិន​ខំប្រឹង កូន​ក៏​យ៉ាប់​ទៅទៀត​។ បង​លំបាក់​ខ្លាំងណាស់ សូម្បី​តែ​ផ្ទះ​ក៏​គ្មាន​នៅ​ដែរ បង​នៅ​ដោយ​ខ្ទម​តូច​...»​។ ​គិត​ត្រឹម​ខែ​តុលា​នេះ មាន​រយៈពេល​ជិត​៣​ខែ​ហើយ ដែល​អ្នក​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅតាម​បណ្តា​ខេត្ត​នានា បាននាំគ្នា​សម្រុក​មក​ស្នាក់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​យក​ញត្តិ​ដាក់​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា និង​ស្ថាប័ន​ពាន់​ព័ន្ធ​ផ្សេង​ទៀត​ឲ្យ​ពន្លឿន​ដោះស្រាយ​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo