កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ពលរដ្ឋនៅសង្កាត់ស្នោរមិនពេញចិត្តដែលអាជ្ញាធរបង្ខំផ្តិតមេដៃកុំចូលរួមបាតុកម្ម
ពលរដ្ឋ នៅសង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មិនពេញចិត្តចំពោះមេភូមិរបស់ខ្លួន ដែលដើរបង្ខំឲ្យផ្តិតមេដៃទាំងយប់ ហាមចូលរួមបាតុកម្ម ហើយត្រូវទទួលស្គាល់លទ្ធផលបោះឆ្នោតថាត្រឹមត្រូវ និងយុត្តិធម៌។
-
លោក សម រង្ស៊ី បង្ហាញសុទិដ្ឋិនិយមក្នុងការបង្កើតគណៈកម្មការចម្រុះត្រួតពិនិត្យ ការបោះឆ្នោត
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅព្រឹកថ្ងៃសុក្រនេះ ប្រកាសទៅអ្នកគាំទ្រទាំងសុទិដ្ឋិនិយមថា នឹងមានការចរចាបង្កើតឲ្យមានគណៈកម្មការស៊ើបអង្កេតមួយ ទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោត ដោយសារសហគមន៍អន្តរជាតិមួយចំនួន និងប្រជាជន ជឿជាក់ថា គណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។
-
សង្គមស៊ីវិលៈ អ្នកនយោបាយ ត្រូវដោះស្រាយ តាមបែប ផែននយោបាយ
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ថា “តាមខ្ញុំមើលទៅគាត់ ប្រហែលជាចង់ដោះស្រាយ តាមបែបផែននយោបាយ បញ្ហាបច្ចុប្បន្ន ត្រូវដោះស្រាយ តាមបែបផែននយោបាយ បានដោះស្រាយចេញ រូបមន្តមួយនៃការដោះស្រាយ ធ្វើម៉េចឲ្យលោក សម រង្ស៊ី បានក្លាយជាតំណាងរាស្ត្របាន ហ្នឹងជារឿងមួយល្អសម្រាប់លោក សម រង្ស៊ី គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋបាន”។
-
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ត្រូវឃាត់ខ្លួនមិនឲ្យថតរូបនគរបាល
នៅព្រឹកថ្ងៃទី១៥ សីហា អ្នកសារព័ត៌មានក្នុងស្រុកមួយរូប ត្រូវបាននគរបាលឃាត់ខ្លួនអស់មួយរយៈ ដើម្បីយកទៅសាកសួរ បន្ទាប់ពីលោកបានថតរូបរបស់នគរបាលដែលកំពុងប្រជុំជួរនៅនៅលើដង ផ្លូវម្តុំមុខអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។
-
អ្នកវិភាគថាកម្ពុជាត្រូវខាតច្រើនបើសិនផ្អាកកម្មវិធីយោធាជាមួយអាម៉េរិក
វ៉ិបសាយថ៍របស់ក្រសួងការបរទេសនៃសហរដ្ឋ អាម៉េរិកផ្សព្វ ផ្សាយនូវកម្មវត្ថុមួយក្នុងការផ្ដល់ព័ត៌មានហេតុការណ៍ថ្មីៗប្រចាំ ថ្ងៃទី១២ខែសីហាជាម៉ោងនៅក្រុងវ៉ាស្ហ៊ីងតោន ដោយនិយាយថាសម្រាប់ប្រទេសកម្ពុជា កម្មវិធីយោធារបស់សហរដ្ឋអាម៉េរិកត្រូវបានផ្អាកឬលុបចោលក៏បាន សរសេរនៅក្បែរនោះទៀតថា គណៈកម្មការរៀបចំការបោះ ឆ្នោតជាតិ។
-
ម.ស.ម.ក ស្នើឲ្យអាជ្ញាធរ ចាត់វិធានការ លើបញ្ហាវិវាទដីធ្លី ក្រោយការបោះឆ្នោត
ភ្នំពេញ ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានអំពាវនាវដល់អាជ្ញាធរ ចាត់វិធានការឲ្យមាន ប្រសិទ្ធិភាពពិនិត្យដោះស្រាយវិវាទដីធ្លី ដែលមានអំពើហិង្សា និងគម្រាមកំហែងទៅលើប្រជាពលរដ្ឋ ដែល បានកើតមានឡើងជាថ្មី ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣នេះ។
-
កម្មកររោងចក្រ SL ធ្វើកូដកម្មទាមទារ ឲ្យដកអ្នកគ្រប់គ្រងជាជនប្រដាប់អាវុធ
កម្មករប្រមាណជា ២០០០ នាក់ បំរើការងារនៅរោងចក្រកាត់ដេរ SL ស្ថិតនៅក្នុងខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យដឹងថា ពួកគេនឹងបន្តធ្វើកូដកម្ម មិនធ្វើការនៅថ្ងៃពុធនេះ ជាបន្តទៀត ប្រសិនបើបញ្ហាវិវាទជាមួយនឹងអ្នកគ្រប់គ្រងមិនត្រូវបានដោះស្រាយ។
-
គណបក្សប្រឆាំង និងគជប នៅតែរក្សាជំហរផ្ទុយគ្នាក្នុងការបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេត ការបោះឆ្នោត
គណបក្សសង្គ្រោះជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) រហូតមកដល់ពេលនេះ នៅតែរក្សាជំហរផ្ទុយគ្នាក្នុងការយល់ព្រមបង្កើតគណៈកម្មការចម្រុះ ស៊ើបអង្កេតការបោះឆ្នោត តែគណបក្សប្រឆាំងព្រមានថា បាតុកម្មនឹងអាចកើតឡើង ហើយគជប ជាអ្នកទទួលខុសត្រូវ។
-
មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា អំពាវនាវដល់អាជ្ញាធរចាត់វិធានការឲ្យមានប្រសិទ្ធភាពដើម្បីដោះស្រាយវិវាទដីធ្លី
មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃពុធនេះ អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធចាត់វិធានការឲ្យមានប្រសិទ្ធិភាព ដើម្បីដោះស្រាយវិវាទដីធ្លីដែលមានអំពើហិង្សា និងការគំរាមកំហែងទៅលើប្រជាពលរដ្ឋ ដែលបានកើតទ្បើងជាថ្មី បន្ទាប់ពីការបោះឆ្នោតជាតិកន្លងផុតទៅ មិនលើស៥ថ្ងៃ។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពាវនាវឲ្យអាជ្ញាធរដោះស្រាយបញ្ហាទំនាស់ដីធ្លីថ្មីៗ ក្រោយការបោះឆ្នោត
សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាហៅកាត់ ថា CCHR ដែលបានចេញផ្សាយនៅថ្ងៃទី១៤ ខែសីហានេះបានសម្ដែងការព្រួយបារម្ភជាខ្លាំងចំពោះសញ្ញានៃការ បណ្ដេញចេញដោយបង្ខំ ដែលបានកើតឡើងជាថ្មីភ្លាមៗ បន្ទាប់ពីការបោះឆ្នោតជាតិ និងដាក់ជាសំណួរ ថាតើដោះស្រាយបញ្ហាវិវាទដីធ្លី ដែលបានសន្យាដោយគណបក្សនយោបាយនានា ក្នុងអំឡុងយុទ្ធនាការឃោសនាមុនពេលបោះឆ្នោតនោះនឹងក្លាយជាការពិត ឬទេនៅពេលដែលរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។
-
សង្គមស៊ីវិល៖ការប្រកាសលទ្ធផលដោយគ.ជ.ប.មុនមានដំណោះស្រាយអាចនាំឲ្យមានការរំជើបរំជួល
វ៉ាស៊ីនតោន — ក្រុមអង្គការសង្គមស៊ីវិលខកចិត្តនឹងការប្រកាសលទ្ធផលឆ្នោតរបស់ គ.ជ.ប.ដោយបារម្ភអំពីភាពរំជើបរំជួលដោយសារតែគ្មានដំណោះស្រាយរវាង ភាគីទាំងពីរទាក់ទងនឹងភាពមិនប្រក្រតីនៃការបោះឆ្នោត។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សបង្កើតគេហទំព័រលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា
មជ្ឈមណ្ឌលសិទ្ធិមនុស្សបានបង្កើតគេហទំព័រថ្មីមួយឈ្មោះ “ឥទ្ទធនូខ្មែរ” ជាគេហទំព័រ ផ្តល់សំឡេង ផ្តល់ឳកាសទៅក្រុមស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា ការពារសិទ្ធិរបស់ខ្លួន ។ គេហទំព័រ “ឥន្ទធនូខ្មែរ ” ជាផ្នែក នៃគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ
-
គណបក្សប្រជាជនកម្ពុជាបានផ្លាស់ប្តូរជំហរមិន ទទួលយកអង្គការសង្គមស៊ីវិលដើម្បីអង្កេតភាពមិនប្រក្រតី នៃការបោះឆ្នោត
គណបក្សប្រជាជនកម្ពុជានឹងមិន ទទួលយកអង្គការសង្គមស៊ីវិលណាមួយដើម្បីចូលរួមអង្កេតតាមដានភាពមិន ប្រក្រតីនៃការបោះឆ្នោតនេះទេ។
-
ការរក្សាស្ថិរភាពសង្គមក្រោយប្រកាសលទ្ធផលបោះឆ្នោត
វាគ្មិនចូលរួមក្នុងកម្មវិធីនេះរួមមាន លោកសាស្ត្រាចារ្យបណ្ឌិត សុខ ទូច សកលវិទ្យាធិការសាកលវិទ្យាល័យខេមរៈ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
-
គណបក្សសង្គ្រោះជាតិ សម្តែងការខកចិត្តជាខ្លាំង និងជំទាស់ចំពោះគជប
គណបក្ស សង្គ្រោះជាតិ សម្តែងការខកចិត្តជាខ្លាំង និងជំទាស់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ នេះ។
-
វិភាគ៖ ហេតុអ្វី គ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្ន មុនពេលស៊ើបអង្កេតភាពមិនប្រក្រតី?
មិន ដូចពីការគ្រោងទុកឡើយ គ.ជ.ប បានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត កាលពីថ្ងៃទី២៨ខែកក្កដានោះ នៅថ្ងៃទី១២ខែសីហានេះវិញ ខណៈគណៈកម្មការឯករាជ្យស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត មិនទាន់ត្រូវបានបង្កើតឡើង។
-
លទ្ធផលបោះឆ្នោតបណ្តោះអាសន្នទូទាំង ២៤ រាជធានី-ខេត្ត
ភ្នំពេញ: នៅថ្ងៃទី១២ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង៩ព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ ទូទាំង ២៤ រាជធានី-ខេត្ត។
-
គណបក្សសង្គ្រោះជាតិ ធ្វើសន្និសីទសារ ព័ត៌មានទាក់ទង លទ្ធផលបោះឆ្នោត បណ្តោះអាសន្ន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣នេះ អនុប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា បានរៀបចំ ធ្វើសន្និសីទ សារព័ត៌មានមួយនៅ ទីស្នាក់ការបក្សរបស់ ខ្លួននៅសង្កាត់បឹងកក់ ខណ្ឌទួលគោក ស្តីពីជំហរគណបក្ស សង្គ្រោះជាតិ ចំពោះការប្រកាសលទ្ធផល របស់គ.ជ.ប ៕
-
HRW៖ ការដកអាសនៈពីបក្សមួយទៅឲ្យបក្សផ្សេងជាជំហានទៅរករបបផ្ដាច់ការ
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch = HRW) ចាត់ទុកថាការប៉ុនប៉ងរបស់មេដឹកនាំបក្សកាន់អំណាចនៅកម្ពុជា ក្នុងការយកអាសនៈរដ្ឋសភារបស់បក្សនយោបាយមួយ ទៅចែកចាយអោយគណបក្សផ្សេងទៀត ក្រោយការបោះឆ្នោត គឺជាផែនការមួយឆ្ពោះទៅរករបបផ្តាច់ការ។
-
អ្នកវិភាគនយោបាយ៖ អន្តរជាតិអាចជួយទម្លាយភាពទ័លច្រកនៅកម្ពុជា
វ៉ាស៊ីនតោន — ក្រុមអ្នកវិភាគអន្តរជាតិខ្លះនិយាយថា ការគាបសង្កត់ជាអន្តរជាតិនិងការចូលរួមពាក់ព័ន្ធរបស់សហគមន៍អន្តរ ជាតិអាចទម្លាយភាពទាល់ច្រកខាងនយោបាយកម្ពុជាដែលគេគិតថា ទំនងជាកំពុងជាប់គាំង។