កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាប្រមូលសារលើកទឹកចិត្តដល់សកម្មជនដីធ្លីជាប់ទោស
អ្នកស្រីយ៉ោមបុប្ផាជាសកម្មជនដីធ្លីដ៏សកម្ម ក្នុងសហគមន៍បឹងកក់ដែលកំពុងជាប់ក្នុងពន្ធនាគារព្រៃស នឹងទទួលបានសារលើកទឹកចិត្តចំនួន៣៦៥ពីប្រជាពលរដ្ឋ តាមរយៈមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានប្រមូលសារទាំងអស់នោះចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃ ទី៤ ខែកញ្ញាខាងមុខនេះ ដែលត្រូវនឹងខួបមួយឆ្នាំនៃការចាប់ខ្លួនរបស់អ្នកស្រី ដាក់ពន្ធនាគារ ដោយចោទប្រកាន់ពីបទបង្កហឹង្សាដោយចេតនា។
-
នៅពេលវិបត្តិបោះឆ្នោតនៅជាប់គាំង គណបក្សប្រឆាំងចង់ប្រមូលផ្តុំគ្នា
ភ្នំពេញ — ការបោះឆ្នោតនៅប្រទេសកម្ពុជានៅជាប់ក្នុងស្ថានភាពចម្រូងចម្រាសនៅ ឡើយ ដោយគណបក្សកាន់អំណាច និងគណបក្សប្រឆាំងប្រកាសរឿងៗខ្លួនថា ខ្លួនជាអ្នកឈ្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដា។ លោកសម រង្ស៊ីមេដឹកនាំគណបក្សប្រឆាំងនៅប្រទេសកម្ពុជានិយាយនៅថ្ងៃ ព្រហស្បតិ៍នេះថា គណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីក្នុងការបោះឆ្នោតគឺជា ដំណោះស្រាយតែមួយគត់ដែលអាចទទួលយកបានសម្រាប់ដំណើរជាប់គាំងនយោបាយ ដែលកំពុងកើតមាននេះ។
-
លោក ឈាង វ៉ុន ៖ លោក សម រង្ស៊ី អាចចូលជាតំណាងរាស្ត្រអាណត្តិទី៥បាន
ភ្នំពេញ: លោក ឈាង វ៉ុន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន បាននិយាយនៅរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ នៅវិមានរដ្ឋសភាថា លោក សម រង្ស៊ី អាចចូលជាតំណាងរាស្ត្រអាណត្តិទី៥នេះបាន តាមរយៈច្បាប់ជ្រើសរើស តំណាងរាស្ត្រ មាត្រា១១៨ថ្មី ចំណុច “ឃ”។
-
ឃើញប្រពន្ធគេសាច់សខ្ចីប៉ងចាប់រំលោភក្នុងបន្ទប់ទឹក
រាជធានីភ្នំពេញ ៖ យុវជនម្នាក់មានមុខងារជាសន្តិសុខយាមស្ថានីយប្រេងមួយកន្លែង ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ទល់មុខមជ្ឈមណ្ឌលអ៊ែដវូត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ព្រោះតែឃើញប្រពន្ធគេសាច់សខ្ចីដើរចូលបន្ទប់ទឹក នៅក្រោយស្ថានីយ ក៏បានស្ទុះទៅច្រានទ្វារបន្ទប់ទឹកចូល ហើយបានធ្វើសកម្មភាពចាប់ច្របាច់កគំរាមនាងប៉ុនប៉ងចាប់រំលោភ ។
-
ចាប់ជនល្មោភកាមដាក់ច្រវាក់ មុននេះរំលោភនារីមិនគ្រប់ទឹក នៅស្រុកបាទី ពេលនេះនៅអង្គរបុរី
ខេត្តតាកែវ ៖ នគរបាលស្រុកអង្គរបុរី បានឃាត់ខ្លួនជនម្នាក់ទៅតាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរង គ្រោះដែលចោទប្រកាន់ពីបទចាប់រំលោភកូនស្រីរបស់ពួកគាត់ ខណៈនាងដើរទៅលេងនៅលើទួលកប់ខ្មោចតែម្នាក់ឯង ។ ដោយសារឃើញឱកាសល្អ ជនជាប់ចោទក៏បានចាប់រំលោភរហូតបានសម្រេច រួចក៏ដើរត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង តែត្រូវនារីរងគ្រោះនិយាយពីសកម្មភាពជនជាប់ចោទចាប់រំលោភប្រាប់ ឪពុកម្តាយទើបពួកគាត់ដឹកដៃនាងទៅចង្អុលមុខជនសង្ស័យ រួចប្តឹងនគរបាលឱ្យចាប់ខ្លួនតែម្តង ។
-
អង្គការឃ្លាំមើលការបោះឆ្នោត៖ភាពមិនប្រក្រតីប៉ះពាល់លទ្ធផលនៃការបោះឆ្នោត
វ៉ាស៊ីនតោន - អង្គការឃ្លាំមើលការបោះឆ្នោតក្នុងប្រទេសកម្ពុជាបានអះអាងថា បញ្ហាភាពមិន ប្រក្រតីក្នុងពេលបោះឆ្នោតនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត។
-
ក្រុមអង្គការសង្គមស៊ីវិលដាក់ឯកសារស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាទៅអង្គការសហប្រជាជាតិ
ក្រុមអង្គការសង្គមស៊ីវិលចំនួន៧ ដែលរួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា, សមាគមប៊ិចអន្តរជាតិ, សមាគមអ្នកបោះពុម្ពអន្តរជាតិ, អង្គការមាត្រា១៩, មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ, គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) និងសម្ព័ន្ធអ្នកសារព័ត៌មានអាស៊ីអាគ្នេយ៍ បានដាក់ស្នើឯកសារស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ទៅកាន់អង្គការសហប្រជាជាតិ សម្រាប់ការពិចារណានៅក្នុងកិច្ចប្រជុំលើកទី១៨ របស់ក្រុមការងារអង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៤។
-
សហជីពក្នុងស្រុកនិងសហជីពអន្ដរជាតិស្នើរឲ្យអ្នកបញ្ជាទិញដាក់សម្ពាធទៅលើរោងចក្រកាត់ដេរ SL
សហភាពការងារកម្ពុជារបស់លោកអាត ធន់ បានជូនដំណឹងរួចរាល់ហើយ ស្ដីពីវិវាទការងាររវាងថៅកែរោងចក្រកាត់ដេរ SL និងកម្មករនិយោជិក។ ជាមួយគ្នានេះ សហជីពអន្ដរជាតិ ដែលមានសមាជិក៥០លាននាក់ ក៏កំពុងតែពិចារណានិងដាក់សម្ពាធ ទៅលើអ្នកបញ្ជាទិញផលិតផលនានាពីរោងចក្រ SL ស្របពេលដែលមន្ដ្រីរដ្ឋាភិបាលកំពុងរកវិធីដោះស្រាយដូចគ្នា លើបញ្ហានេះ។
-
ក្រុមប្រឹក្សាធម្មនុញ្ញ អាចសម្រេចឲ្យគ.ជ.ប បើកកញ្ចប់សុវត្ថិភាព “ក” មួយចំនួន ដើម្បីផ្ទៀងផ្ទាត់
ភ្នំពេញ: អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលពាក្យបណ្តឹងសរុបចំនួន ៣៩ ហើយបានដោះស្រាយរួចចំនួន ២៤ ពាក្យបណ្តឹង និងកំពុងពិនិត្យពិចារណា និងស៊ើបអង្កេតចំនួន ១៥ បណ្តឹង ដែលសុទ្ធសឹងជាបណ្តឹងតវ៉ាលើលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទីឆ្នាំ២០១៣។
-
ចិនបញ្ជាក់ការគាំទ្ររបស់ខ្លួនចំពោះគណបក្សកាន់អំណាច
វ៉ាស៊ីនតោន — ក្រុមអ្នកវិភាគក្នុងប្រទេសកម្ពុជាបាននិយាយថា ប្រទេសចិនព្យាយាមបញ្ជាក់ការគាំទ្ររបស់ខ្លួនចំពោះរដ្ឋាភិបាលនិង គណបក្សកាន់អំណាចនៅកម្ពុជាដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន ក្នុងពេលដែលបណ្តាប្រទេសលោកខាងលិចនៅមិនទាន់បង្ហាញការគាំទ្រដល់ លទ្ធផលបោះឆ្នោតក្នុងប្រទេសកម្ពុជានៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអះអាងថា ការបញ្ជាក់របស់ចិនគឺចង់បង្កើនទំនាក់ទំនងជាមួយគណបក្សប្រជាជន កម្ពុជា។
-
លោក សម រង្ស៊ី សុំឲ្យគ.ជ.បរក្សាសុវត្ថិភាពឯកសារផ្ទៀតផ្ទាត់លទ្ធផលឆ្នោត
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានដាក់លិខិតស្នើសុំឲ្យប្រធានគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) ឲ្យចាត់វិធានការរក្សាទុកកញ្ចប់សុវត្ថិភាព «ក» នៅទីកន្លែងមានសុវត្ថិភាពខ្ពស់បំផុត ចៀសវាងការលួចក្លែងបន្លំ ឬកែទិន្នន័យនៃឯកសារដើម។ កញ្ចប់សុវត្ថិភាព «ក» ជាឯកសារភស្តុតាងដើម សម្រាប់ធ្វើជាមូលដ្ឋានក្នុងការត្រួតពិនិត្យ និងផ្ទៀតផ្ទាត់លទ្ធផលបោះឆ្នោត។
-
ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធបណ្តឹងរបស់តំណាងគណបក្សសង្គ្រោះជាតិ
រាជធានីភ្នំពេញ ៖ ក្រោយពីបើកកិច្ចប្រជុំពេញអង្គ កាលពីថ្ងៃទី២០ សីហា កន្លងមកនេះក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធចោលលើបណ្តឹង របស់តំណាងគណបក្សសង្គ្រោះជាតិដែលបានប្ដឹងជំទាស់ទៅនឹងសេច ក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប ) ។
-
រដ្ឋាភិបាល មិនមានវិធានការលើសត្វឆ្មាបញ្ចូលសំឡេងក្នុងហ្វេសប៊ុកទេ
មន្ត្រីរាជរដ្ឋាភិបាល ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមិនមានបំណងចាត់វិធានការលើការបញ្ចូលសំឡេងទៅលើសត្វឆ្មា និងចែកចាយតាមហ្វេសប៊ុកនោះទេ ដោយសារនេះជាសេរីភាពនៃការបញ្ចេញមតិ។
-
ឃាត់ខ្លួនជនសង្ស័យរំលោភក្មេងស្រីមានសតិមិនប្រក្រតីនៅស្រុកអង្គរបុរី
ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចស្រុកអង្គរបុរីឃាត់ខ្លួន បន្ទាប់ពីរូបគេធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីមានសតិមិ នប្រក្រតីម្នាក់បានសម្រេច កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២២ សីហា ២០១៣ នៅលើទួលខ្មោចខាងកើតភូមិចម្ងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិទ្រុងភូមិ ឃុំព្រៃគាំ ស្រុកអង្គរបុរី។
-
គណបក្សសង្គ្រោះជាតិ បដិសេធការប្រមូលកម្លាំង ដើម្បីចូលរួមបាតុកម្ម
មន្ត្រីគណបក្សសង្គ្រោះជាតិ នៅថ្ងៃព្រហស្បត្តិ៍នេះ បានបដិសេធទៅនឹងការលើកឡើងថា គណបក្សកំពុង ប្រមូលកម្លាំងនៅតាមបណ្តាខេត្តខ្លួនទទួលបានអាសនៈច្រើន ដើម្បីចូលរួមមហា បាតុកម្មប្រឆាំ ង នឹង លទ្ធផលបោះឆ្នោត ដែលអាចនឹងកើតឡើងនៅពេលខាងមុខ។
-
ក្រសួងមហាផ្ទៃ ៖ យើងមិនអាចលុបហ្វេសបុកបានទេ វាជាអាវុធមុខពីរ
ភ្នំពេញ: លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា យើងមិនអាចលុបហ្វេសប៊ុក (Facebook)បានទេ ប៉ុន្តែយើងត្រូវធ្វើយ៉ាងម៉េចឲ្យអ្នកប្រើប្រាស់ចេះប្រើប្រាស់ឲ្យមាន ប្រសិទ្ធិភាព ឲ្យមានខ្លឹមសារក្នុងក្របខ័ណ្ឌដែលគេហៅថា ក្រមសីលធម៌។
-
លោក ខឹម វាសនា រងការ ចោទប្រកាន់ ពីបទ ឆបោកលុយរាប់ម៉ឺនដុល្លារ
ភ្នំពេញ ៖ ប្រធានគណបក្សសម្ព័ន្ធ ដើម្បី ប្រជាធិបតេយ្យ លោក ខឹម វាសនា ត្រូវ បានបុរសម្នាក់ ដាក់ពាក្យបណ្ដឹងទៅកាន់ ព្រះរាជអាជ្ញា អមសាលាដំបូង រាជធានីភ្នំ ពេញ ពីបទ ឆបោកលុយរាប់ម៉ឺនដុល្លារ ហើយគេចវេសមិនព្រមសង តាំងពីឆ្នាំ ២០០៩មកម្ល៉េះ ។
-
អ្នកវិភាគ៖ ព្រះមហាក្សត្រជាតួអង្គដ៏សំខាន់ក្នុងការសម្របសម្រួល
អ្នកវិភាគស្ថានការណ៍ នយោបាយឯករាជ្យមិនមានជំនឿថា កិច្ចប្រជុំរវាងក្រុមការងារថ្នាក់ក្រោមរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ អាចរកដំណោះស្រាយពីភាពមិនប្រក្រតីដែលកើតមាននៅមុន និងក្រោយការបោះឆ្នោតបានទេ។
-
អ្នកច្បាប់៖ តុលាការអន្តរជាតិជារនាំងមិនឲ្យកម្ពុជាប្រើកម្លាំងបង្ក្រាបបាតុករ
ប្រទេសមួយចំនួននៅលើសាកលលោកបានចុះសច្ចាប័នចូលជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ថា អាយ.ស៊ី.ស៊ី (ICC )។ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា នៅពេលខាងមុខ ប្រសិនបើផ្ទុះមានបាតុកម្មកើតឡើងដែលដឹកនាំដោយគណបក្សសង្គ្រោះ ជាតិ ហើយមានអំពើហិង្សាដោយការបង្ក្រាបដែលមិនមានសភាពធ្ងន់ធ្ងរទេ
-
ពលរដ្ឋនៅខេត្តសៀមរាប និងភ្នំពេញ បួងសួងសុំសន្តិភាព
ក្រុមអ្នកស្រលាញ់សន្តិភាព នៅថ្ងៃពុធនេះ ជាថ្ងៃ១៥កើត នឹងជួបជុំគ្នា នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ដើម្បីបួងសួងសុំសន្តិភាព និងយុត្តិធម៌សម្រាប់ប្រជាជាតិកម្ពុជា។