កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • ផ្អើល​អ្នក​ស្ទូងស្រូវ​ខណៈ​បុរស​សតិ​មិន​គ្រប់​រំលោភ​នារី​វិកលចរិត​

    ខេត្ដ​តាកែវ ៖ មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ឱន​ស្ទូង​សំណាប នៅក្នុង​វាលស្រែ​របស់ខ្លួន ខណៈ​ពួកគាត់ ទាំងនោះ​ក្រឡេក​ទៅ​ឃើញ​បុរស​សតិ​មិន​គ្រប់​ម្នាក់​ចាប់រំលោភ​នារី​វិកលចរិត នៅក្បែរ​ភ្លឺស្រែ​មិន​ឆ្ងាយ​ពី​កន្លែង​គាត់ ស្ទូង​រហូត​បាន​ជោគជ័យ​រៀងៗ​ខ្លួន ។​ ​

  • ព័ត៌មាន​ដើមអម្ពិល​ថា ភ្នាក់ងារ​ខ្លួន​ត្រូវបាន​នគរបាល​ព្រំដែន​ប្រើ​ហិង្សា​

    មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល អះអាងថា ភ្នាក់ងារ​របស់ខ្លួន​ម្នាក់ ត្រូវបាន​មន្ត្រីនគរបាល​ការពារ​ព្រំដែន​គោក ប្រចាំខេត្ត​មណ្ឌលគិរី ប្រើ​ហិង្សា កាលពី​វេលា​ម៉ោង ៧​និង​១៥ នាទី​ព្រឹក​ថ្ងៃទី​២០ ខែសីហា​នេះ នៅលើ​ផ្លូវលំ​មួយ​ខ្សែ ក្នុង​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។​

  • ចិន ចេញមុខ ការពារ​កម្ពុជា មិនឱ្យ​មាន ការរំខាន ពី​ខាងក្រៅ

    ​ភ្នំពេញ​៖ ប្រមុខ​ការទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក វ៉ាង យី បាន​អះអាង​ពី​ជំហរ​យ៉ាង​ដាច់​ណាត់ របស់ខ្លួន ទោះ​ក្នុងករណី​ណាក៏ដោយ ការពារ​ផលប្រយោជន៍​កម្ពុជា មិនឱ្យ​មានការ​រំខាន​ពី​ខាងក្រៅ​បាន ជាដាច់ខាត​។​ ​

  • នាំ​ក្មេងស្រី​អាយុ​១៦​ឆ្នាំ ពី​ប៉ៃលិន ទៅ​រួមរក្ស​នៅ​ខេត្តតាកែវ ជាង​បី​ខែ ត្រឡប់មកវិញ ប៉ូលិស​ដាក់​ខ្នោះ​

    ​ប៉ៃលិន​: បុរស​អាយុ​ជាង​៥០​ឆ្នាំ​ម្នាក់ អះអាងថា ក្មេងស្រី​អាយុ​១៦​ឆ្នាំ ស្ម័គ្រចិត្ត​ទៅតាម​រួមរក្ស​រស់នៅ​ជា​ប្ដី​ប្រពន្ធ​ជាង​បី​ខែ​កន្លងមកហើយ គ្មាន​ការបង្ខិតបង្ខំ​ឡើយ ប៉ុន្តែ​ពេល​បុរស​នេះ និង​ក្មេងស្រី​អាយុ​១៦​ឆ្នាំ នាំគ្នា​ត្រឡប់មកផ្ទះ​វិញ ត្រូវ​កម្លាំង​ប៉ូលិស​កា​រិ​ល័យ​ប្រឆាំង​ការ​ជួញ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​ប៉ៃលិន ចាប់​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៣ ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

  • តុលាការ សម្រាលទោស​លើ​សកម្មជន​ដីធ្លី គុច វេ​ង មក​ត្រឹម​៣​ខែ​កន្លះ​

    សាលាដំបូង​ខេត្តពោធិ៍សាត់ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ សម្រេច​សម្រាលទោស​លើ​សកម្មជន​ដីធ្លី លោក គុច វេ​ង មក​ត្រឹម​៣​ខែ​កន្លះ (​សល់​កន្លះ​ខែ​ទៀត គាត់​អាច​ចេញពី​ពន្ធនាគារ​) និង​សង់​ប្រាក់​ចំនួន​៤៥០០​ដុល្លារ​ដល់​ដើមបណ្តឹង​។​ ​

  • កម្មករ​រោងចក្រ SL១​និង​SL២ បន្ត​កូដកម្ម​បិទផ្លូវ​៣៧១

    កម្មករ​ប្រមាណ​ជា​៣០០០​នាក់ មកពី​រោងចក្រ​សំលៀកបំពាក់ SL១​និង​SL២ ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បន្ត​កូដកម្ម​នៅមុខ​រោងចក្រ​បិទ​កំណាត់​ផ្លូវ​លេខ​៣៧១ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ៨​ចំណុច ពី​រោងចក្រ​។​

  • មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​បារម្ភ​ពី​អាជ្ញាធរ​បង្ខំ​ឲ្យ​ពលរដ្ឋ​ផ្តិតមេដៃ​គាំទ្រ​លទ្ធផល​បោះឆ្នោត

    ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​ដែល​អាជ្ញាធរ​មូលដ្ឋាន បាន​បង្ខិតបង្ខំ​ប្រជាជន អោយ​ចុះហត្ថលេខា​គាំទ្រ​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​ដែល​បានប្រកាស​ដោយ គ​.​ជ​.​ប កាលពី​ថ្ងៃទី​១២ សីហា​។ យ៉ាងណាក៏ដោយ មន្ត្រី​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន ហាក់​មិន​ជឿថា ប្រជាជន​កម្ពុជា​សម​យ័​នេះ​មានការ​ខ្លាចរអារ​នឹង​អាជ្ញាធរ តំបន់​នោះទេ​។ ​

  • ​ក្រុមប្រឹក្សាធម្មនុញ្ញ បើកសវនាការ លើ​បណ្តឹងតវ៉ា របស់​គណបក្សប្រឆាំង​

    ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៣​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បើកសវនាការ​លើ​បណ្តឹង ដែល​ទាក់ទង​ទៅនឹង​ភាពមិនប្រក្រតី នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ នីតិកាល​ទី​៥ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ កន្លងទៅ ដែលជា​បណ្តឹង​របស់​ក​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ពុំ​ពេញ​ចិត្តនឹង​ការដោះស្រាយ​បណ្តឹង របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នោះ​។​

  • តំណាង CPP និង CNRP កំពុង​ជួបចរចា ពិភាក្សាគ្នា

    ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៣​នេះ វេលា​ម៉ោង​២ តំណាង​គណបក្ស ប្រជាជន​កម្ពុជា​(CPP) និង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) កំពុងតែធ្វើការ​ជួបពិភាក្សា​គ្នា នៅ​វិមាន​រដ្ឋសភា​។​

  • ខ្មែរ​នៅ​បរទេស​ធ្វើបាតុកម្ម​សុំ​ឲ្យ​អ​.​ស​.​ប​អន្តរាគមន៍​បញ្ហា​មិន​ប្រក្រតី​នៃ​លទ្ធផល​ឆ្នោត​

    ពលរដ្ឋ​ខ្មែរ​ប្រមាណ ១​ពាន់​នាក់ មកពី​រដ្ឋ​ផ្សេងៗ​ក្នុង​សហរដ្ឋអាមេរិក និង​មកពី​ប្រទេស​កាណាដា បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើបាតុកម្ម​នៅ​ក្រុង​ញី​វ​យ៉​ក សុំឱ្យ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ជួយ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ភាពមិនប្រក្រតី​នៃ​ដំណើរ​ការបោះ ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ នេះ​។

  • មជ្ឈមណ្ឌល​សិទ្ធិមនុស្ស បារម្ភ​ពី ប្រជាពលរដ្ឋ នៅពេល អាជ្ញាធរ​បង្ខំ ឲ្យ​ចុះហត្ថលេខា គាំទ្រ​លទ្ធផល បោះឆ្នោត

    ​ភ្នំពេញ ៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស (CCHR) នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៣​នេះ បាន​សម្តែង នូវ​ការព្រួយបារម្ភ​របស់ខ្លួន ជុំវិញ​បញ្ហា ដែល​ប្រជាពលរដ្ឋ​មួយចំនួន ត្រូវបាន​ក្រុម​អាជ្ញាធរ បង្ខំ​ឲ្យ​ចុះហត្ថលេខា គាំទ្រ​លទ្ធផល​បោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ​នីតិកាល​ទី​៥​។​

  • ​សង្គម​ស៊ីវិល​ព្រួយបារម្ភ​អំពី​ការ​ចោទ​យុវជន​៤​នាក់​ពីបទ​ញុះញង់​ឲ្យ​ផ្តួលរំលំ​រដ្ឋាភិបាល

    ​សង្គម​ស៊ីវិល​និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែបន្ត​តាមដាន​សំណុំរឿង ចាប់ខ្លួន​យុវជន ៤​នាក់ ដែល​អាជ្ញាធរ​សង្ស័យថា បាន​ញុះញង់​កងកំលាំងប្រដាប់អាវុធ​ឱ្យប្រើ​ហិង្សា​។​ ​លោក អ៊ូ វីរៈ ប្រធាន​មជ្ឍមណ្ឌល​សិទ្ធិមនុស្ស CCHR ដែល​តាមដាន​រឿងនេះ បាន​យល់ថា ក្នុងចំណោម​ក្រុមយុវជន​ចំនួន ៤​នាក់ ដែល​រង​ការចោទប្រកាន់​នេះ មាន​៣​នាក់ ដែល​គ្មានអ្វី​ពាក់ព័ន្ធ​នឹង​រឿង​ដូច ដែល​សមត្ថកិច្ច​បា​នស​ង្ស័​យ​នោះទេ​។

  • ការ​វាយ​ប្រ​ហារ​ដោយ​ទឹក​អា​ស៊ីត​នៅ​តែ​កើត​មាន​ឡើង

    នៅ​ក្នុងផ្ទះ​ដាច់​តែ​ឯង​មួយ​ក្នុង​ខេត្ត​កណ្តាល ជន​រង​គ្រោះ​ដោយ​សារ​អាស៊ីត​នៅ​ទូទាំង​ប្រទេស​ បាន​មក​ជួប​ជុំ​គ្នា​កាលពី​ដើម​ខែ​នេះ​សម្រាប់​ការ​​ធ្វើ​លំ​ហា​ត់​ប្រាណ​ ការ​ច្រៀងនិង​ការរាំ​ ដែល​មាន​រយៈ​ពេ​ល​ពីរថ្ងៃ​។ ជំនួប​​ពីរ​ដង​ក្នុង​មួយ​ខែ​ដែលត្រូវ​បាន​រៀបចំឡើង​ដោយ​អង្គការជួយ​ជន​រង​គ្រោះ​កម្ពុជា​ដោយ​សារ​អាស៊ីត​(CASC)បាន​ប្រមូល​ផ្ដុំ​អ្នក​រស់​រាន​ពី​ការ​វាយ​ប្រហារ​ដោយ​ទឹ​ក​អាស៊ីត​ប្រហែល​៤៥​នាក់​ដែល​មាន​អាយុ​ចាប់​ពី​ប្រាំ​មួយ​ឆ្នាំ​ដល់​៦៣​ឆ្នាំ​ ហើយ​​ភាគ​ច្រើន ​ក្នុង​ចំណោមនោះ​​មាន​ស្លាក​ស្នា​​​ម​រលាកធ្ងន់​ធ្ងរ​ ដោយ​សារ​​​អាស៊ីត។

  • សង្គម​ស៊ីវិល​បង្ហាញ​ភាពមិនប្រក្រតី​ជុំវិញ​ដំណោះស្រាយ​របស់​គ​.​ជ​.​ប​

    ព្រម​ជាមួយគ្នានេះដែរ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានចេញ​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​១៧ សីហា ឆ្នាំ​២០១៣ ដោយ​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ចំពោះ​វិធីសាស្ត្រ​ដែល គ​.​ជ​.​ប ប្រើ​ក្នុងការ​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការបោះឆ្នោត​។ សេចក្ដីថ្លែងការណ៍​បន្ត​ថា ដំណោះស្រាយ​របស់ គ​.​ជ​.​ប ខ្វះ​នូវ​តម្លាភាព ដោយសារ គ​.​ជ​.​ប មិនបាន​បើក​អោយមើល​ជា​សាធារណៈ​នូវ​ទម្រង់​ដើម​ដែល​បាន​បិទ​ជិត​ក្នុង កញ្ចប់​សុវត្ថិភាព “​ក​”​។​

  • មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា ព្រួយបារម្ភ​ពី​កង្វះ​តម្លាភាព​របស់ គ​.​ជ​.​ប ក្នុងការ​ផ្ទៀងផ្ទាត់​លទ្ធ​ផល​បោះឆ្នោត​

    ​មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា CCHR ព្រួយបារម្ភ​ពី​កង្វះ​តម្លាភាព​របស់ គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ពេល​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត ក្នុងការ​ដោះស្រាយ​ពាក្យបណ្តឹង​ឲ្យ​គណបក្សនយោបាយ ដែល​ធ្វើ​ឲ្យ​លទ្ធផល​បោះឆ្នោត មិនអាច​បញ្ជាក់​ពី​លទ្ធ​បោះឆ្នោត​បាន​។​

  • ​អ្នកកាសែត​ម្នាក់ ត្រូវ​ចាប់ខ្លួន ដោយ​ករណី រំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី អាយុ ១៥​ឆ្នាំ​

    កោះកុង ៖ អ្នកកាសែត សម្ព័ន្ធ​សារពត៌មាន ប្រជា​ធិ​តេ​យ្យ​ខ្មែរ​ម្នាក់ ត្រូវ​ចាប់ខ្លួន ដោយ​ចោទប្រកាន់​ ​ពីបទ រំលោភ​សេពសន្ថវៈ លើ ក្មេងស្រី​ម្នាក់ ដែលមាន​អាយុ ១៥​ឆ្នាំ ត្រូវ​ជាប់​ខ្នោះ​សមត្ថកិច្ច នៃ​ស្នង​ ​ការ​ខេត្ដ​កោះកុង​។​ ​ករណី​ចំពោះ អ្នកកាសែត​រំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី អាយុ ១៥​ឆ្នាំ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ​បានធ្វើ​ឡើង នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ ២០១៣ ល្ងាច វេលា ៣​និង​១០​នាទី នៅ​លំនៅឋាន​ជនល្មើស​ ​ស្ថិតនៅ​ភូមិ ៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេ​មរ ភូមិន្ទ ខេត្ដ​កោះកុង​។

  • ក្រុម​អង្គរក្ស លោក សម រង្ស៊ី ស្ទុះ​ប្រុង មក​វាយ​អ្នកកាសែត ពេល​កំពុង​ប្រ​ម៉ាញ់ រូបថត

    រឿងហេតុ​បានកើត​ឡើង ក្រោយពី​ក្រុម​អង្គរក្ស​របស់លោក សម រង្ស៊ី បាន​បង្ខំ​ចិ​ត្ដ​រុញ​អ្នកកាសែត ធ្វើឱ្យ​មានការ​ប៉ះពារ​ពាក្យ សំដី រហូតដល់​ក្រុម​អង្គរក្ស​នេះ ប្រុង​ស្ទុះ​មក​វាយ​អ្នកកាសែត​ទៀតផង ប៉ុន្ដែ ត្រូវបាន​ក្រុមអ្នកកាសែត​ផ្សេង ទៀត ស្រែក​ថាឱ្យ​ទើប​ពួកគេ​បាន​ផ្អាក​សកម្មភាព​។​

  • ក្រសួង​ព័ត៌មាន​អំពាវនាវ​ឲ្យ​ជៀសវាង​ការផ្សាយ​ព័ត៌មាន​បំប៉ោង​តាម​ហ្វេ​ស​ប៊ុ​ក​

    ​នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ យល់ថា ការអំពាវនាវ​របស់​ក្រសួង​ព័ត៌មាន ជា​រិត​ត្បិត​សេរីភាព​ទទួលបាន​ព័ត៌មាន ៖ “​វា​ប៉ះពាល់ ព្រោះ​អី​ក្រសួង​នេះ​លំអៀង ក្រសួង​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន ក្រសួង​នេះ​លំអៀង​ជ្រុល​ពេក តាមពិត​ហ្វេ​ស​ប៊ុ​ក​នេះ​ក៏មាន​ព័ត៌មាន​មិន​ពិត ក៏​ច្រើន​ដែរ ប៉ុន្តែ​ក៏មាន​ព័ត៌មាន​ពិត​ដែរ ហើយ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​វិនិច្ឆ័យ ប៉ុន្តែ​ទូរទស្សន៍​ទេ​ជា​ប្រភព​នៃ​បញ្ហា ប្រសិនជា​ហ្វេ​ស​ប៊ុ​ក​នេះ​គ្រាន់បើ គេ​មិន​ទៅ​មើល​ហ្វេ​ស​ប៊ុ​ក​អស់ហ្នឹង​ទេ គេ​មិន​ទៅតាម​ដាន​ហ្វេ​ស​ប៊ុ​ក​ទេ ដោយសារ​ទូរទស្សន៍​ជា​ប្រភព​រឿង វិទ្យុ​សុទ្ធតែ​ក្រសួង កំហុស​ទាំងនេះ​មិនមែន ដោយសារ​ទូរទស្សន៍​ទេ កំហុស​ទាំងអស់នេះ​ដោយសារ​ក្រសួង​ព័ត៌មាន គាបសង្កត់​ទូរទស្សន៍​ទាំងអស់នេះ មិន​ឲ្យ​ឯករាជ្យ​កើត​ទេ​។​

  • អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​លាតត្រដាង​ភាពមិនប្រក្រតី​នៅ​ថ្ងៃ «​ស​» និង​ថ្ងៃ​បោះឆ្នោត

    ​វ៉ាស៊ីនតោន​៖ គ្រាន់តែ​ក្នុង​ខេត្ត​ជាង​១០​ប៉ុណ្ណោះ អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​រកឃើញ​ភាពមិនប្រក្រតី​ជាង​១០,០០០​ករណី​។ ភាពមិនប្រក្រតី​ទាំងនោះ​កើតឡើង​នៅ​ថ្ងៃ​«​ស​» និង​ថ្ងៃ​បោះឆ្នោត​។ ក្រុម​អ្នកសង្កេតការណ៍ នឹងធ្វើ​ការវាយតម្លៃ​រួមគ្នា​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​ទៀត ក្រោយពី​ពួកគេ​បញ្ចប់​ការអង្កេត​និង​ប្រមូល​ភស្តុតាង​នៃ​ភាពមិនប្រក្រតី​ចប់សព្វគ្រប់​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo