កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ក្រសួងមហាផ្ទៃបង្ហាញឯកសារវីដេអូចោទបក្សប្រឆាំងបំផុសឲ្យមានបាតុកម្មផ្ដួលរំលំរដ្ឋាភិបាល
មហាផ្ទៃ នៅថ្ងៃច័ន្ទ ទី២៦ ខែសីហា បានបង្ហាញឯកសារដែលចងក្រងពីសកម្មភាពរបស់មេដឹកនាំគណបក្សសង្គ្រោះ ជាតិ ពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសកម្មជនគណបក្សនៅតាមបណ្ដាខេត្ត-ក្រុង និងរាជធានី។ ឯកសារនោះមានចំណងជើងថា ឯកសារពាក់ព័ន្ធផែនការធ្វើមហាបាតុកម្ម ដើម្បីផ្លាស់ប្ដូរសង្គម។ ក្រសួងមហាផ្ទៃ ចាត់ទុកសកម្មភាពទាំងនោះថា ជាការបំផុសឲ្យមានបាតុកម្មផ្ដួលរំលំរដ្ឋាភិបាល។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ បានបដិសេធចំពោះការចោទកាន់នេះ។
-
ក្រុមប្រឹក្សាធម្មនុញ្ញ គ្រោងបើកវសនាការចុងក្រោយ ទាក់ទងនឹងកញ្ចប់សុវត្ថិភាព(ក )ខេត្តក្រចេះ នៅដើមខែកញ្ញា
ភ្នំពេញ: ក្រុមប្រឹក្សាធម្មនុញ្ញ គ្រោងនឹងបើកសវនាការចុងក្រោយ ដើម្បីសំរេចលើសេចក្តីទាក់ទងនឹងលទ្ធផលនៃការបើកកញ្ចប់សុវត្ថិភាព (ក) នៅឃុំច្រេះ ខេត្តក្រចេះនោះ នៅថ្ងៃទី២ ខែកញ្ញា ខាងមុខនេះ។
-
លោក សម រង្ស៊ី រិៈគន់ លោក អ៊ូ វីរៈ លើការបកស្រាយពីចំនួនសមាជិកចូលប្រជុំសភាដំបូង
ប្រធាន គណបក្សសង្គ្រោះជាតិ បានរិៈគន់ចំពោះ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគ លើការបកស្រាយពីចំនួនសមាជិកសភា ដែលចូលរួមប្រជុំសភាលើកដំបូង។ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃចន្ទនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ថា បើតាមច្បាប់ សភាមិនអាចប្រជុំលើកដំបូងបានទេ ប្រសិនមិនមានសមាជិកយ៉ាងតិច១២០រូបនោះ។ ប៉ុន្តែលោកថា របាយការណ៍របស់ លោក អ៊ូ វីរៈ បានឲ្យដឹងថា សភាអាចចូលរួមប្រជុំលើកដំបូង ដោយមានសមាជិកតិចជាង១២០រូបបាន តាមរយៈការបកស្រាយច្បាប់ របស់ក្រុមប្រឹក្សាធម្មនុញ្ញទៅវិញ ៖ "ខ្ញុំថានិយាយអញ្ចឹង ខុសស្រលះ ច្បាប់គឺជាគោលការណ៍ច្បាប់ គេមិនដែលបកស្រាយគោលការណ៍ច្បាប់ តាមស្ថានការណ៍នយោបាយទេ មិនអញ្ចឹង?
-
លោកសម រង្ស៊ី អំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជាវិលចូលតុចរចារជាថ្មី
កាលពីព្រឹកថ្ងៃទី២៦ ខែសីហា នៅក្នុងសន្និសីទកាសែត ឯទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំងនេះ បានអំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជាវិលចូលតុចរចារជាថ្មី ដើម្បីបង្កើតឲ្យបាននូវគណៈកម្មការឯករាជ្យ ចំពោះកិច្ច ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត។
-
វិភាគ៖ ភាពមិនប្រក្រតីនៃកញ្ចប់សុវត្ថិភាព “ក” ជះឥទ្ធិពលដល់លទ្ធផលបោះឆ្នោត?
ការបើកកញ្ចប់សុវត្ថិភាព “ក” ចំនួន១៣ការិយាល័យ នៅឃុំស្វាយជ្រះ ក្នុងមណ្ឌលខេត្តក្រចេះ បង្ហាញថា មានភាពមិនប្រក្រតីយ៉ាងតិច៨ការិយាល័យ ពោលកញ្ចប់សុវត្ថិភាពទាំងនោះ បានក្លាយទៅជា ”កញ្ចប់ដែលមិនមានសុវត្ថិភាព” ដោយសារត្រូវបានបើកចំហរ ហើយចំនួនសន្លឹកឆ្នោតមិនបានការ មានការប្រែប្រួលខុសគ្នា។ ថ្វីត្បិតតែភាពមិនប្រក្រតីដែលត្រូវបានរកឃើញជំហានដំបូងមានយ៉ាងតិច៨ការិយាល័យ ក្នុងចំណោមការិយាល័យសរុប១៩០០៩ ទូទាំងប្រទេសមែន តែក្រុមអ្នកជំនាញស្រាវជ្រាវ និងអ្នកវិភាគយល់ថា ភាពមិនប្រក្រតីទាំងនេះ អាចជះឥទ្ធិពលខ្លះ ដល់លទ្ធផលបោះឆ្នោតទាំងមូល។
-
មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជាចេញផ្សាយ សៀវភៅមគ្គុទេសក៍ រៀបរាប់ពីនីតិវិធី ព្រហ្មទណ្ឌនៅ តុលាការកម្ពុជា
ភ្នំពេញ៖ មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣នេះ បានចេញផ្សាយ សៀវភៅ មគ្គុទេសក៍ មុនការជំនុំជម្រះ និងការជំនុំជម្រះ ក្នុងរឿងព្រហ្មទណ្ឌ អនុវត្តនៅតុលាការកម្ពុជា។
-
មន្ត្រីអាមេរិក អំពាវនាវឲ្យគណបក្សនយោបាយ បន្តការពិភាក្សាគ្នា និងរក្សាភាពស្ងប់ស្ងាត់
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William E. Todd មន្ត្រីជាន់ខ្ពស់នៃស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ រួមជាមួយអ្នកគាំទ្រ រក្សាភាពស្ងប់ស្ងាត់ និងសន្តិភាព ហើយបន្តកិច្ចពិភាក្សាគ្នាតទៅទៀត ដើម្បីឈានទៅដល់ការធ្វើការរួមគ្នាក្នុងការកែទម្រង់។
-
គេហទំព័រគណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមបង្ហាញពីរបបប៉ុល ពត ទីពីរ
គេហទំព័រ របស់គណបក្សប្រជាជនកម្ពុជា(www.cpp.org.kh) ចាប់ផ្តើមបង្ហោះវីដេអូ ដោយលើកឡើង ពីរបបខ្មែរក្រហមទីពីរ ដែលអាចកើតឡើងពីការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ប្រឆាំងនឹងលទ្ធផលបោះឆ្នោត ។
-
គ.ជ.ប ច្រានចោល ការចោទប្រកាន់របស់ តំណាងគណបក្ស សង្គ្រោះជាតិ ថា មានភាពមិនប្រក្រតី ក្នុងកញ្ចប់សុវត្ថិភាព «ក»
ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅល្ងាចថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៣ បន្ទាប់ពីបញ្ចប់ការបើកកញ្ចប់សុវត្ថិភាព «ក» នៅខេត្តក្រចេះ តាមការបង្គាប់បញ្ជារបស់ក្រុម ប្រឹក្សាធម្មនុញ្ញ ក៏ដូចជាសំណើររបស់គណបក្សសង្គ្រោះជាតិហើយនោះ បានធ្វើការច្រានចោលទាំងស្រុង ចំពោះ ការលើកឡើង និងចោទប្រកាន់របស់តំណាងគណបក្សសង្គ្រោះជាតិ ដែលថា មានការកែតួលេខនៅក្នុងទម្រង់ ១១០២ ក្នុងកញ្ចប់សុវត្ថិភាព«ក»។
-
ឃាតកររំលោភសម្លាប់ក្មេងស្រីយកក្រវិល២ហ៊ុនត្រូវសមត្ថកិច្ចវែកមុខហើយ
ខេត្តកំពត ៖ ឃាតករសម្លាប់ក្មេងស្រីអាយុ៩ឆ្នាំយ៉ាងព្រៃផ្សៃ ដោយធ្វើសកម្មភាពរំលោភ ហើយវាយដំនៅលើផ្ទៃមុខ រួចច្របាច់.កឱ្យស្លាប់ដោះយកក្រវិលមាសចំនួន២ហ៊ុន ហើយបីសាកសពទៅប្លុងចោលនៅលើសំយ៉ាបមុខផ្ទះអ្នកស្រុកកាលពីយប់ ថ្ងៃទី២៥ សីហា ២០១៣ នោះ ត្រូវនគរបាលបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តធ្វើការស្រាវ ជ្រាវ និងឈានទៅឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី២៥ សីហា ២០១៣ ដូចដែលសមត្ថកិច្ចបានកំណត់មុខសញ្ញាក្នុងពេលកំពុងពិនិត្យស្លាក ស្នាមសពក្មេងស្រីរងគ្រោះពិតប្រាកដមែន។
-
ឃាត់ខ្លួនជន សង្ស័យម្នាក់ ពីបទរំលោភ អនីតិជន អាយុ៥ឆ្នាំ
បាត់ដំបងៈ នគរបាលស្រុកភ្នំព្រឹក បានឃាត់ខ្លួន ជនសង្ស័យម្នាក់ តាមពាក្យ របស់ម្តាយជនរងគ្រោះ ពីបទរំលោភ អនីតិជន អាយុ៥ឆ្នាំ កាលពីវេលាម៉ោង១៥ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣ នៅចំណុចភូមិកកោះ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក រួចកសាង សំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យទៅស្នងការ នគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់ ។
-
គណបក្សសង្គ្រោះជាតិ មានគំនិតជាថ្មី អំពីបាតុកម្ម ទូទាំងប្រទេស
ភ្នំពេញ: គណបក្សសង្គ្រោះជាតិ បានមានគំនិតជាថ្មីអំពីការធ្វើបាតុកម្មទូទាំងប្រទេស បន្ទាប់ពីការបើកប្រអប់ឆ្នោតសុវត្ថិភាពកាលពីថ្ងៃអាទិត្យ។ លោក សម រង្ស៊ី និងលោកកឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ ២០១៣ នេះបានប្រកាសអំពីការធ្វើបាតុកម្មនេះថាជាជម្រើសចុងក្រោយបើសិនជា មិនមានការបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីត្រួតពិនិត្យអំពី ភាពមិនប្រក្រតីនៃការបោះឆ្នោតទេនោះ។
-
សមាជិក គណបក្សសង្គ្រោះជាតិ មក ជួបជុំនៅទីលាន ប្រជាធិបតេយ្យបណ្ដើរៗ
ភ្នំពេញ ៖ សមាជិក សមាជិកាគណបក្ស សង្គ្រោះជាតិ បាននាំគ្នាធ្វើដំណើរមកជួបជុំ នៅទីលានប្រជាធិបតេយ្យ ជាបណ្ដើរៗរង់ ចាំការមកដល់មេដឹកនាំរបស់ខ្លួន គឺលោក សម រង្ស៊ី និងលោក កឹម សុខា សម្រាប់ ការជួបជុំជាថ្មីម្ដងទៀត ចាប់ពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ នេះ ។
-
គណបក្សសង្គ្រោះជាតិ៖ ភាពមិនប្រក្រតីនៃកញ្ចប់សុវត្ថិភាព«ក» នឹងប៉ះពាល់ដល់ចំនួនអាសនៈរួម
គណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទនេះ ប្រកាសថា ភាពមិនប្រក្រតីធ្ងន់ធ្ងរនៃការបោះឆ្នោតក្នុងខេត្តក្រចេះ នឹងប៉ះពាល់ដល់ចំនួនអាសនៈរួមរបស់គណបក្ស។
-
អង្គការជាតិ និងអន្តរជាតិ៧ ដាក់ឯកសារស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាទៅUN
អង្គ ការជាតិ និងអន្តរជាតិចំនួន៧ ដាក់ឯកសារស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ទៅកាន់អង្គការសហប្រជាជាតិ ក្នុងដំណើរការត្រួតពិនិត្យជាសាកល តាមពេលវេលាកំណត់ស្តីប្រទេសកម្ពុជា សម្រាប់ការពិចារណាក្នុងកិច្ចប្រជុំលើកទី១៨ របស់ក្រុមការងារអង្គការសហប្រជាជាតិឆ្នាំ២០១៤។
-
CNRPស្នើក្រុមប្រឹក្សាធម្មនុញ្ញ បើកកញ្ចប់សុវត្ថិភាព“ក” ឲ្យមានតម្លាភាព
សេចក្តីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៣នេះ ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ សាទរចំពោះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលតម្រូវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បើកកញ្ចប់សុវត្ថិភាព “ក” ដើម្បីផ្ទៀងផ្ទាត់ និងដោះស្រាយនូវភាពមិនប្រក្រតីតាមបណ្តឹងរបស់គណបក្សនយោបាយ។
-
ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការលើមន្ត្រីពន្ធនាគារ ធ្វើទារុណកម្មលើទណ្ឌិត
មន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការផ្លូវច្បាប់លើមន្ត្រីពន្ធនាគារណា ដែលតែងតែធ្វើទារុណកម្ម ទៅ លើទណ្ឌិតកំពុងជាប់ពន្ធនាគារ។
-
អាជ្ញាធរ រាជធានីភ្នំពេញ ព្រមព្រៀង ដោយភ្ជាប់លក្ខខ័ណ្ឌ សម្រាប់ការជួបជុំរបស់គណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃចន្ទ ទី២៦សីហា
ភ្នំពេញ: អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចព្រមព្រៀង ដោយភ្ជាប់លក្ខខ័ណ្ឌមួយចំនួន សម្រាប់គម្រោងជួបជុំរបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ នៅរសៀល ថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៣។ ក៏ប៉ុន្តែដូចទម្លាប់រាល់ដង គឺអាជ្ញាធររាជធានីភ្នំពេញ ត្រូវបញ្ជូនសំណើសុំជួបជុំរបស់គណបក្សប្រឆាំង ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសុំគោលការណ៍ផងដែរ។
-
អាជ្ញាធរខេត្តបាត់ដំបងអះអាងថា មិនមានការប្រើអំពើហិង្សាលើលោកស្រី មូរ សុខហួរ
ភ្នំពេញ: អាជ្ញាធរមានសមត្ថកិច្ចខេត្តបាត់ដំបងបានធ្វើការបដិសេធថា មិនបានធ្វើការវាយតប់ ឬ ប្រើអំពើហិង្សា ទៅលើលោកស្រីមូរ សុខហួរ បេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងមកពីគណបក្សសង្គ្រោះជាតិ ដូចជាការចោទប្រកាន់មួលបង្កាច់នោះទេ។