កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
វិភាគ៖ ការស្នើសុំទិន្នន័យរបស់អ្នកប្រើហ្វេសប៊ុក ជាការការពារសន្តិសុខជាតិ ឬជាការឈានទៅរឹតត្បិតសិទ្ធិបញ្ចេញមតិ?
សេចក្តីរាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន ខេមបូឌា ដេលី (The Cambodia Daily) កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ ឲ្យដឹងថា កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលកម្ពុជា បានស្នើឲ្យក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ផ្តល់ទិន្នន័យរបស់អ្នកប្រើប្រាស់ម្នាក់ ក្នុងគោលបំណងការពារសន្តិសុខជាតិ ឬស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ។ សម្រាប់ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកប្រើហ្វេសប៊ុក លោក អ៊ូ វីរៈ សំណើរបស់រដ្ឋាភិបាលត្រូវបានក្រុមហ៊ុនច្រានចោល ដោយសារមិនមានភស្តុតាងច្បាស់លាស់។
-
លោក សម រង្ស៊ី បដិសេធដាច់អហង្កាធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល
ប្រធាន គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បដិសេធដាច់អហង្កាការ ដែលថាគណបក្សសង្គ្រោះជាតិ មានបំណងធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល ឬរហូតដល់មានរដ្ឋប្រហារនោះ។
-
សម្តេច ជា ស៊ីម ប្រាប់ សម រង្ស៊ី ថា គណបក្សប្រជាជន ត្រៀមចរចាដោយឈរលើលទ្ធផលបោះឆ្នោត និងការផ្សះផ្សារ
ភ្នំពេញ: សម្តេច ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ បានសរសេរលិខិតមួយច្បាប់ ឆ្លើយតមនឹងលោក សម រង្ស៊ី ដោយបញ្ជាក់អំពីជំហររបស់គណបក្រប្រជាជនកម្ពុជា នៅក្នុងការត្រៀមចរចាជាមួយគណបក្សសង្គ្រោះជាតិ ដោយឈរលើស្មារតី នៃលទ្ធផលបោះឆ្នោត និងការផ្សះផ្សារជាតិ។
-
ក្រុមហ៊ុន Pau Cham Group វិនិយោគកោះទន្សាយ នៅកែប រយៈពេលវិនិយោគ ៩៩ ឆ្នាំ
កែប: កោះទន្សាយ ក្នុងខេត្តកែប ស្ថិតក្នុងផ្ទៃកោះសម្បទានទំហំ ៦៧,៩៥ ហិកតា ត្រូវបានក្រសួងបរិស្ថាន ជួបប្រជុំជាមួយមន្ត្រីក្រសួងពាក់ព័ន្ធនានា ដើម្បីសិក្សាលើគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Pau Cham Group ដែលមានរយៈពេលវិនិយោគ ៩៩ ឆ្នាំ។
-
សកម្មជនបក្សសង្គ្រោះជាតិ ជាប់ចោទរំលោភក្មេងស្រី ប៉ូលិសស្រុកមោងឫស្សីចាប់ខ្លួន
ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលសមត្ថកិច្ចអះអាងថា ជាសកម្មជនគណបក្សសង្គ្រោះជាតិផងនោះបានត្រូវឃាត់ខ្លួនក្រោយ ពីសង្ស័យថា បានចាប់រំលោភក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ សីហា នៅលើផ្ទះរបស់នាងក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ប៉ុន្តែបុរសរូបនេះបានបដិសេធការចោទប្រកាន់នេះ ។
-
សាលារាជធានីថា គណបក្សសង្គ្រោះជាតិ មិនគោរពតាមគោលការណ៍ជួបជុំ
សាលា រាជធានីភ្នំពេញ បញ្ជាក់ទៅគណបក្សសង្គ្រោះជាតិថា ខ្លួនមិនបានគោរពតាមគោលការណ៍ ដែលបានកំណត់ ក្នុងការជួបជុំជាមួយអ្នកគាំទ្រ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២៦ខែសីហា ឆ្នាំ២០១៣។
-
អង្គការ សាក្សីសកល ប្រតិកម្មប្រឆាំងការលើកលែងបទចោទប្រកាន់ជនសង្ស័យសម្លាប់អ្នកកាសែត
វ៉ាស៊ីនតោន៖ អង្គការការពារបរិស្ថានមួយដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ប្រទេស អង់គ្លេស ឈ្មោះ Global Witness កាលពីថ្ងៃពុធ បានប្រតិកម្មទៅនឹងតុលាការមួយរបស់ប្រទេសកម្ពុជាចំពោះការលើកលែង បទចោទប្រកាន់ជនសង្ស័យពីរនាក់ពីបទសម្លាប់អ្នកកាសែតខ្មែរម្នាក់គឺ លោកហង្ស សេរី ឧត្តម។
-
តុលាការដោះលែងមន្ត្រីកងរាជអាវុធហត្ថពីរនាក់ប្តីប្រពន្ធ ករណីឃាតកម្មលើអ្នកសារព័ត៌មាន
តុលាការខេត្តរតនគិរី នៅថ្ងៃពុធនេះ សម្រេចដោះលែងមន្ត្រីកងរាជអាវុធហត្ថពីរនាក់ប្តីប្រពន្ធ ដែលជាប់ចោទថា ជាប់ពាក់ព័ន្ធ ករណីឃាតកម្មលើអ្នកកាសែតវីរៈជនខ្មែរ លោក ហង្ស សេរីឧត្តម កាលពីចុងឆ្នាំ២០១២។
-
គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព "ក" នៅ ៨ ការិយាល័យបោះឆ្នោត នៅខេត្តបាត់ដំបង
ការបើកកញ្ចប់ "ក" នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចអនុញ្ញាតឲ្យ គ.ជ.ប. ត្រូវបើកកញ្ចប់សុវត្ថិភាព "ក" ទាំង ៨ ការិយាល័យបោះឆ្នោត នៅខេត្តបាត់ដំបង។ មកដល់វេលាម៉ោង ៩ ព្រឹកនេះ កញ្ចប់សុវត្ថិភាព "ក" កំពុងតែត្រូវបានមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រើសយកមក ដើម្បីពិនិត្យឡើងវិញនូវកញ្ចប់សុវត្ថិភាព "ក" ។ មកដល់ពេលនេះ កញ្ចប់សុវត្ថិភាព "ក" នៅមិនទាន់រកឃើញភាពមិនប្រក្រតី ដែលកើតមានទាំង ៨ ការិយាល័យនៅឡើយទេ។
-
ក្រុមប្រឹក្សាធម្មនុញ្ញមិនអនុញ្ញាត រាប់សន្លឹកឆ្នោតបានការ និងមិនបានការ
ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសមិនឲ្យមានការរាប់ពីតួលេខ សន្លឹកឆ្នោតបានការ និងមិនបានការ គឺមិនដូចកាលពីថ្ងៃបើកពិនិត្យកញ្ចប់សន្លឹកឆ្នោតសុវត្ថិភាព <<ក>> លើកដំបូង ដែលខណៈនោះ គណបក្សសង្គ្រោះជាតិ រកឃើញថា តួលេខសន្លឹកឆ្នោតបានការ និងមិនបានការ ជាករណីលួចបន្លំសន្លឹកឆ្នោត។
-
លោក ស ខេង រង់ចាំការស្នើសុំចរចារបស់គណបក្សសង្គ្រោះជាតិ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងជាថ្នាក់ដឹកនាំក្រុមជំនាញចរចារកដំណោះស្រាយជាមួយគណបក្ស សង្គ្រោះជាតិ ឲ្យដឹងនៅថ្ងៃអង្គារនេះថា លោកនឹងចូលរួមចរចាជាមួយគណបក្សប្រឆាំង ប្រសិនបើមានការស្នើជាផ្លូវការជាក់លាក់មួយ ពីថ្នាក់ដឹកនាំគណបក្ស។ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ សរសេរនៅលើហ្វេសប៊ុកខ្លួនថា វាជាពេលវេលាសម្រាប់មេដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកស ខេង និងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកកឹម សុខា ជួបគ្នា ហើយរបៀបវារៈនៃការពិភាក្សា គឺការស៊ើបអង្កេតភាពមិនប្រក្រតី កំណែទម្រង់ និងការចែករំលែកអំណាចមួយ ដើម្បីបង្កើតការត្រួតពិនិត្យ និងតុល្យភាព។
-
តំណាងកម្មកររោងចក្រSL និងសហជីព ជួបចចារជាមួយមន្ត្រីក្រសួងសង្គមកិច្ច
តំណាងកម្មកររោងចក្រSL និងសហជីពចំនួន៥នាក់ ត្រូវបានអនុញ្ញាតឲ្យចូលជួបជាមួយមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ដើម្បីស្វែងរកដំណោះស្រាយ។
-
អ្នកកាសែតកម្ពុជា ទទួលការលើកទឹកចិត្តឲ្យរាយការណ៍ទាក់ទងនឹងបញ្ហាសិទិ្ធមនុស្ស
ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) នៅថ្ងៃអង្គារនេះ បានរៀបចំវេទិកាស្តីពីធុរកិច្ចនិងសិទ្ធិមនុស្សសម្រាប់អ្នកសារព័ត៌មាន ដោយមានកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។ លោកស្រី Wan-Hea Lee តំណាង OHCHR ប្រចាំប្រទេសកម្ពុជា បានថ្លែងថា ការធ្វើអាជីវកម្មទាំងឡាយនៅក្នុងប្រទេសណាក៏ដោយ មិនថាតែប្រទេសកម្ពុជានោះទេ ចាំបាច់ត្រូវតែមានការគោរពសិទ្ធិមនុស្ស។ លោកស្រី ក៏បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មាន រាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការគោរពសិទិ្ធមនុស្សរបស់ម្ចាស់សហគ្រាសនិងនិយោជិតផងដែរ ដើម្បីជាប្រយោជន៍ដល់សាធារណជន បានដឹងពីការគោរពសិទ្ធិមនុស្សឱ្យបានកាន់តែទូលំទូលាយ។
-
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតចង់ឲ្យស្ថាប័នជាតិនិងគណបក្សនយោបាយដោះស្រាយវិវាទបោះឆ្នោតបន្តទៀត
វ៉ាស៊ីនតោន — ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតបានទទូចចង់ឃើញស្ថាប័នជាតិនិង គណបក្ស នយោបាយដោះស្រាយបញ្ហាវិវាទការបោះឆ្នោតបន្តទៀត ក្រោយពេលដែលការបើកកញ្ចប់សុវត្ថិភាពរកឃើញថា មានភាពមិនប្រក្រតី។
-
ព្រះសង្ឃមួយអង្គនៅវត្តបទុមវត្តីត្រូវបណ្តេញចេញពីវត្តមួយរយៈពេលខ្លី ដោយសារតែបានចូលរួមសកម្មភាពនយោបាយ
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកការបណ្តេញចេញនិងដាក់លក្ខខណ្ឌនេះជាអំពើល្មើសច្បាប់។ «បើដាក់លក្ខខណ្ឌអញ្ចឹង ទាល់តែដាក់លក្ខខណ្ឌសម្តេចទេព វង្ស កុំឱ្យគាត់មានសង្ឃដីកាតែផ្តេសតែផ្តាស គាំទ្រគណបក្សមួយផ្កាប់មុខអញ្ចឹង និងប្រើពាក្យអសុរសផង។ ទីពីរ បើគ្រាន់តែរឿងចូលរួមបាតុកម្មអហិង្សា និងស្របច្បាប់ប៉ុណ្ណឹងគ្មានអ្វីខុសទេ។ បុគ្គលណាក៏មានសិទ្ធិចូលរួមដែរ រួមទាំងព្រះសង្ឃផង»។
-
ឪពុកចាប់រំលោភកូនបង្កើតអាយុ៧ឆ្នាំចំនួន៦ដងប្រពន្ធហាមមិនស្ដាប់ឱ្យសមត្ថកិច្ចឃាត់ខ្លួន
ខេត្ដបាត់ដំបង ៖ ឪពុកតិរច្ឆានចាប់ រំលោភកូនបង្កើតអាយុ៧ឆ្នាំបានសម្រេច ៤ដងនៅប្រទេសថៃ ញ៉ាមប្រពន្ធហាម ប្រដៅមិនឈប់មកដល់ទឹកដីកម្ពុជា ចាប់រំលោភ២ដងទៀតប្រពន្ធទ្រាំលែង បានប្ដឹងឱ្យនគរបាលស្រុកសំពៅលូន ឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរ បាលចាត់ការបន្ដនាព្រឹកថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០១៣ តាមច្បាប់។
-
សង្គមស៊ីវិលជាតិ និងអន្តរជាតិពីរស្នើឲ្យអ្នកសាព័ត៌មាននិងអាជ្ញាធរចូលរួមការពារសិទ្ធិមនុស្ស
សង្គម ស៊ីវិលជាតិ និងអន្តរជាតិចំនួនពីរ ជំរុញឲ្យអ្នកសារព័ត៌មាន និងអាជ្ញាធរ ចូលរួមតាមដាន និងឃ្លាំមើល ការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា ខណៈពួកគេរកឃើញថា ក្រុមពាណិជ្ជករមួយចំនួន មិនសូវយកចិត្តទុកដាក់លើបញ្ហានេះឡើយ។
-
សាហាវរំលោភកុមារីម្នាក់ រួចសម្លាប់យកសពទៅដាក់នៅផ្ទះអ្នកស្រុក
កំពត: សពកុមារីម្នាក់ត្រូវគេ ប្រទះឃើញនៅយ៉ក្បែរមាត់ទ្វារ កាលពី ព្រលឹមស្រាងៗ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំ បឹងទូក ស្រុកទឹកឈូ បន្ទាប់ពីម្ចាស់បើក ទ្វារផ្ទះបម្រុងចុះដី ។ សមត្ថកិច្ចសន្និដ្ឋាន ថាជាករណីរំលោភ រួចសម្លាប់ ហើយ ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលរស់នៅក្នុងភូមិឋានជាមួយគ្នា បន្ទាប់ពីជននោះបានសារភាព និងនាំ ទៅរកវត្ថុតាងពាក់ព័ន្ធនឹងការប្រព្រឹត្ដិ ពីបទឃាតកម្មនោះ ។
-
កម្មករ៦ពាន់នាក់នឹងដង្ហែក្បួនស្វែងរកអន្តរាគមន៍ពីក្រសួងការងារថ្ងៃនេះ
បើតាមមន្ត្រីសហជីព នៅព្រឹកថ្ងៃអង្គារនេះ កម្មករមកពីរោងចក្រកាត់ដេរសម្លៀកបំពាក់យ៉ាងហោចណាស់ចំនួន៦ពាន់ នាក់ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ នឹងធ្វើការដង្ហែក្បួនមកកាន់ក្រសួងការងារ ដើម្បីស្វែងរកអន្តរាគមន៍ ខណៈការតវ៉ានៅខាងមុខរោងចក្ររបស់ពួកគេត្រូវបរាជ័យ។