កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ម.ស.ម.ក ពិនិត្យមើល និងផ្តល់អនុសាសន៍ ធ្វើកំណែទម្រង់ ការឃុំខ្លួន បណ្តោះអាសន្ន នៅកម្ពុជា
ភ្នំពេញ៖ មជ្ឈមណ្ឌល សិទ្ឋិមនុស្សកម្ពុជា (ម.ស.ម.ក) បានចេញកំណត់ត្រាសង្ខេប របស់ខ្លួន ចំពោះការពិនិត្យ មើលលើការអនុវត្តវិធានការ ឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងតុលាការជាតិនៅកម្ពុជា បានរិះរកជម្រើសផ្សេង ក្រៅ ពីការឃុំខ្លួនបណ្តោះអាសន្ន និងផ្តល់អនុសាសន៍ដើម្បីធ្វើកំណែទម្រង់លើប្រព័ន្ឋនៃការឃុំខ្លួនបណ្តោះអាសន្ន នា ពេលបច្ចុប្បន្ននេះ។
-
មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា អំពាវនាវអ្នក គាំទ្របក្សនយោបាយ អធ្យាស្រ័យគ្នា ឲ្យបានខ្ពស់
ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា របស់ លោក អ៊ូ វីរៈ បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យប្រជាពល រដ្ឋខ្មែរ ដែលជាអ្នកគាំទ្របក្សនយោបាយ មានភាពអត់ធ្មត់ និងអធ្យាស្រ័យគ្នាឲ្យបានខ្ពស់ជៀសវា ងការផ្ទុះអំពើ ហិង្សានានានៅមុនពេលការបោះឆ្នោតមកដល់។
-
លោក ហ៊ុន សែន ឆ្លើយថា “មិនដឹង” ចំពោះការប្រកាសចូលស្រុករបស់លោក សម រង្ស៊ី
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងខ្លីថា “មិនដឹង”ចំពោះការប្រកាសរបស់ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលថា លោកនឹងត្រឡប់មកកម្ពុជាវិញនៅមុនថ្ងៃបោះឆ្នោតនោះ។
-
មេភូមិនៅខេត្តសៀមរាបរងការចោទថា គំរាមពលរដ្ឋដែលឃោសនាឲ្យគណបក្សសង្គ្រោះជាតិ
ប្រជាពលរដ្ឋ មួយចំនួន នៅភូមិព្រៃប្រស់ ឃុំសង្វើយ ត្រូវបានមេភូមិនេះ ហៅទៅសួរនាំ និងគំរាមមិនចែកអំណោមនុស្សធម៌ និងចុះហត្ថលេខាលើលិខិតស្នាមផ្សេងៗរបស់ពលរដ្ឋ ដោយសារអ្នកភូមិទាំងនោះ ចូលរួមហែក្បួនឃោសនារកសំឡេងឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ។
-
មតិប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្នុងការព្រមានចាប់ខ្លួន លោក សម រង្ស៊ី
កាលពីថ្ងៃអាទិត្យ ទី០៧ ខែកក្កដា លោក សម រង្ស៊ី បានប្រកាសចុងក្រោយថា លោកនឹងចូលមកម្ពុជា ឲ្យបានមុនការបោះឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ។ តែអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ កាលពីថ្ងៃចន្ទ បានប្រកាសថា នគរបាលកម្ពុជានឹងអនុវត្តដីកា ចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ភ្លាម ប្រសិនបើមេដឹកនាំគណបក្សប្រឆាំងរូបនេះ វិលត្រទ្បប់ចូលប្រទេសវិញ។
-
អតីតអ្នកបុរីកីឡា តវ៉ាបិទផ្លូវចូលសាលារាជធានីភ្នំពេញ
អតីតអ្នកបុរីកីឡាប្រមាណជា១០០នាក់ តំណាងឲ្យ៥០គ្រួសារ នៅព្រឹកថ្ងៃចន្ទនេះ តវ៉ាបិទផ្លូវ ចូលសាលារាជធានីភ្នំពេញ ដើម្បីសុំឲ្យអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ចេញមុខដោះស្រាយបញ្ហាជូនពួកគេ។ អ្នកយកព័ត៌មានរបស់សំឡេងប្រជាធិបតេយ្យ អ្នកនាង ថុល ស្រីលក្ខណ៍ ដែលកំពុងតាមដានស្ថានការណ៍នេះ រាយការណ៍មកថា អ្នកតវ៉ាបានត្អូញត្អែរថា ការរស់នៅរបស់ពួកគេ ជួបការលំបាក ដោយរស់នៅក្រោមតង់ ជិតសំរាម និងធ្លាក់ខ្លួនឈឺ។
-
សមត្ថកិច្ចបញ្ជូនជនសង្ស័យពីរនាក់ បាញ់ក្បួនឃោសនាបក្សប្រឆាំង ទៅតុលាការ
សមត្ថកិច្ចរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យនេះ បានបញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ដើម្បីសាកសួរបន្ថែម រឿងបង្កឲ្យផ្ទុះអាវុធលើក្បួនដង្ហែឃោសនារកសំឡេងឆ្នោត របស់គណបក្សបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង។ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក យ៉ា គឹមអ៊ី ឲ្យដឹងថា ជនសង្ស័យពីរនាក់ ដែលជាប់ពាក់ព័ន្ធ ប្រើអាវុធបាញ់រះទៅលើក្បួនឃោសនា រកសំឡេងឆ្នោតរបស់បក្សប្រឆាំងនោះ សមត្ថកិច្ចបានបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកមិញនេះ ដើម្បីសាកសួរបន្ថែម បន្ទាប់ពីសមត្ថកិច្ចកសាងសំណុំរឿងចប់សព្វគ្រប់។
-
មន្ត្រីតុលាការ៖ ប៉ូលិសចាប់ខ្លួនលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត
ស្វាយរៀង: លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃពុធនេះ នៅខេត្តមណ្ឌលគិរី។ នេះបើតាមមន្ត្រីតុលាការខេត្តស្វាយរៀង។ អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ត្រូវបានតុលាការសាលាដំបូងខេត្តស្វាយរៀង បានសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ១ឆ្នាំ៦ខែ គិតចាប់ពីថ្ងៃចាប់ខ្លួន តាមអំណាចសាលក្រមលេខ១០ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ដែលបានចោទប្រកាន់តាមមាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ ពីបទបង្កឲ្យមានរបួសដោយអចេតនា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។
-
ជម្លោះដីធ្លីនៅបឹងកក់ កំពុងបង្វែរទៅជាជម្លោះផ្ទៃក្នុងរបស់អ្នកតវ៉ា
សកម្មជនដីធ្លីនៅតំបន់បឹងកក់ ដែលធ្លាប់ប្រកៀកស្មាគ្នា តវ៉ាប្រឆាំងនឹងការបណ្តេញចេញនោះ ពេលនេះបានវាយប្រហាគ្នាពីរឿងផ្ទៃក្នុងរបស់ពួកគេតាមកញ្ចក់ទូរទស្សន៍ ដែលគាំទ្ររាជរដ្ឋាភិបាល ខណៈជម្លោះបានអូសបន្លាយប្រមាណ៧ឆ្នាំមកនេះ។ ថ្លែងតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក កាលពីយប់មិញ សកម្មជនដីធ្លីនៅតំបន់បឹងកក់ពីរនាក់មាន អ្នកស្រី ហេង មុំ និងអ្នកស្រី តុល ស្រីពៅ បានចោទប្រកាន់មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិលំនៅឋាន កញ្ញា ឡុង គឹមហៀង និងសកម្មជនដីធ្លីម្នាក់ទៀត អ្នកស្រី ទេព វន្នី ដែលធ្លាប់រួមគ្នាប្រឆាំងនឹងការបណ្តេញចេញនោះថា ការដឹកនាំការតវ៉ានៅតំបន់បឹងកក់បច្ចុប្បន្ននេះ ស្ថិតក្នុងរូបភាព រកប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួកនិយម ៖ “ប្រជាពលរដ្ឋមួយចំនួន មានការបែកបាក់ចេញពីសហគមន៍ ដោយសារ ឡុង គឹមហៀង នោះគាត់លំអៀងទៅលើតែបុគ្គល ទេព វន្នី តែម្នាក់ និយាយទៅពេលតស៊ូមតិម្តងៗ គាត់តែងតែរៀបចំជាឆាកផ្សេងៗ ជូនទៅយើងតែងតែប្រាប់គាត់ថា ការធ្វើចឹងវាមិនត្រូវទេ ពេលដែលយើងទៅតស៊ូមតិ អញ្ចឹងយើងមិនបាច់ធ្វើអញ្ចឹងទេ តែគាត់អត់ព្រម តាំងពីគាត់ទទួលពានរង្វាន់មក គាត់ដូចថា គាត់ក្លាហានជាងមុន ដោយសារគាត់ជាស្ត្រីឆ្នើម ពានរង្វាន់របស់គាត់នេះ គាត់តែងតែ ដូចថាពើងទ្រូង អើតក្បាលឲ្យអាជ្ញាធរវ៉ៃ ប៉ុន្តែអាជ្ញាធរគាត់ក៏អត់ហ៊ានវ៉ៃដែរ ព្រោះថាគេជាស្ត្រីឆ្នើមពិភពលោក អត់ហ៊ានវ៉ៃគេដែរ”។
-
អ្នកបឹងកក់និងបុរីកីឡាបន្តតវ៉ាមុខសាលាក្រុងនិងផ្ទះនាយករដ្ឋមន្ត្រី
ខណៈពេលដែលគណបក្សនយោបាយកំពុងធ្វើការឃោសនារកសំឡេងឆ្នោត អ្នកតវ៉ាបញ្ហាដីធ្លីនៅតែបន្តទាមទារ ដើម្បីទទួលបានដំណោះស្រាយសមរម្យពីអាជ្ញាធរក្រុងភ្នំពេញ។ ពលរដ្ឋនៅតំបន់បឹងកក់ រួមនឹងអ្នកបុរីកីឡា បានប្រមូលផ្ដុំគ្នាជាថ្មីម្ដងទៀត ដោយក្រុមអ្នកតវ៉ាធ្វើការទាមទាររកដំណោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ មុខសាលារាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា នេះ។ ដោយមិនរំពឹងថា អភិបាលក្រុងភ្នំពេញ លោក ប៉ា សុជាតិវង្ស អាចផ្ដល់ការដោះស្រាយណាមួយដល់ពួកគេបានដូចអ្វីដែលបានសន្យានោះ ក្រុមអ្នកតវ៉ាទាំងនេះបានលើកគ្នាទៅស្វែងរកកិច្ចអន្តរាគមន៍នៅមុខផ្ទះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តទៀត។
អានបន្ត -
អ្នកបឹងកក់ ចាប់ផ្តើមបិទផ្លូវព្រះមុនីវង្សមុខសាលាក្រុង ជាបណ្តើរៗ
ប្រជាសហគមន៍បឹងកក់ ប្រមាណជា១០០នាក់ នៅព្រឹកថ្ងៃអង្គារនេះ បានចាប់ផ្តើមបិទផ្លូវព្រះមុនីវង្ស មុខសាលារាជធានីភ្នំពេញ ជាបណ្តើរៗ បណ្តាលឲ្យចរាចរណ៍កកស្ទះ។ ក្រុមអ្នកតវ៉ាបន្តប្រមូលផ្តុំគ្នានេះ បន្ទាប់ពីការតវ៉ាកាលពីថ្ងៃចន្ទម្សិលមិញ មិនទាន់មានដំណោះស្រាយ និងមានការប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ច បណ្តាលឲ្យស្ត្រីបឹងកក់ម្នាក់មានផ្ទៃពោះបីខែ រលូតកូន និងម្នាក់ទៀតរងរបួស។
-
អ្នកវិភាគ៖ អ្នកបោះឆ្នោតត្រូវជ្រើសរើសតំណាងរាស្រ្តណាដែលអាចដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ
វ៉ាស៊ីនតោន - ការបោះឆ្នោតជាតិដើម្បីជ្រើសរើសតំណាងរាស្ត្រនិងដើម្បីបង្កើតរដ្ឋាភិបាលថ្មីនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ។ នៅក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែជាមួយនឹងលោក អ៊ូ វីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅថ្ងៃ១ខែកក្កដានេះជាកម្មវិធីចុង ក្រោយមុននឹងការ បោះឆ្នោតជាតិយើងនឹងពិភាក្សាពីតួរនាទីនិងការទទួលខុសត្រូវរបស់អ្នកតំណាងរាស្ត្រនិងអ្វីដែលអ្នកបោះឆ្នោតត្រូវធ្វើដើម្បី ធានាឱ្យអ្នកតំណាងរាស្ត្របម្រើផលប្រយោជន៍របស់គាត់។
-
បច្ចុប្បន្នប្រទេសកម្ពុជាមានរោងចក្រកាត់ដេរចំនួន៥៥៨
តាមការស្រាវជ្រាវមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានឲ្យដឹងថា គិតមកត្រឹមដើមឆ្នាំ២០១៣នេះ ប្រទេសកម្ពុជាមានរោងចក្រកាត់ដេរយ៉ាងហោចណាស់ចំនួន៥៥៨ ដែលផលិតសម្លៀកបំពាក់សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងអន្តរជាតិ។
-
សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលបើកទូលាយសេរីភាពទទួលបានព័ត៌មាន
អង្គការសមាគមជាង ២០ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមានចំណងជើងថា "យើងទាំងអស់គ្នាត្រូវការសិទ្ធិទទួលបានព័ត៌មាននិងសិទ្ធិជ្រើសរើស"។ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ អង្គការសង្គមស៊ីវិលសូមស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់រដ្ឋាភិបាលក្នុងការលុបចោលនូវវិធានការដ៏មានការភ្ញាក់ផ្អើល ដែលបានចេញកាលពីសប្ដាហ៍មុនក្នុងការត្រួតពិនិត្យចាប់ពិរុទ្ធប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកនៅប្រទេសកម្ពុជា នៅមុនការបោះឆ្នោតនេះ។ អង្គការសង្គមស៊ីវិលទាំងនេះនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងពីការរឹតត្បិតដែលនៅតែមាន ដោយហាមឃាត់ទៅលើការរាយការណ៍ព័ត៌មានតាមវិទ្យុបរទេសមួយចំនួនអំពីការបោះឆ្នោតរយៈពេល ៥ថ្ងៃមុនថ្ងៃបោះឆ្នោត។ បញ្ហានេះអង្គការសង្គមស៊ីវិលជាង ២០ នោះ បានសំណូមពរដល់រដ្ឋាភិបាលចំនួន ៤ចំណុចសំខាន់ៗ។
-
វិទ្យុFMត្រូវបានអនុញ្ញាតឲ្យផ្សាយបន្តពីវិទ្យុបរទេសឡើងវិញ
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២៩ មិថុនា ថា ការផ្លាស់ប្ដូរជំហរនេះ គឺជាសញ្ញាវិជ្ជមានមួយដ៏ល្អនៃសង្គមប្រជាធិបតេយ្យ៖ «ជារឿងមួយដ៏ល្អ ហើយខ្ញុំស្វាគមន៍ដែលក្រសួងបានផ្លាស់ប្ដូរ។ យើងសង្ឃឹមថា ប្រជាពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយក្នុងការសម្រេចចិត្តពិចារណាក្នុងការបោះឆ្នោតខាងមុខនេះ។ ការចូលរួមតាមរយៈព័ត៌មានរបស់វិទ្យុអាស៊ីសេរី និង វីអូអេ គឺមានរឿងសំខាន់សម្រាប់ដំណើរការប្រជាធិបតេយ្យកាន់តែរឹងមាំ។ ការបើកចំហនេះ គឺជារឿងល្អ ហើយសូមអំពាវនាវគណបក្សទាំងអស់មានសេចក្ដីថ្លៃថ្នូរក្នុងការប្រកួតប្រជែង ដើម្បីទុកឲ្យប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យ...»។
-
ពលរដ្ឋមានបញ្ហាដីនៅសង្កាត់បឹងកក់១បារម្ភខ្លាចគេសម្លាប់
ប្រជាពលរដ្ឋមួយគ្រួសារដែលមានលោក លី ស្រ៊ាខេង អះអាងថា ជាមេគ្រួសារមានសមាជិក ៤នាក់ នៅថ្ងៃទី៣០ ខែមិថុនា ចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈមួយចែកជូនអ្នកកាសែត ព្រមានថា ពួកគាត់កំពុងប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែមិនព្រមទទួលយកសំណងពីប្រធានកងអង្គរក្ស លោក ជា ស៊ីម គឺគ្រួសារលោកឧត្ដមសេនីយ៍ឯក យឹម លាង។
-
GW បំភ្លឺបន្ថែមអំពីការកាប់ព្រៃឈើនៅកម្ពុជាដោយក្រុមហ៊ុនវៀតណាម
របាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក ឬភាសាអង់គ្លេសហៅថា គ្លបល វីនេស (Global Witness) ក្រោមចំណងជើងថា រ៉ាប់ប៊ឺ បារ៉ិនស៍ «Rubber Barons» ចេញផ្សាយកាលពីថ្ងៃទី១៣ ខែឧសភា នេះ បានទម្លាយឲ្យពិភពលោកដឹងអំពីសកម្មភាពបំពានច្បាប់ជាតិ បំផ្លាញធនធានធម្មជាតិ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងឡាវ ដោយក្រុមហ៊ុនដំណាំកៅស៊ូវៀតណាមធំៗពីរ គឺក្រុមហ៊ុនឯកជន ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) និងក្រុមហ៊ុនរដ្ឋ វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group)។
-
សង្គមស៊ីវិលនិយាយថា កម្ពុជាមិនទាន់អនុវត្តច្បាប់ប្រឆាំងអំពើទារុណកម្មនៅឡើយ
ក្នុងពិធីអបអរសាទរខួបលើកទី២៦ នៃទិវាអន្តរជាតិប្រឆាំងអំពើទារុណកម្ម នៅថ្ងៃទី២៦ មិថុនានៅសណ្ឋាគារអ៊ឹមផារៀល អង្គការសង្គម ស៊ីវិល ដូចជាអង្គការសិទ្ធិមនុស្សអាដហុក អង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា និងវិទ្យាស្ថាន ប្រឆាំងទារុណកម្ម របស់ប្រទេសដាណាម៉ាក បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយស្នើឱ្យរដ្ឋាភិបាលកម្ពុជា អនុវត្តច្បាប់ប្រឆាំងអំពើទារុណកម្ម ដែលកម្ពុជាមិនទាន់អនុវត្តបានល្អនៅឡើយ បន្ទាប់ពីកម្ពុជាផ្តល់សច្ចាប័នលើច្បាប់នេះ កាលពីឆ្នាំ១៩៩២ កន្លងមក។
-
សន្តិសុខសណ្ឋាគារកោះកុងស៊ីធី ចាប់បង្ខំនាងម៉ាស្សាឡើងគ្រែ រំលោភសេពសន្ថវៈបាន2ដង
ខេត្ដកោះកុង ៖ សន្ដិសុខសណ្ឋាគារកោះកុងស៊ីធីម្នាក់ឈ្មោះ ធី ថន អាយុ២៦ឆ្នាំ បានត្រូវនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្ដ ឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះម្នាក់ អាយុ២០ឆ្នាំ ដែលមានមុខរបរជានារីម៉ាស្សាថា បានលួងលោមបញ្ឆោតនាង និងគំរាម រួចចាប់រំលោភរហូតបានសម្រេចចំនួន២ដង ។ នៅចំពោះមុខសមត្ថកិច្ច នារីរងគ្រោះបញ្ជាក់ថា នាងមានមុខរបរជានារីម៉ាស្សានៅក្នុងហាងម៉ាស្សាមួយ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ចំណែកជនសង្ស័យជាសន្ដិសុខសណ្ឋាគារកោះកុងស៊ីធី ស្នាក់នៅផ្ទះជួលក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។