កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ប្រជាសហគមន៍មានជម្លោះដីធ្លី ប្រមាណ២០០នាក់នឹងប្រមូលផ្តុំនៅមុខ សាលាខេត្តកោះកុង
ប្រជាពលរដ្ឋប្រមាណ២០០នាក់ មកពីសហគមន៍មានជម្លោះដីធ្លីចំនួន៨ផ្សេងគ្នា នៅខេត្តកោះកុង គ្រោងប្រមូលផ្តុំគ្នានៅមុខសាលាខេត្តនៅរសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនានេះ ដើម្បីទាមទារឲ្យអាជ្ញាធរជួយដោះស្រាយជម្លោះពួកគេឲ្យបានឆាប់រហ័ស។ កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រជាសហគមន៍ទាំង៨ បានគ្រោងប្រមូលផ្តុំគ្នាម្តងរួចមកហើយ នៅមុខសាលាខេត្ត ប៉ុន្តែដោយសារអាកាសធាតុ មានភ្លៀងធ្លាក់ និងជាថ្ងៃឈប់សម្រាក ទើបពួកគេ ប្តូរមកតវ៉ានៅថ្ងៃចន្ទនេះវិញ។
-
រោងចក្រសាប៊្រីណាបញ្ឈប់កម្មករប្រមាណ៣០០នាក់
កម្មករ និងកម្មការិនីរោងចក្រកាត់ដេរ សាប្រ៊ីណា ជាង ៤ពាន់នាក់ បានធ្វើកូដកម្មជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា រហូតដល់ផ្ទុះអំពើហិង្សាខូចខាតទ្រព្យសម្បត្តិរោងចក្រ និងបណ្ដាលអោយកម្មកររងរបួសធ្ងន់ស្រាលជាង ២០នាក់ ដោយសារការបង្ក្រាបពីសមត្ថកិច្ច ក្នុងនោះស្ត្រី ២នាក់រលូតកូន។ លោក ជា មុនី បញ្ជាក់ថា ចាប់តាំងពីក្រោយថ្ងៃបាតុកម្មនោះមក រោងចក្រ សាប្រ៊ីណា បានបញ្ឈប់កម្មករជាបន្តបន្ទាប់៖ «គេបញ្ឈប់ម្តងម្នាក់ៗ។ ខ្ញុំលើកឧទាហរណ៍មួយ គឺថាក្រុមហ៊ុន សាប្រ៊ីណា ហ្នឹង គេបានជាក្រដាសមួយ ហើយគេបិទនៅមុខរោងចក្រ គេថាសេចក្តីជូនដំណឹងអ៊ីចឹងមក គេយោងមាត្រាច្បាប់ គេយោងប្រការរបស់គេ យោងព្រឹត្តិការណ៍ថ្ងៃទី២៧ និងថ្ងៃទី៣ យោងសំណុំរឿងព្រហ្មទណ្ឌលេខ២ អីអ៊ីចឹងទៅ រួចហើយគេជូនដំណឹងទៅឈ្មោះកម្មករ "ក" អីអ៊ីចឹងទៅ គេបញ្ឈប់ហើយ»។
-
បុគ្គលិកកាស៊ីណូណាហ្គាជាង១០០នាក់ធ្វើបាតុកម្ម
បុគ្គលិកនៃកាស៊ីណូ ណាហ្គា វឺល (Naga World) ប្រមាណជាង ១០០នាក់ ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មទាមទារថៅកែកាស៊ីណូ ដំឡើងប្រាក់ខែដល់បុគ្គលិក និងគោរពច្បាប់ការងារនៃប្រទេសកម្ពុជា។ ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា ស៊ី.ធី.អេស.ដាប់បែលយូ.អេស (C.T.S.W.S.) លោក សុខ ណារិទ្ធ មានប្រសាសន៍នៅថ្ងៃទី១៣ មិថុនា ថា បើសិនជាថៅកែកាស៊ីណូ ណាហ្គា វឺល មិនដោះស្រាយតាមការទាមទាររបស់កម្មករ បុគ្គលិក ទេ ពួកគេនឹងរៀបចំធ្វើបាតុកម្មឲ្យធំជាងមុនទៅទៀត ដោយមានមនុស្សចូលរួម ៤.០០០នាក់។ លោក សុខ ណារិទ្ធ ឲ្យដឹងទៀតថា បុគ្គលិកទាំងអស់បានប្ដេជ្ញាថា បើភាគីថៅកែ និងសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្ពុជា នៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៣ ចរចាមិនចុះសម្រុងទេនោះ បុគ្គលិកនឹងបន្តធ្វើបាតុកម្មនេះ លុះត្រាតែថៅកែកាស៊ីណូ យល់ព្រមអនុវត្តតាមអ្វីដែលខ្លួនបានសន្យា។
-
ខ្មែរ | ព័ត៌មានថ្មីៗ | ច្បាប់ តុលាការបើកសវនាការដោយគ្មានវត្តមានលោក ឈូក បណ្ឌិត
តុលាការខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែមិថុនា នេះ បើកសវនាការជំនុំជម្រះក្នុងសំណុំរឿងបាញ់កម្មកររោងចក្រកៅវ៉េ (Kaoway) ៣នាក់ អោយរងរបួស។ ជនសង្ស័យក្នុងសំណុំរឿងនេះ គឺអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត។ សវនាការដែលកំពុងដំណើរការនៅព្រឹកនេះ មានវត្តមានជនរងគ្រោះ សាក្សី សហជីពកម្មករ មន្ត្រីអង្គការសង្គមស៊ីវិល និងតំណាងក្រុមហ៊ុនបញ្ជាទិញផលិតផលរោងចក្រកៅវ៉េ មកពីប្រទេសអាល្លឺម៉ង់ ប៉ុន្តែអវត្តមានជនជាប់ចោទ គឺលោក ឈូក បណ្ឌិត។
-
មន្រ្តីសាលា រាជធានី ភ្នំពេញ ជួបមន្រ្តី សង្គមស៊ីវិល ផ្ទៀងផ្ទាត់ ការចុះស្រង់ស្ថិតិ ចំនួនប្រជាពលរដ្ឋ នៅប្លុកបឹងកក់
ក្រុមអង្គការ សង្គមស៊ីវិល ដែលចូលរួមការ ផ្ទៀងផ្ទាត់ ចំនួនប្រជាពលរដ្ឋ នៅប្លុកបឹងកក់ ខាងលើនេះបានធ្វើ ឡើងនៅសាលប្រជុំសាលារាជ ធានីភ្នំពេញ ដែលអង្គការសង្គមស៊ីវិល ទាំងនោះ រួមមាន មជ្ឈមមណ្ឌលសិទ្ធិមនុស្ស របស់លោក អ៊ូ វីរៈ សមាគមធាងត្នោត និងអង្គការសិទ្ធិលំនៅដ្ឋាន ជាមួយ និងមានការចូលរួម ពីសំណាក់ មន្រ្តីរបស់សាលា ខណ្ឌដូនពេញ សមត្ថកិច្ច មូលដ្ឋាន និងការចូលរួមយកព័ត៌មាន ពីសំណាក់ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល និងសហការី ផងដែរ។
-
ប្រពន្ធតាចាស់រំលោភក្មេងស្រីត្រូវក្មេងពាលចាប់រំលោភ
ខេត្តកំពង់ឆ្នាំង ៖ មិនដឹងថានោះជាអំពើសងសឹក ឬជាកម្មពៀរវេរានោះទេ នៅពេលបុរសជាប្តីចំណាស់អាយុ៧០ឆ្នាំត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារពីបទចាប់ក្មេងស្រីអាយុ១៤ឆ្នាំរំលោភ ។ ស្រាប់តែនៅយប់ថ្ងៃដដែលនោះ ប្រពន្ធរបស់គាត់ដែលមានអាយុ២៧ឆ្នាំ និងមានផ្ទៃពោះ៧ខែទៅហើយ ត្រូវបានក្មេងពាល២នាក់ ក្នុងចំណោមក្រុមក្មេងពាល៥នាក់ បានចាប់អូសចេញពីខ្ទមចាំចម្ការយកទៅរំលោភយ៉ាងព្រៃផ្សៃ បណ្តាលឱ្យមានរបួសស្នាម និងធ្វើឱ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ មិនទាន់ដឹងថា មានវាសនាបែបណានៅឡើយទេ ។
-
តុលាការសម្រេចឃុំខ្លួនកម្មកររោងចក្រម្នាក់ ដែលរូមភេទជាមួយក្មេងស្រីអាយុ១៥ឆ្នាំ
រាជធានីភ្នំពេញ៖ លោកស្រីសែម សក្កិកូឡា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ មិថុនា ២០១៣ បានសម្រេចឃុំខ្លូនកម្មកររោងចក្រម្នាក់ ដែលបានជាប់ពាក់ព័ន្ធរួមភេទ ជាមួយក្មេងស្រីអាយុ១៥ឆ្នាំ។ យុវជនរូបនេះឈ្មោះហូ និត អាយុ២៣ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទោះយ៉ាងណាតំណាងអយ្យការសាលាដំបូងបានចោទប្រកាន់ យុវជនរូបនេះពីបទរំលោភសេពសន្ទវៈលើក្មេងស្រីអាយុ១៥ឆ្នាំ និងបានចាប់បញ្ជូលទៅឱ្យចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន៕
-
អង្គការសិទ្ធិមនុស្ស៖ ការកោះហៅលោក ឈូក បណ្ឌិត ជាសាក្សីអាចជាលេសឲ្យលោកបន្តមានសេរីភាព
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អូ វីរៈ ថ្លែងថា មេធាវីលោក ឈូក បណ្ឌិត បានដើរចេញពីបន្ទប់សវនាការ ដោយអះអាងថា ដីកាកោះហៅកូនក្តីរបស់ខ្លួន ត្រឹមតែជាសក្សី។ ដូច្នេះលោកមិនអាចស្តាប់សវនាការ នឹងតទល់ក្តីបានទេ។ លោក អ៊ូ វីរៈ ចាត់ទុកការកោះហៅរបស់តុលាការថា គ្រាន់តែចង់ឲ្យ លោកឈូក បណ្ឌិត នៅក្រៅឃុំតែប៉ុណ្ណោះ ៖ "តុលាការខេត្តស្វាយរៀង មិនអាចមានអំណាចឯករាជ្យគ្រប់គ្រាន់ ក្នុងការកាត់ទោសត្រឹមត្រូវទៅលើករណីលោក ឈូក បណ្ឌិត ទេ អញ្ចឹងខ្ញុំអំពាវនាវសុំផ្ញើករណីនេះ មកភ្នំពេញវិញ"។
-
ពលរដ្ឋជិត១ពាន់នាក់ហែក្បួនទាមទារឲ្យតុលាការយុត្តិធម៌
បណ្ដាញសហគមន៍ប្រជាពលរដ្ឋទូទាំងប្រទេស ជិត ១ពាន់នាក់ ហែក្បួនបាតុកម្មអហិង្សាទាមទារឲ្យតុលាការកាត់ក្ដីដោយយុត្តិធម៌។ ក្រុមបាតុករបញ្ជាក់ថា រយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្រុមសកម្មជនការពារសិទ្ធិមនុស្ស ការពារដីធ្លី ធនធានធម្មជាតិជិត ៥០០នាក់ បានទទួលរងការគំរាមកំហែងពីសំណាក់ក្រុមឈ្មួញ អ្នកមានលុយ មានអំណាច ដោយប្រើប្រាស់ប្រព័ន្ធតុលាការបំភ្លៃរឿងក្ដីជម្លោះដីធ្លីទៅជាករណីបទល្មើសញុះញង់ ឆបោក និងការរំលោភកម្មសិទ្ធិឯកជនជាដើម។ ក្រុមប្រជាពលរដ្ឋជួបជុំគ្នានៅមុខក្រសួងយុត្តិធម៌ តាំងពីម៉ោង ៧ព្រឹក ថ្ងៃពុធ ទី១២ មិថុនា ដោយមានចងបូពណ៌ក្រហមនៅលើក្បាល ហើយសរសេរថា "យើងត្រូវការយុត្តិធម៌"។
-
បណ្តាញសហគមន៏ អំពាវនាវឲ្យរដ្ឋាភិបាលដោះលែងសកម្មជនសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ
បណ្តាញកសាងសន្តិភាពសហគមន៍ ប្រមាណជា ៤០០នាក់ មកពី ២៤ រាជធានី-ខេត្ត-ក្រុង នៅព្រឹកថ្ងៃពុធនេះ បានប្រមូលផ្តុំគ្នា នៅមុខក្រសួងយុត្តិធម៌ ដាក់ញត្តិជូនក្រសួងយុត្តិធម៌ រដ្ឋសភា និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ។ លោក កែវ រតនៈ អ្នកយកព័ត៌មានរបស់សំឡេងប្រជាធិបតេយ្យ ដែលបានតាមដានព័ត៌មាននេះ បានឲ្យដឹងថា ប្រជាសហគមន៍ដែលបានមកដាក់ញត្តិនេះ បានចងក្រណាត់ក្រហមនៅលើក្បាល កាន់បដា និងមានកាន់រូបថតសកម្មជនដីធ្លីតំបន់បឹងកក់អ្នកស្រី យ៉ោម បុប្ផា ផងដែរ។ លោក កែវ រតនៈ បន្តថា គោលបំណងនៃការដាក់ញត្តិ គឺស្នើសុំឲ្យក្រសួងយុត្តិធម៌ រដ្ឋសភា និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អន្តរាគមន៍ឲ្យមានការដោះលែង បញ្ឈប់ការចោទប្រកាន់ និងបញ្ឈប់ការតាមចាប់ខ្លួនសហគមន៍ដីធ្លី ធនធានធម្មជាតិ លំនៅឋាន និងអ្នកការពារសិទ្ធិមនុស្ស ឲ្យមានសេរីភាពឡើងវិញ។
-
ច្បាប់ដាក់ទោសអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហមទទួលរងការរិះគន់កាន់តែខ្លាំង
លោកអ៊ូ វីរៈ យល់ថាការបង្កើតច្បាប់នេះពិតជាបានភ្ជាប់ទៅនឹងនយោបាយរបស់គណបក្សកាន់អំណាចផងនិងជាការវាយបកទៅលើលោកកឹម សុខា ជាលក្ខណៈបុគ្គលផង។ លោកនិយាយថា៖ «វាមានលក្ខណៈបុគ្គល ប៉ុន្តែវាក៏មានលក្ខណៈឃោសនាឆ្នាំ២០១៣យើងនេះដែរ។ ត្រង់ថាឥឡូវនេះហាក់ដូចជាមានការព្យាយាមបង្វែរទិសបញ្ហាជាតិ ដូចជាការកាប់បំផ្លាញព្រៃឈើ បញ្ហាពុករលួយ បញ្ហាផ្លូវខូច បញ្ហារំលោភដីធ្លីទៅជាបញ្ហាខ្មែរក្រហម»។
-
អ្នកវិភាគ៖ នាយករដ្ឋមន្ត្រីបើកភ្លើងខៀវឲ្យ លោក សម រង្ស៊ី វិលចូលស្រុកមុនបោះឆ្នោត
ចំណែកអ្នកវិភាគមួយរូបទៀត លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រីមិនមានអ្វីថ្មីទេ។ តែលោកថាបើលោកសម រង្ស៊ី ហ៊ានចូលស្រុកដោយខ្លួនលោកនោះ កាន់តែបន្ថែមការជឿរទុកចិត្តដល់អ្នកគាំទ្រ ៖ លោកសម រង្ស៊ី បាននិរទេសខ្លួនពីកម្ពុជាតាំងពីឆ្នាំ២០០៩ បន្ទាប់ពីមានការចោទប្រកាន់ពីរដ្ឋាភិបាលកម្ពុជាថាបំផ្លាញតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម។ តុលាការខ្មែរបានកាត់ទោសប្រធានបក្សប្រឆាំងរូបនេះជាច្រើនករណី ដែលសរុបទោសរហូតជាង១០ឆ្នាំ។ តែអ្នកវិភាគ ចាត់ទុកថា នេះជារឿងនយោបាយ៕
-
កម្មកររោងចក្រប្រាយសេន នៅក្នុងខេត្តកំពង់ស្ពឺ បន្តកូដកម្ម ទាមទារឲ្យថៅកែ ទទួលតំណាង៣រូប ចូលធ្វើការ
កម្មករប្រមាណជា៧០០នាក់ មកពីរោងចក្រផលិតស្បែកជើងប្រាយសេន ក្នុងខេត្តកំពង់ស្ពឺនៅថ្ងៃសុក្រនេះ បន្តតវ៉ាជំរុញឲ្យថៅកែរោងចក្រ ទទួលយកតំណាងពួកគេ៣នាក់ ឲ្យចូលធ្វើការវិញ និងទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត។ កម្មករឲ្យដឹងថា ការទាមទារនេះ ធ្វើឡើងរយៈ១៥ថ្ងៃមកហើយ ដើម្បីឲ្យថៅកែរោងចក្រទទួលយកតំណាងពួកគេ៣នាក់ ដែលបានបញ្ឈប់ឲ្យចូលធ្វើការវិញ ជំរុញឲ្យថៅកែផ្ដល់ទឹកស្អាតដល់កម្មករ និងសុំកាត់ប្រាក់សុខភាពចំនួន៥ដុល្លារ ចេញពីប្រាក់ខែគោល។
-
CCHR៖ សេចក្តីព្រាងច្បាប់ថ្មីស្តីពីការប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហម ដាក់កំហិតសេរីភាពបញ្ចេញមតិ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សម្តែងការព្រួយបារម្ភចំពោះសេក្តីព្រាងច្បាប់ថ្មី ស្តីពីការប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ស្នើដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអាចដាក់កំហិតសេរីភាពបញ្ចេញមតិ។ សេចក្តីប្រកាសព័ត៌មានរបស់CCHR ចេញផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣នេះ ឲ្យដឹងថា ប្រសិនបើច្បាប់នេះ ត្រូវបានអនុម័តនោះ ច្បាប់នេះនឹងរឹតបន្តឹងមកលើសេរីភាពបញ្ចេញមតិ តាមរយៈការដាក់កំហិតមិនត្រឹមត្រូវ មកលើការពិភាក្សាជាសាធារណៈ ការស្រាវជ្រាវ និងការអប់រំអំពីសម័យខ្មែរក្រហម ក៏ដូចជាការប៉ុនប៉ងធ្វើឲ្យការបង្ក្រាបមតិរបស់អ្នកប្រឆាំង ក្លាយទៅជាស្របច្បាប់។
-
កម្មករសាប្រ៊ីណា ៣០០០នាក់ ដង្ហែក្បួនបាតុកម្មទាមទារឲ្យដោះលែងតំណាងសហជីព
កម្មករប្រមាណជា៣០០០នាក់ មកពីរោងចក្រសាប្រ៊ីណា ក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃពុធនេះ នាំគ្នាដង្ហែក្បួនទៅតុលាការខេត្តកំពង់ស្ពឺ ដើម្បីជំរុញឲ្យដោះលែងតំណាងសហជីព ៨នាក់ របស់សហជីពសេរីកម្មករ(FTU) ដែលត្រូវបានចាប់ខ្លួន និងកំពុងជាប់ឃុំឃាំងនៅពន្ធនាគារ។ ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំរោងចក្រសាប្រ៊ីណា លោក ស៊ុន វណ្ណី បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃពុធនេះថា កម្មករ នាំគ្នាដង្ហែទៅពន្ធនាគារខេត្ត និងកំពុងដង្ហែទៅតុលាការខេត្ត ដើម្បីសុំដំណោះស្រាយ។
-
តើការធ្វើច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហមជាឆន្ទៈនយោបាយឬ?
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ឃើញថា ច្បាប់នោះបង្កើត ឡើងក្រោមរូបភាពនយោបាយ គឺបង្កើតឡើងដើម្បីស្វែងរកប្រជាប្រិយភាពមុនបោះឆ្នោតតែប៉ុណ្ណោះ។ លោកបន្តថា ប្រសិនគណបក្សដែលមានសំឡេងច្រើនបង្កើតច្បាប់តាមចិត្ត ដែលមិនមែនជាតម្រូវការចាំបាច់របស់សង្គមនោះ នាំឲ្យសង្គមមានបញ្ហា ៖ "យើងឃើញពីឆន្ទៈ នៃការព្រៀងច្បាប់ និងជំរុញឲ្យសភាអនុម័តនោះ គឺជាឆន្ទៈឃោសនានយោបាយ មុនការបោះឆ្នោតតែម្តង អ៊ីចឹងឆន្ទៈនេះ គឺមិនមែនជាឆន្ទៈមួយល្អទេ ឆន្ទៈដើម្បីធ្វើច្បាប់ណាមួយ គួរតែចេញមកពីតំរូវការរបស់ជាតិ មិនមែនតំរូវការរបស់គណបក្ស ដើម្បីឃោសនាទេ" ។ ការប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ និងការមិនបើកទូលាយសម្រាប់ការសិក្សា ពីហេតុការណ៍ក្នុងសម័យខ្មែរក្រហមក៏ជា ការព្រួយបារម្ភរបស់លោក អ៊ូ វីរៈដែរ ព្រោះលោកយល់ថា ពេលច្បាប់នេះ បង្កើតឡើងនឹងនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ។
-
សាលាឧទ្ធរណ៍ នឹងបើកសវនាការករណី អ្នកស្រី យ៉ោម បុប្ផា នៅរសៀលថ្ងៃពុធនេះ
សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នៅរសៀលថ្ងៃពុធនេះ នឹងបើកសវនាការលើបណ្តឹងទាស់ របស់សកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា ពីបទប្រើហិង្សាវាយអ្នករត់ម៉ូតូឌុប២នាក់ឲ្យរងរបួស។ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ បានចោទប្រកាន់សកម្មជនដីធ្លីរូបនោះថា ជាអ្នកប្រើហិង្សាវាយបុរសអ្នករត់ម៉ូតូឌុបពីរនាក់ ឲ្យរងរបួស និងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ ដោយពិន័យជាប្រាក់៦០លានរៀល។ រហូតមកដល់ពេលនេះ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានជាប់ពន្ធនាគារ ចំនួន២៧៥ថ្ងៃ។
-
អង្គការលើកលែងទោស ស្វែងរកអន្តរាគមន៍ពីអន្តរជាតិ ករណី អ្នកស្រី យ៉ោម បុប្ផា
អង្គការលើកលែងទោសអន្តរជាតិ(Amnesty International) អំពាវនាវឲ្យសហគមន៍អន្តរជាតិ ដែលកំពុងផ្តល់ជំនួយមកកម្ពុជា ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងសកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា ដែលបានជាប់ពន្ធនាគារ ចំនួន២៧៤ថ្ងៃហើយ។ ការស្នើសុំអន្តរាគមន៍អន្តរជាតិនេះ ធ្វើឡើងស្របពេលសាលាឧទ្ទរណ៍ គ្រោងបើកសវនាការលើបណ្តឹងទាស់ របស់អ្នកស្រី យ៉ោម បុប្ផា នៅថ្ងៃពុធ ទី៥ ខែមិថុនានេះ។
-
សង្គមស៊ីវិល ពិគ្រោះយោបល់ដើម្បីដាក់របាយការណ៍ ជូនអង្គការសហប្រជាជាតិ
សង្គមស៊ីវិលជាង១០ នៅព្រឹកថ្ងៃអង្គារនេះ ជួបពិគ្រោះយោបល់គ្នា ដើម្បីផ្ញើរបាយការណ៍ ជូនអង្គការ សហប្រជាជាតិ ឲ្យបានមុនថ្ងៃទី២៤ ខែមិថុនា ទាក់ទងនឹងបញ្ហាក្នុងប្រទេសកម្ពុជា។ ថ្លែងក្នុងកិច្ចប្រជុំនៅថ្ងៃទី០៤ ខែមិថុនា នាយកប្រតិបត្តិក្រុមអ្នកច្បាប់ ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន លើកឡើងថា សង្គមស៊ីវិលមានភារកិច្ចសំខាន់ ក្នុងការដាក់របាយការណ៍ ផ្ញើទៅ អង្គការសហប្រជាជាតិ ទាក់ទងនឹងបញ្ហានៅកម្ពុជា ដើម្បីទទួលបានអនុសាសន៍មកវិញ ដោយសារពេលខ្លះការអភិវឌ្ឍមួយចំនួន អាចមានផលប៉ះពាល់ដល់ប្រជាជន។ លោកបន្តថា អង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល មានតួនាទីយ៉ាងសំខាន់ ក្នុងការរួមគ្នា រិះរកបញ្ហា រៀបចំរបាយការណ៍ ផ្ញើជូនអង្គការសហប្រជាជាតិ យ៉ាងរហ័ស ដើម្បីទទួលបានអនុសាសន៍កែប្រែ។
-
សមត្ថកិច្ច កំពុងសាកសួរមន្ត្រីសហជីព៨នាក់ រឿងផ្ទុះហឹង្សានៅខេត្តកំពង់ស្ពឺ
ប្រធានសហជីពសេរីកម្មករ នៃព្រះរាជជាណាចក្រកម្ពុជា លោក ជា មុនី ថ្លែងប្រាប់VOD នៅព្រឹកថ្ងៃអង្គារនេះថា មន្ត្រីរបស់លោក៨នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារម្សិលមិញ កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅក្រសួងមហាផ្ទៃ។ មន្រ្ដីសហជីពទាំង៨នាក់នេះ ដែលធ្វើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ សាប្រ៊ីណា (Sabrina) ស្ថិតក្នុងខេត្តកំពង់ស្ពឺ ត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ច ក្រសួងមហាផ្ទៃ ដោយមិនប្រាប់ពីមូលហេតុ ខណៈពួកគេកំពុងអង្គុយនៅលើរថយន្ត។ លោក ជា មុនី បន្តថា ក្រៅពីនោះ រថយន្តរបស់លោកមួយគ្រឿង និងម៉ូតូមួយចំនួនរបស់ សមាជិកសហជីព ក៏ត្រូវបានសមត្ថកិច្ចរឹបអូសផងដែរ។