កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
មន្ត្រីសហរដ្ឋអាមេរិក នឹងជួបមន្ត្រីកម្ពុជា និយាយពីផែនការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
មន្ត្រីសហរដ្ឋអាមេរិក ឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួននឹងជួបជាមួយតំណាងរដ្ឋាភិបាលកម្ពុជា នៅប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីស្វែងយល់បន្តពីផែនការរបស់ខ្លួន ក្នុងការប្រឆាំងនឹងការជួញដូរមនុស្ស សម្រាប់ឆ្នាំ២០១៤។ ការសិក្សាពីជំហររបស់កម្ពុជាក្នុងការប្រឆាំងនឹងការជួញដូរមនុស្ស ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃចន្ទ បានបដិសេធក្នុងលិខិតមួយ លើរបាយការណ៍របស់សហរដ្ឋអាមេរិក ដែលដាក់ការព្រួយបារម្ភលើការជួញដូរមនុស្សនៅកម្ពុជា និងព្រមានដាក់កម្ពុជាក្នុងបញ្ជីខ្មៅ ប្រសិនបើស្ថានការណ៍នេះ នៅតែធ្លាក់ចុះ។
-
លោក ឈូក បណ្ឌិតត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ១៨ខែ
អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលជាជនសង្ស័យបាញ់កម្មការិនី៣នាក់ឲ្យរងរបួសកាលពីខែកុម្ភៈឆ្នាំ ២០១២ ត្រូវបានតុលាការខេត្តស្វាយរៀងផ្តន្ទាទោសនៅថ្ងៃអង្គារទី ២៥ មិថុនា ឲ្យជាប់ពន្ធនាគារ ១៨ ខែ និងពិន័យប្រាក់ ៣៨លានរៀល។ ការផ្តន្ទាទោសក្នុងកម្រិតស្រាលនេះបានបណ្តាលឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់សហជីព និងអង្គការសង្គមស៊ីវិលជាច្រើន។
-
លោក ឈូក បណ្ឌិត ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះ
ចៅក្រមសាលាដំបូងខេត្តស្វាយរៀង សម្រេចផ្ដន្ទាទោសអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត អោយជាប់គុករយៈពេល ១ឆ្នាំកន្លះ ពីបទបង្ករបួសស្នាមដោយអចេតនា ក្នុងសំណុំរឿងបាញ់កម្មកររោងចក្រ កៅវ៉េ (Kaoway) ៣នាក់អោយរងរបួស។ មេធាវីការពារជនរងគ្រោះ អ្នកស្រី សារី បុត្រចរិយា មានប្រសាសន៍បន្ទាប់ពីការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ថា ចៅក្រមសាលាដំបូងខេត្តស្វាយរៀង លោក លាង សួស្តិ៍ បានសម្រេចអោយលោក ឈូក បណ្ឌិត មានទោស និងបានចេញដីកាអោយតាមចាប់ខ្លួនអតីតអភិបាលក្រុងបាវិត រូបនេះ អោយមកទទួលទោស។
-
បុគ្គលិកស្ត្រីណាហ្គាវើល២នាក់រងរបួសពេលបាតុកម្ម
ការធ្វើបាតុកម្មអហិង្សារបស់បុគ្គលិកក្រុមហ៊ុន ណាហ្គាវើល (Naga World) បានអូសបន្លាយជាច្រើនថ្ងៃមកហើយ ដើម្បីទាមទារឲ្យក្រុមហ៊ុនគោរពសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងសុំដំឡើងប្រាក់ឈ្នួលនោះ មិនទាន់មានដំណោះស្រាយនៅឡើយមកទល់ពេលនេះ។ នៅព្រឹកថ្ងៃទី២៥ មិថុនា នេះ ការធ្វើបាតុកម្មរបស់បុគ្គលិកក្រុមហ៊ុន ណាហ្គាវើល នេះ បានផ្ទុះហិង្សាដែលបង្កឡើងដោយក្រុមសន្តិសុខ បានប្រើអំពើហិង្សាមកលើបុគ្គលិកជាស្ត្រីធ្វើឲ្យរងរបួសចំនួនពីរនាក់។ ស្ត្រីជាបុគ្គលិក ណាហ្គាវើល ពីរនាក់ រងរបួសក្នុងចំណោមបុគ្គលិករាប់រយនាក់ ខណៈធ្វើការតវ៉ាទាមទារឲ្យថៅកែគោរពសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងសុំដំឡើងប្រាក់ឈ្នួលនៅថ្ងៃទី២៥ មិថុនា។
-
លោក ជា មុនី ព្រមានធ្វើបាតុកម្ម នៅថ្ងៃទី២៧ ខែមិថុនា ដើម្បីស្វែងរកយុត្តិធម៌ឲ្យកម្មកររោងចក្រសាប្រ៊ីណា
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ព្រមានធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ នារាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនានេះ ដើម្បីទាមទារឲ្យតុលាការខេត្តកំពង់ស្ពឺ លើកលែងការចោទប្រកាន់ ទៅលើបុគ្គលិកសហជីពសេរីកម្មករ និងកម្មកររោងចក្រសាប្រ៊ីណាចំនួន ៨នាក់ កំពុងជាប់ឃុំខ្លួន។
-
បុគ្គលិកកាស៊ីណូណាហ្គាវើលបន្តធ្វើបាតុកម្ម
បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គា វើល (Naga World) នៅរាជធានីភ្នំពេញ នាំគ្នាបន្តធ្វើបាតុកម្មមិនចូលធ្វើការរយៈពេល ១២ថ្ងៃហើយ រហូតមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣។ ការធ្វើបាតុកម្មនេះ គឺដើម្បីទាមទារឲ្យក្រុមហ៊ុនគោរពសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងគោរពលក្ខខណ្ឌការងារ ដើម្បីឲ្យការងារបានប្រសើរឡើងនោះ។ លោក សុខ ណារិទ្ធ តំណាងក្រុមបុគ្គលិកណាហ្គាវើល ដែលធ្វើបាតុកម្មបានថ្លែងថា ក្រុមហ៊ុនមិនបានអនុវត្តសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងការយល់ព្រមគ្នានៅឯក្រសួងការងារនោះទេ។
-
មេឃធ្លាក់ភ្លៀងសុំនាងជ្រក ឃើញស្ងាត់កណ្តាលចម្ការ ចាប់នាងរំលោភសេពសន្ថវៈ
ខេត្តតាកែវ ៖ ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់បញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ដើម្បីចាត់ការបន្ត យោងតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារនារីរងគ្រោះដោយចោទប្រកាន់ពីបទចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច ។ ការចាប់រំលោភនេះកើតឡើងខណៈនាងទៅយាមចម្ការឪឡឹក ហើយជនសង្ស័យដើររកកាប់អុស លុះពេលមេឃភ្លៀងក៏ដើរទៅរោងចាំចម្ការឪឡឹក ដែលនារីរងគ្រោះនៅទីនោះ ហើយឃើញឱកាសល្អក៏ធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ប៉ុន្តែ៣ថ្ងៃក្រោយមកទើបក្រុមគ្រួសារប្តឹងប៉ូលិសឱ្យចាប់ខ្លួនជនសង្ស័យយកទៅផ្តន្ទាទោសតាមច្បាប់ ។
-
ប៉ូលីសចាប់ឃាត់ខ្លួនជនសង្ស័យចាប់រំលោភស្រ្តីម្នាក់នៅចំការឪឡឹក
ខេត្តតាកែវ៖ សមត្ថកិច្ចប៉ូលីសបានចាប់ឃាត់ខ្លួនជនសង្ស័យចាប់រំលោភស្ត្រីម្នាក់កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៦ មិថុនា ២០១៣ ខណៈមេឃកំពុងភ្លៀងចូលជ្រកភ្លៀងជាមួយគ្នានៅចំណុចចំការឪឡឹក ស្ថិតក្នុងភូមិពួន.ក ឃុំបាស្រែ ស្រុកអង្គរបុរី ដែលការចាប់ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០ នាទី ថ្ងៃទី១៩ មិថុនា ២០១៣ នៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបុរី។ ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យឈ្មោះវណ្ណី ស៊ីណា ភេទប្រុស អាយុ២៧ឆ្នាំ មានប្រពន្ធ រស់នៅភូមិពួន.ក ឃុំបាស្រែ ត្រូវបានសមត្ថកិច្ចប៉ូលីសចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដើម្បីសួរនាំ។ ស្ត្រីរងគ្រោះ មានអាយុ ២៧ឆ្នាំ រស់នៅឃុំបាស្រែ៕
-
ក្មេងប្រុសអាយុ14ឆ្នាំចាប់រំលោភក្មេងស្រី14ឆ្នាំ ប៉ូលិសចាប់ខ្លួន
ខេត្តកំពត ៖ នគរបាលស្រុកឈូកបានចាប់ឃាត់ខ្លួនក្មេងប្រុសម្នាក់នៅព្រឹកថ្ងៃទី១៦ មិថុនាកន្លងទៅពីបទជាប់ពាក់ព័ន្ធនឹងករណីចាប់ក្មេងស្រីអាយុ១៤ឆ្នាំរំលោភកាលពីយប់ថ្ងៃទី១៥ មិថុនា ។ ក្មេងប្រុសម្នាក់នេះឈ្មោះ កែន ឡុង អាយុ១៤ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំតាកែន រីឯកុមារីរងគ្រោះក៏មានអាយុ១៤ឆ្នាំដែរ ហើយក្រោយពីឃាត់ខ្លួន ក៏បានបញ្ជូនមកកាន់ស្នងការដ្ឋានខេត្ត ។
-
សហរដ្ឋអាមេរិកចាត់ថ្នាក់កម្ពុជាជាប្រទេសនៅមានការជួញដូរមនុស្សធ្ងន់ធ្ងរ
របាយការណ៍ប្រចាំឆ្នាំស្ដីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ផ្សាយនៅថ្ងៃពុធ បានដាក់ប្រទេសកម្ពុជា នៅចំណាត់ថ្នាក់លេខរៀងទីពីរ ដែលចាត់ទុកថា ជាប្រភពកន្លែងឆ្លងកាត់ និងគោលដៅនៃការជួញដូរមនុស្ស និងការប្រើប្រាស់ពលកម្មដោយបង្ខំ។ របាយការណ៍បង្ហាញថា ពលរដ្ឋកម្ពុជា ទាំងប្រុសស្រី និងកុមារ បានស្វែងរកការងារធ្វើនៅប្រទេសក្នុងតំបន់មួយចំនួន ដូចជាថៃ ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី នៅតាមរោងចក្រ និងឧស្សាហកម្មផ្សេងៗ ប៉ុន្តែបានក្លាយទៅជាជនរងគ្រោះនៃការជួញដូរមនុស្ស និងបង្ខំពលកម្ម។
-
ពលរដ្ឋខ្មែរ៦នាក់ រងគ្រោះដោយសារការជួញដូរមនុស្ស នឹងមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញ នៅរសៀលនេះ
ពលរដ្ឋខ្មែរ៦នាក់ ដែលរងគ្រោះដោយសារការជួញដូរមនុស្សនៅប្រទេសថៃ នឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជានៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនានេះ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិកម្ពុជា ដែលសំឡេងប្រជាធិបតេយ្យទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ពលរដ្ឋខ្មែររងគ្រោះចំនួន ៦នាក់ ក្នុងចំណោម ១៦នាក់ ត្រូវបានស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សហការជាមួយអាជ្ញាធរម៉ាឡេស៊ី ជួយសង្គ្រោះពីការជួញដូរមនុស្ស នឹងមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ នៅម៉ោង៤រសៀលថ្ងៃព្រហស្បតិ៍នេះ។ ដោយឡែកពលរដ្ឋខ្មែរដែលនៅសល់ ក្រសួងការបរទេស និងបន្តសហការជាមួយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ដើម្បីធ្វើបាតុភូមិនិវត្តន៍មកកម្ពុជាវិញ ជាបន្តបន្ទាប់ នាពេលឆាប់ៗខាងមុខនេះ។
-
ទស្សនៈបក្សនយោបាយស្ដីពីបរិស្ថាននិងដីធ្លី
ប្រជាពលរដ្ឋ មន្ត្រីរាជការ និងមន្ត្រីអង្គការសង្គមស៊ីវិល ប្រមាណ ១៥០នាក់ មកពីខេត្តចំនួន៥ គឺខេត្តព្រះវិហារ រតនគិរី ក្រចេះ ស្ទឹងត្រែង និងខេត្តមណ្ឌលគិរី បានជួបជុំគ្នាប្រារព្ធវេទិកាគោលនយោបាយក្រោមប្រធានបទ "ទស្សនៈរបស់គណបក្សនយោបាយស្ដីពីបរិស្ថាន និងដីធ្លីនៅកម្ពុជា»។ ចំណែកមន្ត្រីសម្របសម្រួលកំណែទម្រង់ដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត បានកត់សម្គាល់ថា កន្លងទៅនេះ គណបក្សប្រជាជនឈ្នះឆ្នោតកាន់អំណាចក្នុងរាជរដ្ឋាភិបាល មិនទាន់ធ្វើឲ្យបានប្រសើរដល់បញ្ហាបរិស្ថាន និងបញ្ហាដីធ្លីប្រជាពលរដ្ឋឡើយ។ លោកបន្តថា ការប្រែប្រួលអាកាសធាតុ និងគ្រោះទឹកជំនន់បច្ចុប្បន្ន គឺបណ្ដាលមកពីកត្តាបរិស្ថានត្រូវបានបំផ្លាញ៖ «វាពាក់ព័ន្ធការពុំមានការទទួលខុសត្រូវ និងពុំមានវិធានការជាក់លាក់ក្នុងការអនុវត្តច្បាប់ បណ្ដាលឲ្យមន្ត្រីខិលខូចជាមួយក្រុមហ៊ុន និងអ្នកមានអំណាចមួយចំនួនធ្វើអ្វីតាមតែអំពើចិត្ត កាប់ព្រៃបំផ្លាញព្រៃឈើធនធានធម្មជាតិរបស់ខ្មែរ ដូចជា រ៉ែ ដីធ្លី នេះដែរ»។
-
នាយករដ្ឋមន្ត្រីណែនាំអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍កម្មករបាតុកម្ម
សង្គមស៊ីវិល និងសហជីពក្នុងវិស័យកាត់ដេរ បានសង្កេតឃើញថា នៅឆ្នាំ២០១៣ នេះ កម្មករវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បានធ្វើការតវ៉ាដំឡើងប្រាក់ឈ្នួល និងទាមទារលក្ខខណ្ឌការងារល្អទៅថៅកែរោងចក្រមានការកើនឡើងជាងឆ្នាំមុន។ ការតវ៉ារបស់កម្មករនេះទៀតសោត ក្រៅពីកូដកម្មមិនចូលធ្វើការនោះ ពួកគាត់បានឈានទៅដល់ការធ្វើបាតុកម្មបិទផ្លូវទៀតផង។ ទាក់ទងករណីនេះ រដ្ឋាភិបាលបានណែនាំទៅអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ឲ្យចាត់វិធានការ និងចុះអន្តរាគមន៍ជាបន្ទាន់ដើម្បីទប់ស្កាត់។
-
អ្នកស្រី ទេព វន្នី ស្នើឲ្យអន្តរជាតិជួយអ្នកបឹងកក់
អ្នកស្រី ទេព វន្នី តំណាងប្រជាពលរដ្ឋបឹងកក់ ដែលត្រូវក្រុមហ៊ុន ស៊ូកាគូ (Shukaku) និងអាជ្ញាធររាជធានីភ្នំពេញ កំពុងបណ្ដេញចេញពីដី និងលំនៅឋាន បានអំពាវនាវឲ្យអង្គប្រជុំរបស់អង្គការអន្តរជាតិឈ្មោះអាយហ្វិក ឲ្យជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារការរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងត្រូវបណ្ដេញចេញពីលំនៅឋាន។ កិច្ចប្រជុំ ២ឆ្នាំម្តងរបស់អង្គការអន្តរជាតិ អាយហ្វិក ដែលធ្វើឡើងនៅប្រទេសកម្ពុជា លើកនេះ មានការសហការរៀបចំដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ មជ្ឈមណ្ឌលសិទ្ធិមនុស្សនៅប្រទេសកម្ពុជា គឺជាសមាជិករបស់ អាយហ្វិក។ អង្គការ អាយហ្វិក ជាអង្គការអន្តរជាតិដ៏ធំមួយ ដែលមានបណ្ដាញទាក់ទងជាមួយអន្តរជាតិនៅលើពិភពលោក ហើយធ្វើការងារផ្ដោតសំខាន់ទៅលើការការពារសិទ្ធិមនុស្ស សេរីភាពក្នុងការប្រជុំ និងសេរីភាពសារព័ត៌មាន៕
-
"សកម្មជនសិទ្ធិមនុស្សនិងអ្នកនយោបាយប្រឆាំងរងការគំរាមធ្ងន់ធ្ងរ"
អង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការការពារសិទ្ធិមនុស្សចាត់ទុកថា ការគំរាមកំហែងទៅលើសកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនបក្សនយោបាយរបស់បក្សប្រឆាំង មេធាវី និងពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានផង បានក្លាយជាគោលដៅនៃការប្រយុទ្ធប្រឆាំងធ្ងន់ធ្ងរ និងការបង្ក្រាបដោយហិង្សាពីរដ្ឋាភិបាល។ សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សចុះថ្ងៃទី១៩ មិថុនា ឲ្យដឹងថា ការគំរាមកំហែង និងការបង្ក្រាបសកម្មជននយោបាយ និងសកម្មជនសិទ្ធិមនុស្ស រួមទាំងអ្នកតស៊ូមតិ មានសភាពធ្ងន់ធ្ងរជាងឆ្នាំមុនៗ។ បន្ថែមលើនេះ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់ឃើញថា ការបំបិទសិទ្ធិសេរីភាព ការសម្លុត គំរាមកំហែង និងបំភិតបំភ័យផ្នែកនយោបាយ នឹងមិនបានថមថយនោះឡើយ ជាពិសេស គឺនៅមុនយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលនឹងត្រូវចាប់ផ្ដើមខាងមុខនេះ។
-
អ្នកបឹងកក់២នាក់សន្លប់ក្នុងពេលប៉ះទង្គិចជាមួយប៉ូលិស
ប៉ូលិសបានបង្ក្រាបអ្នកភូមិបឹងកក់ ដែលនាំគ្នាទៅមុខព្រះបរមរាជវាំង នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីទៅរកអន្តរាគមន៍ពីសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ដើម្បីសុំឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា ឲ្យមានសេរីភាពវិញ ក្នុងពេលដែលសម្ដេចព្រះមហាក្សត្រីចម្រើនព្រះជន្ម។ នៅពេលដែលក្រុមសមត្ថកិច្ច នឹងសន្តិសុខខណ្ឌដូនពេញ រុញក្រុមអ្នកភូមិបឹងកក់នោះ គឺបណ្ដាលឲ្យស្ត្រីពីរនាក់ដួលសន្លប់ និងស្ត្រីម្នាក់ផ្សេងទៀតរងរបួសដៃ។ តំណាងអ្នកភូមិបឹងកក់ បានថ្លែងថា គោលបំណងដែលពួកគាត់មកមុខព្រះបរមរាជវាំងនេះ ដើម្បីថ្វាយលិខិតដល់ព្រះមហាក្សត្រី ជួយអន្តរាគមន៍ដល់អ្នកភូមិបឹងកក់ គឺមិនមែនមកឲ្យសមត្ថកិច្ចប្រើហិង្សានោះឡើយ។
-
កូដកម្មបុគ្គលិកសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលត្រូវបានបង្ក្រាប
បុគ្គលិកសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដែលមានទីតាំងនៅខាងកើតវិមានឯករាជ្យក្រុងភ្នំពេញ ដែលបាននាំគ្នាធ្វើកូដកម្មរយៈពេល៦ថ្ងៃមកហើយនោះត្រូវបានសមត្ថកិច្ចបង្ក្រាប ហើយនៅរសៀលថ្ងៃអង្គារនេះ។ តំណាងកូដករជាច្រើននាក់ត្រូវបានចាប់ខ្លួន។
-
កម្មកររោងចក្រអឹមវ៉េជាង១ពាន់នាក់ធ្វើបាតុកម្មបិទផ្លូវ
កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ អឹម.វ៉េ (M&V) ប្រមាណជាង ១.០០០នាក់ ធ្វើបាតុកម្មបិទផ្លូវជាតិលេខ២ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទាមទារលក្ខខណ្ឌការងារល្អប្រសើរ ១១ចំណុច ចាប់ពីម៉ោង ៧ព្រឹក ថ្ងៃទី១៩ មិថុនា។
-
អ្នកបឹងកក់ គ្រោងដង្ហែដង្ហែក្បូន ទៅសុំអន្តរាគមន៏ពី សម្ដេច ហ៊ុន សែន
ក្រុមអ្នកភូមិបឹងកក់ដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃ នាព្រឹកថ្ងៃទី១៧ មិថុនា នេះ គ្រោងដង្ហែក្បួន ដែលមានរូបទីងមោងចំនួន១១ផង ឆ្ពោះទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រី ខណៈដែលទីនោះកំពុងតែបើកកិច្ចប្រជុំគណៈកម្មាធិការបេរតិកភ័ណ្ឌពិភពលោក ដើម្បីស្វែងរកអន្តរាគមន៏ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះសំណុំរឿងរបស់ពួកគេ។