កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សមាគមអ្នករត់ម៉ូតូឌុបទាមទារឲ្យចាត់ការអ្នកបឹងកក់ប្រើក្មេងឃោសនា
សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលត្រូវគេដឹងថាមាននិន្នាការទៅរកគណបក្សកាន់អំណាច បានទាមទារឲ្យអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធសិទ្ធិកុមារមួយចំនួននៅកម្ពុជា ត្រូវចាត់វិធានការបន្ទាន់ប្រឆាំងអ្នកតវ៉ាបឹងកក់ ដែលប្រើប្រាស់ក្មេងៗដើម្បីស្នើសុំឲ្យតុលាការដោះលែងលោកស្រី យ៉ោម បុប្ផា ពីពន្ធនាគារ។ ក៏ប៉ុន្តែ មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ចាត់ទុកសកម្មភាពរបស់កុមារកាលពីថ្ងៃទី១ មិថុនា ថាពុំមែនជារូបភាពដែលអាក្រក់ទេ។ ព្រោះថា កុមារទាំងនោះក៏ជាអ្នករងគ្រោះដោយការបណ្ដេញចេញពីលំនៅឋានដែរ ពួកគេថែមទាំងព្រាត់ប្រាសពីឪពុកម្ដាយរបស់ពួកគេ ដែលត្រូវគេចាប់ដាក់គុកទៀតផង។
-
ប្រជាសហគមន៍បឹងកក់ ប្រកាសតវ៉ាអត់អាហារ នៅមុខសាលាឧទ្ធរណ៍
ប្រជាសហគមន៍បឹងកក់ ជិត២០នាក់ នៅព្រឹកថ្ងៃចន្ទនេះ ប្រមូលផ្តុំគ្នាជាបន្តបន្ទាប់ នៅខាងមុខសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដើម្បីសុំឲ្យតុលាការ និងក្រសួងយុត្តិធម៌ជួយដោះលែងសកម្មជនដីធ្លីនៅទូទាំងប្រទេស ជាពិសេស អ្នកស្រី យ៉ោម បុប្ផា។ ការប្រមូលផ្តុំសារជាថ្មីនេះ ធ្វើឡើងស្របពេលសាលាឧទ្ធរណ៍ នឹងបើកសនវានាការលើ អ្នកស្រី យ៉ោម បុប្ផា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៣នេះ។
-
បញ្ជូនជនសង្ស័យករណីចាប់រំលោភប្អូនថ្លៃអាយុ១២ឆ្នាំទៅតុលាការ
ខេត្តបន្ទាយមានជ័យ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តនាវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២ មិថុនា ២០១៣ បានបញ្ជូនជនសង្ស័យករណីចាប់រំលោភប្អូនថ្លៃខ្លួនឯងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ ឧសភា ២០១៣ ទៅតុលាការខេត្តដើម្បីសួរនាំ។
-
វិភាគ៖ តើការស្ទង់មតិរបស់ IRI នឹងឆ្លុះបញ្ចាំងពីលទ្ធផលបោះឆ្នោតខាងមុខនេះទេ?
អ្នកវិភាគព្រឹត្តិការណ៏សង្គម លោក អ៊ូ វីរៈ គិតថា មានហេតុផលបីយ៉ាង ដែលលទ្ធផលបោះឆ្នោតពេលនោះ នឹងប្រែប្រួលខុសពីការស្ទង់មតិ ៖ "កាលអ៊ុនតាក់ ស្ថានភាពនយោបាយ ស្របូកស្របល់មែនទែន ហើយអញ្ចឹងហើយខ្ញុំមើលលទ្ធផល ការស្ទង់មតិពេលហ្នឹង មិនអាចបានល្អទេ មានការខ្វះខាត ហើយទី២ ខ្ញុំមើលទៅ កាលហ្នឹងគឺ នយោបាយពឹងផ្អែកទៅលើ សេចក្ដីសង្ឃឹមទៅលើ ព្រះមហាក្សត្រសម្ដេចឪ ដោយសារអញ្ចឹងហើយបានជា ធ្វើឲ្យមានការកែប្រែ សម្លេងនយោបាយបើតាមខ្ញុំដឹង មិនមែនទាក់ទងទៅនឹង គោលនយោបាយ ឫក៏ការឃោសនាទេ។ ប៉ុន្ដែនៅពេលបច្ចុប្បន្ន ខ្ញុំមើលទៅ ការស្ទង់មតិបង្ហាញថា គណបក្សទាំងពីរ នៅមានឱកាស គណបក្សប្រជាជន មើលទៅភាគច្រើនជាអ្នកឈ្នះ ប៉ុន្ដែឈ្នះតិចជាងឆ្នាំ២០០៨ មិនអាចបាន៩០កៅអីទេ ខ្ញុំមើលទៅ គណបក្សសង្រ្គោះជាតិ ដោយសារការរួបរួមគ្នានេះ អាចមានឱកាសតូចមួយ ក្នុងការឈ្នះដែរ អញ្ចឹងជារឿងមួយដែលគណបក្សប្រជាជន កំពុងព្រួយបារម្ភដែរ" ។
-
មន្ត្រីសហជីព៣នាក់ត្រូវចាប់ខ្លួនខណៈសមត្ថកិច្ចបង្ក្រាបកូដករនៅកំពង់ស្ពឺ
មន្ត្រីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ឲ្យដឹងថា កម្លាំងសមត្ថកិច្ច និងមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាច្រើនរយនាក់ បានវាយបង្ក្រាបក្រុមកូដករជាកម្មកររោងចក្រកាត់ដេរ សាប្រ៊ីណា (Sabrina) ឲ្យរងរបួសជាច្រើននាក់ និងបានចាប់ខ្លួនមន្ត្រីសហជីព ៣នាក់ នៅព្រឹកថ្ងៃទី៣ ខែមិថុនា។ មន្ត្រីសហជីពដែលត្រូវសមត្ថកិច្ចចាប់ខ្លួនទាំង ៣នាក់នោះ គេនៅមិនទាន់ដឹងថា ត្រូវបញ្ជូនទៅទីណានៅឡើយទេ។
-
សមត្ថកិច្ចចាប់មន្ត្រីសហជីព៨នាក់ខណៈបង្ក្រាបកូដករនៅកំពង់ស្ពឺ
កម្មកររោងចក្រកាត់ដេរ សាប្រ៊ីណា (Sabrina) ដែលមាននិន្នាការសហជីព ២ផ្សេងគ្នា បានផ្ទុះហិង្សា កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ខណៈដែលមានកម្មករជិត ២ពាន់នាក់ ធ្វើកូដកម្មនៅខាងមុខរោងចក្រ ទាមទារលក្ខខណ្ឌការងារ ៩ចំណុច។ ហិង្សានោះត្រូវបានកម្លាំងមានសមត្ថកិច្ច និងកងបង្ក្រាបក្រុមកូដករ បាតុករ ចូលទៅឃាត់ ប៉ុន្តែបានឈានដល់ហិង្សារវាងកម្មករជាមួយសមត្ថកិច្ចមួយជាន់ទៀត រហូតសមត្ថកិច្ចសម្រេចឃាត់ខ្លួនថ្នាក់ដឹកនាំសហជីព ៨នាក់ ហើយមានកម្មករ និងសមត្ថកិច្ចជាច្រើននាក់ទៀតរងរបួស។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) អំពាវនាវជាថ្មីឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) អំពាវនាវឲ្យសាលាឧទ្ធរណ៍ដោះលែង អ្នកស្រី យ៉ោម បុប្ផា ជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ ដែលត្រូវសាលាដំបូងកាត់ទោសឲ្យ ជាប់ពន្ធនាគារ៣ឆ្នាំ។ អ្នកស្រី យ៉ោម បុប្ផា ត្រូវសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសកាលពីខែធ្នូ ឆ្នាំ២០១២ ឲ្យជាប់ពន្ធនាគារ៣ឆ្នាំ ក្រោមបទចោទពីបទបង្ករហិង្សាដោយចេតនាលើអ្នករត់ម៉ូតូឌុបពីរនាក់។
-
អ្នកភូមិ៖ មេការក្រុមហ៊ុនវៀតណាមបាញ់បណ្ដេញពលរដ្ឋចេញពីដី
ជម្លោះដណ្ដើមដីរវាងពលរដ្ឋជាង ២០០គ្រួសារនិងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ប៊ិញ ភឿក២ (Bin Phoeuk2) នៅតែបន្តកើតមាន បើទោះបីអ្នកភូមិស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិយ៉ាងណាក្ដី។ ប្រជាពលរដ្ឋរស់នៅភូមិពាមប៉ោអូរបី ជាភូមិឧបសម្ពន្ធភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ អះអាងថា មេការនិងបុគ្គលិកក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ប៊ិញ ភឿក២ នៅថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០១៣ បានប្រើប្រាស់កម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថ បាញ់បណ្ដេញប្រជាពលរដ្ឋកំពុងដាំ និងប្រមូលផលដំឡូងលើដីអ្នកភូមិដែលក្រុមហ៊ុនដណ្ដើមយក។
-
បក្សសង្គ្រោះជាតិប្រកាន់ជំហរមិនសុំទោស
អតីតអ្នកទោសគុកទួលស្លែង ទាមទារឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ធ្វើការសុំទោសវិញ្ញាណក្ខន្ធអ្នកស្លាប់នៅមន្ទីរ ស.២១ ឬគុកទួលស្លែង ប៉ុន្តែគណបក្សសង្គ្រោះជាតិ ប្រកាន់ជំហរមិនសុំទោស ដោយអះអាងថា លោក កឹម សុខា មិនបាននិយាយដូចពាក្យដែលមន្ត្រីបក្សប្រជាជនចោទប្រកាន់ឡើយ។ គណបក្សសង្គ្រោះជាតិនឹងមិនធ្វើការសុំទោសចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់នៅគុកទួលស្លែង តាមការទទូចទាមទាររបស់អតីតអ្នកទោសទួលស្លែងនោះទេ បើទោះជាឱសានវាទកំណត់ឲ្យសុំទោសត្រូវបញ្ចប់នៅថ្ងៃទី៣ ខែមិថុនា។
-
នាយករដ្ឋមន្ត្រី ៖ វិទ្យុមួយក្នុងស្រុកផ្សាយលំអៀងពីលទ្ធផលស្ទង់មតិ របស់ IRI
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រតិកម្មទៅនឹងវិទ្យុក្នុងស្រុកមួយថា ផ្សាយព័ត៌មានមិនឯករាជ្យ ពីការស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI របស់សហរដ្ឋអាមេរិក ដែលស្ទង់មតិរកឃើញ ភាពវិជ្ជមានរបស់រាជរដ្ឋាភិបាល ។ ថ្លែងក្នុងទិវាកុមារអន្តរជាតិ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ នាថ្ងៃសៅរ៍ ទី១ ខែមិថុនា ម្សិលម៉ិញ លោកនាយករដ្ឋមន្ត្រីថា តាមការស្ទង់មតិរបស់IRI បានរកឃើញថា កាលឆ្នាំខែកុម្ភៈឆ្នាំ២០០៨ ពលរដ្ឋយល់ថា កម្ពុជាដើរលើផ្លូវត្រូវ ៧៧ភាគរយ ក្នុងនោះអត្រាគាំទ្រគណបក្សប្រជាជនកម្ពុជា មាន ៧៥ភាគរយ។ លោកបន្តថា នៅឆ្នាំ២០១៣នេះ ការស្ទង់មតិដូចគ្នារកឃើញថា កម្ពុជាកំពុងដើរលើផ្លូវត្រូវ ៧៩ភាគរយ និងអត្រាគាំទ្រមាន៧៧ភាគរយ ចំនួននេះ បានកើនឡើងបើប្រៀបធៀប នឹងឆ្នាំ២០០៨ ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីប្រតិកម្មថា វិទ្យុដែលអះអាងថា ឯករាជ្យនោះ មិនបានផ្សាយការរកឃើញនេះទេ។
-
មេជាងចិនវាយកម្មករខ្មែរម្នាក់របួសធ្ងន់
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តរតនគិរី ឲ្យដឹងនៅថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០១៣ ថា កម្មករខ្មែរម្នាក់ត្រូវមេជាងនៃក្រុមហ៊ុនចិន សាងសង់ផ្លូវជាតិលេខ៧៨ ក្នុងខេត្តរតនគិរី វាយដោយប៉ែលចូកខ្សាច់រងរបួសជាទម្ងន់។ កម្មកររងគ្រោះមានឈ្មោះ ង៉ែត សារ៉ន មកពីខេត្តតាកែវ ត្រូវបុរសជនជាតិចិន ជាមេជាងធ្វើប្រឡាយថ្ម នៃក្រុមហ៊ុនចិន វាយពីក្រោយខ្នងក្បែរចង្កេះ ត្រូវដេរមុខរបួស និងដៃម្ខាងត្រូវវាយហើមជាំកម្រើកមិនរួច។ អំពើហិង្សានេះកើតឡើងនៅការដ្ឋានធ្វើប្រឡាយនៅចំណុចមុខវត្តអូរចេង ឃុំប៉ាតាង ស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃសុក្រ កន្លងទៅនេះ ដោយសារតែកម្មករតវ៉ាមិនព្រមទៅវាយថ្មតាមបញ្ជារបស់មេជាង។
-
លោក ហ៊ុន សែន នឹងចុះចេញពីតំណែងបើបានសន្លឹកឆ្នោតក្រោម៥០%
ផ្អែកតាមរបាយការណ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យាថា បើសិនគណបក្សកាន់អំណាចបានសំឡេងឆ្នោតក្រោម ៥០% លោកនឹងចុះចេញពីតំណែង។ របាយការណ៍ស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋរបស់អាមេរិក បានបញ្ជាក់ថា ពលរដ្ឋដែលត្រូវបានសាកសួរចំនួន ២ពាន់នាក់ ក្នុងនោះ ៧៩% ប្រាប់ថា គណបក្សប្រជាជនកម្ពុជា ដឹកនាំរដ្ឋាភិបាលក្នុងផ្លូវវិជ្ជមាន និងថាប្រជាប្រិយភាពរបស់លោក ហ៊ុន សែន បានកើនឡើងជាលំដាប់តាំងពីឆ្នាំ២០០៦ មក។ តាមរយៈរបាយការណ៍លោក ហ៊ុន សែន សន្មតថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះឆ្នោត ហើយបើឈ្នះក៏ដោយ ឲ្យតែសន្លឹកឆ្នោតបានតិចជាង ៥០% លោកនឹងលាលែងចេញពីតំណែងភ្លាម។
-
CCHR ជំរុញឲ្យសាលារាជធានីពន្លឿនរកដំណោះស្រាយរឿងដីធ្លី
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ជំរុញឲ្យសាលារាជធានីភ្នំពេញ ពន្លឿនរកដំណោះស្រាយជម្លោះដីធ្លី ខណៈកម្លាំងសមត្ថកិច្ចប្រើវិធានបំបែកក្រុមអ្នកតវ៉ាថ្មីទៀត កាលពីថ្ងៃពុធ សប្តាហ៍នេះ។ សេចក្តីថ្លែងការណ៍របស់CCHR ដែលVODទទួលបាននៅថ្ងៃសៅរ៍ ទី០១ ខែមិថុនានេះ ឲ្យដឹងថា ការដែលកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ប្រើរថយន្តបាញ់ទឹកបំបែកក្រុមអ្នកតវ៉ាជាង ១០០នាក់ មកសហគមន៍បឹងកក់ បុរីកីឡា និងសហគមន៍ថ្មគោល ពីថ្ងៃទី២៩ ខែឧសភា ចុងសប្តាហ៍មុននោះថា ជារឿងមួយដែលសមត្ថកិច្ចបានអនុវត្តន៍ហួសដែនកំណត់នៃច្បាប់។
-
GW បញ្ជាក់ថាមន្ត្រីប្រដាប់អាវុធកម្ពុជាការពារក្រុមហ៊ុនវៀតណាមកាប់ព្រៃឈើ
អង្គការឃ្លាំមើលពិភពលោក (Global Witness) បានរកឃើញថា ក្រុមហ៊ុនចម្ការកៅស៊ូធំ២ របស់វៀតណាម កំពុងបង្កវិនាសកម្មព្រៃឈើ រំលោភច្បាប់ និងសិទ្ធិមនុស្សដោយគ្មានទោសពៃរ៍។ របាយការណ៍ដដែលបានកត់សម្គាល់ថា ការបំពានច្បាប់របស់ក្រុមហ៊ុនវៀតណាម ទាំងនោះ ធ្វើទៅបានដោយសារមានការការពារពីកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ និងសមត្ថកិច្ច។ តើមន្ត្រីកងប្រដាប់អាវុធកម្ពុជា ពិតជាស្ថិតនៅក្រោយការរកស៊ីឈើ និងការរំលោភច្បាប់របស់ក្រុមហ៊ុនវៀតណាម ដូចរបាយការណ៍លើកឡើងឬយ៉ាងណា?
-
អាពាហ៍ពិពាហ៍រវាងបុរសដូចគ្នាលើកដំបូងផុតនៅប្រទេសបារាំង
អាពាហ៍ពិពាហ៍រវាងមនុស្សភេទដូចគ្នាដំបូងផុតនៅប្រទេសបារាំង បានរៀបចំឡើងនៅពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីបារាំងបានចុះហត្តលេខាលើច្បាប់ទទួលស្គាល់អាពាហ៍ ពិពាហ៍រវាងមនុស្សភេទដូចគ្នា។
-
គ.ជ.ប នឹងចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតចាប់ពីថ្ងៃ១មិថុនា
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ នៅសល់ជិត ២ខែទៀតប៉ុណ្ណោះ នឹងត្រូវចាប់ផ្ដើមហើយ។ ចំណែកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) វិញ ក៏កំពុងពន្លឿននីតិវិធីសម្រាប់ការបោះឆ្នោត និងបច្ចេកទេសរបស់ខ្លួនណាស់ដែរ។ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ មិថុនា គ.ជ.ប នឹងចែកចាយប័ណ្ណព័ត៌មានអ្នកបោះឆ្នោតប្រមាណជាង ៧លានសន្លឹក ឲ្យដល់ដៃអ្នកបោះឆ្នោតទៅតាមការគ្រោងទុករបស់ខ្លួន។ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និយាយថា នៅពីរថ្ងៃទៀតប៉ុណ្ណោះ ប័ណ្ណព័ត៌មានសម្រាប់អ្នកបោះឆ្នោតនឹងត្រូវផ្ដល់ជូនដល់ដៃអ្នកដែលមានសិទ្ធិបោះឆ្នោត ហើយយុទ្ធនាការនេះធ្វើឡើងដោយតម្លាភាព និងយុត្តិធម៌ ដោយមានការចូលរួមពីគ្រប់គណបក្សនយោបាយ និងអ្នកសង្កេតការណ៍។
-
អតីតអ្នកបឹងកក់បន្តបិទផ្លូវចូលសាលារាជធានីភ្នំពេញ ខណៈស្ត្រីមួយចំនួនធ្លាក់ខ្លួនឈឺ
អតីតអ្នកបឹងកក់ជិត៥០នាក់ នៅថ្ងៃព្រហស្បតិ៍នេះ បានបន្តកូដកម្មបិទផ្លូវចូលក្នុងសាលារាជធានីភ្នំពេញ បន្ទាប់ពីពួកគេរងការបង្ក្រាបពីសមត្ថកិច្ចកាលពីម្សិលម៉ិញ ដែលពួកគេអះអាងពេលនេះកំពុងធ្លាក់ខ្លួនឈឺ។ អ្នកស្រី ស៊ាង ណារ៉េត អះអាងជាតំណាងអតីតអ្នកបឹងកក់ ដែលទទួលសំណងហើយនោះ ថ្លែងនៅកន្លែងតវ៉ាព្រឹកនេះថា មូលហេតុដែលពួកគាត់ តវ៉ាម្តងហើយម្តងទៀតនេះ ដោយសារអភិបាលរាជធានីថ្មី លោក ប៉ា សុជាតិវង្ស មិនព្រមចេញមកដោះស្រាយបញ្ហាឲ្យពួកគាត់។ អ្នកស្រីថា សំណងដែលពួកគាត់ទទួលបាន ពីក្រុមហ៊ុនមិនបានធ្វើឲ្យជីវភាពគាត់ ដូចដើមនោះទេ។
-
សន្និសីទថ្នាក់ជាតិស្ដីពីសិទ្ធិទទួលបានព័ត៌មាន
សង្គមស៊ីវិលមើលឃើញថា សិទ្ធិទទួលព័ត៌មាននៅប្រទេសកម្ពុជា មានការលាក់លៀម ជាពិសេសព័ត៌មានពីខាងរាជរដ្ឋាភិបាល ដែលនាំឲ្យអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋលំបាកក្នុងការទទួលបានព័ត៌មានជាក់លាក់ពីអំពើពុករលួយ ឬពីប្រាក់ចំណូល ប្រាក់ចំណាយ ឬគម្រោងអភិវឌ្ឍន៍ជាដើម។នៅថ្ងៃទី៣០ ឧសភា អង្គការយូណេស្កូ (UNESCO) សហការជាមួយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (Cambodian Center for Independent Media = CCIM) ប្រារព្ធសន្និសីទថ្នាក់ជាតិស្ដីពីសិទ្ធិទទួលព័ត៌មាន ដើម្បីលើកឡើងអំពីវិធានការធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានសិទ្ធិក្នុងការទទួលព័ត៌មាន។
-
ផលប៉ះពាល់ពីការអភិវឌ្ឍរបស់ក្រុមហ៊ុនវៀតណាមនៅរតនគិរី
មន្ត្រីសង្គមស៊ីវិល អះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ចំនួនពីរនៅខេត្តរតនគិរី បានប្រឹងប្រែងបង្ហាញឲ្យឃើញនូវការឆ្លើយតបតិចតួចពីការគោរពច្បាប់វិនិយោគនៃប្រទេសកម្ពុជា បន្ទាប់ពីរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក (Global Witness) ចេញផ្សាយនៅខែឧសភា នេះថាបានបំពានច្បាប់ រំលោភសិទ្ធិមនុស្ស និងកាប់បំផ្លាញព្រៃឈើនៅកម្ពុជា រួចមក។ ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ទាំងពីរដែលវិនិយោគដាំដំណាំកៅស៊ូនៅប្រទេសកម្ពុជា នោះ គឺក្រុមហ៊ុនវៀតណាម ហួង អាញ់ យ៉ាឡាយ (Hoang Anh Gia Lai = HAGL) និងក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group = VRG)។
-
អភិបាលថ្មី នៃរាជធានីភ្នំពេញ នឹងលើកយកទំនាស់ ដីធ្លីអ្នកភូមិបឹងកក់ មកដោះស្រាយមុនគេ នៅសប្តាហ៍នេះ
ភ្នំពេញៈ បន្ទាប់ពីឡើងគ្រងតំណែងបាន១០ថ្ងៃ អភិបាលថ្មី នៃរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានសន្យាថា នឹងលើកយកករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ របស់អ្នកភូមិបឹងកក់មកដោះស្រាយមុនគេនៅក្នុង សប្តាហ៍នេះ។ នេះបើ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ជំហររកដំណោះស្រាយដីធ្លីជូនអ្នកភូមិបឹងកក់របស់អភិបាលរាជធានីភ្នំពេញថ្មី ត្រូវបានមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា សម្តែងការស្វាគមន៍ចំពោះឆន្ទៈបើកចំហរមួយនេះ ហើយរំពឹងថា លទ្ធផលប្រកាដជាមានជូនប្រជាពលរដ្ឋ។