កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • នាយក​រដ្ឋមន្ត្រី​គាំទ្រ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា

    មេ​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ថា ប្រជាពលរដ្ឋ​កម្ពុជា នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​នឹង​សម្ដី​របស់​លោក​ដែល​ថា កម្ពុជា គ្មាន​របប​ខ្មែរ​ក្រហម និង​គ្មាន​ការ​សម្លាប់​នៅ​គុក​ទួលស្លែង នោះ។ លោក​នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ព្រមាន​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រូប​មិន​ចំ​ឈ្មោះ​ថា ឲ្យ​ធ្វើ​ការ​សុំ​ទោស​ប្រជាពលរដ្ឋ​ជា​បន្ទាន់ ដែល​ថា កម្ពុជា គ្មាន​ការ​កាប់​សម្លាប់​នៅ​គុក​ទួលស្លែង នោះ បើ​មិន​ដូច្នោះ​ទេ ប្រជាពលរដ្ឋ​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​បុគ្គល​មេ​បក្ស​ប្រឆាំង​នោះ​នៅ​ពេល​ខាង​មុខ។

  • ណៃគី៖ រោងចក្រ​សាប្រ៊ីណា​ត្រូវ​ផ្អាក​ដំណើរ​ការ​​​ដើម្បី​​សុវត្ថិភាពកម្មករ

    ក្រុមហ៊ុន​សំលៀក​បំពាក់​កីឡា ណៃគី (Nike) ប្រកាស​ថា រោងចក្រ​សាប្រ៊ីណា (Sabrina) នៅ​ខេត្ត​កំពង់ស្ពឺ ជា​រោងចក្រ​ស៊ី​ឈ្នួល​ផលិត​សំលៀក​បំពាក់​កីឡា​របស់​ក្រុមហ៊ុន​ណៃគី បាន​ផ្អាក​ដំណើរ​ការ ដើម្បី​ការពារ​សុវត្ថិភាព​កម្មករ ដោយសារ​តែ​កម្មករ​មាន​គម្រោង​ធ្វើ​ការ​តវ៉ា​ជា​បន្ត​ទៀត។សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​ណៃគី ដែល​ទើប​តែ​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា បង្ហាញ​ថា ក្រុមហ៊ុន​ណៃគី កំពុង​មាន​កង្វល់​ខ្លាំង​ចំពោះ​ការ​ប្រព្រឹត្ត​ទៅ​លើ​កម្មករ​នៅ​ខាង​ក្រៅ​រោងចក្រ​ដែល​ជាប់​កិច្ចសន្យា​នៅ​កម្ពុជា ដែល​ផលិត​ឲ្យ​ក្រុមហ៊ុន​ណៃគី។

  • ​មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ ហៅ​កម្មករ​រោងចក្រ​សា​ប្រ៊ី​ណា ចូល​ជួប​ចរចា​រក​ដំណោះស្រាយ​

    មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ចេញ​មុខ​ហៅ​កម្មករ​រោងចក្រ​សា​ប្រ៊ី​ណា ដែល​កំពុង​តវ៉ា​នៅ​មុខ​រោងចក្រ ចូល​ជួប​ចរចា ដើម្បី​រក​ដំណោះស្រាយ​។​ ​ប្រធាន​សហជីព​សេរី​កម្មករ ប្រចាំ​រោងចក្រ​សា​ប្រ៊ី​ណា លោក ស៊ុន វណ្ណ​នី ប្រាប់​VOD​ថា កម្មករ​ប្រមាណ​ជា​៣​ពាន់​នាក់ បាន​ចេញ​​មុខ​​តវ៉ា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ចាប់តាំងពី​ម៉ោង​៧​ព្រឹក​។ ក្រោយ​ពី​ការតវ៉ា​បាន​មួយសន្ទុះ មន្ត្រី​មន្ទីរ​ការងារ បាន​ហៅ​កម្មករ ទៅ​មន្ទីរ​​ការ​ងារ​​ខេត្ត ដើម្បីចរចារក​ដំណោះស្រាយ​។ លោក​បន្តថា កម្មករយល់ព្រម​ចំពោះ​ការស្នើ របស់​មន្ត្រីមន្ទីរការងារ។

  • អ្នកភូមិ​១២​គ្រួសារ​នៅ​ខេត្តកោះកុង ​អំពាវ​នាវ​​រក​យុត្តិធម៌​រឿង​ជម្លោះ​ដីធ្លី​

    ពលរដ្ឋ​១២​គ្រួសារ​​នៅ​ស្រុក​ស្រែ​អំបិល ​ខេត្តកោះកុង អំពាវនាវ​​ឲ្យ​​តុលាការ​រក​យុត្តិធម៌​​ជូន​​ពួក​គេ រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដាំ​អំពៅ របស់លោក ហេង ហ៊ុយ ដើម្បី​ទប់​ស្កាត់​​ការបណ្តេញចេញ​ពី​លំនៅឋាន។​ ​អ្នកស្រី ផាវ ញ៉ឺ​ង ដែល​អះអាង​ថា តំណាង​អ្នក​ភូមិ នៅ​ភូមិ​​ព្រែក​ជីក ឃុំ​​ជីខ​​ក្រោម ស្រុក​​ស្រែ​អំបិល ខេត្ត​​កោះកុង បានឲ្យដឹងថា ពលរដ្ឋ​​ជិត​៧០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​​សាលាដំបូង​​ខេត្ត​​កោះកុង នា​ព្រឹក​​ថ្ងៃ​​ពុធ ​ទី​​២៩ ​ខែ​ឧសភា​នេះ សុំ​ឲ្យ​តុលាការ​ផ្តល់​យុត្តិធម៌​​ជូន​​ពួក​គេ​​ជាង ​១២​គ្រួសារ ដែល​កំពុង​ប្រឈម​នឹង​ការបណ្តេញ​ចេញ ដោយសារ​ក្រុមហ៊ុន របស់លោក ហេង ហ៊ុយ យក​ដី​​នៅ​​តំបន់​​នោះ​​ដាំ​អំពៅ​ ៖ "ខ្ញុំ​ប្រើ​ប្រាស់​ដី​អាស្រ័យ​ផល​ គោរព​តាម​ច្បាប់​​​ភូមិ​បាល​ ពួក​យើង​មិន​ដែល​ប្រើ​អំ​ពើ​ហិង្សា​ ទៅ​លើ​ជន​ណា​​ប្លន់​ដី​គេ​នោះទេ​ មាន​តែ​គេ​យក​ដី​យើង​អ្នក​ក្រី​ក្រ​ អញ្ចឹង​លោក​ចៅ​ក្រម​រក​យុត្ដិ​ធម៌​ឲ្យ​ពួក​យើង រក​ឲ្យ​ពួក​យើង​ដូច​លោក​មាន​ប្រ​សាសន៍អំបាញ់​មិញ អញ្ចឹង​មាន​ដំណោះ​ស្រាយ​ឲ្យ​ពួក​យើង​ ឲ្យ​ពួក​យើង​មាន​យុត្ដិធម៌​ដូច​ប្រ​ជា​ពល​រដ្ឋ​​ដទៃ​ទៀតដែរ​" ។

  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ចេញមុខ​តវ៉ា​​នៅ​​មុខ​​សាលា​​រាជ​ធា​នី​​ភ្នំ​ពេញ​​

    ប្រជា​សហគមន៍ ​ជិត​១០០​នាក់ ដែល​ជា​អតីត​អ្នក​​បឹងកក់​ បុរី​កីឡា ​និង​ថ្មគោល​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រ​មូល​ផ្តុំ​​គ្នា ​នៅ​​មុខ​​សា​លា​​រាជ​ធានី​ភ្នំពេញ ដើម្បី​​ជំ​រុញ​​ឲ្យ​​មន្ត្រី​​ស្ថា​ប័ន​​​នេះ ជួយ​ពន្លឿន​ដំណោះស្រាយ​ជូន​ពួក​គេ​។ ពួកគេ​បាន​លើក​បដា ស្រែក​ទៅ​សាលា​ក្រុង និង​​គ្រោង​​ដើរ​​ដង្ហែរ​​ទៅ​​ទីស្តី​​​ការ​​គណៈ​រដ្ឋ​មន្ត្រី​​។ អ្នកចូល​រួម​​តវ៉ា ​ឲ្យ​ដឹង​ថា ​ពួក​​គេ​​នឹង​​ស្នាក់​​នៅ​​មុខ​​សាលា​ក្រុង​​នៅ​ថ្ងៃ​នេះ ​ប្រសិន​បើ​មិន​​មាន​​ដំណោះ​ស្រាយ​​ជូន​ពួក​គេ​។​ ​ក្នុង​ការតវ៉ា មិនទាន់​មាន​ការ​យាមកាម​ពី​សមត្ថ​កិច្ច​សាលា​រាជ​ធានី​​​ភ្នំ​ពេញ តឹងរ៉ឹង​នៅ​ឡើយ​ទេ​។

  • ការ​តវ៉ា​សុំ​ឲ្យ​ក្រុម​បាល់​ទាត់​អង់គ្លេស​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​វៀតណាម

    បន្ទាប់​ពី​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ចេញ​ផ្សាយ​នៅ​ខែ​ឧសភា នេះ​ថា ក្រុមហ៊ុន​វៀតណាម ហ្វាង អាន់ យ៉ាឡាយ វិនិយោគ​ដាំ​ដំណាំ​កៅស៊ូ​នៅ​ប្រទេស​កម្ពុជា បាន​បំពាន​ច្បាប់ រំលោភ​សិទ្ធិ​មនុស្ស និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា រួច​មក មាន​ប្រជាពលរដ្ឋ​ជាច្រើន​លើ​សកលលោក បាន​តវ៉ា​សុំ​ឲ្យ​ក្រុម​បាល់​ទាត់​របស់​អង់គ្លេស គឺ​ក្រុម អាស៊ើណល ផ្ដាច់​ការ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​វៀតណាម មួយ​នេះ។ ដើម្បី​ចូលរួម​តវ៉ា សូម​ចូល​ទៅ​កាន់​គេហទំព័រ www.change.org ក្រុម​អ្នក​តវ៉ា​អះអាង​ថា ក្លឹប​បាល់​ទាត់​អាស៊ើណល (Arsenal FC) របស់​អង់គ្លេស និង​ក្រុមហ៊ុន​វៀតណាម ហ្វាង អាន់ យ៉ាឡាយ បាន​សហការ​គ្នា​ឧបត្ថម្ភ​កម្មវិធី​បណ្ដុះ​បណ្ដាល​ហ្វឹកហ្វឺន​បាល់​ទាត់​មួយ​ដល់​កុមារ​វៀតណាម នៅ​ប្រទេស​វៀតណាម ហើយ​សុំ​ឲ្យ​ក្លឹប​អាស៊ើណល ឈប់​សហការ​ជាមួយ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai= HAGL) ដើម្បី​ដាក់​ទណ្ឌកម្ម​ចំពោះ​ទង្វើ​អាក្រក់​របស់​ក្រុមហ៊ុន​វៀតណាម មួយ​នេះ។

  • សហរដ្ឋ​អាមេរិក ប្តេជ្ញា​​ការ​ពារ​​សិទ្ធិ​​អ្នក​​ស្រលាញ់​​ភេទ​​ដូច​​គ្នា​​នៅ​​កម្ពុជា

    មន្ត្រីជាន់ខ្ពស់​របស់​អា​មេរិក ប្តេជ្ញា​​ថា សហរដ្ឋ​អាមេរិក នឹង​​ធ្វើការ​​ជាមួយ​​រដ្ឋាភិបាល​​កម្ពុជា សង្គម​​ស៊ីវិល និង​​សាធារណ​ជន ដើម្បី​លើក​​កម្ពុជា​​សិទ្ធិ​​អ្នក​​ស្រលាញ់​​ភេទ​​ដូច​​គ្នា​​នៅ​​កម្ពុជា ដែល​គេ​​ស្គាល់​​ថា​​ (LGBT)​។​ ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​​កម្ពុជា លោក William Todd សរសរ​នៅលើ​ប្លក​របស់ខ្លួន ចេញ​ផ្សាយ​​នៅ​​ថ្ងៃទី​​២៦​​ខែ​​ឧសភា​​ថា សហរដ្ឋ​អាមេរិក នឹង​​​បន្ត​​​ប្រយុទ្ធ​​​ប្រឆាំង​​​ការ​ពារ​​សិទ្ធិ​​​មនុស្ស​​នៃ​​ពលរដ្ឋ​​ទាំង​​អស់ ដែល​​ក្នុង​នោះ មាន​អ្នក​​ស្រលាញ់​ភេទ​ដូចគ្នា​(LGBT)​ផង​ដែរ​។ ​លោក​បន្ថែមថា សហរដ្ឋអាមេរិក នឹង​បង្កើន​ការយល់ដឹង​ពី​សិទ្ធិ​​របស់​អ្នក​ស្រលាញ់​ភេទ​​ដូចគ្នា ដែល​ជា​ផ្នែក​មួយ​សំខាន់​នៃ​ការ​កសាង​ការយោគយល់​គ្នា​។

  • បក្ស​សង្គ្រោះ​ជាតិ​​ចោទ​បក្ស​កាន់​អំណាច​ថា​រំខាន​ការ​ជួបជុំ​សមាជិក

    គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​គណបក្ស​កាន់​អំណាច​ថា ព្យាយាម​រំខាន​ការ​ជួប​ជុំ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ស្ទើរ​គ្រប់​កន្លែង​ក្នុង​ខេត្ត​ពោធិ៍សាត់។ តែ​មន្ត្រី​គណបក្ស​កាន់​អំណាច​បាន​បដិសេធ ហើយ​ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​នេះ​គឺ​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ស្ដាប់​បាន​ឮ​ពី​ឈ្មោះ​គណបក្ស​នេះ​តែប៉ុណ្ណោះ។ការ​ចោទ​ប្រកាន់​នេះ បាន​កើត​ឡើង​នៅ​ពេល​ដែល​លោក អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្ដាល គណបក្ស​សិទ្ធិ​មនុស្ស និង​បច្ចុប្បន្ន​ជា​ប្រធាន​គណៈកម្មការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​មក​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ខេត្ត​ពោធិ៍សាត់ ក្នុង​វេទិកា​សាធារណៈ​មួយ នៅ​ឃុំ​ស្យា ស្រុក​កណ្ដៀង។

  • លោក កឹម សុខា បដិសេធ​​ការ​ចោទ​របស់​លោក ហ៊ុន សែន

    គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោលទោស និង​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​បំផ្លើស​ការ​ពិត​មក​លើ​ថ្នាក់ដឹកនាំ​គណបក្ស​​​របស់​ខ្លួល ផ្ដើម​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រតិកម្ម​នេះ​កើត​ឡើង​បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​មក​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​បាន​វាយ​ប្រហារ​ធ្ងន់ៗ ចំពោះ​បុគ្គល​ដែល​​និយាយ​ថា កម្ពុជា​មិន​មាន​របប​ខ្មែរ​ក្រហម ឬ​គ្មាន​ការ​សម្លាប់​មនុស្ស។

  • មនុស្ស​មួយ​ក្រុម​ដុត​លំនៅ​ពលរដ្ឋ​និង​ទីស្នាក់ការ​សហគមន៍​នៅ​បន្ទាយមាន

    ប្រជាពលរដ្ឋ​មួយ​ក្រុម​មាន​គ្នា​ជិត ២០០​នាក់ បាន​ដុត​លំនៅឋាន​របស់​អ្នក​ភូមិ​ពីរ​ខ្នង​ និង​ទីស្នាក់ការ​សហគមន៍​មួយ​ខ្នង​កាល​ពី​រសៀល​ថ្ងៃ​២៨ ឧសភា ​នៅ​ភូមិ​ថ្នល់បទ ឃុំ​អូរបីជាន់ ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។ លោកស្រី ញឹក សុធា ​ជា​តំណាង​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ ឲ្យ​ដឹង​កាល​ពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​ឧសភា ថា ក្រុម​មនុស្ស​ជិត ២០០​នាក់ ត្រូវ​បាន​គេ​ជួល​មក​ពី​ក្រុង​ប៉ោយប៉ែត ដើម្បី​ដុត​បំផ្លាញ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នៅ​លើ​ដី​ដែល​ធ្លាប់​មាន​ទំនាស់​ទំហំ​ជាង ១​ពាន់​ហិកតារ។

  • គ្រួសារ​អ្នក​​រងគ្រោះ​នៅ​រោងចក្រ​សាប្រ៊ីណា​រៀបចំ​ប្ដឹង​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ

    សហជីព​ការពារ​កម្មករ​រោងចក្រ​កាត់ដេរ សាប្រ៊ីណា (Sabrina) និង​គ្រួសារ​កម្មករ​រង​គ្រោះ​រលូត​កូន​ក្រោយ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ មក​លើ​កូដកម្ម​របស់​កម្មករ កំពុង​រៀបចំ​ដាក់​ពាក្យ​ប្ដឹង​ សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ទៅ​តុលាការ។ ការ​រៀបចំ​ពាក្យ​បណ្ដឹង​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ បង្ក្រាប​ទៅ​លើ​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ សាប្រ៊ីណា កាល​ពី​ព្រឹក​ថ្ងៃ​២៧ ខែ​ឧសភា ឆ្នាំ​២០១៣ បណ្ដាល​ឲ្យ​កម្មការិនី ២​រូប រង​គ្រោះ​រលូត​កូន​ក្នុង​ផ្ទៃ និង​កម្មករ​ជាង ២០​នាក់​ទៀត​រង​របួស។

  • ទាហានថៃ បន្ដបាញ់ពលរដ្ឋខ្មែរ ស្លាប់ និងរងរបួស

    ឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរជា ច្រើននាក់ បាន និងកំពុងស្ថិតក្រោមការ បាញ់ប្រហារពីកម្លាំងសមត្ថកិច្ច របស់ ប្រទេសថៃ នៅជាប់ព្រំដែន បណ្ដាលឱ្យ ស្លាប់ និងរងរបួសជាបន្ដបន្ទាប់ បើទោះបី ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជា អាជ្ញាធរខេត្ដជាប់ព្រំដែន តែងតែជួប ពិភាក្សាគ្នា ទប់ស្កាត់មិនឱ្យមានការបាញ់ ប្រហារខាងលើនេះក៏ដោយ ។

  • សាលាឧទ្ធរណ៍​បើក​សវនាការ​ជំនុំជម្រះ អ្នកស្រី យ៉ោម បុប្ផា និង​ស្វាមី នៅ​​ដើម​​ខែ​​ក្រោយ

    សាលាឧទ្ធរណ៍ គ្រោង​បើក​សវនាការ លើ​​បណ្តឹង​ទាស់​​របស់​​ជន​ជាប់​ចោទ ​ជា​​សកម្ម​ជន​​ដីធ្លី​​នៅ​​តំបន់​​​បឹង​កក់​ អ្នកស្រី ​យ៉ោម​ បុប្ផា​ និង​ស្វាមី ​នៅ​​​ដើម​​​ខែ​​​ក្រោយ​​​នេះ​ រឿង​​ប្រើ​​ហិង្សា​​វាយ​​បុរស​​​ពីរ​​​នាក់ ឲ្យ​​រង​​របួស​​កាល​​ពី​​ចុង​​ឆ្នាំ​​​២០១២​។​​ ​មេ​ធាវី​​នៅ​​អង្គ​ការ​​លីកាដូ​ ដែល​​ការ​ពារ​ក្តី​​ឲ្យ ​​អ្នកស្រី​ យ៉ោម ​បុប្ផា ​លោក​ ហម​ ស៊ុន​រិទ្ធិ ​ឲ្យ​ដឹង​​នៅថ្ងៃ​ចន្ទ ​ទី​២៧​ ខែ​ឧសភា​នេះ​​ថា​ អ្នកស្រី​ ​យ៉ោម បុប្ផា​ ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​​PJ រាជ​ធានី​​ភ្នំពេញ នឹង​​ឡើង​​សវនា​ការ​​​សា​លា​ឧទ្ធរ​ណ៍​​​នៅ​​រសៀល​ ថ្ងៃទី​៥ ​ខែមិថុនា​ ខាងមុខ។​​

  • នាយករដ្ឋមន្ត្រី​​នឹង​ស្នើ​​ច្បាប់​​ប្រឆាំង​​អ្នក​នយោបាយ ករណី​របប​ខ្មែរក្រហម​

    ​ប្រមុខ​រាជដ្ឋាភិបាល​កម្ពុជា លោក​ហ៊ុន សែន​ បាន​ប្រកាសថា លោក​​នឹង​ស្នើ​ច្បាប់​ទៅ​សភា ដើម្បី​ដាក់​ទោសទណ្ឌ​ទៅលើ​អ្នក​នយោបាយ​​ណា ដែល​និយាយថា ការ​ស្លាប់​​ពលរដ្ឋ នៅ​ក្នុង​​របប​​ខ្មែរ​ក្រហម ថា​ជា​​សិប្ប​និម្មិត ដោយ​​ចាត់ទុក​ថា​​ជា​​ការ​ប្រមាថ​​ជន​ ​រងគ្រោះ​។​ ​លោកនាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​ដូចនេះ​ខណៈ​​លោក​បាន​ចូលរួម​ក្នុង​ពិធី​​សម្ភោធ​កុដិ នៅ​​វត្ត​​លង្កា​ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី២៧ ខែ​ឧសភា​នេះ​។​

  • កម្មករ​២​នាក់​សន្លប់​និង​ប្រមាណ​២០​នាក់​រង​របួស​ក្នុង​ពេល​តវ៉ា

    កម្មករ​រោងចក្រ​កាត់​ដេរ សាប្រ៊ីណា (Sabrina) នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ប្រមាណ​ ២០​នាក់​រង​របួស និង ២​នាក់​សន្លប់ ដោយសារ​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​សមត្ថកិច្ច ខណៈ​ពួកគេ​ប្រមាណ ៤​ពាន់​នាក់ ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៤ នៅ​ព្រឹក​ថ្ងៃ​២៧ ឧសភា ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ៩​ចំណុច។អគ្គលេខាធិការ​រង​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ថន ថុល ឲ្យ​ដឹង​ថា ពេល​ដែល​កម្មករ​ធ្វើ​កូដកម្ម​នោះ ស្រាប់​តែ​កម្លាំង​ប៉េអឹម​បាន​ចាប់​យក​មេក្រូ​របស់​ក្រុម​កម្មករ រហូត​មាន​ការ​ប្រទាញប្រទង់​គ្នា​ខ្លះ ដោយ​ប៉េអឹម​យក​ដំបង​ឆក់​ទៅ​លើ​កម្មករ រហូត​ធ្វើ​ឲ្យ​កម្មករ​ប្រមាណ ២០​​នាក់​រង​របួស ហើយ​ដួល​សន្លប់ ២​នាក់។ រី​ឯ​កម្មករ​ក៏​បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ក្រុម​ប៉េអឹម​វិញ​ដែរ តែ​មិន​ដឹង​ថា មាន​ប៉េអឹម​របួស​ប៉ុន្មាន​នាក់​ទេ។ លោក​បន្ត​ថា កម្មករ​របួស​ខ្លះ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​ខ្លះ​ដែល​របួស​ស្រាល​មិន​បាន​បញ្ជូន​ទៅ​ទេ។

  • ពលរដ្ឋ ១០៧​នាក់ ក្នុង​ខេត្ត​ក្រចេះ​បោះ​តង់​​លើដី​​ជម្លោះ​ដើម្បី​​រារាំង​​ក្រុមហ៊ុន​ឆូស​ឆាយដី​

    ប្រជាពលរដ្ឋ​១០៧​នាក់ ក្នុងស្រុក​សំបូរ ខេត្ត​ក្រចេះ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​មួយ សម្រេច​បោះតង់លើ​ដី​ជម្លោះ ដើម្បី​រង់ចាំ​ដំណោះស្រាយ ដោយ​អះអាង​ថា ពួកគេ​មិន​ទុក​ចិត្ត​​អាជ្ញាធរ​​ក្នុង​​តំបន់​។​ លោក ណាំ ណាក់ ដែល​​​អះអាង​ថា​​ជា​ជន​រងគ្រោះ​​ក្នុង​​ទំនាស់​​ដីធ្លី​​នេះ បាន​ឲ្យ​ដឹង​​បន្ទាប់​ពី​​ជួប​ចរចា​​ជាមួយ​​តំណាង​​ក្រុមហ៊ុន ស៊ី​ត្រាយ​អ៊ុ​បទិច រួច​មក​​ថា ក្រុមហ៊ុន​យល់​ព្រម​​ជួប​​ពលរដ្ឋ និង​ចូល​​ដោះស្រាយ​​បញ្ហា​ដី​​នេះ ជា​​មួយ​​នឹង​​​​អាជ្ញាធរ​​ស្រុក និង​ខេត្ត​​ នៅ​ថ្ងៃ​ស្អែក​​នេះ​។

  • ព្រៃ​ស្រោង​ជាង​៧០​ហិកតារ​ត្រូវ​គេ​កាប់​រាន​នៅ​រតនគិរី

    ព្រៃ​ស្រោង និង​ជា​ព្រៃ​ឈើ​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ទទួល​ស្គាល់​ទុក​ជា​ព្រៃ​សហគមន៍​អភិរក្ស និង​ការពារ​ជាង ៧០​ហិកតារ ថ្មី​ទៀត ត្រូវ​បាន​គេ​កាប់​រាន​អស់។ ក្រុម​សហគមន៍​អ្នក​ការពារ​ព្រៃ​នោះ អះអាង​ថា បាន​រាយការណ៍ និង​ប្ដឹង​ក្រុម​សមត្ថកិច្ច​អាជ្ញាធរ​ពាក់ព័ន្ធ​ច្រើន​លើក ឲ្យ​ជួយ​ទប់ស្កាត់ ប៉ុន្តែ​មិន​ឃើញ​បាន​លទ្ធផល​អ្វី​ឡើយ។ ប្រជាពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ទំពួន ភូមិ​ស៊ូ ឃុំ​ស៊ឺង ស្រុក​បរកែវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​អាទិត្យ ទី២៦ ខែ​ឧសភា ឆ្នាំ​២០១៣ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ចាត់​វិធាន​ការ​ជា​បន្ទាន់ ទៅ​លើ​មនុស្ស ៦​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​កាប់​រាន​ព្រៃ​ឈើ​សហគមន៍​ការពារ ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ​ខុស​ច្បាប់។ សេចក្តី​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​សហគមន៍​ធ្វើ​ដំណើរ​មក​ការិយាល័យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​សុក្រ ទី២៤ ខែ​ឧសភា សុំ​ឲ្យ​មន្ត្រី​សមាគម​ជួយ​អន្តរាគមន៍​ពាក្យ​ប្ដឹង​អ្នក​ភូមិ ទៅ​ស្ថាប័ន​អយ្យការ​ស៊ើប​អង្កេត​រក​អ្នក​បំផ្លាញ​ព្រៃ​ឈើ​នេះ មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

  • កម្មករបង្ហាញម៉ូតសម្លៀកបំពាក់ដើម្បីទាមទារប្រាក់ខែគោល១៦០ដុល្លារ​

    កម្មករ​ប្រមាណ​៣០០​នាក់​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់ ជំរុញឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ឲ្យ​ពួកគាត់ ទទួលបាន​ប្រាក់​ខែ​គោលឲ្យបាន​ដល់​១៦០​ដុល្លាេ ដើម្បី​អាច​រស់នៅ​បាន​ក្នុង​ជីវភាពសមរម្យ​ស្របតាម​តម្លៃ​ទំនិញនៅលើ​ទីផ្សារ​។​

  • អាជ្ញា​ធរ​បាន​ប្រើប្រាស់​ឡាន​ទឹក​៣គ្រឿង​​បាញ់​រំសាយ​​​​អ្នក​ភូមិ​បឹងកក់ ​តវ៉ា​​​បិទ​ផ្លូវ​មុខ​​សាលា​​រាជធា​នី​ភ្នំពេញ

    រាជធានី​ភ្នំ​ពេញ​៖ បន្ទាប់​ពីមាន​កា​រ​បិទ​ផ្លូវ​មុខ​សាលា​រាជធានី​ភ្នំពេញ​​ពី​សំណាក់​ក្រុម​អ្នក​ភូមិ​បឹង​កក់​ នៅ​វេលា​ម៉ោង​​១០​និង​១០នាទី​ព្រឹក​ថ្ងៃ​ដដែល​ អាជ្ញា​ធរមាន​សមត្ថ​កិច្ច​បាន​ប្រើប្រាស់​ឡាន​ទឹក​៣គ្រឿង​​បាញ់​រំសាយ ហើយ​មក​ដល់​ពេល​នេះ​ចរាចរណ៍​មុខសាលា​រាជធានី​ភ្នំ​ពេញ​ដំ​ណើ​រកា​រ​ធម្មតា​វិញ​ហើយ ។

  • ​អ្នកវិភាគ​៖​ លោកនាយក​រដ្ឋមន្ត្រី​គួរតែ​បង្ហាញ​ភស្តុតាង ​ប្រសិនបើ​ចលនា​ផ្តូលរំលំ​ ជ្រក​ក្រោម​គណ​បក្សប្រឆាំង

    អ្នក​វិភាគ​​ព្រឹត្តិ​ការណ៍​​សង្គម​ លោក​ អ៊ូ វីរៈ ប្រាប់ VOD ​តាម​​ទូរ​ស័ព្ទ​​ថា ប្រសិន​បើ​លោក​នាយក​​រដ្ឋ​មន្ត្រី​​រក​​ឃើញ​ថា សមាជិក​​នៃ​ចលនា​ផ្តួល​រំលំ​​រដ្ឋាភិបាល ជ្រក​ក្រោម​គណបក្ស​សម​រង្ស៊ី​​នោះ ​​លោក​នាយក​​រដ្ឋ​មន្ត្រី​ គួរ​​តែ​​បង្ហាញ​​ភស្តុ​តាង ព្រោះ​ថា​ការ​​ផ្តូល​រំលំ​រាជ​រដ្ឋាភិបា​ល ដោយ​ការប្រើ​កម្លាំង​ប្រដាប់អាវុ​ធ ​នោះ​ជា​អំពើ​ខុសច្បាប់ ​៖ “​ខ្ញុំ​មិន​ទាន់​ដឹង មិនទាន់​ឃើញ​ភស្តុតាង​អ្វី​ជាក់លាក់​ទេ អ៊ីចឹង​យើង​រង​ចាំមើល​សិន ប្រសិន​ជា​មាន​ភស្តុតាង​ជាក់លាក់ ដែល​បង្ហាញ​ក្រុម​មាន​ឆន្ទៈ​ក្នុង​ការប្រើ​ហិង្សា ដើម្បី​ធ្វើឲ្យ​មាន​ភាព​បោះបោរ អា​ហ្នឹង​គឺ​ខ្ញុំ​គាំទ្រ​ឲ្យមាន​ការអនុវ​ត្ត​តាម​ផ្លូវ​ច្បាប់​ត្រឹមត្រូវ នៅក្នុង​គណបក្ស​ប្រឆាំង​ក៏​ដោយ នៅក្នុង​គណបក្ស​កាន់អំនាច​ក៏ដោយ នៅក្នុង​កន្លែង​ណា​ក៏​ដោយ គួរតែ​ធ្វើ​តាម​ត្រឹមត្រូវ នេះ​វា​អាស្រ័យ​ទៅ​លើ​ភស្តុតាង​”​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo