កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
លទ្ធផលក្នុងករណីកោះពេជ្រ
នៅក្នុងហេតុការមិនច្បាស់លាស់ ដែលបានកើតឡើងនៅលើស្ពានកោះពេជ្រកាលពីយប់ថ្ងៃច័ន្ទ មានសំនួរជាច្រើនបានចោទសួរនៅក្នុងករណីនេះ។ រដ្ឋាភិបាលបានបង្កើតគណកម្មការពិសេសមួយដែលមានមន្ត្រីប៉ូលិស និងមន្ត្រីដែលមកពីក្រសួងយុត្តិធ៌រ ដើម្បីស៊ើបអង្កេតក្នុងករណីនេះ។ តែទោះជាយ៉ាងណា អង្គការសិទ្ធិមនុស្សក្នុងស្រុកបានចោទសួរទៅរដ្ឋាភិបាល ថាតើរដ្ឋាភិបាលគួរធ្វើយ៉ាងណាដើម្បីបង្ការករណីនេះ និងធ្វើអោយស្ថានភាពមានភាពប្រសើឡើង។
-
លិខិតចូលរួមទុក្ខ
លិខិតចូលរួមទុក្ខត្រូវបានសំដែងឡើងដោយ ព្រះមហាក្សត្រ នរោត្តមសីហមុនី, សម្តេចតានរោត្តមសីហនុ, នាយករដ្ឋមន្ត្រីថៃ និងប្រធានាតិបតីអាមេរិក។
-
ពលរដ្ឋរិះគន់វិធានការសង្គ្រោះជនរងគ្រោះនៅកោះពេជ្រ
សោកនាដកម្មនៅក្នុងពិធីបុណ្យអុំទូក ដែលនាំឲ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត និងជាច្រើនរយនាក់ថែមទៀតរងរបួស ដោយសារតែការដើរជាន់គ្នានៅលើស្ពានកោះពេជ្រ បាននាំឲ្យក្រុមប្រជាពលរដ្ឋអ្នកប៉ុនប៉ងជួយសង្គ្រោះអះអាងថា ជាការធ្វេសប្រហែស មើលងាយស្ថានការណ៍ និងការខ្វះខាតបច្ចេកទេសក្នុងការសង្គ្រោះរបស់អាជ្ញាធរខ្មែរ។
-
របាយការណ៍ជំហានដំបូងបង្ហាញថាមានការភ័យខ្លាចបណ្តាលមកពីស្ពានយោល
គណៈកម្មការស៊ើបអង្កេត បាននិយាយនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍បាយ័នថា មូលហេតុ ដែលបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ និងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើស្ពាននៃមជ្ឈមណ្ឌលកម្សាន្ត កោះពេជ្រ បានកើតឡើងដោយសារមូលហេតុមនុស្សច្រើនពេក និងដោយសារថប់ដង្ហើម។ ចំនួនជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតមកដល់ពេលនេះ មានចំនួន៣៥៤និងរបួស៣៩៥នាក់។
អានបន្ត -
ស្ថានភាពអ្នកជំងឺដែលរងគ្រោះនៅក្នុងឧបទ្ទវហេតុនៅលើស្ពានកោះពេជ្រ
អ្នកជំងឺរាប់រយនាក់ដែលកំពុងសម្រាកព្យាបាលនៅតាម មន្ទីរពេទ្យនានា ក្នុងក្រុងភ្នំពេញ បានថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែងយកចិត្តទុកដាក់របស់ក្រុម វេជ្ជបណ្ឌិតជំនាញ និងមន្ត្រីសង្គមស៊ីវិលមួយចំនួន ដែលបានជួយឧបត្ថម្ភម្ហូបអាហារដល់ពួកគេ។ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ មានប្រសាសន៍នៅព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកាថា ចាប់ពីមន្ទីរពេទ្យទទួលជនរងគ្រោះថ្នាក់នៅកោះពេជ្រមកសម្រាក ថ្នាំពេទ្យមិនទាន់ខ្វះទេ ព្រោះមានការជួយឧបត្ថម្ភពីកាកបាទក្រហមជាតិ និងអន្តរជាតិ។
-
មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក ត្រូវតុលាការខេត្តកោះហៅ
តុលាការខេត្តរតនគីរី បានធ្វើការសាកសួរមន្ត្រីសិទ្ធិមនុស្សរបស់អង្គការអាដហុក ដើម្បីឆ្លើយបំភ្លឺ ក្នុងករណីបណ្តឹងមួយដែលបានប្តឹងមន្ត្រីអាជ្ញាធរភ្លើងកម្ពុជា នៅក្នុងស្រុក បកែវ ថាបានការពារអ្នកធ្វើការនៅក្រុមហ៊ុនមួយ ដែលបានផ្តាច់ភ្លើងឯកជនដោយខុសច្បាប់និងកាទារតម្លៃខ្ពស់ក្នុងការតបណ្តាញភ្លើង។
-
តួលេខអ្នកស្លាប់ក្នុងឧបទ្ទវហេតុនៅស្ពានកោះពេជ្រជាផ្លូវការមាន ៤៥៦នាក់
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជាអនុប្រធានគណៈកម្មការដោះស្រាយការងារបន្ទាន់លើឧបទ្ទវហេតុនៅ ស្ពានកោះពេជ្រ លោក អ៊ិត សំហេង បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ជាផ្លូវការនៅថ្ងៃទី២៤ ខែវិច្ឆិកា មានចំនួន ៤៥៦នាក់ និងរបួសចំនួន ៣៩៥នាក់។ តួលេខនេះមានការខុសគ្នាជាមួយតួលេខកាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងទៅ។
-
របាយការណ៍ជំហានដំបូងបង្ហាញថាមានការភ័យខ្លាចបណ្តាលមកពីស្ពានយោល
គណៈកម្មការស៊ើបអង្កេត បាននិយាយនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍បាយ័នថា មូលហេតុ ដែលបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ និងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើស្ពាននៃមជ្ឈមណ្ឌលកម្សាន្ត កោះពេជ្រ បានកើតឡើងដោយសារមូលហេតុមនុស្សច្រើនពេក និងដោយសារថប់ដង្ហើម។ ចំនួនជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតមកដល់ពេលនេះ មានចំនួន៣៥៤និងរបួស៣៩៥នាក់។
អានបន្ត -
ចំនួនអ្នកស្លាប់នៅបន្តរកើនឡើង
ចំនួនអ្នកស្លាប់នៅក្នុងករណីដើជាន់គ្នាកាលពីយប់ថ្ងៃច័ន្ទនៅលើស្ពានកោះពេជ្រ បានបន្តរស្លាប់រហូតដល់៣៥០នាក់ និងព៌តមានមិនច្បាស់ការពីប៉ូលិសបានឪ្យដឹងថាមានអ្នករបួសប្រមាណ៧៥៥នាក់ហើយ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាស់យកថ្ងៃស្អែកជាថ្ងៃកានទុកជាតិសម្រាប់កាន់ទុកដល់អ្នកស្លាប់។ នៅក្នុងករណីនេះរដ្ឋាភិបាលបានកំពង់ស្វែងរកមូលហេតុដែលបាននាំអោយមានករណីដើជាន់គ្នាដូចនេះ នេះបើតាមសម្តីប្រធានគណកម្មការអន្តរាគមន៏នៅក្នុងគ្រោះថ្នាក់នេះ
-
មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក ត្រូវតុលាការខេត្តកោះហៅ
តុលាការខេត្តរតនគីរី បានធ្វើការសាកសួរមន្ត្រីសិទ្ធិមនុស្សរបស់អង្គការអាដហុក ដើម្បីឆ្លើយបំភ្លឺ ក្នុងករណីបណ្តឹងមួយដែលបានប្តឹងមន្ត្រីអាជ្ញាធរភ្លើងកម្ពុជា នៅក្នុងស្រុក បកែវ ថាបានការពារអ្នកធ្វើការនៅក្រុមហ៊ុនមួយ ដែលបានផ្តាច់ភ្លើងឯកជនដោយខុសច្បាប់និងកាទារតម្លៃខ្ពស់ក្នុងការតបណ្តាញភ្លើង។
-
ស្ថានភាពអ្នកស្លាប់និងរបួសនៅមន្ទីរពេទ្យ
ជនរងគ្រោះដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នានៅ តំបន់ កោះពេជ្រ សាកសពមួយចំនួនត្រូវក្រុមគ្រួសារបានមកទទួលយកពីមន្ទីរពេទ្យយកទៅ ផ្ទះនៅឯស្រុកកំណើត រីឯសាកសពមួយចំនួនទៀត សមត្ថកិច្ចនៅមិនទាន់រកឃើញក្រុមគ្រួសាររបស់គេនៅឡើយ។ ចំនួនមនុស្សស្លាប់បានកើនដល់ ៣៧៥នាក់ និងរបួសចំនួន ៧៥៥នាក់ហើយ ភាគច្រើនជានារី នៅក្នុងឧបទ្ទវហេតុដ៏គួរឲ្យរន្ធត់កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ដោយការផ្អើលរត់ជាន់គ្នានៅលើស្ពានឆ្លងកាត់ដៃទន្លេបាសាក់ ពីសួនច្បារ ហ៊ុន សែន ទៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
-
ផែនការទៅពិនិត្យបង្គោលព្រំដែនលេខ១០៩
យ៉ាងហោចណាស់មានប្រតិភូចំនួន ២ក្រុម ផ្សេងគ្នា នឹងទៅពិនិត្យមើលបង្គោលព្រំដែនលេខ១០៩ នៅក្នុងស្រុកមេមត់ ខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែវិច្ឆិកា និងថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខនេះ។ ហើយមន្ត្រីជាន់ខ្ពស់នៃស្នងការនគរបាលខេត្តកំពង់ចាមបានព្រមានជា មុនថា សមត្ថកិច្ចនគរបាលមិនរារាំងប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន និងតំណាងរាស្ត្រគណបក្សប្រឆាំងសមរង្ស៊ី ទៅពិនិត្យមើលបង្គោលព្រំដែនលេខ១០៩ ខាងមុខនេះទេ ប៉ុន្តែអាជ្ញាធរត្រៀមចាត់វិធានការណ៍ភ្លាមៗ នៅពេលណាការពិនិត្យមើលនោះក្លាយជាការញុះញង់ ឬបំផ្លាញបង្គោលព្រំដែន។

របាយការណ៍បឋមអំពីឧបទ្ទវហេតុកោះពេជ្រ
ឧបទ្ទវហេតុមនុស្សជាន់គ្នាស្លាប់នៅលើស្ពានមជ្ឈមណ្ឌល កម្សាន្តកោះ ពេជ្រ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកាកន្លងមកនេះ ត្រូវបានមន្ត្រីគណៈកម្មាធិការដោះស្រាយការងារបន្ទាន់ផ្សព្វផ្សាយ របាយការណ៍បឋមនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៣ ខែវិច្ឆិកានេះថា មានអ្នកស្លាប់រហូតដល់ ៣៧៨នាក់ និងមានអ្នករបួស ៧៥៥នាក់។ តាំងពីព្រឹកព្រលឹមនៅថ្ងៃទី២៣ ខែវិច្ឆិកា ក្រោយពីឧបទ្ទវហេតុផ្អើលរត់ជាន់គ្នាស្លាប់នៅលើស្ពានក្នុង មជ្ឈមណ្ឌលកម្សាន្តកោះពេជ្រមួយថ្ងៃមក ក្រុមគ្រួសារសព និងអ្នករបួសភាគច្រើនមកពីតាមបណ្ដាខេត្តនានា នៅតែកំពុងស្វះស្វែងរកសាច់ញាតិនៅសាលតម្កល់សាកសព និងបន្ទប់សង្គ្រោះរបស់មន្ទីរពេទ្យ។
-
ការប្រឈមមុខនឹងកេរ្តិ៍ដំណែលនៃការបង្ហូរឈាម
អង្គការសហប្រជាជាតិបានគំទ្រចំពោះតុលាការឧក្រិដ្ឋកម្មសង្រ្គាម ក្នុងការរៀបចំដំណើរទស្សនកិច្ចនៅអតីតគុកទួលស្លែង។ Lars Olsen បាននិយាយថាៈ យើងជឿជាក់ថា វាផ្តល់ភាពងាយស្រួលដល់ប្រជាជនដើម្បីយល់ច្បាស់អំពីដំណើរការនៃការកាត់ក្តីនៅពេលដែលពួកគេបាន ឃើញដោយផ្ទាល់ភ្នែកនូវគុកទួលស្លែង និងតុលាការ។
-
ស្ថានភាពអ្នកស្លាប់និងរបួសនៅមន្ទីរពេទ្យ
ជនរងគ្រោះដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នានៅ តំបន់ កោះពេជ្រ សាកសពមួយចំនួនត្រូវក្រុមគ្រួសារបានមកទទួលយកពីមន្ទីរពេទ្យយកទៅ ផ្ទះនៅឯស្រុកកំណើត រីឯសាកសពមួយចំនួនទៀត សមត្ថកិច្ចនៅមិនទាន់រកឃើញក្រុមគ្រួសាររបស់គេនៅឡើយ។ ចំនួនមនុស្សស្លាប់បានកើនដល់ ៣៧៥នាក់ និងរបួសចំនួន ៧៥៥នាក់ហើយ ភាគច្រើនជានារី នៅក្នុងឧបទ្ទវហេតុដ៏គួរឲ្យរន្ធត់កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ដោយការផ្អើលរត់ជាន់គ្នានៅលើស្ពានឆ្លងកាត់ដៃទន្លេបាសាក់ ពីសួនច្បារ ហ៊ុន សែន ទៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
-
ការប្រឈមមុខនឹងកេរ្តិ៍ដំណែលនៃការបង្ហូរឈាម
អង្គការសហប្រជាជាតិបានគំទ្រចំពោះតុលាការឧក្រិដ្ឋកម្មសង្រ្គាម ក្នុងការរៀបចំដំណើរទស្សនកិច្ចនៅអតីតគុកទួលស្លែង។ Lars Olsen បាននិយាយថាៈ យើងជឿជាក់ថា វាផ្តល់ភាពងាយស្រួលដល់ប្រជាជនដើម្បីយល់ច្បាស់អំពីដំណើរការនៃការកាត់ក្តីនៅពេលដែលពួកគេបាន ឃើញដោយផ្ទាល់ភ្នែកនូវគុកទួលស្លែង និងតុលាការ។
-
របាយការណ៍បឋមអំពីឧបទ្ទវហេតុកោះពេជ្រ
ឧបទ្ទវហេតុមនុស្សជាន់គ្នាស្លាប់នៅលើស្ពានមជ្ឈមណ្ឌល កម្សាន្តកោះ ពេជ្រ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកាកន្លងមកនេះ ត្រូវបានមន្ត្រីគណៈកម្មាធិការដោះស្រាយការងារបន្ទាន់ផ្សព្វផ្សាយ របាយការណ៍បឋមនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៣ ខែវិច្ឆិកានេះថា មានអ្នកស្លាប់រហូតដល់ ៣៧៨នាក់ និងមានអ្នករបួស ៧៥៥នាក់។ តាំងពីព្រឹកព្រលឹមនៅថ្ងៃទី២៣ ខែវិច្ឆិកា ក្រោយពីឧបទ្ទវហេតុផ្អើលរត់ជាន់គ្នាស្លាប់នៅលើស្ពានក្នុង មជ្ឈមណ្ឌលកម្សាន្តកោះពេជ្រមួយថ្ងៃមក ក្រុមគ្រួសារសព និងអ្នករបួសភាគច្រើនមកពីតាមបណ្ដាខេត្តនានា នៅតែកំពុងស្វះស្វែងរកសាច់ញាតិនៅសាលតម្កល់សាកសព និងបន្ទប់សង្គ្រោះរបស់មន្ទីរពេទ្យ។
-
សាលាដំបូងរាជធានីភ្នំពេញកំណត់ពេលកាត់ទោសលោកសម រង្ស៊ី ថ្ងៃទី8 កញ្ញា
តំណាងអយ្យការរាជធានីភ្នំពេញលោក សុខ រឿន បានចេញដីការកោះហៅលោកសម រង្ស៊ី ឪ្យចូលក្នុងសាវនាការដែលគ្រោងធ្វើនៅថ្ងៃទី8 កញ្ញា ឆ្នាំ2010 ក្រោមការចោទប្រកាន់ពីបទ ការក្លែងបន្លំអក្សរក្នុងឯកសារសាធារណៈ និងការផ្សព្វផ្សាយព័តមានមិនពិត ដែលបព្រឹត្តនៅរាជធានីភ្នំពេញកាលពីខែកុម្ភៈ ឆ្នាំ2010 បទល្មើសដែលមានចែងផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌអន្តរកាល។
-
ការចោទប្រកាន់ពីការជួញដូមនុស្ស
តុលាការក្រុងភ្នំពេញបានកាត់ទោសជនជាតិវៀតណាម៤នាក់ដោយចោទប្រកាន់ពីបទធ្វើអាជីវកម្មពេស្យាចារ នៅក្នុងហាងកាហ្វេ តាឌីណូ។ អ្នកទាំង៤បានបដិសេដពីការចោទប្រកាន់ដោយអះអាង ថាពួកគេគ្រាន់តែជាអ្នកយាមឡាននិងចុងភៅ។ម្ចាស់ហាងបានរត់គេចពីការចាប់ខ្លួនបើតាមការអះអាងពីស្នងការប៉ូលីសក្រុងទទួលបន្ទុកខាងជួញដូរមនុស្ស។