កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ប្រជាជនកម្ពុជាត្រូវបានដោះលែងពីប្រទេសសៀម
បុរសកម្ពុជា ឈ្មោះយានខុត ត្រូវបានចាប់ខ្លួនពីបទចារកម្មលើព៌តមានយោធារត្រូវបានដោះលែងនិងបញ្ជូនមកកម្ពុជានៅថ្ងៃនេះ ។ ប្រធានការិយាល័យសហប្រតិបត្តិការកម្ពុជាថៃឌី ពិញបាននិយាយថា គាត់បានចុះទៅខេត្តស្រះកែវដើម្បីត្រួតពិនិត្យរឿងនេះដោយផ្ទាល់។
-
ការផាកពិន័យចាងហ្វាងការសែត
តុលាការក្រុងភ្នំពេញបានបញ្ជារអោយចាងហ្វាងការសែតនិងអ្នកបោះពុម្ពការសែតភាសារខ្មែរអោយបង់លុយ $1,250 ជាប្រាក់ពិន័យនិងសងជម្ងឺចិត្តដល់លោកវីរៈសេនីយត្រីមាសសុភ័ក្រ្តដែលត្រូវបានគេចោទពីបទកាប់ឈើខុសច្បាប់នៅខេត្តក្រចេះ។លោកចាងហ្វាងស៊ុនសុផល បានបញ្ជាក់ថាគាត់នឹងបន្តរផ្តឹងឧទ្ឋណ៏ទៀតដែលគាត់បញ្ញាក់ថាគាត់មានភស្តុតាងគ្រប់គ្រាន់ក្នុងការបោះផ្សាយរឿងនេះហើយគាត់ក៏គ្មានលុយបង់តាមសេចក្តីសំរេចរបស់តុលាការដែរ។លោកចាងហ្វាងសុភាពពិតជាពេញចិត្តនឹងលទ្ឋផលនៃការផ្សព្វផ្សាយព័តមាននេះ។
-
សមាគមអ្នកកាសែតសុំឲ្យចៅក្រមពិចារណាដោះលែងអ្នកកាសែតម្នាក់
សាលាឧទ្ធរណ៍គ្រោងបើកជំនុំជម្រះក្ដីលើបណ្ដឹងឧទ្ធរណ៍របស់ អ្នកកាសែតម្នាក់ គឺលោករស់សុឃិត នៅថ្ងៃ៣ កញ្ញាខាងមុខនេះ ក្នុងពេលសមាគមកម្ពុជាការពារអ្នកកាសែត បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃ១៧ សីហា ដោយអំពាវនាវដល់ចៅក្រមសាលាឧទ្ធរណ៍ឲ្យពិចារណាសម្រេចសេចក្ដីដោះលែង លោក រស់ សុឃិត ឲ្យរួចផុតពីការចោទប្រកាន់ និងត្រូវដោះលែងឲ្យមានសេរីភាព។អគ្គលេខាធិការនៃសមាគមកម្ពុជាការពារអ្នកកាសែត (CAPJ) លោក នេត្រ ភក្រ្តា បានបញ្ជាក់ពីហេតុផលដែលសមាគមលោកស្នើសុំយ៉ាងនេះថា លោក រស់ សុឃិត បើពិនិត្យជាទូទៅឃើញថា ពុំមានទោសកំហុសអ្វីធ្ងន់ធ្ងរនោះទេ ទាក់ទងនឹងអ្វីដែលបានចោទប្រកាន់កន្លងមកនោះ ហើយចាំបាច់សូមឲ្យចៅក្រមសាលាឧទ្ធរណ៍ពិចារណា ក្នុងការដោះលែងលោកឲ្យមានសេរីភាពឡើងវិញ។
អានបន្ត -
សហព័ន្ឋសហជីពសមាគមនិងសហភាពរោងចក្រកាត់ដេរនឹងធ្វើមហាបាតុកម្មដ៏ធំមួយ
ក្រុមសហជីពកម្មករបាននិយាយថា ការដំឡើងប្រាក់ឈ្នួលចំនួនប្រាំដុល្លារនាពេលកន្លងមក មិនអាចធានានូវការរស់នៅសមរម្យដល់កម្មករទេ។អស់រយៈពេលជាងពីរសប្តាហ៍ បន្ទាប់ពីមិនមានការឆ្លើយតបពីរដ្ឋាភិបាល ពីការសំធ្វើបាតុកម្ម លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានបញ្ជាក់នៅថ្ងៃអង្គារ៍នេះថា សហព័ន្ឋសហជីពសមាគម និងសហភាព សរុបទាំងអស់ចំនួន១៣ បានកំណត់យកថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ខាងមុខនេះ ដើម្បីដឹកនាំធ្វើ មហាបាតុកម្មដ៏ធំមួយក្នុងគោលបំណង ដើម្បីដំឡើងប្រាក់ថ្លៃឈ្នួលដល់ក្រុមកម្មករ។ កាលពីចុងខែកក្កដា កន្លងទៅនេះ សហព័ន្ឋសហជីព និងសមាគមកាត់ដេរនៅកម្ពុជាចំនួន១៣ បានដាក់លិខិតចំនួនពីរដាច់ដោយឡែកៗពីគ្នាទៅក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។លិខិតនោះបានទាមទារឲ្យដំឡើងប្រាក់ឈ្នួលអប្បរមាពី៧៥ដុល្លារ រហូតដល់៩៣ដុល្លារ ក្នុងមួយខែដល់ក្រុមកម្មករ ប្រាក់អតីតភាពការងារពីរដុល្លារ ជារៀងរាល់ឆ្នាំ ប្រាក់ថ្លៃបាយនៅក្នុងមួយម៉ោងពី១.០០០រៀល រហូតដល់ ៣.០០០រៀល និងប្រាក់រង្វាន់ទៀងទាត់ដប់ដុល្លារនៅក្នុងមួយខែ។
អានបន្ត -
ភ្នំពេញកម្មករសំណងធ្វើបាតុកម្ម
កម្មករសំណងចំនួន40 បានធ្វើកូដកម្មប្រឆាំងនិងក្រុមហ៊ុនដែលបានដេញតំណាងរបស់ពួកគេដោយខុសច្បាប់បន្ទាប់ពីបានបង្កើតសហជីបនៅក្នុងក្រុមហ៊ុន ហើយនៅក្នុងការធ្វើកូដកម្មនេះអាជ្ញាធររបស់ក្រុមហ៊ុននិងប៉ូលីសបានដេញពួកគេចេញពីមុខក្រុមហ៊ុនក្នុងខ័ណ្ឌមានជ័យ ក្រុងភ្នំពេញ។ មន្ត្រីខណ្ឌមានជ័យបាននិយាយថាពួកគាត់មិនបានធ្វើការបង្រ្កាបទេ ប៉ុន្តែពួកអាជ្ញាធរគ្រាន់តែធ្វើអន្តរាគមន៏អោយនាយករដ្ឋមន្រ្តីធ្វើដំណើទេ។ ក្រុមហ៊ុនបាននិយាយថាគាត់មិនបានបិទសិទ្ឋមិនអោយក្រុមកម្មករបង្កើតសហជីបនោះទេ។
-
មូរ សុខហ៊ូបានធ្វើអន្តរាគមន៏ក្នុងជំលោះដីធ្លីនៅកំពង់ធំ
លោកស្រីមូរ សុខហួបាននិយាយកាលពីម្សិលមិញថាលោកស្រីបានប្រើថវិការរបស់មូនិធិស្រ្តីជួយស្ត្រីទៅជួយស្ត្រីដែលត្រូវបានគេចោទប្រកាន់និងចាប់ខ្លួនពីការប្រមូលស្នាមមេដៃក្នុងអន្តរាគមន៏ក្នុងជម្លោះដីធ្លី។ អ្នកស្រីលែន ណាតត្រូវបានចោទពីបទក្លែងបន្លំស្នាមមេដៃទៅតវ៉ា ទាក់ទងនិងការទាមទារដីរបស់អ្នកភូមិដែលអាជ្ញាធរភូមិទ្រារ បានយកទៅលក់អោយឈ្មួញអស់300ហិកតា។ កូនស្រីរបស់លោកស្រីលែន ណាតបាននិយាយថា ប៉ូលីសបានប្រើកម្លាំងទៅចាប់ម្តាយរបស់នាងដោយគ្មានដីការចាប់ខ្លួន។ ព្រះរាជអាជ្ញាខេត្ត ប៉ែន សារ៉ាត បដិសេធមិនធ្វើការអធិប្បាយទេ។
-
តុលាការផ្ដន្ទាទោសកាសែតមាតុភូមិពីបទផ្សាយព័ត៌មានមិនពិត
សំណុំរឿងប្ដឹងកាសែត ខ្មែរអមតៈ មិនទាន់បានដោះស្រាយជ្រះស្រឡះផង ឥឡូវនេះតុលាការក្រុងភ្នំពេញបានប្រកាសសាលក្រមផ្ដន្ទាទោស កាសែតមាតុភូមិ ដែលបានរងការប្ដឹងដោយមន្ត្រីយោធាម្នាក់នៅខេត្តក្រចេះ។សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែសីហានេះ បានប្រកាសសាលក្រមផ្ដន្ទាទោសកំបាំងមុខនិពន្ធនាយក និងចាងហ្វាងរបស់កាសែតមាតុភូមិ ដោយឲ្យសងជំងឺចិត្តមន្ត្រីយោធាម្នាក់ ក្នុងម្នាក់ៗចំនួន ២លានរៀល និងបង្គាប់ឲ្យបង់ប្រាក់ផាកពិន័យចូលថវិការដ្ឋ ក្នុងម្នាក់ៗចំនួន ១លានរៀលទៀត ក្រោមបទចោទថា កាសែតនេះបានផ្សាយព័ត៌មានមិនពិត ដែលបានចោទប្រកាន់ថា មេបញ្ជាការយោធាម្នាក់នៅក្នុងខេត្តក្រចេះ ឈ្មោះ មាស សុភាព បានដឹកឈើខុសច្បាប់ និងស្តុកឈើខុសច្បាប់កាលពីឆ្នាំ២០០៩កន្លងទៅ។និពន្ធនាយកកាសែតមាតុភូមិឈ្មោះលោក ស៊ុន សុផល និងចាងហ្វាងឈ្មោះ ជា ច័ន្ទប្រាកដ ដែលបានរងការប្ដឹងដោយលោក មាស សុភាព មានតួនាទីជាប្រធានវរ២០៤ នៅក្នុងខេត្តក្រចេះ គឺប្ដឹងតាមមាត្រាទី១០ នៃច្បាប់របបសារព័ត៌មានប្រទេសកម្ពុជា។ក្រុមអ្នករិះគន់រដ្ឋាភិបាល និងសកម្មជនការពារសិទ្ធិមនុស្ស បានហៅការប្ដឹងនេះថាជាការបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិទទួលនូវព័ត៌មាន ឬសិទ្ធិដឹងឮព័ត៌មាន៕
អានបន្ត -
ការធ្វើទារុណកម្មទៅលើអ្នកបំរើ
តុលាការក្រុងភ្នំពេញបានចោទប្រកានស្ត្រីអ្នកលក់ម្ហូបអាហាពីបទបង្ករបួសស្នាមដោយជះទឹកក្តៅទៅលើអ្នកបំរើអាយុ17ឆ្នាំដែលនៅបំរើនៅក្នុងផ្ទះរបស់ខ្លួន កាលពីចុងខែនេះ។ មន្រ្តីអង្គការAdhoc បានអះអាងថាការចោទប្រកាននេះនិងការដាក់ទោសនេះវាស្រាលពេកហើយ បើព្រៀបធៀបទៅនិងព្យសនកម្មដែលបានកើតឡើង។
-
មេដឹកនាំខ្មែរក្រហមក្នុងរឿងក្តីលេខ០០២នឹងត្រូវបានកាត់ទោសជាក្រុម
អតីតមេដឹកនាំខ្មែរក្រហមលោកខៀវ សំផន (ឆ្វេង) និង លោកនួន ជា (ស្តាំ) នៅក្នុងបុណ្យសព្វអ្នកស្រីខៀវ ប៉ុណ្ណារី (ភរិយាទី១របស់លោកប៉ុល ពត) នៅឆ្នាំ២០០៣។«ករណី០០២នេះ ចៅក្រុមលោកបានសម្រេចថា ជាសវនការដែលមានលក្ខណៈសមូហភាព គាត់កាត់សេចក្តីទាំងអស់ ទាំងបួននាក់តែម្តង»។មន្ដ្រីជាន់ខ្ពស់សាលាក្ដីខ្មែរក្រហមបានឲ្យដឹងថា ក្រុមអតីតមេដឹកនាំខ្មែរក្រហម ដែលកំពុងជាប់ឃុំឃាំងនឹងត្រូវទទួលការកាត់ទោសជាក្រុម។ សេចក្ដីអះអាងនេះ ធ្វើឡើងបន្ទាប់ពីសហព្រះរាជអជ្ញាសាលាក្ដីខ្មែរក្រហម បានបញ្ជូនដីកាសន្និដ្ឋានក្នុងករណី០០២ ទៅកាន់សហចៅក្រមស៊ើបអង្កេត ។
អានបន្ត -
កម្មករដួលសន្លប់នៅរោងចក្រកាត់ដេរនៅកំពងើចាម
ប្រធានសហជីបសេរីកម្មករ លោកជា មូនី បាននិយាយថាក្នុងករណីដែលកម្មករបានដួលសន្លប់នៅក្នុងរោងចក្រកាត់ដេរនៅកំពង់ចាមកាលពីម្សិលមិញនេះ វាជាលក្ខណៈដូចគ្នានិងការដួលសន្លប់កាលពីមុនដែរ។ គ្រូពេទ្យរបស់ក្រុមហ៊ុនបានច្រានចោលពីការចោទប្រកាននេះលោកថាមានកម្មករដួលសន្លប់តែ20នាក់ទេ។ ហើយលោកបាននិយាយបន្ថែមទៀតថា ការដួលសន្លប់នេះមកពីសារធាតុគីមីនិងការខ្វះអ៊ុកស៊ីសែន។ លោកជា មូនីបាននិយាយថាការធ្វើអន្តរាគមន៏របស់ក្រសួងការងារគឺទើបបានអាចរកឃើញការពីត។
-
ជាមុនីសុំឲ្យក្រសួងចាត់វិធានការលើករណីកម្មករឈឺថ្កាត់ក្នុងពេលធ្វើការងារ
លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យចាត់វិធានការជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព ចំពោះករណី កម្មករ -កម្មការិនីឈឺថ្កាត់ក្នុងពេលបំពេញការងារ។នៅក្នុងលិខិតចុះថ្ងៃទី១៦ ខែសីហា ផ្ញើជូន រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ជា មុនី បានលើកឡើងអំពីករណីកម្មករ-កម្មការិនីចំនួនជាច្រើននាក់ មានជំងឺរហូតដល់ដួលសន្លប់ក្នុងពេលកំពុងធ្វើការក្នុងរោងចក្រ មេនហាធេន (Manhattan) ដែលស្ថិតនៅក្នុងភូមិអម្ពិល ឃុំអម្ពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីចុងសប្ដាហ៍មុននេះ។លិខិតរបស់សហជីពសេរីកម្មករក៏បានបង្ហាញផងដែរថា រហូតមកដល់ថ្ងៃនេះមានកម្មករ-កម្មការិនីប្រមាណ ៩០នាក់បានឈឺ និងដួលសន្លប់ មិនអាចធ្វើការបាន ក្នុងនោះជាង ៣០នាក់ មានសភាពធ្ងន់ធ្ងរ។លោក ជា មុនី នៅក្នុងលិខិតនោះបានស្នើសុំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយអន្តរាគមន៍ឲ្យនាយករោងចក្រធ្វើការកែលម្អបច្ចេកទេសអគារ និងបរិស្ថានទូទៅក្នុងរោងចក្រ ដូចជាត្រួតពិនិត្យកម្រិតសារធាតុគីមី និងខ្យល់អុកស៊ីហ្សែន ជាដើម។
អានបន្ត -
កម្មករសហគ្រាសផលិតបេតុងKCធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ11 ចំណុច
កម្មករសាខាសហគ្រាសផលិតបេតុងខេស៊ីចំនួន48នាក់កាលពីព្រឹកថ្ងៃទី16សីហានេះបាននាំគ្នាតវ៉ានៅមុខក្រុមហ៊ុនធំ ស្ថិតនៅអាសាយដ្ឋានលេខ500 ផ្លូវជាតិលេខ2 សង្កាត់ចាក់អង្រែលើ ដើម្បីទាមទា លក្ខខណ្ឌការងារ11ចំណុច បន្ទាប់ពីក្រុមហ៊ុនបញ្ឈប់កម្មករចំនួន45នាក់កន្លងមក។តំណាងកម្មករលោក វណ្ណសុធី បានអោយដឹងថា សាខាសហគ្រាសផលិតបេតុងKC មានទីតាំងនៅភូមិដំណាក់សង្កែ ឃុំព្រែកកំពិស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានកម្មករ ១០០នាក់ ហើយបញ្ឈប់លើកទី១អស់ 25នាក់ ដោយបញ្ជាក់ថាគ្មានការងារអោយកម្មករធ្វើ និងលើកទី2បញ្ឈប់អស់29 នាក់ទៀតបន្ទាប់ពីពួកគាត់បង្កើតសហជីបប្រចាំសហគ្រាស។ ភាគីខាងក្រុមហ៊ុន បានអោយតំណាងកម្មករចូលចរចាប៉ុន្តែខាងកម្មករមិនយល់ព្រម ដោយសុំអោយមានតំណាងកម្មករ5នាក់មកចរចា ។ ដោយមិនឯកភាពគ្នាបែបនេះទើបកម្មករបានបន្តធ្វើកូដកម្មបន្ត។ លោក វណ្ណសុធី បានបញ្ជាក់ថា បើពុំមានដំណោះស្រាយសមស្របទេក្រុមរបស់លោកនិងមិនទៅនាទេ។
-
ក្មេងស្រីអាយុ17ឆ្នាំម្នាក់ត្រួវជនសង្ស័យ៣នាក់ចាប់រំលោភបបានសំរេច
ក្មេងស្រីអាយុ17ឆ្នាំម្នាក់ត្រូវបានបុរស3នាក់ចាប់រំលោភបានសំរេចកាលពីថ្ងៃទី13 សីហាឆ្នាំ2010 នៅវេលាម៉ោង10យប់ ខណៈពេលដែលក្មេងស្រីនេះបានទៅមើលកុននៅឯវត្តកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៏សាត់។ជនសង្ស័យ៣នាក់ម្នាក់ឈ្មោះ ទិត្យអាយុ18ឆ្នាំ ដែលរង់នៅភូមិជាមួយគ្នា និង២នាក់ទៀតមិនទាន់ស្គាល់ឈ្មោះ។ ពេលដែលបានទទួលបានពាក្យបណ្តឹងប៉ូលិសស្រុកបាកាន បាននិយាយថានិងតាមចាប់ជនសង្ស័យទាំង3នាក់មកផ្តន្ទាទោសតាមផ្លូវច្បាប់។
-
បក្សសមរង្ស៊ីទាមទារឲ្យដោះលេងសកម្មជនរបស់ខ្លួននៅកំពង់ធំ
លោកស្រី មួរ សុខហួរ តំណាងរាស្ត្របក្សសមរង្ស៊ីទាមទារឲ្យដោះលែងសកម្មជនគណបក្សប្រឆាំងសមរង្ស៊ីវិញ ពីពន្ធនាគារ នៅក្នុងខេត្តកំពង់ធំ ដែលត្រូវបានចាប់ខ្លួននៅពេលថ្មីៗនេះពីបទចោទខាងទំនាស់ដីធ្លី។ លោកស្រី មួរ សុខហួរ នៅថ្ងៃទី១៦ ខែសីហានេះ បានប្រកាសឲ្យដឹងថា លោកស្រីប្រើប្រាស់ថវិកាចំនួនជាង ២លានរៀល ក្នុងចំនួនថវិកាសរុបជាង ៧លានរៀល ដើម្បីជួលមេធាវី ការពារក្តីឲ្យសកម្មជនគណបក្សនេះ គឺលោកស្រី ទ្បែនណាត រងការចាប់ខ្លួនកាលពីថ្ងៃទី១០ ខែសីហាថ្មីៗនេះ ដោយគ្មានដីកាចោទ និងដីកាចាប់ខ្លួនឡើយ ពីតុលាការខេត្តកំពង់ធំ។ថវិកាចំនួនជាង ៧លានរៀលនោះ គឺបានមកពីការរៃអង្គាសគ្នា សម្រាប់សងជំងឺចិត្តលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលោកស្រីបានចាញ់ក្តីកន្លងមក។ក្រុមគ្រួសាររបស់លោកស្រី ទ្បែន ណាត ដែលមានសមាជិកចំនួន៩នាក់ បានធ្វើសន្និសីទកាសែតរួមគ្នា នៅថ្ងៃទី១៦ ខែសីហានេះ នៅក្នុងទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យអាជ្ញាធរកម្ពុជាដោះលែងលោកស្រី ទ្បែនណាត នោះវិញ ដោយសារឯកសារស្នាមផ្ដិតមេដៃពិតប្រាកដកំពុងតែរក្សាទុកនៅក្នុង គ្រួសាររបស់ពួកគាត់ គឺគ្មានឯកសារក្លែងបន្លំនោះទេ។មេធាវីការពារក្ដីឲ្យលោកស្រី ទ្បែន ណាត គឺលោក ជូង ជូងីបានមានប្រសាសន៍ថា លោកបានដាក់ពាក្យបន្តឹងទាស់ កាលពីថ្ងៃទី១២ ខែសីហាថ្មីៗនេះ ទៅតុលាការសាលាឧទ្ធរណ៍ ដើម្បីឲ្យដោះលែងកូនក្ដីនោះវិញ ប៉ុន្តែលោកមិនទាន់បានទទួលចម្លើយនៅឡើយ។ សកម្មជនគណបក្សប្រឆាំងសមរង្ស៊ី លោកស្រី ទ្បែន ណាត អាយុ៤៧ឆ្នាំ នៅក្នុងភូមិលាបទួង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបាននគរបាលមូលដ្ឋាន ១១នាក់ ប្រដាប់ដោយអាវុធចំនួន៤ដើម បានមកព័ទ្ធចាប់ខ្លួន កាលពីថ្ងៃទី១០ ខែសីហាថ្មីៗនេះ ដោយគ្មានដីកាចាប់ខ្លួន និងដីកាចោទពីតុលាការទេ។លោកស្រីកំពុងត្រូវបានឃុំខ្លួននៅក្នុងគុកខេត្តកំពង់ធំ ហើយដីកាចាប់ខ្លួននិងដីកាចោទប្រកាន់អំពីបទក្លែងបន្លំស្នាមផ្ដិតមេដៃនោះ ត្រូវបានតុលាការចេញជាក្រោយ។នេះបើតាមការអះអាងរបស់មេធាវី។ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងសមរង្ស៊ី លោកស្រី ទ្បែន ណាត ថ្មីៗនេះ ត្រូវបានក្រុមគ្រួសារពណ៌នាថា គឺដោយសារតែលោកស្រីបានចេញមុខទាមទារដីធ្លីជាង ៣០០ហិកតារ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋជាង ៤០០គ្រួសារ នៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ តាំងពីឆ្នាំ២០០៧មក ដោយបានចោទប្រកាន់ថា មេឃុំទ្រា លោក មិន ផាត និងមន្ត្រីមូលដ្ឋានមួយចំនួនទៀត បានឃុបឃិតគ្នារឹបយកដីស្រែនោះ លក់ឲ្យឈ្មួញ។ ប៉ុន្តែលោក មិន ផាន កន្លងមកបានបដិសេធការចោទប្រកាន់នេះ៕
អានបន្ត -
សហព្រះរាជអាជ្ញាសាលាក្ដីខ្មែរក្រហមប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្ដន្ទាទោសឌុច
សហព្រះរាជអាជ្ញារបស់សាលាក្តីខ្មែរក្រហម បានសម្រេចប្តឹងឧទ្ឋរណ៍ប្រឆាំងទៅនឹងសាលក្រម របស់ឌុចនៅថ្ងៃចន្ទ័នេះ ទៅកាន់អង្គជំនុំជម្រះតុលាការកំពូល ដោយទាមទារឲ្យមានការដាក់ទោស ឌុច ឲ្យបានធ្ងន់ធ្ងរជាបន្ថែមទៀត ។សេចក្តីសម្រេចចិត្តនេះ ធ្វើឡើង២២ថ្ងៃ បន្ទាប់ពីកាំង ហ្គិចអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែងឬ មន្ទីរស២១ ត្រូវអង្គជំនុំជម្រះសាលាដំបូងផ្តន្ទាទោសឲ្យជាប់ពន្ឋនាគារចំនួន ៣៥ឆ្នាំ ក៏ប៉ុន្តែទោសនេះ ត្រូវកាត់កងអស់នៅសល់តែ១៩ឆ្នាំតែប៉ុណ្ណោះ។ សហព្រះរាជអាជ្ញា បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ខ្លួនស្នើឲ្យអង្គជំនុំជម្រះតុលាការកំពូលបង្កើនរយៈពេលផ្តន្ទាទោស ដាក់ពន្ឋនាគារទៅលើឌុច ជាបន្ថែមទៀត ។សហព្រះរាជអាជ្ញាលើកឡើងថា ខ្លួនយល់ឃើញថា ការផ្តន្ទាទោសនេះ មិនសមល្មមទៅនឹង ឧក្រិដ្ឋកម្មរបស់ឌុច តួនាទី និងឆន្ទៈចូលរួមប្រព្រឹត្តិរបស់ ឌុច នោះទេ។ សហព្រះរាជអាជ្ញាបានស្នើឲ្យអង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្តីខ្មែរក្រហម ផ្តន្ទាទោសឧក្រិដ្ឋកម្មរបស់ឌុច ដោយឡែកៗពីគ្នា ដូចជា ត្រូវដាក់ទោសពីបទប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការឃុំឃាំងមនុស្ស ការធ្វើទារុណកម្ម ការរំលោភផ្លូវភេទ ទោសសម្លាប់រង្គាល និងទោសនៃការដាក់មនុស្សធ្វើ ទាសករជាដើម។
អានបន្ត -
សហព័ន្ធសហជីពគំរាមដឹកនាំកម្មករធ្វើកូដកម្ម១សប្ដាហ៍
មេដឹកនាំសហព័ន្ធសហជីពការពារសិទ្ធិកម្មករ គំរាមដឹកនាំកម្មករធ្វើកូដកម្មមិនចូលធ្វើការ រយៈពេល១សប្ដាហ៍បើសិនជាការទាមទារដំឡើងប្រាក់ខែកម្មករចំនួន៧៥ ដល់៩៣ដុល្លារ ត្រូវបានរដ្ឋាភិបាល ឬនិយោជកបដិសេធនោះ។២៥-កក្កដា-២០១០: ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ដឹកនាំកម្មករទាមទារសុំដំឡើងប្រាក់ខែ នៅខាងមុខរដ្ឋសភា ក្នុងរាជធានីភ្នំពេញ។
អានបន្ត -
ប្រពន្ធមន្ត្រីក្រសួងមហាផ្ទៃធ្វើទារុណកម្មកុមារជាអ្នកបម្រើ
មន្ត្រីអង្គការសង្គមស៊ីវិល កំពុងធ្វើការតាមឃ្លាំមើលការអនុវត្តច្បាប់របស់មន្ត្រីរដ្ឋាភិបាល ចំពោះការធ្វើទារុណកម្មរបស់ស្ត្រីជាប្រពន្ធមន្ត្រីប៉ូលិសក្រសួង មហាផ្ទៃ ទៅលើក្មេងវ័យជំទង់២នាក់ ជាអ្នកបម្រើ។ អង្គការសិទ្ធិមនុស្សលីកាដូ កំពុងធ្វើការតាមដានសំណុំរឿងស្ត្រីជាប្រពន្ធមន្ត្រីប៉ូលិសក្រសួង មហាផ្ទៃ ពាក់ស័ក្ដិ៤កន្លះម្នាក់ ជាម្ចាស់ផ្ទះក្នុងខណ្ឌសែនសុខ ក្រុងភ្នំពេញ ដែលបានធ្វើទារុណកម្មលើកុមាររងគ្រោះ២នាក់បងប្អូនជាក្មេងបម្រើ ក្នុងផ្ទះ។ ជនរងគ្រោះទាំងពីរនាក់ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ បានស្នាក់នៅជាអ្នកបម្រើស៊ីឈ្នួលនៅផ្ទះរបស់ស្ត្រីរូបនេះ ដោយបានកម្រៃក្នុង១ខែ ៥ម៉ឺនរៀល តាំងពីឆ្នាំ២០០៤ និងប្អូនស្រីមករស់នៅឆ្នាំ២០០៧។កាលពីថ្ងៃទី១៣ សីហា កន្លងទៅនេះ ប៉ូលិសបានចាប់ខ្លួនស្ត្រីម្ចាស់ផ្ទះឈ្មោះ សៅ ចន្ធី អាយុ៤២ឆ្នាំ មុខរបរជាអ្នកលក់ចានឆ្នាំងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលប្ដីរបស់គាត់ឈ្មោះ ម៉ិច ម៉ី អាយុ៤៨ឆ្នាំ ជាមន្ត្រីប៉ូលិសក្រសួងមហាផ្ទៃពាក់ស័ក្ដិ៤កន្លះ ពីបទចោទថា បានធ្វើទារុណកម្មយុវវ័យឈ្មោះ ឃឹម សារ៉ាយ ភេទប្រុស អាយុ១៧ឆ្នាំ និងប្អូនស្រីឈ្មោះ ឃឹម ស្រីម៉ៅ ភេទស្រី អាយុ១៤ឆ្នាំ។ជនរងគ្រោះបានប្រាប់ដល់អ្នកសារព័ត៌មានថា ពួកគេតែងតែត្រូវម្ចាស់ផ្ទះឈ្មោះ សៅ ចន្ធី ជេរប្រមាថ និងវាយតប់ជាញឹកញាប់ នៅពេលដែលធ្វើខុសម្ដង ដូចជាយកកូនកាំបិតស្រួចមកឆូតលើផ្ទៃមុខជាដើម ហើយកាលពីថ្ងៃទី៣ សីហា ស្ត្រីម្ចាស់ផ្ទះរូបនេះ បានជះទឹកក្ដៅស្រោចលើខ្លួនក្មេងប្រុសឈ្មោះ ឃឹម សា រ៉ាយ នាំឲ្យរលាកស្ទើរពេញដងខ្លួន និងដៃ ធ្វើឲ្យផ្អើលដល់អ្នកជិតខាង ហើយបែកការណ៍ដឹងដល់អង្គការសង្គមស៊ីវិល ហើយក៏បានជួយអន្តរាគមន៍។ទោះជាយ៉ាងណា អធិការខណ្ឌសែនសុខ លោក ម៉ុក ហុង មានប្រសាសន៍ដោយខ្លីថា លោក និងមន្ត្រីក្រោមឱវាទកំពុងចាត់វិធានទៅតាមផ្លូវច្បាប់ ។
អានបន្ត -
កសិករម្នាក់ជំរុញឲ្យតុលាការជម្រះក្ដីលើសំណុំរឿងមន្ត្រីពុករលួយ
មេធាវីការពារក្តីឲ្យកសិករលោក កៅទី និងលោកស្រី ហួតសារុំ ដែលរងការរឹបយកដីធ្លីមិនបានសម្រេច និងក្លែងបន្លំឯកសារដោយមន្ត្រីជាន់ខ្ពស់ក្រសួងអធិការកិច្ច និងឈ្មួញដីធ្លីនោះ បានទទូចសុំឲ្យតុលាការក្រុងភ្នំពេញ កំណត់កាលបរិច្ឆេទថ្មីឲ្យបានឆាប់ ដើម្បីបើកសវនាការកាត់ទោសជនជាប់ចោទ ២នាក់ ក្រោមបទប្រព្រឹត្តអំពើពុករលួយស៊ីសំណូក និងសូកប៉ាន់ទឹកប្រាក់ចំនួនប្រមាណ ២០ម៉ឺនដុល្លារអាមេរិក។លោកបានដាក់សំណើនេះទៅតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែសីហា ថ្មីៗនេះ ប៉ុន្តែលោកនៅមិនទាន់បានទទួលចម្លើយនៅឡើយទេរហូតដល់ពេលនេះ។ចៅក្រមជម្រះក្តីលើសំណុំរឿងនេះលោកជ័យ សុវណ្ណ បានមានប្រសាសន៍ថា លោកបានឃើញលិខិតសំណើនោះហើយ។ លោកគ្រោងនឹងដាក់កម្មវិធីជម្រះសំណុំរឿងនេះនៅខែក្រោយ ពីព្រោះលោកមានកិច្ចការងារមមាញឹកនៅពេលនេះ។ជនជាប់ចោទចំនួនពីរនាក់ដែលរងការចោទ មានឈ្មោះ សេង យៀន ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអធិការកិច្ចរបស់ក្រសួងអធិការកិច្ច បានរងការចោទតាមមាត្រាទី៣៨ នៃច្បាប់ព្រហ្មទណ្ឌសម័យអ៊ុនតាក់ ដោយសារតែលោកបានទទួលប្រាក់សំណូក ២០ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងការធ្វើរបាយការណ៍ក្លែងបន្លំ ដើម្បីរឹបយកដីធ្លីជាង ៥ហិកតាពីកសិករខ្មែរ ឈ្មោះ ហួត សារុំ កាលពីចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០០៩ កន្លងទៅ ដើម្បីប្រគល់ឲ្យឈ្មួញដីធ្លីម្នាក់ឈ្មោះលោកស្រី ឌី ព្រឹម។ឈ្មួញដីធ្លីឈ្មោះលោកស្រី ឌី ព្រឹម បានរងការចោទប្រកាន់តាមមាត្រា៥៨ នៃច្បាប់ព្រហ្មទណ្ឌសម័យអ៊ុនតាក់ ក្រោមបទសូកប៉ាន់ប្រាក់ ២០ម៉ឺនដុល្លារអាមេរិកឲ្យលោក សេង យៀន នោះ។
អានបន្ត -
ឃុំខ្លួនបុរសម្នាក់ចាប់កុមារីអាយុ5ឆ្នាំរំលោបបានសំរេច
បុរសអាយុ29ឆ្នាំម្នាក់ឈ្មោះសំ នាង មុខរបរបុគ្គលិកទូកទេសចរណ៏សត្រា ស្នាក់នៅលើទូក ជាប់កំពង ផែក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានប៉ូលីសខណ្ឌដូនពេញឃាត់ខ្លួនកាលពីថ្ងៃទី 12 ខែសីហា 2010 ពីបទចាប់រំលោភក្មេងស្រីអាយុ5ឆ្នាំបានសំរេច ។ នៅកាលពីថ្ងៃទី 14ខែសីហា ឆ្នាំ2010 បុរសម្នាក់នេះត្រូវបានតុលាការក្រុងភ្នំពេញឃុំខ្លួនដាក់ពន្ឋនាគារ ដើម្បីរង់ចាំការបើកសាវនាការជំនុំជម្រះនាពេលខាងមុខនេះ។
-
ពលរដ្ឋចោទអង្គការទប់ស្កាត់គ្រឿងញៀននិងជំងឺអេដស៍ពីបទរំលោភសិទ្ធិមនុស្ស
«យើងអាចនិយាយបានថា ជាការគ្រប់គ្រងមួយបង្កើតរដ្ឋនៅក្នុងរដ្ឋក៏ថាបាន ឬក៏ជាតំបន់មួយដែលអាចទៅជាតំបន់មួយអបគមន៍នៅក្នុងតំបន់នេះ តែម្តងក៏អាចថាបាន ប្រសិនបើរឿងហ្នឹង វាកើតឡើងដូចប្រជាពលរដ្ឋលោកមានប្រសាសន៍»។ ក្រុមប្រជាពលរដ្ឋ និងមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស បានចោទប្រកាន់អង្គការទប់ស្កាត់គ្រឿងញៀននិងជំងឺអេដស៍ដែលមានមូល ដ្ឋាននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ថាបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋដែលរស់នៅ ក្នុងអង្គការនេះ។ ការចោទប្រកាន់នេះបានកើតឡើងក្រោយពីប្រជាពលរដ្ឋប្រមាណ៧រូប បានធ្វើដំណើររាប់រយគីឡូម៉ែត្រមកធ្វើសន្និសីទកាសែតក្នុងទីស្នាក់ សមាគមសិទិ្ធមនុស្សអាដហុកក្នុងទីក្រុងភ្នំពេញ។ ក្រុមប្រជាពលរដ្ឋរងគ្រោះចំនួនប្រាំបីរូប ដែលតំណាងឲ្យប្រជាពលរដ្ឋចំនួន៣០០គ្រួសារ មកពីភូមិសាឯម និងភូមិកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានធ្វើការចោទប្រកាន់ថា អង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានឈ្មោះថា អង្គការស្រាវជ្រាវទប់ស្កាត់គ្រឿងញៀននិងជម្ងឺអេដស៍បានជាប់ពាក់ ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
អានបន្ត