កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • ពលរដ្ឋនៅកែវសីមា និងស្នួលប្តឹងប៉ូលីសសេដ្ឋកិច្ចមណ្ឌលគីរី ដែលជំរិតទាប្រាក់

    ប្រជាពលរដ្ឋ ដែល រស់ នៅ ស្រុក ស្នួល ខេត្ត ក្រចេះ និង ប្រជាពលរដ្ឋ ដែល រស់ នៅ ស្រុក កែវ សីមា ខេត្ត មណ្ឌលគីរី ដែល មាន ប្រមាណ 3ភូមិ បាន ប្តឹង ប៉ូលីស សេដ្ឋកិច្ច នៃ ស្នងកា រដ្ឋាន មណ្ឌលគីរី ពីបទ ប្រើ អំពើ ហិង្សា បង្ខាំង និង ជុំរិត ទាប្រាក់ ពី ប្រជាពលរដ្ឋ ទៅ កាន់ ស្នង ការនគបាល ខេត្ត មណ្ឌលគីរី ព្រម ទាំង ប្តឹង មក ក្រសួង មហាផ្ទៃ ផង ដែរ។ តាម រយៈ ប្រជា ពលរដ្ឋ បាន អោយ ដឹង ថា ប៉ូលីស សេដ្ឋកិច្ច នៃ ស្នងកា រដ្ឋាន ខេត្តមណ្ឌលគីរី បាន គំរាម កំហែង ពួក គាត់ បង្ខាំង និង ជុំរឹត ទារ ប្រាក់ ដោយ ចោទ ថា ជា អ្នក ប្រព្រឹត្ត បទ ល្មើស ដឹក ជញ្ជូន ឈើ ខុស ច្បាប់ ហើយ បាន វាយ ខ្នោះ ពួក គាត់ បង្ខាំងទុក នៅ ក្នុង ព្រៃ ដើម្បី អោយ គ្រួសារ យក ប្រាក់ មក ដោះថ្នូរនិងការដោះលែង ទើប ដោះ លែង ទៅ វិញ រី ឯ ចំពោះ អ្នក ដឹក ចាប់ ហួយ លក់ តាម មូល ដ្ឋាន ក្នុង ព្រៃ វិញ ត្រូវ បាន ពួក គេ បង្ខំ អោយ បង់ ប្រាក់ យ៉ាង តិច ១រទេស ១លានរៀល ដោយ ចោទ ថា ជា អ្នក ជាប់ ពាក់ព័ន្ឋ ដឹក ជញ្ជូន ឈើ ខុស ច្បាប់។ក្រុម ប៉ូលីស ដែល ប្រជាពលរដ្ឋ បាន ប្តឹង នោះ មាន ឈ្មោះ ឌី ចាន ណាវី និង លោក យឹម ទូច ដែល ជា ប្រធាន ប៉ូលីស សេដ្ឋកិច្ច ខេត្ត។ប្រជាពលរដ្ឋ ទាំង 3ភូមិ ខាង លើ បាន រំពឹង ថា អាជ្ញាធ័រ ខេត្ត និង អាច រកយុត្តិធ័រ អោយ ពួក គាត់ បាន។

  • ក្មេងអាយុ១៤ឆ្នាំចាប់រំលោបក្មេងស្រី២នាក់បងប្អូនតុលាការសំរេចដាក់គុក7ឆ្នាំកន្លះ

    ក្មេងប្រុសម្នាក់​មានអាយុ14ឆ្នាំ​ រស់នៅ​ភូមិតាដោក​ ឃុំឬស្សីក្រោក​ ស្រុកមោងឬស្សី​ ខេត្តមន្ទាយមានជ័យ​​ ដែល​ជា​ក្មេងញៀនថ្នាំ​ បាន​ចាប់រំលោប​ក្មេងស្រី2​នាក់​បងប្អូន​ដែល​បង​មាន​អាយុ7​​ឆ្នាំ​​និង​ប្អូន​មានអាយ​6​ឆ្នាំ​​ ដោយ​ជនជាប់ចោទ​ហៅជនរងគ្រោះ​អោយ​ចូលលេង​ក្នុងផ្ទះ​របស់ខ្លួន​ ហើយ​ចាប់រំលោភ​តែម្តង​។ ក្មេងប្រុស​ម្នាក់​នេះ​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​នៅថ្ងៃទី​17មិថុនា​ 2009 ​និង​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់​គុក​រយៈពេល​7ឆ្នាំ៦ខែ​នៅថ្ងៃទី​11សីហា ​2010។

  • ប្រជាជនមកពីខេត្តប៉ៃលិនសុំអន្តរាគមន៏ពីសម្តេចហ៊ុនសែន

    ប្រជាពលរដ្ឋ​ចំនួន​33នាក់​ដែល​មក​ពីភូមិ​តាអុក​លើ សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន កាល​ពីថ្ងៃ​ទី11​ ខែ​សីហា​នេះ​បាន​នាំគ្នាម​កតវ៉ា​នៅ​មុខគេហដ្ឋាន​សម្តេចហ៊ុន​ សែន​ ដើម្បី​សុំអន្តរាគមន៏​ពីសម្តេចហ៊ុន សែន​អោយ​ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​ ចំនួន​៨​ហិកតា​ដែល​ត្រូវ​ ឈ្មោះ​ស៊ីម​ សិទ្ឋិ ​និង​ឈ្មោះ​លាង វណ្ណៈ​ ជា​មន្រ្តីពន្ឋដា​ខេត្ត​ប៉ៃលិន​បាន​រំលោភ​យកអស់រយៈ​ពេល៥​ឆ្នាំ​មក​ហើយ​ ដោយ​សហការគ្នា​ធ្វើ​ប្លង់​កាន់​កាប់​ដីនេះ​ទៀតផង​។បន្ទាប់​ពីមាន​ការរំលោភ​យក​ដីរបស់​ពួកគាត់​តាំង​ពីឆ្នាំ​2004​មក​ ពួក​គាត់​បានដាក់​ពាក្យ​ប្តឹង​ទៅ​​លោក​មេឃុំ​ មេស្រុក​ សាលា​ខេត្ត​ប៉ៃលិន​ និង​តុលាខេត្តបាត់ដំបង​ប៉ុន្តែ​ពុំ​មាន​ការ​​កាត់​សេចក្តី​អ្វី​ឡើយ​។បន្ទាប់​មក​ពួក​គាត់​បាន​មក​តវ៉ា​នៅ​មុខ​ផ្ទះ​សម្តេចហ៊ុន​ សែន​ ចំនួន​2​លើក​ ហើយ​ខាង​ខុទ្ទកាល័យ​បាន​ធ្វើលិខិត​ជូន​ទៅ​អភិបាលខេត្ត​អោយជួយដោះស្រាយ​ប៉ុន្តែ​មិនមាន​ការ​ដោះស្រាយ​​អ្វីឡើយ​។ ហើយ​នេះជាលើកទី​3​ ហើយ​ដែល​ពួក​គាត់​មក​តវ៉ា​សុំអន្តរាគមន៏​ពីសម្តេច​ ហ៊ុនសែន​។ខាង​ខុទ្ទកាល័យ​សម្តេចហ៊ុន​សែន​ បាន​ទទួល​យក​ពាក្យ​ប​ណ្តឹង​ ហើយ​ស្នើសុំ​អោយ​ពួក​កាត់​​វិលត្រលប់​ទៅស្រុកវិញ​ រង់ចាំការ​ដោះស្រាយ​នៅ​ពេលក្រោយ​។

  • ប្រពន្ធទៅធ្វើការនៅម៉ាឡេស៊ី ប្តីអផ្សុកចាប់រំលោភនាងក្រមុំ

    ជនសង្ស័យខេត្តកំពង់ធំ ៖ ប៉ូលីសបានចាប់ខ្លួនជនសង្ស័យម្នាក់នាល្ងាចថ្ងៃទី៨សីហានៅភូមិតាទ្រាលស្រុកស្ទោងបន្ទាប់ពីទទួលបានពាក្យបណ្តឹងថាជននេះបានចាប់រំលោភសេពសន្ថវៈនារីម្នាក់កាលពីថ្ងៃទី៦សីហា។លោកអនុសេនីយ៍ឯកយ៉ងសំអធិការនគរបាលស្រុកស្ទោងបានឱ្យដឹងថាដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ត្រីស្នងការកំលាំងសមត្ថកិច្ចប៉ូលិសស្រុកស្ទោងបានសហការជាមួយប៉ូលិសប៉ុស្តិ៍ធ្វើការឃាត់ខ្លួនបុរសឈ្មោះព្រឹកផាតអាយុ៣៧ឆ្នាំនៅល្ងាចថ្ងៃទី៨ សីហាបន្ទាប់ពីនារីម្នាក់ អាយុ១៨ឆ្នាំប្តឹងចោទប្រកាន់ថាបានចាប់រំលោភនាងខណៈពេលនាងទៅបេះផ្លែរពាក់នៅព្រៃខាងត្បូងផ្ទះកាលពីសៀលថ្ងៃទី៦សីហា។មន្រ្តីប៉ូលីសដដែលបានបន្តថាការឈានដល់ការចាប់ខ្លួនជនជាប់ចោទខាងលើនេះគឺផ្អែកលើពាក្យបណ្តឹងរបស់នារីរងគ្រោះដែលបញ្ជាក់ថាផ្ទះនាងស្ថិតនៅដាច់ឆ្ងាយពីគេក្បែរព្រៃរបោះហើយនៅរសៀលថ្ងៃនោះនាងបានបបួលប្អូនប្រុសអាយុ៧ឆ្នាំម្នាក់និងក្មេងស្រីម្នាក់ទៀតទៅរកបេះផ្លែរពាក់នៅខាងត្បូងផ្ទះចំងាយប្រមាណជា៣០០ម៉ែត្រ។ខណៈពេលកំពុងតែបេះនោះស្រាប់តែឃើញឈ្មោះផាតមិនដឹងដើរពីណាមកសួរ និងនិយាយលេងតាមទំលាប់មនុស្សស្គាល់គ្នា ស្រាប់តែពេលនោះបានប្រើល្បិចឱ្យកេ្មងៗមកផ្ទះមុន ដោយឱ្យលុយទៅទិញស្ករគ្រាប់ ។ ពេលក្មេងរត់មកផ្ទះវិញនាងក៏បន្តបេះរពាក់ ព្រោះមិននឹកស្មានថា មានរឿងអី្វកើតឡើងនោះទេ ស្រាប់តែឈ្មោះនេះ ស្ទុះមកចាប់អោបថើបពីក្រោយរួចហើយចាប់បង្ខំរំលោភរហូតបានសំរេច និងគំរាមបំភ័យមិនឱ្យនិយាយប្រាប់គេទៀតផង ។ដោយខ្លាចឈ្មោះ ផាត ធ្វើបាបនាងក៏លាក់រឿងនេះរហូតដល់ល្ងាចថ្ងៃទី៨ សីហា ទើបប្រាប់ម្តាយឱ្យប្តឹងប៉ូលិស ។ ជនសង្ស័យត្រូវបានចាប់ខ្លួន ខណៈពេលផឹកស្រាស្រវឹងហើយដើរមកផ្ទះរបស់ខ្លួន ។ ពេលត្រូវឃាត់ខ្លួនឈ្មោះព្រឹក ផាត និយាយថា រូបគេមានប្រពន្ធ-កូនហើយ ប៉ុន្តែប្រពន្ធទៅធ្វើការនៅប្រទេសម៉ាឡេស៊ីជាពលការិនី ធ្វើការតាមផ្ទះ ហើយនៅថ្ងៃកើតហេតុ គេឃើញនារីរងគ្រោះនៅម្នាក់ឯង ក៏កើតមានអារម្មណ៍ រួចហើយបានលួងលោមនាងឱ្យលុយ៣.០០០រៀល បើព្រមឱ្យគេរួមរ័ក តែដោយសារនារីនោះប្រកែក ទើបគេចាប់រំលោភតែម្តង ។ នៅរសៀលថ្ងៃទី១០ សីហា ជនឈ្មោះព្រឹក ផាត ត្រូវបានកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

    អានបន្ត
  • កម្មករគ្រោងធ្វើកូដកម្មនៅសប្តាហ៍ក្រោយទាមទារតម្លើងប្រាក់បៀវត្សរ៍

    «ថ្ងៃទី១៥ យើងកំណត់ថា ធ្វើកូដកម្មនៅរោងចក្រ សហគ្រាស ហើយមានរោងចក្រប្រមាណធ្វើហើយ ធ្វើប៉ុន្មានថ្ងៃ ហើយមានមេដៃ និងប៉ុន្មានដាក់ទៅ GMAC ហើយក្រសួង ហើយនឹងដាក់លិខិតទៅខាងក្រុមហ៊ុននីមួយៗ ធ្វើយ៉ាងម៉េចក្នុងការជូនដំណឹង ធ្វើបច្ចេកទេស»។ ភ្នំពេញ៖ តំណាងសហព័ន្ធសហជីពកម្មករក្នុងប្រទេសកម្ពុជាចំនួន១២ ព្រមានថា នឹងធ្វើបាតុកម្មនៅសប្តាហ៍ក្រោយនេះ ប្រសិនណាបើការទាមទារតម្លើងប្រាក់បៀវត្សរ៍ដល់ក្រុមកម្មករមិន ត្រូវបានដោះស្រាយ។ មន្រ្តីរដ្ឋាភិបាលបាននិយាយថា ការទាមទារការតំឡើងប្រាក់បៀវត្សរ៍នេះ មិនត្រឹមត្រូវទេ ហើយប្រសិនណាបើមានបាតុកម្មកើតឡើងមែន គឺជាការខុសច្បាប់។

    អានបន្ត
  • តំណាងអ្នកភូមិ ដែលមានទំនាស់ដីធ្លីជាមួយមន្ត្រីប៉េអឹមត្រូវបានចាប់ខ្លួនពេលកម្លាំប្រដាប់អាវុធតាមគ្លាំមើលអ្នកស្រុកគាស់ក្រឡគ្រប់ដង្ហើមចេញចូល

    ប្រជាជន​415​គ្រួសារ​ដែលរស់នៅ​លើដី1672ហិកតា​រស់នៅភូមិអណ្តូងកន្តួត​ឃុំដូនបា​ស្រុកគាស់ក្រឡ​ខេត្តបាតដំបង់​ដែលពួកគាត់​ត្រូវបានរំលោភបំពាន​យកដីពី​សំណាក់មន្រ្តីមានអំណាច​២នាក់​ដែលបាន​មកតវ៉ា​ជាលើកទី៤​នៅមុខផ្ទះសម្តេចហ៊ុនសែន​ហើយ​ត្រូវបានអាជ្ញាធ័រ​ចាប់បញ្ជូនទៅដាក់ឡាន​ទៅស្រុកវិញ​បាននិយាយថា​បន្ទាប់ពីត្រលប់មកវិញ​នៅថ្ងៃទី9ខែសីហា2010​តំណាងរបស់ពួកគាត់​ម្នាក់ឈ្មោះញ៉ាម៉ក​អាយុ42​ឆ្នាំ​ត្រូវបានកម្លាំងប៉ូលីស​ចាប់ខ្លួន​ដោយចោទ​ពីបទ​ល្មើស​ព្រហ្មទណ្ឌ។​

  • តំ​ណាង​អតីត​គ្រួ​សា​រ​ខ្មែរ​ក្រ​ហម​ កង​ពល​លេខ18 នៅ​ស្រុកគាស់​ក្រ​ឡ ដែល​តវ៉ា​និង​មន្រ្តី​មាន​អំ​ណាច​បំ​ពាន​ដី​ធ្លី 5នាក់​ទៀត​ប្រ​ឈម​និង​ការ​ចាប់​ឃុំ​ខ្លួន​

    យ៉ាងហោចណាស់ប្រជាពលរដ្ឋ 70នាក់តំណាងអោយប្រជាពលរដ្ឋជាង415គ្រួសារ រស់នៅតំបន់អន្តូងកន្ទួត ឃុំដូនបា ស្រុកគាស់ក្រឡ ខែត្តបាត់ដំបង់ដែលមានផ្ទៃដី1672ហិចតា ជាអតីតទាហ៊ានខ្មែក្រហម ដែលបានផ្តាច់ខ្លួនចូលមករួមរស់ជាមួយរដ្ឋាភិបាលឆ្នាំ1999 បានមកតវ៉ានៅមុខផ្ទះសម្តេច ហ៊ុនសែន ក្បែវិមានឯករជ្យ ជួយដោះស្រាយទំនាស់ដីធ្លីដែលបានអូសបន្លាយតាំងពីឆ្នាំ2007 ពាក់ពាន់និងមន្រ្តីមានអំណាច២នាក់ ឈ្មោះឡុង ស៊ីណារ៉េត និងសោមវណ្ណធឿន ជាមន្រ្តីកងរាជអវុធហត្ថលើផ្ទៃប្រទេស ហើយមន្រ្តី ២នាក់នេះបានលក់ដីបន្តអោយក្រុមហ៊ុនដាំកៅស៊ូ។ ប្រជាពលរដ្ឋឡើងមកតវ៉ានៅមុខផ្ទះរបស់សម្តេច៤ដង់ ហើយប៉ុន្តែត្រូវបានក្រុមមន្រ្តីប្រាប់អោយត្រលប់ទៅវិញ ព្រោះអាជ្ញាធ័រមូដ្ឋានរង់ចាំដោះស្រាយដីសម្បទានសង្គមកិច្ចដល់ពួកគាត់ប៉ុន្តែមិនមានដំណោះស្រាយសម្រាប់ពួកគាត់ទេតាំងពីឆ្នាំ2007 ព្រមទាំងចាប់តំណាងប្រជាពលរដ្ឋឈ្មោះ ហ៊ុន ហេងលី ឃុំឃាំង និងបន្តការរឹបអូសឈូសកំទេចនិងដុតបំផ្លាញ ផ្ទះប្រជាពលរដ្ឋ។ លើកក្រោយនេះពួកគាត់ត្រូវបាន អាជ្ញាធ័រចាប់បោះដាក់ឡានដឹកត្រឡប់ទៅស្រុកវិញ កាលពីថ្ងៃទី08 សីហា 2010។

  • ព្រំ​ជា​និង​មាស​ស្រី បង្ហាញ​មោទ​នភាព​ផ្ទាល​ខ្លួន​ ចំ​ពោះ​ការ​ជាប់​ឃុំ ដោយ​សារ​ការ​ពា​បូរណៈ​ភាព​ទឹកដី​ ពេល​សាលា​ឧ​ទរណ៏​លើក​ពេល​ទៅ​ជម្រះ​នៅថ្ងៃ30សីហា

    សាលាឧទ្ឋរណ៏បើកសាវនាការជុំនំជម្រះរឿងក្តីសម រង្ស៊ី និងកសិករ២រូប មៅថ្ងៃទី6 សីហា នៅឆ្នាំ2010តាមការគ្រោងទុក ប៉ុន្តែក្រោយពេលបើកសាវនាការបាន២០នាទី ប៉ុន្នោះក៏បានផ្អាក់ទៅវិញ។ ដោយយោងទៅតាមសំណើរបស់ព្រំជា និងមាសស្រី ដោយមូលហេតុមេធាវីរបស់នាក់ទាំងពីរ អវត្តមានមិនបានមកចូលរួមក្នុងសាវនាការ ព្រោះជាប់ភារកិច្ចនៅបរទេស។ ដោយយោងតាមសំណើរខាងលើ សាលារគ្រោងបើកសាវនាការជាថ្មីម្តង់ទៀតនៅថ្ងៃទី 30ខែសីហា ឆ្នាំ2010។

  • គ្មាន​ការ​ពិ​ភាក្សា​ជា​ទ្វេ​ភាគី​ពី​បញ្ហា​ព្រះ​វិ​ហារ

    នាយ​ក​រដ្ឋ​មន្រ្តី​ក្រ​សួង​ការ​បរទេស​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា​ មិន​មាន​ការ​ទទួល​ពិ​ភាក្សា​អំ​ពី​បញ្ហា​ព្រំ​ដែនទ្វេ​ភាគ​គី​ជា​មួយ​សៀម​អំ​ពី​បញ្ហា​ប្រា​សាទ​ព្រះ​វិហា​ទេ​។​

  • មន្រ្តីកម្ពុជានិង វៀតណាម ជួបគ្នាពិភាក្សាពីការបោះបង្គោលព្រំដែន

    ការ​ពិ​ភាក្សាប្រចាំ​ឆ្នាំ​ស្តី​ពី​ការ​បោះ​បង្គោល​ព្រំ​ដែនកាល​ពី​ម្សិល​មិញ​ មន្រ្តីកម្ពុជា​និង​វៀតណាម​បាន​ពិភាក្សា​គ្នា​ដើម្បីរក​ដំ​ណោះ​ស្រាយ​ពី​ជំ​លោះ​ដី​ធ្លី​និង​ការ​ពិ​ភាក្សា​គ្នា​ពី​ការ​អ​ភិ​វឌ្ឍន៏តាម​បណ្តាខេត្តជាប់​ព្រំ​ដែន​នៃ​ប្រ​ទេស​ទាំង​ពី​។

  • កម្ពុជា​និង​អូស្ត្រាលី ចរចា​ដើម្បី​បញ្ជូន​​​ជន​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់​​​មក​កម្ពុជា

    រដ្ឋាភិបាលកម្ពុជា​អះអាង​ថា​ ខ្លួន​មិន​ទាន់​ច្បាស់​ថា​ នឹង​ទទួល​យកជន​អន្តោ​ប្រវេសន៍​ពី​ប្រទេស​អូស្ត្រាលី​នៅ​ឡើយ​ទេ​ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​អូស្ត្រាលី​បាន​បញ្ជាក់​ថា​ ខាង​ភាគី​កម្ពុជា​កំពុង​បង្ហាញ​ជំហរយ៉ាង​វិជ្ជមាន​ចំពោះ​សំណើនេះ។​

  • សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ភាគ​ឦសាន​ស្នើ​ឲ្យ​ជួយ​ការពារ​សិទ្ធិ​ជនជាតិ

    សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ភាគ​ឦសាន​ចំនួន​បី​ខេត្ត ចូលរួម​ទិវា​ជនជាតិ​ដើម​ពិភពលោក​លើក​ទី​២០ ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤ ដោយ​ឡែកៗ​ពី​គ្នា ដើម្បី​សម្ដែង​មតិ​ជា​សារ​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ដែល​កំពុង​រង​ការ​រំលោភ​បំពាន។

  • រោងចក្រ​ស៊ូ​ភើ​ថិ​ច​បិទទ្វារ​អត់បើ​កលុយ​កម្មករ​លើ​ក​គ្នា​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ជួយ​

    កម្មករ​រោងចក្រ​កាត់ដេរ​ស៊ូ​ភើ​ថិ​ច​ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់​អ​ង្គ្រែ​ក្រោម ជិត​២​រយ​នាក់ ដែល​ពុំទាន់​បាន​បើកប្រាក់​បំណាច់​ខែកក្កដា​ផង ហើយ​ត្រូវបាន​ថៅកែ​រោងចក្រ​បិទទ្វារ​នោះ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៨​កក្កដា​នេះ បាន​លើកគ្នា​មក​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ជួយ​អន្តរាគមន៍​ដោះស្រាយ​ដល់ ពួកគេ​។​

  • សង្គម​ស៊ីវិល ប្រារព្ធ​ទិវា​អន្តរជាតិ ប្រជាធិបតេយ្យ និង​ការបង្ហាញ អំពី​ស្ថានភាព នៃ​ដំណើរការ​ប្រជាធិបតេយ្យ​

    ក្រុម​អង្គការ សមាគម ក្រៅ​រដ្ឋាភិបាល បានរៀបចំ​សន្និសីទកាសែត ស្តីពី “​ទិវា​អន្តរជាតិ ប្រជាធិបតេយ្យ និង​ការបង្ហាញ អំពី​ស្ថានភាព នៃ​ដំណើរការ​ប្រជាធិបតេយ្យ ទាក់ទិន​ទៅនឹង​បញ្ហា​ចម្បង នៅ​ប្រទេស​កម្ពុជា​” ដើម្បី​ចូលរួម​ទិវា​អន្តរជាតិ ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​សាកលវិទ្យាល័យ​ខេមរៈ​។​ ​សន្និសីទកាសែត​នេះ មាន​គោលបំណង ចូលរួម​ប្រារព្ធ “​ទិវា​អន្តរជាតិ​ប្រជាធិបតេយ្យ​” ដើម្បី​បង្ហាញ​អំពី​ស្ថានភាព នៃ​ដំណើរការ​ប្រជាធិបតេយ្យ ដែល​ទាក់ទិន​ទៅនឹង​បញ្ហា​ចម្បងៗ​នៅ​ប្រទេស​កម្ពុជា​។

  • ក្រុម​អ្នករត់​ម៉ូតូឌុប​​លើក​គ្នា​​ទៅ​តវ៉ា​​នៅ​មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​​កម្ពុជា​ជា​​លើក​​ទី​២

    សមាគម​អ្នករត់​ម៉ូតូឌុប​នៅ​កម្ពុជា​ប្រមាណ​ជាង​ ១០០នាក់ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​មករា​នេះ បានលើកគ្នា​មក​តវ៉ា​នៅមុខ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ជា​លើក​ទី​២ ដើម្បី​​ទាមទារ​ឲ្យ​លោក​អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​នេះ កែតម្រូវ​នូវ​សម្តី​របស់​ខ្លួន ដែល​លោក​បាន​និយាយ​នៅលើ​សារព័ត៌មាន​នានា​ជាពិសេស​នៅ​ក្នុង​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍ចំពោះ​ករណី​របស់អ្នកស្រីយ៉ោម បុប្ផា។​

  • ច្បាប់​ដាក់​ទោស​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ខ្មែរ​ក្រហម​ទទួល​រង​ការ​រិះគន់​កាន់តែ​ខ្លាំង

    លោក​អ៊ូ​ វីរៈ​ ពិនិត្យ​មើល​ដំណើរការ​នៃ​ការ​បង្កើត​ច្បាប់​ទាំង​ពីរ​ដែល​លោក​អះអាង​ថា​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​នោះ​ទេ។​ លោកន្ថែមថា៖ «ឯក​ពន្ធភាព​គឺ​បង្កើត​ឡើង​ដើម្បី​សំដៅ​លើ​សម្តេច​ក្រុមព្រះ​។​ហើយ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​របប​ខ្មែរក្រហម​នេះ​គឺ​ផ្តោត​ទៅ​លើ​ការ​ឆ្លើយ​តប​ទៅ​នឹង​លោក​កឹ​ម​ សុខា។​ សុទ្ធតែ​រឿង​នយោបាយ​និង​រឿង​បង្វែ​ទិស​ធ្វើ​យ៉ាងណា​គាបសង្កត់​អ្នកនយោបាយ​ប្រឆាំង»​។​

  • អ្នកភូមិ​ឡ​ពាង​ ហែ​ក្បួន​ថ្មើរ​ជើង ​ទៅកាន់​តុលាការ​ខេត្ត​កំពង់​ឆ្នាំង

    នៅព្រឹកថ្ងៃអង្គារនេះ ក្រុមអ្នកភូមិឡពាង ដោយមានការចូលរួមពីព្រះសង្ឃ និងប្រជាពលរដ្ឋ បឹងកក់ សរុបជាង ១០០ នាក់ បានដើរហែក្បួន ចេញពីភូមិ តាមផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់​តុលាការ​ខេត្ត​កំពង់ឆ្នាំង​។ ​ក្រុម​អ្នក​ភូមិ ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ​KDC ​ចំនួន​ ៨ នាក់ ​ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​ចូលខ្លួន​ ទៅ​បំភ្លឺ​តុលាការ ​នៅ​ព្រឹក​ថ្ងៃទី​៥​សីហា​នេះ​។ សកម្មជន​សិទ្ធិមនុស្ស​ ដែល​បាន​តាម​ឃ្លាំមើល​ក្បួន​ដង្ហែ​រ​បស់​អ្នកភូមិ ​បារម្ភ​ថា ​អ្នកភូមិ​ទាំង ​៨ ​នាក់ ​នឹងត្រូវ​ចៅក្រម ​ចាប់​ឃុំខ្លួន ​ខណៈដែល​អ្នកភូមិ​ពីរ​នាក់​ហើយ ​ត្រូវបាន​ចៅក្រម​ ចាប់​ឃុំ​ខ្លួន​​ដោយសារ​តែ​ជម្លោះ​ដីធ្លី​នោះ​។

  • លោក ហេង សំរិន ជំរុញ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​មតិ​យោបល់ និង​អនុសាសន៍​សង្គមស៊ីវិល​លើ​ច្បាប់អង្គការ​​

    ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅថ្ងៃ​ពុធនេះ ជំរុញ​ឲ្យ​គណៈកម្មការ​ជំនាញនៃ​រដ្ឋ​សភាយក​ចិត្ត​ទុកមតិ​យោបល់ និង​អនុសាសន៍​ដែល​ផ្តល់​ដោយ​អង្គការសង្គមស៊ីវិលជាតិ និង​អន្តរ​ជាតិ នៅ​ក្នុង​សិក្ខាសាលាពិគ្រោះ​យោបល់​លើ​​សេចក្តីព្រា​ង​​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។​ ក្នុង​ពេល​បើក​សិក្ខាសាលាពិគ្រោះយោបល់នៅវិមាន​រដ្ឋសភា​ លោក ហេង សំរិន បាន​ថ្លែង​ថា​អង្គការ​សង្គមស៊ីវិលបាន​​ចូល​រួម​ចំណែក​ក្នុង​ការ​ពាំនាំ​ក្តីព្រួយបារម្ភ​របស់ប្រជា​ពលរដ្ឋ លើកកម្ពស់​សិទ្ធិ​មនុស្ស និង​ប្រជា​​ធិបតេយ្យ​ជាដើម។ លោក​បន្ត​ថា​រហូត​មកដល់​ពេល​នេះ កម្ពុជា​មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដល់​ទៅ​ជាង​៥០០០​ តែ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​អង្គការ​ដូច​ប្រទេស​ដទៃ​ទៀតក្នុង​តំបន់​នោះ​ទេ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo