-
អង្គការសង្គមស៊ីវិលសម្តែងការមិនពេញចិត្តចំពោះសេចក្តីសម្រេចតម្កល់ការចោទប្រកាន់លើលោក វ៉ែន វន ប៉ុន្តែស្វាគមន៍សេចក្តីសម្រេចរបស់តុលាការកំពូលដែលលើកលែងការចោទប្រកាន់លើសកម្មជនព្រៃឡង់
អង្គការសង្គមស៊ីវិលសម្តែងនូវការមិនពេញចិត្តជាខ្លាំងចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលតម្កល់សាលក្រមផ្តន្ទាទោស និងការព្យួរទោសរយៈពេលមួយឆ្នាំទៅលើសកម្មជនបរិស្ថាន លោក វ៉ែន វន បើទោះ បី ជាមានកង្វះខាតលើភស្តុតាង និងមូលដ្ឋាននៃការចោទប្រកាន់លើរូបគាត់ ប៉ុន្តេស្វាគមន៍ចំពោះការប្រកាសលើកលែងការចោទប្រកាន់របស់តុលាការកំពូលកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ចំពោះសកម្មជនព្រៃឡង់ លោក ឈាង វុទ្ធី លោក សៅ កន លោក មាស វ័ន្ត លោក មាស គឿង លោក ព្រំ ស៊ុយ លោក ម៉ៅ ធា លោក នួន គិន លោក ហែន ហៃ និងលោក ដួង ឆាយ។
អានបន្ត -
អង្គការសង្គមស៊ីវិលសូមសម្តែងការមិនពេញចិត្តចំពោះការកាត់ទោសលោក នី ចរិយា ដែលជាអ្នកការពារសិទ្ធិមនុស្ស
យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម នៅថ្ងៃនេះសូមសម្តែងការមិនពេញចិត្តជាខ្លាំងចំពោះការផ្តន្ទាទោសដែលមិនសមហេតុផលរបស់សាលាដំបូងរាជធានីភ្នំពេញទៅលើលោក នី ចរិយា អតីតប្រធានផ្នែកសិទ្ធិមនុស្ស និងឃ្លាំមើលរបស់សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (“គ.ជ.ប”)។ បន្ទាប់ពីសវនាការរយៈពេលប្រមាណ ៤ ម៉ោងកន្លះ លោក ឃី ឆៃ ចៅក្រមជំនុំជម្រះបានថយទៅពិចារណាប្រមាណ ១៥ នាទី មុននឹងសម្រេចផ្តន្ទាទោសលោក នី ចរិយា ពីបទបរិហាកេរ្តិ៍ជាសាធារណៈតាមមាត្រា ៣០៥ បទប្តឹងបរិហារបង្កាច់កេរ្តិ៍តាមមាត្រា ៣១១ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីធ្វើសម្ពាធលើយុត្តាធិការតាមមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ លោក នី ចរិយា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលប្រាំមួយខែ និងពិន័យជាប្រាក់ចំនួនប្រាំមួយលានរៀល (ប្រមាណ ១.៥០០ដុល្លារអាមេរិក)។
អានបន្ត -
ម.ស.ម.ក ចេញផ្សាយរបាយការណ៍បង្ហាញពីការរើសអើងទៅលើអ្នកប្តូរភេទជាស្រ្តីក្នុងកម្រិតគួរឱ្យព្រួយបារម្ភ នៅកម្ពុជា និងស្នើរដ្ឋាភិបាលចាត់វិធានការបន្ទាន់ដើម្បីការពារសិទ្ធិរបស់អ្នកប្តូរភេទ
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») ចេញផ្សាយរបាយការណ៍ស្រាវជា្រវមានចំណងជើងថា«ការរើសអើងលើអ្នកប្តូរភេទជាស្រ្តីនៅតាមទីប្រជុំជននៅក្នុងព្រះរាជាណាចក្រកម្ពុជា»(«របាយការណ៍»)។ របាយការណ៍នេះអាចទាញយកបានទាំងជាភាសាខ្មែរ និងអង់គ្លេសនៅលើ គេហទំព័រ របស់ ម.ស.ម.ក។ របាយការណ៍នេះធ្វើឡើងដោយគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័ររបស់ ម.ស.ម.ក និងជាសមិទ្ធផលនៃការស្រាវជ្រាវនៅតាមទីប្រជុំជនក្នុងព្រះរាជាណាចក្រកម្ពុជា(«កម្ពុជា») ពាក់ព័ន្ធនឹងការកើតឡើងជាទូទៅ និងទម្រង់នៃការរើសអើងទៅលើអ្នកប្តូរភេទជាស្រ្តី («អ្នកប្តូរភេទ»)។
អានបន្ត -
ម.ស.ម.ក ធ្វើសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ ដែលមានចំណងជើងថា «ការរើសអើងលើអ្នកប្តូរភេទជាស្រ្តីនៅតាមទីប្រជុំជនក្នុងព្រះរាជាណាចក្រកម្ពុជា»
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(«ម.ស.ម.ក»)សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ម.ស.ម.ក នឹងធ្វើសន្និសីទសារព័ត៌មាននៅវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅការិយាល័យ ម.ស.ម.ក ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវថ្មីមួយដែលមានចំណងជើងថា «ការរើសអើងលើអ្នកប្តូរភេទជាស្រ្តីនៅតាមទីប្រជុំជនក្នុងព្រះរាជាណាចក្រកម្ពុជា»(«របាយការណ៍»)។
អានបន្ត -
សង្គមស៊ីវិលអំពាវនាវសូមឲ្យមានការដោះលែងសកម្មជនបឹងកក់ជាបន្ទាន់
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់នូវសកម្មជនបឹងកក់ (អ្នកស្រី ទេពវន្នី និងអ្នកស្រី បូវ សោភា) ដែលត្រូវបានចោទប្រកាន់ ហើយបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការនៅមណ្ឌលកែប្រែទី២នៃពន្ធនាគារព្រៃសកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធទៅនឹងការចូលរួមរបស់អ្នកទាំងពីរក្នុងយុទ្ធនាការអហិង្សា “ថ្ងៃច័ន្ទពណ៌ខ្មៅ”។ យើងខ្ញុំ ក៏សូមអំពាវនាវឲ្យអាជ្ញាធររដ្ឋទម្លាក់ចោលនូវការចោទប្រកាន់ដែលមិនត្រឹមត្រូវលើអ្នកទាំងពីរ ហើយសូមឲ្យធានានូវសិទ្ធិក្នុងការប្រមូលផ្ដុំដោយអហិង្សា ដូចជាអ្នកដែលគាំទ្រយុទ្ធនាការអហិង្សាថ្ងៃច័ន្ទពណ៌ខ្មៅ ដែលត្រូវបានការពារដោយច្បាប់ជាតិ និងអន្តរជាតិផងដែរ។
អានបន្ត -
អង្គការសង្គមស៊ីវិលប្រកាសបើកយុទ្ធនាការ #ដោះលែងអ្នកទាំង៥ ដើម្បីគាំទ្របុគ្គលិកសមាគមអាដហុក និងមន្ត្រី គ.ជ.ប ដែលកំពុងជាប់ពន្ធនាគារ
យើងខ្ញុំជាអង្គការសង្គមស៊ីវិលនិងអង្គការមិនមែនរដ្ឋាភិបាលមានរាយនាមខាងក្រោម ចូលរួមបើកយុទ្ធនាការ #ដោះលែងអ្នកទាំង៥ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នេះដើម្បីគាំទ្រអ្នកការពារសិទ្ធិមនុស្សទាំប្រាំនាក់ដែលកំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្ននិងក្រោមការស៊ើបអង្កេតរបស់តុលាការពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទសូកប៉ាន់។
អានបន្ត -
អង្គការសង្គមស៊ីវិលសូមថ្កោលទោសចំពោះសេចក្តីសម្រេចដែលរកឃើញថា សកម្មជនតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា មានកំហុសបន្ទាប់ពី បើកសវនាឡើងវិញ
យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមថ្កោលទោសចំពោះសេចក្តីសម្រេច របស់សាលាឧទ្ធរណ៍ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញ ដោយរកឃើញជាលើកទីពីរថា សកម្មជនដីធ្លីតំបន់បឹងកក់គឺអ្នកស្រី យ៉ោម បុប្ផា មានកំហុសក្រោយពីសវនាការសារឡើងវិញពាក់ព័ន្ធនឹងការចោទប្រកាន់ថាអ្នកស្រីបានវាយប្រហារលើអ្នករត់ម៉ូតូឌុបពីរនាក់កាលពីឆ្នាំ២០១២។ សាលាឧទ្ធរណ៍បានកាត់ទោសអ្នកស្រី យ៉ោម បុប្ផា ឱ្យជាប់ពន្ធធនាគាររយៈពេលបីឆ្នាំ ដែលទោសនេះត្រូវអនុវត្តរយៈពេលដប់បួនខែ ដប់ប្រាំបីថ្ងៃដែលអ្នកស្រី យ៉ោម បុប្ផា បានអនុវត្តរួចហើយ ចំណែកទោសដែលនៅសល់ត្រូវព្យួរ។
អានបន្ត