• កម្ពុជា៖ បម្រាមលើការបាតុកម្មជាសាធារណៈ ដោយសន្តិភាពគឺមិនស្របតាមរដ្ឋធម្មនុញ្ញ

    កម្ពុជា៖ បម្រាមលើការបាតុកម្មជាសាធារណៈ ដោយសន្តិភាពគឺមិនស្របតាមរដ្ឋធម្មនុញ្ញ

    នា​ពេល​ថ្មី​ៗ អាជ្ញា​ធរ​កម្ពុជា​នៅ​ក្នុង​ទី​តាំង​ពីរ​ផ្សេង​គ្នា​បាន​ចាត់​វិធាន​ការ​ដើម្បី​ហាម​ឃាត់​ការ​ធ្វើ​បាតុកម្ម​ជា​សាធារណៈ​ដោយ​សន្តិ​ភាព​របស់​ប្រជាជន ខណៈ​ដែល​ពួក​គេ​ចង់​បង្ហាញ​ប្រឆាំង​នឹង​ការ​ធ្វើ​ខុស​ដែល​ជះ​ឥទ្ធិ​ពល​លើ​ការ​រស់​នៅ​របស់​ពួក​គេ​។ នា​ថ្ងៃ​ទី​១២​ឧសភា​២០០៨ សមាគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន​១៥​នៅក្នុង​ខេត្ត​រតនគិរី​ភាគ​ឦសាន្ត​បាន​ស្វែង​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត​ដើម្បី​ប្រារព្ធ​ធ្វើ​សិក្ខាសាលា​មួយ និង​នៅ​ទី​បញ្ចប់​រៀបចំ​ដំណើរការ​ក្នុង​ទី​រួម​ខេត្ត បាន​ឌុង​។

    អានបន្ត
  • កម្ពុជា​៖ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែចាត់​វិធានការ​ប្រឆាំង​នឹងរាល់​អំពើ​ហិង្សា និង​ធានាចំពោះ​ការ​ចាត់​ទុក​ស្មើគ្នា​នៃគណ​បក្ស​នយោបាយ​ទាំង​អស់

    កម្ពុជា​៖ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែចាត់​វិធានការ​ប្រឆាំង​នឹងរាល់​អំពើ​ហិង្សា និង​ធានាចំពោះ​ការ​ចាត់​ទុក​ស្មើគ្នា​នៃគណ​បក្ស​នយោបាយ​ទាំង​អស់

    ការ​រៀប​ចំ​ឥឡូវ​កំពុង​ស្ថិត​នៅ​ក្នុង​ផ្លូវ​ទៅ​កាន់​ការ​បោះ​ឆ្នោត​លើក​ក្រោយ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៧​កក្កដា​២០០៨​។ បើ​ទោះ​បី​ជា​យុទ្ធនា​ការ​បោះ​ឆ្នោត​មិន​អាច​ប្រព្រឹត្ត​ទៅ​រហូត​ដល់​៣០​ថ្ងៃ​មុន​ពេល​បោះ​ឆ្នោត​ក៏​​ដោយ​ គណ​បក្ស​នយោបាយ​ក៏​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​រំជើប​រំជួល​ដើម្បី​ប្រកួត​ប្រជែង​គ្នា​យក​ពិន្ទុ​និង​សម្លេង​ឆ្នោត​។ សកម្មភាព​ទាំង​នេះ​រួម​មាន មធ្យោបាយ​ផ្សេងៗ​ក្នុង​ការ​ចុះ​បញ្ជី​ឈ្មោះ​សមាជិក​គណ​បក្ស ​និង​​អ្នក​គាំ​ទ្រ​បន្ថែម​ប្រយោជន៍​ដើម្បី​ត​ទល់​ចំពោះ​គណ​បក្ស​ដែល​ប្រកួត​ប្រជែង​។

    អានបន្ត
  • របាយ​ការណ៍​លីកា​ដូ​  ប្រព័ន្ធ​សា​រព័ត៌មាន​ត្រូវ​បាន​រំខាន​ដោយ​សេច​ក្តី​ភ័យ​ខ្លាច​ និង​អំពើ​ពុក​រលួយ​

    របាយ​ការណ៍​លីកា​ដូ​ ប្រព័ន្ធ​សា​រព័ត៌មាន​ត្រូវ​បាន​រំខាន​ដោយ​សេច​ក្តី​ភ័យ​ខ្លាច​ និង​អំពើ​ពុក​រលួយ​

    ប្រព័ន្ធ​សារ​ព័ត៌​មាន​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ពិពណ៌នា​ជា​ញឹក​ញាប់​ថា​ជា​ប្រព័ន្ធ​សារ​ព័ត៌​មាន​មួយ​ ដែល​មាន​សេរី​ភាព​បំផុត​នៅ​ក្នុង​តំ​បន់​ តែ​ការ​ពិត​ អ្នក​សារ​ព័ត៌​មាន​ជា​ច្រើន​បាន​និយាយ​ថា​ជា​បរិយា​កាស​មួយ​ ដែល​ទំនុក​ចិត្ត​ត្រូវ​បាន​ធ្លាក់​ចុះ​ដោយ​សារ​តែ​ភាព​លំអៀង​ផ្នែក​នយោបាយ​ សេច​ក្តី​ភ័យ​ខ្លាច​ និង​អំពើ​ពុក​រលួយ​ ។​ ប្រ​ព័ន្ធ​សារ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ភាគច្រើន​មាន​និន្នា​ការ​ទៅ​រក​គណៈ​បក្ស​នយោបាយ​ ហើយ​ភាគ​ច្រើន​មាន​ទំនោរ​ទៅ​រក​គណៈ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ ។​ ការ​សូក​ប៉ាន់​គឺ​ជា​រឿង​ធម្មតា​ដែល​គេ​មិន​ចាត់​ទុក​ថា​ជា​អំពើ​ពុក​រលួយ​ទេ​ ។​ ការ​បញ្ឈប់​ការ​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​តែ​មាន​ និង​ការ​បញ្ឈប់​មិនឲ្យ​ចេញ​ផ្សាយ​នូវ​បញ្ហា​ផ្ទាល់​ខ្លួន​ បាន​រាល​ដាល​ទូ​ទាំង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។​

    អានបន្ត
  • កម្ពុជា​៖ ដំណោះ​ស្រាយ​ដ៏​ជាប់​លាប់​ចំពោះ​ការដណ្តើម​ដីធ្លី​គឺអាស្រ័យ​លើ​នីតិ​​វិធី​នៃ​ចំណាត់​ការច្បាប់​ដ៏​សម​គួរ

    កម្ពុជា​៖ ដំណោះ​ស្រាយ​ដ៏​ជាប់​លាប់​ចំពោះ​ការដណ្តើម​ដីធ្លី​គឺអាស្រ័យ​លើ​នីតិ​​វិធី​នៃ​ចំណាត់​ការច្បាប់​ដ៏​សម​គួរ

    ការ​ដណ្តើម​យក​ដី​ធ្លី​កំពុង​ញាំញី​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ នៅ​ដើម​ខែ​មីនា ​ឆ្នាំ​២០០៧ មួយ​ខែ​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ប្រកាស​យ៉ាង​ខ្លាំង​ៗ​​នូវ "សង្គ្រាម​ប្រឆាំង​នឹង​អ្នក​ដណ្តើម​យក​ដី​ធ្លី" និង​ភ្លាម​ៗ​បន្ទាប់​ពី​សេចក្តី​ប្រកាស​នេះ អ្នក​ដណ្តើម​យក​ដី​ធ្លី​ជា​ច្រើន​រូប​ត្រូវ​បាន​ចាប់​ខ្លួន ឬ​បង្ខំ​ឲ្យ​លះ​បង់​នូវ​ដី​ ដែល​ពួក​គេ​បាន​ដណ្តើម​យក។ សង្គ្រាម​នេះ​បាន​បាត់​បង់​ឥទ្ធិ​ពល​ស្ទើ​តែ​ទាំង​ស្រុង បន្ទាប់​ពី​ការ​បោះ​ឆ្នោត​បាន​ចប់​សព្វ​គ្រប់ ហើយ​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន ឈ្នះ​សម្លេង​ឆ្នោត​ឃុំ​សង្កាត់​ភាគ​ច្រើន​លើស​លុប​ទូ​ទាំង​ប្រទេស។

    អានបន្ត
  • ការ​ព្រួយ​បារម្ភ​ជុំ​វិញ​ករណី​ចាប់​ខ្លួន​ផ្នែក​នយោ​បាយ​ នៅ​ខេត្ត​កំពង់​ធំ​

    ការ​ព្រួយ​បារម្ភ​ជុំ​វិញ​ករណី​ចាប់​ខ្លួន​ផ្នែក​នយោ​បាយ​ នៅ​ខេត្ត​កំពង់​ធំ​

    គណៈ​កម្មា​ធិការ​ប្រ​ព្រឹត្តិ​កម្ម​ នៃ​អង្គការ​-សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​ជា​សម្ព័ន្ធ​អង្គការ-​សមាគម​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​លស្រុក​ ចំនួន​ ២១ គណៈ​កម្មាធិការ​ខុម​ហ្រ្វែល​ មាន​សមាជិក​ ចំនួន​១០ អង្គការ​-សមាគម​ មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ចំពោះ​ការ​កើត​ឡើង​ជា​បន្ត​បន្ទាប់​អំពៃ​ការ​គំរាម​កំហែង​ ការ​ចាប់​ឃុំ​ខ្លួន​ផ្នែក​នយោបាយ​ ដោយ​មាន​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលា​ការ​ជា​ឧបករណ៏​ នយោបាយ​ផង​ ខណៈពេល​ដែល​ការ​បោះ​ឆ្នោត​ជាតិ​ នា​ថ្ងៃ​ទី​២៧ ខែ​កក្កដា​ ឆ្នាំ​២០០៨ ខិត​ជិត​មក​ដល់​ ។​

    អានបន្ត
  • នគរបាល​ដែល​គេ​ឃុំ​ខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដោយ​សារ​សុខ​ភាព​ចុះ​ខ្សោយ

    នគរបាល​ដែល​គេ​ឃុំ​ខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដោយ​សារ​សុខ​ភាព​ចុះ​ខ្សោយ

    លោក​ព្រី​ង​ ពៅ​ ជា​នគរ​បាល​ក្រុង​កែប​ ដែល​ក្រសួង​មហា​ផ្ទៃ​បាន​ឃុំ​ខ្លួន​ដោយ​មិន​ស្រប​ច្បាប់​ជាង​មួយ​ខែ​មក​ហើយ​ ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ព្រះ​មុ​នី​វង្ស​កាល​ពី​ម្សិល​មិញ​ ។​ សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (អាដ​ហុក​) និង​អង្គ​ការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការ​ពារ​សិទ្ធិ​មនុស្ស​(លីកាដូ)​ មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ អំពី​សុខភាព​របស់​គាត់​ និង​ជា​ថ្មី​ម្តង​ទៀត​ យើង​សូម​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ព្រីង​ ពៅ​ឲ្យ​បាន​ឆាប់​តា​ម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។​

    អានបន្ត
  • កម្ពុជា៖ មន្ត្រីគណបក្សប្រឆាំង​ ត្រូវបានចាប់ខ្លួន ដើម្បីឲ្យមានការរារែកក្នុងការបោះឆ្នោត

    កម្ពុជា៖ មន្ត្រីគណបក្សប្រឆាំង​ ត្រូវបានចាប់ខ្លួន ដើម្បីឲ្យមានការរារែកក្នុងការបោះឆ្នោត

    (ញូវ យ៉ក) អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​នៅថ្ងៃ​នេះ​ថា ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ដោយ​សារ​ហេតុ​ផល​នយោ​បាយ ប្រឆាំង​នឹង​មន្ត្រី​គណបក្ស​ប្រឆាំង​ មាន​ចំនួន​យ៉ាង​ហោច​ណាស់​បី​រូប គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការ​របស់​គណបក្ស​កំពុង​កាន់​អំណាច ដើម្បី​ធ្វើ​ឲ្យ​គូ​ប្រជែង​នយោ​បាយ​ចុះ​ទន់​ខ្សោយ មុន​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា​២០០៨។ កាល​ពី​ចុង​សប្តាហ៍ អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក​ទួត សា​រុន ជា​មន្ត្រី​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សម រង្ស៊ី និង​បាន​ស្វែង​រក​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​​សម រង្ស៊ី យ៉ាង​ហោច​ណាស់​ពីរ​រូប​ទៀត។ អង្គការ​ឃ្លា​មើល​សិទ្ធិ​មនុស្ស​ខ្លាច​ក្រែង​​ថា មាន​មន្ត្រី​គណបក្ស​សម រង្ស៊ី​បន្ថែម​ទៀត អាច​នឹង​ត្រូវ​ចាប់​ខ្លួន​នៅ​ពេល​ខាង​មុខ។

    អានបន្ត
  • អានបន្ត
  • កម្ពុជា៖ អំពាវនាវសុំឲ្យមានការចាត់វិធានការ ប្រឆាំងនឹងព្រះរាជអាជ្ញា ដែលប្រមាថ ចំពោះសិទ្ធិមនុស្ស

    កម្ពុជា៖ អំពាវនាវសុំឲ្យមានការចាត់វិធានការ ប្រឆាំងនឹងព្រះរាជអាជ្ញា ដែលប្រមាថ ចំពោះសិទ្ធិមនុស្ស

    នៅ​ថ្ងៃ​ទី​២២​កុម្ភៈ ២០០៨ ព្រះ​រាជ​អាជ្ញា​រង​តុលា​ការ​ក្រុង​ភ្នំពេញ ឈ្មោះ​ហ៊ីង ប៊ុន​ជា បាន​ដឹក​នាំ​កង​កម្លាំង​ប៉ូ​លីស ដើម្បី​អនុវត្ត​ដីកា​បង្គាប់​របស់​តុលាការ​កំពូល ទៅ​ជម្លៀស​ប្រជា​ជន​ចំនួន​២៣​គ្រួសារ ស្ថិត​នៅ​ក្នុង​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួច ខណ្ឌ​ឫស្សី​កែវ ក្រុង​ភ្នំ​ពេញ។ លោក​ហ៊ីង ប៊ុន​ជា​ បាន​ប្រើ​ប្រាស់​កង​កម្លាំង​ប៉ូលីស​ចំនួន​៥០០​នាក់ ដែល​ប្រដាប់​ដោយ​កាំ​ភ្លើង​វែង ដំបង​ឆក់ ខែល និង​គ្រាប់​បែក​ផ្សែង​ធ្វើ​ឲ្យ​ហូរ​ទឹក​ភ្នែក។ ព្រះ​រាជ​អាជ្ញា​រូប​នោះ​បាន​ប្រើ​គ្រឿង​ចក្រ​ពីរ​គ្រឿង​ឈូស​ឆាយ​ផ្ទះ​របស់​ប្រជា​ជន​។

    អានបន្ត
  • អានបន្ត
  • ការ​ថ្កោល​ទោស​ករណី​អំពើ​ហិង្សាអំពី​​ដី​ធ្លី​នៅ​ក្រុង​ភ្នំពេញ​

    ការ​ថ្កោល​ទោស​ករណី​អំពើ​ហិង្សាអំពី​​ដី​ធ្លី​នៅ​ក្រុង​ភ្នំពេញ​

    អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​សូម​ថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា​ពីរ​ដែល​បណ្តាល​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​នៅ​ភ្នំពេញ​ក្នុង​កំឡុង​ពេល​៤៨​ម៉ោង​កន្លង​ទៅ​នេះ​ នៅ​ឯ​សហគមន៍រីក​រាយ​ និង​សហគមន៍​ឬស្សី​កែវ​ ។​ ក្រុម​កិច្ច​ការ​ពិសេស​ស្តី​ពី​សិទ្ធិ​លំនៅ​ដ្ឋាន​ អង្គការ​វេទិការ​ស្តី​ពី​កម្ពុជា​ អង្គ​ការ​លីកា​ដូ មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សំរាប់​សហគមន៍​ សមាគម​ធាង​ត្នោត​ និង​អង្គការ​ស្ពាន​ទៅកាន់​សន្តិភាព​ សូម​សំដែង​នូវ​សេច​ក្តី​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ហិង្សា​ទាំង​នេះ​ ហើយ​សូម​អំពាវ​នាវ​ដល់​រាជ​រដ្ឋា​ភិបាល​ក​ម្ពុជា​ សូម​មេត្តា​ផ្អាក​ការ​ជម្លៀស​ប្រជា​ពល​រដ្ឋ​រហូត​ដល់​មាន​ការ​ការ​ពារ​តាម​ផ្លូវ​ច្បាប់​ដោយ​ប្រសិទ្ធភាព​ចំពោះ​ប្រ​ជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ពី​ការ​ជ​ម្លៀស​ ។​

    អានបន្ត
  • អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo