• អានបន្ត
  • កង្វល់​អំពីការ​ប្រើ​ប្រាស់​កម្លាំង​ក្នុង​ការ​ជម្លៀស​ចេញ​នៅឯ​មន្ទីរ​ពេទ្យ​ព្រះ​មុនី​វង្ស

    កង្វល់​អំពីការ​ប្រើ​ប្រាស់​កម្លាំង​ក្នុង​ការ​ជម្លៀស​ចេញ​នៅឯ​មន្ទីរ​ពេទ្យ​ព្រះ​មុនី​វង្ស

    សមាគមន៍​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍ​នៅ​កម្ពុជា(អាដ​ហុក) និង​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន ​និង​ការពារ​សិទ្ធិ​មនុស្ស​(លីកាដូ) ថ្កោល​ទោស​ចំពោះ​ការ​ជម្លៀស​ចេញ​ដោយ​បង្ខំ​ ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ប៉ូ​លីស​​ទៅ​លើ​គ្រួ​សារ​ចំនួន​១៦៨ ដែល​រស់​នៅ​ក្បែរ​មន្ទីរ​ពេទ្យ​ព្រះ​មុនី​វង្ស​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ។ យោង​ទៅ​តាម​អ្នក​រស់​នៅ​ទី​នោះ​បាន​ឲ្យ​ដឹង​ថា មនុស្ស​បី​នាក់​បាន​រង​របួស​ដោយ​សារ​អំពើ​ហិង្សា ​ដែល​បង្ក​ដោយ​ប៉ូលីស​ ខណៈ​ដែល​ជម្លៀស​គ្រួសារ​មួយ​ចំនួន​នា​ព្រឹក​ថ្ងៃ​ទី​២​ ខែកក្កដា ឆ្នាំ​​២០០៦។

    អានបន្ត
  • ការ​ដណ្តើម​យក​ដីធ្លី និង​ការជម្លៀស​ចេញបានក្លាយ​ជាបញ្ហា​សិទ្ធិមនុស្ស​លំដាប់​លេខ​១​សម្រាប់​អ្នក​ភូមិ​កម្ពុជា

    ការ​ដណ្តើម​យក​ដីធ្លី និង​ការជម្លៀស​ចេញបានក្លាយ​ជាបញ្ហា​សិទ្ធិមនុស្ស​លំដាប់​លេខ​១​សម្រាប់​អ្នក​ភូមិ​កម្ពុជា

    ម.​ស.​ម​.ក ប្រាប់​ដល់​ការ​បោះ​ពុម្ព​កម្ពុជា និង​អន្តរ​ជាតិ​ឲ្យ​ដឹង​មុន​ថា ការ​ដណ្តើម​ដី​ធ្លី និង​ការ​ជម្លៀស​ចេញ​បាន​ក្លាយ​រីក​រាល​ដាល​បំ​ផុត និង​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ដែល​មាន​សម្ពាធ​ធ្ងន់​បំផុត​​​​​​​​​នៅ​ក្នុង​ប្រទេស​កម្ពុជា។

    អានបន្ត
  • ការ​ព្រួយ​បារម្ភ​ចំពោះ​គំរោង​បណ្តេញ​ចេញ​ប្រជា​ពល​រដ្ឋ​ចំនួន​១៦៨​គ្រួសារ​ នៅ​ក្នុង​ទី​តាំង​មន្ទី​រពេទ្យ​ព្រះ​មុន្នី​វង្ស​

    ការ​ព្រួយ​បារម្ភ​ចំពោះ​គំរោង​បណ្តេញ​ចេញ​ប្រជា​ពល​រដ្ឋ​ចំនួន​១៦៨​គ្រួសារ​ នៅ​ក្នុង​ទី​តាំង​មន្ទី​រពេទ្យ​ព្រះ​មុន្នី​វង្ស​

    គណៈ​កម្មាធិការ​ប្រព្រឹត្តិកម្ម​ នៃ​ អង្គ​ការ​-សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​កម្ពុជា ជា​សម្ព័ន្ឋ​អង្គការ​-សមាគម​ក្រៅ​រដ្ឋា​ភិបាល​ចំនួន​ ២១​ មាន​ការ​ព្រួយ​បារ​ម្ភ​ ចំពោះ​គំរោង​ការ​អនុវត្ត​ ការ​បណ្តេញ ចេញ​ប្រជា​ពលរដ្ឋ​ចំនួន​ ១៦៨​ គ្រួសារ​ដែល​មាន​លំនៅ​ឋាន​ក្នុង​មន្ទីរ​ពេទ្យ​ ព្រះ​មុន្នី​វង្ស​ ។​ គណៈ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​សង្កេត​ឃើញ​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០០៦​ ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជូន​កំលាំង​របស់​ខ្លួន​ប្រមាណ​២០០​ នាក់​ ប្រដាប់​ដោយ​អាវុធ​អាកា​ កាំ​ភ្លើង​បាញ់​ឧស្ម័ន​ ដំបង​ឆក់​ របាំង​ការពារ​មកឡោម​ព័ទ្ធ​ និង​ បង្ខិត​បង្ខំ​ប្រជា​ពល​រដ្ឋ​ឲ្យ​រុះ​រើ​លំនៅ​ដ្ឋាន​ទៅ​កាន់​កន្លែង​ទី​កន្លែង​ថ្មី​នៅ​ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល​ ចំងាយ​ជាង​ ៣០​ គី​ឡូ​ម៉ែត​ ពី​ទី​ក្រុង​ភ្នំពេញ​ ។​ ​

    អានបន្ត
  • កម្ពុជា៖ រដ្ឋាភិបាលត្រូវតែណែនាំ អំពីលក្ខខណ្ឌច្បាប់ប្រឆាំង នឹងការធ្វើទារុណកម្ម

    កម្ពុជា៖ រដ្ឋាភិបាលត្រូវតែណែនាំ អំពីលក្ខខណ្ឌច្បាប់ប្រឆាំង នឹងការធ្វើទារុណកម្ម

    កម្ពុជា​បាន​ទទួល​យល់​ព្រម​ចំពោះ​អនុ​សញ្ញា​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណ​កម្ម និង​ការ​ប្រ​ព្រឹត្ត​មក​លើ​ខ្លួន ឬ​ទណ្ឌ​កម្ម​ឯ​ទៀត​ដែល​ឃោរ​ឃៅ អ​មនុស្ស​ធម៌ និង បន្ទាប​បន្ថោក​នៅ​ខែ​តុលា​១៩៩២។ នៅ​ខែ​កញ្ញា​២០០៥ រដ្ឋា​ភិបាល​កម្ពុជា​បាន​ចុះ​ហត្ថ​លេខា​លើ​ពិធី​សារ​តាម​ចិត្ត​ជ្រើស​រើស​ជាប់​នឹង​អនុ​សញ្ញា​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណ​កម្ម ប៉ុន្តែ​មិន​ទាន់​ផ្តល់​សច្ចា​ប័ន​នៅ​ឡើយ​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ទាំង​អនុ​សញ្ញា និង​ពិធី​សារ​មិន​បាន​ប្រតិ​បត្តិ​ការ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​នៅ​ឡើយ រដ្ឋា​ភិបាល​មិន​បាន​ដាក់​ការ​ធ្វើ​ទារុណ​កម្ម​ឲ្យ​ជា​បទ​ល្មើស ឬ​ចាត់​វិធាន​ការ​បញ្ញត្តិ​ច្បាប់ គ្រប់​គ្រង ខាង​ច្បាប់​ណា​មួយ ឬ​វិធាន​ការ​ដទៃ​ទៀត ដើម្បី​ទប់​ទល់​នឹង​ការ​ធ្វើ​ទារុណ​កម្ម​ដែល​តម្រូវ​ឲ្យ​មាន តាម​មាត្រា​២ និង​មាត្រា​៤​នៃ​អនុសញ្ញា​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណ​កម្ម។ រដ្ឋា​ភិបាល​ក៏​មិន​បាន​បង្កើត​យន្ត​ការ​ជាតិ​ទប់​ស្កាត់ ដែល​តម្រូវ​ឲ្យ​មាន​តាម មាត្រា​៣​នៃ​ពិធី​សារ​តាម​ចិត្ត​ជ្រើស​រើស​ឡើយ។

    អានបន្ត
  • ការ​តាំង​ទីលំនៅ​ថ្មី​នៃអ្នក​ភូមិ​សម្បុក​ចាប​បណ្តាល​ឲ្យ​មាន​វិបត្តិ​មនុស្ស​ធម៌  ̶  សាលា​ក្រុង​ភ្នំពេញ​ត្រូវតែ​ធានា​នូវ​សិទ្ធិមនុស្ស​ជាមូលដ្ឋាន​ក្នុង​ពេល​ឥឡូវ​នេះ

    ការ​តាំង​ទីលំនៅ​ថ្មី​នៃអ្នក​ភូមិ​សម្បុក​ចាប​បណ្តាល​ឲ្យ​មាន​វិបត្តិ​មនុស្ស​ធម៌ ̶ សាលា​ក្រុង​ភ្នំពេញ​ត្រូវតែ​ធានា​នូវ​សិទ្ធិមនុស្ស​ជាមូលដ្ឋាន​ក្នុង​ពេល​ឥឡូវ​នេះ

    ម.​ស.​ម.​ក អំ​ពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​អភិ​បាល​ក្រុង​ភ្នំ​ពេញ និង​អាជ្ញា​ធរ​កម្ពុជា​ជាន់​ខ្ពស់​ឲ្យ​ទទួល​ស្គាល់​ថា ការ​ជម្លៀស​អ្នក​ភូមិ​សម្បុក​ចាប សង្កាត់​ទន្លេ​បាសាក់​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍ ទី​៦ ខែ​មិថុនា​ ឆ្នាំ​២០០៦ គឺ​កំពុង​បណ្តាល​ឲ្យ​មាន​វិបត្តិ​មនុស្ស​ធម៌​យ៉ាង​ខ្លាំង។

    អានបន្ត
  • ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ត្រូវតែ​លៃ​លក​ដោះ​ស្រាយ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស ដែល​កាន់​តែ​យ៉ាប់​យ៉ឺន​បំផុត

    ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ត្រូវតែ​លៃ​លក​ដោះ​ស្រាយ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស ដែល​កាន់​តែ​យ៉ាប់​យ៉ឺន​បំផុត

    (ភ្នំ​ពេញ បាង​កក ថ្ងៃទី​១៩ ខែ​មិថុនា​ ឆ្នាំ​២០០៦​) ថ្ងៃ​នេះ ជាឱ​កាស​​ប្រវត្តិ​សាស្ត្រ​មួយ​នឹង​កើត​ឡើង ខណៈ​ពេល​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ ដែល​ទើប​បង្កើត​ឡើង​ថ្មី​ៗ​បើក​សម័យ​ប្រជុំ​ជា​លើក​ទី​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​ខ្លួន​នៅ​ក្នុង​ទី​ក្រុង​ហ្សឺ​ណេវ ប្រទេស​ស៊្វីស ចាប់​ពី​ថ្ងៃ​១៩​ដល់​៣០​​​​​​​ខែមិថុនា។ នៅ​ក្នុង​ឱកាស​នេះ សមាគមន៍​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍ​នៅ​កម្ពុជា(អាដហុក) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន ​និង​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា(លីកាដូ) និង​វេទិ​កា​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍ​ន៍អាស៊ី​(​FORUM​-​ASIA​) បាន​ដាក់​នូវ​សេចក្តី​ថ្លែង​ការណ៍​លាយ​លក្ខ​ជា​អក្សរ​មួយ​ជូន​ដល់​ក្រុម​ប្រឹក្សា ដើម្បី​សុំ​អំពាវ​នាវ​ចាត់​វិធាន​ការ​ជា​បន្ទាន់​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​ ដែល​កាន់​តែ​យ៉ាប់​យ៉ឺន​នៅ​កម្ពុជា។

    អានបន្ត
  • សេច​ក្ដី​ថ្លែង​ការណ៍​របស់​ហេង​ ពៅ​
  • សេច​ក្ដី​ថ្លែង​ការណ៍​របស់​ហេង​ ពៅ​
  • អានបន្ត
  • អានបន្ត
  • អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo