• សម្ព័ន្ធ​ភាព​ដើម្បី​សេរី​ភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ ទាម​ទារ​ឲ្យមាន​ការ​ស៊ើប​អង្កេត​លើ​ករណី​គ្រោះ​ថ្នាក់​ចរាចរ​របស់​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ី​សេរី​

    សម្ព័ន្ធ​ភាព​ដើម្បី​សេរី​ភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ ទាម​ទារ​ឲ្យមាន​ការ​ស៊ើប​អង្កេត​លើ​ករណី​គ្រោះ​ថ្នាក់​ចរាចរ​របស់​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ី​សេរី​

    សម្ព័ន្ធ​ភាព​ដើម្បី​សេរី​ភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ សូម​អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល​កម្ពុជា​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​គ្រោះ​ថ្នាក់​ចរាចរ​ដែល​គួរ​ឲ្យ​សង្ស័យ​ ដែល​បាន​បណ្តាល​ឲ្យ​លោក​ សុក​ សេរី​ អ្នក​កា​សែត​វិទ្យុ​អា​ស៊ី​សេរី​ប្រ​ឈម​មុខ​នឹង​បញ្ហា​សុខ​ភាព​យ៉ាង​ធ្ងន់​ធ្ងរ​ ។​

    អានបន្ត
  • អំពាវនាវ​ឲ្យមាន​ការស៊ើប​អង្កេត​ចំពោះ​ឧប្បត្តិ​ហេតុ​នៃ​អ្នក​យកការណ៍​វិទ្យុ​អាស៊ី​សេរី

    អំពាវនាវ​ឲ្យមាន​ការស៊ើប​អង្កេត​ចំពោះ​ឧប្បត្តិ​ហេតុ​នៃ​អ្នក​យកការណ៍​វិទ្យុ​អាស៊ី​សេរី

    (ភ្នំ​ពេញ កម្ពុ​ជា) សម្ព័ន្ធ​ភាព​ដើម្បី​សេរី​ភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា(AFEC) អំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ស៊ើប​អង្កេត​ចំពោះ​ឧប្បត្តិ​ហេតុ​គួរ​ឲ្យ​សង្ស័យ​បណ្តាល​ឲ្យ​អ្នក​យក​ព័ត៌​មាន​វិទ្យុ​អាស៊ី​សេរី​ម្នាក់​បណ្តាល​ឲ្យ​​អ្នក​យក​ព័ត៌​មាន​វិទ្យុ​អាស៊ី​សេរី​ម្នាក់​ឈ្មោះ​លោក ​សុខ សេ​រី ស្ថិត​ក្នុង​លក្ខ​ខណ្ឌ​សុខ​ភាព​ដែល​គ្រោះ​ថ្នា​ក់ខ្លាំង​។ នៅ​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​​ ឆ្នាំ​២០០៦ កំឡុង​ម៉ោង​ប្រហែល​​៤:៤៥​នាទី​​ល្ងាច លោក​​ សុខ សេរី បាន​​ជួប​ឧប្បត្តិ​ហេតុ​មួយ​នៅ​មុខ​ផ្ទះ​លេខ​១៤៩​ផ្លូវ​១៩​សង្កាត់​ជ័យ​ជំ​នះ បន្ទាប់​ពី​ទទួល​កូន​របស់​គាត់​ពី​សាលា​។ ឧប្បត្តិហេតុ​នោះបាន​ធ្វើ​ឲ្យ​លោក ​សុខ សេរី ​សន្លប់​បាត់​ស្មារតី​ នៅ​ពេល​ក្បាល​របស់​គាត់​បោក​នឹ​ងថ្នល់​យ៉ាង​ខ្លាំង​។

    អានបន្ត
  • ឯករាជ្យ និងភាពមិនលំអៀងគឺជាភាពចាំបាច់នៃវិធីការ ដែលគួរឲ្យទុកចិត្តបានណាមួយ

    ឯករាជ្យ និងភាពមិនលំអៀងគឺជាភាពចាំបាច់នៃវិធីការ ដែលគួរឲ្យទុកចិត្តបានណាមួយ

    គណ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គការ​សមាគមន៍​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា(CHRAC) គឺ​ជា​អង្គការ​ចម្រុះ​នៅ​កម្ពុជា​​មួយ​ ដែល​​មាន​​សមាជិក​២៣ សមូហភាព​ជួយ​ជនរង​គ្រោះក្នុង​របប​ខ្មែរ​ក្រហម(CKRV) និង​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ(FIDH) បង្ហាញ​ការព្រួយ​បារម្ភ​របស់​ពួក​គេ​អំពី​ភាព​បរាជ័យ​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដើម្បី​អនុម័ត​នូវ​វិធាន​ផ្ទៃ​ក្នុង​របស់​ពួក​​​​​​​​​​​​​​​​​​​​​គេ។ វិធាន​​ទាំង​នោះ​គឺ​តម្រូវ​ឲ្យ​ចាប់​ផ្តើម​ស៊ើប​អង្កេត និង​ចោទ​ប្រកាន់​លើ​ជន​ទាំង​ឡាយ​ណា​ដែល​មាន​ទំនួល​ខុស​ត្រូវ​ធំ​បំផុត​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​។

    អានបន្ត
  • ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ២០០៦​

    ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ២០០៦​

    ប្រជា​ពល​រដ្ឋ​កម្ពុជា​រាប់​ពាន់​នាក់​មក​ពី​ទូទាំង​ប្រទេស​ រួម​ទាំង​សកម្ម​ជន​សហគ​មន៍​ សមាជិក​សហជីព​ សិស្ស​-និស្សិត​ និង​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ពហុ​កីឡា​ដ្ឋាន​អូ​ឡាំ​ពិក​ ក្រុង​ភ្នំ​ពេញ​ នៅ​ថ្ងៃ​អាទិត្យ​ ទី​១០​ ខែ​ធ្នូ​ ដើម្បី​ប្រា​រព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ។​ អង្គ​ការ​ជាង​ ៧០​ បាន​រួប​រួម​គ្នា​រៀប​ចំ​ទិ​វា​នេះ​ ក្រោម​មូល​បទ​ "​ យើង​ទាំង​អស់​គ្នា​ជា​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ "​ ។​ ព្រឹត្តិការណ៍​ពេញ​មួយ​ថ្ងៃ​នេះ​ សំដៅ​ទទួល​ស្គាល់​និង​លើក​ស្ទួយ​តួនាទី​ដ៍​មាន​តម្លៃ​របស់​​ប្រជា​ពល​រដ្ឋ​កម្ពុជា​ពី​គ្រប់​មជ្ឈដ្ឋាន​ ក្នុង​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​ ។​ ទិ​វា​នេះ​នឹង​ស​រ​សើរ​ដល់​សមិទ្ធិ​ផល​ខាង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​វា​ផ្តោត​ទៅ​លើ​បញ្ហា​សំខាន់​ៗ​ ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​កំពុង​ប្រឈម​មុខ​សព្វ​ថ្ងៃ​ផង​ដែរ​ រួម​ទាំង​ការ​លួច​បន្លំ​និង​ការ​កេង​ប្រវ័ញ្ច​យក​ដី​ធ្លី​និង​ធន​ធាន​ធម្ម​ជាតិ​ ការ​ដាក់​កំហិត​លើ​សេរី​ភាព​បញ្ចេញ​មតិ​ សេរី​ភាព​បង្កើត​សមា​គម​ និង​ជួប​ប្រជុំ​ និង​ការ​រំលោភ​លើ​សិទ្ធិ​ការ​ងារ​ ។

    អានបន្ត
  • ឱ​កាស​ទិ​វា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០​ ធ្នូ​ ឆ្នាំ​២០០៦​ ខួប​លើក​ទី​៥៨​

    ឱ​កាស​ទិ​វា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០​ ធ្នូ​ ឆ្នាំ​២០០៦​ ខួប​លើក​ទី​៥៨​

    នៅ​ក្នុង​ឱ​កាស​ទិ​វា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០​ ធ្នូ​ ឆ្នាំ​២០០៦​ ខួប​លើក​ទី​៥៨​ នូវ​សេច​ក្តី​ថ្លែង​ការណ៍​ជា​សាកល​ស្តី​ពី​ សិទ្ធិ​មនុស្ស​ ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​ធ្នូ​ ឆ្នាំ​១៩៤៨​ ។​ គណៈ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​ នៃ​អង្គ​ការ​-សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​ជា​សម្ព័ន្ធ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ច្បាប់​មួយ​ចំនួន​២៣​ សូមសំដែង​នូវ​ការ​សរសើរ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបាល​ ក្នុង​ការ​ជួយ​ឲ្យ​មាន​ការ​រីក​ចំរើន​ខ្លះៗ​នៅ​ការ​គោរព​សិទ្ធិ​មនុស្ស​ ។​ ទោះ​បី​ជា​យ៉ាង​ណា​ក៍​ដោយ​ យើង​ឃើញ​នៅ​មាន​ឧបសគ្គ​រាំង​ស្ទះ​ជា​ច្រើន​ដល់​ដំណើរ​ការ​អនុវត្ត​គោល​ការណ៍​គោរព​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ គោល​ការណ៍​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ។​

    អានបន្ត
  • កម្ពុជា​៖ ការលក់​ដូរទ្រព្យ​សម្បត្តិ​រដ្ឋខុស​ច្បាប់ទៅ​ឲ្យ​ឈ្មួញ​ឯក​ជន​គឺ​រំលោភ​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាជន

    កម្ពុជា​៖ ការលក់​ដូរទ្រព្យ​សម្បត្តិ​រដ្ឋខុស​ច្បាប់ទៅ​ឲ្យ​ឈ្មួញ​ឯក​ជន​គឺ​រំលោភ​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាជន

    គណ​កម្មាធិការ​សិទ្ធិ​មនុស្ស​អាស៊ី​(AHRC) កំពុង​ធ្វើ​សំនេរ​ឆ្លើយ​តប​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​ថ្ងៃ​ទី​៥​ធ្នូ​របស់​អ្នក​ ដែល​ក្នុង​នោះ​អ្នក​បាន​បង្ហាញ​ការ​គាំ​ទ្រ ​ប្រឆាំង​នឹង​ការ​លក់​ដី​សាធារណៈ​១១៥​ហិចតា​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ស្រុក​បរ​កែវ ខេត្ត​រតន​គិរី ប្រទេស​កម្ពុជា។ អ្នក​នឹង​យក​ដី​ជាប់​ពាក់​ព័ន្ធ​នោះ​មក​វិញ ដែល​វា​ជា​កម្ម​សិទ្ធិ​របស់​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន​៨៤០​នាក់​នៅ​ភូមិ​ជ្រុង​និង​ភូមិ​កា​ចក​ក្នុង​ស្រុក​បរ​កែវ ត្រូវ​បាន​លោក​ពុយ យ៉ុង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​លំជរ ស្រុក​អូរ​យ៉ាដាវ​លក់​ដោយ​ខុស​ច្បាប់​ឲ្យ​ឈ្មួញ​ម្នាក់​ឈ្មោះ​គឹម ម៉ៅ​ក្នុង​តម្លៃ​៣០០​ដុល្លា​ក្នុង​មួយ​ហិចតា​។

    អានបន្ត
  • បង្ហោះ​ខ្លែង​ដើម្បី​សេរី​ភាព​

    បង្ហោះ​ខ្លែង​ដើម្បី​សេរី​ភាព​

    កាល​ពីថ្ងៃ​ទី​ ២៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០០៦​ អង្គ​ការ​ អា​ហ្វេក​ ដែល​មាន​សមា​ជិក​ប្រមាណ​២៣​ អង្គការ​ បាន​ប្រារព្ធ​នូវ​យុទ្ធនា​ការ​បង្ហោះ​ខ្លែង​ដើម្បី​សេរី​ភាព​ នៅ​មុខ​រដ្ឋ​សភា​ជាតិ​ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់​ដោយ​អាជ្ញា​ធរ​ ។ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​សូម​ថ្កោល​ទោស​ចំពោះ​ទង្វើ​របស់​អាជ្ញា​ធរ​ក្រុង​ភ្នំ​ពេញ​ក្នុង​ឥរិ​យា​បថ​ផ្តាច់​ការ​ ដែល​ចាប់​ក្តោប​យក​អំណាច​ និង​សិទ្ធិ​សេរី​ភាព​របស់​ពល​រដ្ឋ​ខ្មែរ​ធ្វើ​ជា​កម្ម​សិទ្ធិ​ដាច់​មុខ​ ។​ ម្យ៉ាង​វិញ​ទៀត​ទង្វើរ​បែប​នេះ​គឺ​កាន់​តែ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ពី​មុខ​មាត់​ផ្តាច់​ការ​របស់​រដ្ឋា​ភិបាល​ ដែល​គ្រប់​គ្រង​ដោយ​លោក​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ។​

    អានបន្ត
  • អានបន្ត
  • កម្ពុជា​៖ ព្រះរាជ​អាជ្ញា​មានតួ​នាទី​ដើម្បី​ចោទ​ប្រកាន់​គ្រប់​ករណី​ទាំង​អស់

    កម្ពុជា​៖ ព្រះរាជ​អាជ្ញា​មានតួ​នាទី​ដើម្បី​ចោទ​ប្រកាន់​គ្រប់​ករណី​ទាំង​អស់

    គណ​កម្មាធិការ​សិទ្ធិ​មនុស្ស​អាស៊ី​(AHRC) មាន​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​​​កង្វះ​ខាត​ចំណាត់​ការ​ជាក់​ស្តែង​របស់​ព្រះ​រាជ​អាជ្ញា​លើ​ករណី​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ង​ន់ថ្មីៗ​​ចំនួន​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ គណ​កម្មាធិការ​ប្រាថ្នា​ចង់​ក្រើន​រំឭក​ដល់​ព្រះ​រាជ​អាជ្ញា​ថា រដ្ឋ​តម្រូវ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​គ្រប់​ករណី​ទាំង​អស់​ពេល​ដែល​​ភស្តុតាង​នៃ​ការ​ប្រព្រឹត្ត​បទ​ល្មើស​មាន​គ្រប់​គ្រាន់ ដោយ​មិន​គិត​អំពី​ការ​បង់​ប្រាក់​របស់​ជន​ជាប់​ចោទ​ឲ្យទៅ​ជន​​រង​គ្រោះ ឋានៈ​របស់​ជន​ជាប់​ចោទ​ជា​មន្ត្រី​រដ្ឋ ឬ​ស្ថា​ប័ន​ដទៃ​ទៀត​។ តាម​ពិត​ទៅ​នៅក្នុង​ករណី​បែប​នេះ រដ្ឋ​មាន​កាតព្វ​កិច្ច​ពិសេស​ដើម្បីធា​នា​ថា អយ្យការ​បាន​អនុវត្ត​តាម។

    អានបន្ត
  • ១០០០ថ្ងៃក្នុងពន្ធនាគារ ប៊ន សំណាង និងសុខ សំអឿន គេ​ត្រូវតែ​ដោះលែង

    ១០០០ថ្ងៃក្នុងពន្ធនាគារ ប៊ន សំណាង និងសុខ សំអឿន គេ​ត្រូវតែ​ដោះលែង

    នា​ខួប​១០០០ថ្ងៃ​នៃ​ការ​ចាប់​ខ្លួន​ប៊ន សំ​ណាង និ​ងសុខ សំ​អឿន អង្គការ​លីកាដូ​ជម្រុញ​ឲ្យ​តុលាការ​ឧទ្ធរណ៍​ពិចារណា​ឲ្យ​បាន​ទៀង​ទាត់​ចំពោះ​ករណី​របស់​បុរស​ទាំង​ពីរ​នាក់ និង​ដោះ​លែង​ពួក​គេ។ នៅ​ក្នុង​ថ្ងៃ​នេះ ថ្ងៃ​ទី​២៣​តុលា​ គឺ​ជា​ថ្ងៃ​ទី​១០០០​ដែល​ប៊ន សំ​ណាង និង​សុខ សំអឿន​បាន​ជាប់​នៅ​ក្នុង​ឃុំ​ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​របស់​ពួក​គេ​ នៅ​ថ្ងៃ​ទី​២៨​មករា​២០០៤​ពី​បទ​ចោទ​ប្រកាន់​ថា​បាន​សម្លាប់​លោក​ជា វិជ្ជា ជា​មេ​ដឹក​នាំ​សហជីព​សេរី​កម្មករ​ដ៏​លេច​ធ្លោ​ម្នាក់​។ បច្ចុប្បន្ន ពួក​គេ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​ពី​បទ​មនុស្ស​ឃាត បើ​ទុក​ណា​មាន​ភស្តុតាង​យ៉ាង​ច្រើន​ដែល​បញ្ជាក់​ថា​ពួក​គេ​គ្មាន​ទោស​ក៏​ដោយ​។ បុគ្គល​ជា​ច្រើន​រួម​មាន​ព្រះ​អតីត​មហាក្សត្រ នរោត្តម សីហនុ គ្រួសារ​របស់​លោក​ជា វិជ្ជា និង​សាក្សី​សំខាន់​ចំពោះ​ឃាតកម្ម​នេះ បាន​ប្រកាស​ថា​ពួក​គេ​គ្មាន​ទោស​ទេ។

    អានបន្ត
  • បុគ្គលិកនៃវិទ្យុ FMតាព្រហ្មត្រូវបានគម្រាមកំហែងដកចេញ បន្ទាប់ពីរិះគន់នាយករដ្ឋមន្ត្រី

    បុគ្គលិកនៃវិទ្យុ FMតាព្រហ្មត្រូវបានគម្រាមកំហែងដកចេញ បន្ទាប់ពីរិះគន់នាយករដ្ឋមន្ត្រី

    អគ្គ​នាយក និង​បុគ្គលិក​ដទៃ​ទៀត​នៃ​វិទ្យុ​របស់​គណ​បក្ស​ហ៊្វុន ស៊ិន​ប៉ិច​ ”វិទ្យុតាព្រហ្ម” FM 95.5 ត្រូវ​បាន​គម្រាម​កំហែង​ដក​ចេញ​ដោយ​សារ​កា​ររិះគន់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។ សម្ព័ន្ធភាព​ដើម្បី​សេរី​ភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា(AFEC) ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដក​លោក​នរណឬទ្ធិ អានន្ទ​ដាយ៉ាស​ ជាអគ្គ​នាយក និង​បុគ្គលិក​ផ្សេងៗ​ទៀត​នៃ​ស្ថានីយ៏​វិទ្យុ​តាព្រហ្ម FM 95.5​ចេញ ​នៅ​ថ្ងៃ​ទី​១៩​តុលា​២០០៦​។

    អានបន្ត
  • កម្ពុជា​៖ រដ្ឋាភិបាល​ត្រូវតែ​ធ្វើអន្តរា​គមន៍​ដើម្បី​បញ្ចប់​អំពើ​ហិង្សា និង​ការ​បំពារ​បំពាន​ខុស​ច្បាប់​របស់​នគរបាល​ទៅ​លើ​អ្នក​បាតុ​កម្ម

    កម្ពុជា​៖ រដ្ឋាភិបាល​ត្រូវតែ​ធ្វើអន្តរា​គមន៍​ដើម្បី​បញ្ចប់​អំពើ​ហិង្សា និង​ការ​បំពារ​បំពាន​ខុស​ច្បាប់​របស់​នគរបាល​ទៅ​លើ​អ្នក​បាតុ​កម្ម

    នា​ពេល​រសៀល​ថ្ងៃ​ទី​១៦​តុលា កូដ​កម្ម​រយៈ​ពេល​មួយ​សប្តាហ៍​ ដែល​ធ្វើ​ឡើង​ដោយ​កម្មករ​នៅ​ឯ​រោង​ចក្រ​កាត់​ដេរ​ប្រាយ ស្កាយ ក្នុង​ខណ្ឌ​ដង្កោ រាជ​​ធានី​ភ្នំ​ពេញ ប្រទេស​កម្ពុជា បាន​ឈាន​ដល់​ការ​ប្រឈម​មុខ​ជា​ចំហ​ជា​មួយ​ការ​គ្រប់គ្រ​ង។ នៅ​ពេល​ដែល​អ្នក​ធ្វើ​កូដ​កម្ម​បាន​ទៅ​សុំ​ឲ្យ​សមាជិក​របស់​ពួក​គេ​ចេញ​ពី​រោង​ចក្រ​នោះ ប៉ូលីស​រាប់​រយ​នាក់​ដែល​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​បាន​មក​ដល់​កន្លែង​កើត​ហេតុ​។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo