-
សេចក្តីថ្លែងការណ៏រួម ៖ មុនទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន
ដោយសារអំពើហិង្សាលើសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិក្នុងឆ្នាំមុនមានការកើនឡើងយ៉ាងខ្លាំង ក្រុមអង្គការសិទ្ធមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយកាន់តែមានការព្រួយបារម្ភជាខ្លាំងចំពោះ ការកើនឡើងករណីនិទណ្ឌភាពនៃអ្នកប្រព្រឹត្តបទល្មើសទាំងនេះ។
អានបន្ត -
សេចក្តីថ្លែងការណ៍រួម ទាក់ទងទៅនឹងការបន្តទង្វើរខុសច្បាប់របស់អាជ្ញាធរខេត្តឧត្តរមានជ័យមកលើបុគ្គលិករបស់អង្គការសមធម៌កម្ពុជា
យើងខ្ញុំទាំងអស់គ្នាជាក្រុមអង្គការសង្គមស៊ីវិលដូចដែលបានរាយនាមខាងក្រោមសូមថ្កោលទោសចំពោះអាជ្ញាធរខេត្តឧត្តរមានជ័យ ដែលចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤ មកបានធ្វើការរារាំង បំពារបំពាន និងគំរាមកំហែងដល់បុគ្គលិកសិទ្ធិមនុស្ស។ ថ្មីៗនេះបុគ្គលិករបស់អង្គការសមធម៌កម្ពុជាបួនរូបបានចុះទៅធ្វើការសិក្សាស្រាវជ្រាវដល់មូលដ្ឋាន ក្នុងខេត្តឧត្តរមានជ័យទាក់ទងទៅនឹងផល់ប៉ះពាល់នៃការបណ្តេញចេញដោយបង្ខំ ដែលបណ្តាលមកពីគម្រោងដីសម្បទានសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍន៍ចំការដំណាំអំពៅ។
អានបន្ត -
សេចក្តីថ្លែងការណ៍រួមស្តីពី ជំហររបស់អង្គការសង្គមស៊ីវិលក្នុងការចូលរួមឃ្លាំមើលដំណើរការដោះស្រាយបញ្ហាលំនៅដ្ឋាននៅសហគមន៏បុរីកីឡា
យើងខ្ញុំទាំងអស់គ្នាជាអង្គការសង្គមស៊ីវិល រួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ម.ស.ម.ក(CCHR) សមាគមអាដហុក (ADHOC) សមាគមធាងត្នោត (STT) ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន (HRTF) និងគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) សូមប្រកាសអំពីជំហររួម ពាក់ព័ន្ធនឹងដំណើរការដោះស្រាយបញ្ហាលំនៅដ្ឋានជាមួយប្រជាពលរដ្ឋសហគមន៍បុរីកីឡាដែលនៅសេសសល់ដូចខាងក្រោម៖
អានបន្ត -
សេចក្តីថ្លែងការណ៍រួមស្តីពី សារាចរណែនាំរបស់ប្រធានរដ្ឋសភាមិនស្របតាមក្របខ័ណ្ឌច្បាប់ និងគោលការណ៏ប្រសិទ្ធិភាព តម្លាភាព និងប្រជាធិបតេយ្យ
ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាយល់ឃើញថា សារាចរណែនាំស្តីពីបែបបទការងារស្តីពីគណៈកម្មការនានានៃរដ្ឋសភា ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ចេញដោយប្រធានរដ្ឋសភា មិនស្របតាមគោលការណ៏ប្រជាធិបតេយ្យ តម្លាភាព ប្រសិទ្ធិភាព និងរដ្ឋធម្មនុញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភាដែលមានចំណុចសំខាន់ៗដូចខាងក្រោម៖
អានបន្ត -
របាយការណ៏លទ្ធផល នៃកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិបន្ទាប់ពីការត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់ឆ្នាំ២០១៤
ក្នុងខែមិថុនា ឆ្នាំ២០១៤ ក្រុមប្រឹក្សាសិទ្ធិមនុស្ស ("ក.ប.ស") អង្គការសហប្រជាជាតិ ("អ.ស.ប") បានបើកសម័យប្រជុំលើកទី២៦ របស់ខ្លួន។ ក្នុងអំឡុងពេលសម័យប្រជុំនោះ របាយការណ៍របស់ក្រុមការងារនៃដំណើរការត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់ ("យូភីអ") របស់កម្ពុជាត្រូវបានអនុម័តជាផ្លូវការ។ ក្នុងចំណោមអនុសាសន៍ទាំង ២០៥ ដែលរដ្ឋជាសមាជិក អ.ស.ប បានផ្តល់ឲ្យរាជរដ្ឋាភិបាលកម្ពុជា ("រដ្ឋាភិបាល") នោះ រដ្ឋាភិបាលសម្រេចទទួលយកចំនួន១៦៣ និងកត់សម្កាល់ចំនួន ៤២។
អានបន្ត -
សមាជិកក្រុមប្រឹក្សាខណ្ឌគណបក្សសង្គ្រោះជាតិទី១២ ដែលត្រូវបានចាប់ខ្លួន លើករណីហិង្សានៅស្ពាននាគ
នាព្រឹកនេះ សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខណ្ឌច្បារអំពៅនៃគណបក្សសង្គ្រោះជាតិ លោក ស៊ុំ វុទ្ធី ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើហិង្សាដែលបានកើតឡើងកាលពីថ្ងៃទី១៥ ខែកក្កដា នៅទីលានប្រជាធិបតេយ្យ។ លោក ត្រូវបានប្រពន្ធគាត់ឃើញចុងក្រោយនាព្រឹកនេះ ក្រោយពេលអ្នកស្រីបានទៅផ្សារ។ រូបថតបានលេចឡើងពីប្រភពសារព័ត៌មានរបស់រាជរដ្ឋាភិបាល ដោយបង្ហាញថាលោក វុទ្ធី នៅសាលាដំបូងរាជធានីភ្នំពេញ។ លោក ត្រូវបានបញ្ជូនខ្លួន និងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារម១ នៃព្រៃស។ លោក ស៊ុំ វុុទ្ធី ជាសមាជិកគណបក្សសង្គ្រោះជាតិទី១២ ហើយ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីហិង្សានៅទីលានប្រជាធិបតេយ្យ។
អានបន្ត -
ក្នុងឱកាសទិវាអន្តរជាតិប្រជាធិបតេយ្យ ម.ស.ម.ក សូមអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ចប់និទណ្ឌភាព
ក្នុងឱកាសទិវាអន្តរជាតិប្រជាធិបតេយ្យថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៤ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") សូមអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា ("រដ្ឋាភិបាល") ប្តេជ្ញាចាត់វិធានការជាក់លាក់ប្រឆាំងទៅនឹងការរីករាលដាលនិទណ្ឌភាពដែលបន្តញាំញីដល់ព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា")។
អានបន្ត