-
ម.ស.ម.ក សូមស្វាគម៏ចំពោះការដោះលែងអ្នកតវ៉ាទាំង ២៥នាក់ប៉ុន្តែ សូមថ្កោលទោសយ៉ាងខ្លាំងចំពោះការផ្តន្ទាទោសទៅលើពួកគាត់
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (\"ម.ស.ម.ក\") សូមស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះដែលបានព្យួរទោសអ្នកការពារសិទ្ធិមនុស្ស សកម្មជន និងអ្នកតវ៉ាទាំង២៥នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលធ្វើបាតុកម្មកាលពីខែវិថ្ឆកា ឆ្នាំ២០១៣ និងកាលពីដើមខែមករា ឆ្នាំ២០១៤ នៅក្នុងព្រះរាជាណាចក្រកម្ពុជា (\"កម្ពុជា\")។
អានបន្ត -
ម.ស.ម.ក សូមអំពាវនាវឲមានការលើកលែងបទ ចោទប្រកាន់ និងដោះលែងអ្នកទាំង២៣ នាក់ជាបន្ទាន់
ពៅមុនការររកាសសាលររមពលីអនរទំង២៣នារ់ ខដលនឹងររូវព្វីពឡីងពៅថ្ងៃទី ៣០ ខែឧសភា ឆ្នំ២០១៤ មជឈមណ្ឌលសិទធិមនុសសរមពុជា (“ម.ស.ម.រ”) សូមអំពាវនាវឱ្យមានការពលីរខលងការពោទររកាន់ និងព ោះខលងេួរគារ់ជារនាទន់។ តាមការឃ្លំពមីលររស់ ម.ស.ម.រ ពលីសវនាការអនរទំង២៣នារ់ពនាោះ បានរង្ហាញេីរងវោះភ្សតុតាង រ់រនទុរទំងរសុង ខដលជារតីបារមភ្ៃន់្ៃរពារ់េ័នធពៅនឹងឯររាជយភាេររស់រុលាការ ជាការរំពលាភ្រំពានដខដលៗពៅពលីសិទធិទទួលបានការជំនុំជរមោះព យយុរតិ្ម៌ររស់ជនជារ់ពោទ និងជាររមូវការរនាទន់សរមារ់ការេាបាលជំងឺដល់ជនជារ់ឃុំមួយចំនួនរនុងចំពោមអនរទំង២៣នារ់ពនាោះ។
អានបន្ត -
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិអំពាវនាវឲ្យរដ្ឋសភាពន្យារការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ទាំងបីពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ និងតុលាការ
យើងខ្ញុំជាអង្គការសង្គមស៊ីវិល និងសហជីពជាតិ គណៈកម្មការអ្នកច្បាប់អន្តរជាតិ ព្រមទាំងអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដូចមានរាយឈ្មោះនៅក្នុងសេចក្តីថ្លែងការណ៍រួមនេះសូមស្នើឲ្យរដ្ឋសភាពន្យារការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ដែលរដ្ឋសភាគ្រោងនឹងបើកសម័យប្រជុំពេញអង្គពិភាក្សាលើសេចក្តីព្រាងច្បាប់ទាំងនេះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ដោយសារតែសេចក្តីព្រាងច្បាប់ទាំងនេះពុំបានផ្សព្វផ្សាយជាសាធារណៈជាមុន ព្រមទាំងពុំបានបើកឲ្យមានកិច្ចពិគ្រោះយោបល់ជាចំហ និងទូលំទូលាយជាមួយសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ។ យោងតាមមាត្រាទី ៣៥ និងមាត្រាទី៤៩ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ("រដ្ឋធម្មនុញ្ញ") បញ្ញត្តថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមយ៉ាងសកម្មនៅក្នុងជីវភាពនយោបាយ និងមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ។
អានបន្ត -
សំណើឲ្យអាជ្ញាធរចាត់វិធានការចំពោះអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញទៅលើក្រុមគ្រួសារលោក លីស្រ៊ាខេង និងគ្រួសារពីរទៀត ដែលកំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន យុន សៀ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាព។
តបតាមកម្មវត្ថុ និងយោងខាងលើ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ដែលជាអង្គការមិនមែនរដ្ឋាភិបាល មិនចូលបក្សសម្ព័ន្ធ ធ្វើការលើកកម្ពស់ មិនការពារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស នៅកម្ពុជាសូមជម្រាបជូន ឯកឧត្តមមេត្តាជ្រាបថា ម.ស.ម.ក បានទទួលពាក្យសុំអន្តរាកមន៍របស់កញ្ញលី សៀវមិញ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ចំពោះករណីដេលក្រុមគ្រួសាររបស់លោកទទួលរងអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញជាច្រើនលើកច្រើនសារដោយសារករណីទំននាស់ដីធ្លីជាមួយក្រុមហ៊ុនយុន សៀ។
អានបន្ត -
ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ម.ស.ម.ក សូមអំពាវនាវឲ្យរដ្ឋាភិបាលគោរពសេរីភាពសារព័ត៌មាន និងធានានូវសុវត្ថិភាពរបស់អ្នកសារព័ត៌មាន
ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") សូមសំដែងការគាំទ្រ និងកោតសរសើរចំពោះអ្នកសារព័ត៌មាន និងអ្នកអាជីពខាងប្រព័ន្ធផ្សព្វផ្សាយ ផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា") ដែលទោះបីខ្លួនប្រឈមនឹងការគំរាមកំហែង អំពើហិង្សាកើតឡើងជាបន្តបន្ទាប់ក៏នៅតែរាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសផងដែរ។ ម.ស.ម.ក ក៏សូមអំពាវនាវឲ្យដល់រាជរដ្ឋាភិបាលកម្ពុជា("រដ្ឋាភិបាល") ធានានូវសេរីភាពសារព័ត៌មាននិងធានាសុវត្ថិភាពរបស់អ្នកសារព័ត៌មាន។
អានបន្ត