-
ម.ស.ម.ក រៀបចំសិក្ខាសាលាស្តីពី យុវជន និងកំណែទម្រង់ការបោះឆ្នោត
នៅថ្ងៃទី២០ និង២១ ខែមិថុនា ឆ្នាំ២០១៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (\"ម.ស.ម.ក\") នឹងរៀបចំសិក្ខាសាលាស្ដីពី \"យុវជន និងកំណែទម្រង់ការបោះឆ្នោត\" ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជនចូលរួមកំណត់ពីបញ្ហាព្រួយបារម្ភសំខាន់ៗដែលទាក់ទងកំណែទម្រង់ការបោះឆ្នោត និងបង្កើតអនុសាសន៍ ព្រមទាំងរៀនពីបញ្ហាសំខាន់ៗទាក់ទងការចូលរួមវិស័យនយោបាយ និងកំណែទម្រង់ការបោះឆ្នោត។
អានបន្ត -
ការវិភាគលើសេចក្តីព្រាងច្បាប់ទាំងបី ពាក់ព័ន្ធនឹងវិស័យតុលាការ
ការវិភាគផ្លូវច្បាប់នេះ មានបំណងត្រួតពិនិត្យទៅលើកម្រិតអំណាចរបស់អង្គនីតិប្បញ្ញត្តិ និង អង្គនីតិប្រតិបត្តិ នៅក្នុងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ ដែលទាក់ទងទៅនឹងអំណាចតុលាការ គឺសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និង ព្រះរាជអាជ្ញា និង សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ។
អានបន្ត -
ម.ស.ម.ក ទទូលបានថវិការខ្នាតតូចរបស់ រ៉ាយស៊ីង វ៉យស៍ និងសម្ពោធគម្រោងពង្រឹងអំណាចអ្នកសរសេរប្លុកស្រ្តីកម្ពុជា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នៅថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០១៤ នេះសម្ពោធគម្រាងថ្មីមួយរបស់ខ្លួន គឺគម្រោងពង្រឹងអំណាចអ្នកសរសេរប្លុកស្រ្តីកម្ពុជា និងប្រកាសជ្រើសរើសបេក្ខជនដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់គម្រោងនេះ។ គម្រោងនេះមានគោលបំណងពង្រឹងឲ្យមានការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងឥទ្ធិពលរបស់និស្សិតស្រីនៅសាកលវិទ្យាល័យដែលមកពីគ្រប់ទិសទីនៅកម្ពុជាតាមរយៈការបណ្តុះបណ្ដាលឲ្យស្ត្រីទាំងនេះក្លាយជាអ្នកសរសេរប្លុកនៅកម្ពុជា និងក្លាយជាអ្នកកាន់តែសកម្មនៅលើប្រព័ន្ធអ៊ីនធឺណិត។
អានបន្ត