-
នៅក្នុងឱកាសទិវាពលកម្ម ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤ នេះ ម.ស.ម.ក សូមអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងជាថ្មីបន្ថែមទៀតដើម្បីការពារសិទ្ធិរបស់កម្មករ
នៅក្នុងឱកាសទិវាពលកម្មថ្ងៃទី ១ ខែឧសភាឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) សូមអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា(រដ្ឋាភិបាល) ប្តេជ្ញាគោរព និងលើកកម្ពស់សិទ្ធិការងារនិងសិទ្ធិរបស់កម្មករនៅក្នុងព្រះរាជាណាចក្រកម្ពុជា (កម្ពុជា)។ ទោះបីជាការរំលោភបំពានសិទ្ធិមនុស្សមានការរីករាលដាលច្រើនយ៉ាងណាក្តី ក៏រដ្ឋាភិបាលបានអនុវត្តតិចតួចក្នុងការដោះស្រាយបញ្ហានានាឲ្យបានជាក់លាក់ថ្វីបើខ្លួនមានកាតព្វកិច្ចត្រូវបំពេញតាមផ្លូវច្បាប់ក៏ដោយ។
អានបន្ត -
ម.ស.ម.ក ថ្កោលទោសចំពោះការលើកឡើងជាថ្មីជុំវិញបម្រាមការជួបប្រជុំក្នុងរាជធានីភ្នំពេញ និងសូមទទូចឲ្យកងកម្លាំងសន្តិសុខបញ្ចៀសការប្រើអំពើហិង្សាហួសហេតុប្រឆាំងលើអ្នកតវ៉ា
នៅថ្ងៃនេះ មុនការប្រារព្ធទិវាពលកម្មអន្តរជាតិ និងជាថ្ងៃចាប់ផ្តើមដំបូងនៃយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស។ម.ក") ថ្កោលទោសជាខ្លាំងចំពោះការលើកឡើងជាថ្មីជុំវិញបម្រាមការជួបប្រជុំក្នុងរាជធានីភ្នំពេញ និងសូមទទូចឲ្យកម្លាំងសន្តិសុខបញ្ចៀសការប្រើអំពើហិង្សាហួសហេតុទៅលើអ្នកតវ៉ា។
អានបន្ត -
ក្តីព្រួយបារម្ភជុំវិញសេចក្តីព្រាងច្បាប់ឧក្រិតដ្ឋកម្មតាមប្រព័ន្ធបច្ចិកវិទ្យា
តបតាមកម្មវត្ថុខាងលើ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) សូមសម្តែងសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងជុំវិញបទបញ្ញត្តមួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែល ម.ស.ម.ក ទទួលបានច្បាប់ចម្លងមួយ ក្រោយពីឯកសារនវបានបែកធ្លាយដល់សាធារណជននៅដើមខែមេសា ឆ្នាំ២០១៤ ខណៈដេលរាជរដ្ឋាភិបាលកម្ពុជា("រដ្ឋាភិបាល") បានបដិសេធចេញផ្សាយចាសាធារណៈនូវច្បាប់ចម្លងផ្លូវការ។
អានបន្ត -
ម.ស.ម.ក សុមចូលរួមមរណៈទុក្ខគម្រប់ខួបពីរឆ្នាំនៃសកម្មជនបរិស្ថាន លោកឈុត វុទ្ធី និងថ្កោលទោសចំពោះវប្បធម៌អំពើហិង្សា និងនិទណ្ឌភាពដែលបន្តកើតមានឡើងនៅកម្ពុជា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") សូមចូលរួមរំលឹកខួបគម្រប់ពីរឆ្នាំនៃខាតកម្មរបស់លោកឈុតវុទ្ធីដែលបានស្លាប់នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ និងសូមចូលរួមមរណៈទុក្ខចំពោះការបាត់បង់រូបលោក។ ដើម្បីរំលឹកគុណូបការៈចំពោះរូបលោក ម.ស.ម.ក នឹងចូលរួមពិធីបុណ្យរំឮកខួបនៅថ្ងៃនេះ ដែលអង្គការការពារធនធានធម្មជាតិរៀបចំឡើងនៅភូមិវាលបី ឃំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាទីដេលលោកឈុតវុទ្ធី ត្រូវឃាតករបាញ់សម្លាប់។ យើងខ្ញុំ សូមលើកទឹកចិត្តដល់សាធារណជនឲ្យចូលរួមជាមួយយើងខ្ញុំដើម្បីគោរពវិញ្ញាណក្ខន្ធ របស់លោកនៅក្នុងពិធីបុណ្យនេះ ដែលមានការអញ្ជើញ និងនិម្ន្តចូលរួមពីសំណាក់សកម្មជនអ្នកគាំទ្រ ព្រមទាំងព្រះសង្ឃដែលធ្វើដំណើរមកពីគ្រប់មជ្ឈដ្នានទូទាំងប្រទេសមកកាន់ខេត្តកោះកុង ដើម្បីឧទ្ទិសកុសល និងបួងសួងសុំឲ្យវិញ្ញាណក្ខន្ធរបស់លោកដែលបនាបូជាអាយុជីវិតក្នុងបុព្វហេតុការពារព្រៃឈើរបស់ព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា") បានទៅកាន់សុគតិភព។
អានបន្ត -
ម.ស.ម.ក សូមអំពាវនាវឲ្យរដ្ឋសភាផ្អាកការអនុម័តច្បាប់ចំនួនបី ដែលទាក់ទងនឹងវិស័យតុលាការ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") ជំទាស់ទៅនឹងការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រោម និងព្រះរាជអាជ្ញា របស់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ ដែលពុំបានផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ទាំងនេះជាំមុន ព្រមទាំងពុំបានបើកកិច្ចពិគ្រោះយោបល់ជាចំហ និងទូលំទូលាយ។
អានបន្ត -
លិខិតចំហរស្តី ពីការព្រួបារម្ភចំពោះព័ត៌មានដែលថា មណ្ឌលអប់រំកែប្រែ ម.៣ ពំមានមធ្យោបាយដឹកជញ្ជូនជនត្រូវចោទចំនួន ២១ រូបដែលឃុំខ្លួន មកចូលរួមសវនាការជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ ខា
តបតាមកម្មវត្ថុ និងយោងខាងលើ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") សូមជម្រាបជូនឯកឧត្តម មេត្តាជ្រាបថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹក សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការជំនុំជម្រះលើសំណុំរឿងខាងលើ ហើយយើងខ្ញុំមានការព្រួយបារម្មណ៍ចំពោះព័ត៌មានដែលបានរាយការណ៍មកថាជនត្រូវចោទចំនួន២១រូប ដែលជាប់ទាក់ទងនិងសំណុំរឿងខាង ដែលកំពុងជាប់ឃុំខ្លួននៅមណ្ឌលអប់រំកែប្រែ ម.៣ (នៅត្រពាំងថ្លុង ខេត្តកំពង់ចាម អាចនឹងមិនត្រូវបានបញ្ជូនខ្លួនមកចូលរួមសវនាការរបស់ខ្លួននាពេលខាងមុខនេះទេ។
អានបន្ត