-
ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ លើលោក អៀង វុទ្ធី នាយកប្រតិបត្តិ អង្គការសមធម៌កម្ពុជា
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ បានចេញផ្សាយអត្ថបទក្នុងសារព័ត៌មានក្នុងស្រុកមួយចំនួន ដោយបានចោទប្រកាន់នាយកប្រតិបត្តិ អង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី ពីបទធ្វើសេចក្តីថ្លែងការណ៍ក្លែងក្លាយ និងបន្លំ ទាក់ទងទៅនឹងលោកឧកញ៉ា លី យ៉ុងផាត់ ដែលបណ្តាល អោយមាន "ការខូចខាតដែលមិនអាចស្រោចស្រង់វិញបាន" លើកេរ្តិ៍ឈ្មោះរបស់ លោកឧកញ៉ា ក៏ដូចជា អាជីវកម្មរបស់ក្រុមហ៊ុនស៊ូហ្គើរភ្នំពេញ។
អានបន្ត -
លិខិតចំហរបស់ ម.ស.ម.ក គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការដោះស្រាយទំនាស់ដីធ្លីនៅព្រះរាជាណាចក្រកម្ពុជា
យោងតាមកម្មវត្ថុខាងលើ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) សូមសម្ដែងនូវការគាំទ្រចំពោះប្រសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ដែលបានថ្លែងឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ឆ្នាំ២០១៤-២០១៨។ នាងខ្ញុំសូមសម្ដែងការគាំទ្រចំពោះការប្ដេជ្ញារបស់សម្ដេចក្នុងការស្វែងរកដំណោះស្រាយក្នុងទំនាស់ដីធ្លីនៅកម្ពុជា។ ទំនាស់ដីធ្លីបានញាំញីកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ប្រជាពលរដ្ឋកម្ពុជា។ មានតែដំណោះស្រាយជាក់លាក់តែម្យ៉ាងប៉ុណ្ណោះ ដែលអាចដោះស្រាយនូវបុព្វហេតុចម្បងនៃទំនាស់ដីធ្លីបាន ដែលបញ្ហាទាំងនេះត្រូវតែធ្វើការដោះស្រាយឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។
អានបន្ត -
តំណាងយុវជនគណបក្សសង្រ្គោះជាតិត្រូវបានបដិសេធសិទ្ធិទទួលការសួរសុខទុកពីក្រុមគ្រួសារ
អង្គការ លីកាដូ អំពាវនាវសើ្នសុំជាបន្ទាន់ដើម្បីឲ្យក្រុមគ្រួសារអាចចូលទៅសួរសុខទុក្ខតំណាងយុវជនរបស់ គណបក្សសង្រ្គោះជាតិទាំងបីនាក់ ដែលត្រូវបានគេឃុំខ្លួននាពេលថ្មីៗនេះនៅមណ្ឌលអប់រំកែប្រែទី១ ពន្ធនាគារព្រៃសរ។ លោក ឃិន ជំរឿន លោក នាង សុឃុន និងលោក សាន គីមហេង បច្ចុប្បន្នត្រូវបានគេឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការអស់រយៈ ១៨ថ្ងៃ ហើយក្រុមគ្រួសាររបស់អ្នកទាំងនោះ មិនត្រូវបានអនុញ្ញាតឲ្យចួលទៅសួរសុខទុក្ខនៅឡើយទេ។
អានបន្ត -
របាយការណ៍លទ្ធផលនៃសិក្ខាសាលាស្តីពី យុវជន និងកំណែទម្រង់ការបោះឆ្នោត
របាយកាណ៍នេះសង្ខេបពីបញ្ហា និងអនុសាសន៍ដែលយុវជនបានពិភាក្សា និងលើកឡើងនៅក្នុងសិក្ខាសាលាស្តីពី "យុវជន និងកំណែទម្រង់ការបោះឆ្នោត" ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០១៤ នៅរាជធានីភ្នំពេញ កម្ពុជា។ សិក្ខាសាលានេះរៀបចំឡើងដោយគម្រោងកៀរគរយុវជនជុំវិញកំណែទម្រង់ការបោះឆ្នោតរបស់ ម.ស.ម.ក ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹង និងជម្រុញឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ជាពិសេស យុវជនដែលកាន់តែមានសំឡេងច្រើនក្នុងការទាមទារឲ្យមានការផ្លាស់ប្តូរនៅក្នុងការជជែកពិភាក្សាអំពី កំណែទម្រង់ការបោះឆ្នោត ដើម្បីចូលរួមចំណែកបង្កើតអនុសាសន៍សំខាន់ៗ ដែលឆ្លុះបញ្ចាំងពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់។
អានបន្ត -
លិខិតចំហ សូមគោរពជូនឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីការអនុវត្តច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី
មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា (ម.ស.ម.ក) សូមសំដែងក្តីបារម្ភទាក់ទិនទៅនឹងការអនុវត្តច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ឆ្នាំ២០០៩។
អានបន្ត -
សូមដោះលែងអ្នកភូមិឡពាង និងដោះស្រាយបញ្ហាដីធ្លី
ក្រុមអង្គការសង្គមស៊ីវិលសូមអំពាវនាវឲ្យមានការដោះលែងអ្នកភូមិឡពាង ចំនួន ៥នាក់ ដែលត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំងចាប់ និងឃុំខ្លួនជាបន្តបន្ទាប់ ដោយសារបញ្ហាទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់អ្នកស្រី ជា ខេង ត្រូវជាភរិយារបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងសូមឲ្យមានការដោះស្រាយដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់។
អានបន្ត -
អង្គការ លីកាដូ ថ្កោលទោសចំពោះការបង្រ្កាបដោយហិង្សាលើការដើរ ហែក្បួនអហិង្សារបស់អ្នកភូមិ ឡ ពាង
អង្គការ លីកាដូ មានការមិនពេញចិត្តជាខ្លាំង ចំពោះការបំបែកយ៉ាងហិង្សាទៅលើអ្នកភូមិជាង ៥០នាក់ មកពីសហគមន៍ ឡ ពាង ក្នុងខេត្តកំពង់ឆ្នាំង ដែលបានចាប់ផ្តើមដង្ហែក្បួន ដោយអហិង្សាចម្ងាយ ៦០គីឡួម៉ែត្រ មកកាន់រាជធានីភ្នំពេញ ដើម្បីអំពាវនាវរកដំណោះស្រាយសម្រាប់ទំនាស់ដីធ្លីដ៏រាំុំរ៉ៃរបស់អ្នកទាំងនោះ។ អំឡុងពេលបំបែក អ្នកភូមិចំនួន ៣នាក់ (រួមទាំងប្តីរបស់តំណាងសហគមន៍ ឡ ពាង អ្នកស្រី អ៊ុំ សុភី) ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងខេត្ត។
អានបន្ត -
អង្គការសង្គមស៊ីវិលអំពាវនាវសុំឲ្យបើកកន្លែងបញ្ចេញមតិរាជធានីភ្នំពេញឡើងវិញ
អង្គការសង្គមស៊ីវិល ដែលកំពុងធ្វើការលើវិស័យសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ អភិបាលកិច្ចល្អ និងអភិវឌ្ឈន៏ ក្នុងព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់រាជរដ្ឋាភិបាល កម្ពុជាឲ្យបើកកន្លែងបញ្ចេញមតិរាជធានីភ្នំពេញឡើងវិញ។
អានបន្ត