-
ឆ្នាំ២០១៤នាំមកនូវរលកថ្មីនៃជម្លោះដីធ្លីនៅកម្ពុជា
ចំនួនគ្រួសារ ដែលរងគ្រោះដោយសារជម្លោះដីធ្លីដេលពាក់ព័ន្ធនឹងរដ្ឋ និងភ្នាក់ងាររដ្ឋនៅក្នុងក្រៅប្រតែសកម្ពុជាចាប់តាំងពី ឆ្នាំ២០០០ បានកើនឡើងលើសកន្លះលាននាក់ហើយ គិតមកត្រឹមខែមិនា នេះដោយយោងតាមទិន្នន័យដេលប្រមូលដោយអង្គការលីកាដូ។
អានបន្ត -
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសូមពំពាវនាវឱ្យរដ្ឋសភាជាតិផ្អាកការអនុម័តច្បាប់ថ្មីទាំងឡាយ ដរាបណាបញ្ហាជាប់គាំងនយោបាយត្រូវបានដោះស្រាយ
ដោយសារសម័យប្រជំរដ្ឋសភាលើកទី២ នីតិកាលទី៥ នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា("រដ្ឋសភា") បើកសម័យប្រជុំនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា("ម.ស.ម.ក")សូមអំពាវនាវឱ្យរដ្ឋសភាផ្អាករាល់ការអនុមត័តច្បាប់ថ្មីទាំងឡាយ ដរាបណាបញ្ហាជាប់គាំងនយោបាយត្រូវបានដោះស្រាយ និងសមាជិកសភានៃគណបក្សនយោបាយទាំងពីរដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាខែកក្កដា ឆ្នាំ២០១៣ ទទួលយកអាសនៈរបស់ខ្លួននៅក្នុងរដ្ឋសភា។ ម.ស.ម.ក ព្រួយបារម្ភថា សេចក្តីព្រាងច្បាប់នឹងមិនត្រូវបានពិនិត្យពិច័យគ្រប់គ្រាន់ និងមិនបានឆ្លុះបញ្ចាំងឆន្ទៈរបស់ប្រជាពលរដ្ឋទាំងស្រុងនោះទេ ប្រសិនបើ មានតែតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ("ប្រ.ជ") អង្គុយនៅក្នុងរដ្ឋសភានោះ។
អានបន្ត -
កំណត់ត្រាសង្ខេបខែមីនា ឆ្នាំ២០១៤ ឯណាទៅយុត្តិធម៌ខ្ញុំ?
បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលបានប្រព្រឹត្តិទៅនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងមកនេះ ប្រជាពលរដ្ឋកម្ពុជាបានអនុវត្តនូវសិទ្ធិសេរីភាពខាងការជួបប្រជំក្នុងស្ថានភាពមួយដែលពុំធ្លាប់មានពីមុនមក។ ប៉ុន្តែ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ កងកម្លាំងរក្សាសន្តិសុខបានប្រើប្រាស់វិធីសាស្រ្តចាស់របស់ខ្លួនហើយបានប្រើកម្លាំងហួសហេតុម្តងហើយម្តងទៀតដើម្បីបង្រ្កាបទៅលើអ្នកតវ៉ា។ អំពើហិង្សាក្រោយការបោះឆ្នោតបានបណ្តាលឱ្យមានមនុស្ស ៦នាក់ស្លាប់ យ៉ាងហោចណាស់មនុស្សម្នាក់បានបាត់ខ្លួន និងមនុស្សរាប់សិបនាក់ទៀតរងរបួស។ប៉ុន្តែខណៈដែលអ្នកតវ៉ាបានត្រូវអាជ្ញាធរចាប់ខ្លួនព្រមទាំងប្រឈមនឹងការចោទប្រកាន់នាពេលបច្ចុប្បន្ននេះ គេពុំទាន់ឃើញចំណាត់ការឱ្យមានការស៊ើប អង្កេតឯករាជ្រមួយទៅលើករណីប្រើប្រាស់កម្លាំងសន្តិសុខ កម្ពុជានៅឡើយទេ។
អានបន្ត -
សេចក្តីថ្លែងការណ៍ រាជធានីផ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ម.ស.ម.ក សម្ពោធយុទ្ធនាការស្តីពី "ឯណាទៅយុត្តិធម៌ខ្ញុំ?"
ក្នុងឱកាសទិវាអន្តរជាតិ សិទ្ធិទទួលបានការពិត នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)សម្ភោធយុទ្ធនាការថ្មីមួយដែលមានចំណងជើងថា "ឯណាទៅយុត្តិធម៌ខ្ញុំ?" និងអំពាវនាវដល់ដៃគូ និងអ្នកគាំទ្រទាំងអស់ចូលរួមជាមួយ ម.ស.ម.ក ក្នុងការទាមទារនូវការពិត និងយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារអំពើហិង្សាពីសំណាក់កងកម្លាំងសន្តិសុខ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា")។
អានបន្ត -
លិខិតជាសាធារណៈទទូចឱ្យមានការស៊ើបអង្កេតជាបន្ទាន់ទៅលើការបាត់ខ្លួនរបស់ខឹមសូផាត
ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៤ - យើងខ្ញុំជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោមមានការព្រួយបារម្ភយ៉ាង ខ្លាំងចំពោះការបាត់ខ្លួនក្មេងប្រុសឈ្មោះ ខឹមសូផាត អាយុ ១៦ឆ្នាំ ដែលបានបាត់ខ្លួន ចាប់តាំងពីមានការបង្រ្កាបយ៉ាង ហឹង្សា ដោយកងសន្តិសុខរបស់អាជ្ញាធររដ្ឋមកលើកម្មកររោងចក្រដែលធ្វើការតវ៉ា កាលពីថ្ងៃទី៣ ខែមករ ឆ្នាំ២០១៤ នៅក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្តោយផ្លូវវេងស្រេង ក្នុងរាជធាំនីភ្នំពេញ។
អានបន្ត -
ម.ស.ម.ក រៀបចំសន្និសិទថារព័ត៌មាននៅថ្ងៃទី ២៤ ខែមិនា ដើម្បីដាក់ឱ្យដំណើរការ យុទ្ធនាការថ្មីមួយស្តីពី "ឯណាទៅយុត្តិធម៌ខ្ញុំ?"
ក្នុងឱកាសទិវាអន្តរជាតិ "សិទ្ធិទទួលបានការពិត" មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក")នឹងរៀបចំសន្និសិទសារព័ត៌មានមួយនៅថ្ងៃទី២៤ ខែមិនា ឆ្នាំ ២០១៤ដើម្បីដាក់ឱ្យដំណើរការនូវយុទ្ធនាការថ្មីមួយដែលមានចំណងជើងថា "ឯណាទៅយុត្តិធម៌ខ្ញុំ?"
អានបន្ត -
អង្គការលីកាដូអំពាវនាវស្នើសុំឱកាសឱ្យបានច្រើនសម្រាប់ស្តារសម្បទាដល់អញនកទោសជាស្រ្តី
ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤៖ ជាទិវាសិទ្ធិនារីអន្តរជាតិ អង្គការលីកាដូ អំពាវនាវស្នើសុំឱ្យអជ្ញាធរពន្ធនាគារផ្តល់ឱកាសឱ្យបានទូលំទូលាយក្នុងការស្តារសម្បទាដល់អ្នកទោសជាស្ត្រី ជាពិសេសអ្នកទោសស្ត្រីជអនីតិជនដើម្បីកសាងសមត្ថភាព និងផ្តល់ជំនាញសមរម្យដល់អ្នកទាំងនោះសម្រាប់ស្វែងរកការងារធ្វើ បន្ទាប់ពីពួកគេត្រូវបានដោះលែង។
អានបន្ត