កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក សម រង្ស៊ី និងសមាជិកសំខាន់ៗនៃចលនាសង្គ្រោះជាតិប្រាំរូបផ្សេងទៀតឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងការចោទប្រកាន់ថាមានផែនការផ្តួលរំលំរដ្ឋាភិបាល។ បុគ្គល ៦រូប «នឹងត្រូវបានសាកសួរទាក់ទងនឹងការបង្កើតចលនាសង្គ្រោះជាតិ ការញុះញង់ឱ្យមានចលាចលក្នុងសង្គម ការធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់»។ អ្នកទាំងនោះត្រូវចូលបង្ហាញខ្លួននៅតុលាការ ក្នុងខែឧសភា ប៉ុន្តែពុំមាននរណាចូលបង្ហាញខ្លួននោះទេ ដោយសារបុគ្គលទាំងនោះមិនស្ថិតនៅក្នុងប្រទេសឡើយ។
PPP | Fresh News | PPP
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ប្រធាន សម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលលើកកម្ពស់ពីកម្មសិទ្ធិដីធ្លី និងតស៊ូមតិពីសិទ្ធិកសិករ បានលើកឡើងពីការគំរាមកំហែង បន្ទាប់ពីត្រូវបានហាមឃាត់ពីការចុះសួរសុខទុក្ខកសិករនៅក្បែរទល់ដែនវៀតណាម។ លោកបាននិយាយថាពួកគាត់ត្រូវបានរារាំងដោយអាជ្ញាធរអំឡុងពេលគាត់ចុះបេសកកម្មក្នុងខេត្តតាកែវ ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង។
VOA | PPP | Khmer Times | VOD | RFA
-
រាជធានីភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
សាលាឧទ្ធរណ៍បានតម្កល់សេចក្ដីសម្រេច ក្នុងការបន្តឃុំខ្លួនអតីតអ្នករាយការណ៍វិទ្យុអាស៊ីសេរីពីរនាក់លោកអ៊ួន ឈិន និងលោកយាង សុធារិន ដែលស្ថិតក្នុងពន្ធនាគារពីបទចារកម្ម ដោយសាររងការចោទប្រកាន់ថាបានបញ្ជូនព័ត៌មានទៅ វិទ្យុអាស៊ីសេរី នៅសហរដ្ឋអាមេរិក បើទោះបីជា វិទ្យុអាស៊ីសេរី បានបិទការិយាល័យរបស់ខ្លួន នៅទីក្រុងភ្នំពេញ និងពុំបានប្រតិបត្តិការនៅកម្ពុជាក៏ដោយ។
-
ខេត្តបន្ទាយមានជ័យ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
បុរសម្នាក់មកពីខេត្តបន្ទាយមានជ័យ ឈ្មោះ ម៉ី វឿន ត្រូវបានចាប់ខ្លួន មួយថ្ងៃបន្ទាប់ពីត្រឡប់មកពីធ្វើការនៅប្រទេសថៃ និងត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នពាក់ព័ន្ធនឹងការជេរប្រមាថលោកនាយករដ្ឋមន្ត្រី នៅក្នុងវីដេអូឃ្លីបមួយនៅក្នុងហ្វេសប៊ុកកាលពីខែកុម្ភៈ ឆ្នាំ២០១៦។
PPP | Khmer Times | PPP | LICADHO
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ស្នងការនគរបាលរាជធានី លោក ជួន សុវណ្ណ បានបញ្ជាឱ្យអាជ្ញាធរនៅក្នុងទីក្រុងបន្តឹងការឃ្លាំមើលរបស់ពួកគេមកលើក្រុមមួយចំនួន រួមទាំង អង្គការសង្គមស៊ីវិល និងសហគមន៍ ដែលមានទំនោរប្រឆាំងក្នុងការប៉ុនប៉ងបង្ក «អស្ថិរភាពសង្គម ឬចលាចលនយោបាយ»។ លោក សុវណ្ណ អំពាវនាវឱ្យមានការចូលរួមឱ្យច្រើនក្នុងការរារាំងនូវការជួបប្រជុំ និងការតវ៉ាប្រឆាំងពាក់ព័ន្ធនឹងកូដកម្ម សិទ្ធិមនុស្ស ជម្លោះដីធ្លី និងការគោរពច្បាប់ការងារ។
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
មន្ត្រីនគរបាល និងកងសន្តិសុខរាជធានីភ្នំពេញបានដាក់របាំងតាមផ្លូវចូលទៅកាន់សាលាឧទ្ធរណ៍ ដែលរឿងក្ដីលើករណីលោកកឹម សុខាកំពុង តែធ្វើឡើង ដើម្បីរារាំងអ្នកកាសែត ក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ និងក្រុមសិទ្ធិមនុស្សចូលស្ដាប់សវនាការ។ នៅពេលដែលហ្វូងមនុស្សចាប់ផ្ដើមប្រមូលផ្ដុំគ្នានៅក្បែសួនច្បារវត្តបទុមលើផ្លូវសុធារស ក្រុមសន្តិសុខខណ្ឌដូនពេញបានព្យាយាមច្រានអ្នកគាំទ្រ និងមន្ត្រីគណបក្សសង្គ្រោះជាតិ និងរារាំងពួកគេមិនឱ្យផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន។
PPP | Khmer Times | VOD | RFA | Khmer Times
-
ខេត្តបន្ទាយមានជ័យ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
ឡុង សុគន្ធី សកម្មជនដីធ្លី តំណាងឱ្យប្រជាពលរដ្ឋជាង ៣០០ នាក់ ក្នុងជម្លោះដីធ្លីជាមួយនឹង អ្នកមានទ្រព្យ លោក សម សុផាណារិទ្ធិ នៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ខ្លួន ខណៈធ្វើការតវ៉ាប្រឆាំងទាមទារដំណោះស្រាយសម្រាប់ជម្លោះដីធ្លី និងត្រូវបានដាក់ឃុំខ្លួនបណ្ដោះអាសន្ន។ ក្រោយមក អ្នកស្រី ត្រូវបានចោទប្រកាន់ ពីបទប៉ះពាល់លើកម្មសិទ្ធិឯកជន និងបទធ្វើឱ្យខូចខាតដោយចេតនា និងត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ។
Khmer Times | PPP | LICADHO | Khmer Times
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អតីតក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិនៅក្នុងខេត្តប៉ៃលិន លោក ឈុន សិទ្ធី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទញុះញង់ឱ្យរំខានសន្តិសុខសង្គម និងបទប្រមាថអ្នករាជការសាធារណៈ ពាក់ព័ន្ធនឹងវីដេអូដែលគាត់បានបង្ហោះនៅលើហ្វេសប៊ុកកាលពីឆ្នាំ២០១៧។ លោកសិទ្ធី ត្រូវបានចាប់ខ្លួនកាលពីខែតុលា ក្នុងរយៈពេលតិចជាង ២៤ ម៉ោង បន្ទាប់ពីគាត់បង្ហោះវីដេអូនៅលើហ្វេសប៊ុកបដិសេធការអំពាវនាវរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យមន្ត្រីគណបក្សសង្គ្រោះជាតិចុះចូលជាមួយបក្សកាន់អំណាច។ នៅពេលនោះព្រះរាជអាជ្ញានិយាយថាលោកសិទ្ធីត្រូវបានចោទប្រកាន់ដោយសារវីដេអូនោះ។ ទោះយ៉ាងណាក៏ដោយលោកផេង ហេង មេធាវីរបស់លោកសិទ្ធី និយាយថាតុលាការហាក់ដូចជាបញ្ចូលវីដេអូឃ្លីបនេះជាមួយវីដេអូមុនៗ ដែលលោកសិទ្ធីបានបង្ហោះនៅលើហ្វេសប៊ុករបស់គាត់ ដែលបានបង្ហាញពីមន្រ្តីគណបក្សប្រជាជនកម្ពុជាឈ្លោះគ្នាជាមួយមន្ត្រីគណបក្សប្រឆាំងនៅសាលាឃុំ។
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការករណីបរិហាកេរ្តិ៍ជាសាធារណៈលើ អ្នកស្រី ដេបូរ៉ា គ្រីស័រ ស្ទីល និពន្ធនាយករងរបស់កាសែត ខេមបូឌា ដេលី ដែលបានបិទការផ្សាយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ដោយចោទប្រកាន់មន្ត្រីពន្ធដារពីការបែកធ្លាយឯកសារពន្ធ ៦,៣ លានដុល្លារ។ សវនាការត្រូវបានធ្វើឡើងដោយកំបាំងមុខ។ សវនាការនេះ នឹងត្រូវបន្តនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ប៉ុន្តែមកទល់ខណៈនៃការសរសេរនេះ ពុំមានការវិវឌ្ឍន៍បន្ថែមផ្សេងទៀតនោះទេ។
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
តុលាការកំពូលបានតម្កល់សាលដីកាសាលាឧទ្ធរណ៍កាត់ទោសអតីតប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី ជាប់ពន្ធនាគាររយៈពេល ២០ ខែពីបទបរិហារកេរ្តិ៍ និងបទញុះញង់ ក្រោយពីលោកសម រង្ស៊ី ហៅឃាតកម្មលើលោកកែម ឡី ជាអំពើ «ភេរវកម្មដែលគាំទ្រដោយរដ្ឋាភិបាល»។ សេចក្ដីសម្រេចពិន័យជាប្រាក់ចំនួន ១០ លានរៀលក៏ត្រូវតម្កល់ផងដែរ។
PPP | Khmer Times | PPP
-
ខេត្តស្វាយរៀង
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អ្នកភូមិបួននាក់មកពីខេត្តស្វាយរៀងត្រូវបានអាជ្ញាធរកោះហៅដើម្បីសាកសួរអំពីការជាប់ទាក់ទងទៅនឹងចលនាសង្គ្រោះជាតិ និងចេតនាដឹកនាំ «បដិវត្តពណ៌»។ ការកោះហៅសាកសួរកើតឡើងមួយថ្ងៃក្រោយពីអ្នកទាំងនោះបានដាក់ញ្ញត្តិនៅរាជធានីរួមជាមួយនឹងមនុស្សរាប់រយនាក់ផ្សេងទៀត នៅទីក្រុងភ្នំពេញ។
PPP | Khmer Times | RFA | PPP | Fresh News Asia | RFi
-
ខេត្តតាកែវ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
តំណាងបួននាក់ មកពីសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលបានចូលរួមក្នុងសិក្ខាសាលា ជាមួយសមាជិកសហគមន៍មូលដ្ឋាន ដើម្បីជជែកពិភាក្សាពីបញ្ហាដែលកសិករជួបប្រទះ ត្រូវបានសួរចម្លើយពីប៉ូលីស ក្នុងខេត្តតាកែវ កាលពីម្សិលមិញ។ សមាជិកអង្គការទាំងនេះ ត្រូវបានចោទប្រកាន់ថាបានខកខានក្នុងការទទួលបាននូវការអនុញ្ញាតឱ្យជួបជុំ ហើយត្រូវបានសាកសួរថាតើ អង្គការរបស់ពួកគេមានជាប់ពាក់ព័ន្ធនឹង «ចលនា» គណបក្សប្រឆាំងដែរឬទេ?
-
ខេត្តត្បូងឃ្មុំ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អាជ្ញាធរខេត្ត បានរារាំងព្រឹត្តិការណ៍ពាក់ព័ន្ធនឹងសមភាពយែនឌ័រ ដែលរៀបចំឡើង ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ដោយ សម្ព័ន្ធសហគមន៍កសិករកម្ពុជា ថ្វីបើអង្គការនេះបានទទួលការអនុញ្ញាតឱ្យប្រារព្ធទិវានេះក៏ដោយ។
-
ខេត្តក្រចេះ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
ការប៉ះទង្គិចគ្នារវាងអ្នកភូមិ និងអាជ្ញាធរសាធារណៈកើតឡើងនៅលើផ្លូវជាតិលេខ ៧៦ ជិតឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ អ្នកភូមិទាំងនោះអំពាវនាវឱ្យមានដំណោះស្រាយលើករណីជម្លោះដីធ្លីដ៏យូរអង្វែងមកហើយ ជាមួយនឹងក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ដែលក្រុមហ៊ុននេះ កំពុងតែចាប់ផ្ដើមកាត់ចែកដី។ ព័ត៌មានខ្លះបានរាយការណ៍ថាមានអ្នកស្លាប់ ខណៈដែលអាជ្ញាធរបានបដិសេធថាពុំមានការស្លាប់នោះទេ។ មានអ្នកតវ៉ាមួយចំនួនរងរបួស ខណៈដែលមានអ្នកខ្លះត្រូវបានចាប់ខ្លួន និងឃុំខ្លួនបណ្ដោះអាសន្ន។ អង្គការសង្គមស៊ីវិល រួមទាំង ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ត្រូវបានរារំាងមិនឱ្យចុះស៊ើបអង្កេតព្រឹត្តិការណ៍នេះ និងហាមចូលទៅកាន់ទីតាំងកើតហេតុ ហើយអ្នកភូមិមួយចំនួនបានរាយការណ៍ថាខ្លួនត្រូវបានគំរាមកំហែងដោយអាជ្ញាធរ និងត្រូវបានប្រាប់ថាហាមនិយាយជាមួយអង្គការសង្គមស៊ីវិលអំពីរឿងនេះ។
Khmer Times | RFA | PPP | Fresh News Asia | RFI | WMC | PPP | Khmer Times | VOA
-
ខេត្តត្បូងឃ្មុំ
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
លោកគី រិទ្ធី ចៅក្រមស៊ើបអង្កេតបានសម្រេចបន្តឃុំខ្លួនលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ រយៈពេលប្រាំមួយខែទៀត ដោយសារតែអាចនឹងមានការស៊ើបអង្កេតបន្ថែមទៀត។ លោកផេង ហេង ជាសមាជិកម្នាក់ក្នុងចំណោមមេធាវីការពារលោកកឹម សុខា និយាយថាកូនក្ដីរបស់លោកនឹងប្ដឹងទាស់ការសម្រេចនេះ។ លោកកឹម សុខា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ហើយប្ដូរមកជាការដាក់ឃុំខ្លួនក្នុងផ្ទះវិញនៅក្នុងខែកញ្ញា ឆ្នាំ២០១៨។
-
រាជធានីភ្នំពេញ
ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស
អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានប្រកាសថាខ្លួននឹងបន្តកម្មវិធីដកហូតឯកសារពីពលរដ្ឋជនជាតិវៀតណាមរាប់ពាន់នាក់ ដែលពួកគេជាច្រើនបានរស់នៅក្នុងប្រទេសកម្ពុជាជាច្រើនជំនាន់មកហើយ ដែលការធ្វើបែបនេះនឹងធ្វើឱ្យពួកគេជាច្រើនគ្មានសញ្ជាតិយ៉ាងពិតប្រាកដ។
PPP | PPP | Khmer Times | Reuters
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
តុលាការកំពូលបានតម្កល់សាលដីកាផ្ដន្ទាទោសអតីតសមាជិកព្រឹទ្ធសភាគណបក្សសង្រ្គោះជាតិ លោកស្រី ថាក់ ឡានីដែលបាននិរទេសខ្លួន ឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ពាក់ព័ន្ធនឹងករណីចោទប្រកាន់នាយករដ្ឋមន្ត្រី ថានៅពីក្រោយឃាតកម្ម លើអ្នកវិភាគ លោកកែម ឡី ក្នុងឆ្នាំ២០១៦។ បច្ចុប្បន្ន អ្នកស្រី ថាក់ ឡានី កំពុងតែនិរទេសខ្លួននៅក្រៅប្រទេស។
WMC | Khmer Times | PPP | VOA | Fresh News
-
ខេត្តកណ្ដាល
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សាលាដំបូងរាជធានីភ្នំពេញ សាកសួរសមាជិក ៤នាក់ នៃសហព័ន្ធសហជីពមិត្តភាពកម្មករ រួមទាំង ថ្នាក់ដឹកនាំរបស់សហព័ន្ធនេះផង បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែកុម្ភៈ ដោយសារតែបានចាប់ផ្ដើមបាតុកម្មក្នុងរោងចក្រ។ បាតុកម្មនេះពាក់ព័ន្ធនឹងការដេញសមាជិករបស់ពួកគេពីរនាក់ចេញ ដែលការនេះកំពុងតែស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ការសាកសួរនេះធ្វើឡើង ដោយពុំបានផ្ដល់ដំណឹងដល់មេធាវីចុងចោទអំពីការសាកសួរ និងមេធាវីនោះក៏ពុំអាចចូលមើលសំណុំឯកសាររបស់អតិថិជនរបស់គាត់ផងដែរ ដែលនេះផ្ទុយពីច្បាប់ជាតិកម្ពុជា។
-
រាជធានីភ្នំពេញ
ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស
ព្រឹទ្ធសភាបានអនុម័តវិសោធនកម្មលើក្រមព្រហ្មទណ្ឌ ដើម្បីបញ្ចូលបទ «ប្រមាថព្រះមហាក្សត្រ» ក្នុងក្រមព្រហ្មទណ្ឌដោយអនុញ្ញាតឱ្យមានការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលប្រាំឆ្នាំ និងពិន័យជាប្រាក់ពី ៥០០ ដុល្លារទៅ ២.៥០០ ដុល្លារ។ នេះជាការរំលោភលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលរារាំងការផ្តន្ទាទោសព្រហ្មទណ្ឌក្នុងករណីបរិហារកេរ្តិ៍។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ក្រសួងព័ត៌មានបានណែនាំអង្គភាពព័ត៌មានទាំងអស់ដែលផ្សព្វផ្សាយឬ ផ្សព្វផ្សាយជាថ្មីម្ដងទៀត រាយការណ៍ព័ត៌មានស្ដីពីការប្រមាថព្រះមហាក្សត្រ នៅក្នុងអត្ថបទបោះពុម្ព តាមបណ្ដាញអនឡាញ ឬមធ្យោបាយផ្សេងៗទៀត គឺអាចចាត់ទុកថាបានល្មើសមាត្រាមួយនេះ។
PPP | Khmer Times | Reuters | PPP
-
រាជធានីភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថានគរបាលបានរកឃើញរូបភាពអាសអាភាសដែលខុសសីលធម៌របស់កម្ពុជា នៅក្នុងកុំព្យូទ័ររបស់អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីលោកអួន ឈិន។ រូបភាពទាំងនេះត្រូវបានចេញផ្សាយដោយសារព័ត៌មានហ្វ្រេសញូ។ ប្រតិកម្មរបស់ក្រសួងមហាផ្ទៃកើតឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរីផ្សាយថាអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប លោកអួន ឈិន និងយាង សុជាមេត្តា ត្រូវបានឃុំខ្លួនក្នុងក្រុងភ្នំពេញរយៈពេលបីខែដោយគ្មានមូលដ្ឋានត្រឹមត្រូវ។ លោកអួន ឈិន ត្រូវជាប់ចោទពីបទផលិតរូបភាពអាសអាភាស នៅខែមីនា ឆ្នាំ២០១៨។ អ្នកសារព័ត៌មានទាំងពីរត្រូវបានដោះលែងក្រៅឃុំបណ្ដោះអាសន្ននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។
Fresh News | Khmer Times | PPP