កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
ព្រះវិហារ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
លោក ស៊ុំ ម៉ឺន តំណាងសហគមន៍ដែលជាប់ពាក់ព័ន្ធក្នុងទំនាស់ដីធ្លី និងកូនប្រុសរបស់លោកឈ្មោះម៉ឺន មាន ត្រូវបានកងកម្លាំងប្រដាប់អាវុធចាប់ខ្លួននៅក្នុងឃុំយាង។ ពួកគាត់ត្រូវបានឃុំខ្លួនអស់មួយយប់ ហើយមន្ត្រីបានរាយការណ៍ថាលោក ស៊ុំ ម៉ឺន បានរត់គេចខ្លួននៅព្រឹកបន្ទាប់។ គ្រួសាររបស់លោក ស៊ុំ ម៉ឺន អះអាងថាលោកត្រូវបានកងកម្លាំងទាំងនោះវាយដំនៅពេលចាប់ខ្លួនរូបលោក។ នៅចន្លោះពីថ្ងៃទី១៦ ដល់ ទី២៧ ខែមករា អាជ្ញាធរបានចាប់ខ្លួនអ្នកភូមិចំនួន១៥នាក់ពីឃុំដដែលនោះ។ អ្នកភូមិទាំងនោះជាប់ពាក់ព័ន្ធក្នុងទំនាស់ដីធ្លីមួយជាមួយក្រុមហ៊ុន មេត្រីភាព កសិ-ឧស្សាហកម្ម ខូ.អិល.ធី.ឌី ដែលទទួលបានសម្បាទានដីពីរដ្ឋាភិបាលក្នុងឆ្នាំ២០១២។ អ្នកភូមិត្រូវបានចោទប្រកាន់ពីបទ «កាប់ឆ្ការដីព្រៃរបស់រដ្ឋ»។ អ្នកភូមិបួនរូប រួមទាំង លោកមឿន មាន កំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន និងប្រឈមនឹងទោសជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ដល់១០ ឆ្នាំ។
HRW | Al Jazeera | VOA
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរិះគន់អ្នកនយោបាយ បណ្តាញផ្សព្វផ្សាយព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាល និងអ្នកវិភាគដទៃទៀតដែលប្រើពាក្យ «របបក្រុងភ្នំពេញ» និង «របបលោកហ៊ុន សែន» ជំនួសពាក្យផ្លូវការ «រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា» ដោយចោទប្រកាន់ពួកគេពីការចាត់ទុករដ្ឋាភិបាលថាពុំស្របច្បាប់។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក អៀង ជលសា ត្រួវបានតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល៣ ឆ្នាំ និងបង្គាប់ឱ្យបង់ប្រាក់ចំនួន ៥លានរៀលដោយសារការប្រមាថព្រះមហាក្សត្រក្នុងខែមិថុនា ឆ្នាំ២០១៨តាមរយៈបណ្តាញហ្វេសប៊ុក ជាការរំលោភបំពាន « ច្បាប់ថ្មីស្តីពីការប្រមាថអង្គព្រះមហាក្សត្រ »។ នេះគឺជាការផ្តន្ទាទោសទីពីរក្រោមច្បាប់នេះ។
-
ភ្នំពេញ
ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស
មាត្រា ៤៥ នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានធ្វើវិសោធនកម្មដើម្បីផ្តល់អំណាចដល់នាយករដ្ឋមន្ត្រីក្នុងការស្នើអោយផ្តល់សិទ្ធិធ្វើនយោបាយវិញដល់អ្នកដែលត្រូវបានតុលាការហាមប្រាម នៅមុនពេលបំរាមជាផ្លូវការមកដល់។ ច្បាប់នេះចែងថា « បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។
-
ភ្នំពេញ
ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស
រដ្ឋសភាបានផ្តល់សច្ចាប័នលើសេចក្តីព្រាងវិសោធនកម្មច្បាប់ចំនួនពីរ ក្នុងគោលបំណងកែលម្អភាពជាតំណាង និងប្រសិទ្ធភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងការបោះឆ្នោតឃុំ/សង្កាត់ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងជាបន្តដើម្បីធ្វើវិមជ្ឈការអំណាច។ មាត្រា១៨ នៃ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានបង្កើនចំនួនសមាជិកក្រុមប្រឹក្សាថ្នាក់ខេត្តពី១៥ ទៅ២៧ នាក់ និងថ្នាក់ក្រុង ឬស្រុក និងចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ពីចំនួន១១នាក់ ដល់២១នាក់។ បទប្បញ្ញត្តិនៃវិសោធនកម្មទីពីរគឺការបន្ថយសុពលភាពនៃការចុះឈ្មោះអ្នកបោះឆ្នោតពីរយៈពេល៣៥ថ្ងៃ មកត្រឹម១៥ថ្ងៃវិញ នៅមុនការបោះឆ្នោតឃុំ/សង្កាត់ បន្ថយរយៈពេលនៃថ្ងៃធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតឃុំ/សង្កាត់ពីរយៈពេល១៥ ថ្ងៃ មកនៅសល់ត្រឹម ៨ ថ្ងៃ និងកម្រិតលើការប្រមូលផ្តុំ មកត្រឹមតែពីរដងក្នុងអំឡុងពេលធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតឃុំ/សង្កាត់។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
នគរបាលខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ បានបំបែកពិធីជួបជុំរម្លឹកខួបលើកទី៥ នៃការបង្ក្រាបទៅលើកម្មករកាត់ដេរនៅរោងចក្រយ៉ាកជិន (Yak Jin) ស្ថិតលើផ្លូវវេងស្រេង នៅក្នុងឆ្នាំ២០១៤ ដែលក្នុងអំឡុងពេលនៃការតវ៉ានោះមានអ្នកតវ៉ា៤នាក់បានស្លាប់ និងអ្នកតវ៉ាម្នាក់បានបាត់ខ្លួន។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោក គង់ ម៉ាស អតីតអនុប្រធានទទួលបន្ទុកការងារបោះឆ្នោត និងច្បាប់នៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរម្លាយ ត្រូវបានចាប់ខ្លួនពីបទប្រមាថរដ្ឋាភិបាល ញុះញង់ឱ្យមានការរើសអើង និងប៉ុនប៉ងផ្តួលរម្លំរដ្ឋាភិបាល បន្ទាប់ពីធ្វើការរិះគន់រដ្ឋាភិបាលនៅលើបណ្តាញហ្វេសប៊ុក។
-
រាជធានីភ្នំពេញ
ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស
ព្រឹទ្ធសភាត្រូវបានរាយការណ៍ថាបានអនុម័តលើ ការស្នើច្បាប់ថ្មី មានគោលបំណងតាមដានមើលលំហូរចូលសាច់ប្រាក់មកកាន់កម្ពុជា និងមកពីបរទេស ដើម្បីលុបបំបាត់ការគេចពន្ធ។ ច្បាប់នេះតម្រូវឱ្យបុគ្គល និងស្ថាប័នឯកជន ដែលផ្ដល់ ឬទទួលប្រាក់ក្នុងស្រុក ឬមកពីបរទេសឱ្យចុះឈ្មោះ។ ច្បាប់នេះ ក៏នឹងអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ និងក្រសួងហិរញ្ញវត្ថុ ក៏ដូចជា ធនគារជាតិកម្ពុជា ឃ្លាំមើលរាល់ប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិល និងឯកជន និងអាចត្រូវបានប្រើប្រាស់ជាឧបករណ៍ក្នុងការដាក់កំហិតការទទួលបាននូវការគាំទ្រផ្នែកហិរញ្ញវត្ថុពី បរទេស។
-
រាជធានីភ្នំពេញ
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
រ៉ាត់ រត្នមុនី ប្រធាន សហព័ន្ធសហជីពកម្មករសំណង់កម្ពុជា ត្រូវបានបញ្ជូនមកកាន់តុលាការ និងចោទប្រកាន់ពីបទញុះញង់ឱ្យមានការរើសអើងក្នុងការពាក់ព័ន្ធរបស់លោក ជាមួយនឹងដំណើរការផលិតនៃភាពយន្តឯកសារអំពីការជួញដូរផ្លូវភេទ។ ភាពយន្តឯកសារដែលមានចំណងជើងថា «ម្ដាយខ្ញុំ លក់ខ្ញុំ» មានបំណងចង់ប្រាប់ពីរឿងរ៉ាវនៃក្រុមគ្រួសារនៅកម្ពុជា ដែលលក់ព្រហ្មចារីរបស់កូនស្រីរបស់ខ្លួន ដែលកូនស្រីនោះក្រោយមកត្រូវបានបង្ខំចិត្តធ្វើការជាស្រីពេស្យា។ អាជ្ញាធរបានអះអាងថាអ្នកដែលត្រូវបានសម្ភាសន៍ក្នុងភាពយន្តឯកសារនេះ គឺទទួលប្រាក់ដើម្បីសម្ដែងក្នុងរឿងនេះ។ លោកមុនី ត្រូវបានចាប់ខ្លួននៅប្រទេសថៃមួយអាទិត្យមុន ជាកន្លែងដែលលោកព្យាយាមស្នើសុំសិទ្ធិជ្រកកោន។ លោក រ៉ាត់ រត្នមុនី ត្រូវបានដាក់ក្នុងការឃុំខ្លួនបណ្ដោះអាសន្ន។
-
រាជធានីភ្នំពេញ
ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស
ថ្នាក់ដឹកនាំសហជីពចំនួន ៦នាក់ (ជា មុនី, អាត់ ធន់, យ៉ាង សោភ័ណ្ឌ, ប៉ាវ ស៊ីណា, ម៉ម ញឹម និងរ៉ុង ឈុន) ត្រូវបានរកឃើញថាមានទោស ពីបទផ្ដើមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទធ្វើឱ្យខូចខាតមានស្ថានទម្ងន់ទោស បទគំរាមកំហែងថានឹងធ្វើឱ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ និងបទប្រើមធ្យោបាយដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ក្នុងអំឡុងការធ្វើបាតុកម្មតវ៉ានឹងលទ្ធផលការបោះឆ្នោត ឆ្នាំ២០១៣ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កាលពីឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។ ពួកគេទទួលទោស ២ឆ្នាំ ៦ខែ ដោយព្យួរទោស និងត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពិន័យរួមចំនួន ៣៥.០០០.០០០ រៀល (ប្រហែលជា ៨.៦០០ ដុល្លារសហរដ្ឋអាមេរិក) សម្រាប់សំណងជំងឺចិត្តដល់មនុស្សពីរនាក់ដែលរងរបួសក្នុងការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០១៤។ សវនាការ ត្រូវបានរិះគន់ថាពុំគោរពតាមបទដ្ឋានអប្បបរមាក្នុងការដាក់ភស្តុតាង និងក្នុងគោលបំណងហាមឃាត់សហជីពទាំងអស់នេះ ក្នុងការរៀបចំបាតុកម្មផ្សេងៗទៀតនៅអនាគត។
Reuter | PPP | Join Statement | PPP | Khmer Times
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អាជ្ញាធរ បានបដិសេធសំណើរបស់ពលរដ្ឋក្នុងការដង្ហែក្បួនដោយសន្តិវិធី ក្នុងតំបន់មួយចំនួននៅទីក្រុងភ្នំពេញ ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ ដោយបានលើកឡើងពី «ការព្រួយបារម្ភពីសាធារណៈ»។ ក្រុមបាតុកររាប់រយបាននាំគ្នាប្រមូលផ្ដុំគ្នា នៅទីលានប្រជាធិបតេយ្យនៅទីក្រុងភ្នំពេញ ជាកន្លែងដែលពួកគេអនុញ្ញាតឱ្យធ្វើបាតុកម្ម ដើម្បីទាមទារការគោរពសិទ្ធិមនុស្ស។ វត្តមានមន្រ្តីនគរបាលមានច្រើនលើសលប់។
VOA | PPP | VOA | PPP | Khmer Times
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
រដ្ឋាភិបាលបដិសេធសំណើររបស់អ្នកដឹកនាំ រណសិរ្សរំដោះជាតិខ្មែរ លោក សម សេរី ក្នុងការបង្កើតគណបក្សនយោបាយស្របច្បាប់មួយ និងការត្រលប់មកកាន់កម្ពុជាវិញដើម្បីចូលរួមក្នុងវិស័យនយោបាយ។
PPP | PPP | Khmer Times | RFA | Fresh News Asia | Vodhotnews
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោកនាយករដ្ឋមន្រ្តី ត្រូវបានរាយការណ៍ថាបានលើកឡើងថា អ្នកដែលចូលរួមក្នុងបាតុកម្មក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ ប្រឆាំងនឹង គណបក្សប្រជាជនកម្ពុជា និងអ្នកដែលបានចាកចេញទៅក្រៅប្រទេស «សំណាងហើយដែលគេចទាន់» ព្រោះថាមិនដូច្នោះទេ ពួកគេ «ប្រហែលជាបានរៀបចំបុណ្យសពរបស់ពួកគេហើយ»។
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
អាជ្ញាធរ បានហាមឃាត់អ្នកសារព័ត៌មានពីការប្រាស្រ័យទាក់ទងជាមួយក្រុមមនុស្ស ដែលត្រូវបានបង្ខំឱ្យប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យថ្មី ដើម្បីស្នើសុំមន្រ្តីរដ្ឋាភិបាលឱ្យស្វែងរកដំណោះស្រាយចំពោះទំនាស់ដីធ្លីរបស់ពួកគេ។ អ្នកសារព័ត៌មានដែលត្រូវបានហាមឃាត់ពីការចូលទៅកាន់កន្លែងនេះ។ អ្នកសារព័ត៌មានទាំងនេះ មកពីស្ថាប័នសារព័ត៌មានផ្សេងៗ ដូចជា វិទ្យុសំឡេងប្រជាធិបតេយ្យ ខ្មែរថាមស៍ និងភ្នំពេញប៉ុស្តិ៍។
-
ខេត្តព្រះវិហារ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
លោក ប៉ឹក សោភ័ណ្ឌ និង លោក លូត សាំង បុគ្គលិកពីរនាក់នៃអង្គការពន្លកខ្មែរ ត្រូវបាននាំយកមកឱ្យនូវដីកាកោះឱ្យបង្ហាញខ្លួនដើម្បីសាកសួរ នៅសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងបទចោទប្រកាន់ ពីបទសមគំនិតក្នុងអំពើចាប់ឃុំឃាំង និងការបង្ខាំងដោយខុសច្បាប់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ដែលកើតឡើងដោយសារជម្លោះដីធ្លីក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ដោយសារតែដីកានេះ សរសេរត្រកូលរបស់ លោកសោភ័ណ្ឌ និងព័ត៌មានផ្ទាល់ខ្លួនមិនត្រឹមត្រូវ លោកបដិសេធក្នុងការទទួលដីកានេះ ហើយស្នើឱ្យនគរបាលនាំយកទៅតុលាការវិញដើម្បីកែសម្រួល។ លោកពុំបានទទួលនូវដីកាថ្មីនោះទេ។ បន្ថែមពីលើនោះ យ៉ាងហោចណាស់សមាជិកសហគមន៍ ៤នាក់ មកពីក្រុមជនជាតិដើមភាគតិចគួយ ក៏បានទទួលដីកាទាក់ទងនឹងបទចោទក្នុងអំពើចាប់ឃុំឃាំង និងការបង្ខាំងដោយខុសច្បាប់នេះដែរ។
PPP | RFA | SEA-GLobe | Khmer Times | PPP | HRW | VOD | VOA | RFA
-
រាជធានីភ្នំពេញ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
សកម្មជនដីធ្លីចំនួន ៣នាក់ ត្រូវបានអាជ្ញាធរខ័ណ្ឌដូនពេញ ឃុំខ្លួនមួយរយៈពេលខ្លី ដោយសារតែពួកគេព្យាយាមដាក់ញត្តិទៅកាន់ផ្ទះរបស់នាយករដ្ឋមន្រ្តី នៅទីក្រុងភ្នំពេញ។ អ្នកទាំង ៣ គឺក្នុងចំណោមក្រុមបាតុករជាង ៣០នាក់ មកពីសហគមន៍ផ្សេងៗ នៅភ្នំពេញ និងកោះកុង ដែលបានប្រមូលផ្តុំគ្នានៅមុខផ្ទះរបស់នាយករដ្ឋមន្រ្តី ដើម្បីទាមទារឱ្យមានដំណោះស្រាយចំពោះជម្លោះដីធ្លីដែលកើតឡើងជាយូរមកហើយរបស់ពួកគេ។
Reuters | PPP | CCHR (Joint statement) | PPP | Khmer Times | Fresh News
-
រាជធានីភ្នំពេញ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅសកម្មជនដីធ្លី មកពីបុរីកីឡា និងបឹងកក់ ចំនួន ៣ នាក់ បន្ទាប់ពីមានការដាក់ពាក្យបណ្ដឹងមកពីម្ចាស់ក្រុមហ៊ុន ផានអ៊ីមិច ដែលបានចោទប្រកាន់ពួកគេពីបទគំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។ សកម្មជនទាំងនោះមានដូចជា អ៊ឹម ស្រីទូច ស៊ា ណារ៉េត និងភោគ សុភីន។ អ្នកទាំង ៣ បានតវ៉ាប្រឆាំងនៅខាងមុខផ្ទះ អ្នកស្រី ស៊ុយ សុផាន នៅខ័ណ្ឌទួលគោក ២ ឬ ៣ ដង ក្នុងមួយខែ ក្នុងរយៈពេលកន្លងមក។ អ្នកស្រី ស៊ុយ សុផានបានចោទប្រកាន់ពួកគេថាបានគប់របស់របរដាក់ផ្ទះរបស់អ្នកស្រី។
VOA | PPP | Khmer Times | Khmer Times
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ប្រធានអង្គភាពអង្គរក្សរបស់នាយករដ្ឋមន្រ្តី ត្រូវបានតែងតាំងឲ្យដឹកនាំក្រុមមួយ ដែលមានតួនាទីបញ្ឈប់រាល់ការធ្វើបាតុកម្មនៅខាងមុខវិមានបស់លោកនាយករដ្ឋមន្រ្តី ក្នុងរាជធានីភ្នំពេញ។ សេចក្ដីសម្រេចនេះធ្វើឡើង បន្ទាប់ពីមានការរៀបចំធ្វើបាតុកម្មមួយចំនួន របស់សកម្មជនការពារសិទ្ធិដីធ្លី និងសហគមន៍ដែលរងគ្រោះដោយសារជម្លោះដីធ្លី។
PPP | Khmer Times | RFA
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ក្រសួងការងារ បានស្នើឱ្យក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ ហាមឃាត់ការចាក់បទ «ភ្ជុំបិណ្ឌនឹកស្រុក» ដែលបាននិយាយរៀបរាប់អំពីកម្មកររោងចក្រ ដែលពុំបានទទួលប្រាក់បៀវត្សរ៍មុនពេលភ្ជុំបិណ្ឌ និងការឈឺចាប់ដែលខ្លួនមិនអាចត្រលប់ទៅស្រុកកំណើតបានក្នុងពេលបុណ្យ។
RFA | LICADHO | Fresh News | VOD | RFA
-
ខេត្តសៀមរាប
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សាលាដំបូងខេត្តសៀមរាប បានផ្តន្ទាទោស អ្នកកាត់សក់អាយុ ៧០ ឆ្នាំ ម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ដោយសារតែបានផូសលើហ្វេសប៊ុក ជេរប្រមាថដល់ព្រះមហាក្សត្រ នរោត្តម សីហមុនី។ លោកត្រូវបានចាប់ខ្លួន ក្នុងខេត្តសៀមរាប នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ និងបានចោទពីបទប្រមាថព្រះមហាក្សត្រ (មាត្រា ៤៣៧ នៃក្រមព្រហ្មទណ្ឌកម្ពុជា)។ សំភី បានសារភាពថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ លោកបានប្រើគណនី «Ban Sophy» ចែកចាយនូវរូបភាព និងខ្លឹមសារដែលប្រមាថដល់ព្រះមហាក្សត្រ ពីគណនីហ្វេសប៊ុកមួយទៀតដែលមានឈ្មោះថា «Khmer Thacher» ។