កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • ខេត្ត​បាត់​ដំបង

    ខេត្ត​បាត់​ដំបង

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    គណៈកម្មាធិិការ​ជាតិ​រៀប​ចំាការ​បោះឆ្នោត តម្កល់​ការ​ចោទប្រកាន់​មកលើ​អតីត​មន្រ្តី​ គណបក្សសង្រ្គោះជាតិ ចំនួន ៥នាក់ មកពីខេត្ត​បាត់ដំបង ដោយ​សារតែ​ការពាក់ព័ន្ធ​នឹង​យុទ្ធនាការពហិការ​បោះឆ្នោត មាន​ឈ្មោះ​ថា «យុទ្ធនាការ​ម្រាម​ដៃ​ស្អាត» ប៉ុន្តែ​បានកាត់បន្ថយ​ប្រាក់​ពិន័យ​របស់​គេ។ គ.ជ.ប តម្កល់​ការពិន័យចំនួន ២.៥០០ ដុល្លារ មកលើ​ ជា ជីវ ថ្នាក់ដឹកនាំគណបក្ស​សង្រ្គោះជាតិ នៅ​ខេត្តបាត់ដំបង ​ខណៈ ដែល ប្រាក់ពិន័យរបស់ គ្រុយ គឹមសាំង និង ថោង សារឿន ត្រូវ​បានកាត់​បន្ថយមក​ត្រឹម ១.២៥០ ក្នុង​ម្នាក់។ ចំណែក​ប្រាក់ពិន័យ​របស់ ពៅ តាំង និង​ម៉ាង ឈុន ត្រូវ​បាន​លុប​ចោល។

    Khmer Times | Fresh News | NEC | DFDL | Khmer Times

  • ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    PPP | Khmer Times | NEC

  • ខេត្ត​បាត់​ដំបង

    ខេត្ត​បាត់​ដំបង

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    មានការរាយការណ៍ជាច្រើនអំពីបរិបទ​នៃ​ការបង្ខិតបង្ខំ និងការគំរាមកំហែងជា​ទូទៅ ក្នុងអំឡុងថ្ងៃបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ មាន​បុគ្គល​មួយ​ចំនួន ត្រូវបាន​រង​ការ​ចោទ​ប្រកាន់​ថា ពួក​គេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ទៅ​បោះ​ឆ្នោត អ្នក​ដទៃ​រង​ការ​គំរាម​កំហែង​ និង​សម្លុត​បំភ័យ​ មុន​ និង​អំឡុង​ពេល​បោះ​ឆ្នោត។ មាន​ការរាយការណ៍​ថា​មាន​មេឃុំ​មួយចំនួននៅខាងក្រៅមណ្ឌលបោះឆ្នោតដើម្បីគំរាមកំហែងអ្នកបោះឆ្នោតថែម​ទៀត​ផង។

    Khmer Times | VOA KH | VOA | PPP

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតប្លុកគេហទំព័រព័ត៌មានឯករាជ្យចំនួន១៥ ក្នុងនោះរួមទាំង​ វិទ្យុ​សំឡេងសហរដ្ឋអាមេរិក នៅមុនការបោះឆ្នោត និងក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ លិខិតជាផ្លួវការមួយច្បាប់របស់ក្រសួងព័ត៌មានដែល វិទ្យុសំឡេងសហរដ្ឋអាមេរិកទទួលបាន មានការបញ្ជាឱ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតប្លុក វិទ្យុ​សំឡេងសហរដ្ឋអាមេរិកជាភាសាខ្មែរ វិទ្យុអាស៊ីសេរី វិទ្យុ​សំឡេងប្រជាធិបតេយ្យ វិទ្យុវាយោ មនោរម្យដតអាំងហ្វូ​ គេហទំព័រព័ត៌មានបណ្តាញឯករាជ្យដើម្បីយុត្តិធម៌សង្គមនៅថ្ងៃទី២៨ ទី២៩ ខែកក្កដា ដែលជាថ្ងៃបោះឆ្នោត។ ប៉ុន្តែ ភ្នាក់ងារសារព័ត៌មួយចំនួនដែលជាទូទៅគាំទ្ររដ្ឋាភិបាល ដូចជា ខ្មែរថាមស៍ និងហ្រ្វេស ញូវ ពុំរងការប៉ះពាល់ឡើយ និងអាចបន្តប្រតិបត្តិការបានធម្មតា។

    VOA | Al Jazeera | Thmey Thmey | PPP | Fresh News

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    គណៈកម្មាធិការ​ជាតិ​រៀប​ចំការបោះឆ្នោត (គ.ជ.ប) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ព័ត៌មាន​​អំពាវនាវ​ឱ្យ​គណបក្ស​នយោបាយ បេក្ខជន ភ្នាក់ងារ​គណបក្ស​នយោបាយ អ្នកគាំទ្រ និង​សារព័ត៌មាន​ផ្សេងៗ រក្សាភាព​ស្ងប់ស្ងាត់​រយ​​ៈពេល ២៤ម៉ោង មុនថ្ងៃ​បោះឆ្នោត យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។​

    Fresh News ENG | NEC | Khmer Times | RFI

  • ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    Fresh News ENG | Fresh News | VOA | PPP

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    គណបក្សប្រជាជនកម្ពុជាស្នើឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់វិធានការច្បាប់ទៅលើអតីតមេធាវីគណបក្ស​ប្រឆាំង លោក ជួង ជូងី​ ដែលអំពាវនាវ​ឱ្យ​សាធារណជន​កុំទៅបោះឆ្នោត ដោយ​លើក​ឡើង​ថា ការ​អំពាវនាវ​នេះរំលោភមាត្រា១៤២ នៃច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្ត្រ។ គ.ជ.ប បាន​សំណូម​ពរ​បន្ថែម​ទៅ​ក្រសួង​ព័ត៌មាន ក្រសួង​មហាផ្ទៃ និង​ក្រសួង​ទូរគមនាគម​ ដើម្បី​ឲ្យ​ប្លុក​គណនី​ហ្វេសប៊ុក​របស់​លោក​ទៀត​ផង។​

    Khmer Times | PPP | Fresh News | Fresh News Eng | VOA | PPP | Fresh New Eng | Fresh New

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    តុលាការកំពូលបានបដិសេធសំណើសុំនៅក្រៅឃុំរបស់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូប គឺលោក អួន ឈិន និងលោកយាង សុធារិន ដោយបានលើកឡើងថាអ្នកសារព័ត៌មានទាំងពីររូបនេះអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ខណៈដែលការស៊ើបអង្កេតកំពុងបន្ត។

    RFA ENG | Fresh News | PPP | Vod Hot | Khmer Times

  • ខេត្ត​មណ្ឌល​គីរី

    ខេត្ត​មណ្ឌល​គីរី

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    មានការរាយការណ៍ថាមនុស្ស​របស់គណបក្សប្រជាជនកម្ពុជា (ប្រ.ជ) បានគំរាមបញ្ឈប់ផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី ប្រសិនបើពួកគាត់មិនបោះឆ្នោតឱ្យគណបក្ស ប្រ.ជ នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី​២៩ ខែ​កក្កដា ខាងមុខនោះទេ។​

    Khmer Times | VOA | RFI

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    តុលាការ​កំពូល​បាន​តម្កល់​ការ​កាត់ទោស​កាលពី​ខែ​មិថុនា ២០១៦ ទៅ​លើ​សកម្មជន​បីនាក់​របស់​អតីត​អង្គការ​មាតាធម្មជាតិ​ ដែល​ត្រូវ​បាន​រាយការណ៍​ថា​បាន​គ​ំរាម​បំផ្លិច​បំផ្លាញសម្ភារៈ​របស់​ក្រុម​ហ៊ុន​បូម​ខ្សាច់​ដាយរិក​ ​អាកសេស (Direct Access) ដែល​មាន​សញ្ជាតិ​វៀតណាម​។​ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦ តុលាការ​ខេត្ត​កោះកុង​បាន​កាត់ទោស​លោក​សាន់ ម៉ាឡា លោក​ទ្រី សុវិគា និង​លោក​ស៊ឹម សំណាង​ឱ្យ​ជាប់​ពន្ធនាគារ​​ ១៨ខែ ដោយ​ព្យួរ​ទោស​រយៈពេល​ប្រាំបី​ខែ។ ពួក​គេ​ត្រូវ​បាន​បង្គាប់​ឱ្យ​បង់​ប្រាក់​សំណង​ប្រមាណ​ជា ២៥.០០០ ដុល្លារ​ផងដែរ។ អ្នក​​ទាំង​បី​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​ខេត្ត​នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥ ក្រោយ​ពី​ពួកគេ​តវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន ដាយរិក​ អាកសេស បញ្ឈប់​ការ​បូម​ខ្សាច់​នៅ​ក្នុងឃុំ​អណ្ដូង​ទឹក ​ស្រុក​បទុម​សាគរ ក្នុង​ខេត្ត​កោះកុង។​

    VOA | PPP | Women Media Centre of Cambodia

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

    ថ្ងៃទី​៦ ខែកក្កដា ច្បាប់​ស្ដីពី​ប្រាក់ឈ្នួល​អប្បបរមា ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់។​ ថ្វី​បើ​​នេះជា​ការវិវឌ្ឍន៍​មួយ​គួរ​ឱ្យ​ស្វាគមន៍ ប៉ុន្តែ​បទបញ្ញត្តិ​ជា​ច្រើន​ដែល​មានក្នុង​ច្បាប់​នេះ នៅ​តែ​បរាជ័យ​ក្នុង​ការអនុលោម​តាម​​កាតព្វកិច្ចសិទ្ធិ​មនុស្ស​ រឹតបន្តឹង​សេរីភាព​បញ្ចេញមតិ​ និង​សេរីភាព​សមាគម​ហួសហេតុ។ ចំណុច​ទី១ របៀបរបប​នៃ​ការ​ចរចា​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា គឺធ្វើ​ឡើង​ប្រឆាំង​នឹង​ភាព​ជា​តំណាង​របស់​សិទ្ធិ​កម្មករ និង​ខ្វះខាត​នូវ​តម្លា​ភាព​ក្នុង​ដំណើរ​ការ​កំណត់ប្រាក់​ឈ្នួល​អប្បបរមា។ ច្បាប់​នេះ​ក៏បាន​រឹត​បន្តឹង​នូវ​ប្រភព​នៃ​ទិន្នន័យ​ដែល​អាច​ត្រូវ​បាន​ប្រើប្រាស់​ ក្នុង​ការ​កំណត់ប្រាក់ឈ្នួល។ បន្ថែម​ពី​លើ​នោះ​ ប្រាក់​ឈ្នួល​អប្បបរមានៅ​កម្ពុជា​គឺនៅតែ​ស្ថិតក្រោម​ប្រាក់ឈ្នួលដែលអាច​រស់បាន។

    Fresh News | Khmer Times | Fresh News | PPP | Japan Times | RFA

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នាយ​ក​រដ្ឋ​មន្ត្រី​បាន​បញ្ជា​ឱ្យ​មន្ត្រី​ធ្វើ​ការ​តាម​ដាន​ហ្វេសប៊ុក​ដើម្បី​រក​ភស្ដុតាង​ពាក់​ព័ន្ធ​ទៅ​នឹង​​យុទ្ធនាការ​ប្រឆាំង​ការ​បោះឆ្នោត​​ព្រម​ទាំង​ពាក្យ​ចចាម​អារាម​ដែល​គាត់​បាន​អះអាងថាត្រូវ​បាន​គេ​​ផ្សព្វផ្សាយ​តាមបណ្ដាញ​អ៊ីនធឺណិត​​ពាក់ព័ន្ធ​នឹង​​ទឹក​ថ្នាំ​​គ្មាន​គុណភាព​ដែលនឹង​ត្រូវ​ប្រើ​ដើម្បី​ជ្រលក់​ម្រាម​ដៃ​អ្នក​បោះ​ឆ្នោត។​

    Fresh News | PPP | VOD HOT | Khmer Times | VOA | PPP

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោកនាយករដ្ឋមន្រ្តី បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​តម្លើង​ប្រព័ន្ធ​តាមដាន​ឃ្លាំមើល ចំពោះ​សកម្មភាព​ហ្វេសប៊ុក ដើម្បី​ការពារ​រាល់សកម្មភាព​គំរាម​កំហែង​ដល់​ការអភិវឌ្ឍ​ប្រទេស​ជាតិ។ លោកនាយក​រដ្ឋ​មន្រ្តី បាន​លើក​ឡើង​ថា​ប្រព័ន្ធ​តាមដាននេះ គួរតែ​ត្រូវបានតម្លើង​ ដើម្បី​អាច​ដៅ​ទីតាំង​របស់​អ្នកប្រើ​ប្រាស់​ហ្វេសប៊ុកណា​ដែល​ចែក​ចាយ​ព័ត៌មាន​មិន​ពិត។

    RFI | PPP

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    គ.ជ.ប ចេញសេចក្ដីប្រកាសផ្ដល់ដំណឹង​ដល់​ គណ​ៈកម្មាធិការ​ដែល​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្តទាំង ២៤ ឱ្យ​ឃ្លាំមើល​វគ្គបណ្ដុះបណ្ដាល​ដល់​អ្នកស្ម័គ្រ​ចិត្ត​ឃ្លាំមើល អង្គការ​ខុមហ្រ្វែល ជា​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ឱ្យ​បានដិត​ដល់ បន្ទាប​់​ពី​អង្គការ​នេះ​បណ្ដុះបណ្ដាល​អ្នកស្ម័គ្រចិត្ត​ឲ្យ​ឃ្លាំមើល ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ដោយ​បាន​កត់សម្គាល់​ថា​ អង្គការ​នេះ​បាន​រំលោភ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ច្បាប់​បោះឆ្នោត និង​ច្បាប់​អង្គការ និងសមាគម។ អ្នក​នាំ​ពាក្យ​ គ.ជ.ប បាននិយាយថា​រាល់​អង្គការ​ទាំង​ឡាយ​ណា​ដែល​មាន​បំណង​ដាក់​អ្នកតាមដាន ដើម្បី​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត ត្រូវ​តែ​ចុះ​ឈ្មោះ​នៅ គ.ជ.ប។

    Womens Media Centre of Cambodia | PPP | Fresh News Asia | Fresh News ENG | Khmer Times

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    តុលាការកំពូល តម្កល់​ការផ្ដន្ទា​ទោស​មកលើ​ អ្នកវិភាគ​នយោបាយ លោក គឹម សុខ​ ដែលត្រូវ​បានដាក់ពន្ធនាគារ​ចំនួន ១៨ខែ ដោយ​សារ​បាន​អះអាង​ថាគណបក្សប្រជាជន​ នៅ​ពីក្រោយ​ឃាតកម្ម​របស់​ អ្នកវិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ លោក បណ្ឌិត កែម ឡី។​

    Khmer Times | Fresh News | PPP | Japan Times | RFA | VOD HOT

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ប្រជាពលរដ្ឋចំនួន ៣១៧ គ្រួសារ ក្នុងខេត្តកោះកុងបានធ្វើ​ដំណើរមកកាន់រាជធានីភ្នំពេញដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ក្នុងករណីទំនាស់ដីធ្លីមួយជាមួយក្រុមហ៊ុន ស្ករក្នុងខេត្តកោះកុង ប៉ុន្តែត្រូវបានអាជ្ញាធររារាំង។

    PPP | PPP | Khmer Times | CEN | Fresh News | Koh Santepheap

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ក្រសួងអប់រំ បាន​ផ្សព្វផ្សាយសេចក្ដីណែនាំ​ចេញកាលពីខែសីហា ឆ្នាំ២០១៥ ដោយ​យោង​ថា​ ​សាលា​នៅកម្ពុជា​ទាំង​អស់ ត្រូវបាន​ដាស់​តឿន​អំពី​បទបញ្ជា ដែល​ហាមឃាត់​យ៉ាង​ដាច់ខាត​រាល់​សកម្មភាព​របស់​សមាគម អង្គការ ឬ​ភ្នាក់ងារ​ណា​មួយ​ធ្វើ​ឡើង​ក្នុង​ស្ថាប័ន​អប់រំ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ។ សេចក្ដីណែនាំ​នេះ​បញ្ជាក់បន្ថែម​ថា នយោបាយក៏មិនត្រូវបានអនុញ្ញាត​នៅ​ក្នុងសាលា​រៀន​ដែរ និង​កត់សម្គាល់ថា​ សកម្មភាព​ទាំងអស់​​នោះ អាចនឹង​ត្រូវ​រង​វិធានការ​វិន័យ​យោង​តាម​ច្បាប់ ដែលនោះ​អាច​ជា​ការ​ពិន័យ​ជា​ប្រាក់ ឬ​ក៏អាច​នឹង​​ត្រូវ​ដកហូត​អាជ្ញាប័ណ្ណ​អប់រំចេញពី​ស្ថាប័ននោះ។

    PPP | Fresh News Asia | Freh New ENG | Khmer Times | WMC

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោក។ ដីកា​នេះ​ បង្គាប់​ឱ្យ​លោក រង្ស៊ី បង្ហាញខ្លួន​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃទី១៣ ខែកក្កដា។ ការចោទប្រកាន់នេះ ពាក់ព័ន្ធ​នឹង​សារ​នៅលើ​ហ្វេសប៊ុក​ដែលសរសេរ​ដោយ​លោក រង្ស៊ី ដែលលោក​បាន​អះអាង​ថា​ លិខិត​ពីព្រះមហាក្សត្រ នរោត្ដម សីហមុនី ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា គឺត្រូវបាន​ធ្វើឡើងដោយការ «បង្ខិតបង្ខំ»។

    VOD Hot | PPP

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    កែវ រតនា អតីត​ប្រធានកម្មវិធី នៃស្ថានីយ​វិទ្យុ​របស់​គណបក្ស​សង្រ្គោះជាតិ​ដែលត្រូវ​បាន​រំលាយ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សាកសួរ​ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ របស់​លោក កឹម សុខា។ លោក​និយាយថា «ខ្ញុំត្រូវបាន​សាកសួរ​នៅ​ថ្ងៃសុក្រ អស់រយៈពេលជាង ១ម៉ោង។ សំណួរ​ទាំង​អស់គឺពាក់ព័ន្ធ​នឹង​បទ​ក្បត់ជាតិរបស់ លោក កឹម សុខា។ សំណួរ​ខ្លះ សួរ​អំពី​គាត់ និង​សំណួរ​ខ្លះគឺអំពី​ការងាររបស់ខ្ញុំនៅឯគណបក្ស»។​

    PPP | Khmer Times | CEN | Fresh News | Koh Santepheap | PPP | Khmer Times

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    អៀង ជលសា ជាមនុស្សទីបីហើយដែលត្រូវបានចាប់ខ្លួនក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ ដែលទើបតែត្រូវបានអនុម័តនាពេលថ្មីៗនេះ ដោយសារការបង្ហោះហ្វេសប៊ុក។ លោក បានបង្ហោះហ្វេសប៊ុក ៣លើក ក្នុងខែមិថុនា ឆ្នាំ២០១៨ លើកទីមួយ បង្ហោះក្រដាសប្រាក់ ៥០០រៀល ដោយមានភ្ជាប់ព្រះឆាយាលក្ខណ៍របស់ព្រះមហាក្សត្រ លើកទីពីរ បង្ហោះរូបភាពដបទឹកសុទ្ធ និងថង់ប្លាស្ទិកដែលមើលទៅទំនងជាគ្រឿងញៀន ចំណែកលើកទីបីបង្ហោះសារគំរាមធ្វើឃាតព្រះមហាក្សត្រ និងព្រះមាតារបស់ព្រះអង្គ គឺព្រះមហាក្សត្រយានី នរោត្តម មុនីនាថ​ សីហនុ។ គាត់​រង​ការ​ចោទប្រកាន់ពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងគំរាមកំហែងថានឹងសម្លាប់»។ កាលពីថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៩ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ផ្ដន្ទា​ទោស ជលសារ ដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥លាន​រៀល ក្រោមបញ្ញត្តិ ប្រមាថព្រះមហាក្សត្រ។

    PPP | Khmer Times