កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
ក្រុមអង្គការសង្គមស៊ីវិលបានដង្ហែក្បួនប្រឆាំងនឹងច្បាប់អង្គការសមាគម
ការតស៊ូមតិ(ការតវ៉ា)
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនកាលពីថ្ងៃសុក្របានជួបជុំគ្នា នៅមុខរដ្ឋសភាបង្ហាញពីការមិនពេញចិត្ត និងស្នើសុំពន្យារពេលធ្វើច្បាប់អង្គការសមាគម។
-
-
គណបក្សសង្គ្រោះជាតិអំពាវនាវឲ្យរដ្ឋាភិបាល ច្រានចោលច្បាប់អង្គការសមាគម
ការតស៊ូមតិ(ការជួបប្រជុំ)
បន្ទាប់ពីកិច្ចប្រជុំជាមួយ អង្គការសង្គមស៊ីវិលចំនួន ១០ រួចមក ប្រធានគណបក្សសង្គ្រោះជាតិបានគាំទ្រសំណើសុំឲ្យច្រានចោលនូវសេចក្តីព្រាងច្បាប់អង្គការសមាគម។
-
លោកស្រី Wan Hea Lee អ្នកតំណាងការិយាល័យឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបង្ហាញនូវក្ដីកង្វល់ទៅលើសេចក្តីព្រាងច្បាប់អង្គការសមាគម
ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)
ទោះបីជាមានការព្រមានដោយក្រសួងការបរទេសកម្ពុជាកាលពីចុងខែកន្លងទៅចំពោះការរិះគន់ជាសាធារណៈទៅលើសេចក្តីព្រាងច្បាប់អង្គការ សមាគម ការិយាល័យឧត្តមស្នងការជាន់ខ្ពស់ អ.ស.ប ទទូលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបន្តការសួរដេញដោលទៅលើសេចក្តីព្រាងដ៏ចម្រួងចម្រាស់នេះ។
-
សេចក្តីថ្លែងការណ៍ចេញដោយអង្គការលើកលែងទោសអន្តរជាតិបានថ្លែងប្រទេសកម្ពុជាគួរតែដកសេចក្តីព្រាងច្បាប់អង្គការនិងសមាគមចេញ
ការតស៊ូមតិ(លិខិតចំហ)
សេចក្តីព្រាងច្បាប់អង្គការសមាគមត្រូវបានបង្កើតឡើងដើម្បីរឹតត្បិតសកម្មភាពស្របច្បាប់របស់សង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស ដែលជាការរំលោភបំពានសិទ្ធិសេរីភាព នៃការបង្កើតសមាគម ដែលជាសិទ្ធិការពារដោយលិខិតូបករណ៍សិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាជារដ្ឋហត្ថលេខី និងដោយរដ្ឋធម្មនុញ្ញ របស់ប្រទេសកម្បុជា ។ ក្នុងលិខិតចំហផ្ញើទៅកាន់រដ្ឋសភាកម្ពជា អង្គការអន្តរជាតិចំនួន ៣២ អង្គការជំរុញឲ្យច្រានចោលសេចក្តីព្រាងច្បាប់អង្គការសមាគម។
-
អង្គការសិទ្ធិមនុស្សជប៉ុន(Human Rights Now) នឹងជម្រាបនាយករដ្ឋមន្ត្រីជប៉ុនអំពីសេចក្តីព្រាងច្បាប់អង្គការ និងសមាគម
ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)
អង្គការ Human Rights Now ជប៉ុននឹងជម្រាបលោកនាយករដ្ឋមន្ត្រីជប៉ុនអំពីសេចក្តីព្រាងច្បាប់អង្គការសមាគម ដែលស្នើឡើងដោយរដ្ឋាភិបាល។
-
-
ម.ស.ម.ក ជំរុញឲ្យរដ្ឋសភាជាតិបញ្ឈប់ និងពិគ្រោះយោបល់ ឬក៏ច្រានចោលសេចក្តីព្រាងច្បាប់អង្គការសមាគម
ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)
ម.ស.ម.ក បានចេញផ្សាយវសេចក្តីថ្លែងការណ៍មួយបង្ហាញពីការព្រួយបារម្ភលើដំណើរការនៃច្បាប់អង្គការ ខណៈដែលច្បាប់នេះបានបញ្ជូនទៅដល់រដ្ឋសភា និងជំរុញតាមរយៈអនុប្រធានរដ្ឋសភា ដើម្បីឲ្យសភាឈប់ និងពិគ្រោះយោបល់ ឬច្រានចោលច្បាប់សមាគមអង្គការ ដើម្បីឲ្យកាន់តែមានតម្លាភាព និងត្រូវបានពិភាក្សាជាសាធារណៈ។
-
ក្រុមអង្គការសង្គមស៊ីវិលបានជួបប្រជុំជាមួយ លោក កឹម សុខា ទៅលើសេចក្តីព្រាងច្បាប់អង្គការ និងសមាគម
ការតស៊ូមតិ(ការជួបប្រជុំ)
ក្រុមអង្គការសង្គមស៊ីវិលបានបង្ហាញក្តីបារម្ភទាក់ទងនឹងច្បាប់ដែលអាចរឹតត្បិតសកម្មភាពរបស់ពួកគេ។ ឆ្លើយតបនឹងក្តីកង្វល់ទាំងនោះ លោក កឹម សុខា បាននិយាយថាច្បាប់អង្គការសមាគម មិនទាន់ចាំបាច់សម្រាប់កម្ពុជានៅឡើយទេ។
-
សេចក្តីព្រាងច្បាប់អង្គការ បានចូលដល់រដ្ឋសភាដើម្បីពិនិត្យ
ការឆ្លើយតបរបស់រដ្ឋាភិបាល
សេចក្តីព្រាងច្បាប់ដ៏ចម្រួងចម្រាស់ ដែលស្នើដើម្បីគ្រប់គ្រងលើវិស័យអង្គការ បានមកដល់រដ្ឋសភាហើយ ដែលអ្នកនាំពាក្យរដ្ឋសភាថ្លែងថា ច្បាប់នេះ ទំនងជានឹងដាក់ឲ្យមានការពិគ្រោះយោបល់ជាសាធារណៈមុនពេលត្រូវបានអនុម័ត។
-
ការវិភាគរបស់ ម.ស.ម.ក លើសេចក្តីព្រាងច្បាប់អង្គការ សមាគម លើកទី ៥
ការតស៊ូមតិ(សេចក្តីវិភាគផ្នែកច្បាប់)
នៅក្នុងការវិភាគនៃសេចក្ដីព្រាងច្បាប់ដែលបានបែកធ្លាយ ប៉ុន្តែមិនទាន់បានផ្សព្វផ្សាយជាសាធារណៈ មជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថាសេចក្តីព្រាងច្បាប់នោះពោរពេញទៅដោយបទប្បញ្ញតិដ៏គួរឲ្យព្រួយបារម្ភស្ដីពីការបង្កើត និងចុះបញ្ជីរបស់អង្គការ និងឯករាជ្យភាពរបស់ពួកគេ។
-
សហរដ្ឋអាមេរិកនៅតែបន្តជំរុញឲ្យមានតម្លាភាពក្នុងដំណើរការច្បាប់អង្គការសមាគម
ការតស៊ូមតិ(របាយការណ៍)
សហរដ្ឋអាមេរិកបានរាយការណ៍អំពីសេចក្តីព្រាងច្បាប់អង្គការសមាគម ច្បាប់សហជីព និងច្បាប់ស្តីពីការប្រើប្រាស់អ៊ីនធើណែត ថាច្បាប់ទាំងនោះគួរតែបើកឲ្យមានការពិភាក្សាជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់មុនពេលដែលច្បាប់ទាំងនោះទៅដល់រដ្ឋសភា។
-
-
-
-
-
ឧបការីរងក្រសួងការបរទេសអាមេរិកទទូចឲ្យកម្ពុជាពន្យារពេលអនុម័តច្បាប់អង្គការសមាគម
ការតស៊ូមតិ(សន្និសិទកាសែត)
លោក ស្កត ប៊ើសប៊ី (Scott Busby) បានទទូចដល់រដ្ឋាភិបាលកម្ពុជាឲ្យពន្យារពេលបញ្ជូនសេចក្ដីព្រាងច្បាប់អង្គការ សមាគម និងពិនិត្យលើច្បាប់ឡើងវិញ មុនពេលច្បាប់នេះបញ្ចូនទៅឲ្យរដ្ឋសភាអនុម័ត។
-
លិខិតរួម ៖ ក្រុមឃ្លាំមើលសិទ្ធិមេធាវីប្រទេសកាណាដា ជំរុញឲ្យរដ្ឋាភិបាលចំនួន ៤៤ ប្រទេសធ្វើអន្តរាគមន៍ឲ្យរដ្ឋាភិបាលកម្ពុជាដកចេញនូវសេចក្តីព្រាងច្បាប់
ការតស៊ូមតិ(សំបុត្រ)
ក្រុមឃ្លាំមើលសិទ្ធិមេធាវីប្រទេសកាណាដា អង្គការសិទ្ធិមនុស្សមួយក្នុងចំណោមអង្គការសិទ្ធិមនុស្សអន្តរជាតិទាំង ១១ បានអំពាវនាវដល់រដ្ឋាភិបាលបរទេស ចំនួន៤៤ រួមទាំងសហគមន៍អឺរ៉ុប ឲ្យដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា ដើម្បីដកសេចក្ដីស្នើច្បាប់ចេញ ដោយសារថាច្បាប់នេះអាចប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា។
-
-