កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
អង្គការ អាយ.ស៊ី.អិន.អិល(ICNL) ផ្តល់យោបល់ទៅលើសេចក្តីព្រាងលើកទី ៤ នៃច្បាប់អង្គការ សមាគមនៅខែធ្នូ ឆ្នាំ២០១១។
ការតស៊ូមតិ(ការវិភាគ)
កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១១ អង្គការ អាយ.ស៊ី.អិន.អិល បានចេញផ្សាយការផ្តល់យោបល់លើសេចក្តីព្រាងលើកទី៤ នៃច្បាប់អង្គការសមាគម។
-
-
លិខិតរួមជូនចំពោះលោក ហារុហិកុ គុរ៉ូដាក (Haruhiko Kuroda) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជុំវិញសេចក្តីព្រាងច្បាប់ថ្មីដែលគំរាមកំហែងដល់អង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា
ការតស៊ូមតិ(សំបុត្រ)
លើសិទ្ធិសេរីភាពខាងបង្កើតសមាគមនិង សេរីភាពខាងការបញ្ចេញមតិជាសាធារណៈ របស់អង្គការសង្គមស៊ីវិល ដោយហេតុថាបទប្បញ្ញតិ្តដែលមាននៅក្នុងសេចក្តីព្រាងច្បាប់នេះគឺអាចត្រូវបានគេប្រើប្រាស់ដើម្បីរារាំងការចុះបញ្ជី ឬ អាចបិទអង្គការ និង/ឬ សមាគមនោះចោលតែម្តង។ ធនាគារអភិវឌ្ឍន៍អាស៊ី គួរតែបញ្ចុះបញ្ចូលឲ្យអាជ្ញាធរកម្ពុជា ច្រានចោលសេចក្ដីព្រាងច្បាប់នេះភ្លាមៗ។
-
អ្នកជំនាញ អ.ស.ប រិះគន់លើសេចក្ដីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)
អ្នកជំនាញ អ.ស.ប បាននិយាយថាសេចក្ដីស្នើច្បាប់អង្គការរបស់កម្ពុជា អាចនឹងរំលោភលើច្បាប់អន្តរជាតិ និងបានអំពាវនាវសុំឲ្យមានកិច្ចប្រជុំជាមួយរដ្ឋាភិបាល ដើម្បីពិភាក្សាពីបញ្ហានេះ។
-
ម.ស.ម.ក ចេញផ្សាយកំណត់ត្រាសង្ខេបស្តីពីច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងការរួមតូចនៃលំហសង្គមស៊ីវិលនៅប្រទេសកម្ពុជា
ការតស៊ូមតិ(កំណត់ត្រាសង្ខេប)
កំណត់ត្រាសង្ខេបនិយាយពីការគំរាមកំហែងលើសង្គមស៊ីវិល និងលំហប្រជាធិបតេយ្យនៅកម្ពុជា ដោយសារតែសកម្មភាពថ្មីៗរបស់ភ្នាក់ងាររាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីព្រាងច្បាប់អង្គការដ៏ចម្រូងចម្រាស។
CCHR | Asian Human Rights Commission | CCHR | Asian Human Rights Commission
-
គណៈរដ្ឋមន្ត្រីប្រតិកម្មការចំពោះការរិះគន់របស់ អ.ស.ប ទៅលើច្បាប់អង្គការ
ការឆ្លើយតបរបស់រដ្ឋាភិបាល
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និយាយថាការរិះគន់គឺជាការរិះគន់ដោយបំណងមិនល្អ ដោយសារថាមានសេចក្ដីព្រាងច្បាប់ ចំនួន ៤ ហើយដែលត្រូវបានអង្គការអន្តរជាតិ ផ្ដល់យោបល់យ៉ាងយកចិត្ត ទុកដាក់។
-
អង្គការសហប្រជាជាតិត្រូវបានជំរុញឲ្យលើកយកសេចក្ដីព្រាងច្បាប់អង្គការមកនិយាយ
ការតស៊ូមតិ(សំបុត្រ)
អង្គការសិទ្ធិមនុស្សអន្តរជាតិចំនួន ១០ បានផ្ញើលិខិតជូនអង្គការសហប្រជាជាតិ (អ.ស.ប) អំពាវនាវឲ្យ អ.ស.ប ប្រកាសជំហរប្រឆាំងនឹងច្បាប់អង្គការដែលមានលក្ខណៈគំរាមកំហែងសកម្មភាពអង្គការសង្គមស៊ីវិលកម្ពុជា។
OHCHR | Sahrika | The Wall Street Journal | The Thomson Reuters Foundation | OHCHR | Sahrika | The Wall Street Journal | The Thomson Reuters Foundation
-
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) ជំរុញឲ្យអាជ្ញាធរបញ្ឈប់នូវសេចក្តីព្រាងច្បាប់អង្គការ បច្ចុប្បន្ន
ការតស៊ូមតិ(របាយការណ៍)
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកសូរិយា ស៊ូប៊េឌី ជំរុញឲ្យអជ្ញាធរកម្ពុជាពិនិត្យយ៉ាងល្អិតល្អន់ទៅលើសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសម្ដែងក្ដីកង្វល់ថា “ច្បាប់នេះអាចនឹងរារាំងកិច្ចការស្របច្បាប់របស់អង្គការមិនមែនរដ្ឋាភិបាលនៅក្នុងប្រទេស”។
-
សេចក្តីព្រាងច្បាប់អង្គការស្ថិតក្នុងដំណាក់កាលពិភាក្សានៅឯក្រុមប្រឹក្សាអ្នកច្បាប់នៃកម្ពុជា
ការឆ្លើយតបរបស់រដ្ឋាភិបាល
សេចក្តីព្រាងច្បាប់អង្គការ គឺស្ថិតនៅក្នុងដៃរបស់ក្រុមការងារទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំឡើងដោយនាយករដ្ឋមន្ត្រីដើម្បីពិនិត្យសេចក្ដីព្រាងបច្ចុប្បន្ន នៅថ្ងៃទី៥ កញ្ញា ២០១១ ។ បន្ទាប់ពីក្រុមនេះត្រួតពិនិត្យរួច សេចក្តីព្រាងនឹងបញ្ជូនត្រឡប់ទៅក្រសួងមហាផ្ទៃដើម្បីពិនិត្យ រួចហើយនឹងបញ្ជូនទៅក្រុមប្រឹក្សាអ្នកច្បាប់។
Khmer journal of Cambodia | VOA | Khmer journal of Cambodia | VOA
-
រដ្ឋាភិបាលតិះទៀនចំពោះការរិះគន់ច្បាប់អង្គការ
ការឆ្លើយតបរបស់រដ្ឋាភិបាល
អ្នកនាំពាក្យរដ្ឋាភិបាលបានតិះទៀនទៅកាន់សម្ព័ន្ធអង្គការសិទ្ធិមនុស្សលេចធ្លោចំនួន ១០ ថាបានជំរុញឲ្យម្ចាស់ជំនួយបរទេសពិចារណាបង្កកជំនួយ ប្រសិនបើច្បាប់អង្គការដ៏ចម្រូងចម្រាសត្រូវអនុម័តក្នុងទម្រង់បច្ចុប្បន្ន
-
អង្គការសិទ្ធិមនុស្សកំពុងអំពាវនាវឲ្យម្ចាស់ជំនួយរបស់រដ្ឋាភិបាលធ្វើការវាយតម្លៃកម្មវិធីជំនួយមកកម្ពុជាឡើងវិញប្រសិនបើប្រទេសនេះអនុម័តច្បាប់ដែលអាចប្រើប្រាស់ដើម្បីបិទសិទ្ធិអង្គការជាតិ និង អន្តរជាតិ
ការតស៊ូមតិ(សំបុត្រ)
អង្គការចំនួន 10 បានសរសេរលិខិតទៅរដ្ឋលេខាធិការបរទេស លោក វីលៀម ហែហ្គ (William Hague) រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន និងរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីលោក ខេវិន រ៉ុដ ក្រើនរំលឹកពីសេចក្តីព្រាងច្បាប់ស្តីពីអង្គការមុនពេលបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី។
The Guardian | Thomson Reuters Foundation | Devex | The Guardian | Thomson Reuters Foundation | Devex
-
អង្គការអន្តរជាតិ សរសេរលិខិតទៅកាន់ស្ថាប័នអន្តរជាតិបង្ហាញពីក្ដីបារម្ភលើច្បាប់អង្គការសមាគម
ការតស៊ូមតិ(សំបុត្រ)
អង្គការអន្តរជាតិចំនួន ១០ រួមមាន អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch ), អូអឹមស៊ីធី (OMCT ), សម្ព័ន្ធអ្នកសារព័ត៌មានអាស៊ីអាគ្នេយ៍(SEAPA ), អែហ្វអាយឌីអេច (FIDH) បានសរសេរលិខិតរួមមួយជូនលោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) និងរដ្ឋមន្ត្រីការបរទេសបារាំងលោក អាឡាំង ជូព័រ (Alain Juppé) និងអ្នកដទៃទៀត។
-
ឯកសារគោលនយោបាយចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលើច្បាប់ ស្តីពីស្ថានភាពបច្ចប្បន្នរបស់ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ការតស៊ូមតិ(ការវិភាគ)
គោលបំណង នៃឯកសារគោលនយោបាយ គឺបង្ហាញពីទិដ្ឋភាពទូទៅចំពោះសេចក្តីព្រាងច្បាប់អង្គការក្នុងស្ថានភាពបច្ចុប្បន្ន និងក្ដីបារម្ភសំខាន់ៗរបស់ ម.ស.ម.ក ដោយសំយោគអនុសាសន៍ដែលបានផ្ដល់ជូនលើសេចក្ដីព្រាងច្បាប់មុន។
-
លិខិតរបស់អង្គការ ស៊ីអាយឌីអែសអ៊ី (CIDSE) ផ្ញើទៅកាន់លោក ស៊ីម៊ូស ជីលេសស្ប៉ាយ (Seamus Gillespie) ប្រធានថ្នាក់តំបន់ អាស៊ីគ្នេយ៍ អំពីក្តីកង្វល់ចំពោះច្បាប់អង្គការ
ការតស៊ូមតិ(សំបុត្រ)
ស៊ីអាយឌីអែសអ៊ី (CIDSE) ស្នើឲ្យ លោក ស៊ីម៊ូស ជីលេសស្ប៉ាយ (Seamus Gillespie) ធ្វើអន្តរាគមន៍ ចំពោះរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ក្នុងការអនុម័តច្បាប់ និងលើកឡើងពីក្តីបារម្ភដោយផ្ទាល់។
-
-
-
សមាគមធាងត្នោតត្រូវបានឲ្យផ្អាកសកម្មភាពមួយរយៈ
ការឆ្លើយតបរបស់រដ្ឋាភិបាល
ក្រសួងមហាផ្ទៃ បានចេញលិខិតមួយច្បាប់ទៅអង្គការក្នុងស្រុកមួយគឺសមាគមធាងត្នោត បញ្ជាឲ្យផ្អាកសកម្មភាពរយៈពេល ៥ ខែ រហូតដល់ខែធ្នូ ឆ្នាំ២០១១ ។
LICADO | Thomson Reuter Foundation | MoI Letter | LICADHO | Thomson Reuter Foundation | MoI Letter
-
-
ក្រសួងមហាផ្ទៃចេញផ្សាយសេក្តីព្រាងច្បាប់លើកទី ៣
សេចក្តីព្រាងច្បាប់
Sithi | ICNL | HIV/AIDS Coordinating Committee | Sithi | ICNL | HIV/AIDS Coordinating Committee
-
សេចក្តីថ្លែងការណ៍រួមរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាទៅលើសេចក្តីព្រាងច្បាប់លើកទី ២
ការតស៊ូមតិ(សេចក្តីថ្លែងការណ៍រួម)
អង្គការសង្គមស៊ីវិល លើកឡើងពីក្តីបារម្ភថាសេចក្តីព្រាងច្បាប់លើកទី ២ ផ្ដល់អំណាចទូលំទូលាយដល់អជ្ញាធរដើម្បីគ្រប់គ្រងសិទ្ធិពលរដ្ឋក្នុងការរៀបចំ និងបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ។