កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
អង្គការអន្តរជាតិជំរុញរដ្ឋាភិបាលកម្ពុជាឲ្យច្រានចោលច្បាប់អង្គការ
ការតស៊ូមតិ(សេចក្តីថ្លែងការណ៍រួម)
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយចេញផ្សាយដោយ អង្គការឃ្លាំមើលសិទ្ធិមនុស្សពិភពលោក និងអង្គការសិទ្ធិមនុស្សចំនួន ១០ ស្ថាប័នផ្សេងទៀត បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាច្រានចោលសេចក្តីព្រាងច្បាប់អង្គការ ហើយថែមទាំងបានផ្ញើលិខិតទៅកាន់រដ្ឋចំនួន ៤០ និងសហភាពអឺរ៉ុបកាលពីថ្ងៃទី២៩ ខែឧសភា ដើម្បីស្នើឲ្យដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា។
-
សង្គមស៊ីវិលបានស្នើទៅ រដ្ឋាភិបាលជាថ្មីម្ដងទៀតសុំឲ្យមានការពិភាក្សាបន្ថែមទៅលើច្បាប់អង្គការ
ការតស៊ូមតិ(សន្និសិទកាសែត)
តំណាងអង្គការមិនមែនរដ្ឋាភិបាលរដ្ឋាភិបាលជាតិ និងអន្តរជាតិ កាលពីថ្ងៃសុក្រ បានស្នើទៅរដ្ឋាភិបាលសារជាថ្មីដើម្បីទុកពេលយ៉ាងហោចណាស់ ៣ ខែ ឲ្យពួកគេធ្វើការពិភាក្សាលើច្បាប់នេះ ។
-
តំណាងអង្គការសង្គមស៊ីវិលជាង ១៦០ ស្ថាប័ន សុំឲ្យមានការពិភាក្សាជាមួយគណៈកម្មាធិការ របស់រដ្ឋសភាលើច្បាប់អង្គការសមាគម
ការតស៊ូមតិ(សំបុត្រ)
តំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាង ១៦០ ស្ថាប័ន បានស្នើសុំឲ្យប្រធានគណៈកម្មាធិការទី ៥ នៃរដ្ឋសភា ធ្វើការពិភាក្សាលើសេចក្តីព្រាងច្បាប់អង្គការ និងសមាគម មុនពេលច្បាប់នេះត្រូវបានអនុម័ត។
-
អ្នកជំនាញខាងសិទ្ធិមនុស្ស អ.ស.ប បានរំឮកថា អង្គការសង្គមស៊ីវិលកម្ពុជា មិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងដំណើរធ្វើសេចក្ដីព្រាងច្បាប់ អង្គការសមាគម
ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)
អ្នកជំនាញខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ម៉ៃណា គីអាល (Maina Kiai) អំពាវនាវសារជាថ្មីម្ដងទៀត ទៅកាន់រាជរដ្ឋាភិបាលកម្ពុជាដើម្បីធានាថា សង្គមស៊ីវិលអាចចូលរួមបញ្ចេញយោបល់ប្រកបដោយអត្ថន័យទៅលើសេចក្តីព្រាងច្បាប់អង្គការសមាគម ដែលគេរំពឹងថានឹងត្រូវអនុម័តដោយសភានៅខែក្រោយ។
-
-
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញច្បាប់អង្គការ សមាគម បើទោះបីជាមានការរិះគន់
ការឆ្លើយតបរបស់រដ្ឋាភិបាល
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថាលោកនឹងជំរុញឲ្យមានការពន្លឿនការធ្វើច្បាប់អង្គការសមាគម ទោះបីជាមានការរិះគន់យ៉ាងណាក៏ដោយ ហើយលោកក៏បានរិះគន់ ផងដែរថា ពួកគេមិនមែនជាអ្នកនៅក្នុងស្ថាប័ននីតិប្រតិបត្តិនោះឡើយ។
-
អង្គការ សម្ព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) លីកាដូ និងសមាគមអាដហុក ចេញ សេចក្តីថ្លែងការណ៍ទាមទារឲ្យទម្លាក់ចោលសេចក្តីព្រាងច្បាប់អង្គការសមាគម និងធ្វើឲ្យសេចក្តីព្រាងច្បាប់មានតម្លាភាព។
ការតស៊ូមតិ(សេចក្តីថ្លែងការណ៍រួម)
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ សម្ព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) លីកាដូ និងសមាគមអាដហុកបានចេញផ្សាយសេចក្ដីថ្លែងការណ៍រួមមួយទាមទារមានតម្លាភាពចំពោះសេចក្តីព្រាងច្បាប់ និងទាមទារឲ្យទម្លាក់ច្បាប់អង្គការ សមាគម។
-
ម.ស.ម.ក អំពាវនាវជាថ្មីម្ដងទៀតឲ្យមានការបើកពិគ្រោះយោបល់លើច្បាប់អង្គការ សមាគម
ការតស៊ូមតិ(វិចារណកថាព័ត៌មាន)
ម.ស.ម.ក សោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេច បញ្ជូនសេចក្តីព្រាងច្បាប់អង្គការ និងសមាគមទៅកាន់គណៈរដ្ឋមន្ត្រីដែលសារព័ត៌មាន ឌឹ ខេមបូឌា ដេលី បានចុះផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ ស្តីពី“សេចក្តីព្រាងច្បាប់អាថ៌កំបាំងស្តីពីអង្គការសមាគម បានមកដល់ទីស្តីការគណៈរដ្ឋមន្ត្រី” ទំព័រទី៣។
-
-
អង្គការវេទិកាអាស៊ីដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ ចេញសេចក្តីថ្លែងការណ៍រួមអំពីសេចក្តីព្រាងច្បាប់អង្គការ សមាគម
ការតស៊ូមតិ(សំបុត្រ)
ក្រុមអង្គការអន្តរជាតិចំនួន ៦ បានផ្ញើលិខិតទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង ដោយបង្ហាញពីក្តីកង្វល់ និងទាមទារឲ្យមានការពិគ្រោះយោបល់ពីគ្រប់និន្នាការ។
-
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ស្នើឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យលើសេចក្តីព្រាងច្បាប់អង្គការសមាគម
ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានស្នើដល់រដ្ឋាភិបាលកម្ពុជាពិនិត្យទៅលើសេចក្តីព្រាងច្បាប់អង្គការ សមាគម ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សេរីភាពក្នុងការបំពេញការងារជួយប្រជាពលរដ្ឋ។
-
-
-
-
រាជរដ្ឋាភិបាលនឹងមិនប្រឹក្សាយោបល់ជាមួយក្រុមអង្គការសង្គមស៊ីវិលអំពីសេចក្តីព្រាងច្បាប់អង្គការសមាគម
ការឆ្លើយតបរបស់រដ្ឋាភិបាល
មន្ត្រីជាន់ក្រសួងមហាផ្ទៃបានប្រកាសកាលពីថ្ងៃម្សិលមិញថា រាជរដ្ឋាភិបាលនឹងមិនប្រឹក្សាយោបល់ជាមួយក្រុមអង្គការសង្គមស៊ីវិលទៅលើសេចក្តីព្រាងលើកចុងក្រោយនៃច្បាប់គ្រប់គ្រងអង្គការសមាគមនោះទេ។
-
-
សេចក្តីព្រាងច្បាប់អង្គការសមាគម នឹងត្រូវពន្យារហូតដល់ឆ្នាំ ២០១៤
ការឆ្លើយតបរបស់រដ្ឋាភិបាល
នៅក្នុងស្ថានភាពភ្ញាក់ផ្អើលមួយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានយល់ស្របពន្យារការអនុម័តលើសេចក្តីព្រាងច្បាប់ដ៍ចម្រូងចម្រាស់មួយដែលមានគោលបំណងគ្រប់គ្រងលើអង្គការសមាគមកាលពីថ្ងៃពុធ ដោយលើកឡើងថា នឹងអាចមានពេលវេលាច្រើនសម្រាប់រដ្ឋាភិបាល និងមន្ត្រីអង្គការសង្គមស៊ីវិលព្រមព្រៀងគ្នាលើបញ្ហានេះ។
-
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ចេញផ្សាយសេចក្តីថ្លែងការណ៍ថា ៖ ពិនិត្យឡើងវិញ ឬក៏បោះបង់ចោលច្បាប់អង្គការ និងសមាគម
ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)
សេចក្តីព្រាងច្បាប់លើកទី ៤ បានបង្កកង្វល់ដល់សង្គមស៊ីវិលដែលកំពុងដំណើរការនៅកម្ពុជា។ សេចក្តីព្រាងច្បាប់នេះមិនគួរត្រូវបានអនុម័តនោះឡើយ។
-
-