កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាល​ប្រ​វតិ្តច្បាប់​អង្គការ ​សមាគម

កាល​ប្រ​វតិ្តច្បាប់​អង្គការ​សមាគម

  • សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បានអនុម័ត​ដោយ​រដ្ឋសភា ឆ្នាំ​២០១៥​

    សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បានអនុម័ត​ដោយ​រដ្ឋសភា ឆ្នាំ​២០១៥​

    សេចក្តីព្រាងច្បាប់

    Sithi | Sithi

  • ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​សេចក្តីថ្លែងការណ៍​មិន​ចង់​ឲ្យ​មានច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

    ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​សេចក្តីថ្លែងការណ៍​មិន​ចង់​ឲ្យ​មានច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

    ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)

    ​គណបក្សជំទាស់​បានចេញ​ផ្សាយ​នូវ​សេចក្តី​ថ្លែង​ការ​របស់ខ្លួន​ទាក់ទង​នឹង​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​ដោយបាន​សម្ដែង​នូវ​ការខកចិត្ត​ទៅលើ​ចេតនា​របស់​រដ្ឋាភិបាល​ក្នុងការ​អនុម័ត​ច្បាប់​អង្គការ​សមាគម​។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទូច​សារជាថ្មី​ឲ្យ​មាន​ការជជែក​ពិភាក្សាគ្នា​ពី​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ធានា​សុក្រឹត្យភាព​នៃ​រាល់​ខ្លឹមសារ​ដែលមាន​ក្នុង​សេចក្តីព្រាងច្បាប់​នោះ​។

    VOD | RFA | VAYO | CNRP | VOD | RFA | VAYO

  • ម​.​ស​.​ម​.​ក ស្នើសុំ​ឲ្យ​រដ្ឋសភា​ច្រានចោល​ដោយ​គ្មាន​លក្ខខណ្ឌ​ពាក់ព័ន្ធ​នឹង​ច្បាប់​អង្គការ​សមាគម

    ម​.​ស​.​ម​.​ក ស្នើសុំ​ឲ្យ​រដ្ឋសភា​ច្រានចោល​ដោយ​គ្មាន​លក្ខខណ្ឌ​ពាក់ព័ន្ធ​នឹង​ច្បាប់​អង្គការ​សមាគម

    ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)

    ​មួយថ្ងៃ​មុនពេល​ដែលរ​ដ្ឋ​សភា​បើក​សម័យប្រជុំ​វិសាមញ្ញ​ដើម្បី​ពិភាក្សា​អំពី​សេ​ក្តី​ព្រាង​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ទទូច​ឲ្យ​រដ្ឋសភា​បដិសេធចោល​ទាំងស្រុង​នូវ​សេចក្តីព្រាងច្បាប់​នេះ​។

    CCHR | RFI | VAYO | CCHR | RFI | VAYO

  • ​អ្នក​តវ៉ា​ជាង ៣០០ នាក់ តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ​ច្រានចោល​ច្បាប់​អង្គការ​សមាគម​

    ​អ្នក​តវ៉ា​ជាង ៣០០ នាក់ តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ​ច្រានចោល​ច្បាប់​អង្គការ​សមាគម​

    ការតស៊ូមតិ(ការតវ៉ា)

    ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​តវ៉ា​ជាច្រើន​រយ​នាក់​បាន​ជួបប្រជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុងន័យ​សម្ដែង​នូវ​ការព្រួយបារម្ភ និង​ទាមទារ​ឲ្យ​បញ្ឈប់​ការប៉ុនប៉ង​អនុម័ត​ច្បាប់​អង្គការ​សមាគម​។ ការជួបប្រជុំ​នេះ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​តំណាង​មកពី គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​បណ្តា​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ទៀត​។​

    VOD | RFA | RFI | PPP | VAYO | VOD | RFA | RFI | PPP | VAYO

  • ម​.​ស​.​ម​.​ក ជំរុញ​ឲ្យ​រដ្ឋសភា​ធានា​នូវ​កិច្ច​ពិគ្រោះ​យោបល់​ប្រកបដោយ​អត្ថន័យ​ទៅលើ​ច្បាប់​អង្គការ​សមាគម មុន​បោះឆ្នោត​អនុម័ត​

    ម​.​ស​.​ម​.​ក ជំរុញ​ឲ្យ​រដ្ឋសភា​ធានា​នូវ​កិច្ច​ពិគ្រោះ​យោបល់​ប្រកបដោយ​អត្ថន័យ​ទៅលើ​ច្បាប់​អង្គការ​សមាគម មុន​បោះឆ្នោត​អនុម័ត​

    ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)

    ​ម​.​ស​.​ម​.​ក បានចេញ​សេចក្តីថ្លែងការណ៍​ទទូច​ឲ្យ​រដ្ឋសភា​បញ្ឈប់​ដំណើរការ​អនុម័ត​ច្បាប់​ដ៏​ប្រញាប់ប្រញាល់ លើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​ដោយ​ជំនួស​មកវិញ នូវ​ការបើក​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ទទួលបាន​ច្បាប់​ដែល​ប្រកបដោយ​អត្ថន័យ​។​

    CCHR | CCHR

  • សភា​អាស៊ាន អំពាវនាវ​ដល់​កម្ពុជា​ឲ្យ​ច្រានចោល​ច្បាប់​ដែលមាន​ចរិត​រឹតត្បិត និង​ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ

    សភា​អាស៊ាន អំពាវនាវ​ដល់​កម្ពុជា​ឲ្យ​ច្រានចោល​ច្បាប់​ដែលមាន​ចរិត​រឹតត្បិត និង​ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ

    ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)

    សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បោះបង់ចោល​ច្បាប់​អង្គការ​សមាគម ដោយបាន​លើកឡើង​ថាគ​ណ​បក្ស​កាន់អំណាច បាន​បន្ត​នយោបាយ​របស់ខ្លួន​ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ធ្វើយ៉ាងណា​អាច​អនុម័ត​ច្បាប់​មួយ​ដែល​គំរាមកំហែង​ដល់​សេរីភាព​ខាង​បង្កើត​សមាគម និង​ខាង​ការបញ្ចេញមតិ​នៅ​កម្ពុជា​។​

    APHR | APHR

  • សភា​សហភាព​អឺរ៉ុប​បាន​ប្រតិកម្ម ទៅលើ​សេចក្ដីព្រាងច្បាប់​អង្គការ​សមាគម

    សភា​សហភាព​អឺរ៉ុប​បាន​ប្រតិកម្ម ទៅលើ​សេចក្ដីព្រាងច្បាប់​អង្គការ​សមាគម

    ការតស៊ូមតិ(សេចក្តីសម្រេច)

    ​សភា​សហភាព​អឺរ៉ុប​បាន​ប្រតិកម្ម ទៅលើ​សេចក្ដីព្រាងច្បាប់​អង្គការ​សមាគម​ហើយ​បានផ្តល់​អនុសាសន៍​ថា​ច្បាប់​នេះ​គួរតែ​ត្រូវបាន​ពិនិត្យឡើងវិញ​មុនពេល​អនុម័ត​។​

    EU Parliament | RFI | CAMD | EU Parliament | RFI | CAMD

  • សម្ព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) ចេញ​សេចក្តីថ្លែងការណ៍​ស្តីអំពី «​គ្រោះថ្នាក់​ដែល​នឹង​កើតឡើង​ដោយសារ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​»

    សម្ព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) ចេញ​សេចក្តីថ្លែងការណ៍​ស្តីអំពី «​គ្រោះថ្នាក់​ដែល​នឹង​កើតឡើង​ដោយសារ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​»

    ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)

    ​សម្ព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) បាន​សម្ដែង​នូវ​ក្តី​ព្រួយបារម្ភ​របស់ខ្លួន​ទាក់ទង​នឹង​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នៃ​ច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។

    FIDH | FIDH

  • សភាជាតិ​បើក​សិក្ខាសាលា​ពិភាក្សា​ពី​ច្បាប់​អង្គការ​សមាគម​

    សភាជាតិ​បើក​សិក្ខាសាលា​ពិភាក្សា​ពី​ច្បាប់​អង្គការ​សមាគម​

    ការពិគ្រោះយោបល់

    ​កាលពី​ថ្ងៃទី ៨ ខែកក្កដា សភាជាតិ​បាន​បើក​សិក្ខាសាលា​ដែលមាន​ការចូលរួម ពី​សមាគម អង្គការ​ជាតិ និង​អន្តរជាតិ អង្គទូត និង​សង្គម​ស៊ីវិល​ដើម្បី​ស្វែងយល់​ពី​ច្បាប់​អង្គការ​សមាគម​។​សហភាព​អឺរ៉ុប​បានចេញ​សេចក្តីសម្រេច​លើ​ច្បាប់​អង្គការ​សមាគម​

    National Assembly Of Cambodia | National Assembly Of Cambodia

  • ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​តំណាង​ទូត​បានរៀបចំ​សិក្ខាសាលា​លើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​មុន ថ្ងៃ​រៀបចំ​សិក្ខាសាលា នៅ​ថ្ងៃទី​៨ ខែកក្កដា

    ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​តំណាង​ទូត​បានរៀបចំ​សិក្ខាសាលា​លើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​មុន ថ្ងៃ​រៀបចំ​សិក្ខាសាលា នៅ​ថ្ងៃទី​៨ ខែកក្កដា

    ការតស៊ូមតិ(ការពិគ្រោះយោបល់របស់សង្គមស៊ីវិល)

    ម​.​ស​.​ម​.​ក គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម នៃ​អង្គការ សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា និង​គណៈកម្មាធិការ​ស​ហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា បាន​បើក​សិក្ខាសាលា​ទាក់ទង​នឹង​ច្បាប់​អង្គការ​សមាគម ជាមួយនឹង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ​ដើម្បី​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​មុននឹង​អនុម័ត ហើយ​អង្គការ​ទាំងនោះ​នៅតែ​បដិសេធ​ច្បាប់​នោះ​ដដែល​។

    RFA | CAMD | PPP | KHT | VOA | RFI | RFA | CAMD | PPP | KHT | VOA | RFI

  • អង្គការ​លើកលែងទោស​អន្តរជាតិ និង​អង្គការ​អន្តរជាតិ​ដទៃទៀត​នៅតែ​ទទូច​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ច្រានចោល​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​

    អង្គការ​លើកលែងទោស​អន្តរជាតិ និង​អង្គការ​អន្តរជាតិ​ដទៃទៀត​នៅតែ​ទទូច​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ច្រានចោល​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​

    ការតស៊ូមតិ(សំបុត្រ)

    ​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ និង​អង្គការ​សមាជិកភាព ចំនួន ៤០ ស្ថាប័ន បាន​អំពាវនាវ​ឲ្យ​ដល់​រដ្ឋាភិបាល​កម្ពុជា​ច្រាន​ច្បាប់​អង្គការ​សមាគម​ចោល​ជាបន្ទាន់​។​

    Amnesty International | Amnesty International

  • អ្នកភូមិ​បឹងកក់​តវ៉ា​នៅមុខ​រដ្ឋសភា​

    អ្នកភូមិ​បឹងកក់​តវ៉ា​នៅមុខ​រដ្ឋសភា​

    ការតស៊ូមតិ(ការតវ៉ា)

    ​អ្នកភូមិ​បឹងកក់​ជាង ៣០ នាក់ បាន​តវ៉ា​នៅមុខ​រដ្ឋសភា​ដើម្បី​ឲ្យ​ច្រានចោល​ច្បាប់​អង្គការ​សមាគម​។

    VOD | Freshnews | VOD | Freshnews

  • កម្មវិធីវិទ្យុ ម.ស.ម.ក

    កម្មវិធីវិទ្យុ ម.ស.ម.ក

    ការតស៊ូមតិ(កម្មវិធីវិទ្យុ)

    ​ប្រធានបទ ៖ “​យុទ្ធនាការ​របស់​អង្គការ​សង្គម​ស៊ីវិល​ជុំវិញ​ច្បាប់​អង្គការ​សមាគម​” វាគ្មិន​៖ លោក ង៉ែត ម៉ូ​សេ លោក វង្ស កុសល និង​លោក ថេ​ង សាវឿន​។

    CCHR | CCHR

  • ​អង្គការ​តម្លាភាព​អន្តរជាតិ​ថ្កោលទោស​លើ​សំណើ​មាន​លក្ខណៈ​រឹតត្បិត​សេរីភាព​សង្គម​ស៊ីវិល​នៅ​កម្ពុជា

    ​អង្គការ​តម្លាភាព​អន្តរជាតិ​ថ្កោលទោស​លើ​សំណើ​មាន​លក្ខណៈ​រឹតត្បិត​សេរីភាព​សង្គម​ស៊ីវិល​នៅ​កម្ពុជា

    ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)

    ​អង្គការ​តម្លាភាព​អន្តរជាតិ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​សេចក្តីស្នើច្បាប់​ក្នុងប្រទេស​កម្ពុជា​ដែល​ត្រូវបាន​រិះគន់​ដោយ​អង្គការ​ជាតិ និង​អន្តរជាតិ​ព្រោះតែ ច្បាប់​នេះ​អាច​នឹង​រឹតត្បិត​សំឡេង​របស់​ប្រជាពលរដ្ឋ​ជាខ្លាំង​។

    TI Cambodia | TI Cambodia

  • អង្គការ​ក្នុងស្រុក​ស្វែងរក​អន្តរាគមន៍​ពី​អន្តរជាតិ​

    អង្គការ​ក្នុងស្រុក​ស្វែងរក​អន្តរាគមន៍​ពី​អន្តរជាតិ​

    ការតស៊ូមតិ(សំបុត្រ)

    ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ជាង ៣៦០ បាន​អំពាវនាវ​ឲ្យ​អង្គការ និង​ដៃគូ​អន្តរជាតិ​អន្តរាគមន៍​ក្នុងការ​ច្រានចោល​សេចក្តីព្រាងច្បាប់​។​

    VOD | VOD

  • កម្មវិធីវិទ្យុ ម.ស.ម.ក

    កម្មវិធីវិទ្យុ ម.ស.ម.ក

    ការតស៊ូមតិ(កម្មវិធីវិទ្យុ)

    ប្រធានបទ ៖ “​ការព្រួយបារម្ភ​របស់​សហគមន៍ និង​ផលប៉ះពាល់​នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​” វាគ្មិន​៖ លោក ស ម៉ូ​រ៉ា លោក ស៊ីម វីរៈ និង​កញ្ញា អ៊ឹង គឹម​ឡេង​។​

    CCHR | CCHR

  • ​សហភាព​អឺរ៉ុប​ផ្ញើលិខិត​ទៅ​ប្រធាន​សភាជាតិ​សុំ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ឲ្យ​បាន​ទូលំទូលាយ​លើ​ច្បាប់​អង្គការ​សមាគម

    ​សហភាព​អឺរ៉ុប​ផ្ញើលិខិត​ទៅ​ប្រធាន​សភាជាតិ​សុំ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ឲ្យ​បាន​ទូលំទូលាយ​លើ​ច្បាប់​អង្គការ​សមាគម

    ការតស៊ូមតិ(សំបុត្រ)

    ​សភា​សហភាព​អឺរ៉ុប​បាន​ផ្ញើលិខិត​ទៅ​លោក ហេង សំរិន អំពាវនាវ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ដោយ​បើកចំហ​មុន​ពេលដែល​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​នាពេល​ឆាប់ៗ​ខាងមុខ​។

    VOD | VOD

  • ​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយក្រុម ដង្ហែ​ក្បួន​សារជាថ្មី​ស្នើសុំ​ឲ្យ​ច្រានចោល ច្បាប់​អង្គការ​សមាគម​

    ​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយក្រុម ដង្ហែ​ក្បួន​សារជាថ្មី​ស្នើសុំ​ឲ្យ​ច្រានចោល ច្បាប់​អង្គការ​សមាគម​

    ការតស៊ូមតិ(ការតវ៉ា)

    ​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល បានចាប់ផ្ដើម​យុទ្ធនាការ​ដោយ​មានការ​បង្ហោះ​ប៉ោង​ប៉ោង និង​ដង្ហែ​ក្បួន​ដើម្បី​ឲ្យ​ច្រានចោល​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​។

    CAMD | THMEYTHMEY | VOA | VOD | KHT | PPP | DW | CAMD | THMEYTHMEY | VOA | VOD | KHT | PPP | DW

  • ​អ្នក​តវ៉ា ៥០០ នាក់​ជួបជុំគ្នា នៅមុខ​រដ្ឋសភា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​អង្គការ​សមាគម​

    ​អ្នក​តវ៉ា ៥០០ នាក់​ជួបជុំគ្នា នៅមុខ​រដ្ឋសភា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​អង្គការ​សមាគម​

    ការតស៊ូមតិ(ការតវ៉ា)

    ​ប្រជាពលរដ្ឋ ៥០០ នាក់ បាន​តវ៉ា​នៅ​ពីមុខ​រដ្ឋសភា សុំ​ឲ្យ​ផ្អាក​ការអនុម័ត​លើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​។

    VOD | VAYO | RFI | CAMD | PPP | VOA | VOD | VAYO | RFI | CAMD | PPP | VOA

  • សមាជិកសភា​អាឡឺម៉ង់ លោក កេក​គ័​រ​រីត (Kekeritz) អ្នកជំនាញ​ខាង​ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ បានលើកឡើង​ពី​កង្វល់​ទាក់ទង​នឹង​ច្បាប់​អង្គការ​សមាគម​របស់​កម្ពុជា​

    សមាជិកសភា​អាឡឺម៉ង់ លោក កេក​គ័​រ​រីត (Kekeritz) អ្នកជំនាញ​ខាង​ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ បានលើកឡើង​ពី​កង្វល់​ទាក់ទង​នឹង​ច្បាប់​អង្គការ​សមាគម​របស់​កម្ពុជា​

    ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)

    ​ពាក់ព័ន្ធ​នឹង​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល លោក អ៊ូ​វេ កេក​គ័​រីត (Uwe Kekeritz) សមាជិកសភា​អាឡឺម៉ង់ និង​ជា​អ្នកនាំពាក្យ​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ បានបង្ហាញ​នូវ​ក្តីកង្វល់​លើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​។​

    Heinrich Boll Stiftung | Heinrich Boll Stiftung