• អនុសញ្ញ​អន្តរជាតិ​ស្តីពី​ការការ​ពារ​ជន​គ្រប់រូប​ពីការ​បាត់ខ្លួន​ដោយ​បង្ខំ

    • កាលបរិច្ឆេទចេញផ្សាយ: ១-មករា-២០១០
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    អនុសញ្ញ​អន្តរជាតិ​ស្តីពី​ការការ​ពារ​ជន​គ្រប់រូប​ពីការ​បាត់ខ្លួន​ដោយ​បង្ខំ
    ពិស្ដារ

    អនុ​សញ្ញា​អន្តរជាតិ​​ ​ស្តីពីការការពារ​ជនគ្រប់រូប​ពីការបាត់ខ្លួន​ដោយបង្ខំ​ ត្រូវបាន​អនុម័ត​ដោយ​មហាសន្និ​បាត​​អង្គការ​សហ​ប្រជា​ជាតិ​​កាល​​ពី​ឆ្នាំ​២០០៦ ហើយចូល​ជាធរមានតាមច្បាប់អន្តរជាតិ​កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០​១០ បន្ទាប់​ពីការ​ផ្តល់សច្ចាប័ន​ចំនួន២០​រដ្ឋ។

    ទាញយកអានបន្ត
  • ក្រម​សីលធម៌​មន្ត្រី​សង្កេត​ការណ៍​សវនាការ​របស់ ម.ស.ម.ក

    • កាលបរិច្ឆេទចេញផ្សាយ: ១-មករា-២០១០
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    ក្រម​សីលធម៌​មន្ត្រី​សង្កេត​ការណ៍​សវនាការ​របស់ ម.ស.ម.ក
    ពិស្ដារ

    ក្រម​សី​ល​ធម៌​នេះ​កំណត់យ៉ាង​ច្បាស់​អំពី​ការ​ឥរិយាបថ​របស់​មន្ត្រី​សង្កេតការណ៍​សវនាការ​របស់​ ម.ស.ម.ក ទាំងអស់​ដែល​ទៅចូល​រួម​សង្កេត​សវនាការ​នៅតាម​គ្រប់​តុលាការ ដោយ​មាន​វិជ្ជាជីវៈខ្ពស់ និង​អាកប្បកិរិយាដ៏​សមរម្យ​ទាំងនៅក្នុង​ពេល​សវនាការ និង​ក្រៅ​សវនាការ។

    ទាញយកអានបន្ត
  • ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ (២០០៩)

    • កាលបរិច្ឆេទចេញផ្សាយ: ១៤-ធ្នូ-២០០៩
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ (២០០៩)
    ពិស្ដារ

    ក្រមព្រហ្មទណ្ឌ​នៃព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភា​កាល​ពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ២០០៩ និងដែល​ព្រឹទ្ធសភា​បានយល់ព្រម​តាម​ទម្រង់ និងគតិនៃច្បាប់​នេះទាំងស្រុងដោយ​គ្មានការ​កែប្រែ​អ្វីឡើយ កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០០៩។ ច្បាប់ព្រហ្មទណ្ឌ កំណត់​បទល្មើស​ ចង្អុល​បង្ហាញ​បុគ្គល​ដែលអាច​ត្រូវបាន​ប្រកាស​ថា​ ជាអ្នកទទួល​ខុស​ត្រូវ​ចំពោះ​បទល្មើស​ និង​កំណត់​ទោស​ ព្រមទាំង​បែបបទនៃការ​អនុវត្ត​ទោស​នេះ។ (ឯកសារ​នេះ​អាច​រកបាន​តែ​ជា​ភាសា​ខ្មែរ)

    ទាញយកអានបន្ត
  • រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា(១៩៩៣) (ឯកសារចុងក្រោយឆ្នាំ២០០៨ បន្ទាប់ពីវិសោធនកម្ម)

    • កាលបរិច្ឆេទចេញផ្សាយ: ២៩-ធ្នូ-២០០៨
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា(១៩៩៣) (ឯកសារចុងក្រោយឆ្នាំ២០០៨ បន្ទាប់ពីវិសោធនកម្ម)
    ពិស្ដារ

    ប្រទេស​កម្ពុជា គឺ​ជា​ព្រះរាជា​ណាចក្រ​​ដែល​ព្រះមហាក្សត្រទ្រង់ប្រតិបត្តតាមរដ្ឋធម្មនុញ្ញ និង​លទ្ធិ​ប្រជា​ធិប​​​តេយ្យ​​ សេរីពហុបក្ស។​ ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។

    ទាញយកអានបន្ត
  • លិខិត​តូបករណ៍​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិជន​រងគ្រោះ​ពីការរំលោភ​បំពាន​សិទ្ធិ​មនុស្ស

    • កាលបរិច្ឆេទចេញផ្សាយ: ១២-វិច្ឆិកា-២០០៨
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    លិខិត​តូបករណ៍​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិជន​រងគ្រោះ​ពីការរំលោភ​បំពាន​សិទ្ធិ​មនុស្ស
    ពិស្ដារ

    នៅឆ្នាំ​១៩៨៥ មហាសន្និបាត​អង្គការសហប្រជាជាតិ​បានអនុម័ត សេចក្តីប្រកាស​ពីគោលការណ៍​ជាមូលដ្ឋាន​នៃយុត្តិ​ធម៌​​​​សម្រាប់​​ជនរង​គ្រោះ​ដោយ​ឧក្រិដ្ឋកម្ម​ និងការ​រំលោភអំណាច។​ សេចក្តីប្រកាសនេះ​បង្កើត​​​គោល​ការណ៍​​ជាមូលដ្ឋាន​នានា​​ សំដៅ​ជួយដល់​រដ្ឋាភិបាល​ និងសហគមន៍​អន្តរជាតិ​ ក្នុងកិច្ចខិតខំ​ប្រឹង​ប្រែង​​​របស់ខ្លួន​ដើម្បីការពារ​យុត្តិធម៌ និងការ​ជួយដល់​ជនរងគ្រោះ​ពីបទឧក្រិដ្ឋ​ និងជនរងគ្រោះ​ពីការ​រំលោភ​អំណាច ដោយ​​ធានា​ថាជនរងគ្រោះទាំងនេះមានសិទ្ធិ​ទទួលបាន​យុត្តិធម៌​ និងសិទ្ធិទទួល​បានបដិទាន​ និង​សំណង​​ជាប្រាក់។

    ទាញយកអានបន្ត
  • លិខិត​តូបករណ៍​​អង្គការ​សហ​ប្រជាជាតិ​​ស្តីពី​ចៅក្រម​ ព្រះរាជអាជ្ញា និងមេធាវី

    • កាលបរិច្ឆេទចេញផ្សាយ: ២៨-ឧសភា-២០០៨
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    លិខិត​តូបករណ៍​​អង្គការ​សហ​ប្រជាជាតិ​​ស្តីពី​ចៅក្រម​ ព្រះរាជអាជ្ញា និងមេធាវី
    ពិស្ដារ

    មហាសន្និបាត​អង្គការសហប្រជាជាតិ​ បានអនុម័ត​គោលការណ៍ និងគោលការណ៍​ណែនាំ​បន្ថែម​ដែល​អនុ​​វត្ត​ចំពោះ​សមា​ជិក​នៃ​វិជ្ជាជីវៈច្បាប់​​ ដើម្បី​ឱ្យ​ពួកគេ​អាចធានាថា​ការរៀបចំ​ និង​ការគ្រប់គ្រង​ប្រព័ន្ធ​យុត្តិធម៌​ ស្រប​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​ "គោលការណ៍​ជាមូលដ្ឋាន​ស្តីពី​ឯករាជ្យភាព​របស់តុលាការ​ (១៩៨៥) គោល​ការណ៍​ណែនាំ​ស្តីពី​តួនាទី​របស់​ព្រះរាជ​​អាជ្ញា ​(១៩៩០) និង​គោលការណ៍ជា​មូលដ្ឋាន​ស្តីពី​តួនាទី​របស់​មេធាវី​ (១៩៩០)"។ គោល​​ការណ៍ និងគោល​ការណ៍​​ណែនាំ​​ទាំងនេះ​ត្រូវបាន​ដាក់បញ្ចូល​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល នៅក្នុង​ច្បាប់កម្ពុជា​កាល​ពីឆ្នាំ​១៩៩២ តាម​រយៈ​មាត្រា១ និង​មាត្រា​៧៤ នៃ​បទបញ្ញត្តិ​ស្តីពី​ប្រព័ន្ធ​តុលាការ​ ច្បាប់​ព្រហ្មទណ្ឌ​ និង​នីតិវិធីព្រហ្មទណ្ឌ​សម្រាប់​អនុវត្ត​នៅ​ប្រទេស​កម្ពុជា​ក្នុង​សម័យ​អនុ្តរកាល​​ ដែល​​គេ​ស្គាល់​ជាទូ​ទៅ​ថាច្បាប់​អ៊ុនតាក់​ ហើយត្រូវ​បាន​អះអាង​ជាបន្តបន្ទាប់​នៅក្នុង​ច្បាប់​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ។

    ទាញយកអានបន្ត
  • ក្រមសីលធម៌សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ (1979)

    • កាលបរិច្ឆេទចេញផ្សាយ: ៣-តុលា-២០០៧
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    ក្រមសីលធម៌សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ (1979)
    ពិស្ដារ

    ក្រមសីលធម៌​សម្រាប់​មន្រ្តី​ប្រតិបត្តិ​ច្បាប់​ បាន​អនុម័ត​ដោយ​សេចក្តី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​ លេខ​៣៤/១៦៩​ ចុះ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​ ឆ្នាំ​១៩៧៩​។

    ទាញយកអានបន្ត
  • លក្ខន្តិកៈទីក្រុងរ៉ូម​ស្តីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (១៩៩៨)

    • កាលបរិច្ឆេទចេញផ្សាយ: ២-តុលា-២០០៧
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    លក្ខន្តិកៈទីក្រុងរ៉ូម​ស្តីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (១៩៩៨)
    ពិស្ដារ

    តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (តុលាការ) ត្រូវបាន​បង្កើតឡើង​តាមរយៈច្បាប់​លក្ខន្តិកៈនេះ។​ តុលាការ​នេះ ជាស្ថាប័ន​អចិន្ត្រៃយ៍​​​ ហើយ​ត្រូវមាន​អំណាច​អនុវត្ត​យុត្តា​ធិការ​របស់ខ្លួន​​លើជន​ទាំង​ឡាយ ​ដែល​បាន​ប្រព្រឹត្តបទ​ល្មើស​​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​​បំផុត​ដែល​ជា​ការ​ព្រួយបារម្ភ​របស់អន្តរជាតិ​ ដូចមានចែងក្នុងច្បាប់​លក្ខន្តិកៈនេះ និង​ត្រូវ​ជា​​ការ​បន្ថែម​​លើ​​យុត្តា​ធិការ​​ព្រហ្មទណ្ឌ​ជាតិ​។ ច្បាប់នេះ​អនុវត្ត​នៅកម្ពុជា​ឆ្នាំ២០០២។

    ទាញយកអានបន្ត
  • បញ្ញត្តិជាបទដ្ឋានអប្បបរមាសម្រាប់គ្រប់គ្រងអ្នកទោស (១៩៥៥)

    • កាលបរិច្ឆេទចេញផ្សាយ: ១-តុលា-២០០៧
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    បញ្ញត្តិជាបទដ្ឋានអប្បបរមាសម្រាប់គ្រប់គ្រងអ្នកទោស (១៩៥៥)
    ពិស្ដារ

    បញ្ញត្តិជាបទដ្ឋានអប្បបរមាសម្រាប់គ្រប់គ្រងអ្នកទោស​​ ​​អនុម័ត​ដោយ​សន្និបាត​របស់​អង្គការ​សហ​​ប្រជា​ជាតិ​​ លើក​ទី​មួយ​​​ ស្តីពី​​​ការ​​បង្ការ​​​បទ​​​ឧក្រិដ្ឋ​ ​និង​​ការ​​​ប្រព្រឹត្ត​​​លើ​​​អ្នក​​ទោស​ ​​ដែល​បាន​​ប្រារព្ធ​​នៅ​ឯ​​ទីក្រុង​​ហ្សឺ​​ណែវ​​​ក្នុង​ឆ្នាំ១៩៥៥​ ​ហើយ​នឹង​បាន​​យល់ព្រម​ដោយ​ក្រុមប្រឹក្សា​​សេដ្ឋកិច្ច ​​​និងសង្គម​ ​តាម​សេចក្តី​សម្រេច​លេខ​៦៦៣C (XXIV) ចុះថ្ងៃទី​៣១ ខែកក្កដា​ ឆ្នាំ១៩៥៧ និង​​សេចក្តី​សម្រេច​លេខ​ ២០៧៦ (LXII) ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៧៧។

    ទាញយកអានបន្ត
  • គោលការណ៍ជាមូលដ្ឋានស្តីពីឯករាជ្យភាពរបស់តុលាការ​​​​​ (១៩៨៥)

    • កាលបរិច្ឆេទចេញផ្សាយ: ៥-កញ្ញា-២០០៧
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    គោលការណ៍ជាមូលដ្ឋានស្តីពីឯករាជ្យភាពរបស់តុលាការ​​​​​ (១៩៨៥)
    ពិស្ដារ

    គោលការណ៍ជាមូលដ្ឋានស្តីពីឯករាជ្យភាពរបស់តុលាការ​​​​ ត្រូវបាន​​អនុម័ត​​ដោយ​​សមាជ​​អង្គការ​សហ​ប្រជា​​ជាតិ​​ លើក​ទី៧​​ ​ស្តីពី​ការ​ទប់ស្កាត់​​បទល្មើស​ និង​ការ​ប្រព្រឹត្ត​លើអ្នកទោស​ ដែលបាន​ប្រារព្ធ​ឡើង​នៅទីក្រុង​មីលែន​ ចាប់ពី​ថ្ងៃទី​២៦ ខែ​សីហា ដល់​ថ្ងៃទី០៦ ខែកញ្ញា​ ឆ្នាំ១៩៨៥ ហើយ​ត្រូវបាន​តម្កល់​​ដោយ​​សេចក្តី​​សម្រេច​ចិត្តលេខ​៤០/៣២ ចុះថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ១៩៨៥ និង​សេចក្តី​​សម្រេចចិត្ត​លេខ​៤០/១៤៦ ចុះថ្ងៃ​ទី១៣ ខែធ្នូ ឆ្នាំ១៩៨៥ របស់​មហាសន្និបាត​ អ.ស.ប។

    ទាញយកអានបន្ត
  • ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ (២០០៧)

    • កាលបរិច្ឆេទចេញផ្សាយ: ៣-កញ្ញា-២០០៧
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ (២០០៧)
    ពិស្ដារ

    ក្រមនីតិ​វិធី​ព្រហ្មទណ្ឌនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ (ក្រមនីតិវិធីព្រហ្មទណ្ឌ) ​ត្រូវ​បាន​អនុម័ត​​ដោយ​​រដ្ឋ​សភា​​ កាល​ពី​​​ថ្ងៃទី០៧​’’ខែមិថុនា​ ឆ្នាំ២០០៧ និងត្រូវបាន​ព្រឹទ្ធសភា​យល់ស្រប​តាម​ទម្រង់​ និងគតិនៃច្បាប់​នេះ​ទាំង​ស្រុង ​ដោយ​​គ្មាន​ការ​កែប្រែអ្វី​ឡើយ​កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៧។ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ មាន​គោល​បំណង​កំណត់​អំពី​វិធាន​ទាំង​​ឡាយ​​ដែល​ត្រូវ​គោរព​ និង​ប្រព្រឹត្ត​តាម​ដោយ​ហ្មត់​ចត់​ ដើម្បីកំណ​ត់​​ឱ្យ​ច្បាស់​នូវ​អត្ថិភាព​នៃបទល្មើស​ព្រហ្មទណ្ឌ​ណាមួយ។ បទប្បញ្ញត្តិ​នៃ​ក្រម​នេះ​ត្រូវ​យក​ទៅ​អនុវត្ត​ចំពោះ​រឿង​ព្រហ្មទណ្ឌ​​​កាលណា​ពុំមាន​វិធាន​ដោយ​ឡែក​​ចែង​​ដោយ​​ច្បាប់​​​ពិសេស​​​​​នោះ​​ទេ។

    ទាញយកអានបន្ត
  • អនុក្រឹត្យស្តីពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលគ្រប់គ្រងយុវទោសករ (១៩៩៤)

    • កាលបរិច្ឆេទចេញផ្សាយ: ១៣-សីហា-២០០៧
    • ការ​ចេញ​ផ្សាយ: ផ្សេងៗ
    អនុក្រឹត្យស្តីពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលគ្រប់គ្រងយុវទោសករ (១៩៩៤)
    ពិស្ដារ

    អនុក្រឹត្យនេះ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៩៤។ (ឯកសារ​នេះ​អាច​រក​បាន​តែ​ជា​ភាសា​ខ្មែរ)

    ទាញយកអានបន្ត
  • 1
  • 2(current)
  • 3