កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.137
-
អង្គការសមាគមខ្មែរក្រោមថា អាជ្ញាធរវៀតណាមរឹតត្បិតសិទ្ធិពលរដ្ឋខ្មែរក្រោមក្នុងការចូលរួមប្រារព្ធពិធីបុណ្យកឋិន
អង្គការសមាគមខ្មែរក្រោមថា អាជ្ញាធរវៀតណាមរឹតត្បិតសិទ្ធិពលរដ្ឋខ្មែរក្រោមក្នុងការចូលរួមប្រារព្ធពិធីបុណ្យកឋិនទានក្នុងអំឡុងពេលភរិយារបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ខែវិច្ឆិកា បានដឹកនាំមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន ដង្ហែអង្គកឋិនទានចេញពីរាជធានីភ្នំពេញ ទៅកាន់វត្តពោធិគិរីវង្សារាម ឬវត្តស្វាយសៀមថ្មី ក្នុងខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម ចាប់ពីថ្ងៃទី៤ និងថ្ងៃទី៥ ខែវិច្ឆិកា។ ពិធីបុណ្យអង្គកឋិនទាននៅវត្តស្វាយសៀមថ្មី ខេត្តព្រះត្រពាំង ដែលចូលរួមដោយមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលពីប្រទេសកម្ពុជាបានបិទបញ្ចប់ហើយនៅថ្ងៃទី៥ វិច្ឆិកា ក្រោមការឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ន ការរំខាន និងរឹតត្បិតពីសំណាក់អាជ្ញាធររដ្ឋាភិបាលវៀតណាម។
អានបន្ត -
វៀតណាមពង្រាយកម្លាំងហាមឃាត់សកម្មជនខ្មែរក្រោមមិនឱ្យជួបថ្នាក់ដឹកនាំកម្ពុជានៅថ្ងៃបុណ្យកឋិន
អាជ្ញាធរវៀតណាមពង្រាយកម្លាំងហាមឃាត់មិនឱ្យសកម្មជនខ្មែរក្រោមប្រមាណ ៦០នាក់ជួបថ្នាក់ដឹកនាំកម្ពុជាដែលហែកឋិនទៅកម្ពុជាក្រោម។ សកម្មជនខ្មែរក្រោមចាត់ទុកសកម្មភាពរបស់អាជ្ញាធរវៀតណាមនេះគឺជាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ការលើកឡើងរបស់សកម្មជនខ្មែរក្រោមទាំងនេះ ធ្វើឡើងក្រោយភរិយារបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី និង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រអ្នកស្រី ម៉ែន សំអន នៅថ្ងៃទី០៤ ខែវិច្ឆិកា បានដឹកនាំមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន និងប្រជាពលរដ្ឋ ដង្ហែអង្គកឋិនទានចេញពីរាជធានីភ្នំពេញ ទៅកាន់វត្តពោធិគិរីវង្សារាម ឬ វត្តស្វាយសៀមថ្មីក្នុងខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម។
អានបន្ត -
លោកស្រីជូ ប៊ុនអេង៖ភាគីពាក់ព័ន្ធត្រូវបន្តប្រុងប្រយ័ត្នក្នុងការអនុវត្តផែនការប្រឆាំងបទល្មើសជួញដូរមនុស្ស
លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស បានណែនាំដល់គ្រប់ភាគីពាក់ពន្ធ័ទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្នក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ព្រោះការអនុវត្តផែនការនេះកន្លងមកហាក់នៅមានការខ្វះចន្លោះជាច្រើន ដែលបណ្តាលឱ្យជនល្មើសជួញដូរមនុស្ស នៅតែប្រព្រឹត្តបទល្មើសបាន នឹងបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង។ ម្យ៉ាងទៀតប្រជាពលរដ្ឋកម្ពុជាភាគច្រើនហាក់មិនទាន់មានការយល់ដឹង និងជឿជាក់លើរដ្ឋាភិបាលដែលបានប្រកាសផ្សព្វផ្សាយអំពីអំពើជួញដូរមនុស្សនោះទេ។
អានបន្ត -
អ្នកច្បាប់ថា តុលាការគួរតែស៊ើបអង្កេតអ្នកពាក់ព័ន្ធក្នុងករណីឆបោករបស់លោក លី សាម៉េត
សមត្ថកិច្ចបានឃាត់ខ្លួន ឧកញ៉ា លី សាម៉េត ភ្លាមៗ កាលពីយប់ថ្ងៃទី៤ វិច្ឆិកា ក្រោយពីលោក ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ អ្នកច្បាប់លើកឡើងថា ករណីចាប់ខ្លួនលោក លី សាម៉េត នេះ មានភាពមិនប្រក្រតីជាច្រើន ពីព្រោះថា សមត្ថកិច្ចអាចចាប់ខ្លួនបុគ្គលនេះបាន ក្រោយពីលោក លី សាម៉េត បានចេញមុខសារភាព និងបានឆ្លើយលុបលាងថា ខ្លួនឆបោកលុយគេ មិនជាប់ពាក់ព័ន្ធជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភានោះទេ។
អានបន្ត -
ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១០ លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រការឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានឥតសំណងចំនួន ១០លានដុល្លារ ដើម្បីគាំទ្រការឆ្លើយតបនឹងអំពើហិង្សាដែល ទាក់ទងនឹងយេនឌ័រ (GBV) នៅកម្ពុជា ក្នុងគោលបំណងជួយកម្ពុជាសម្រេចគោលដៅជា ប្រទេសគ្មាន អំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នៅឆ្នាំ២០៣០។
អានបន្ត -
លោក ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនបុគ្គល លី សាម៉េត មកអនុវត្តទោសតាមច្បាប់គ្មានករណីលើកលែង
ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ចនាំខ្លួនបុគ្គល លី សាម៉េត មកអនុវត្តទោសតាមច្បាប់ ដោយគ្មានការយោគយល់ទុកពេលវេលាឱ្យលោក លី សាម៉េត ព្យាបាលជំងឺសិន មុនមកអនុវត្តតាមច្បាប់ឡើយ។ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៤ វិច្ឆិកា នេះថា មិនមែនដោយសារតែចេញវីដេអូសូមទោស អាចធ្វើឲ្យលោក លី សាម៉េត ត្រូវបានរួចខ្លួននោះទេ ព្រោះជំនួយការរបស់លោកម្នាក់ឈ្មោះ ដួង តារា ក៏កំពុងត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោស ដោយសារជាប់ពាក់ព័ន្ធនឹងអំពើឆបោកជាមួយលោក លី សាម៉េត ដែរ។
អានបន្ត -
អង្គការ សមាគមខ្មែរកម្ពុជាក្រោម ផ្ញើសារលិខិតសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរ ចំពោះ «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះ «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ដង្ហែទៅកាន់ វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹងនាំជាន់ខ្ពស់ ព្រមទាំងសមាជិក សមាជិកានៃរាជរដ្ឋាភិបាលជាច្រើននាក់។
អានបន្ត -
អ្នកតាមដានសម្ដែងការបារម្ភពីការធ្លាក់ចុះសីលធម៌ក្នុងសង្គម
ពលរដ្ឋមួយចំនួន ព្រមទាំងអ្នកតាមដានសង្គម សម្ដែងក្ដីបារម្ភពីការធ្លាក់ចុះនូវសិលធម៌សង្គម កត្តាដែលបណ្ដាលឱ្យសីលធម៌សង្គមធ្លាក់ចុះគឺដោយសារកត្តាការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ការរប្រើប្រាស់បណ្ដាញសង្គមមិនត្រឹមត្រូវ ខណៈការអនុវត្តច្បាប់មានការធូររលុង។
អានបន្ត -
ពលរដ្ឋមិនរំពឹងថា រដ្ឋាភិបាលអាចលើកកម្ពស់គុណភាពវិស័យអប់រំ ឱ្យបានស្មើគ្នានោះទេ ខណៈគម្លាតសង្គមកាន់តែកើនឡើង
ពលរដ្ឋមិនរំពឹងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចពង្រឹងគុណភាពវិស័យអប់រំឱ្យមានភាពស្មើគ្នាដើម្បីបង្កើនធនធានមនុស្សនៅកម្ពុជានោះឡើយ ខណៈកូនអ្នកមានទទួលបានឱកាសសិក្សានៅសាលាឯកជនខុសពីកូនអ្នកក្រីក្រដែលគ្មានលទ្ធភាពបញ្ជូនកូនទៅសាលារៀន។ ពួកគាត់ថា រដ្ឋាភិបាលមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចរបស់ពលរដ្ឋ និងគ្មានកំណែទម្រង់លើប្រព័ន្ធអប់រំឱ្យមានស្តង់ដារនោះឡើយ។ ពលរដ្ឋអះអាងថា ចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនយកពន្ធលើប្រាក់ចំណូល និងពន្ធផ្សេងៗទៀតនោះ មិនមែនជាដំណោះស្រាយជួយដោះបន្ទុកដល់គ្រួសារក្រីក្រ និងពង្រឹងគុណភាពអប់រំបានឡើយ។
អានបន្ត -
លោក ហន ពិសិដ្ឋ៖ទឹកជំនន់នៅកំពង់ស្ពឺបណ្តាលមកពីពលរដ្ឋមួយចំនួនចាក់ដីលុបប្រឡាយ
នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ទឹកជំនន់បានជន់លិចស្រុកចំនួន២ ក្នុងខេត្តកំពង់ស្ពឺ គឺស្រុកគងពិសី និងស្រុកបសេដ្ឋ។ ក្រៅពីនេះ ទឹកជំនន់បានពន្លិចផ្លូវជាតិលេខ៣ មួយចំហៀងប៉ែកកំពង់ស្ពឺចំនួន២កំណាត់ ដែលធ្វើឲ្យចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ត្រូវបានផ្អាកជាបណ្តោះអាសន្ននៅថ្ងៃទី០៤ វិច្ឆិកានេះ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសីបានថ្លែងថា ការជន់លិចស្រុកគងពិសី និងស្រុកបសេដ្ឋបណ្តាលមកពីមូលហេតុចំនួនពីរគឺ ទី១ ពលរដ្ឋមួយចំនួនបានចាក់ដីលុបប្រឡាយ និងទី២ ប្រឡាយដែលកំពុងស្តារនៅមិនទាន់បើកទូលំទូលាយនៅឡើយ។
អានបន្ត -
ព្រះអង្គ ប៊ុត ប៊ុនតិញ លើកទឹកចិត្តឱ្យសកម្មជននយោបាយ និងសង្គមតម្កល់ប្រយោជន៍ជាតិឱ្យបានធំ
ព្រះចៅអធិការវត្តភ្នំសេរី និងជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លើកទឹកចិត្តឱ្យសកម្មជននយោបាយ និងសង្គមតម្កល់ប្រយោជន៍ជាតិឱ្យបានធំជាងប្រយោជន៍ក្រុម។ ព្រះតេជព្រះគុណអះអាងថា មានតែធ្វើបែបនេះទើបសកម្មជននយោបាយ និងសង្គមអាចគេចផុតពីការដែលត្រូវមេដឹកនាំពីរនាក់ ឪពុកកូន លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត យកក្រុមគ្រួសារសាច់ញាតិ មកធ្វើជាចំណាប់ខ្មាំង ដើម្បីបង្ខំឱ្យពួកគេចុះចូលជាមួយបក្សកាន់អំណាច។ព្រះអង្គមានថេរដីកាបែបនេះបន្ទាប់ពីសារព័ត៌មានស្និទ្ធនឹងគ្រួសារត្រកូលហ៊ុន Fresh News បានផ្សព្វផ្សាយរូបថតលោក ហ៊ុន សែន ជួបជាមួយអតីតប្រធានចលនាសង្គ្រោះជាតិនៅក្នុងប្រទេសជប៉ុន លោក ហៃ វណ្ណា និងប្អូនប្រុស ព្រមទាំងបទសម្ភាសន៍ជាមួយ លោក ហៃ វណ្ណា ផង កាលពីថ្ងៃ ទី៣ ខែវិច្ឆិកា។
អានបន្ត -
អ្នកជាប់ឃុំក្នុងពន្ធនាគារ កំពុងប្រឈមបញ្ហាសុខភាព និងពិបាករស់នៅក្នុងរដូវរងា
អ្នកជាប់ឃុំក្នុងពន្ធនាគារ កំពុងប្រឈមបញ្ហាសុខភាព និងលក្ខខណ្ឌរស់នៅប្រចាំថ្ងៃ ស្ថិត នៅក្នុងស្ថានភាពលំបាក នារដូវរងាឆ្នាំនេះ។ ចំណែក អ្នកជំនាញផ្នែកសុខភាពថា ជនជាប់ឃុំក្នុងពន្ធនាគារ ងាយនឹងឆ្លងជំងឺឆ្លងមួយចំនួន ដូចជារបេង ផ្ដាសាយធំ និងកមរមាស់ជាដើម បណ្ដាលមកពីបន្ទប់តូចចង្អៀត គ្មានអនាម័យ ខ្វះខាតអាហារ ដែលមានជីវជាតិ និងខ្វះទឹកស្អាតប្រើប្រាស់ជាដើម។ ចំណែកឯអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានអះអាងថា បានត្រៀមភួយ និងកំពុងគិតគូររឿងទឹកស្អាតនេះ សម្រាប់អ្នកជាប់ឃុំរួចហើយ។
អានបន្ត -
ពលករខ្មែរស្នើរដ្ឋាភិបាលឱ្យបន្តផ្ដល់សេវាលិខិតឆ្លងដែននៅស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង
ពលករខ្មែរស្នើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យបន្តផ្ដល់សេវាលិខិតឆ្លងដែនដោយផ្ទាល់នៅស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ដើម្បីជួយសម្រួលពេលវេលា និងកាត់បន្ថយការចំណាយរបស់ពលករ។ ការទាមទារនេះ ធ្វើឡើងក្រោយពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង ប្រកាសបិទបញ្ចប់ការផ្ដល់សេវាលិខិតឆ្លងដែនដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅធ្វើការនិងសិក្សានៅប្រទេសកូរ៉េខាងត្បូង ចាប់ពីដើមខែវិច្ឆិកានេះទៅ។ ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង នឹងជួបការលំបាក ក្រោយពេលរដ្ឋាភិបាលកម្ពុជាឈប់ផ្ដល់លិខិតឆ្លងដែនដល់ពួកគេនៅទីនោះ។
អានបន្ត -
សាច់ញាតិកញ្ញា នួន តឿន ថា ថៅកែរោងចក្របញ្ឈប់គាត់ពីការងារជាការរើសអើងផ្នែកនយោបាយ
សាច់ញាតិពលករខ្មែរកញ្ញា នួន តឿន ដែលអាជ្ញាធរចាប់បញ្ជូនពីប្រទេសម៉ាឡេស៊ីយកមកជាប់គុកនៅកម្ពុជា ខកចិត្ត និងចាត់ទុកថៅកែរោងចក្រកាត់ដេរដែលសម្រេចបញ្ឈប់ការងារថា ជាការរើសអើងផ្នែកនយោបាយ។ មន្រ្តីសង្គមស៊ីវិលថា ប្រសិនបើការបញ្ឈប់ការងារម្តាយមីងរបស់កញ្ញា នួន តឿន ដោយសារតែមានក្មួយស្រីជាប់គុក ព្រោះនិយាយរិះគន់មេដឹកនាំរដ្ឋាភិបាលនោះជារឿងមិនត្រឹមត្រូវ និងធ្វើឱ្យគ្រួសាររួមទាំងជនជាប់ចោទកាន់តែរងសម្ពាធ ឈឺចាប់ថែមទៀត។ សាច់ញាតិរបស់កញ្ញា នួន តឿន មិនសុខចិត្តចំពោះថៅកែរោងចក្រ ឃីង អេសជី អឺភែរីល (KING SG APPAREL) នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានបញ្ឈប់លោកស្រីពីការងារដោយគ្មានមូលហេតុត្រឹមត្រូវ។
អានបន្ត -
អ្នកឃ្លាំមើលចង់ឃើញមានការលើកឡើងពីសិទ្ធិរបស់ជនជាតិដើម ខណៈមានការហែកឋិនទៅកម្ពុជាក្រោម
អ្នកឃ្លាំមើលចង់ឃើញរដ្ឋាភិបាលកម្ពុជាលើកឡើងពីបញ្ហាសិទ្ធិសេរីភាព ជំនឿសាសនា វប្បធម៌ និងការសិក្សាពីប្រវត្តិសាស្ត្រដល់ពលរដ្ឋខ្មែរកម្ពុជាក្រោមដើម្បីឲ្យអាជ្ញាធរវៀតណាមបើកទូលាយពីបញ្ហាទាំងនេះ។ ការលើកឡើងនេះកើតឡើង ចំពេលដែលរដ្ឋាភិបាលកម្ពុជាបានដង្ហែអង្គកឋិនទានមួយទៅកាន់ទឹកដីខ្មែរកម្ពុជាក្រោមនៅថ្ងៃទី៤ វិច្ឆិកានេះ។ ក្នុងពេលជាមួយគ្នា មានសេចក្តីរាយការណ៍ពីអង្គការខ្មែរកម្ពុជាក្រោម និងអ្នកសារព័ត៌មានដែលទៅតាមអង្គកឋិនទានថា អាជ្ញាធរវៀតណាមបានរារាំង និងដកហូតទូរស័ព្ទរបស់ពលរដ្ឋខ្មែរក្រោម និងព្រះសង្ឃមួយចំនួនដែលឡើងមកទទួលស្វាគមន៍អង្គកឋិនទាននេះ៕
អានបន្ត -
លោក ហ៊ុន សែន៖ លី សាម៉េត មិនអាចរួចខ្លួនដោយការសុំទោសនោះទេ
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បញ្ជាក់ច្បាស់ថា លោក លី សាម៉េត ហៅគ្រូមា ដែលពីមុនធ្លាប់ជាទីប្រឹក្សារបស់លោក ហើយបានយកឈ្មោះលោកឆបោកអ្នកដទៃមានទឹកប្រាក់រាប់លានដុល្លារ មិនអាចរួចខ្លួនដោយការចេញមុខសុំទោសនោះទេ។ ការបញ្ជាប់បែបនេះ ធ្វើឡើងក្រោយពេលលោក លី សាម៉េត ដែលបានបាត់មុខមួយរយៈក្រោយ បានចេញមុខបកស្រាយនិងទទួលកំហុសនៅក្នុងវីដេអូឃ្លិបមួយ ដែលលោកបញ្ចេញនៅថ្ងៃនេះ។
អានបន្ត -
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន
នៅក្នុងបទសម្ភាសន៍មួយជាមួយវីអូអេនៅផ្ទះរបស់លោកក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ម៉ិច ដារ៉ា ដែលគេស្គាល់ថាជាអ្នកកាសែតដែលហ៊ានរាយការណ៍ពីអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា លើកឡើងថាលោកលែងធ្វើជាអ្នកសារព័ត៌មានទៀតហើយ ដោយសារតែអារម្មណ៍ភិតភ័យ ហើយការចាប់ខ្លួននិងរស់នៅក្នុងពន្ធនាគារបានប៉ះទង្គិចចិត្ត និងអារម្មណ៍របស់លោកខ្លាំង ដែលធ្វើឱ្យលោកមិនអាចបំភ្លេចបាន។ លោកត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីចុងខែកញ្ញា ឆ្នាំ ២០២៤ ពីបទញុះញង់ ទាក់ទងនឹងការបង្ហោះព័ត៌មាននិងសារលើបណ្តាញសង្គម ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ។ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែតុលាការបានដាក់បម្រាមមិនឱ្យលោកចេញទៅក្រៅប្រទេស។
អានបន្ត -
អង្គការសមាគម២១ស្ថាប័នអំពាវនាវឱ្យរដ្ឋាភិបាលស៊ើបអង្កេតឧក្រិដ្ឋកម្មលើអ្នកកាសែតនិងអ្នកការពារសិទ្ធិមនុស្ស
អង្គការសមាគមជាង ២០ស្ថាប័ន អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការឱ្យបានឆាប់រហ័ស និងជាក់លាក់ ដើម្បីធានានូវការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យ និងតម្លាភាព ចំពោះឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ដើម្បីបញ្ចប់អំពើនិទណ្ឌភាពនៅកម្ពុជា។ អង្គការសមាគមចំនួន ២១ស្ថាប័ន ដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក) និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ជាដើម បានចេញសេចក្តីថ្លែងការណ៍រួមគ្នានៅថ្ងៃទី១ វិច្ឆិកា នេះថា ការយាយី និងការគំរាមកំហែងលើអ្នកសារព័ត៌មាន នៅតែជាក្ដីបារម្ភនៅឆ្នាំ២០២៤ នេះ។
អានបន្ត -
ស្ត្រីរងគ្រោះទៅប្រទេសចិនរៀបរាប់ពីការបង្ខំឱ្យរៀបការប្តីជាមនុស្សគ និងក្រុមគ្រួសារចិនធ្វើបាប
ស្ត្រីខ្មែរម្នាក់ដែលរងគ្រោះដោយអំពើជួញដូរនៅប្រទេសចិន បង្ហាញការឈឺចាប់ អស់សង្ឃឹម និងបាក់ទឹកចិត្តខ្លាំង បន្ទាប់ពីបាននាងត្រូវបានគេជួយសង្គ្រោះផុតពីការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរ ហើយត្រឡប់មកជួបជុំគ្រួសារនៅស្រុកកំណើតវិញ។ ស្ត្រីរងគ្រោះថា នាងរងការធ្វើបាបទាំងរាងកាយ និងផ្លូវចិត្ត បើទោះបីជា នាងបានបង្កើតកូនឱ្យគ្រួសារចិនក៏ដោយ។
អានបន្ត -
ពលរដ្ឋកូរ៉េខាងត្បូងម្នាក់នឹងត្រូវបណ្ដេញចេញពីកម្ពុជាដោយប្រើព័ត៌មានប្រឌិតដល់ក្រុមគ្រួសារ
យុវជនកូរ៉េខាងត្បូង ម្នាក់ នឹងត្រូវបណ្តេញចេញពីកម្ពុជា និងហាមមិនឱ្យចូលជាថ្មីឡើយ ដោយសារការលាក់បាំងពីក្រុមគ្រួសារពីមូលហេតុមកកម្ពុជា និងប្រើប្រាស់ព័ត៌មានប្រឌិតបង្កឱ្យមានការភ័ន្តច្រឡំថាមានអំពើបង្ខាំង ឬការធ្វើទារុណកម្ម។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១ ខែវិច្ឆិកា បានឲ្យដឹងថា យុវជនកូរ៉េខាងត្បូងម្នាក់នឹងត្រូវបណ្តេញចេញពីកម្ពុជា និងហាមមិនឱ្យចូលជាថ្មីឡើយ ដោយសារការលាក់បាំងពីក្រុមគ្រួសារពីមូលហេតុមកកម្ពុជា មូលហេតុដែលបានការងារធ្វើ និងស្ថានភាពខ្លួននៅអំឡុងពេលនៅកម្ពុជា។
អានបន្ត