កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.137
-
សមត្ថកិច្ចចាប់បញ្ជូនខ្លួនលោកមួង ឃីម និងអ្នកជំនួញម្នាក់ទៅតុលាការពាក់ព័ន្ធរឿងឆបោក
អតីតមន្ត្រីនគរបាលជាន់ខ្ពស់លោក មួង ឃីម និងលោក អ៊ុត ធី ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ជាអ្នកជំនួញម្នាក់ក្នុងវិស័យសំណង់ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ៨ ខែវិច្ឆិកា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃអង្គភាពប្រឆាំងអំពើពុករលួយ។ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោកសយ ចាន់វិចិត្រ ប្រាប់វីអូអេនៅថ្ងៃចន្ទថា អង្គភាពបាន ឃាត់ខ្លួនលោក មួង ឃីម និងលោក អ៊ុត ធី កាលពី ២ថ្ងៃមុន និងថា មកដល់ថ្ងៃចន្ទនេះ ពួកគេត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
អានបន្ត -
ពលរដ្ឋខ្មែរក្រៅប្រទេសប្រកាសធ្វើបាតុកម្មនៅទីក្រុងហ្សឺណែវរឿងមិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសតំបន់អឺរ៉ុប ប្រកាសធ្វើបាតុកម្មនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ នៅចុងខែវិច្ឆិកា នេះ ដើម្បីទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកលំហប្រជាធិបតេយ្យ និងគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឡើងវិញ។
អានបន្ត -
មន្ត្រីបក្សកម្លាំងជាតិម្នាក់នៅក្រុងភ្នំពេញ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃស
មន្ត្រីគណបក្សកម្លាំងជាតិម្នាក់ នៅរាជធានីភ្នំពេញគឺលោក ប្រាក់ សីហា ត្រូវបានអាជ្ញាធរចាប់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃស ពីបទប្រមាថព្រះមហាក្សត្រ។ ប៉ុន្តែគណបក្សកម្លាំងជាតិ និងគ្រួសារច្រានចោលការចោទប្រកាន់ និងចាត់ទុកចំណាត់នេះថា ជាការគំរាមកំហែងផ្នែកនយោបាយ និងបំបិទសំឡេងប្រឆាំង ក្រោយពេលសកម្មជនរូបនេះមិនព្រមចុះចូលជាមួយបក្សកាន់អំណាច។
អានបន្ត -
តុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នតំណាងពលរដ្ឋមានទំនាស់ដីធ្លី២៤គ្រួសារ នៅតំបន់ភ្នំ១៥០០ ខេត្តពោធិ៍សាត់
សាលាដំបូងខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា សម្រេចឃុំខ្លួនបណ្ដោះអាសន្ន តំណាងពលរដ្ឋមានទំនាស់ដីធ្លី ២៤ គ្រួសារ និងជាម្ចាស់ផ្ទះលំហែភ្នំ១៥០០ នៅតំបន់ភ្នំ១៥០០ គឺលោកស្រី សេន ពិសី នៅពន្ធនាគារខេត្តពោធិ៍សាត់ ឬមណ្ឌលអប់រំកែប្រែទី៤ «ម៤» ទាក់ទងនឹងការចោទប្រកាន់ពីបទ កាប់រុករាន និងឈូសឆាយដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ។
អានបន្ត -
កញ្ញា សេង ធារី ប្ដឹងទៅក្រសួងមហាផ្ទៃពីភាពមិនប្រក្រតីក្នុងពន្ធនាគារ ពាក់ព័ន្ធនឹងទារុណកម្មផ្លូវចិត្ត
កញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្ស និងជាមេធាវីសញ្ជាតិខ្មែរ-អាមេរិកាំងដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស បានប្ដឹងទៅកាន់ក្រសួងមហាផ្ទៃ ពីភាពមិនប្រក្រតីក្នុងពន្ធនាគារ ដូចជាការធ្វើទារុណកម្មផ្លូវចិត្ត។ នេះបើតាមលោក សឺន ជុំជួន មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី។ អគ្គនាយកដ្ឋានពន្ធនាគារអះអាងថា និងពិនិត្យលើពាក្យបណ្ដឹងនេះ។
អានបន្ត -
រដ្ឋសភាអនុម័តសម្រេចលុបចោលកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV)
រដ្ឋសភាអនុម័តលុបចោលច្បាប់ស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) កម្ពុជា ឡាវ និងវៀតណាម នៅថ្ងៃសុក្រនេះ ក្រោមសំឡេងឯកច្ឆន្ទ ១០៩សំឡេង ក្រោមហេតុផលថា ប្រទេសនីមួយៗមានសមត្ថភាពពេញលេញក្នុងការបន្ត និងធានាបាននូវការអភិវឌ្ឍប្រទេសរៀងៗខ្លួន។
អានបន្ត -
កញ្ញា សេង ធារី ប្ដឹងទៅក្រសួងមហាផ្ទៃ អំពីភាពមិនប្រក្រតីនៅក្នុងពន្ធនាគារ
មេធាវី និងជាសកម្មជនសិទ្ធិមនុស្សខ្មែរអាម៉េរិកាំង ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារកញ្ញា សេង ធារី បានដាក់ពាក្យបណ្ដឹងទៅអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ កាលពីដើមសប្ដាហ៍នេះ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៅក្នុងពន្ធនាគារ ជាពិសេស នៅមណ្ឌលអប់រំកែប្រែ «ម២»។ នេះបើតាមការអះអាងរបស់មេធាវីការពារក្ដីរបស់កញ្ញា។ ឆ្លើយតបនឹងរឿងនេះ មន្ត្រីជាន់ខ្ពស់ពន្ធនាគារ អះអាងថា អគ្គនាយកដ្ឋានជំនាញបានទទួលពាក្យបណ្ដឹងរបស់កញ្ញា សេង ធារី រួចហើយ ហើយនឹងចុះស្រាវជ្រាវករណីនេះ។ មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី គឺលោក សឺន ជុំជួន សង្ឃឹមថា អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ នឹងចុះស៊ើបអង្កេតអំពីភាពមិនប្រក្រតីនៅពន្ធនាគារ បន្ទាប់ពីទទួលបណ្ដឹងពីកូនក្ដីរបស់លោក។
អានបន្ត -
សកម្មជនបរិស្ថានជំរុញឱ្យការដេញថ្លៃប្រមូលអនុផលព្រៃឈើពីគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើធ្វើឡើងដោយតម្លាភាព
អ្នកស្រលាញ់បរិស្ថាន បានលើកឡើងថា ដើម្បីឱ្យការដាក់ដេញថ្លៃការប្រមូលអនុផលព្រៃឈើក្នុងអាងស្តុកទឹកគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ មានតម្លាភាពនិងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាននោះ រដ្ឋាភិបាល និងអាជ្ញាធរ ត្រូវធ្វើឡើងឱ្យបានទូលំទូលាយ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសពលរដ្ឋមូលដ្ឋាន ដើម្បីឱ្យពួកគាត់បានដឹងឮនិងចូលរួមតាមដានសកម្មភាពប្រមូលអនុផលព្រៃឈើតំបន់នោះ។ ការលើកឡើងនេះ ក្រោយពេលអគ្គនាយដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន បានប្រកាសជូនដំណឹងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីការដាក់ដេញថ្លៃប្រមូល អនុផលព្រៃឈើប៉ាន់ស្មានដែលអាចប្រមូលបានក្នុងអាងស្តុកទឹកនៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ខេត្តកោះកុង។
អានបន្ត -
តុលាការខេត្តតាកែវចាប់ខ្លួននាយកទីចាត់ការផែនការវិនិយោគខេត្ត និងមន្ត្រី ២នាក់ ពាក់ព័ន្ធនឹងអំពើពុករលួយ
តុលាការខេត្តតាកែវចាប់ខ្លួននាយកទីចាត់ការផែនការវិនិយោគខេត្ត និងមន្ត្រី ២នាក់ ពាក់ព័ន្ធនឹងអំពើពុករលួយ ដែលបានឱ្យក្រុមហ៊ុនសាច់ញាតិ ឬបក្ខពួកខ្លួនឈ្នះការដេញថ្លៃលើគម្រោងអភិវឌ្ឍន៍ខេត្ត។ មន្ត្រីសង្គមស៊ីវិលថាការចាប់ខ្លួនមន្ត្រីសាលាខេត្តតាកែវនេះគឺជាករណីតូចមួយ ព្រោះថា រដ្ឋាភិបាលនៅមិនទាន់ចាត់វិធានការទៅលើអំពើពុករលួយទ្រង់ទ្រាយធំនៅឡើយទេ។
អានបន្ត -
សាលាតិចណូតបទៅVOD Khmerថាការពង្រីកសាខារបស់ខ្លួនបន្ថែមដើម្បីបំពេញតម្រូវការនៃការបណ្តុះបណ្តាលនិងស្រាវជ្រាវ
បន្ទាប់ពី VOD Khmer បានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook. TikTok និង YouTube Channel ថា “វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថាសាលាតិចណូ ត្រូវ គេលក់ឱ្យឈ្មួញហើយក្រោមរូបភាពដោះដូរដី-រួចមក នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានចេញមកបដិសេធ និងច្រានចោល ទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានខាងលើនេះនឹងចាត់ទុកថា ការចុះផ្សាយព័ត៌មាននេះជាព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ មានចរិតបង្ខូចកិត្តិយសគ្រឹះស្ថានឧត្តមសិក្សាសាធារណះ និងបំពុលបរិយាកាសសង្គមដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ។ ជាមួយគ្នានេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានស្នើឱ្យ VOD Khmer ធ្វើការកែតម្រូវការផ្សព្វផ្សាយព័ត៌មានខាងលើនេះ។
អានបន្ត -
ពលរដ្ឋក្នុងខេត្តក្រចេះស្នើឱ្យស្ថាប័នរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីជាមួយក្រុមហ៊ុនឯកជន
ពលរដ្ឋប្រមាណ៣០នាក់ ដែលអះអាងថា ខ្លួនជាជនរងគ្រោះក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយក្នុងស្រុកសំបូរ ខេត្តក្រចេះ បានមកបោះតង់នៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាំងពីថ្ងៃពុធទី៦ វិច្ឆិកា ដើម្បីស្នើសុំឲ្យស្ថាប័នរដ្ឋាភិបាល ដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគេ។ នេះជាលើកទី២ ដែលពលរដ្ឋខេត្តក្រចេះលើកគ្នាមកតវ៉ា បន្ទាប់ពីលើកទី១ ក្នុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ពួកគេមិនទទួលបានដំណោះស្រាយពីក្រុមហ៊ុនឯកជនដែលប្រជាពលរដ្ឋ បានចោទប្រកាន់ថា បានឈូសឆាយដី និងដំណាំដាំដុះរបស់ពួកគេ។
អានបន្ត -
កម្ពុជាបេ្តជ្ញាលុបបំបាត់មជ្ឈមណ្ឌលបោកប្រាស់អនឡាញ
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានបញ្ជាក់គោលជំហរជាថ្មីក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាអន្តរជាតិដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។ លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនឹងមានប្រសិទ្ធភាព បើសិនជាមានកិច្ចសហការគ្រប់ជ្រុងជ្រោយ និងជាពិសេស មន្ត្រីជំនាញត្រូវតែមានភាពសកម្ម។
អានបន្ត -
ទណ្ឌិត ៣៩០នាក់ នឹងទទួលបានការបន្ថយនិងលើកលែងទោសនៅថ្ងៃបុណ្យឯករាជ្យនិងបុណ្យអុំទូក
ក្រសួងយុត្តិធម៌ លើកឡើងថា ទណ្ឌិតចំនួន ៣៩០នាក់ដែលឃុំខ្លួននៅក្នុងពន្ធនាគាររាជធានី-ខេត្តចំនួន ២២ នឹងទទួលបានការបន្ធូរបន្ថយ និងលើកលែងទោសក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។
អានបន្ត -
ក្រសួងយុត្តិធម៌បង្កើតផេក «ប្រតិកម្មរហ័សរឿងយុត្តិធម៌» ដើម្បីឆ្លើយបតការបកស្រាយខុសក្នុងវិស័យយុត្តិធម៌
ក្រសួងយុត្តិធម៌បានបង្កើតទំព័រហ្វេសប៊ុក «ប្រតិកម្មរហ័សរឿងយុត្តិធម៌» ដើម្បីពន្យល់ និងបកស្រាយទៅលើការលើកឡើងនានារបស់សាធរណជន និងការចុះផ្សាយខុសឬមិនគ្រប់ជ្រុងជ្រោយរបស់សារព័តមាន។ ទំព័រហ្វេសប៊ុកនេះមិនទទួលយកពាក្យបណ្ដឹងឬប្រតិកម្មរបស់សាធារណជននោះទេ។ សេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌កាលពីថ្ងៃទី៧ ខែវិច្ឆិកានេះ បញ្ជាក់ថា ទំព័រហ្វេសប៊ុកនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
អានបន្ត -
សហគមន៍ជនបទចូលចិត្តប្រើប្រាស់ថាមពលពីពន្លឺព្រះអាទិត្យ ព្រោះវាមានតម្លៃថោកសម្រាប់ប្រើប្រាស់ក្នុងជីវភាព
សហគមន៍នៅតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា ស្នើឱ្យក្រុមសង្គមស៊ីវិល និងរដ្ឋាភិបាលផ្តល់ថាមពលស្រូបពីពន្លឺព្រះអាទិត្យឡើងវិញនៅក្នុងតំបន់របស់ពួកគេ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ បម្រើវិស័យអេកូរទេសចរណ៍ក្នុងស្រុក និងការពារប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ យោងតាមលោក Dean Rizzetti នាយកគោលនយោបាយនៃ EnergyLab រដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅដើម្បីសម្រេចបាននូវថាមពលកកើតឡើងវិញឲ្យបាន៧០ភាគរយ នៅក្នុងឆ្នាំ២០៣០ ដោយបង្កើនថាមពលតាមរយៈពន្លឺព្រះអាទិត្យឲ្យកើនឡើងទ្វេដង។ លោកបានមានប្រសាសន៍ថា៖ «មានហេតុផលជាច្រើនដែលមានអារម្មណ៍ថាពួកយើងអាចរកដំណោះស្រាយ អំពីបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ការធ្វើដូច្នេះហើយ ពួកយើងនឹងធ្វើអ្វីមួយដូចជា កាត់បន្ថយការនាំចូលប្រេងឥន្ធនៈហ្វូស៊ីលនៅក្នុងប្រទេសដើម្បីបង្កើតសង្គមមួយដែលមានភាពធន់ និងយុត្តិធម៌ជាងមុន»។
អានបន្ត -
មន្ត្រីបក្សសង្គ្រោះជាតិរំឭករឿងមេបក្សខ្លួនជាប់ទោស ក្រោយពីសហរដ្ឋអាមេរិកមានប្រធានាធិបតីថ្មី
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ជំរុញឱ្យមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ស្រាយបំភ្លឺទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ (Donald Trump) ថា សហរដ្ឋអាមេរិកជាមេគំនិតក្នុងការគប់គិតផ្តួលរំលំរដ្ឋាភិបាលនៃប្រទេសកម្ពុជា ក្នុងសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៧ វិច្ឆិកា នេះថា ពេលលោក ដូណាល់ ត្រាំ នៅជាប្រធានាធិបតីក្នុងអាណត្តិដំបូងបានបដិសេធថា សហរដ្ឋអាមេរិកមិនបានស្វែងរកឱ្យមានការផ្លាស់ប្ដូររដ្ឋាភិបាលនៅប្រទេសកម្ពុជាឡើយ។
អានបន្ត -
សមត្ថកិច្ចបង្ក្រាបទីតាំងអគារឆបោកតាមអនឡាញនៅភ្នំពេញ ដោយរកឃើញមនុស្សប្រមាណ ២០០នាក់
កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិកំពុងសាកសួរជនបរទេស ដែលភាគច្រើនជាជនជាតិចិនប្រមាណ ២០០នាក់ ដើម្បីត្រៀមរៀបចំនីតិវិធីបណ្ដេញពួកគេចេញពីកម្ពុជា ពាក់ព័ន្ធនឹងការចូលមកធ្វើការខុសច្បាប់នៅកម្ពុជា។ មន្ត្រីសិទ្ធិមនុស្សមើលឃើញថា ចំណាត់ការបង្ក្រាបរបស់សមត្ថកិច្ចហាក់ព្យាយាមបិទបាំងព័ត៌មាន និងមិនអាចធ្វើឱ្យមហាជនមានជំនឿលើការបង្ក្រាបរបស់សមត្ថកិច្ចក្នុងការលុបបំបាត់អំពើឆបោកតាមអនឡាញឱ្យមានប្រសិទ្ធភាពបានទេ។ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឆ្មក់បង្ក្រាបទីតាំងអគារឆបោកតាមអនឡាញទ្រង់ទ្រាយធំជាលើកទី២ បន្ទាប់ពីការបង្ក្រាបលើកទី១ នៅទីតាំងអគារឆបោកតាមអនឡាញជ្រកក្រោមស្លាករោងចក្រផលិតស្វាយ នៅខេត្តកំពង់ស្ពឺ កាលពីចុងខែតុលា។
អានបន្ត -
ព្រះមហាក្សត្របញ្ចប់មុខតំណែងទីប្រឹក្សា លោក ហ៊ុន សែន គឺ លោក ដួង តារា
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនរោត្តម សីហ មុនី ចុះថ្ងៃទី៦ វិច្ឆិកា បានបញ្ចប់មុខតំណែងលោក ដួង តារា ពីរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។ ការដកតំណែងនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញ បានចោទប្រកាន់ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក ដួង តារា អំពីបទ «ឆបោក» ពាក់ព័ន្ធនឹងករណីឆបោកលុយពលរដ្ឋជាច្រើនគ្រួសារ ក្នុងគម្រោងវិនិយោគដីធ្លី និងផ្ទះល្វែងរបស់ក្រុមហ៊ុនភូមិខ្មែរគ្រុប (Phum Khmer Group) នៅខេត្តស្វាយរៀង។
អានបន្ត -
កម្មករត្អូញត្អែរពីជីវភាពលំបាកនិងថៅកែបង្ខំឱ្យធ្វើការលើសកម្រិត ខណៈរោងចក្រនិងការវិនិយោគចិនកើនឡើងនៅកម្ពុជា
សហជីពនិងកម្មករមួយចំនួនអះអាងថា ទោះបីជាចំនួនរោងចក្រ និងអ្នកវិនិយោគចិន កំពុងកើនឡើងនាំមុខគេនៅកម្ពុជាក្តី ប៉ុន្តែជីវភាពរបស់កម្មករមិនប្រសើរទេ។ ពួកគេក៏កំពុងរងសម្ពាធឱ្យបង្កើនការផលិតទំនិញឱ្យបានច្រើនជាងមុន ហួសពីសមត្ថភាពផងដែរ។ កម្មករមួយចំនួនធ្វើការនៅតាមរោងចក្រត្អូញត្អែរថា ជីវភាពរបស់គាត់បច្ចុប្បន្ន មិនប្រសើរទេ ដោយសារតែប្រាក់ខែមានចំនួនតិចតួច រីឯទំនិញនៅក្នុងទីផ្សារព្រមទាំងតម្លៃបន្ទប់ជួលស្នាក់នៅក៏ឡើងថ្លៃខ្ពស់។
អានបន្ត -
តុលាការក្រុងភ្នំពេញសម្រេចផ្ដន្ទាទោសលោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ
សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) លោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ព្រមទាំងរឹបអូសទូរសព្ទដៃម៉ាក iPhone មួយគ្រឿងថែមទៀត។ តុលាការក្រុងភ្នំពេញ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានប្រកាសសំណុំរឿងព្រហ្មទណ្ឌចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ដែលបានជំនុំជម្រះកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ដោយសម្រេចឱ្យលោក កើត សារ៉ាយ ជាជនជាប់ចោទពីបទ មិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
អានបន្ត