កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
កម្ពុជាបេ្តជ្ញាលុបបំបាត់មជ្ឈមណ្ឌលបោកប្រាស់អនឡាញ
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានបញ្ជាក់គោលជំហរជាថ្មីក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាអន្តរជាតិដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។ លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនឹងមានប្រសិទ្ធភាព បើសិនជាមានកិច្ចសហការគ្រប់ជ្រុងជ្រោយ និងជាពិសេស មន្ត្រីជំនាញត្រូវតែមានភាពសកម្ម។
អានបន្ត -
ទណ្ឌិត ៣៩០នាក់ នឹងទទួលបានការបន្ថយនិងលើកលែងទោសនៅថ្ងៃបុណ្យឯករាជ្យនិងបុណ្យអុំទូក
ក្រសួងយុត្តិធម៌ លើកឡើងថា ទណ្ឌិតចំនួន ៣៩០នាក់ដែលឃុំខ្លួននៅក្នុងពន្ធនាគាររាជធានី-ខេត្តចំនួន ២២ នឹងទទួលបានការបន្ធូរបន្ថយ និងលើកលែងទោសក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។
អានបន្ត -
ក្រសួងយុត្តិធម៌បង្កើតផេក «ប្រតិកម្មរហ័សរឿងយុត្តិធម៌» ដើម្បីឆ្លើយបតការបកស្រាយខុសក្នុងវិស័យយុត្តិធម៌
ក្រសួងយុត្តិធម៌បានបង្កើតទំព័រហ្វេសប៊ុក «ប្រតិកម្មរហ័សរឿងយុត្តិធម៌» ដើម្បីពន្យល់ និងបកស្រាយទៅលើការលើកឡើងនានារបស់សាធរណជន និងការចុះផ្សាយខុសឬមិនគ្រប់ជ្រុងជ្រោយរបស់សារព័តមាន។ ទំព័រហ្វេសប៊ុកនេះមិនទទួលយកពាក្យបណ្ដឹងឬប្រតិកម្មរបស់សាធារណជននោះទេ។ សេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌កាលពីថ្ងៃទី៧ ខែវិច្ឆិកានេះ បញ្ជាក់ថា ទំព័រហ្វេសប៊ុកនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
អានបន្ត -
សហគមន៍ជនបទចូលចិត្តប្រើប្រាស់ថាមពលពីពន្លឺព្រះអាទិត្យ ព្រោះវាមានតម្លៃថោកសម្រាប់ប្រើប្រាស់ក្នុងជីវភាព
សហគមន៍នៅតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា ស្នើឱ្យក្រុមសង្គមស៊ីវិល និងរដ្ឋាភិបាលផ្តល់ថាមពលស្រូបពីពន្លឺព្រះអាទិត្យឡើងវិញនៅក្នុងតំបន់របស់ពួកគេ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ បម្រើវិស័យអេកូរទេសចរណ៍ក្នុងស្រុក និងការពារប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ យោងតាមលោក Dean Rizzetti នាយកគោលនយោបាយនៃ EnergyLab រដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅដើម្បីសម្រេចបាននូវថាមពលកកើតឡើងវិញឲ្យបាន៧០ភាគរយ នៅក្នុងឆ្នាំ២០៣០ ដោយបង្កើនថាមពលតាមរយៈពន្លឺព្រះអាទិត្យឲ្យកើនឡើងទ្វេដង។ លោកបានមានប្រសាសន៍ថា៖ «មានហេតុផលជាច្រើនដែលមានអារម្មណ៍ថាពួកយើងអាចរកដំណោះស្រាយ អំពីបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ការធ្វើដូច្នេះហើយ ពួកយើងនឹងធ្វើអ្វីមួយដូចជា កាត់បន្ថយការនាំចូលប្រេងឥន្ធនៈហ្វូស៊ីលនៅក្នុងប្រទេសដើម្បីបង្កើតសង្គមមួយដែលមានភាពធន់ និងយុត្តិធម៌ជាងមុន»។
អានបន្ត -
មន្ត្រីបក្សសង្គ្រោះជាតិរំឭករឿងមេបក្សខ្លួនជាប់ទោស ក្រោយពីសហរដ្ឋអាមេរិកមានប្រធានាធិបតីថ្មី
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ជំរុញឱ្យមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ស្រាយបំភ្លឺទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ (Donald Trump) ថា សហរដ្ឋអាមេរិកជាមេគំនិតក្នុងការគប់គិតផ្តួលរំលំរដ្ឋាភិបាលនៃប្រទេសកម្ពុជា ក្នុងសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៧ វិច្ឆិកា នេះថា ពេលលោក ដូណាល់ ត្រាំ នៅជាប្រធានាធិបតីក្នុងអាណត្តិដំបូងបានបដិសេធថា សហរដ្ឋអាមេរិកមិនបានស្វែងរកឱ្យមានការផ្លាស់ប្ដូររដ្ឋាភិបាលនៅប្រទេសកម្ពុជាឡើយ។
អានបន្ត -
សមត្ថកិច្ចបង្ក្រាបទីតាំងអគារឆបោកតាមអនឡាញនៅភ្នំពេញ ដោយរកឃើញមនុស្សប្រមាណ ២០០នាក់
កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិកំពុងសាកសួរជនបរទេស ដែលភាគច្រើនជាជនជាតិចិនប្រមាណ ២០០នាក់ ដើម្បីត្រៀមរៀបចំនីតិវិធីបណ្ដេញពួកគេចេញពីកម្ពុជា ពាក់ព័ន្ធនឹងការចូលមកធ្វើការខុសច្បាប់នៅកម្ពុជា។ មន្ត្រីសិទ្ធិមនុស្សមើលឃើញថា ចំណាត់ការបង្ក្រាបរបស់សមត្ថកិច្ចហាក់ព្យាយាមបិទបាំងព័ត៌មាន និងមិនអាចធ្វើឱ្យមហាជនមានជំនឿលើការបង្ក្រាបរបស់សមត្ថកិច្ចក្នុងការលុបបំបាត់អំពើឆបោកតាមអនឡាញឱ្យមានប្រសិទ្ធភាពបានទេ។ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឆ្មក់បង្ក្រាបទីតាំងអគារឆបោកតាមអនឡាញទ្រង់ទ្រាយធំជាលើកទី២ បន្ទាប់ពីការបង្ក្រាបលើកទី១ នៅទីតាំងអគារឆបោកតាមអនឡាញជ្រកក្រោមស្លាករោងចក្រផលិតស្វាយ នៅខេត្តកំពង់ស្ពឺ កាលពីចុងខែតុលា។
អានបន្ត -
ព្រះមហាក្សត្របញ្ចប់មុខតំណែងទីប្រឹក្សា លោក ហ៊ុន សែន គឺ លោក ដួង តារា
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនរោត្តម សីហ មុនី ចុះថ្ងៃទី៦ វិច្ឆិកា បានបញ្ចប់មុខតំណែងលោក ដួង តារា ពីរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។ ការដកតំណែងនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញ បានចោទប្រកាន់ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក ដួង តារា អំពីបទ «ឆបោក» ពាក់ព័ន្ធនឹងករណីឆបោកលុយពលរដ្ឋជាច្រើនគ្រួសារ ក្នុងគម្រោងវិនិយោគដីធ្លី និងផ្ទះល្វែងរបស់ក្រុមហ៊ុនភូមិខ្មែរគ្រុប (Phum Khmer Group) នៅខេត្តស្វាយរៀង។
អានបន្ត -
កម្មករត្អូញត្អែរពីជីវភាពលំបាកនិងថៅកែបង្ខំឱ្យធ្វើការលើសកម្រិត ខណៈរោងចក្រនិងការវិនិយោគចិនកើនឡើងនៅកម្ពុជា
សហជីពនិងកម្មករមួយចំនួនអះអាងថា ទោះបីជាចំនួនរោងចក្រ និងអ្នកវិនិយោគចិន កំពុងកើនឡើងនាំមុខគេនៅកម្ពុជាក្តី ប៉ុន្តែជីវភាពរបស់កម្មករមិនប្រសើរទេ។ ពួកគេក៏កំពុងរងសម្ពាធឱ្យបង្កើនការផលិតទំនិញឱ្យបានច្រើនជាងមុន ហួសពីសមត្ថភាពផងដែរ។ កម្មករមួយចំនួនធ្វើការនៅតាមរោងចក្រត្អូញត្អែរថា ជីវភាពរបស់គាត់បច្ចុប្បន្ន មិនប្រសើរទេ ដោយសារតែប្រាក់ខែមានចំនួនតិចតួច រីឯទំនិញនៅក្នុងទីផ្សារព្រមទាំងតម្លៃបន្ទប់ជួលស្នាក់នៅក៏ឡើងថ្លៃខ្ពស់។
អានបន្ត -
តុលាការក្រុងភ្នំពេញសម្រេចផ្ដន្ទាទោសលោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ
សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) លោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ព្រមទាំងរឹបអូសទូរសព្ទដៃម៉ាក iPhone មួយគ្រឿងថែមទៀត។ តុលាការក្រុងភ្នំពេញ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានប្រកាសសំណុំរឿងព្រហ្មទណ្ឌចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ដែលបានជំនុំជម្រះកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ដោយសម្រេចឱ្យលោក កើត សារ៉ាយ ជាជនជាប់ចោទពីបទ មិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
អានបន្ត -
លីកាដូ៖លោកកើត សារ៉ាយតុលាការផ្តន្ទាទោសជាប់ពន្ធនាគារ៤ឆ្នាំនិងពិន័យជាប្រាក់២លានរៀល
នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកកើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសពីបទ ញុះញង់ និងកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន០៤ ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល លើស្ថានទម្ងន់ទោសមិនរាងចាល និង សម្រេចរឹបអូសទូរស័ព្ទមួយគ្រឿងក្រោមបទចោទ “មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោស បទមជ្ឈិម និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ដោយសារ លោក កើត សារ៉ាយ បានអត្ថាធិប្បាយកាលពីដើមឆ្នាំ២០២៤ អំពីការបណ្តេញចេញដោយបង្ខំមួយ ពាក់ព័ន្ធទៅនឹងជម្លោះដីធ្លីដែលជាប់ទាក់ទងទៅនឹងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី នៅក្នុងខេត្តព្រះវិហារ ។
អានបន្ត -
តុលាការផ្តន្ទាទោសដាក់ពន្ធនាគារសកម្មជនលោក កើត សារ៉ាយ រយៈពេល៤ឆ្នាំ
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធ បានសម្រេចផ្តន្ទាទោសលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ និងពិន័យជាប្រាក់២លានរៀល ពាក់ព័ន្ធការផ្សព្វផ្សាយ និងការបញ្ចេញមតិ អំពីវិវាទដីធ្លីដ៏រសើបនៅឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ និងការបង្ហោះរូបភាព និងវីដេអូទាំងនោះ តាមបណ្តាញសង្គម អំឡុងខែមីនា ឆ្នាំ ២០២៤។ បន្ទាប់ពីការផ្សព្វផ្សាយ និងការបញ្ចេញមតិអំពីវិវាទដីធ្លីនោះ លោក កើត សារ៉ាយ ត្រូវបានអាជ្ញាធរចម្រុះចាប់ខ្លួននៅទីស្នាក់ការសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ កាលពីខែមេសា។ តុលាការបានចោទប្រកាន់លោកពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «មិនរាងចាលបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម»។
អានបន្ត -
ចលនា KMD ប្ដេជ្ញាតាមដានគម្រោងត្រីកោណអភិវឌ្ឍន៍រហូតទាល់តែត្រូវបានលុបចោលពិតប្រាកដ
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ប្ដេជ្ញាប្រកៀកស្មាជាមួយពលរដ្ឋខ្មែរគ្រប់រូប និងគ្រប់និន្នាការឈរលើគោលការណ៍អហិង្សា តាមដាននីតិវិធីរបស់រដ្ឋសភាឯកបក្សក្នុងការលុបចោលកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មក្នុងក្របខ័ណ្ឌ CLV-DTA រហូតដល់អង្គព្រះមហាក្សត្រឡាយព្រះហស្តលេខាលុបចោលគម្រោងនេះ។ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ បានចេញសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ បន្តតាមដាន និងជំរុញឱ្យរដ្ឋាភិបាលដកកម្ពុជាទាំងស្រុងពីកិច្ចព្រមព្រៀងពាក់ព័ន្ធនានាដែលគ្មានតម្លាភាព រួមទាំងអនុស្សរណៈនៃការយោគយល់គ្នាដទៃផ្សេងទៀតដែលពាក់ព័ន្ធនឹងគម្រោងត្រីកោណអភិវឌ្ឍន៍។
អានបន្ត -
ក្រសួងការងារប្រកាសដាក់ឱ្យអនុវត្តគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរឆ្នាំ២០២៤-២០២៩
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា គម្រោងដែលត្រូវអនុវត្តពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ គឺជាគម្រោងអភិវឌ្ឍន៍ជំនាញទី១ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលការគាំទ្រឥណទានសម្បទាន និងហិរញ្ញប្បទាន ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) នៃធនាគារពិភពលោក។ លោកថា គម្រោងនេះមានគោលបំណងពង្រឹងគុណភាពជំនាញ និងឆ្លើយតបនឹងកម្លាំងពលកម្មកំពុងបំពេញការងារ និងកម្លាំងពលកម្មថ្មី ដែលទើបចូលមកដល់ទីផ្សារការងារ តាមរយៈការបង្កើនគុណភាពជំនាញ និងការផ្តល់ព័ត៌មាន ក៏ដូចជាការតម្រង់ទិសវិជ្ជាជីវៈដើម្បីការងារកាន់តែប្រសើរ។
អានបន្ត -
ជនជាតិដើមគ្រឹងខេត្តរតនគិរីប្ដឹងមេប៉ុស្តិ៍ម្នាក់ទៅតុលាការ ករណីដោះលែងជនល្មើសកាប់បំផ្លាញព្រៃអារក្ស
ជនជាតិដើមភាគតិចគ្រឹង ៣០១គ្រួសារ រស់នៅខេត្តរតនគិរីអំពាវនាវដល់តំណាងអយ្យការអមសាលាដំបូងខេត្តនេះ ឱ្យចាត់វិធានការច្បាប់ លើមេប៉ុស្តិ៍ឃុំតាអង ស្រុកកូនមុំ លោក លីម៉ានី គុលស័ក្ក ថា បានដោះលែងជនល្មើសម្នាក់ ដែលកាប់រំលំដើមឈើធំៗ ក្នុងព្រៃអារក្សរបស់សហគមន៍។ ជនជាតិដើមភាគតិចគ្រឹងទាំងនោះរស់នៅភូមិតាអងកាតេ ឃុំតាអង ស្រុកកូនមុំកំពុងកើតទុកមិនខុសចិត្តករណីនេះ និងទាមទារឱ្យតំណាងអយ្យការខេត្តរតនគិរី ផ្តល់ដំណោះស្រាយត្រឹមត្រូវតាមច្បាប់ ដើម្បីការពារព្រៃអារក្សបន្សល់ចុងក្រោយក្នុងសហគមន៍ដែលពួកគាត់ខិតខំអភិរក្សទុកជាព្រៃបម្រុងសម្រាប់អ្នកភូមិធ្វើពិធីបុណ្យទានបែបប្រពៃណី។
អានបន្ត -
លោក កើត សារ៉ាយ ត្រូវតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ អំពីបទ«ញុះញង់» និង «មិនរាងចាល»
តុលាការក្រុងភ្នំពេញប្រកាសសាលក្រម ផ្ដន្ទាទោសប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ (KSILA) ឱ្យជាប់ទោសពន្ធនាគារ ៤ឆ្នាំ ដោយសារការលើកឡើងរបស់លោកជុំវិញជម្លោះដីធ្លីនៅខេត្តព្រះវិហារ កាលពីខែមីនា។ គ្រួសារ និងមន្ត្រីសង្គមស៊ីវិលថា តុលាការមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីផ្ដន្ទាទោសលើប្រធានសមាគមរូបនេះឡើយ។ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែវិច្ឆិកា កាត់ទោសប្រធានសមាគម ដែលតស៊ូមតិ ដើម្បីសិទ្ធិមនុស្ស និងបរិស្ថាន គឺលោក កើត សារ៉ាយ លើសំណុំរឿង «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ ៤៩៥ និងមាត្រា ៨៨ នៃក្រមព្រហ្មទណ្ឌឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល។
អានបន្ត -
ជនរងគ្រោះដាក់ពាក្យបណ្ដឹងពាក់ព័ន្ធលោក លី សាម៉េត ខណៈសំណុំរឿងស្ថិតក្នុងចំណាត់ការតុលាការ
ក្រុមមេធាវីរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលពាក្យបណ្ដឹងជាបន្តបន្ទាប់ពីជនរងគ្រោះ ពាក់ព័ន្ធនឹងករណីលោក លី សាម៉េត អតីតទីប្រឹក្សាប្រធានព្រឹទ្ធសភា ស្របពេលដែលសំណុំរឿងនេះកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមមេធាវីរបស់លោក ហ៊ុន សែន បានទទួលពាក្យបណ្ដឹងជាបន្តបន្ទាប់ពីសំណាក់ជនរងគ្រោះដែលពាក់ព័ន្ធនឹងករណីលោក លី សាម៉េត។ លោកអះអាងថា លោកមិនអាចបង្ហាញចំនួនជនរងគ្រោះ និងចំនួនទឹកប្រាក់ដែលជនរងគ្រោះខាតបង់បាននៅឡើយទេ ដោយសារសំណុំរឿងនេះកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ។
អានបន្ត -
សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសលោក កើត សារ៉ាយ ចំនួន៤ឆ្នាំក្នុងពន្ធនាគារ
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា បានផ្តន្ទាទោសលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ឱ្យជាប់ពន្ធធនាគារ៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល ពីបទញុះញង់ និងបទមិនរាងចាលក្នុងបទល្មើសមជ្ឈឹម។ លោក កើត សារ៉ាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល ពីបទញុះញង់ និងបទមិនរាងចាលក្នុងបទល្មើសមជ្ឈឹម នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីតុលាការបានបើកសវនាការជំនុំជម្រះរឿងនេះកាលពីដើមខែមុន។
អានបន្ត -
អ្នកឃ្លាំមើល៖ បើកម្ពុជាធូររលុងអនុវត្តច្បាប់ កម្ពុជាក៏មិនអាចលុបបំបាត់អំពើពុករលួយបានដែរ
អ្នកឃ្លាំមើលនិយាយថា បើកម្ពុជាធូររលុងក្នុងការអនុវត្តច្បាប់លើមន្ត្រីរបស់ខ្លួនក្នុងការរៀបចំបក្ខពួកក្នុងប្រព័ន្ធដឹកនាំរដ្ឋ ទោះដកអ្នកចាស់តែងតាំងអ្នកថ្មី ក៏នៅតែកើតមានអំពើពុករលួយដដែល។
អានបន្ត -
តុលាការសម្រេចបញ្ជូនខ្លួនលោក លី សាម៉េត ទៅឃុំខ្លួននៅពន្ធនាគារព្រៃស
សាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ជូនខ្លួន ឧកញ៉ា លី សាម៉េត ទីប្រឹក្សាផ្ទាល់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ទៅឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា។ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ថោង ផល្លារង្សី បានបង្គាប់ឱ្យអាជ្ញាធរមានសមត្ថកិច្ចឃុំខ្លួន លោក លី សាម៉េត បន្ទាប់ពីដាក់ក្រោមការពិនិត្យពីបទ «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២២ និងខែតុលា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ដីកាបង្គាប់ឱ្យឃុំខ្លួន ដដែលនេះបញ្ជាក់ថា លោក លី សាម៉េត ហៅគ្រូមា មានមុខរបរជាអ្នករកស៊ី កម្រិតវប្បធម៌គ្មាន ឬមិនចេះអក្សរ។
អានបន្ត -
សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនលោក លី សាម៉េត អតីតទីប្រឹក្សារបស់ថ្នាក់ដឹកនាំកំពូល
សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ លោក លី សាម៉េត អតីតទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ពីបទឆបោក និងសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) កាលពីថ្ងៃទី៥ ខែវិច្ឆិកា។ មុនពេលចាប់ខ្លួនថ្ងៃទី៤ ខែវិច្ឆិកា លោកបានចេញវីដេអូសារភាពកំហុសរបស់ខ្លួន និងសុំទោស។ យោងតាមដីកាសម្រេចឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្សព្វផ្សាយលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក លី សាម៉េត អតីតទីប្រឹក្សាលោកប្រធានព្រឹទ្ធសភា ហ៊ុន សែន ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទឆបោក និងសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) កាលពីថ្ងៃទី៥ ខែវិច្ឆិកា។
អានបន្ត